Mike Wittmer

You are here:
បញ្ហាដ៏តូច

ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំងបាយជូរ​ទៅ។ បទចម្រៀង ២:១៥ មាន​ពេល​មួយ អ្នក​បើក​យន្ត​ហោះ​បាន​ព្យាយាម​ដាក់​ពែង​តែ ចូល​ទៅ​ក្នុង​ទម្រ​ពែង ក្នុង​បន្ទប់​បើក​យន្ត​ហោះ តែ​ដាក់​មិន​ចូល​សោះ  ដូច​នេះ គាត់​ក៏​បាន​ដាក់​វា​នៅ​លើ​តាប​ឡូ​គ្រប់​គ្រង​យន្ត​ហោះ។ ពេល​យន្ត​ហោះ​រលាក់ ទឹក​តែ​ក៏​បាន​កំពប់​ពី​លើ​តាប​ឡូ​គ្រប់គ្រង​យន្ត​ហោះ ធ្វើ​ឲ្យ​ម៉ាស៊ីន​យន្ត​ហោះ​រលត់។ គាត់​ក៏​បាន​ផ្លាស់​ប្តូរ​ទិសដៅ​ហោះ​ហើរ ដើម្បី​ស្វែង​រក​កន្លែង​ចុះ​ចត​បន្ទាន់ ហើយ​ក៏​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព។ ប៉ុន្តែ ពីរ​ខែ​ក្រោយ​មក ពេល​ដែល​រឿង​នេះ​បាន​កើត​ឡើង​ម្តង​ទៀត មក​លើ​ជំនួយ​ការ​អ្នក​បើក​បរ​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្សេង​ទៀត ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​នោះ​ក៏​បាន​ទទួល​ស្គាល់​បញ្ហា​នេះ។ យន្តហោះ​មាន​តម្លៃ​៣០០​លាន​ដុល្លា​អាមេរិក ប៉ុន្តែ ទម្រ​ពែង​មាន​ទំហំ​តូច​ពេក។ ការ​មើល​រំលង​មក​លើ​បញ្ហា​ដ៏​តូច​នេះ បាន​នាំ​ឲ្យ​មាន​រឿង​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច។ ចំណុច​លម្អិត​តូច​មួយ អាច​បំផ្លាញ​ផែនការ​ធំ​បាន​យ៉ាង​ងាយ ហេតុ​នេះ​ហើយ ក្នុង​កណ្ឌ​គម្ពីរ បទ​ចម្រៀង​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ជំរុញ​គូរ​ស្នេហ៍​ទ្រង់ ឲ្យ​ចាប់ “កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ” នៃ​សេចក្តី​ស្នេហា​របស់​ពួក​គេ​(២:១៥)។ ទ្រង់​បាន​ឃើញ​សត្វ​ចចក​ឡើង​តាម​របង ចូល​ទៅ​ក្នុង​ចំការ ដែល​បាន​កាយ​ដី ដើម្បី​ស្វែង​រក​ផ្លែ​ទំពាំង​បាយ​ជូរ។ គេ​ពិបាក​ចាប់​ពួក​វា ព្រោះ​ពួក​វា​លួច​ចូល​ក្នុង​ចំការ​យ៉ាង​លឿន ហើយ​ក៏​ចេញ​ទៅ​វិញ​បាត់ នៅ​ពេល​យប់។ ប៉ុន្តែ គេ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ដ៏​តូច​នេះ​ឡើយ។ តើ​មាន​អ្វី​គំរាម​កំហែង​មក​លើ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត​របស់​អ្នក? អ្នក​ប្រហែល​មិន​មាន​កំហុស​ធំ​ៗ ដែល​គំរាម​កំហែង​មក​លើ​ទំនាក់​ទំនង​នោះ​ទេ តែ​ប្រហែល​ជា​មាន​បញ្ហា​តូច​ៗ ដែល​មាន​ដូច​ជា​ពាក្យ​សម្តី​លើសលួស​បន្តិច​បន្តួច ឬ​អាកប្ប​កិរិយា​ដ៏​តូច​មួយ ដែល​កំពុង​ជីក​រំលើង​ឫស​នៃ​ក្តី​ស្រឡាញ់​របស់​អ្នក។…

