Tim Gustafson

You are here:
សាររបស់ពួកហោរា

សូមអាន : យេរេមា ២៨:២-៤,១០-១៦ ឯ​ព្រះ​ដែល​ពីដើម ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា …នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​យើង​រាល់​គ្នា ដោយសារ​ព្រះរាជបុត្រា​វិញ​។ ហេព្រើរ ១:១-២ មុន​ពេល​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​បេសប៊ល​អន្តរជាតិ ចាប់​ផ្តើម នៅ​ឆ្នាំ១៩០៦ លោកយូ ហ្វ៊ូឡឺតុន(Hugh Fullerton) ជា​អ្នក​និពន្ធ​អំពី​កីឡា បាន​ធ្វើ​ការ​ព្យាករណ៍​ទុកជា​មុន​។ គេ​បាន​រំពឹង​ថា ក្រុម​ឈីកាហ្គោ ខាប់(Chicago Cubs) នឹង​ឈ្នះ​ការ​ប្រកួត តែ​គាត់​បាន​ព្យាករណ៍​ថា ក្រុម​នេះ​នឹង​ចាញ់​ការ​ប្រកួត​ក្នុងគូរទី១និងទី៣ ហើយ​នឹង​ឈ្នះ​ការ​ប្រកួត​គូរ​ទី២​។ ហើយ​ភ្លៀង​នឹង​ធ្លាក់​ចុះ​មក នៅ​ក្នុង​ការ​ប្រកួតគូរទី៤​។ គាត់​បាន​ព្យាករណ៍​ត្រូវ​ទាំង​អស់​។ បន្ទាប់មក នៅ​ឆ្នាំ១៩១៩ គាត់​បាន​ប្រើ​ជំនាញ​វិភាគ​របស់​គាត់ ហើយក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា មាន​កីឡាករ​ណា​ខ្លះ ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្លួន​ចាញ់​ការ​ប្រកួត​អន្តរជាតិ​។ គាត់​បាន​សង្ស័យ​ថា ពួកគេ​បាន​ទទួល​សំណូក​ពី​អ្នក​ភ្នាល់​បាល់​។ មនុស្ស​ជា​ទូទៅ​ក៏​បាន​សើច​ចម្អក​ឲ្យ​គាត់​។ តែ​លើក​នេះ គាត់​បាន​ព្យាករណ៍​ត្រូវ​ទៀត​។ លោក​ហ្វ៊ូឡឺតុន​មិនមែន​ជា​ហោរា​នោះ​ទេ គឺ​គ្រាន់តែ​ជា​មនុស្ស​ឆ្លាត​វ័យ​ម្នាក់ ដែល​អាច​ព្យាករណ៍​ហេតុការណ៍ ផ្អែក​ទៅលើ​ការ​វិភាគ​ទៅលើ​ភស្តុតាង​។ តែ​លោក​យេរេមា​ជា​ហោរា​ដ៏​ពិត​របស់​ព្រះ ដែល​ទំនាយ​របស់​គាត់ តែងតែ​បាន​សម្រេច​។ គាត់​បាន​យក​នឹម និង​ខ្សែ​ពាក់​លើក​គាត់ ហើយ​ប្រកាស​ប្រាប់​នគរ​យូដា​ឲ្យ​ចុះ​ចាញ់​ចក្រភព​បាប៊ីឡូន ដើម្បី​ឲ្យ​មាន​ជីវិត​រស់(យេរេមា ២៧:២,១២)។ លោក​ហាណានា…

