Mike Wittmer

You are here:
ឈ្មោះរបស់អ្នកសំខាន់ទេ?

មាន​មតិ​មួយ​បាន​ពោល​ថា យើង​ឆ្លង​កាត់​ដំណើរ​ជីវិត​របស់​យើង ដោយ​ប្រើ​ឈ្មោះ​បី គឺ​ឈ្មោះ​ដែល​ឪពុក​ម្តាយ​ដាក់​ឲ្យ​យើង ឈ្មោះ​ដែល​អ្នក​ដទៃ​ដាក់​ឲ្យ​យើង​(គឺ​កេរ្តិ៍​ឈ្មោះ​របស់​យើង) និង​ឈ្មោះ​ដែល​យើង​ដាក់​ឲ្យ​ខ្លួន​ឯង​(ចរិយា​សម្បត្តិ​របស់​យើង)។ ឈ្មោះ​ដែល​អ្នក​ដទៃ​បាន​ដាក់​ឲ្យ​យើង សំខាន់ ព្រោះ “នាម​ឈ្មោះ​ល្អ នោះ​គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ​នោះ​វិសេស​ជាង​ប្រាក់​នឹង​មាស​ផង”(សុភាសិត ២២:១)។ កេរ្តិ៍​ឈ្មោះ​របស់​យើង​សំខាន់ តែ​ចរិយា​សម្បត្តិ​របស់​យើង​សំខាន់​ជាង។ មាន​ឈ្មោះ​មួយ​ទៀត ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៀត។ ព្រះ​យេស៊ូវ​បាន​ប្រាប់​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​ពើកាម៉ុស​ថា ទោះ​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ​បាន​ខូច ព្រះ​អង្គ​បាន​ត្រៀម​ទុក​ឈ្មោះ​ថ្មី​មួយ នៅ​នគរ​ស្ថាន​សួគ៌ សម្រាប់​អ្នក​ដែល​តយុទ្ធ និង​ឈ្នះ​ការ​ល្បួង។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​និង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ”(វិវរណៈ ២:១៧)។ យើង​មិន​ដឹង​ថា ហេតុ​អ្វី​ព្រះ​យេស៊ូវ​បាន​សន្យា​ប្រទាន​គ្រួស​នោះ​ដល់​ពួក​គេ​ទេ។ តើ​នោះ​ជា​រង្វាន់​សម្រាប់​ការ​ឈ្នះ​សេចក្តី​ល្បួង​ ឬ​ជា​ប័ណ្ណ​អនុញ្ញាត សម្រាប់​ចូល​រួម​ពិធី​ជប់​លៀង​របស់​ព្រះ​មែស៊ី​? គ្រួស​នោះ​ប្រហែល​ស្រដៀង​គ្រួស​ ដែល​អ្នក​កាត់​ក្តី​ធ្លាប់​ប្រើ​នៅ​សម័យ​ដើម ដើម្បី​បោះ​ឆ្នោត ឲ្យ​ជន​ជាប់​ចោទ​ណា​ម្នាក់​រួច​ទោស​។ យើង​គ្រាន់​តែ​មិន​ដឹង​ថា គ្រួស​នោះ​ជា​អ្វី។ តែ​ទោះ​គ្រួស​នោះ​ជា​អ្វី​ក៏​ដោយ ព្រះ​ទ្រង់​បាន​សន្យា​ថា ឈ្មោះ​ថ្មី​របស់​យើង នឹង​លប់​ភាព​អាម៉ាស់​របស់​យើង​(មើល​អេសាយ ៦២:១-៥)។ កេរ្តិ៍​ឈ្មោះ​យើង​អាច​ខូច ហើយ​ចរិយា​សម្បត្តិ​របស់​យើង ក៏​ហាក់​ដូច​ជា​មិន​អាច​ជួស​ជុល​បាន។ ប៉ុន្តែ ឈ្មោះ​ទាំង​ពីរ​ប្រភេទ​នេះ មិន​អាច​កំណត់​ថា…