Read article
ព្រះអង្គទំនុកបម្រុងទាំងមនុស្ស និងសត្វ

ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ទំនុក​បំរុង​ទាំង​មនុស្ស និង​សត្វ​ផង។ ទំនុកដំកើង ៣៦:៦ មីសែល ហ្គ្រិន(Michelle Grant) បាន​បង្វឹក​កូន​សត្វ​ប៊ីវើរ ឈ្មោះ ធីមប័រ(Timber) ដើម្បី​ឲ្យ​វា​អាច​វិល​ត្រឡប់​ទៅ​ព្រៃ​វិញ។ នាង​បាន​យក​វា​ទៅ​ហែល​ទឹក​នៅ​ក្នុង​បឹង​មួយ តែ​វា​ក៏​បាន​ហែល​ទឹក​មក​រក​ទូក​កាយ៉ាក​របស់​នាង​វិញ ដើម្បី​នៅ​កៀក​កិត ហើយ​យក​ច្រមុះ​មក​ត្រដុស​នឹង​ជើង​គាត់។ នៅ​ពេល​ព្រឹក​មួយ​នោះ ធីមប័រ​មិន​បាន​ត្រឡប់​មក​វិញ​ដូច​សព្វ​មួយ​ដង​ទេ។ មីសែល​បាន​រក​មើល​វា​ក្នុងបឹង​នោះ អស់​៦​ម៉ោង ហើយ​ក៏​បាន​ឈប់​រក​វា​ទៀត។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក នាង​ក៏​បាន​រក​ឃើញ​ឆ្អឹង​ក្បាល​របស់​សត្វ​ប៊ីវើរ​មួយ។ នាង​ក៏​ចាប់​ផ្តើម​យំ ដោយ​សន្និដ្ឋាន​ថា នោះ​ជា​ឆ្អឹង​ក្បាល​របស់​ធីមប័រ​ហើយ។ ខ្ញុំ​អាណិត​មីសែល និង​ធីមប័រ​ណាស់។ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា “កុំ​គិត​ច្រើន​ពេក។ វា​គ្រាន់​តែ​ជា​ពពួក​សត្វ​កកេរ​ធំ​មួយ ដែល​រស់​នៅ​ក្នុង​ទឹក”។ ប៉ុន្តែ សេចក្តី​ពិត​នោះ​គឺ​ថា ខ្ញុំ​ខ្វល់​អំពី​ពួក​គេ ហើយ​ព្រះ​ទ្រង់​ក៏​អញ្ចឹង​ដែរ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ខ្ពស់​ដល់​ស្ថាន​សួគ៌ ហើយ​បន្ទាប​ចុះ​មក​ដល់​សត្វ​ដែល​តូច​ល្អិត​បំផុត ជា​ផ្នែក​មួយ​នៃ​ស្នា​ព្រះហស្ត ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថែរក្សា​ឲ្យ​បាន​ល្អ​(លោកុប្បត្តិ ១:២៨)។ ព្រះ​អង្គ​ទំនុក​បម្រុង ទាំង​មនុស្ស និង​សត្វ​(ទំនុកដំកើង ៣៦:៥-៦) ដោយ​ផ្គត់​ផ្គង់ “​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង”(១៤៧:៩)។ ថ្ងៃ​មួយ មីសែល​កំពុង​តែ​អុំទូក​កាយ៉ាក ក្នុង​បឹង​របស់​អ្នក​ជិត​ខាង ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ធីមប័រ! វា​បាន​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ប៊ីវ័រ​មួយ​គ្រួសារ…

