Pohfang Chia

You are here:
ការជម្នះសេចក្តីកំហឹង

ពេល​ខ្ញុំ​កំពុង​អាន​សារ​ដែល​គេ​បាន​ផ្ញើ​មក​ទូរស័ព្ទ​របស់​ខ្ញុំ ខ្ញុំ​ស្រាប់​តែ​មាន​កំហឹង​ក្តៅ​ឡើង ​ស្ទើរ​ស្ល​ឈាម។   ពេល​នោះ  ខ្ញុំ​ហៀប​តែ​នឹង​បាញ់​សារ​វាយ​ប្រហារ​តប​ទៅ​វិញ  តែ​មានសម្លេង​មួយ​នៅ​ក្នុង​ចិត្ត​ខ្ញុំ បាន​ប្រាប់​ខ្ញុំ ឲ្យ​សម្រួល​អារម្មណ៍ ហើយ​រង់​ចាំ​ឆ្លើយ​តប​ទៅ​គេ​វិញ នៅ​ថ្ងៃ​ស្អែក​។​ នៅ​ពេល​ព្រឹក បន្ទាប់​ពី​បាន​គេង​លក់​យ៉ាង​ស្កប់​ស្កល់​កាល​ពី​ពេល​យប់ បញ្ហា​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ម្សិល​មិញ ហាក់​ដូច​ជា​មិន​សូវ​មាន​ឥទ្ធិ​ពល​មក​លើ​ខ្ញុំ​ទៀត​ទេ។ ពី​ដំបូង​ខ្ញុំ​បាន​បំប៉ោង​វា​ឲ្យ​ធំ​ហួស​ខ្នាត ព្រោះ​ខ្ញុំ​មិន​ចង់​យក​ប្រយោជន៍​អ្នក​ដទៃ ជា​សំខាន់​ជាង​ប្រយោជន៍​ខ្លួន​ឯង ហើយខ្ញុំ​មិន​ព្រម​ជួយ​អ្នក​ដទៃ ដោយ​ទុក​ឲ្យ​ខ្លួន​ឯង​ពិបាក​ឡើយ។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់ ដែល​ខ្ញុំ​ត្រូវ​បាន​ល្បួង​ឲ្យ​ឆ្លើយ​តប ដោយ​កំហឹង ជា​ញឹក​ញាប់។ ប៉ុន្តែ ជានិច្ច​ជា​កាល ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​អនុវត្ត​តាម​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ ​ដែល​ខ្ញុំ​បាន​យល់​ច្បាស់ ដែល​បានចែងថា “ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ”(អេភេសូរ ៤:២៦) ហើយ “កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៤)។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​ ដែល​បាន​ប្រទាន​ព្រះ​វិញ្ញាណ​ទ្រង់​ ដើម្បី​ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំពើ​បាប​របស់​យើង។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល និង​សាវ័ក​ពេត្រុស​បាន​ហៅ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​វិញ្ញាណ​ថា “ព្រះ​រាជ​កិច្ច​នៃ​ការ​ញែក​ចេញ​ជា​បរិសុទ្ធ”(២ថែស្សាឡូនិច ២:១៣ ១ពេត្រុស ១:២)។ បើ​គ្មាន​អំណាច​ទ្រង់​ជួយ​ទេ យើង​គ្មាន​សង្ឃឹម ហើយ​ក៏​បរា​ជ័យ​ផង តែ​យើង​អាច​មាន​ជ័យ​ជម្នះ ដោយ​ពឹង​អំណាច​ចេស្តា​ទ្រង់។-Poh Fang Chia

