Ultimately with R.C. Sproul

You are here:
ហេតុអ្វីគេហៅព្រះអង្គថា ព្រះវិញ្ញាណបរិសុទ្ធ?

ហេតុអ្វី​គេ​ហៅ​អង្គ​ទី៣នៃ​ព្រះ​ត្រៃ​ឯក​ថា ព្រះវិញ្ញាណ​បរិសុទ្ធ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​អំពី​មូលហេតុ​មួយ ដែល​គេ​ហៅ​ព្រះអង្គ​ថា ព្រះវិញ្ញាណបរិសុទ្ធ ដែល​មូល​ហេតុ​នេះ​ស្ថិតនៅ​ក្នុង​ព្រះរាជកិច្ច​ប្រោស​លោះ​របស់​ព្រះវិញ្ញាណ ដែល​ធ្វើឲ្យ​យើង​បរិសុទ្ធ នៅ​ក្នុង​ការ​ញែក​យើង​ជា​បរិសុទ្ធ។ អត្ថបទ ហេតុអ្វី​គេ​ហៅ​ព្រះអង្គ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ? មាន​មូលហេតុ​មួយចំនួន ដែលគេ​បាន​ហៅ​ព្រះអង្គ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ តែ​យ៉ាងហោចណាស់ ពាក្យ “បរិសុទ្ធ” ដូចដែល​គេ​បាន​ប្រើ​សំដៅ​ទៅលើ​ព្រះវិញ្ញាណ គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ព្រះរាជកិច្ច​ដ៏​ជាក់លាក់​មួយ ដែល​ព្រះអង្គ​បាន​ធ្វើ ដើម្បី​ប្រោស​លោះ​យើង​ឲ្យ​រួចពី​បាប។ ក្នុងចំណោម​ព្រះ​ត្រៃ​ឯក ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​អង្គ​ដែល​មាន​តួនាទី​ដ៏​សំខាន់ នៅក្នុង​ការ​ញែក​យើង​ជា​បរិសុទ្ធ និង​ក្នុង​ការ​ជួយ​ឲ្យ​យើង​អាច​ត្រឡប់​ដូចជា​រូបអង្គ​នៃ​ព្រះរាជបុត្រា ជា​ព្រះគ្រីស្ទ ដែល​ការ​ផ្លាស់​ប្រែ​នេះ​ធ្វើឲ្យ​យើង​បរិសុទ្ធ។ ដូចនេះ ជា​ញឹកញាប់ ខ្ញុំ​បានឮ​គ្រីស្ទបរិស័ទ​សួរ​ខ្ញុំ​ថា “តើ​ព្រះ​ទ្រង់​មានបំណង​ព្រះទ័យ​យ៉ាងណា សម្រាប់​ជីវិត​ខ្ញុំ?” ពុំ​នោះ​ទេ ពួក​គេ​ក៏បាន​សួរ​ខ្ញុំ​អំពី​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។ ហើយ​ខ្ញុំ​ក៏បាន​នាំ​ពួក​គេ​បើក​ព្រះគម្ពីរ​មើល ហើយ​ប្រាប់​ពួក​គេ​ថា “សូម​ព្យាយាម​មើល​ពាក្យ​ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ ហើយ​កុំ​ស្តាប់​តាម​ការ​លេង​ពាក្យ ឬ​ការ​បង្រៀន​ប្លែក​ៗ​ពី​គ្រូ​ណាមួយ​នោះ​ឡើយ”។ ជា​ការពិត​ណាស់ មាន​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​មនុស្ស ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ទៅកាន់​ទីកន្លែង និង​កិច្ចការ​ដ៏​ជាក់លាក់​ណាមួយ។ តែ​តាម​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​មនុស្ស​ទៅ​រក​អ្វី? គឺ​ទៅ​រក​សេចក្តី​បរិសុទ្ធ។ តើ​ព្រះអង្គ​មាន​គោលបំណង​ធំ​បំផុត​យ៉ាងណា​ខ្លះ សម្រាប់​ជីវិត​អ្នក?…

