Tim Gustafson

You are here:
ខុស​ពី​ការ​ស្មាន

មាន​ពេល​មួយ ភរិយា​ខ្ញុំ​បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា មាន​សត្វ​ស្វា​មួយ​ក្បាល នៅ​ក្នុង​ទី​ធ្លា​ផ្ទះ​យើង! នាង​ក៏​បាន​បន្ត​បើក​ទូរ​ស័ព្ទ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ស្តាប់​ឮ​សម្លេង​វា។ ជា​ការ​ពិត​ណាស់ ស្តាប់​មើល​ទៅ ដូច​ជាសម្លេង​សត្វ​ស្វា​មួយ​ក្បាល​មែន។ តែ​វា​ចម្លែក ព្រោះ​សត្វ​ស្វា​ព្រៃ មាន​នៅ​តំបន់ ដែល​នៅ​ឆ្ងាយ​ពី​យើង ប្រហែល​៣២០០​គឺឡូ​ម៉ែត្រ។ ក្រោយ​មក ឪពុក​ក្មេក​ខ្ញុំ​ក៏​បាន​បំបាត់​ចម្ងល់​របស់​យើង។ គាត់​បាន​ពន្យល់​ថា តាម​ពិត វា​គឺ​ជា​សត្វ​ទីទុយ​ពូជ​ធំ ដែល​ចូល​ចិត្ត​យំ។ ដូច​នេះ ការ​ពិត មិន​ដូច​ជា​អ្វី​ដែល​យើង​ស្មាន​ឡើយ។ ពេល​ដែល​កង​ទ័ព​របស់​ស្តេច​សាន​ហេរីប បាន​លោម​ព័ទ​ស្តេច​ហេសេគា​នៃ​នគរ​យូដា ឲ្យ​ជាប់​នៅ​ក្នុង​កំផែង​ក្រុង ពួកសាសន៍​អាសស៊ើរ​គិត​ថា ខ្លួន​មាន​ជ័យ​ជម្នះ​ហើយ។ ប៉ុន្តែ ការ​ពិត មិន​ដូច​ជា​អ្វី​ដែល​ពួក​គេ​ស្មាន​ឡើយ។ ទោះ​បី​ជា​មេទ័ព​របស់​សាសន៍​អាសស៊ើ​បាន​ប្រើ​ពាក្យ​សម្តី​យ៉ាង​ប៉ិន​ប្រសប់ ហើយ​តាំង​ខ្លួន​ជា​អ្នក​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ​ក៏​ដោយ ក៏​ព្រះ​អម្ចាស់​ទ្រង់​នៅ​តែ​ឃុំ​គ្រង​រាស្រ្ត​ទ្រង់ ដោយ​ព្រះ​ហស្ត​ទ្រង់។ គឺដូច​ដែល​មេទ័ព​នោះ​បាន​សួរ​ថា “តើ​អញ​បាន​ឡើង​មក ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​ឥត​ព្រះយេហូវ៉ា​ឬ​អី គឺ​ព្រះយេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ”(២ពង្សាតាក្សត្រ ១៨:២៥)។ ហើយ​គាត់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ​ថា គាត់​ចង់​ឲ្យ​ពួក​គេ​បាន​រស់​នៅ ឥត​ស្លាប់​ឡើយ(ខ.៣២)។ ស្តាប់​សម្តី​របស់​គាត់​ទៅ ដូច​ជា​ព្រះ​រាជ​សា​របស់​ព្រះ។ ប៉ុន្តែ ហោរា​អេសាយ​ក៏​បាន​ប្រាប់​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ​អម្ចាស់ ដល់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា ស្តេច​សានហេរីប​នឹង​មិន​បាន​ចូល​ក្នុង​ទីក្រុង ឬ​បាញ់​ព្រួញ​សូម្បី​តែ​មួយ​គ្រាប់​នៅ​ទីនេះ​ឡើយ ព្រោះ​ព្រះ​អម្ចាស់…