Read article
ការផ្សះផ្សា និងការបង្ហាញក្តីស្រឡាញ់

បើ​គាត់​មក​ឯ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទទួល​គាត់​ចុះ។ កូល៉ុស ៤:១០ លោក​អេម៉ុស(Amos) ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​យ៉ាង​ខ្លាំង។ ចំណែក​ឯ​លោក​ដេននី​វិញ​(Danny) ជា​ជន​ឯកោ ដែល​មិន​ទុក​ចិត្ត​សមត្ថភាព​ខ្លួន​ឯង។ ប៉ុន្តែ អ្នក​ប្រាជ្ញ​ទាំង​ពីរ​នាក់​នេះ ក៏​បាន​ក្លាយ​ជា​មិត្ត​ល្អ​បំផុត​ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គេ​ក៏​បាន​សើច​សប្បាយ និង​រៀន​សូត្រ​ជា​មួយ​គ្នា អស់​ជា​ច្រើន​ទសវត្សរ៍។ ថ្ងៃ​មួយ ការងារ​របស់​ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​នូវ​ពាន​រង្វាន់​ណូបែល​សន្តិភាព។ ប៉ុន្តែ លោក​ដេននី​មាន​ការ​នឿយ​ណាយ ចំពោះ​ភាព​អាត្មា​និយម​របស់​លោក​អេម៉ុស ហើយ​ក៏​បាន​ប្រាប់​គាត់​ថា ពួក​គេ​មិន​មែន​ជា​មិត្ត​ភក្តិ​ទៀត​ឡើយ។ ៣​ថ្ងៃ​ក្រោយ​មក លោក​អេម៉ុស​ក៏​បាន​ទូរស័ព្ទ​មក​លោក​ដេននី ដើម្បី​ប្រាប់​ដំណឹង​អាក្រក់​មួយ។ វេជ្ជបណ្ឌិត​បាន​ពិនិត្យ​សុខភាព​គាត់ រក​ឃើញ​ជំងឺ​មហារីក ហើយ​ប្រាប់​គាត់​ថា គាត់​អាច​រស់​នៅ​បាន​តែ​៦​ខែ​ទៀត​ប៉ុណ្ណោះ។ លោក​ដេននី​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​ក៏​បាន​និយាយ​ថា “យើង​នៅ​តែ​ជា​មិត្ត​ភក្តិ ទោះ​អ្នក​គិត​យ៉ាង​ណា​ក៏​ដោយ”។ សាវ័ក​ប៉ុល​ជា​អ្នក​មាន​ចក្ខុវិស័យ​ដ៏​ម៉ឺង​ម៉ាត់ ហើយ​លោក​បាណាបាស​ជា​អ្នក​លើក​ទឹក​ចិត្ត​ដែល​មាន​ចិត្ត​ទន់។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​នាំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​មួយ​គ្នា ហើយ​ក៏​បាន​ចាត់​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​ដំណើរ​បេសកកម្ម​ជា​មួយ​គ្នា​(កិច្ចការ ១៣:២-៣)។ ពួកគេ​ក៏​បាន​ចែក​ចាយ​ព្រះ​បន្ទូល ហើយ​បង្កើត​ពួក​ជំនុំ ទាល់​តែ​ពួក​គេ​មាន​ការ​ខ្វែង​គំនិត​គ្នា នៅ​ក្នុង​រឿង​ដែល​លោក​ម៉ាកុស​បាន​រត់​ចោល​ពួក​គេ។ លោក​បាណាបាស​ចង់​ផ្តល់​ឱកាស​ជា​លើក​ទីពីរ​ដល់​លោក​ម៉ាកុស។ តែ​លោក​ប៉ុល​និយាយ​ថា គាត់​មិន​អាច​ទុក​ចិត្ត​លោក​ម៉ាកុស​ទៀត​ឡើយ។ ដូចនេះ ពួក​គេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​(១៥:៣៦-៤១)។ ទីបំផុត សាវ័ក​ប៉ុល​ក៏​បាន​អត់​ទោស​ឲ្យ​លោក​ម៉ាកុស។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សំបុត្រ​បី​ច្បាប់ ដែល​គាត់​បាន​និពន្ធ គាត់​ក៏​បាន​និយាយ​សរសើរ​លោក​ម៉ាកុស ឬ​នាំ​ពាក្យ​សួរ​សុខ​ទុក្ខ​ពី​លោក​ម៉ាកុស (កូល៉ុស…