Read article
សេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ

សព្វ​ថ្ងៃ​នេះ ព្រះ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​ព្រះគម្ពីរ​តែ​មួយ​មុខ​ទេ។ តែ​ការ​បើក​សម្ដែង​នូវ​សេចក្តី​ពិត​របស់​ព្រះអង្គ មិនមែន​មាន តែ​នៅក្នុង​ទំព័រ​ព្រះគម្ពីរ​​ប៉ុណ្ណោះ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​លើកឡើង​អំពី​ហេតុផល ដែល​គ្រីស្ទបរិស័ទ​ត្រូវ​ចូលរួម នៅក្នុង​ការសិក្សា​មុខ​វិជ្ជា​ផ្សេងៗ ព្រោះ​សេចក្តី​ពិត​ទាំងអស់​សុទ្ធតែ​ចង្អុលបង្ហាញ​ទៅ​រក​ព្រះអម្ចាស់។ អត្ថបទ លោកគ្រូ​អូ​គូស្ទីន(Augustine) មិនបាន​ជឿ​ថា ហេតុផល​របស់​មនុស្ស​មាន​អំណាច​ឡើង​កាំជណ្តើរ​ទៅ​រក​សេចក្តី​ពិត​ដ៏​អស់​កល្ប ដោយខ្លួនឯង ដោយ​មិនបាន​ទទួល​ជំនួយ​ពី​ការ​បើក​សម្ដែង​របស់​ព្រះ​នោះ​ឡើយ។ ហើយ​គាត់​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា យើង​ពឹងផ្អែក​ទៅលើ​ការ​បើក​សម្ដែង​របស់​ព្រះ ដើម្បីឲ្យ​យើង​អាច​យល់​សេចក្តី​ពិត ទោះ​សេចក្តី​ពិត​នោះ​មាន​ចែង​ក្នុង​ព្រះគម្ពីរ សេចក្តី​ពិត​បែប​ទេវ​សាស្រ្ត ឬ​បែប​វិទ្យា​សាស្រ្ត​ក៏ដោយ។ លោកគ្រូ​អូគូស្ទីន ក៏បាន​លើកឡើង​ផង​ដែរ​ថា ក្នុងនាម​យើង​ជា​មនុស្ស យើង​ពឹងផ្អែក​ទៅលើ​ការ​បើក​សម្ដែង​របស់​ព្រះ ដើម្បី​ស្វែងយល់​អំពី​សេចក្តី​ពិត​នៃ​វិទ្យាសាស្រ្ត គឺ​មិន​ខុសពី​ភ្នែក​របស់​យើង​ដែល​ត្រូវ​ពឹងផ្អែក​ទៅលើ​ប្រភព​នៃ​ពន្លឺ ដើម្បីឲ្យ​អាច​មើលឃើញ​នោះ​ឡើយ។ ព្រះ​បាន​ប្រទាន​យើង​នូវ​ភ្នែក ដែល​មាន​ប្រព័ន្ធ​ប្រសាទ​ចក្ខុ​សម្រាប់​ឲ្យ​យើង​មើល​ឃើញ​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បាន។ បើ​គ្មានពន្លឺ​នៅ​ក្រៅ​ខ្លួន​យើង​ទេ នោះ​យើង​មិន​អាច​មើលឃើញ​អ្វី​ទាំងអស់។ ដូចនេះ លោកគ្រូ​អូគូស្ទីន​បាន​មានប្រសាសន៍​ថា គ្រីស្ទបរិស័ទ​ចាំបាច់​ត្រូវ​រៀន​មុខ​វិជ្ជា​ផ្សេងៗ និង​ចំណេះដឹង​ទូទៅ ឲ្យបាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​សេចក្តី​ពិត​ទាំងអស់​ជា​សេចក្តី​ពិត​របស់​ព្រះ។ ហើយ​ការ​បើក​សម្ដែង​របស់​ព្រះ មិនមែន​មានតែ​នៅក្នុង​ទំព័រ​ព្រះគម្ពីរ​ប៉ុណ្ណោះទេ ព្រោះ​ព្រះគម្ពីរ​បាន​ចែងថា ព្រះ​ទ្រង់​បាន​បើក​សម្ដែង​អង្គ​ទ្រង់ នៅក្នុង និង​តាមរយៈ​ធម្មជាតិ នៅ​ក្រៅ​ព្រះគម្ពីរ​ផង​ដែរ។ នៅ​សាលា​ព្រះគម្ពីរ ខ្ញុំ​បាន​សួរ​សិស្សរបស់​ខ្ញុំ​ថា…