Read article
មនុស្សសាមញ្ញ

លោក​គីឌាន ជា​មនុស្ស​សាមញ្ញ​ម្នាក់។ រឿង​របស់​គាត់ ដូច​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ ពួក​ចៅហ្វាយ ៦ បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង។ គាត់​ជា​កសិករ​ម្នាក់ ដែល​ខ្វះ​ភាព​ក្លាហាន។ ពេល​ព្រះ​ត្រាស់​ហៅ​គាត់ ឲ្យ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល ឲ្យ​រួច​ពី​ការ​គៀប​សង្កត់​របស​សាសន៍​មីឌាន គាត់​ឆ្លើយ​តប​ថា “ឱ​ព្រះអម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ជួយ​សង្គ្រោះ ដល់​សាសន៍​អ៊ីស្រាអែល​បាន មើល ទូលបង្គំ​ជា​​គ្រួ​សារ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូលបង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូលបង្គំ​ផង”(ពួកចៅហ្វាយ ៦:១៥)។ ពេល​នោះ ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​លោក​គីឌាន ហើយ​គាត់​នឹង​សម្រេច​កិច្ច​ការ ដែល​ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​គាត់​ធ្វើ​នោះ(ខ.១៦)។ ការ​ស្តាប់​បង្គាប់​របស់​លោក​គីឌាន​ក៏​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា​អែល​មាន​ជ័យជម្នះ ហើយ​គេ​ក៏​បាន​រាប់​បញ្ចូល​គាត់ នៅ​ក្នុង​ចំណោម​វីរៈបុរស​ដ៏​អស្ចារ្យ​នៃ​សេចក្តី​ជំនឿ​(ហេព្រើ ១១:៣២)។ មាន​មនុស្ស​ជា​ច្រើន​ទៀត​ក៏​មាន​ចំណែក​យ៉ាង​សំខាន់ នៅ​ក្នុង​ផែន​ការ​ជួយ​សង្រ្គោះ​ប្រជា​ជន​អ៊ីស្រាអែល ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ក្លា។ ព្រះ​ទ្រង់​បាន​ប្រទាន​មនុស្ស​៣០០​នាក់ ដល់​លោក​គីឌាន ដែល​សុទ្ធ​សឹង​ជា​វីរបុរស​ដ៏​អង់​អាច ដើម្បី​ឈ្នះ​សង្រ្គាម។ ព្រះ​គម្ពីរ​មិន​បាន​កត់​ទុក​ឈ្មោះ​របស់​ពួក​គេទេ​ តែ​ព្រះ​គម្ពីរ​បាន​កត់​ទុក​នូវ​ភាព​​ក្លាហាន និង​ការស្តាប់​បង្គាប់​របស់​ពួក​គេ​​(ពួកចៅហ្វាយ ៧:៥-២៣)។ សព្វ​ថ្ងៃ​នេះ ព្រះ​ទ្រង់​នៅ​តែ​បន្ត​ត្រាស់​ហៅ មនុស្ស​សាមញ្ញ​ៗ ឲ្យ​ធ្វើ​ការ​ថ្វាយ​ទ្រង់ ហើយ​ទ្រង់បាន​ធានា​យើង​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច ពេល​ដែល​យើង​បម្រើ​ទ្រង់។ ដោយ​សារយើង​ជា​មនុស្ស​សាមញ្ញ​ដែល​ព្រះ​ទ្រង់​ប្រើ នោះ​ការ​នេះ​បាន​បង្ហាញ​ច្បាស់​ថា អំណាច​ដែល​នាំ​ឲ្យ​មាន​ជ័យ​ជម្នះ​នោះ គឺ​មាន​ប្រភព​មក​ពី​ព្រះ មិន​មែន​មក​ពី​យើង​នោះ​ឡើយ។-Poh Fang Chia