Read article
ព្រះអង្គបានទតឃើញអ្វីគ្រប់យ៉ាង

សូមអាន លោកុប្បត្ដិ ៤:២-១១ ឯង​បាន​ធ្វើ​អ្វី​ដូច្នេះ ពីព្រោះ​ឮសូរ​សំរែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ​។ លោកុប្បត្ដិ ៤:១០ ក្នុង​បទ​កំណាព្យ​ដែល​លោក ហេនរី វ៉ាតវើត ឡង​ហ្វេឡូ(Henry Wadsworth Longfellow ឆ្នាំ១៨០៧ ដល់១៨៨២) បាន​និពន្ធ​មាន​ចំណង​ជើង​ថា “សាក្សី” គាត់​បាន​ពិពណ៌នា​អំពី​សំពៅ​ដឹក​ទាសករ ដែល​បាន​លិច​ចូល​បាត​សមុទ្រ​។ នៅ​ក្នុង​ការ​សរសេរ​អំពី “គ្រោង​ឆ្អឹង ដែល​បាន​ជាប់​ច្រវាក់” ក្នុង​បាត​សំពៅ លោក​ឡង​ហ្វេឡូ​ក៏​បាន​សោក​សង្រេង​ចំពោះ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ដែល​គ្មាន​ឈ្មោះ មាន​ចំនួន​រាប់​មិន​អស់​។ គាត់​ក៏​បាន​ពិពណ៌នា​ក្នុង​បទ​កំណាព្យ​គាត់​ថា “ទាំង​នេះ​សុទ្ធតែ​ជា​ទុក្ខ​វេទនា​របស់​ទាសករ ពួក​គេ​សម្លឹង​មើល​ពី​ក្នុង​រណ្តៅ​មក ពួក​គេ​ទួញ​យំ​ចេញពី​ផ្នូរ​ដែល​គ្មាន​ផ្លាក​ឈ្មោះថា យើង​គឺជា​សាក្សី!” ប៉ុន្តែ តើ​សាក្សី​ទាំង​នោះ​និយាយ​ទៅ​កាន់​នរណា? តើ​ការ​ធ្វើ​បន្ទាល់​ដ៏​ស្ងាត់​ស្ងៀម​ គ្មាន​មនុស្ស​ណា​ឮ​ដូចនេះ​មាន​ប្រយោជន៍​អ្វី? តែ​ព្រះ​ទ្រង់​ជា​សាក្សី ដែល​បាន​ទត​ឃើញ​អ្វីៗ​ទាំង​អស់​។ បន្ទាប់ពី​លោក​កាអ៊ីន សម្លាប់​លោក​អេបិល​ហើយ គាត់​ធ្វើពុត​ជា​មិន​បាន​ធ្វើ​អ្វី​ខុស​។ ពេល​ដែល​ព្រះអង្គ​សួរ​នាំ​គាត់ គាត់​ប្រកែក​ថា “ទូល​បង្គំ​មិន​ដឹង​ទេ តើ​ទូល​បង្គំ​ជា​អ្នក​ថែរក្សា​ប្អូន​ឬអី?” តែ​ព្រះអង្គ​មាន​បន្ទូល​ថា “ឯង​បាន​ធ្វើ​អ្វី​ដូច្នេះ ពីព្រោះ​ឮសូរ​សំរែក​នៃ​ឈាម​របស់​ប្អូន​ឯង​ពី​ដី​ឡើង​ទៅ​ដល់​អញ ឥឡូវ​នេះ ឯង​ត្រូវ​ដី​ដាក់​បណ្តាសា​ដោយ​បាន​ទទួល​ឈាម​នៃ​ប្អូន​ពី​ដៃ​ឯង”(លោកុប្បត្តិ ៤:៩-១១)។ ក្រោយមក គេ​ក៏បាន​បន្ត​ប្រើ​ឈ្មោះ​របស់​លោក​កាអ៊ីន ដើម្បី​ធ្វើ​ការ​ដាស់តឿន​អ្នក​ជឿ​ព្រះអង្គ​។ គឺ​ដូច​ដែល​សាវ័ក​យ៉ូហាន​បាន​ដាស់តឿន​យើង​ថា “ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក មិនមែន​ដូច​ជា​កាអ៊ីន…

Read article
កំពុងធ្វើរឿងដែលមានប្រយោជន៍

តែ​កាល​ទ្រង់​មាន​សេចក្តី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះយេហូវ៉ា​នៃ​ទ្រង់ ព្រមទាំង​បន្ទាប​ព្រះទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ។ ២របាក្សត្រ ៣៣:១២ ថ្ងៃមួយ ខ្ញុំ និង​ភរិយា​ខ្ញុំ​បានការ​ភ្ញាក់ផ្អើល ពេល​ដែល​បាន​ទទួលសំបុត្រ​មួយ​ច្បាប់ ពី​ពី​លោក​ចេសិន(Jason) ដែល​ជា​អ្នកទោស។ យើង​បាន​ចិញ្ចឹម និង​បង្រៀន​កូនឆ្កែ ឲ្យ​ក្លាយជា​សត្វ​ឆ្កែ ដែល​អាច​ជួយ​ជន​ពិការ។ ក្នុងចំណោម​កូនឆ្កែ​ទាំងនោះ មានកូន​ឆ្កែ​មួយ​ក្បាល​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល ហើយ​ត្រូវ​ឡើង​ទៅ​វគ្គ​មួយទៀត ដែល​មាន​អ្នកទោស​ធ្វើជា​គ្រូបង្វឹក។ ​អ្នកទោស​ទាំងនោះ​សុទ្ធ​តែ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ឲ្យ​ចេះ​បង្រៀន​សត្វ​ឆ្កែ។ ក្នុង​សំបុត្រ​របស់​លោក​ចេសិន គាត់​បាន​បង្ហាញ​ទុក្ខ​ក្រៀមក្រំ ចំពោះ​ការ​ស្លាប់​របស់​សត្វ​ឆ្កែ​មួយ​ក្បាល​នោះ តែ​គាត់​ថា សត្វ​ឆ្កែ​មួយ​ក្បាល​នោះ​ជា​សត្វ​ឆ្កែ​ទី១៧ ដែល​គាត់​បាន​បង្វឹក។ វា​ជា​សត្វ​ឆ្កែ​ដែល​ល្អ​បំផុត សម្រាប់​គាត់។ ពីមុន​គាត់​មានការ​សោក​ស្តាយ​ចំពោះ ចំពោះ​កំហុស​ដែល​បាន​ធ្វើឲ្យ​គាត់​ក្លាយជា​អ្នកទោស តែ​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ បាន​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ថា គាត់​កំពុង​ធ្វើ​រឿង​ដែល​មានប្រយោជន៍។ មិនមែន​មានតែ​លោក​ចេសិន​ទេ ដែល​មានការ​សោក​ស្តាយ។ យើង​រាល់គ្នា​សុទ្ធតែ​មានការ​សោក​ស្តាយ​ក្នុង​រឿង​អ្វីមួយ។ ស្តេច​ម៉ា​ន៉ា​សេ​មានរឿង​ជាច្រើន​ដែល​ធ្វើឲ្យ​ទ្រង់​សោក​ស្តាយ។ បទ​គម្ពីរ ២របាក្សត្រ ជំពូក៣៣ បាន​រៀបរាប់ អំពី​ទង្វើ​រអា​ក្រក់​ជាច្រើន​របស់​ទ្រង់ ដែល​មាន​ដូចជា ការ​សង់​អាសនា​ថ្វាយព្រះ​ក្លែងក្លាយ(ខ.៣) ទ្រង់​បាន​ទៅ​ពឹង​គ្រូ​មន្តអាគម​ន៍ ហើយ​ថែមទាំង​បាន​យក​បុត្រ​ទ្រង់​ទៅ​ធ្វើយញ្ញ​បូជា(ខ.៦)។ ទ្រង់​បាន​ដឹកនាំ​ប្រទេស​ទ្រង់​ទាំងមូល​ឲ្យ​ដើរតាម​ផ្លូវខុស​នេះ(ខ.៩)។ ព្រះយេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះបន្ទូល​នឹង​ម៉ា​ន៉ា​សេ ហើយនិង​រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិនព្រម​ទទួល​ស្តាប់​តាម​ឡើយ(ខ.១០)។ ទីបំផុត ទ្រង់​ក៏បាន​ងាក​មក​រក​ព្រះអម្ចាស់​វិញ។ ពួក​សាសន៍​បា​ប៊ី​ឡូន​បាន​លើកទ័ព​មក​ឈ្លានពាន ហើយ…