Read article
បញ្ហានៃដើមកំណើត

ក្នុង​វប្ប​ធម៌​អឺរ៉ុប តាម​ធម្មតា គេ​សួរ​គ្នា​ថា “តើ​អ្នក​មក​ពីណា?” យើង​ច្រើន​តែ​ប្រើ​សំណួរ​នេះ ដើម្បី​ឲ្យ​បាន​ស្គាល់​នរណា​ម្នាក់  ជា​បន្ថែម​ទៀត។ ប៉ុន្តែ មនុស្ស​ជា​ច្រើន មាន​ការ​ពិបាក នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ។ ជួន​កាល យើង​មិន​ចង់​ផ្តល់​ពត៌​មាន​លម្អឹត​អំពី​ខ្លួន​យើង​ទេ។ ក្នុង​កណ្ឌ​គម្ពីរ​ពួក​ចៅ​ហ្វាយ​ លោក​យែបថា ប្រហែល​ជា​មិន​ចង់​ឆ្លើយ​សំណួរ​នេះ​ ទាល់​តែ​សោះ។ បង​ប្អួន​ចុង​របស់​គាត់ ​បាន​បណ្តេញ​គាត់​ចេញ​ពី​ស្រុក​កំណើត​របស់​គាត់ នៅ​ស្រុក​កាឡាត ដោយ​សារ​គាត់​មាន​ដើម​កំណើត​ដ៏​គួរ​ឲ្យ​សង្ស័យ​។ ពួក​គេ​បាន​ស្រែក​ដាក់​គាត់​ថា “​ឯង​ជា​កូន​ខាង​ក្រៅ”(ពួកចៅហ្វាយ ១១:២)។ ជាក់​ស្តែង បទ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ម្តាយ​របស់​គាត់ គឺ​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ(ខ.១)។ ប៉ុន្តែ លោក​យែប​ថា មាន​លក្ខណៈ​ជា​អ្នក​ដឹក​នាំ​ពី​កំណើត ហើយ​នៅ​ពេល​ដែល​ពួក​សាសន៍​ដទៃ​បាន​លើក​គ្នា​មក​វាយ​ស្រុក​កាឡាត ពួក​អ្នក​ដែល​បាន​ឲ្យ​គាត់​វេច​បង្វេច ចង់​ឲ្យ​គាត់​វិល​ត្រឡប់​មក​វិញ​ភ្លាម។ ពួក​គេ​ប្រាប់​គាត់​ថា “សូម​មក​ធ្វើ​ជា​មេទ័ព លើ​យើង​រាល់​គ្នា”(ខ.៦)។ លោក​យែបថា ក៏​បាន​សួរ​គេ​ថា “តើ​អ្នក​រាល់​គ្នា​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ​អី?”(ខ.៧)។ បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​ធានា​ថា ពួក​គេ​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​គាត់​ដូច​មុន​ទៀត​ទេ គាត់​ក៏​បាន​យល់​ព្រម​ដឹក​នាំ​ពួក​គេ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “ព្រះ​វិញ្ញាណ​នៃ​ព្រះយេហូវ៉ា ទ្រង់​ក៏​មក​សណ្ឋិត​លើ​យែបថា”(ខ.២៩)។ គាត់​ក៏​បាន​ដឹក​នាំ​ពួក​គេ ដោយ​សេចក្តី​ជំនឿ ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏បាន​លើក​ឡើង​អំពី​គាត់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​វីរៈ​បុរស​នៃ​សេចក្តី​ជំនឿ​ផង​ដែរ(ហេព្រើ ១១:៣២)។ ជា​ញឹក​ញាប់ ព្រះ​ទ្រង់​បាន​ជ្រើស​រើស​មនុស្ស​ដែល​មិន​សម​ទំនង…

Read article
ដោយសារការអ្វីដែលទ្រង់បានធ្វើ

អ្នកស្រី​ស៊ូសាន​ណាហ៍ សាយបឺ(Susannah Cibber) ទទួល​បាន​នូវ​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​សតវត្សរ៍​ទី​១៨ ដោយ​សារ​គាត់​មាន​អំណោយ​ទាន​ផ្នែក​ចម្រៀង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​មាន​ឈ្មោះ​ល្បី ដោយ​សារ​បញ្ហា​រឿង​អាស្រូវ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​គាត់ផង​ដែរ​។ ហេតុ​នេះ​ហើយ​បាន​ជា នៅ​ពេល​ដែល​គេ​យក​បទ​ច្រៀង ដែល​មាន​ចំណង​ជើង​ថា “ព្រះ​មែស៊ី” ដែល​លោក​ហេនឌែល(Handel)បាន​និពន្ធ មក​ប្រគុំ​ជា​លើក​ទី​មួយ ក្នុង​ក្រុង​ឌីប្លីន នៅ​ខែ​មេសា ឆ្នាំ១៧៤២ មាន​ទស្សនិក​ជន​ជា​ច្រើន មិន​ចង់​ឲ្យ​គាត់​ចូល​រួម​សម្តែង ជា​អ្នក​ចម្រៀង​ទោល ដែល​លេច​ធ្លោ​នោះ​ទេ។ ក្នុង​អំឡុង​ពេល​នៃ​ការ​សម្តែង​បើក​ការ​ប្រគុំ​តន្រ្តី​នៅ​ថ្ងៃ​នោះ អ្នក​ស្រី​សាយបឺ ក៏​បាន​ច្រៀង​បទ​ព្រះ​មែស៊ី​​យ៉ាង​ដូច​នេះ​ថា “ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់”(អេសាយ ៥៣:៣)។ ពាក្យ​ពេចន៍​ដែល​គាត់​បាន​ច្រៀង​នេះ បាន​ធ្វើ​ឲ្យ​លោក​គ្រូ​គង្វាល ផាទ្រីក ដេឡានី(Patrick Delany)​មាន​ការ​ប៉ះ​ពាល់​ចិត្ត បាន​ជា​គាត់​​ក្រោក​ឈរ​​ឡើង ហើយ​លាន់​មាត់​ថា “អ្នក​ស្រី​សាយបឺ ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​ស្រី​ហើយ!” រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ទំនាក់​ទំនង​រវាង​ជីវិត​របស់​អ្នក​ស្រី​ស៊ូសានហាហ៍ សាយបឺ ជា​មួយ​នឹង​ខ្លឹម​សារ​នៃ​បទ “ព្រះមែស៊ី” របស់​លោក​ហេនឌែល ដែល​យើង​មិន​ពិបាក​នឹង​យល់​ឡើយ។ “មនុស្ស​ទូ​ទុក្ខ” គឺ​ជា​ព្រះយេស៊ូវ ដែល​ជា​ព្រះ​មែស៊ី ត្រូវ​គេ “មើលងាយ ហើយ​បោះ​បង់​ចោល” ដោយ​សារ​តែអំពើ​បាប គឺ​មិន​ខុស​ពី​អ្នក​ស្រី​សាយបឺ ដែល​ត្រូវ​គេ​ស្អប់…