Read article
ព្រះវរបិតាគង់នៅជាមួយខ្ញុំ

មាន​មិត្ត​ភក្តិខ្ញុំម្នា​ក់បាន​ព្យាយា​មជម្នះភាព​ឯ​កកោ  បាន​ជា​នាង​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង​ថា​ “ខ្ញុំ​មាន​អា​រម្មណ៍​ឯកកោមិន​មែនដោយសារ​ ខ្ញុំ​គ្មា​នមិ​ត្ត​ភក្តិនោះទេ។ ខ្ញុំមាន​មិត្ត​ភ​ក្តិច្រើន​ណាស់។ ខ្ញុំដឹងថា​ ខ្ញុំមា​នអ្នកដែលអា​ចនៅក្បែ​រ​ខ្ញុំ លើក​ទឹក​ចិត្ត ហើយ​ជជែកជា​មួយ​គ្នា ព្រម​ទាំង​អា​ចមើ​លថែ​រ​ ហើយ​គិ​ត​ពី​ខ្ញុំ​ផ​ង។ ប៉ុន្តែ ពួក​គេមិ​ន​អា​ច​នៅក្បែ​រខ្ញុំ​ បាន​គ្រប់​ពេលទេ”។     ព្រះ​យេស៊ូវ​ទ្រង់​យ​ល់ច្បា​ស់ អំពី​ភាព​ឯក​កោ​ប្រភេទនេះ​។ ខ្ញុំជឿ​ថា ​ក្នុង​អំឡុង​ពេល​ទ្រង់កំពុងបំ​ពេញ​ព្រះរាជ​កិច្ច​នៅលើផែនដី ទ្រង់​បានទ​ត​ឃើ​ញ​ភាព​ឯ​ក​កោ ក្នុងកែ​វ​ភ្នែក​រ​បស់អ្ន​ក​កើតឃ្លង់ ហើយ​ក៏​បាន​ស្តា​ប់​ឮ​ភាព​ឯកកោ​ ក្នុង​សម្លេង​ដង្ហោ​យ​ហៅ របស់​អ្នក​ពិ​ការ​ភ្នែ​ក។​ ប៉ុន្តែ ជាង​នេះទៅ​ទៀ​ត​ ទ្រង់​ប្រាកដ​ជាបា​ន​ពិសោធន៍​​នឹ​ង​អារម្មណ៍​ឯក​កោ របស់ព្រះអង្គ​​ទ្រង់​ផ្ទា​ល់ ពេល​ដែលមិត្ត​ជិត​ស្និទ្ធរប​ស់ទ្រ​ង់ បាន​រត់​ចោលទ្រង់​អស់(ម៉ាកុស ១៤:៥០)។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ ពេល​ទ្រង់​ថ្លែង​ទំនា​យ​ថា ពួក​សាវ័ក​នឹង​រត់​ចោ​លទ្រង់ ទ្រង់​នៅតែ​បង្ហាញនូវ​ទំនុក​ចិត្ត​លើ​ព្រះ​វត្ត​មាន​ព្រះវរ​បិតា។ គឺដូ​ចដែ​លទ្រ​ង់មា​ន​បន្ទូ​លទៅ​កាន់ពួ​កគេថា​ ​“មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯកឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯកឯង​ទេ គឺ​មាន​ព្រះវរបិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(យ៉ូហាន ១៦:៣២)។ បន្ទាប់​ពី​ទ្រង់​បា​ន​មានប​ន្ទូល​មិន​ទាន់បានយូ​រប៉ុន្មាន​ផ​ង ទ្រង់​ក៏បាន​យាងទៅឈើឆ្កាង ដើម្បីសុ​គត​ជួ​សយើងរាល់គ្នា​។ ទ្រង់​បាន​បើក​ផ្លូ​វ ឲ្យ​យើង​រាល់​គ្នា​មាន​ទំនាក់ទំ​ន​ង​ ជាមួយ​ព្រះវរបិតា ហើយ​ក្លាយ​ជាសមាជិកគ្រួ​សារ​ទ្រ​ង់។ ក្នុង​នាមជាមនុស្ស យើងម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ឯ​ក​កោ។ ប៉ុន្តែ…