Read article
ភាពអាចទុកចិត្តបានរបស់ព្រះ

ភាព​អាច​ទុកចិត្ត​បាន​នៃ​ការ​ប្រកាស​សេចក្តី​ពិត គឺ​ពឹងផ្អែក​ទៅលើ​ភាព​អាច​ទុកចិត្ត​បាន​របស់​អ្នក​ដែល​បាន​ប្រកាស់​សេចក្តី​ពិត​នោះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​ជំនឿ​របស់​គ្រីស្ទបរិស័ទ ដែល​មាន​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ភាព​អាច​ទុកចិត្ត​បាន​របស់​ព្រះ ដែល​គ្រីស្ទបរិស័ទ​ជឿ។ អត្ថបទ កាលពីក្មេង ខ្ញុំ​ត្រូវ​គេ​ស្តី​បន្ទោស ហើយក៏​បាន​វិលត្រឡប់​មក​ផ្ទះ​វិញ ដោយ​អារម្មណ៍​ឈឺ​ជាប់ ហើយ​ខ្ញុំ​ក៏បាន​យំ​ផង​ដែរ។ ពេលនោះ ម្តាយ​ខ្ញុំ​ក៏បាន​ជូត​ទឹកភ្នែក​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​គាត់​ថា គេ​បាន​និយាយ​យ៉ាងនេះ ឬ​យ៉ាង​នោះ អំពី​ខ្លួនខ្ញុំ។ ហើយ​គាត់​ក៏បាន​ប្រាប់​ខ្ញុំ ឲ្យ​ពិចារណា អំពី​ប្រភព។ ខ្ញុំ​មិនដឹង​ថា គាត់​កំពុង​និយាយ​អំពីអ្វី​ទេ តែ​គាត់​តែងតែ​ប្រាប់​ខ្ញុំ​ឲ្យ​ពិចារណា អំពី​ប្រភព។ ក្រោយមក ខ្ញុំ​ក៏បាន​ដឹង​ថា ពេល​នរណា​ម្នាក់​និយាយ​អ្វីមួយ ភាព​អាច​ទុកចិត្ត​បាន​នៃ​ពាក្យ​សម្តី​របស់​អ្នក​និយាយ គឺ​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​នឹង​ភាព​អាច​ទុកចិត្ត​បាន និង​ចារិក​លក្ខណៈ​របស់​អ្នក​ដែល​កំពុង​និយាយ​នោះ។ សព្វថ្ងៃ​នេះ ហេតុផល​មួយ ដែល​ខ្ញុំ​មិន​ចេះតែ​ជឿ​អ្វីៗ​ទាំង​អស់​ដែលគេ​និយាយប្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ធ្លាប់​ត្រូវ​គេ​និយាយ​កុហក​ជា​ញឹកញាប់​ណាស់ ក្នុង​មួយ​ជីវិត​នេះ។ តែ​ព្រះ​ទ្រង់​ធ្លាប់​កុហក​អ្នក​ទេ? ដូចនេះ ពេលណា​ខ្ញុំ​មិន​ជឿ​ព្រះបន្ទូល​របស់​ព្រះ គឺ​មានន័យថា ខ្ញុំ​កំពុងតែ​វាយប្រហារ​មក​លើ​ភាព​អាច​ទុកចិត្ត​បាន នៃ​ព្រះ​ដ៏​មាន​ចេស្តា។ ហើយ​ការ​មិន​ជឿ​ព្រះបន្ទូល​ព្រះអង្គ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ គឺជា​អំពើបាប។ ដូចនេះ ការ​ជឿ​ព្រះ គឺ​មិនគ្រាន់​តែ​ជឿ​ថា​ព្រះ​មាន​មែន តែ​ក៏​ត្រូវ​ជឿ​ផង​ដែរ​ថា…