Read article
ការលេងផ្លូវកាត់ឲ្យបានផលចំណេញលឿន

សម្បត្តិ​ទ្រព្យរបស់​អ្នក​ស្ថិតនៅ​កន្លែងណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅកន្លែង​នោះ​ដែរ។ ម៉ាថាយ ៦:២១ កាលពី​ចុង​ទស​វស្ស​រ៍​ឆ្នាំ១៧០០ យុវជន​ម្នាក់​បានឃើញ​ដី​បាក់​ស្រុត​យ៉ាង​អាថ៌កំបាំង នៅ​លើ​កោះ​អូក ក្នុង​ប្រជុំ​កោះ​ណូវ៉ា ស្កូ​ធា។ គាត់​គិតស្មាន​ថា ពួក​ចោរសមុទ្រ​ គឺ​​ប្រហែល​លោក​កា​ពី​ទែន ឃីដ(Kidd) បាន​កប់​កំណប់​នៅ​ទីនោះ​ដោយ​ផ្ទាល់ដៃ។ ដូចនេះ គាត់​និង​គ្នា​គាត់​បួន​ប្រាំ​នាក់ ក៏បាន​ចាប់ផ្តើម​ជីក​រក​កំណប់។ ពួក​គេ​មិនបាន​រក​ឃើញ​កំណប់​អ្វី​ឡើយ តែ​ពាក្យ​ចចាមអារ៉ាម​អំពី​កំណប់​នោះ​ចេះតែ​បន្ត​ឮ​សុះសាយ។ ប៉ុន្មាន​សតវត្សរ៍​ក្រោយមក អ្នកដទៃ​នៅតែ​បន្ត​ជីក​រក​កំណប់​នៅកន្លែង​នោះ ដោយ​ចំណាយពេល​វេលា និង​ប្រាក់​កាស់​ជាច្រើន។ សព្វថ្ងៃ​នេះ រណ្តៅ​ដែលគេ​បាន​ជីក​នោះ​មាន​ជម្រៅ​ជាង៣០ម៉ែត្រ។ ការ​ងប់ងុល​នឹង​ទ្រព្យសម្បត្តិ​យ៉ាងដូច​នេះ គឺ​ជា​អំពើ​ក្បត់​ មក​លើ​ចន្លោះប្រហោង នៅក្នុង​ចិត្ត​របស់​មនុស្ស។ ក្នុង​ព្រះគម្ពីរ​មានរឿង​មួយ​ដែល​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា អាកប្ប​កិរិយា​របស់​មនុស្ស​ម្នាក់​បាន​ឆ្លុះបញ្ចាំង​អំពី​ចន្លោះប្រហោង​នៅក្នុង​ចិត្ត​របស់​គាត់។ កេហា​ស៊ី​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ហោរា​អេ​លី​សេ​ជាយូរមកហើយ។ តែ​ពេល​ដែល​ហោរា​អេ​លី​សេ​បដិសេធន៍​មិនព្រម​ទទួលអំណោយ​ដ៏​មានតម្លៃ​របស់​មេទ័ព​ម្នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺឃ្លង់​តាមរយៈ​គាត់ កេ​ហា​ស៊ី​ក៏បាន​ប្រឌិត​រឿង ដើម្បីឲ្យ​បានផល​ចំណេញ​ពី​លោក​មេទ័ព​រូប​នោះ(២ពង្សាវតា​ក្សត្រ ៥:២២)។ ពេល​កេ​ហា​ស៊ី​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​និ​យាយ​កុហក​លោក​ហោរា(ខ.២៥)។ តែ​លោក​អេ​លី​សេ​បានដឹង ហើយ​សួរ​គាត់​ថា “តើ​វិញ្ញាណ​អញ​មិនបាន​ទៅតាម​ឯង ក្នុង​កាលដែល​លោក​នោះ​ចុះពី​រទេះ​មក​ទទួល​ឯង​ទេ​ឬអី?”(ខ.២៦)។ ទីបំផុត កេ​ហា​ស៊ី​ក៏បាន​កើត​ឃ្លង់​ទាំង​គ្រួសារ ហើយ​បាត់បង់​ការអ្វី​ដែល​ពិតជា​សំខាន់​ចំពោះ​គាត់(ខ.២៧)។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង មិន​ឲ្យ​ដេញ​តាម​ទ្រព្យសម្បត្តិ​របស់​លោកិយ តែ​ផ្ទុយទៅវិញ ព្រះអង្គ​បង្គាប់​ឲ្យ​យើង “ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”(ម៉ាថាយ ៦:២០)។ ចូរ​យើង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​លេង​ផ្លូវកាត់…