Read article
ទីបន្ទាល់របស់អ្នក

មាន​ពេល​មួ​យ​ គេបា​ន​ឲ្យលោ​កម៉ៃឃល ឌីនស៍មរ(Michael Dinsmore) ដែល​ជា​អតីតអ្នកទោ​ស ឡើង​ធ្វើទី​បន្ទាល់ ក្នុង​មន្ទីរឃុំ​ឃាំង​មួយ​ក​ន្លែង បន្ទាប់​ពីគា​ត់ទើ​ប​តែបាន​ទទួលជឿ​ព្រះ។​ បន្ទាប់​ពីគា​ត់ចែ​កចាយ​ច​ប់ មាន​អ្នក​ទោស​ខ្លះបា​នមករកគា​ត់​ ហើយ​ប្រាប់​គាត់ថា​ ពួកគេ​មិន​ដែល​បាន​ចូ​លរួមកម្មវិធីដែលរំភើប​រីក​រា​យ ដូច​ពេល​នេះទេ​!​​ លោក​ម៉ៃឃ​លមា​ន​ការ​ភ្ញា​ក់​ផ្អើ​ល ពេល​ដែល​បា​ន​ដឹ​ង​ថា ព្រះទ្រ​ង់​អា​ច​ប្រើរឿ​ង​នៃ​ជីវិត​ដ៏សា​មញ្ច​របស់​គាត់ ដើម្បី​​ធ្វើការ​ក្នុង​​ចិ​ត្តម​នុស្ស​ជា​ច្រើន​​ដូចនេះ។ ក្នុង​​បទ​គ​ម្ពីរ ១ធីម៉ូថេ បន្ទាប់​ពី​សាវ័ក​ប៉ុល​បានផ្តាំលោកធី​ម៉ូថេ ឲ្យ​នៅ​បន្តការងារ​ផ្សាយ​ដំណឹង​ល្អ(​១:១-១១) គាត់​ក៏បា​ន​ចែ​ក​ចាយ​ទីបន្ទាល់​របស់​គាត់ ដើម្បីលើ​ក​ទឹកចិត្ត​យុវជន​ម្នាក់​នេះ(ខ.១២​-១៦)។ គាត់​បានប្រាប់លោក​ធីម៉ូថេ អំពីព្រះ​គុ​ណរ​បស់ព្រះ​ ដែល​ទ្រង់ប្រទាន ក្នុងជី​វិត​គាត់។ គាត់​មានប្រសាសន៍​ថា គាត់ធ្លាប់ច​ម្អក​ឲ្យព្រះ តែទ្រ​ង់បានកែប្រែ​ជីវិត​គាត់។ ព្រះទ្រ​ង់មា​នក្តីមេត្តា​ណាស់ បានជាទ្រង់មិន​គ្រាន់​តែបានចា​ត់ទុក​គាត់ជាអ្ន​ក​បម្រើស្មោះត្រង់ ហើយ​ប្រទាន​កិច្ចការ​ឲ្យគា​ត់​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងបានច​ម្រើន​កម្លាំង ឲ្យគា​ត់អា​ច​ធ្វើកិ​ច្ចការ​នោះទៀ​ត​ផង​(ខ.១២)។ សាវ័ក​ប៉ុល​បាន​ចាត់​ទុកខ្លួ​ន​ឯង​ ជាម​នុស្ស​ដែលមា​នបា​ប​ខ្លាំងក្រៃ​ តែព្រះទ្រ​ង់​នៅ​តែស​ង្រ្គោះ​គាត់​(ខ.១៥)។ ត្រង់ចំ​ណុច​នេះ សាវ័ក​ប៉ុល​ចង់​ឲ្យលោក​ធីម៉ូថេដឹ​ងថា​ ព្រះទ្រង់​អាច​ធ្វើ​ការ​អ្វី​ដែល​យើង​មិននឹក​ស្មានដ​ល់ ហើយយើង​ក៏ចាំបា​ច់ត្រូវដឹង​ដូច​គាត់​ផងដែ​រ។ ទីប​ន្ទាល់​​រ​បស់សាវ័កប៉ុលបានបង្ហាញថា ព្រះទ្រ​ង់​មានសេចក្តី​មេត្តាករុណា​ចំពោះគា​ត់​។ បើទ្រ​ង់អា​ចប្រើ​មនុស្ស​ដែល​ធ្លាប់​មា​ន​ប្រ​វត្តិអាក្រក់​ដូចសាវ័កប៉ុ​ល នោះទ្រ​ង់​ក៏អាចប្រើ​យើងផ​ង​ដែ​រ។ បើទ្រ​ង់អាច​សង្រ្គោះម​នុស្សដែ​ល​មានបាប​ធ្ងន់​បំផុ​ត នោះ​គ្មាន​នរណា​ដែល​ទ្រង់​មិន​អាច​សង្រ្គោះ​នោះឡើ​យ។ អ្នក​ដទៃ​អា​ចទទួលការលើកទឹកចិ​ត្ត ពី​ទីបន្ទាល់​របស់​យើង ដែល​និយាយ​អំពី​កិច្ចកា​រ​ដែលព្រះទ្រង់​បាន​ធ្វើ​ក្នុ​ងជី​វិ​ត​យើង។ ចូរ​យើង​ឲ្យអ្ន​កនៅ​ក្បែរ​យើង​ដឹង​ថា​ ព្រះ​នៃ​ព្រះគ​ម្ពីរ​នៅ​តែ​ធ្វើកា​រ យ៉ាង​សកម្ម​នៅ​ថ្ងៃនេះ​!​-Poh Fang…