Read article
ហេតុអ្វីយើងត្រូវសិក្សាអំពីសេចក្តីបរិសុទ្ធរបស់ព្រះ

មូលហេតុ​ដែល​យើង​ត្រូវ​សិក្សា អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ គឺ​មិនមែន​ដោយសារ​យើង​បរិសុទ្ធ​នោះ​ទេ តែ​គឺ​ដោយសារ​យើង​មិន​មាន​សេចក្តី​បរិសុទ្ធ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​ធ្វើ​ការ​ប្រកាស​ថា សេចក្តី​បរិសុទ្ធ​របស់​ព្រះ បាន​បើក​បង្ហាញ​បាប​របស់​យើង ហើយ​ដឹកនាំ​យើង ឆ្ពោះទៅ​រក​សេចក្តី​សុចរិត​ពិតប្រាកដ។ អត្ថបទ បើ​ខ្ញុំ​បាន​យល់​អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​ច្បាស់ គឺ​ពិតជា​ប្រសើរណាស់។ ខ្ញុំ​បាន​យល់​តែ​បន្តិច គឺ​តែមួយ​ភាគ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​សិក្សា​អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ មិនមែន​ដោយសារ​ខ្ញុំ​បរិសុទ្ធ​នោះ​ទេ តែ​ដោយសារ​ខ្ញុំ​មិន​បរិសុទ្ធ។ វា​មិន​គ្រប់គ្រាន់​ទេ បើ​យើង​គ្រាន់តែ​និយាយ​ថា “ខ្ញុំ​ជឿ​ព្រះ ដែល​យើង​មិន​ស្គាល់​រូបរាង្គ​ពិតប្រាកដ ទ្រង់​គង់នៅ​លើ​ពពក នៅ​លើមេឃ”។ តែ​ព្រះ​ដែល​យើង​ជឿ ទ្រង់​ជា​អង្គ​បុគ្គល ហើយ​ព្រះ​ដែល​យើង​ជឿ ព្រះអង្គ​មាន​ក្រមសីលធម៌។ ព្រះអង្គ​ក៏​បរិសុទ្ធ ហើយ​ព្រះអង្គ​ក៏បាន​បង្គាប់​រាស្រ្ត​ព្រះអង្គ ឲ្យ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។ ហើយ​ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់​មក​លើ​ការប្រព្រឹត្ត​របស់​យើង ថា​តើ​យើង​ស្តាប់​បង្គាប់​តាម​ព្រះរាជ​បញ្ជា​ទាំងនោះ​ឬ​អត់។  

Read article
មានរូបភាពដូចព្រះ

ព្រះ​ទ្រង់​បាន​បង្កើត​មនុស្សជាតិ យ៉ាង​ពិសេស ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​ចារិក​លក្ខណៈ​របស់​ព្រះអង្គ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្រ្ពោល សូម​លើកឡើង​ផ្អែក​ទៅលើ​មូលដ្ឋាន​គ្រឹះ​នៃ​ទេវសាស្រ្ត ដើម្បី​បកស្រាយ​អំពី​ការ​បង្គាប់​របស់​ព្រះ ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង។ អត្ថបទ ព្រះគម្ពីរ​បាន​ចែងថា ក្នុងចំណោម​ជីវិត​ទាំងអស់​ដែល​ព្រះ​ទ្រង់​បាន​បង្កើត ព្រះអង្គ​បាន​បង្កើត​មនុស្ស​មក​ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ។ ដូចនេះ មនុស្សយើង​មាន​សមត្ថភាព​ដ៏​អស្ចារ្យ ដើម្បី​ឆ្លុះបញ្ចាំង និង​បង្ហាញ​ដល់​ស្នា​ព្រះហស្ត​ដទៃទៀត​របស់​ព្រះអង្គ ឲ្យ​ឃើញ​ចារិក​លក្ខណៈ​របស់​ព្រះអង្គ។ យើង​មាន​ដើមកំណើត នៅក្នុង​គោលបំណង​ដ៏​បរិសុទ្ធ​របស់​ព្រះ។ គោលដៅ​ចុងក្រោយ​នៃ​ជីវិត​របស់​យើង គឺជា​ការ​ទទួល​សិរីល្អ​ដ៏​អស់​កល្ប ដែល​ព្រះវរបិតា បាន​ត្រៀម​ទុកឲ្យ​យើង ចាប់តាំងពី​ដើមកំណើត​នៃ​ពិភពលោក។ ដូចនេះ ការអ្វី​ដែល​បាន​កើតឡើង ចាប់តាំងពី​ពេល​ដែល​ព្រះអង្គ​បង្កើត រហូតដល់​ពេល​ដែល​យើង​ទទួល​សិរីល្អ​ដ៏​អស់​កល្ប គឺ​សុទ្ធតែ​សំខាន់។ របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​មាន​ពណ៌​សម្បុរ ពូជសាសន៍ និង​ប្រភេទ​ខុសពី​យើង គឺ​សុទ្ធតែ​សំខាន់ ព្រោះ​ព្រះ​ទ្រង់​បាន​បង្កើត​ពួក​គេ​មក ឲ្យ​មាន​ភាព​ដូច​ព្រះអង្គ ហើយ​ពួក​គេ​នៅតែ​មាន​ភាព​ដូច​ព្រះអង្គ នៅក្នុង​ខ្លួន ទោះ​ពួក​គេ​នៅ​មាន​បាប​ក៏ដោយ។ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ស្រឡាញ់​ពួក​គេ ដូចដែល​យើង​ស្រឡាញ់​ខ្លួនឯង។

