ការជួយអ្នកដទៃ
នៅក្នុងតំបន់ដែលមានធ្លាក់ព្រឹល ពេលដែលមានព្យុះព្រឹលម្តងៗ វាលស្មៅទាំងឡាយត្រូវបានគ្របដណ្តប់ដោយព្រឹលអស់ ដូចនេះ កសិករត្រូវតែយកស្មៅ និងចំបើងទៅដាក់ឲ្យដល់មាត់គោ នៅក្នុងហ្វូង។ ពេលដែលគេបោះចំបើងពីលើរឺម៉ក និងឡាន សត្វគោឈ្មោលដែលខ្លាំងជាងគេតែងតែដណ្តើមកន្លែងខាងមុខគេ ធ្វើឲ្យសត្វគោដែលខ្សោយ ហើយខ្លាចគេ ទៅនៅខាងក្រោយ ដោយទទួលចំណីបានតិចតួច ឬមិនទទួលចំណីសោះតែម្តង បើសិនជាកសិករមិនធ្វើអន្តរាគមន៍ ឲ្យចំបើងបានទៅដល់មាត់ពួកវាទេនោះ។ យ៉ាងណាមិញ អ្នកធ្វើការផ្នែកមនុស្សធម៌ ក្នុងជំរុំជនភៀសខ្លួន និងកន្លែងចែកអាហារ ក៏បានលើកឡើងថា បញ្ហាដូចនេះ ក៏កើតមានក្នុងជំរុំជនភៀសខ្លួន និងកន្លែងចែកអាហារផងដែរ។ ពេលដែលពួកគេបើកទ្វារឲ្យប្រជាជនដែលខ្វះខាត ចូលមកទទួលអាហារ អ្នកដែលខ្សោយ និងខ្លាចគេ ប្រហែលជាមិនអាចមកឈរនៅខាងមុខទេ។ អ្នកធ្វើការផ្នែកមនុស្សធម៌ទាំងនោះ ត្រូវចាត់វិធានការ ធ្វើយ៉ាងណាឲ្យអាហារបានទៅដល់ដៃអ្នកដែលខ្សោយ អ្នកដែលគ្មានកម្លាំង និងអ្នកដែលមានជម្ងឺ។ ពួកគេកំពុងតែអនុវត្តតាមគោលការណ៍ ដែលព្រះបានប្រទាន តាំងពីយូរមកហើយ។ ក្នុងបទគម្ពីរលេវីវិន័យ ជំពូក១៩ លោកម៉ូសេបានបង្គាប់អ្នកធ្វើស្រែ និងអ្នកធ្វើចំការទំពាំងបាយជូរ ឲ្យទុកផលដំណាំខ្លះៗ ដើម្បីឲ្យអ្នកក្រ និងអ្នកស្រុកក្រៅ អាចមានអាហារសម្រាប់បរិភោគ(ខ.៩-១០)។ យើងក៏អាចធ្វើជាអ្នកបម្រើ ដល់អស់អ្នកដែលទន់ខ្សោយ និងអស់កម្លាំងផងដែរ។ យើងមានវិធីថ្វាយព្រះកិត្តិនាមដល់ព្រះ ដោយជួយអ្នកដទៃ ទោះយើងជាគ្រូបង្រៀន ដែលលើកទឹកចិត្តសិស្សដែលមិនមាត់មិនករឲ្យបើកមាត់និយាយ ឬជាបុគ្គលិក ដែលរង់ចាំជួយមិត្តរួមការងារដែលកំពុងជួបការលំបាក…
Read article