Read article
ឪពុកដែលរត់ទៅរកកូន

ជារៀង​រាល់​ថ្ងៃ​ បុរស​ជា​ឪពុក​បាន​ទន្ទឹង​រង់​ចាំ​កូន​ប្រុស​ត្រឡប់​មក​វិ​ញ ដោយ​ខំ​មើល​ផ្លូវ​ពីចម្ងាយ ក្រែង​លោ​ឃើញ​កូ​ន​ប្រុសមក​។ ហើយ​ជា​រៀង​រាល់​យប់ គាត់​​បា​​ន​ចូលដំណេក​ទាំងក្តី​ទោមនស្ស។ តែ​ថ្ងៃមួ​យ គាត់​ក៏បា​ន​ឃើញ​មនុស្ស​​ម្នាក់ ​មាន​រូប​​ព្រាលៗ​ កំពុង​ដើរ​ម​ក​ពីចម្ងាយ នៅពេ​លថ្ងៃ​ភ្លឺ​ចែស។ បុរស​ជា​ឪពុក​ក៏បា​ន​សួរ​ខ្លួន​ឯង​ថា ម្នាក់​នេះជា​កូ​ន​ប្រុស​ខ្ញុំ​ទេដឹ​ង? បន្ទាប់​មក គាត់​ក៏បា​នខំ​​មើល​ឲ្យច្បា​ស់ ក៏​ចំណាំ​ភិន​ភាគ​។ គាត់​ក៏លាន់​មាត់​ថា​ “កូន​ពុក!” លុះ​​ឪពុក​​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូនប្រុសគាត់(លូកា ១៥:២០)។ នេះ​ជារឿ​ងដែល​គួ​រ​ឲ្យកត់​សម្គាល់​ណាស់ ដែល​បុរស​ជាចា​ស់ទុំ​ នៅ​ក្នុង​គ្រួសារ បាន​រ​ត់​ទៅរ​​កកូ​ន​ប្រុ​ស​ខ្លួ​ន​ ជា​ទង្វើ​ដែល​គេរា​ប់​ថា​  គ្មាន​ភាព​ថ្លៃ​ថ្នូរ  ក្នុងវ​ប្បធ​ម៌​នៅតំ​បន់​មជ្ឈិម​បូព៌ា​។ បុរស​ជា​ឪពុក​ពេញ​ដោយអំណរ​ឥត​ឧបមា ពេល​កូន​ប្រុស​គាត់បាន​ត្រឡប់​មក​វិញ​។ កូន​ប្រុស​គាត់​មិន​សក្តិ​សម​នឹង​ឲ្យគា​ត់ ទ​ទួល​ស្វាគមន៍​យ៉ាងដូច​នេះទេ​។​ ពេល​ដែល​កូន​ប្រុសម្នាក់​នេះ បាន​សុំឪពុក​ខ្លួន ឲ្យ​ចែកកេរ​មរតក​ឲ្យខ្លួន ហើយ​ចាក​ចេញពីផ្ទះបាត់ គឺ​មិន​ខុស​ពីការ​ប្រាថ្នាឲ្យ​ឪពុក​ខ្លួនស្លាប់នោះឡើយ។ ប៉ុន្តែ ទោះ​កូ​នប្រុសគាត់ បាន​ធ្វើអ្វី​ចំពោះ​គាត់​ក៏​ដោ​យ ក៏គាត់​នៅ​តែរាប់វា​​ជាកូ​នរបស់​គាត់ដដែល(ខ.២៤)។ រឿង​ប្រៀប​ប្រដូច​នេះ​ បាន​រំឭក​ខ្ញុំថា ព្រះទ្រង់​បានទទួល​ស្គាល់ខ្ញុំជាកូន ដោយ​សារ​ព្រះគុ​ណ​ទ្រង់ មិនមែន​ដោយសារ​ការប្រព្រឹត្តរ​បស់ខ្ញុំទេ​។ ការនេះ​បានធានាខ្ញុំ​ថា ទោះខ្ញុំបានផុងខ្លួ​នជ្រៅយ៉ាងណាក៏ដោយ​ ក៏ព្រះគុណព្រះ​នៅតែ​អាច​ឈោង​ចាប់ ហើយ​លើក​​ខ្ញុំ​ឡើង។ ព្រះ​វរបិតានៃ​យើងកំពុងតែរង់ចាំ រត់ទៅទទួលកូនរបស់ទ្រង់ ដោយព្រះហស្តបើកចំហរ​ជានិ​ច្ច។-Poh Fang…

Read article
មានពេលសម្រាប់គ្រប់ការទាំងអស់

ប្រសិនបើអ្នកជាខ្ញុំវិញ អ្នកប្រហែលជាមានការពិបាក នៅក្នុងការបដិសេធមិនព្រមទទួលយកការទទួលខុសត្រូវថ្មីមួយ ជាពិសេសបើសិនជាការទទួលខុសត្រូវនោះមានបុព្វហេតុដ៏ល្អ ឬជាប់ទាក់ទងដោយផ្ទាល់ នឹងការជួយអ្នកដទៃ។ យើងប្រហែលជាមានហេតុផលដ៏ល្អ នៅក្នុងការដាក់អាទិភាពរបស់យើង យ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែ ជួនកាល ពេលយើងមិនយល់ព្រមទទួលកិច្ចការបន្ថែមទៀត យើងអាចមានអារម្មណ៍ថា ខ្លួនមានកំហុស ឬគិតថា យើងបានបរាជ័យ ក្នុងការរដើរ ដោយជំនឿ។ ប៉ុន្តែ តាមបទគម្ពីរសាស្តា ៣:១-៨ មនុស្សមានប្រាជ្ញាដឹងថា អ្វីៗទាំងអស់នៅក្នុងជីវិតមនុស្ស សុទ្ធតែមានរដូវកាល នៃសកម្មភាពរបស់មនុស្ស គឺមិនខុសពីរដូវកាល ដែលមាននៅក្នុងពិភពធម្មជាតិឡើយ។ គឺដូចមានសេចក្តីចែងថា “មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលនៅក្រោមមេឃ”(ខ.១)។ អ្នកខ្លះប្រហែលជាដល់ពេលរៀបអាពាហ៍ពិពាហ៍ ឬក្លាយជាឪពុកម្តាយរបស់គេជាលើកដំបូង។ ប្រហែលជា អ្នកខ្លះដល់ពេលបញ្ចប់ការសិក្សា   ហើយត្រូវចូលធ្វើការ  ខណៈពេលដែលអ្នកខ្លះទៀត ដល់ពេលចាកចេញពីការងារពេញម៉ោង ចូលទៅរកការចូលនិវត្តន៍។ នៅពេលដែលយើងធ្វើដំណើរ ពីរដូវកាលមួយ ទៅរដូវកាលមួយទៀត អាទិភាពរបស់យើងមានការផ្លាស់ប្តូរ។ យើងប្រហែលជាត្រូវបំភ្លេចអ្វីដែលយើងបានធ្វើ កាលពីអតីតកាល ហើយប្រមូលផ្តុំកម្លាំងថាមពលរបស់យើង ទៅធ្វើការអ្វីផ្សេងទៀត។ នៅពេលដែលកាលៈទេសៈ និងកាតព្វកិច្ចរបស់យើង មានការប្រែប្រួល ក្នុងការរស់នៅ យើងត្រូវដឹងថា ខ្លួនត្រូវមានការប្តេជ្ញាចិត្តដូចម្តេចខ្លះ ដោយការទទួលខុសត្រូវ និងប្រាជ្ញា…