Read article
រូបព្រះដែលគេបានលួច

ពីព្រោះ​ឯង​មានអំណាច​ចំពោះ​ព្រះ ហើយនឹង​មនុស្ស ក៏បាន​ឈ្នះ​ផង។ លោកុប្បត្តិ ៣២:២៨ មាន​រូបចម្លាក់​មួយ ជា​រូប​ព្រះ​ប្រចាំ​គ្រួសារ ត្រូវ​គេ​លួច​ពី​ស្រ្តី​ម្នាក់ ឈ្មោះ​អេ​ឃូ​វ៉ា(Ekuwa)។ នាង​ក៏បាន​ទៅ​ប្តឹង​ប៉ូលិស។ ប៉ូលិស​ក៏​បាន​អញ្ជើញ​នាង​ឲ្យ​ទៅ​មើលរូប​ចម្លាក់​មួយ ដែល​ពួក​គេ​បាន​រក​ឃើញ។ ពួក​គេ​សួរ​នាង​ថា “តើ​នេះ​ជា​រូបចម្លាក់​របស់​អ្នក​ឬ?” នាង​ក៏បាន​ឆ្លើយ​យ៉ាង​សោកសៅ​ថា “ទេ ព្រះ​របស់ខ្ញុំ​ធំ និង​ស្អាត​ជាង​នេះ”។ មនុស្សជាតិ​បាន​ព្យាយាម​ឆ្លាក់រូប​ព្រះ ទៅតាម​ការយល់​ដឹង​របស់​ខ្លួន ដោយ​សង្ឃឹមថា ព្រះ​ដែល​មនុស្ស​បង្កើត នឹង​ការពារ​ពួក​គេ។ ហេតុនេះ​ហើយ​បាន​ជា​ភរិយា​របស់​លោក​យ៉ាកុប គឺ​នាង​រ៉ាជែល​បាន​លួច​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង ខណៈ​ពេល​ដែល​ពួក​គេ​គេចខ្លួន(លោកុប្បត្តិ ៣១:១៩)។ តែ​ព្រះ​ទ្រង់​បាន​ដាក់​ព្រះហស្ត​ព្រះអង្គ នៅ​លើ​លោក​យ៉ាកុប ទោះ​នាង​កំពុង​លាក់​រូប​ព្រះ​ក្នុង​ជំរុំ​របស់​គាត់​ក៏ដោយ(ខ.៣៤)។ ក្រោយមក នៅក្នុង​ការ​ធ្វើដំណើរ​ដដែល​នោះ លោក​យ៉ាកុប​ក៏បាន​បោកចំបាប់​ជាមួយ “បុរស​ម្នាក់”(៣២:២៤)។ គាត់​ប្រាកដជា​បាន​យល់ថា គូរ​ប្រកួត​របស់​គាត់ មិនមែន​ជា​មនុស្ស​ធម្មតា​ទេ ព្រោះ​នៅពេល​ថ្ងៃរះ លោក​យ៉ាកុប​ក៏បាន​ទទូច​ថា “ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់តែបាន​ឲ្យពរ​ដល់​ខ្ញុំ​សិន”(ខ.២៦)។ បុរស​នោះ​ក៏បាន​ប្តូរ​ឈ្មោះ​គាត់ ទៅជា អ៊ីស្រាអែល​វិញ (មានន័យថា “បោកចំបាប់​ជាមួយ​ព្រះ”) ហើយក៏​បាន​ឲ្យពរ​គាត់(ខ.២៨-២៩)។ លោក​យ៉ាកុប​ក៏បាន​ហៅ​កន្លែង​នោះ​ថា ព្នី​អែល(មានន័យថា “ព្រះ​ភ័ក្ត្រ​ព្រះ”) ដ្បិត​គាត់​នឹក​ថា “អញ​បានឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់វង្ស​នៅ”(ខ.៣០)។ ព្រះអង្គ​ជា​ព្រះ​ពិត​ដែល​ធំជាង និង​ស្រស់​ស្អាត​ជាង​រូប​ព្រះ…