Read article
គ្មានអ្វីអាចកើតឡើងដោយចៃដន្យឡើយ

ចក្រវាល​មិន​អាច​កើតមានឡើង “ដោយ​ចៃដន្យ” នោះ​ឡើយ ព្រោះ​ភាព​ចៃដន្យ​មិន​មានអំណាច​ធ្វើអ្វី​កើត​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បកអាក្រាត​ការកុហក​របស់​រឿង​ទេវកថា ដែល​ជា​ការ​សន្និដ្ឋាន​របស់​អ្នករិះគន់​ជាច្រើន ដែល​បាន​បដិសេធ​ថា ព្រះ​មិនមែន​ជា​ប្រភព ដែល​ធ្វើឲ្យ​ពិភពលោក​កើតមានឡើង។ អត្ថបទ តើមាន​ឱកាស​ប៉ុន្មាន​ភាគរយ ដែល​អាច​ឲ្យ​អ្វី​ៗ​កើត​មាន ដោយ​ចៃដន្យ​បាន? គ្មាន​អ្វី​អាច​កើតឡើង ដោយ​ចៃដន្យ​បាន​ឡើយ ព្រោះ​ភាព​ចៃដន្យ​មិន​អាច​ធ្វើអ្វី​កើត​ទេ។ ខ្ញុំ​ធ្លាប់​មានការ​ពិភាក្សា​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់ នៅ​សកលវិទ្យាល័យ​ហា​វើត ដែល​បាន​ប្រាប់​ខ្ញុំ​ថា ចក្រវាល​នេះ​បាន​កើតមានឡើង ដោយ​ចៃដន្យ។ ខ្ញុំ​ក៏បាន​លើក​ឧទាហរណ៍ ដោយ​ប្រើ​កាក់​មួយ ដើម្បី​ធ្វើការ​ពន្យល់​គាត់។ ខ្ញុំ​ប្រាប់​គាត់​ថា “បើ​ខ្ញុំ​មាន​កក់៥០សេន​មួយ ដែល​ផ្ទៃ​ម្ខាង​មាន​រូប​ក្បាលមនុស្ស ផ្ទៃ​ម្ខាងទៀត​មាន​លេខ៥០ ហើយ​បោះ​វា​ឡើង​ទៅលើ តើមាន​ឱកាស​ប៉ុន្មាន​ភាគរយ ដែល​វា​នឹង​ធ្លាក់ចុះ​មក​ដី ដោយ​មាន​រូប​ក្បាលមនុស្ស​ផ្ងារ​ទៅលើ?” គាត់​ក៏បាន​ឆ្លើយ​ថា “គឺ​មានឱកាស៥០ភាគរយ”។ ខ្ញុំ​ក៏​សួរ​គាត់​ទៀត​ថា “តើ​ឱកាស៥០ភាគរយ​នោះ មាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា មក​លើ​កាក់​នោះ ដើម្បីឲ្យ​វា​ធ្លាក់ចុះ​មក មាន​រូប​ក្បាល​មនុស្ស​ផ្ងារ​ទៅលើ?” គាត់​ក៏បាន​សួរ​ខ្ញុំ​វិញ​ថា “តើ​អ្នក​ចង់​មាន​ដូចម្តេច?” ខ្ញុំ​ក៏​ប្រាប់​គាត់​ថា “ដែល​កាក់​នោះ​ធ្លាក់ចុះ​មក ដោយ​ផ្ទៃ​ម្ខាង​មាន​រូប​ក្បាល​មនុស្ស​ផ្ងា​ទៅលើ ហើយ​ផ្ទៃ​ម្ខាងទៀត​ដែល​មាន​លេខ៥០ផ្កាប់​ទៅ​ក្រោម គឺ​អាស្រ័យ​ទៅលើ​កត្តា​សម្ពាធ ដែល​បាន​ជំរុញ​វា​ខ្លាំង​ប៉ុណ្ណា និង​កត្តា​ដង់ស៊ីតេ​នៃ​ខ្យល់…