Read article
សំបុត្រផ្ញើមកផ្ទះ

នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ មាន​យុវជន​អាមេរិក​ជា​ច្រើន​នាក់ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ក្នុង​ជួរ​ទ័ព។ នៅ​ក្នុងការ​ហ្វឹក​ហាត់​មូល​ដ្ឋាន នៅ​ប្រទេស​ឆ្ងាយ​ពី​ស្រុក​កំណើត ពួក​គេ​ក៏​បាន​ប្រែ​ជា​មាន​ការ​លេង​សើច និង​មាន​ទំនាក់​ទំនង​តាម​សំបុត្រ ដើម្បី​ជម្នះ​នឹង​ការ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ។ ពេល​ដែល​យុវជន​ម្នាក់​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើទៅ​ផ្ទះ គាត់​បាន​ពិពណ៌​នា អំពី​ដំណើរ​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង ដោយ​ការ​និយាយ​បំភ្លើស ដ៏​គួរ​ឲ្យ​អស់​សំណើច​ថា “មាន​មន្ត្រី​ពេទ្យ​យោធា​ពីនាក់​បាន​ដេញ​ចាប់​យើង  ដោយ​ប្រើ​ស្ន។ ពួក​គេ​បាន​ចាប់​យើង​ទាំង​កញ្ឆក់ ហើយ​ផ្តួល​ទៅ​លើកម្រាល​ឥដ្ឋ ហើយ​ក៏​បាន​យក​ស្ន​ចាក់​ដៃ​របស់​យើង”។ ប៉ុន្តែ មាន​ទាហាន​ម្នាក់​បាន​ចាប់​ផ្តើម​ដឹង​ខ្លួន​ថា ការ​លេង​សើច​នេះ ដូច​ជា​ជ្រុល​បន្តិច​។ បន្ទាប់​មក​គាត់​ក៏​ទទួល​បានព្រះ​គម្ពីរ​មួយ​ក្បាល។ គាត់​ក៏​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​គាត់​ថា “ខ្ញុំ​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​មួយ​ក្បាល​នេះ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ​នេះ​ជា​រៀង​រាល់​យប់។ ខ្ញុំ​មិន​ដែល​ដឹង​ថា ខ្ញុំ​អាច​រៀន​សូត្រ​ពី​ព្រះ​គម្ពីរ បាន​ច្រើន​យ៉ាង​នេះ​សោះ”។ កាល​ពី​យូរ​មក​ហើយ ប្រជា​ជន​យូដា​ដែល​គេ​បាន​និរទេស បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​បាន​រស់​នៅជា​ទាសករ​អស់​ជា​ច្រើន​ឆ្នាំ នៅ​ចក្រ​ភព​បាប៊ីឡូន។ ខណៈ​ពេល​ដែល​ពួក​គេ​ខិត​ខំ​កសាង​កំផែង​ក្រុង​យេរូសាឡិម​ឡើង​វិញ ពួក​គេ​ក៏​បាន​ជួប​ការ​ប្រឆាំង​ជា​ច្រើន ពី​ពួក​ខ្មាំង​សត្រូវ ភាព​អត់​ឃ្លាន និង​អំពើ​បាប​របស់​ខ្លួន​ឯង។ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ទុក្ខ​លំបាក ពួក​គេ​ក៏​បាន​ងាក​បែរ​ទៅ​រក​ព្រះ​បន្ទូល​ព្រះ។ ពួក​គេ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី​ដែលពួក​គេ​បាន​រៀន​ពី​ព្រះ​គម្ពីរ។ ពេល​ដែល​ពួក​សង្ឃ​របស់​ព្រះ អាន​កណ្ឌ​គម្ពីរ​ក្រឹត្យ​វិន័យ​របស់​ព្រះ ពួក​បណ្តា​ជន​ក៏​បាន​ប៉ះ​ពាល់​ចិត្ត ហើយ​ក៏​នាំ​គ្នា​យំ(នេហេមា ៨:៩)។ ប៉ុន្តែ ពួក​គេ​ក៏​រក​បាន​នូវ​ការ​កម្សាន្ត​ចិត្ត​ផង​ដែរ។ លោក​នេហេមា​ ដែល​ជា​អភិបាល​ក្រុង ក៏​បាន​ប្រាប់​ពួក​គេ​ថា “ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្តី​អំណរ​របស់​ព្រះយេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា”(ខ.១០)។…