Read article
ជីវិតដែលឡើងផ្លូវចោទដ៏ពិបាក

សូម​ទ្រង់​ប្រព្រឹត្ត​នឹង​យើង តាម​ព្រះហឫទ័យ​ចុះ។ ២សាំ​យ៉ូអែល ១៥:២៦ គ្រីស្ទីណា រ៉ូ​សេ​ទី(Christina Rossetti) ជា​អ្នកនិពន្ធ​បទ​កំណាព្យ និង​ជា​អ្នកនិពន្ធ​អត្ថបទ​សម្រាប់​ប្រកប​ជាមួយ​ព្រះ​ប្រចាំថ្ងៃ។ គាត់​បាន​រក​ឃើញថា គ្មាន​រឿង​ល្អ​ណា​ដែល​បាន​កើតមាន​ដោយ​ងាយ​ៗ សម្រាប់​គាត់​នោះ​ឡើយ។ គាត់​ធ្លាប់​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត និង​មាន​ជំ​ងឺ​ផ្សេងៗ ពេញ​មួយ​ជីវិត​គាត់ ហើយក៏​បាន​ទទួល​រង​ការ​ផ្តាច់​ពាក្យ​៣​លើក។ ទីបំផុត គាត់​ក៏បាន​ស្លាប់​ដោយសារ​ជំងឺមហារីក។ កាល​ស្តេច​ដាវីឌ​មាន​ការ​ទទួលស្គាល់​ពី​ប្រជាជន​អ៊ីស្រាអែល ទ្រង់​ជា​អ្នកប្រយុទ្ធ​ដ៏​ខ្លាំងពូកែ និង​មានជ័យ​ជម្នះ។ តែ​ពេញ​មួយ​ជីវិត​របស់​ស្តេច​ដាវីឌ ទ្រង់​បាន​ជួប​ទុក្ខ​លំបាក​ជាច្រើន។ ក្រោយ​ទ្រង់​បាន​សោយរាជ្យ​ជា​យូរឆ្នាំ បុត្រា​ទ្រង់ និង​ទីប្រឹក្សា​ដែល​ទ្រង់​ទុកចិត្ត និង​ប្រជាជន​ទ្រង់​ជាច្រើន​នាក់ បាន​ទាស់​ប្រឆាំង​នឹង​ទ្រង់(២សាំ​យ៉ូអែល ១៥:១-១២)។ ដូចនេះ ស្តេច​ដាវីឌ​ក៏បាន​នាំ​លោក​អ័បៀថើរ និង​លោក​សា​ដុក​ជា​សង្ឃ និង​ហិប​សញ្ញា​របស់​ព្រះ រត់គេច​ចេញពី​ទីក្រុង​យេ​រូ​សាឡិម(ខ.១៤,២៤)។ ស្តេច​ដាវីឌ​ក៏បាន​ប្រាប់​លោក​សា​ដុក​ថា “ចូរ​នាំ​យក​ហិប​នៃ​ព្រះ​ត្រឡប់ទៅ​ឯ​ទីក្រុង​វិញ​ទៅ បើសិនជា​យើង នឹង​បាន​ប្រកបដោយ​ព្រះគុណ​នៃ​ព្រះយេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មកវិញ ឲ្យបាន​ឃើញ​ទាំង​ហិប​នេះ និង​ទីលំនៅ​របស់​ទ្រង់​ផង”(ខ.២៥)។ ទោះ​ទ្រង់​មិនបាន​ដឹង​ច្បាស់​អំពី​ពេល​អនាគត ទ្រង់​ក៏បាន​ប្រាប់​គេ​ថា បើ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​ស្តេច​ដាវីឌ​ទេ នោះ​សូម​ព្រះអង្គ​ប្រព្រឹត្ត​នឹង​ស្តេច​ដាវីឌ តាម​ព្រះហឫទ័យ​ចុះ”​(ខ.២៦)។ ទ្រង់​ជ្រាប​ថា ទ្រង់​អាច​ទុកចិត្ត​ព្រះអម្ចាស់​បាន។ គ្រី​ស្ទី​ណា រ៉ូ​សេ​ទី​ក៏បាន​ទុកចិត្ត​ព្រះ​ផង​ដែរ ហើយ​ជីវិត​របស់​គាត់​ក៏បាន​បញ្ចប់​ដោយមាន​ក្តី​សង្ឃឹម។ វិថី​ជីវិត​របស់​អ្នកជឿ​ព្រះ​អាច​បត់​ចុះ​ឡើងៗ ហើយក៏​ឡើង​ទួល​ដ៏​ពិបាក ឆ្ពោះទៅ​រក​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថានសួគ៌…