Read article
សេចក្តីជំនឿជាអំណោយ

ជំនឿ​ដែល​សង្គ្រោះ​ឲ្យ​រួចពី​បាប មិនបាន​កើត​ចេញពី​ការសម្រេច​ចិត្ត​របស់​មនុស្ស​នោះ​ទេ តែ​ជាអំណោយ​មក​ពី​ព្រះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​លើកទឹកចិត្ត​យើង ឲ្យ​កោតស្ញប់ស្ញែង​សេចក្តី​មេត្តា​ដ៏​អស្ចារ្យ​របស់​ព្រះ​អម្ចាស់ ដែល​បាន​បង្ហាញ​ចេញ​មក នៅពេល​ដែល​គ្រីស្ទបរិស័ទ​ម្នាក់​ៗ​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះអង្គ។ អត្ថបទ នៅពេល​ដែល​អ្នកទទួល​ជឿ​ព្រះយេស៊ូវ​ គឺ​មិន​មាន​ន័យ​ថា អ្នក​បាន​ធ្វើឲ្យ​ជំនឿ​នោះ​កើត​មាន​ ក្នុង​ចិត្ត​អ្នក​ឡើយ។ ជំនឿ​នោះ​មិនបាន​កើត​ចេញ ឬ​លេច​ឡើង​ពី​សណ្ឋាន​នៃ​ការ​ស្លាប់​ខាង​វិញ្ញាណ​របស់​អ្នកនោះ​ទេ។ ពេលនោះ អ្នក​ប្រហែល​បានឮ​ដំណឹងល្អ​ជាលើកដំបូង ហើយក៏​បាន​ឆ្លើយតប​ចំពោះ​ដំណឹងល្អ ដោយ​ការ​ពេញចិត្ត ហើយក៏​បាន​ឱបក្រសោប​យក​ដំណឹងល្អ ហើយ​អ្នក​ប្រហែលជា​គិតថា “ទីបំផុត ខ្ញុំ​បានសម្រេច​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ​ហើយ”។ តាមពិត សេចក្តី​ជំនឿ​ដែល​នាំឲ្យ​បាន​សង្រ្គោះ មិនបាន​កើត​ចេញពី​ការសម្រេច​ចិត្ត​របស់​មនុស្ស​ឡើយ។ តែ​ជា​អំណោយ​មក​ពី​ព្រះ។ សូម​យើង​នឹក​ចាំ អំពី​ការ​បកស្រាយ​របស់​សាវ័ក​ប៉ុល អំពី​បញ្ហា​នេះ ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ យ៉ាងដូច​នេះ​ថា “ពីដើម អ្នករាល់គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ ជា​ការដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត តាមរបៀប​លោកីយ៍​នេះ គឺ​តាម​មេ​គ្រប់គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ ដែល​សព្វថ្ងៃ​នេះ បណ្តាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស យើង​រាល់គ្នា​ទាំងអស់​ក៏បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពីដើម​ដែរ ដោយ​សេចក្តី​ប៉ងប្រាថ្នា​របស់​សាច់ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្តី​ដែល​សាច់ឈាម និង​គំនិត​យើង​ចង់បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្តី​ខ្ញាល់ ដូចជា​មនុស្ស​ឯទៀត​ដែរ”(អេភេសូរ ២:១-៣)។…

Read article
តើវាជារឿងធម្មតា? ឬជារឿងអាក្រក់?