Read article
ព្រះអង្គនឹងលើកយើងខ្ពស់ឡើង

ឲ្យ​ឯង​គ្រាន់​តែ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​គ្រប់​ជំពូក ដែល​ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​បង្គាប់​មក។ យ៉ូស្វេ ១:៧ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​ទស្សនា​នាវា​ផ្ទុក​យន្ត​ហោះ ពីឡុត​បើក​យន្ត​ហោះ​ចម្បាំង​ម្នាក់​បាន​ពន្យល់​ថា យន្តហោះ​ចម្បាំង​ត្រូវ​ការ​កម្លាំង​ខ្យល់​បក់​ក្នុង​ល្បឿន​៥៦​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង ដើម្បី​ឲ្យ​វា​អាច​ហោះ​ឡើង នៅ​លើ​កំណាត់​ផ្លូវ​ដែល​មាន​ប្រវែង​ខ្លី​ នៅ​លើ​នាវា​ផ្ទុក​យន្ត​ហោះ។ ខ្ញុំ​សួរ​គាត់​ថា “តើ​ខ្យល់​ត្រូវ​រុញ​យន្ត​ហោះ​ពី​ខាង​ក្រោយ ដើម្បី​ឲ្យ​វា​ហោះ​ទៅ​លើ​ឬ?” គាត់​ក៏​បាន​ឆ្លើយ​ថា “ទេ យន្ត​ហោះ​ត្រូវ​រត់​បញ្ច្រាស​ខ្យល់ ទើប​ខ្យល់​អាច​លើក​វា ឲ្យ​ហោះ​ឡើង​ទៅ​លើ​បាន”។​ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​លោក​យ៉ូស្វេ ឲ្យ​ដឹក​នាំ​រាស្រ្ត​ទ្រង់ ធ្វើ​ដំណើរ​បញ្ច្រាស​ “ខ្យល់” ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។ លោក​យ៉ូស្វេ​ត្រូវ​មាន​ការ​ពីរ​យ៉ាង។ នៅ​ផ្នែក​ខាង​ក្នុង គាត់​ត្រូវ “មាន​កម្លាំង និង​ចិត្ត​ក្លាហាន”(យ៉ូស្វេ ១:៧) ហើយ​នៅ​ផ្នែក​ខាង​ក្រៅ គាត់​ត្រូវ​ការ​បញ្ហា​ប្រឈម។ ការ​នេះ​រាប់​បញ្ចូល​កិច្ចការ​ប្រចាំ​ថ្ងៃ ដែល​មាន​ការ​ដឹក​នាំ​ពួក​អ៊ីស្រាអែល​រាប់​ពាន់​នាក់ ប្រឈម​មុខ​ដាក់​ទីក្រុង​ដែល​មាន​កំផែង​(៦:១-៥) ការ​បរាជ័យ​ដែល​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​(៧:៣-៥) អំពើ​ចោរកម្ម​របស់​លោក​អេកាន​(ខ.១៦-២៦) និង​សង្រ្គាម​ជា​បន្ត​បន្ទាប់​ទៀត​(ជំពូក ១០-១១)។ ដំណើរ​បញ្ច្រាស​ខ្យល់​នេះ​ក៏​បាន​លើក​ជីវិត​របស់​លោក​យ៉ូស្វេ​ឡើង ដរាប​ណា​គាត់​ធ្វើ​តាម​បង្គាប់​របស់​ព្រះ។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ថា គាត់​ត្រូវ កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​គ្រប់​ជំពូក … កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ … គឺ​ត្រូវ​ឲ្យ​នឹកជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្តី…

Read article
គឺដោយសារព្រះគុណព្រះ

ព្រះ​ទ្រង់​បាន​លើក​ព្រះយេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង។ កិច្ចការ ២:៣៦ ខ្សែ​ភាព​យន្ត​រឿង ទុក្ខវេទនា បាន​ចាប់​ផ្តើម ដោយ​មាន​អ្នក​ទោស​ម្នាក់​ឈ្មោះ ហ្សង់ វ៉ាលហ្សង់(Jean Valjean) បាន​ជាប់​ចោទ​ពី​បទ​លួច​ប្រាក់​របស់​ពួក​សង្ឃ​កាតូលិក​ម្នាក់។​ គាត់​ត្រូវ​គេ​ចាប់​ខ្លួន​បាន ហើយ​រំពឹង​ថា នឹង​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​អណ្តូង​រ៉ែ​វិញ។ ប៉ុន្តែ សង្ឃ​នោះ​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​គាត់​បាន​អះ​អាង​ថា គាត់​បាន​ឲ្យ​ប្រាក់​នោះ​ទៅ​លោក​វ៉ាលហ្សង់​ទេ។ បន្ទាប់​ពី​ប៉ូលិស​ចាក​ចេញ​ទៅ​វិញ គាត់​ក៏​បាន​ងាក​មក​រក​ចោរ​នោះ ដោយ​ណែនាំ​ថា “ឯង​មិន​មែន​ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ​របស់​សេចក្តី​អាក្រក់​ទៀត​ឡើយ តែ​ត្រូវ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​សេចក្តី​ល្អ​វិញ”។ សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់​នេះ បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​សេចក្តី​ស្រឡាញ់ ដែល​បាន​បង្ហូរ​ចេញ​ពី​ប្រភព ដែល​ជា​ទី​បញ្ចេញ​ព្រះ​គុណ​គ្រប់​យ៉ាង។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ លោក​ពេត្រុស​បាន​ចែក​ចាយ​ថា ជិត​ពីរ​ខែ​មុន ពួក​គេ​បាន​ឆ្កាង​ព្រះ​យេស៊ូវ ក្នុង​ទីក្រុង​នេះ។ ហ្វូង​មនុស្ស​មាន​ការ​ចុក​ចាប់​ក្នុង​ចិត្ត ហើយ​ក៏​បាន​សួរ​គាត់​ថា តើ​ពួក​គេ​ត្រូវ​ធ្វើ​ដូច​ម្តេច។ លោក​ពេត្រុស​ក៏​បាន​ឆ្លើយ​ថា “ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ”(កិច្ចការ ២:៣៨)។ ព្រះយេស៊ូវ​បាន​ស៊ូទ្រាំ​ទារុណ​កម្ម ដែល​ពួក​គេ​សក្តិសម​នឹង​ទទួល។ តែ​ពេល​នេះ ទោស​របស់​ពួក​គេ​នឹង​ត្រូវ​អត់​ទោស​ឲ្យ បើ​សិន​ជា​ពួក​គេ​ទទួល​ជឿ​ព្រះ​អង្គ។ ព្រះ​គុណ​របស់​ព្រះ​ធ្វើ​ការ​តាម​របៀប​ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់។ មនុស្ស​អាច​ទទួល​ការ​អត់​ទោស​បាប ដោយ​សារ​តែ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ គឺ​ការ​សុគត…