Read article
ព្រះទ្រង់មានផែនការ

បុត្រី​ផារ៉ោន … ក៏​ឲ្យ​ឈ្មោះថា ម៉ូសេ ដោយ​ថា “អញ​បាន​ស្រង់​វា​ពី​ទឹក​មក”។ និក្ខមនំ ២:១០ កាល​គេ​រក​ឃើញ​ក្មេងស្រី​ពីរ​នាក់ គេ​មិនបាន​ដឹង​ច្បាស់​ថា ពួក​គេ​មាន​អាយុ​ប៉ុន្មាន​ទេ។ ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​លើ​ជណ្តើរ​ព្រះវិហារ​មួយ ហើយ​ម្នាក់ទៀត​គ្រាន់តែ​បានដឹង​ថា ដូនជី​នៅ​ព្រះវិហារ​កាតូលិក​បាន​យក​នាង​ទៅ​ចិញ្ចឹម។ អ្នក​ទាំងពីរ​បាន​កើត​នៅ​ប្រទេស​ប៉ូឡូញ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។ អស់​រយៈពេល​ជិត ៨០ឆ្នាំ អ្នកស្រី​ហា​លី​ណា(Halina) និង​អ្នក​ស្រី​គ្រីស្ទី​ណា(Krystyna) មិនដែល​បាន​ស្គាល់គ្នា​សោះ។ តែ​ការ​ធ្វើ​តេស្ត​ឌី​អិន​អេ ក៏បាន​រក​ឃើញថា អ្នក​ទាំងពីរ​គឺជា​បងប្អូន​បង្កើត ហើយ​បាន​នាំឲ្យមាន​ការ​ជួបជុំ​ឡើងវិញ​ដ៏​មាន​អំណរ។ លទ្ធផល​តេស្ត​ឌី​អិន​អេ​នោះ​ក៏បាន​បើក​បង្ហាញថា ពួក​គេ​មាន​ជាប់​កេរដំណែល​ជនជាតិ​យូដា ឬ​ជ្វីប ហើយ​គេ​ក៏​អាច​បកស្រាយ អំពី​មូលហេតុ​ដែល​អ្នក​ទាំងពីរ​ត្រូវ​គេ​បោះបង់ចោល កាលនៅតូច។ ពួក​មនុស្ស​អាក្រក់​បាន​តាម​សម្លាប់​អ្នក​ទាំងពីរ ដោយសារ​អត្តសញ្ញាណ​របស់​ពួក​គេ​ជា​ជនជាតិ​យូដា។ ខ្ញុំ​ក៏បាន​នឹកស្រមៃ​អំពី​ម្តាយ​របស់​ក្មេងស្រី​ទាំងពីរ ដែល​បាន​ខ្លាច​គេ​សម្លាប់​ ហើយក៏​បាន​ទុក​ពួក​គេ​ចោល​នៅកន្លែង ដែល​អ្នកដទៃ​អាច​ប្រទះឃើញ ហើយ​ជួយ​សង្រ្គោះ​ពួក​គេ។ រឿង​នេះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​ម៉ូសេ។ គាត់​បាន​ចាប់កំណើត​ក្នុង​សម័យ​ដែល​ជនជាតិ​អេស៊ីព្ទ​កំពុងតែ​សម្លាប់រង្គាល​ក្មេងប្រុស​ជនជាតិ​អ៊ីស្រាអែល ក្នុងទឹក​ដី​អេស៊ីព្ទ(និក្ខមនំ ១:២២)។ ម្តាយ​គាត់​ក៏បាន​បណ្តែត​គាត់ ក្នុងទឹក​ទន្លេ(២:៣) ដើម្បីឲ្យ​គាត់​មានឱកាស​រួចផុត​សេចក្តី​ស្លាប់។ តាមពិត ព្រះ​ទ្រង់​មាន​ផែនការ​ជួយ​សង្រ្គោះ​រាស្រ្ត​ព្រះអង្គ តាមរយៈ​លោក​ម៉ូសេ។ រឿង​របស់​លោក​ម៉ូសេ​ក៏បាន​ចង្អុលបង្ហាញ​យើង ឲ្យ​ងាក​ទៅ​រករឿង​របស់​ព្រះយេស៊ូវ​ផង​ដែរ។ ស្តេច​ផារ៉ោន​ព្យាយាម​សម្លាប់រង្គាល​ក្មេងប្រុស​សាសន៍​អ៊ីស្រាអែល ហើយ​ចំណែក​ឯ​ស្តេច​ហេរ៉ូឌ​វិញ ទ្រង់​បាន​បញ្ជា​គេ​ឲ្យ​សម្លាប់​រង្គាល​ក្មេងប្រុស​ទាំងអស់…

Read article
កុំតាមពួកមានគ្នាច្រើន

កុំ​ឲ្យ​តាម​ពួក​មានគ្នាច្រើន ដើម្បី​ប្រព្រឹត្ត​សេចក្តី​អាក្រក់។ និក្ខមនំ ២៣:២ ក្នុង​ខ្សែភាពយន្ត​ឆ្នាំ១៩៥៧មាន​ចំណងជើង​ថា “បុរស​ចងកំហឹង១២នាក់” តួអង្គ​ជា​ចៅក្រម​បាន​និយាយ​ថា “មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​ម្នាក់ទៀត​របួសធ្ងន់ មិនដឹង​ថា ឆ្លងផុត​ពី​សេចក្តី​ស្លាប់​ឬ​អត់”។ ក្នុង​រឿង​នេះ គេ​ហាក់​ដូចជា​មាន​ភស្តុតាង​ច្រើន​លើស​លប់ ក្នុង​ការ​ចោទ​ប្រកាន់​យុវជន​ម្នាក់ ជា​ជនសង្ស័យ។ តែ​ក្នុងអំឡុងពេល​កាត់ក្តី គេ​ក៏បាន​រក​ឃើញថា ក្រុមប្រឹក្សា​វិនិច្ឆ័យ​មាន​កំហុស។ ក្រុមប្រឹក្សា​វិនិច្ឆ័យ​ម្នាក់ ក្នុងចំណោម​ក្រុមប្រឹក្សា​វិនិច្ឆ័យ​ទាំង១០នាក់ បាន​បោះឆ្នោត​ឲ្យ​យុវជន​នោះ​រួច​ទោស។ ការ​ជជែក​ដេញដោល​ដ៏​ក្តៅ​គគុក​ក៏បាន​កើតមាន ដែល​ក្នុង​នោះ គេ​ក៏​បាន​ចំអក​ឲ្យ​ក្រុមប្រឹក្សា​វិនិច្ឆ័យ​រូប​នោះ ពេល​ដែល​គាត់​បាន​លើកឡើង​អំពី​ភាព​មិន​ប្រក្រតី នៃ​ចម្លើយ​របស់​សាក្សី។ ពួក​គេ​ក៏បាន​បញ្ចេញ​កំហឹង​កាន់តែ​ខ្លាំង ហើយ​គេ​ក៏បាន​មើល​ដឹង​ថា ក្រុមប្រឹក្សា​វិនិច្ឆ័យ​ចិត្តអាក្រក់​ទាំងនោះ កំពុងតែ​បង្ហាញ​ចេញ​នូវ​ចេតនា​ដែល​ចង់​ឲ្យ​យុវជន​នោះ​ស្លាប់ ទោះ​គាត់​គ្មាន​កំហុស​ក៏ដោយ។ ទីបំផុត ក្រុមប្រឹក្សា​ចិត្តអាក្រក់​ទាំងនោះ​ក៏បាន​បោះ​ឆ្នោត​ម្តង​ម្នាក់​ៗ ឲ្យ​គាត់​រួច​ទោស។ កាល​ព្រះ​ទ្រង់ប្រទាន​ព្រះរាជ​បញ្ជា ដល់​រាស្រ្ត​អ៊ីស្រាអែល ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ពួក​គេ​បង្ហាញ​ចេញ​នូវ​ចិត្តក្លា​ហាន ដោយចិត្ត​ស្មោះត្រង់។ គឺ​ដូចដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​ថា “កុំ​ឲ្យ​ធ្វើជា​ទីបន្ទាល់​ដល់​ពួក​ក្តី​ខាង​អ្នកណា​ដែល​មានគ្នាច្រើន ដើម្បីនឹង​បង្វែរ​សេចក្តី​យុត្តិធម៌​ចេញ​នោះ​ឡើយ”(និក្ខមនំ ២៣:២)។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ តុលាការ​មិន​ត្រូវ “យល់មុខ​ខាង​ឯ​អ្នកក្រ​ក្នុង​ការ​ក្តី​គេ​ដែរ”(ខ.៣) ហើយក៏​មិន​ត្រូវ “បង្វែរ​សេចក្តី​យុត្តិធម៌ ក្នុង​រឿង​ក្តី​របស់​អ្នកក្រ​ឲ្យសោះ”(ខ.៦)។ ព្រះ​ជា​ចៅក្រម​ដ៏​សុចរិត ដែល​សព្វព្រះទ័យ​ឲ្យ​យើង​មាន​ភាព​ស្មោះត្រង់ នៅក្នុង​ការប្រព្រឹត្ត​របស់​យើង។ នៅក្នុង​រឿង​បុរស​ចងកំហឹង​ទាំង១២ ក្រុមប្រឹក្សា​វិនិច្ឆ័យ​ទី​៨​ដែល​បាន​បោះឆ្នោត​ឲ្យ​យុវជន​នោះ​រួច​ទោស បាន​និយាយ​ថា “គាត់​ម្នាក់ឯង…