មានរឿង​ជាច្រើន​ដែល​លោកិយ​នេះ​បាន​ទ្រាំទ្រ ដោយ​ចាត់ទុក​រឿង​ទាំងនោះ ជា “រឿង​ធម្មតា”តែ​តាមពិត រឿង​ទាំងនោះ​ជា​រឿង​អាក្រក់ និង​ស្មោកគ្រោក​នៅ​ចំពោះ​ព្រះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​លើកឡើង អំពី​សារៈសំខាន់​នៃ​ការ​កែ​តម្រង់​ទស្សនៈ​របស់​យើង ឲ្យ​ស្រប​នឹង​ភាព​បរិសុទ្ធ​របស់​ព្រះ។ អត្ថបទ ពេលណា​ខ្ញុំ​បាន​យល់​កាន់តែ​ច្រើន អំពី​ចារិក​លក្ខណៈ​របស់​ព្រះ នោះ​ខ្ញុំ​ក៏​កាន់តែ​ងាយ​ស្រឡាញ់​ព្រះអង្គ ហើយក៏​ងាយ​យល់ថា ការអ្វី​ដែល​លោកិយ​នេះ​បាន​ឱបក្រសោប និង​ទ្រាំទ្រ គឺ​ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះអង្គ។ ដូចនេះ ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ចាត់ទុកថា ស្មោកគ្រោក យើង​បាន​ចាត់​ទុក​ថា រឿង​ធម្មតា។ តាមពិត យើង​បាន​ប្រើ​ពាក្យ “រឿង​ធម្មតា” ជំនួស​ឲ្យ​ពាក្យ “ស្មោកគ្រោក” លើស​ពាក្យ​ណា​ទាំងអស់។ តាមធម្មតា រឿង​អ្វី​ដែល​យើង​ហៅថា រឿង​ធម្មតា នោះ​ព្រះ​ទ្រង់​បាន​ហៅថា រឿង​អាក្រក់ ពេលណា​ព្រះអង្គ​វិនិច្ឆ័យ​រឿង​នោះ ស្របតាម​ចារិក​លក្ខណៈ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ។

Read article
ដែនកំណត់នៃសេរីភាពក្នុងការសម្រេចចិត្ត

មនុស្ស​មាន​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត​ធ្វើ​អ្វីៗ តាមទំនើងចិត្ត​របស់​ខ្លួន តែ​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជម្រះ​បាប​របស់​ខ្លួន​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្ហាញ​អំពី​ដែន​កំណត់​នៃ​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត​របស់​យើង។ អត្ថបទ យើង​មាន​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត ក្នុង​ន័យ​ថា យើង​អាច​ធ្វើអ្វី​ដែល​យើង​ចង់​ធ្វើ។ តែ​យើង​មិន​មាន​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត ក្នុង​ន័យ​ថា យើង​អាច​ធ្វើអ្វី​ក៏បាន តាមទំនើងចិត្ត ដោយ​មិន​មានទោស​នោះ​ឡើយ។ សេរីភាព​របស់​យើង​ក្នុង​ការសម្រេច​ចិត្ត គឺ​តែងតែ​ស្ថិតនៅ​ក្រោមអំណាច​នៃ​អធិបតេយ្យ​ភាព និង​ព្រះ​ចេស្តា​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា​ជានិច្ច។ ក្នុង​ការសិក្សា​របស់​អ្នក​អំពី​មនុស្ស បើ​អ្នក​យល់ឃើញ​ថា មនុស្ស​មាន​អធិបតេយ្យ​ភាព ដោយ​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ព្រះ នោះ​ការយល់ឃើញ​នេះ​មិន​មាន​លក្ខណៈ​សមស្រប​នឹង​ជំនឿ​គ្រីស្ទបរិស័ទ​នោះ​ឡើយ។ អ្នក​អាច​និយាយ​ថា មនុស្ស​មាន “សេរីភាព​ក្នុង​ការសម្រេច​ចិត្ត” តែ​មិន​អាច​និយាយ​ថា “សេរីភាព​របស់​មនុស្ស​គ្មាន​ដែន​កំណត់” នោះ​ឡើយ។ សូម​ចាំ​ថា ព្រះ​ទ្រង់​មាន​សេរីភាព ហើយ​សេរីភាព​របស់​ព្រះអង្គ ក៏​ខ្ពស់​ជាង​សេរីភាព​របស់ខ្ញុំ។ ខ្ញុំ​មាន​សេរីភាព នៅ​ក្នុង​ព្រំដែន ដែល​កំណត់​ដោយសេរី​ភាព​របស់​ព្រះអង្គ។  

Read article
តើព្រះបានសុគតនៅលើឈើឆ្កាងឬ?