Read article
ការរស់នៅ ដោយសារការស្លាប់

ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ។ និក្ខមនំ ១២:១៣ ខាល(Carl) កំពុង​តយុទ្ធ​នឹង​ជំងឺ​មហារីក ហើយ​ត្រូវ​ការ​ប្តូរ​សួត ដើម្បី​មាន​ជីវិត​រស់​បន្ត​ទៀត។ គាត់​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​គេ​បរិច្ចាគ​សួត​ដល់​គាត់។ គាត់​បាន​សារ​ភាព​ថា នេះ​ជា​ការ​អធិស្ឋាន​ដ៏​ចម្លែក ព្រោះ “មនុស្ស​ម្នាក់​នឹង​ត្រូវ​ស្លាប់ ដើម្បី​បរិច្ចាគ​សួត ឲ្យ​គាត់​អាច​រស់​បន្ត​ទៀត​បាន”។ បញ្ហា​របស់​ខាល បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ជា​មូល​ដ្ឋាន ក្នុង​ព្រះ​គម្ពីរ​ដែល​ថា ព្រះ​ទ្រង់​ប្រើ​សេចក្តី​ស្លាប់ ដើម្បី​នាំ​មក​នូវ​ជីវិត។ គឺ​ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ។ ពួក​អ៊ីស្រាអែល​មាន​ការ​នឿយ​លំបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ភាព​ជា​ទាសករ របស់​សាសន៍​អេស៊ីព្ទ។ ស្តេច​ផារ៉ោន​មិន​ព្រម​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើយ ទាល់​តែ​ព្រះ​ទ្រង់​បាន​ជួយ​ពួក​គេ។ ព្រះ​ទ្រង់​បាន​សម្លាប់​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីព្ទ លើក​លែង​តែ​ពួក​កូន​ច្បង​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ ដែល​គេ​បាន​សម្លាប់​កូន​ចៀម ហើយ​យក​ឈាម​វា​មក​លាប​នៅ​ក្រប​ទ្វារ​ប៉ុណ្ណោះ(និក្ខមនំ ១២:៦-៧)។ សព្វ​ថ្ងៃ​នេះ យើង​បាន​កើត​ក្នុង​ចំណង​នៃ​អំពើ​បាប។ ដើម្បី​ឲ្យ​យើង​អាច​រួច​ពី​ចំណង​នៃ​អំពើ​បាប និង​សាតាំង ព្រះ​ទ្រង់​បាន​ធ្វើ​ការ​លះ​បង់​ផ្ទាល់​ខ្លួន ដោយ​លះ​បង់​ព្រះ​ជន្ម​ព្រះ​រាជ​បុត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ ដោយ​បង្ហូរ​ព្រះ​លោហិត​នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចូល​រួម​ជា​មួយ​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង​ផង​ដែរ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា “ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ”(កាឡាទី ២:២០)។ កាល​ណា​យើង​ទទួល​ជឿ​កូន​ចៀម​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ គឺ​មាន​ន័យ​ថា យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​ស្លាប់ ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ(រ៉ូម ៦:៤-៥)។ យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​នេះ រៀង​រាល់​ពេល​ដែល​យើង​និយាយ​ថា​ទេ…

Read article
តើធ្វើដូចម្តេចឲ្យគេអាចដឹងបាន?