Read article
សុភាសិតចិន

សុភាសិតរបស់ជនជាតិចិន ច្រើនតែមានភាពសាមញ្ញ ហើយភ្ជាប់ជាមួយនឹងរឿងណាមួយ។ ឧទាហរណ៍ មានសុភាសិតចិនមួយបានពោលថា “បើចង់ទទួលបានផលល្អ ចូរឲ្យដំណាំដុះតាមសម្រួល”។ សុភាសិតនេះនិយាយអំពីរឿងរបស់បុរសម្នាក់ ដែលខ្វះភាពអត់ធ្មត់ នៅក្នុងសម័យរាជវង្សសុង។ គាត់មានចិត្តអន្ទះសារចង់ឃើញដើមស្រូវរបស់គាត់ លូតលាស់លឿន។ ដូចនេះ គាត់ក៏បានគិតរកដំណោះស្រាយ។ គាត់បានទាញដើមស្រូវទាំងអស់ឡើងលើ ឲ្យខ្ពស់ជាងមុនប្រហែល៥សង់ទីម៉ែត្រ។ បន្ទាប់ពីគាត់បានធ្វើដូចនេះ យ៉ាងហត់នឿយ អស់ពេលមួយថ្ងៃ គាត់ក៏បានសង្កេតមើលវាលស្រែរបស់គាត់។ គាត់មានចិត្តសប្បាយ ពេលបានឃើញដើមស្រូវហាក់ដូចជាបាន “លូតលាស់” ខ្ពស់ជាងមុន។ ប៉ុន្តែ គាត់អរសប្បាយបានតែមួយភ្លែតប៉ុណ្ណោះ។ ថ្ងៃស្អែកឡើង ដើមស្រូវទាំងនោះ ក៏បានចាប់ផ្តើមស្រពោន ដោយសារឫសរបស់វារលើង មិនបានចាក់ចូលជ្រៅដូចមុនទៀត។ ក្នុងបទគម្ពីរ២ធីមូថេ ២:៦  សាវ័កប៉ុលបានប្រៀបធៀបការងាររបស់អ្នកផ្សាយដំណឹងល្អ ទៅនឹងការងាររបស់កសិករ។ គាត់បានសរសេរសំបុត្រនោះ ដើម្បីលើកទឹកចិត្តលោកធីម៉ូថេថា ការបង្កើតសិស្សជាកិច្ចការដែលត្រូវធ្វើ ដោយការនឿយហត់ មិនខុសពីការធ្វើស្រែឡើយ។ យើងត្រូវភ្ជួររាស់ដី ព្រោះគ្រាប់ពូជ យើងត្រូវរង់ចាំ ហើយត្រូវអធិស្ឋាន។ យើងចង់ឲ្យការងារយើងមានលទ្ធផលភ្លាមៗ តែការលូតលាស់ត្រូវការពេលវេលា។ ការបង្ខំឲ្យមានការលូតលាស់ខុសរបៀប មិនមានប្រយោជន៍ឡើយ។ ពេលលោកធីម៉ូថេខិតខំធ្វើការបម្រើព្រះអស់ពីចិត្ត ដើម្បីសម្រេចកិច្ចការខាងវិញ្ញាណ ដែលព្រះទ្រង់បានប្រទាន  គាត់ក៏បានឃើញផលផ្លែខាងវិញ្ញាណកើតមាន  ក្នុងជីវិតរបស់អ្នកដែលគាត់បណ្តុះបណ្តាល ដោយចិត្តអត់ធ្មត់ ដូចដែលមានចែងក្នុងបទគម្ពីរ…