នៅពេល​ដែល​ព្រះយេស៊ូវ​ផុតដង្ហើម​នៅ​លើ​ឈើឆ្កាង តើ​ព្រះ​ទ្រង់​សុគត​ឬ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ឲ្យបាន​ច្បាស់ អំពី​ភាព​ខុសគ្នា​ដ៏​សំខាន់ រវាង​ភាពជា​ព្រះ និង​ភាពជា​មនុស្ស​របស់​ព្រះយេស៊ូវ​។ អត្ថបទ ខ្ញុំ​ចូលចិត្ត​ច្រៀង​បទ​ទំនុក​សកល​មាន​ចំណងជើង​ថា “ហេតុអ្វី​ព្រះ​របស់ខ្ញុំ​សុគត” តែ​ខ្ញុំ​ចង់​ឲ្យ​យើង​យល់​ន័យ​របស់​ទំនុកដំកើង​នេះ​ឲ្យបាន​ច្បាស់ ព្រោះ​ឃ្លា​ដែល​ច្រៀង​ថា “ហេតុអ្វី​ព្រះ​នៃ​ខ្ញុំ​ទ្រង់​សុគត​ជួស​ខ្ញុំ? ព្រះ​នៃ​ខ្ញុំ​ទ្រង់​សុគត​ជួស​ខ្ញុំ?” តាមពិត ព្រះ​ទ្រង់​មិនដែល​សុគត​ទេ។ តែ​ព្រះ​កាយ​របស់​ព្រះអង្គ​ទេ ដែល​បាន​សុគត ដោយ​​លក្ខណៈ​ជា​មនុស្ស​របស់​ព្រះយេស៊ូវ​ទេ ដែល​បាន​សុគត​នៅ​លើ​ឈើឆ្កាង នៅ​ថ្ងៃ​នោះ។ តើ​នឹង​មានរឿង​អ្វី​កើតឡើង បើសិនជា​ព្រះវរបិតា​បាន​វិនាស​នៅ​ថ្ងៃសុក្រ​នោះ? ជា​ការពិត​ណាស់ ព្រះយេស៊ូវ​ក៏​នឹង​សុគត ជាមួយ​ព្រះវរបិតា ហើយ​លោក​ពុន​ទាស ពី​ឡាត់ លោក​កៃ​ផាស​ក៏​នឹង​ត្រូវ​វិនាស ឈើឆ្កាង​ក៏​រលាយ​បាត់។ ទីក្រុង​យេរូសាឡិម​ក៏​លែង​មាននៅ​វិនាទី​នោះ។ លោកិយ​ទាំងមូល​ក៏​លែង​មាន​ដែរ។ បើ​ព្រះ​សុគត អ្វីៗ​ផ្សេង​ទៀត​ក៏​លែង​មាន​វត្តមាន។ យើង​រាល់គ្នា​ក៏​ស្លាប់ ព្រោះ​ក្នុង​ព្រះអង្គ យើង​មានជីវិត​រស់ ហើយ​បើ​គ្មាន​អំណាច​ជា​បឋម​របស់​ព្រះ​ទេ គ្មានអ្វី​អាច​រស់នៅ​បាន សូម្បីតែ​មួយ​វិនាទី។ បើ​គ្មាន​អំណាច​ជាបឋម​របស់​ព្រះ​ទេ គ្មានអ្វី​អាច​មាន​វត្តមាន​បាន​ឡើយ។ ក្នុង​ព្រះអង្គ យើង​រស់នៅ និង​មាន​ចលនា ហើយ​មាន​កាយ ​និង​ចិត្ត​របស់​យើង។ ខ្ញុំ​មិនមែន​ជា​ជីវិត​ដែល​ឯករាជ​នោះ​ឡើយ តែ​ខ្ញុំ​ពឹងផ្អែក​លើ​ព្រះ។ មាន​ពេល​ដែល​ខ្ញុំ​នឹង​មិន​មាន​ជីវិត។…

Read article