Read article
ដុះត្រូវកន្លែង

មាន​ពេល​មួយ ឪពុក​រប​ស់ខ្ញុំបា​នហុ​ចចប​កាប់​មួយ​ឲ្យ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “ដើម​ឥត​ប្រយោជន៍ ជា​រុក្ខ​ជាតិ​ដែល​ដុះ នៅ​កន្លែង​ដែល​កូន​មិ​នចង់​ឲ្យ​វា​ដុះ”។ ខ្ញុំ​ចង់​ឲ្យ​ដើម​ពោត​បន្ត​លូត​លាស់ នៅ​កន្លែង ដែល​វា​បាន “ស្ម័គ្រ​ចិត្ត” ដុះ ក្នុងចំណោម​ដើម​សណ្តែក។ ប៉ុន្តែ ឪពុ​កខ្ញុំ​បាន​ចម្រើន​វ័​យ​ធំ​ឡើយ ក្នុង​កសិដ្ឋាន​មួយ បាន​ជាគា​ត់មា​ន​ចំណេះដឹ​ង​ផ្នែក​ដាំដុះ​ច្រើន។ គាត់​​បា​ន​ប្រាប់​ខ្ញុំ​ឲ្យ​ដក​ដើម​ពោតនោះ​ចោល។ ពោត​មួយ​ដើម​នោះ គ្មាន​ប្រយោជន៍​អ្វី ក្រៅ​ពី​ដណ្តើម​ជីវ​ជាតិ ពី​ដើម​សណ្តែក​នោះឡើ​យ។ មនុស្ស​មិន​មែន​ជា​រុក្ខ​ជាតិ​ទេ ហើយ​មាន​គំនិត​ផ្ទាល់​ខ្លួន ហើយ​មាន​សេរីភា​ព​នៅក្នុ​ងកា​រ​ជ្រើស​រើស ដែល​ព្រះ​បាន​ប្រទាន​។ ប៉ុន្តែ ជួន​កាល យើង​ព្យាយាម​រីក​ដូច​ផ្កា នៅ​កន្លែង​ដែល​ព្រះ​មិន​បាន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រីក។ ព្រះ​អង្គ​ម្ចាស់​យ៉ូណា​ថាន ជា​បុត្រា​របស់​ស្តេច និង​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់​អាច។ ទ្រង់​ក៏​អាច​ព្យាយាម​រីក​ដូច​ផ្កា នៅ​កន្លែងដែ​ល​ព្រះ​មិន​សព្វ​ព្រះ​ទ័យ។ ទ្រង់​មាន​ហេតុ​ផល​គ្រប់​គ្រាន់ ដើម្បី​រំពឹង​ថា ខ្លួន​នឹង​បាន​ក្លាយ​ជា​ស្តេច។ ប៉ុន្តែ ទ្រង់​បានឃើញ​ព្រះ​អម្ចាស់ ប្រទា​ន​ពរ​ដ​ល់ដា​វីឌ ហើយ​ក៏​បាន​ដឹង​អំពី​ការ​ច្រណែន និង​ក្តី​អំណួត​របស់​បីតា​ទ្រង់​(១សាំយ៉ូអែល ១៨:១២-១៥)។ ដូច​នេះ យ៉ូណាថាន​មិន​បាន​ព្យាយាម​ដណ្តើម​រាជ​បល្ល័ង្ក ដែល​​មិន​អាច​ក្លាយ​ជា​របស់​ទ្រង់​នោះឡើយ​ ផ្ទុយ​ទៅវិ​ញ ទ្រង់​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់ដា​វីឌ ហើយថែ​មទាំ​ង​បាន​សង្រ្គោះ​ជីវិត​គាត់​ទៀត(១៩:១-៦ ២០:១-៤)។ អ្នក​ខ្លះអា​ចគិ​ត​ថា យ៉ូណាថាន​បាន​លះ​បង់​ច្រើន​ពេក​ហើយ។ ប៉ុន្តែ បើ​សិន​យើង​ជា​ទ្រង់​វិញ តើ​យើង​ចង់​ឲ្យ​គេនឹ​ក​ចាំដូច​ម្តេច​ខ្លះ…