Read article
ជាបញ្ហារបស់ចិត្ត

ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​វិលមកវិញ ចូរ​បែរចេញ​ពី​រូប​ព្រះ​របស់​ឯង​រាល់គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់ទាំង​ការគួរ​ស្អប់ខ្ពើម​របស់​ឯង​រាល់គ្នា​ចុះ។ អេសេគាល ១៤:៦ មាន​ពេល​មួយ មិត្ត​ភក្តិ​របស់ខ្ញុំ ជា​គ្រូគង្វាល​ជន​ជាតិ​ហ្កា​ណា បាន​បញ្ចាំង​ពន្លឺ​ពិល​មក​លើ​រូបឆ្លាក់​មួយ ដែលគេ​បាន​ផ្អែក​ពីលើ​ជញ្ជាំង​ផ្ទះ​ខ្ទម​មួយ ហើយ​ប្រាប់​ខ្ញុំ​ថា “តើ​អ្នក​ឃើញ​ទេ? នេះ​ជា​រូប​ព្រះ​ប្រចាំ​ភូមិ​នេះ”។ រៀងរាល់​ពេល​ល្ងាច​ថ្ងៃអង្គារ លោកគ្រូ​គង្វាល​ស៊ែម(Sam) បាន​ធ្វើដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​បង្រៀន​ព្រះគម្ពីរ ក្នុង​ភូមិ​ដាច់ស្រយាល​មួយ​នេះ។ ក្នុង​កណ្ឌ​គម្ពីរ​អេសេគាល យើង​ឃើញថា ការថ្វាយបង្គំ​រូប​ព្រះ​បាន​បណ្តាល​ឲ្យ​សាសន៍​យូដា​ជួប​រឿង​អាក្រក់​ៗ​ជាច្រើន។ ពេល​ដែល​អ្នកដឹកនាំ នៅ​ទីក្រុង​យេរូសាឡិម មក​ជួប​ហោរា​អេសេគាល ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​មកកាន់​គាត់​ថា “ពួក​អ្នក​ទាំងនេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅក្នុង​ចិត្ត​ខ្លួន ក៏បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើទុច្ចរិត​ខ្លួន នៅចំពោះមុខ​ហើយ”(១៤:៣)។ ព្រះ​ទ្រង់​មិនគ្រាន់​តែ​បាន​ព្រមាន​ពួក​គេ មិន​ឲ្យ​ថ្វាយបង្គំ​រូបឆ្លាក់​ធ្វើពីឈើ ឬ​ថ្ម​ប៉ុណ្ណោះទេ។ ព្រះអង្គ​ក៏បាន​បង្ហាញ​ពួក​គេ​ផង​ដែរ​ថា ការថ្វាយបង្គំ​រូប​ព្រះ​ជា​បញ្ហា នៅក្នុង​ចិត្ត។ យើង​ម្នាក់​ៗ​សុទ្ធតែ​មាន​បញ្ហា​នេះ។ គ្រូបង្រៀន​ព្រះគម្ពីរ​ឈ្មោះ អា​លី​ស្ទែរ បេក(Alistair Begg) បាន​ពិពណ៌នា​ថា “រូប​ព្រះ​គឺ​ជា​អ្វីៗ ដែល​យើង​ចាត់ទុកថា សំខាន់​ជាង​ព្រះ និង​អ្វី​ៗ​ដែល​យើង​គិតថា មាន​សារៈសំខាន់ នៅក្នុង​ការស្វែងរក​សន្តិភាព ការ​លើក​ដំកើង​ខ្លួនឯង ការ​ស្កប់ចិត្ត ឬ​ការ​ទទួលស្គាល់​ពី​អ្នកដទៃ”។ សូម្បី​តែ​អ្វីៗ​ដែល​ហាក់ដូចជា​មាន​ភាព​ត្រឹមត្រូវ ក៏​អាច​ក្លាយជា​រូប​ព្រះ​របស់​យើង​ផង​ដែរ។ ពេលណា​យើង​ស្វែងរក​ការកម្សាន្ត​ចិត្ត ឬ​តម្លៃ​របស់​ខ្លួនឯង…