Read article
ការស្រឡាញ់មនុស្សដែលអ្នកស្អប់

ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​យ៉ាង​ស្ងាត់​ស្ងៀម មុន​ពេល​នាង​ឃើញ​ខ្ញុំ។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​អៀន ក្នុង​ការ​លាក់​ខ្លួន ប៉ុន្តែ ខ្ញុំ​មិន​ចង់​កែ​តម្រង់​នាង​តែ​ម្តង​ទេ។ ខ្ញុំ​ចង់​និយាយ​ប្រាប់​នាង​ភ្លាម​ៗ ដើម្បី​ឲ្យ​នាង​មាន​ការ​ខ្មាស​អៀន។ ខ្ញុំ​ធ្លាប់​មាន​ការ​ធុញ​ទ្រាន់ ចំពោះ​អាកប្ប​កិរិយា​របស់​នាង​កាល​ពី​មុន ប៉ុន្តែ ខ្ញុំ​ទំនង​ជា​បាន​ធ្វើ​ឲ្យ​នាង​ធុញ​ទ្រាន់​ជាង​ហ្នឹង​ទៀត។ ជន​ជាតិ​យូដា និង​ជន​ជាតិ​សាម៉ារី ក៏​ធ្លាប់​មាន​ការ​ធុញ​ទ្រាន់​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ ជន​ជាតិ​សាម៉ារី​មាន​ដើម​កំណើត​ជា​ជន​ជាតិ​យូដា កាត់​សាសន៍​ដទៃ ហើយ​ថ្វាយ​បង្គំ​ព្រះ​របស់​ខ្លួន ដូច​នេះ ជន​ជាតិ​យូដា​យល់​ឃើញ​ថា ជន​ជាតិ​សាម៉ារី បាន​ធ្វើ​ឲ្យ​ខូច​ខ្សែ​លោហិត និង​ជំនឿ​របស់​សាសន៍​យូដា ដោយ​បង្កើត​សាសនា​នៅ​លើ​ភ្នំ​កេរ៉ាស៊ីន ប្រឆាំង​នឹង​សាសនា​យូដា​(យ៉ូហាន ៤:២០)។ តាម​ពិត ជន​ជាតិ​យូដា​ស្អប់​ខ្ពើម​ជន​ជាតិ​សាម៉ារី​ណាស់ បាន​ជា​ពួក​គេ​សុខ​ចិត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ជា​ជាង​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភូមិ​របស់​ពួក​គេ។ ព្រះយេស៊ូវ​បាន​បើក​សម្តែង ឲ្យ​ពួក​គេ​ស្គាល់​ផ្លូវ​ដែល​ល្អ​ជាង​នេះ ព្រះ​អង្គ​បាន​នាំ​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​ទាំង​អស់ ដោយ​រាប់​បញ្ចូល​ទាំង​ពួក​សាសន៍​សាម៉ារី​ផង​ដែរ។ ដូច​នេះ ទ្រង់​ក៏​បាន​ធ្វើ​ដំណើរ​ចូល​ដល់​ចំណុច​កណ្តាល​នៃ​ស្រុក​សាម៉ារី ដើម្បី​ប្រទាន​ទឹក​រស់ ដល់​ស្រ្តី​មាន​បាប​ម្នាក់ ព្រម​ទាំង​ក្រុង​របស់​នាង​ទាំង​មូល​ផង(ខ.៤-៤២)។ ព្រះ​បន្ទូល​ចុង​ក្រោយ​របស់​ព្រះ​អង្គ គឺ​បាន​បង្គាប់​ឲ្យ​ពួក​សិស្ស​ទ្រង់​យក​តម្រាប់​តាម​ព្រះ​អង្គ។ ពួក​គេ​ត្រូវ​ផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​ទំាង​អស់ ចាប់​តាំង​ពី​ទីក្រុង​យេរូសាឡិម ហើយ​កាត់​តាម​ស្រុក​សាម៉ារី រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី​(កិច្ចការ ១:៨)។ ស្រុក​សាម៉ារី​មិន​គ្រាន់​តែ​ជា​តំបន់​ដែល​ត្រូវ​ឈោង​ចាប់​បន្ទាប់​ពី​ទីក្រុង​យេរូសាឡិម​ប៉ុណ្ណោះ​ទេ តែ​ជា​ផ្នែក​ដ៏​ឈឺ​ចាប់​បំផុត​នៃ​បេសកកម្ម​នេះ។ ពួក​សាវ័ក​ត្រូវ​តែ​ជម្នះ​ការ​រើសអើង​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ ដើម្បី​ស្រឡាញ់​មនុស្ស​ដែល​ពួក​គេ​ធ្លាប់​តែ​មិន​ចូល​ចិត្ត។​ តើ​ព្រះ​យេស៊ូវ​សំខាន់​ចំពោះ​យើង លើស​បំណង​ចិត្ត​របស់​យើង​ឬ​ទេ​? ដើម្បី​ឲ្យ​យើង​ដឹង​ច្បាស់​ថា ព្រះ​អង្គ​សំខាន់​ជាង…