Read article
ការមិនចុះសម្រុងគ្នា

រំហូរ​នៃ​ជន​ភាស​ខ្លួន ចូល​មក​ក្នុង​សហគមន៍​របស់​ខ្ញុំ បាន​នាំ​ឲ្យមាន​ការ​កើន​ឡើង​នៃ​ពួក​ជំនុំ ក្នុង​តំបន់។ ការ​លូត​លាស់នោះ​បាន​នាំ​ឲ្យ​មាន​ឧប​ស័គ្គ​ដែល​យើង​ត្រូវ​ជម្នះ។ សមា​ជិក​ពួក​ជំនុំ​របស់​យើង ត្រូវ​តែ​រៀន​ស្វាគមន៍​អ្នក​មក​ថ្មី​ទាំង​នោះ ខណៈ​ពេល​ដែល​ពួក​គេ​ កំពុង​សម្រប​ខ្លួ​ន​នឹ​ងវ​ប្ប​ធម៌​ថ្មី ភាសា​ថ្មី និង​ការ​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ខុស​គ្នា។ ការ​ផ្លាស់​ប្តូរ​នេះ​ អាច​នាំ​ឲ្យ​មាន​រឿង​ដែល​មិន​សម​ប្រកប​កើត​ឡើង​បាន។ ការ​យល់​ច្រឡំ និង​ការ​មិន​ចុះ​សម្រុង​គ្នា បាន​កើត​មាន​នៅ​គ្រប់​ទី​កន្លែង ដែល​មាន​មនុស្ស។ ដូច​នេះ ព្រះ​វិហារ​មិន​មែន​ជា​ករណី​លើក​លែង​ទេ។ បើ​យើង​មិន​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា ឲ្យ​បាន​ត្រឹម​ត្រូ​វទេ​ បញ្ហា​នេះ អាចមាន​ភាពធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង ប្រែ​ក្លាយ​ទៅ​ជាកា​រ​បែក​បាក់​សាម​គ្គី។ ពេល​ដែល​ពួក​ជំនុំ​នៅ​ក្រុង​យេរូសាឡិ​មកំពុង​មាន​ការ​លូត​លាស់ មាន​ជម្លោះ​មួយ​បាន​កើត​ឡើង ដោយ​សារ​បញ្ហា​វប្ប​ធម៌​។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក(កាន់​តាម​វប្បធម៌​ក្រិក) បាន​ត្អូញ​ត្អែ​ទាស់​នឹង​ជន​ជាតិ​យូដា ដែល​និយាយ​ភាសា​អើរ៉ាម។​ ស្រ្តី​មេម៉ាយ​របស់​ពួក​យូដា​ដែល​និយាយ​ភាសាក្រិ​ក “ត្រូវ​គេ​មើល​រំលង នៅ​ក្នុង​ការចែក​អាហារប្រចំា​ថ្ងៃ”(កិច្ចការ ៦:១)។ ដូច​នេះ ពួក​សាវ័ក​ក៏​បាន​ប្រាប់​ពួក​គេថា​ “ចូរ​​រើ​ស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត​ត្រា​លើ​ការងារ​នេះ”(ខ.៣)។ អ្នក​ដែល​ត្រូវ​ជ្រើស​រើស​ទាំង​៧​នាក់ សុទ្ធ​តែ​មាន​ឈ្មោះ​ជា​ភាសា​ក្រិក​(ខ.៥)។ បាន​សេចក្តី​ថា ពួក​គេ​ជាជ​ន​ជាតិ​យូដា ដែល​និយាយ​ភាសាក្រិ​ក ជា​សមាជិក​ពួក​ជំនុំ ដែល​គេ​មិន​បាន​អើពើរ​នោះ។ ការ​សំខាន់​បំផុត គឺ​ពួក​គេ​ទាំង​អស់​គ្នា ត្រូវ​យល់​អំពី​បញ្ហា​នេះ។ សាវ័ក​ប៉ុល​ក៏​បាន​ដាក់​ដៃ​អធិស្ឋាន​ឲ្យ​ពួក​គេ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​ជំនុំ​ក៏​មាន​ការ​រីក​ចម្រើន​(ខ.៦-៧)។…

Read article
តើអ្នកជំនាញបាននិយាយអ្វីខ្លះ?