គឺ​នៅ​អាន់ទីយ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង។ កិច្ចការ ១១:២៦ ការ​ជួប​ជុំគ្នា នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​បាន​កើត​ឡើង នៅ​ព្រះវិហារ​អន្តរ​ជាតិ ​អន្តរ​និកាយ​មួយ​។ នៅ​ថ្ងៃ​អាទិត្យ​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ជឿ​ព្រះយេស៊ូវ​មក​ពី​ប្រទេស​កូរ៉េ ហ្កាណា ប៉ាគីស្ថាន ចិន បង់ក្លាដេស អាមេរិក ភីលីពីន និង​ប្រទេស​ដទៃ​ទៀត បាន​មក​ជួប​ជុំ​គ្នា ក្នុង​សាល​ប្រជុំ​ក្នុង​សណ្ឋាគារ​ដ៏​សាមញ្ញ​មួយ។ ពួក​គេ​បាន​ច្រៀង​បទ “មាន​តែ​ក្នុង​ព្រះ​គ្រីស្ទ​ទេ” និង​បទ “ខ្ញុំ​ជា​កូន​ព្រះ” ដែល​មាន​ទំនុក​ចម្រៀង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ គ្មាន​នរណា​ម្នាក់​អាច​នាំ​មនុស្ស​ឲ្យ​មាន​ការ​រួប​រួម​គ្នា ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ​ឡើយ។ ព្រះ​អង្គ​បាន​ធ្វើ​ការ​នេះ​តាំង​ពី​ដើម​រៀង​មក។ នៅ​សតវត្សរ៍​ទី១ ទីក្រុង​អាន់ទីយ៉ូក​មាន១៨​ជន​ជាតិ ដោយ​សហគមន៍​នៃ​ជនជាតិ​នីមួយ​ៗ រស់​នៅ​ក្នុង​សង្កាត់​រៀង​ខ្លួន ក្នុង​ទីក្រុង។ ពេល​ដែល​អ្នក​ជឿ​មក​ដល់​ទីក្រុង​អាន់ទីយ៉ូក​ជា​លើក​ដំបូង ពួក​គេ​ផ្សាយ​ព្រះបន្ទូល​អំពី​ព្រះយេស៊ូវ តែ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ (កិច្ចការ ១១:១៩)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មែន​ជា​ផែនការ​របស់​ព្រះ សម្រាប់​ពួក​ជំនុំ​នោះ​ឡើយ។ អ្នក​ដទៃ​ទៀត​ក៏​បាន​មក​ដល់​ផង​ដែរ ដោយ​ពួក​គេ “ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះអម្ចាស់យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ”(ខ.២០-២១)។ ប្រជាជន​នៅ​ក្នុង​ទីក្រុង​នេះ បាន​កត់​សំគាល់​ឃើញ​ថា ព្រះ​យេស៊ូវ​កំពុង​តែ​ប្រោស​ឲ្យ​ជា ភាព​សម្អប់​អស់​ជា​ច្រើន​សតវត្សរ៍​រវាង​សាសន៍​យូដា និង​សាសន៍​ក្រិក ហើយ​ពួក​គេ​ក៏​បាន​ហៅ​ពួក​ជំនុំ​ចម្រុះ​សាសន៍​នេះ​ថា “គ្រីស្ទាន”(ខ.២៦)។ យើង​អាច​មាន​ការ​ពិបាក…