Read article
នៅពីក្រោយភាពល្អឥតខ្ចោះ

ដ្បិត​ពួក​ប្អូន​ទ្រង់​មិនបាន​ជឿ​ដល់​ទ្រង់​ទេ។ យ៉ូហាន ៧:៥ វីដេអូ​រឿង​បុណ្យណូអែល ដែល​គ្រួសារ​លោក​បាកឃ័រ​(Barker) បាន​សម្តែង​មើល​ទៅ ហាក់ដូចជា​ធ្វើ​បាន​យ៉ាង​ល្អឥតខ្ចោះ។ ក្នុង​វីដេអូ​នោះ គេ​ឃើញ​អ្នកគង្វាល៣នាក់ ដែល​បាន​ស្លៀករ៉ូប (សម្ដែង​ដោយ ក្មេងប្រុស​របស់​គ្រួសារ​នេះ) បាន​អង្គុយ​ជុំវិញ​ភ្នក់ភ្លើង ក្នុង​វាលស្មៅ។ ភ្លាម​ៗ​នោះ​ទេវតា​មួយ​អង្គបាន​ចុះ​មក​ពី​ទួល (សម្ដែង​ដោយ​បងស្រី​របស់​ពួក​គេ) ដោយ​ភាព​ត្រ​ចេះ​ត្រចង់​ណាស់ ទាស់​តែ​នាង​មាន​ពាក់​ស្បែកជើង​កីឡា​ពណ៌​ផ្កាឈូក​។ ពេល​ដែល​ភ្លេង​ក្នុង​វីដេអូ​នោះ កាន់តែ​កន្ត្រាក់​អារម្មណ៍ ពួក​អ្នកគង្វាល​នោះ​ក៏បាន​មើលទៅ​មេឃ ដោយការ​ភ្ញាក់ផ្អើល។ ពួក​គេ​បាន​ដើរតាម​ផ្លូវលំ​មួយ នៅក្នុង​វាលស្មៅ ឆ្ពោះទៅ​រក​ទារក ដែល​ជា​ទារក​ពិត សម្ដែង​ដោយ​ប្អូនប្រុស​របស់​ពួក​គេ នៅក្នុង​ក្រោល​សត្វ​សម័យ​បច្ចុប្បន្ន។ ពេល​នោះ បងស្រី​ច្បង​របស់​ពួក​គេ​ក៏បាន​ដើរតួ​ជា​នាង​ម៉ារា​វិញ​ម្តង។ បន្ទាប់មក ចូល​ដល់​វគ្គ​បន្ថែម ឪពុក​របស់​ពួក​គេ​ក៏បាន​បង្ហើប​ឲ្យ​យើង​ទស្សនា​ទិដ្ឋភាព​ក្រៅ​ឆាក។ ពេល​កំពុង​សម្ដែង ក្មេង​តូច​ៗ​ទាំង​នោះ​បាន​រអ៊ូ​ថា “ខ្ញុំ​រងា​ណាស់”។ “ខ្ញុំ​ត្រូវ​ទៅ​បន្ទប់ទឹក​​ឥឡូវនេះ” “តើ​យើង​អាច​ទៅផ្ទះ​បានទេ?” ម្តាយ​របស់​ពួក​គេ​ក៏បាន​ប្រាប់​ពួក​គេ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ផ្ដោត​អារម្មណ៍​ក្នុង​ការ​សម្ដែង។ ធាតុ​ពិត​នៃ​ការ​សម្ដែង​របស់​ពួក​គេ គឺ​មិន​មាន​ភាពល្អ​ឥត​ខ្ចោះ ដូចដែល​គេ​បាន​គិតស្មាន​នោះ​ទេ។ យើង​ងាយ​នឹង​មើលឃើញ​ភាព​រលូន នៃ​សាច់រឿង​របស់​បុណ្យណូអែល​ដំបូង​បំផុត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ព្រះជន្ម​របស់​ព្រះយេស៊ូវ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​តាំងពី​ដើមដំបូង។ ស្តេច​ហេរ៉ូឌ​បាន​ព្យាយាម​ធ្វើ​គុត​ព្រះអង្គ កាល​ព្រះអង្គ​ជា​ទារក​តូច(ម៉ាថាយ ២:១៣)។ នាង​ម៉ារា និង​លោក​យ៉ូសែប​មានការ​យល់​ច្រឡំ​មក​លើ​ព្រះអង្គ(លូកា ២:៤១-៥០)។ លោកិយ​ស្អប់​ព្រះអង្គ(យ៉ូហាន ៧:៧)។…

Read article