លោក​ចេហ្វ ចាកូប៊ី(Jeff Jacoby)  ដែល​ជា​អ្នក​និពន្ធ​សារ​ពត៌​មាន ឲ្យ​កាសែត​បូស្តុន ក្លូប បាន​សរសេរ​ថា “សមត្ថភាព​ដ៏​អាថ៌​កំបាំង​របស់​អ្នក​ជំនាញ នៅ​ក្នុង​ការ​យល់​ខុស  អំពី​រឿង​ផ្សេង​ៗ អាច​ជា​កំហុស​ឆ្គង​ដ៏​អាក្រក់”។ បើ​យើង​ក្រឡេក​មើល​ទៅ​ប្រវត្តិ​សាស្រ្ត​ដែល​ទើប​កើត​មាន​ឡើង យើង​នឹង​បាន​ដឹង​ថា គាត់​ពិត​ជា​និយាយ​ត្រូវ។ ឧទារហណ៍ អ្នក​ឆ្នៃ​ប្រឌិត​ដ៏​ល្បី​ល្បាញ ឈ្មោះ ថូម៉ាស អេឌីសិន(Thomas Edison) ធ្លាប់​បាន​ប្រកាស​ថា ខ្សែ​ភាព​យន្ត​ដែល​មាន​សម្លេង និង​មិន​អាច​ជំនួស​ខ្សែ​ភាព​យន្ត​ដែល​គ្មាន​សម្លេង​បាន​ឡើយ តែ​ទីបំផុត​គេ​ក៏​ដឹង​ថា គាត់​បាន​គិត​ខុស​ហើយ។ ហើយ​នៅ​ឆ្នាំ ១៩២៨ លោក​ហេនរី ហ្វ៊ត(Henry Ford) បាន​ប្រកាស​ថា “មនុស្ស​កំពុង​តែ​មាន​បញ្ញា​កាន់​តែ​ខ្លាំង​លើស​លប់ បាន​ជា​ពួក​គេ​មិន​អាច​មាន​សង្រ្គាម​លោក​លើក​ទីពីរ​ឡើយ” តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក សង្រ្គាម​លោក​លើក​ទីពីរ​ក៏​បាន​ផ្ទុះ​ឡើង។ មាន​ការ​ព្យាករណ៍​ជា​ច្រើន របស់ “អ្នក​ជំនាញ” បាន​ប្រែ​ក្លាយ​ជា​ការ​ទាយ​ខុស​ ។ ដូច​នេះ សមត្ថ​ភាព​របស់​អ្នក​ប្រាជ្ញ​ក៏​មាន​កំរិត​ផង​ដែរ។ មាន​តែ​អង្គ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​យើង​ទុក​ចិត្ត​បាន​ទាំង​ស្រុង ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ធ្ងន់​ៗ​ខ្លះ សម្រាប់មនុស្ស​មួយ​ចំនួន​ដែល​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ។ នៅ​សម័យ​ដែល​ព្រះ​យេស៊ូវ​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី ពួក​អ្នក​ដឹក​នាំ​សាសនា បាន​អៈ​អាង​ថា ខ្លួន​មាន​សេចក្តី​ពិត។ អ្នក​ប្រាជ្ញ និង​ទេវវិទូ​ទាំង​អស់​នោះ គិត​ថា ខ្លួន​ដឹង​ថា ព្រះ​មែស៊ី​ដែល​នឹង​យាង​តាម​ព្រះ​បន្ទូល​សន្យា…