Read article
ការរួបរួម

ហើយ​ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង។ អេភេសូរ ៤:៣ ព្រះ​វិហារ​បាទីស្ទ​ឌូបឺរី បាន​បែក​បាក់​គ្នា នៅ​ទសវត្សរ៍​ឆ្នាំ១៨០០ ដោយសារ​រឿង​ភ្លៅ​មាន់​មួយ​ដុំ។ គេ​បាន​ដំណាល​រឿង​នេះ ដោយ​សាច់​រឿង​ខុស​គ្នា តែ​សមាជិក​ម្នាក់​របស់​ពួក​ជំនុំ​នេះ ក្នុង​សម័យ​បច្ចុប្បន្ន បាន​ដំណាល​ថា មាន​បុរស​ពីរ​នាក់​បាន​ឈ្លោះ​ប្រកែក​គ្នា រឿង​ភ្លៅ​មាន់​មួយ​ដុំ ក្នុង​កម្មវិធី​ប្រកប​គ្នា នៅ​ព្រះ​វិហារ។ បុរស​ទីមួយ​ថា ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​គាត់​ញាំ​ភ្លៅ​មាន់​នោះ។ បុរស​ម្នាក់​ទៀត​បាន​ឆ្លើយ​ថា ព្រះ​ទ្រង់​មិន​ខ្វល់​អំពី​រឿង​នេះ​ទេ ហើយ​ខ្លួន​ពិត​ជា​ចង់​ញាំ​ភ្លៅ​មាន់​នោះ​ណាស់។ ពួកគេ​ក៏​មាន​ការ​ខឹង​សម្បា​ចំពោះ​គ្នា​ខ្លាំង​ណាស់ បាន​ជា​ម្នាក់​បាន​ផ្លាស់​ទៅ​រស់​នៅ​ចម្ងាយ​រាប់​គីឡូ ពី​កន្លែង​ចាស់ ហើយ​ក៏​បាន​បើក​ព្រះ​វិហារ​បាទីស្ទ​ឌូបឺរី​ទី២។ អរ​ព្រះគុណ​ព្រះ​អង្គ ដែល​ពួក​ជំនុំ​នេះ​បាន​ផ្សះផ្សា​គ្នា​វិញ ហើយ​គ្រប់​គ្នា​ទទួល​ស្គាល់​ថា ពួក​គេ​បាន​បែក​បាក់​គ្នា ដោយសារ​មូល​ហេតុ​ដែល​គួរ​ឲ្យ​អស់​សំណើច។ ការ​រួប​រួម​គ្នា​ គឺជា​បំណង​ព្រះ​ទ័យ​ព្រះ​យេស៊ូវ។ នៅ​ពេល​យប់ មុន​ពេល​ព្រះ​អង្គ​សុគត ព្រះ​អង្គ​បាន​អធិស្ឋាន​ឲ្យ​ពួក​សិស្ស​ថា សូម “គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន”(យ៉ូហាន ១៧:២១-២៣។ សាវ័ក​ប៉ុល​ក៏​បាន​ជំរុញ​យើង ឲ្យ “​ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង មាន​រូបកាយ​តែ​១ ហើយ​ព្រះវិញ្ញាណ​តែ​១” (អេភេសូរ…

Read article
សិស្សពិតប្រាកដរបស់ព្រះយេស៊ូវ

ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន។-យ៉ូហាន ១៥:៥ មាន​ពេល​មួយ លោក​គ្រីសជិន ម៉ាស្តាត(Christian Mustad) បង្ហាញ​ផ្ទាំង​គំនូរ​ទេសភាព របស់​លោក វែន ហ្គក(Van Gogh) ទៅ​ដល់​អ្នក​ប្រមូល​ផ្តុំ​ស្នាដៃ​សិល្បៈ ឈ្មោះ អូហ្គូស្ទ ភេលីរីន(Auguste Pellerin)។ លោក​ភេលីរីន ក៏​បាន​ពិនិត្យ​មើល​ម្តង ហើយ​ក៏​បាន​និយាយ​ថា វា​មិន​មែន​ជា​រូប​គំនូរ​ពិត​របស់​លោក​វែន ហ្គក​ឡើយ។ លោក​ម៉ាស្តាត​ក៏​បាន​យក​ផ្ទាំង​គំនូរ​នោះ ទៅ​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ជាប់​ដំបូល​ផ្ទះ​របស់​គាត់ ដោយ​គ្មាន​នរណា​ម្នាក់​ដឹង អស់​រយៈ​ពេល​៥០​ឆ្នាំ។ លោក​ម៉ាស្តាត​ក៏​បាន​ស្លាប់ ហើយ​ផ្ទាំង​គំនូរ​នោះ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ការ​វាយ​តម្លៃ​ម្តង​ហើយ​ម្តង​ទៀត អត់​៤​ទសវត្សរ៍​ក្រោយ​មក​ទៀត។ រៀង​រាល់​ពេល​គេ​ធ្វើ​ការ​វាយ​តម្លៃ គេ​តែង​តែ​សន្និដ្ឋាន​ថា វា​ជា​ផ្ទាំង​គំនូរ​ក្លែង​ក្លាយ រហូត​ដល់​ឆ្នាំ​២០១២ ពេល​ដែល​អ្នក​ជំនាញ​ម្នាក់ បាន​ប្រើ​កុំព្យូទ័រ ដើម្បី​រាប់​ចំនួន​ឆ្នូត​ដាច់​ៗ ក្នុង​ផ្ទាំង​គំនូរ​នោះ។ គាត់​បាន​រក​ឃើញ​ថា ផ្ទាំង​គំនូរ​នោះ​ត្រូវ​បាន​គេ​កាត់​ចេញ​ពី​ផ្ទាំង​គំនូរ​មួយ​ទៀត​របស់​លោក​វែន ហ្គក។ ដូច​នេះ លោក​ម៉ាស្តាត​មាន​ផ្ទាំង​គំនូរ​ពិត​របស់​លោកវែន ហ្កត តាំង​ពី​ដំបូង​មក។ តើ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​លក្ខណៈ​ក្លែង​ក្លាយ​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា បើ​អ្នក​ដទៃ​ពិនិត្យ​មើល​អ្នក ពួក​គេ​នឹង​បាន​ដឹង​ថា អ្នក​បាន​អធិស្ឋាន ដាក់​ដង្វាយ…