Read article
ទ្វារដែលកំពុងបិទ

ពេលរថភ្លើងដល់ពេលចេញដំណើរទៅមុខ គេក៏បានឮសម្លេងស៊ីញ៉ូ ដាស់តឿនដល់អ្នកដំណើរទាំងអស់ថា គេជិតបិទទ្វាររថភ្លើងហើយ។ ប៉ុន្តែ មានអ្នកដំណើរពីរបីនាក់ ដែលមានភាពយឺតយ៉ាវ ក៏បានខិតខំប្រវេសប្រវាឡើងរថភ្លើងឲ្យទាន់។ ទ្វារក៏បានបិទត្រូវចំពួកគេម្នាក់ តែទ្វារនោះក៏បានបើកចំហរវិញ ធ្វើឲ្យគាត់អាចឡើងជិះរថភ្លើង ដោយសុវត្ថិភាព។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេធ្វើការប្រថុយនឹងគ្រោះថ្នាក់ដូចនេះ ហេតុអ្វីមិនរង់ចាំរថភ្លើងមួយទៀត ដែលនឹងមកដល់ក្នុងពេល៤នាទីទៀតប៉ុណ្ណោះ? យ៉ាងណាមិញ មានទ្វារមួយទៀត ដែលសំខាន់លើទ្វារណាទាំងអស់  ដែលយើងត្រូវតែចូល  មុនពេលទ្វារនោះបិទជារៀងរហូត។  ទ្វារនោះគឺជាទ្វារនៃសេចក្តីមេត្តាករុណារបស់ព្រះ។ សាវ័កប៉ុលបានប្រាប់យើងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានបើកផ្លូវ សម្រាប់ឲ្យយើងផ្សះផ្សាឲ្យជានឹងព្រះវិញ ហើយបានប្រកាសដល់យើងថា ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្រ្គោះ។ ថ្ងៃនេះជាថ្ងៃដែលទ្វារនៃសេចក្តីសង្រ្គោះ នៅបើកចំហរនៅឡើយ។ តែថ្ងៃណាមួយ ទ្វារនោះនឹងបិទវិញ។ ចំពោះអ្នកដែលបានទទួលជឿ ហើយបម្រើព្រះគ្រីស្ទ ទ្រង់នឹងមានបន្ទូលមកកាន់ពួកគេថា “ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក”(ម៉ាថាយ ២៥:៣៤)។ ប៉ុន្តែ អ្នកដែលមិនស្គាល់ទ្រង់ នឹងត្រូវថយចេញទៅអស់កល្បជានិច្ច(ខ.៤៦)។ ការឆ្លើយតបរបស់យើង ចំពោះព្រះយេស៊ូវគ្រីស្ទ ជាកត្តាកំណត់ថា យើងនឹងទៅនៅទីណា បន្ទាប់ពីយើងលាចាកលោកនេះទៅ។ នៅថ្ងៃនេះ…