Read article
សន្តិភាពដែលគ្មានការគៀបសង្កត់

គ្មាន​នរណា​ម្នាក់​អាចរ៉ាប់​រង​វិនាស​កម្ម​នៃ​សង្រ្គាម​បាន​ឡើយ។ ប្រទេស​ជាតិ​ជា​ច្រើន​កំពុង​តែ​ជាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ។ តើ​សង្រ្គាម​ទាំង​នោះ ​នឹង​បញ្ចប់​នៅ​ពេល​ណា និង​ដោយ​របៀប​ណា? យើង​ចង់​បាន​សន្តិ​ភាព តែ​មិន​មែន​សន្តិ​ភាព​ដែលមាន​ពេញ​ដោយ​ភាព​អយុត្តិ​ធម៌​នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​ប្រសូត្រ​ក្នុង​សម័យ​ដែល​មាន “សន្តិ​ភាព” តែ​សន្តិ​ភាព​នោះ​ ស្ថិត​នៅ​ក្រោម​ការ​គៀប​សង្កត់​គ្មាន​ត្រា​ប្រណី។ សនិ្ត​ភាព​ដែល​ចក្រ​ភព​រ៉ូម៉ាំង​ផ្តល់​ឲ្យ ​បាន​កើត​មាន​តែ​នៅ​ពេលដែល​មហា​អំណាច​មួយ​នេះ  បាន​វាយ​បង្រ្កាប​ការ​រើ​បម្រាស់​ទាំង​អស់​។ រយៈ​ពេល​៧​សតវត្សរ៍ មុន​ពេល​មាន​សន្តិ​ភាព​ប្រភេទ​នេះ​ក្នុងទឹក​ដី​យូដា     កង​ទ័ព​សត្រូវ​បាន​ត្រៀម​ខ្លួន​វាយ​យក​ក្រុង​យេរូសាឡិម។ ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ នៅ​ពីក្រោយ​ស្រមោល​នៃ​សង្រ្គាម​ថា “បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្តី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ”(អេសាយ ៩:២)។ “ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ … ឯ​សេចក្តី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់ និង​សេចក្តី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់ទល់ ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀងរាប​ដរាប​ទៅ(ខ.៦-៧)។ ត្រង់ចំណុច​នេះ បទ​គម្ពីរ​ម៉ាថាយ បាន​ចែង​ថា បទ​ទំនាញ​របស់​ហោរា​អេសាយ បាន​សម្រេច ដោយ​ការ​ប្រសូត្រ​របស់​ព្រះ​គ្រីស្ទ(ម៉ាថាយ ១:២២-២៣ និងមើល អេសាយ ៧:១៤)។ ក្នុង​រដូវ​នៃ​បុណ្យ​ណូអែល យើង​ចូល​ចិត្ត​មើល​រូប​ភាព​ព្រះ​ឱរស​យេស៊ូវ ផ្ទុំ​នៅ​ក្នុង​ស្នូក។ តែ​បុត្រ​តូច​ដ៏​កំសត់ ក៏​ជា​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ចេស្តា​ផង​ដែរ ពោល​គឺ​ទ្រង់​ជា…

Read article
លើសពីការខកចិត្ត

មាន​វីដេអូ​មួយ  ដែល​និយាយ​អំពី​ក្មេង​ប្រុស​តូច​ម្នាក់  ដែល​ដឹង​ថា  វា​ជិតមាន​ប្អូន​ស្រី​ម្នាក់​​ទៀត។ ពេល​នោះ វា​មិន​សប្បាយ​ចិត្ត​ទេ បាន​ជា​វា​រអ៊ូ​ថា “ខ្ញុំ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ហើយ ​សុទ្ធ​តែ​ស្រី​រហូត!” រឿង​នេះ បាន​ឆ្លុះ​បញ្ចាំ​អំពី​ការ​រំពឹង​ចង់​បាន​របស់​មនុស្ស ដែល​ប្រែ​ជា​ការ​ខក​ចិត្ត។ បញ្ហា​នេះ​បាន​កើត​មាន​ជា​ធម្មតា ក្នុង​ពិភព​លោក។ យ៉ាង​ណា​មិញ ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​រឿង​មួយ ដែល​និយាយ​អំពី​ការ​ខក​ចិត្ត​ដ៏​ខ្លាំង​មួយ​ផង​ដែរ។ លោក​យ៉ាកុប​បាន​យល់​ព្រម​ធ្វើ​ការ​៧​ឆ្នាំ ​ឲ្យ​ឪពុក​ក្មេក​គាត់ ដើម្បី​ឲ្យ​បាន​សិទ្ធិ​រៀប​ការ​ជា​មួយ​នាង​រ៉ាជែល។ ប៉ុន្តែ បន្ទាប់​ពី​បាន​បំពេញ​កិច្ច​សន្យា​របស់​គាត់​ ហើយលោក​យ៉ាកុប​ក៏​បាន​ជួប​រឿង​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ពេល​យប់​ថ្ងៃ​រៀប​ការ។ នៅ​ពេល​ព្រឹក​ឡើង គាត់​ក៏​បាន​ដឹង​ថា ស្រ្តី​ដែល​គាត់​បាន​រៀប​ការ​ជា​មួយ​មិន​មែន​ជា​នាង​រ៉ាជែល​ទេ តែ​ជា​នាង​លេអា ដែល​ជា​បង​ប្អូនភ្លោះ​​របស់​នាង។ ពេល​យើង​អាន​រឿង​នេះ យើង​ប្រហែល​ជា​ផ្តោត​ទៅ​លើ​ការ​ខក​ចិត្ត​របស់​លោក​យ៉ាកុប ប៉ុន្តែ ចូរ​យើង​ស្រម៉ៃ​ថា តើ​នាង​លេអា​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​នៅ​ពេល​នោះ? ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​របស់​នាង​បាន​ចាប់​ផ្តើម​រលាយ​អស់ នៅ​ថ្ងៃ​នោះ ពេល​ដែល​គេ​បាន​បង្ខំ​នាង​ឲ្យ​រៀប​ការ​ជា​មួយ​បុរស​ម្នាក់ ដែល​មិន​បាន​ស្រឡាញ់​នាង ឬ​មិន​ចង់​បាន​នាង​ធ្វើ​ជា​ភរិយា​? បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣៧:៤ បាន​ចែង​ថា “ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត”។ តើ​យើង​ត្រូវ​ជឿ​ថា អ្នក​ដែល​កោត​ខ្លាច​ព្រះ មិន​ដែល​មាន​ការ​ខក​ចិត្ត​ទេ​ឬ? ទេ បទ​ទំនុក​ដំកើង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​និពន្ធ​ទំនុក​នេះ​បាន​មើល​ឃើញ​ភាព​អយុត្តិ​ធម៌ នៅ​គ្រប់​ទិសទី។ តែ​គាត់​មាន​ទស្សនៈ​វែង​ឆ្ងាយ ដោយ​គាត់​បាន​មាន​ប្រសាសន៍​ថា…