Read article
ត្រូវបានចិញ្ចឹម

​មាន​ចិត្ត​រីក​រាយ ពេល​ដែល​បាន​ដឹង​ថា សប្បុរស​ជន​ម្នាក់​បាន​សាង​សង់​មជ្ឈ​មណ្ឌល​កុមារ​កំព្រា សម្រាប់​ក្មេង​អនាថា​។ ខ្ញុំ​មាន​ចិត្ត​រំភើប ពេល​ដែល​គាត់​បាន​បរិច្ចាក​លុយ​បន្ថែម​ទៀត​ សម្រាប់​កុមារ​កំព្រា​នោះ ហើយក៏​បាន​យក​ក្មេង​ម្នាក់​ ក្នុង​កុមារ​កំព្រា​នោះ មក​ចិញ្ចឹម។ ក្មេង​កំព្រា​ភាគ​ច្រើន​មាន​ការ​សប្បាយ​ចិត្ត ពេល​ដែល​មាន​អ្នក​ឧបត្ថម្ភ​សម្រាប់​ពួក​គេផ្ទាល់​ៗ​ខ្លួន។ ប៉ុន្តែ តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​ពួក​គេ​ដឹង​ថា អ្នក​ឧបត្ថម្ភ​នោះ មិន​គ្រាន់​តែ​ចង់​ជួយពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ចង់​ទទួល​ពួក​គេ ជា​កូន​ចិញ្ចឹម​ទៀត​នោះ? បើ​អ្នក​ជា​កូន​ព្រះ អ្នក​ប្រាកដ​ជា​ស្គាល់​អារម្មណ៍​នេះ ព្រោះ​វា​បាន​កើត​ឡើង​ចំពោះ​អ្នក​រួច​ហើយ។ យើង​មិន​អាច​រអ៊ូ​រទាំ​ឡើយ បើ​សិន​ជា​ព្រះ​គ្រាន់​តែ​ស្រឡាញ់​យើង ល្មម​នឹង​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​ឲ្យ​យាង​ចុះ​មក ដើម្បី “កុំ​ឲ្យ​យើង​ត្រូវវិនាស​ឡើយ តែ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ចវិញ”(យ៉ូហាន ៣:១៦)។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ត្រង់​ចំណុច​នេះ គឺលើស​ពី​គ្រប់​គ្រាន់​សម្រាប់​យើង តែ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ទ្រង់​ឡើយ។ ដ្បិត​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​មក មិន​គ្រាន់​តែ​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប​ឡើយ ប៉ុន្តែ ក៏​ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ទ្រង់​ផង​ដែរ​(កាឡាទី ៤:៤-៥)។ សាវ័ក​ប៉ុល​បាន​ហៅ​យើង​ថា “កូន” ព្រោះ​នៅ​សម័យ​គាត់ ជា​ធម្មតា កូន​ជា​អ្នក​ទទួល​មរតក​ពី​ឪពុក។ ត្រង់​ចំណុច​នេះ គាត់​ចង់​បង្ហាញ​ថា មនុស្ស​ម្នាក់​ៗ​ទំាង​ប្រុស​ទាំង​ស្រី ដែល​បាន​ទទួល​ជឿ​ព្រះយេស៊ូវ គឺ​បាន​ក្លាយ​ជា​កូន​ព្រះ ដែល​មានសិទ្ធិ​ពេញ​លេញ និង​ស្មើ​គ្នា ដើម្បី​ទទួល​មរតក​របស់​ព្រះ​ជា​ម្ចាស់​(ខ.៧)។ ព្រះ​ជា​ម្ចាស់​មិន​គ្រាន់​តែ​ចង់​សង្រ្គោះ​អ្នក​ប៉ុណ្ណោះ​ឡើយ។​ ទ្រង់​ក៏​ចង់​ទទួល​អ្នក ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ទ្រង់​ផង​ដែរ។ ទ្រង់​បាន​ទទួល​ចិញ្ចឹម​អ្នក ក្នុង​មហា​គ្រួសារ​របស់​ទ្រង់…

Read article