Read article
លិខិតនៃសេចក្តីស្រឡាញ់

ជារៀងរាល់ពេលព្រឹក ពេលដែលខ្ញុំទៅដល់ការិយាល័យ ខ្ញុំមានទម្លាប់ដ៏សាមញ្ញមួយ គឺខ្ញុំតែងតែបើកមើលក្នុងប្រអប់សំបុត្រអេឡិចត្រូនិច មុនពេលចាប់ផ្តើមធ្វើការ។ ភាគច្រើន ខ្ញុំបើកមើលសំបុត្រទាំងនោះ តាមសម្រួល ដោយគ្មានចិត្តអន្ទះសារទេ។ តែមានសំបុត្រខ្លះ ខ្ញុំចង់បើកមើលភ្លាមៗ ព្រោះវាជាសំបុត្រដែលមនុស្សជាទីស្រឡាញ់របស់ខ្ញុំបានផ្ញើមក។ មានមនុស្សជាច្រើនបាននិយាយថា ព្រះគម្ពីរបរិសុទ្ធ ជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើងរាល់គ្នា។ ប៉ុន្តែ ប្រហែលជាមានថ្ងៃខ្លះ យើងមិនមានអារម្មណ៍ចង់បើកមើលទេ ហើយចិត្តរបស់យើង ក៏មិនបានស្របតាម ពាក្យសម្តីរបស់បទគម្ពីរទំនុកដំកើង ដែលបានចែងថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះ ជាដរាបរាល់ថ្ងៃ!”(ទំនុកដំកើង ១១៩:៩៧)។ បទគម្ពីរគឺជា “សេចក្តីបង្គាប់”(ខ.៩៨) ជា “សេចក្តីបន្ទាល់”(ខ.៩៩) ជា “បញ្ញតិ្ត”(ខ.១០០) និងជា “ព្រះបន្ទូលរបស់ព្រះ”(ខ.១០១)។ លោកថូម៉ាស មែនថុន(Thomas Manton, ឆ្នាំ ១៦២០-១៦៧៧) ដែលជាសាស្ត្រាចារ្យ នៅសាលាព្រះគម្ពីរវេសមីនស្ទ័រ អ័បេយ បានចោទជាសំណួរមួយ ដែលនៅតែមានសារៈសំខាន់ សម្រាប់យើងសព្វថ្ងៃ។ គាត់បានសួរថា “នរណាជាអ្នកនិពន្ធព្រះគម្ពីរ? គឺព្រះ… តើអ្វីជាគោលដៅនៃព្រះគម្ពីរ? គឺព្រះ។ ហេតុអ្វីបានជាព្រះគម្ពីរត្រូវបាននិពន្ធឡើង?  គឺដើម្បីឲ្យយើងអាចអរសប្បាយនឹងព្រះ  ដ៏មានពរ  អស់កល្បជានិច្ច?”…

Read article
មិត្តភាព

លោកចន គ្រីសូសតុម(John Chrysostom  នៅឆ្នាំ៣៤៧ ដល់ ៤០៧) ជាអ្នកដឹកនាំគ្រីស្ទបរិស័ទដែលធំជាងគេ នៅទីក្រុងខុនស្ទិនទីនូបភល បានមានប្រសាសន៍អំពីមិត្តភាព យ៉ាងដូចនេះថា “មិត្តភាពនាំឲ្យយើងស្រឡាញ់ទីកន្លែង និងរដូវកាល ដ្បិត ដែលផ្ការុះរោយធ្លាក់ស្រទាប់ដ៏ក្រអូបមកលើដី នៅក្បែរគុលជាយ៉ាងណា នោះមិត្តភ័ក្តិនាំមកនូវគុណប្រយោជន៍ ដល់កន្លែងដែលខ្លួនរស់នៅ យ៉ាងនោះដែរ”។ ព្រះគម្ពីរបរិសុទ្ធបានចែងឲ្យយើងដឹងថា យ៉ូណាថាន និងដាវីឌបានបង្ហាញនូវអត្ថន័យដ៏ល្អ នៃមិត្តភាពដ៏ពិត ដែលជាចំណងទាក់ទងដ៏ជិតស្និទ្ធរវាងអ្នកទាំងពីរ(១សាំយ៉ូអែល ១៨:១)។ ពួកគេបានរក្សាមិត្តភាពឲ្យនៅគង់វង្ស ដោយបង្ហាញភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក(១៨:៣ ២០:១៦,៤២ ២៣:១៨) និងដោយការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ យ៉ូណាថាន បានឲ្យអំណោយដល់ដាវីឌ(១៨:៤) និងជួយការពារដាវីឌ ដោយឆ្លងកាត់ការលំបាកជាច្រើន(១៩:១-២ ២០:១២-១៣)។ ក្នុងបទគម្ពីរ ១សាំយ៉ូអែល ២៣:១៦ មិត្តភាពរបស់ពួកគេក៏បានឈានដល់ដំណាក់កាលខ្លាំងបំផុត។  ពេលដែលដាវីឌកំពុងរត់គេចពីស្តេចសូល  “ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចម្រើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង”។ មិត្តភ័ក្តិអាចជួយឲ្យយើងរកឃើញកម្លាំងក្នុងព្រះ ក្នុងអំឡុងពេលដែលជីវិតយើងធ្លាក់ចុះខ្លាំងបំផុត។ ក្នុងលោកិយនេះ ទំនាក់ទំនងភាគច្រើនផ្តោតទៅលើការទទួល ជាជាងការចែករំលែក  តែសូមយើងធ្វើជាមិត្តភ័ក្តិ   ដែលផ្តោតទៅលើការចែករំលែកវិញ។ ព្រះយេស៊ូវជាមិត្តល្អបំផុតរបស់យើង ដែលបានបង្ហាញសេចក្តីស្រឡាញ់ដ៏ធំបំផុត  ដោយអនុវត្តតាមព្រះបន្ទូល  ដែលចែងថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ…

Read article