Read article
កងទ័ពប្រជាជនផាំងឡង់ដ៏ល្បីល្បាញ

កាល​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី​២ កង​ទ័ព​របស់​ប្រទេស​ផាំង​ឡង់​មាន​គ្នា​តិច មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ទេ តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​ប្រែ​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ជាញ​ជ័យ​ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ។ មាន​ពេល​មួយ  សហ​ភាព​សូវៀត​បាន​លើក​ទ័ព ដែល​មាន​រថ​ក្រោះ​រាប់​រយ​គ្រឿង និង​កង​ទ័ព​ថ្មើរ​ជើង​រាប់​ពាន់​នាក់ ចូល​មក​វាយ​សម្រុក​មក​លើ​កង​ទ័ព​របស់​ប្រទេស​ផាំង​ឡង់ ដែល​មាន​គ្នា​តិច​តួច។ នៅ​ពេល​នោះ មាន​វីរបុរស​ផាំង​ឡង់​ម្នាក់ បាន​សង្កេត​មើល​កង​ទ័ព​សត្រូវ​ដែល​កំពុង​លើក​គ្នា​ចូល​មក​កាប់​សម្លាប់​កង​ទ័ព​របស់​គាត់ ហើយ​គាត់​ក៏​បាន​រក​ឃើញ​វិធី​យក​ជ័យ​ជម្នះ​លើ​សត្រូវ​។ កង​ទ័ព​សូវៀត​ក៏​បាន​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់។ ប្រហែល​ជា ២៦០០​ឆ្នាំ​មុន​ពេល​ដែល​ប្រទេស​ផាំង​ឡង់​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​ល្បី​ល្បាញ​ក្នុង​ការ​ប្រយុទ្ធ ក្នុង​សង្រ្គាម​លោក​លើកទី២ មាន​ជន​ជាតិ​យូដា​ម្នាក់ ដែល​មាន​ចិត្ត​ឆេះ​ឆួល បាន​ឆ្លើយ​តប​ចំពោះ​ស្ថាន​ភាព​ទាល់​ច្រក​របស់​សាសន៍​គាត់ ដោយ​ប្រើ​ដំណោះ​ស្រាយ ខុស​ពី​វីរបុរស​របស់​ជន​ជាតិ​ផាំង​ឡង់។ កង​ទ័ព​របស់​ចក្រ​ភព​អាសស៊ើរ​បាន​ឡោម​ព័ទ្ធ​ប្រជា​ជន​ នៅ​ក្នុង​កំផែងក្រុង​យេរូសា​ឡិម ធ្វើ​ឲ្យពួក​គេ​ជួប​ភាព​អស់​សង្ឃឹម ដោយ​ការ​ភ័យ​ខ្លាច​ដាច់​ពោះ​ស្លាប់ នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​នោះ។ ពេល​នោះ ស្តេច​ហេសេគា​ស្ទើរ​តែ​ភ័យ​ស្លន់​ស្លោ តែ​ទ្រង់​បាន​អធិស្ឋាន​ថា​ “ឱ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះអង្គ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី ទ្រង់​បាន​បង្កបង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(អេសាយ ៣៧:១៦)។ ពេល​នោះ ព្រះ​អម្ចាស់​ក៏​បាន​ឆ្លើយ​តប​ តាម​រយៈ​ហោរា​អេសាយ ដោយ​ពាក្យ​ខ្លាំង​ៗ ដល់​ស្តេច​សានហេរីប​ថា “តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ​តើ”(ខ.២៣)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​កម្សាន្ត​ចិត្ត​ប្រជា​ជន​នៅ​ក្រុង​យេរូសាឡិមថា “ដ្បិត​អញ​នឹង​ការពារ​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ…

Read article