Read article
គ្រីស្ទបរិស័ទដែលមានប្រាជ្ញា

ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីត បាន​បណ្តាល​ឲ្យ​សាលា​នៅ​ទូទាំង​ពិភព​លោក ផ្អាក​ការ​បង្រៀន​ផ្ទាល់​ក្នុង​ថ្នាក់​រៀន។ នៅ​ប្រទេស​ចិន គ្រូ​បង្រៀន​បាន​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ដោយ​ប្រើ​កម្ម​វិធី DingTalk ជា app ជួយ​ឲ្យ​សិស្ស​រៀន​តាម​អន​ឡាញ។ បន្ទាប់​មក សិស្ស​ទាំង​ឡាយ​រក​ឃើញ​ថា បើ app DingTalk បាន​ផ្កាយ​តិច នោះ​គេ​អាច​លប់​វា​ចេញ​ពី App Store។ ដូច​នេះ ក្នុង​រយៈ​ពេល​ដ៏​ខ្លី app មួយ​នេះ​ក៏​បាន​ទទួល​ផ្កាយ​​១ ដែល​ជា​ផ្កាយ​ទៀប​បំផុត ពី​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​នាក់ ធ្វើ​ឲ្យ​ពិន្ទុ​វា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ព្រះ​យេស៊ូវ​មិន​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​សិស្ស​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ តែ​ព្រះ​អង្គ​អាច​កត់​សម្គាល់​ភាព​ឆ្លាត​វ័យ​របស់​ពួក​គេ។ ព្រះ​អង្គ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​មួយ ដែល​និយាយ​អំពី​អ្នក​ត្រួត​ត្រា​ដែល​ចៅហ្វាយ​បាន​បណ្តេញ​ចេញ។ នៅ​ថ្ងៃ​ចុង​ក្រោយ អ្នក​នោះ​ក៏​បាន​កែ​បញ្ជី​ជំពាក់​ប្រាក់​នៃ​កូន​បំណុល របស់​ចៅហ្វាយ​គាត់។ ព្រះយេស៊ូវ​មិន​បាន​កោត​សរសើរ​ភាព​ឆ្លាត​វ័យ​របស់​អ្នក​ត្រួតត្រា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដើរ​តាម​ព្រះ​អង្គ ឲ្យ​មាន​ភាព​ឆ្លាត​វ័យ ដែល​នាំ​ឲ្យ​មាន​ទី​លំនៅ​ដ៏​អស់​កល្ប​វិញ។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ”(លូកា ១៦:៩)។ នៅ​ក្នុង​រឿង​លុយ មនុស្ស​ភាគ​ច្រើន គិត​អំពី​ទំហំ​នៃ ការ​ខាត​បង់ ដែល​អាច​កើត​មាន។ មនុស្ស​មាន​ប្រាជ្ញា ស្វែង​រក​អ្វី​ដែល​ពួក​គេ​អាច​ប្រើ​ប្រាស់…

Read article