Tim Gustafson

You are here:
កន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង

ខណៈ​ពេល​ដែល​ផ្ទះ​កំពុង​តែ​ត្រូវ​ភ្លើង​ឆាប​ឆេះ ស្រ្តី​ដែល​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ ក៏​បាន​ប្រញាប់​រត់​ចេញ​មក​ក្រៅ ទាំង​ភ័យ​ស្លន់​ស្លោ។ នាង​បាន​រត់ ដោយ​ស្រែក​ហៅ​ឈ្មោះ​ជែកគី(Jacky) ដែល​ជា​ក្មេង​អាយុ​៤​ឆ្នាំ។​ ប៉ុន្តែ ជែកគី​មិន​បាន​រត់​តាម​គាត់​ទេ។ មនុស្ស​ម្នាក់​ដែល​បាន​ឈរ​មើល​ហេតុការណ៍​នេះ នៅ​ក្រៅ​ផ្ទះ ក៏​មាន​ប្រតិ​កម្ម​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​ឡើង​ឈរ​ពី​លើ​ស្មា​របស់​មិត្ត​ភក្តិ​របស់​គាត់។ គាត់​ក៏​បាន​ឈោង​ទៅ​រក​បង្អួច នៅ​ជាន់​លើ ហើយ​ក៏​បាន​ទាញ​ជែកគី​ចុះ​មក​ក្រោម ដោយ​សុវត្ថិ​ភាព។ គ្រាន់​តែ​បាន​ជួយ​សង្រ្គោះ​ជែកគី​ភ្លាម ដំបូល​ផ្ទះ​ក៏​បាន​បាក់​ចុះ​មក​ក្រោម។​ ម្តាយ​របស់​ក្មេង​តូច​ជែកគី ក៏​បាន​និយាយ​ថា ជែក​គី គឺ​ជា “កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​”។ តើ​អ្នក​ដឹង​ទេ​ថា ក្មេង​តូច​ដែល​ជា​កន្ទុយ​ឧស​នោះ គឺ​ជា​លោក​ចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែល​ជា​បេសក​ជន ដ៏​ល្បី​ល្បាញ។ ត្រង់​ចំណុច​នេះ អ្នក​ស្រី​ស៊ូសានណា វេសលី(Susanna Wesly) ដែល​ជា​ម្តាយ​របស់​គាត់ កំពុង​តែ​ដក​ស្រង់​ពាក្យ​សម្តី​របស់​លោក​សាការី ជា​ហោរា ដែល​បាន​ផ្តល់​ឲ្យ​នូវ​ការ​បក​ស្រាយ​ដ៏​មាន​តម្លៃ អំពី​ចរិត​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់។ ហោរា​សាការី​បាន​បក​ស្រាយ អំពី​ការ​បើក​សម្តែង​ដែល​ខ្លួន​បាន​ទទួល យ៉ាង​ដូច​នេះ​ថា អារក្ស​សាតាំង​បាន​ឈរ​នៅ​ខាង​ស្តាំ​លោកយេស៊ួ ដែល​ជា​សម្តេច​សង្ឃ ដើម្បី​ចោទ​ប្រកាន់​លោក(៣:១)។ នោះ​ព្រះអម្ចាស់​ក៏​បាន​ស្តី​បន្ទោស​សាតាំង​ថា តើ​លោក​យេសួរ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?(ខ.២)។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​លោក​យេសួរ​ថា “អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀក​បំពាក់​ដ៏​រុង​រឿង​វិញ” (ខ.៤)។​ បន្ទាប់​មក…

Read article
ចំណុចសំខាន់នៃរឿងនេះ មិននិយាយអំពីត្រី

មីហ្កាលូ (Migaloo) គឺ​ជា​ឈ្មោះ ដែល​គេ​បាន​ដាក់​ឲ្យ​ត្រី​បាឡែន​ខ្នង​កោង​មួយ​ក្បាល ដែល​គេ​បាន​ធ្វើ​ការ​សិក្សា ចង​ក្រង​ជា​ឯក​សារ​សត្វ។ គេ​បាន​សង្កេត​ឃើញ​វា​ជា​ច្រើន​ដង នៅ​ក្បែរ​ឆ្នេរ​សមុទ្រ រដ្ឋ​ឃ្វីនលែន ខាង​ត្បូង នៃ​ប្រទេស​អូស្រ្តាលី។ សត្វ​ដ៏​ស្អាត​អស្ចារ្យ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ប្រវែង​ជាង​១២ម៉ែត្រ គឺ​ជា​សត្វ​ដ៏​កម្រ​ខ្លាំង​ណាស់ បាន​ជា​ប្រទេស​អូស្ត្រាលី​បាន​អនុម័ត​ច្បាប់ ដើម្បី​ការពារ​វា។ ព្រះ​គម្ពីរ​បាន​ចែង​អំពី “ត្រីធំ”មួយ​ក្បាល ដែល​កម្រ​នឹង​មាន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បាន​ប្រើ​វា ជា​ពិសេស ឲ្យ​លេប​ហោរាដែល​គេច​វេស​ពី​ការ​ត្រាស់​ហៅ​របស់​ទ្រង់ (យ៉ូណាស ១:១៧)។ គ្រីស្ទ​បរិស័ទ​ភាគ​ច្រើន បាន​ដឹង​អំពី​រឿង​នេះ។ ព្រះ​ទ្រង់​បាន​បង្គាប់​លោក​យ៉ូណាស ឲ្យ​ទៅ​ប្រកាស អីពី​ការ​ជំនុំ​ជំរះ ដល់​អ្នក​ក្រុង​នីនីវេ។ ប៉ុន្ដែ លោក​យ៉ូណាស​មិន​ចង់​ពាក់​ព័ន្ធ​នឹង​ពួក​អ្នក​ក្រុងនីនីវេ​ទេ ដែល​ពួក​នោះ​មាន​កេរ្តិ៍​ឈ្មោះ​សាហាវ​ឃោរឃៅ ចំពោះ​មនុស្ស​គ្រប់​គ្នា រួម​ទាំង​ពួក​ហេព្រើរ​ផង​ដែរ។ ដូច្នេះ គាត់​ក៏​រត់​គេច​ ពី​ការ​ត្រាស់​ហៅ។ គាត់​ក៏​បាន​ជួប​រឿង​អាក្រក់។ ពេល​សត្វ​ត្រី​លេប​គាត់ គាត់​ក៏​បាន​ប្រែ​ចិត្ដ កាល​នៅ​ក្នុង​ពោះ​ត្រី​នោះ។ នៅ​ទី​បំផុត គាត់​ក៏​បាន​ថ្លែង​ព្រះ​រាជ​សារ​របស់​ព្រះ​ជា​ម្ចាស់​ ដល់​ពួក​អ្នក​ក្រុង​នីនីវេ ហើយ​ពួក​គេ​ក៏​បាន​ប្រែ​ចិត្ដ​ផង​ដែរ(៣:៥-១០)។ នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ មែន​ទេ? ប៉ុន្តែ រឿង​នេះ​មិន​ទាន់​ចប់​តែ​ត្រឹម​ហ្នឹង​ទេ។  ខណៈ​ពេល​ដែល​ពួក​អ្នក​ក្រុង​នីនីវេ​ប្រែ​ចិត្ត លោក​យ៉ូណាស​ក៏​បាន​រអ៊ូរទាំ។​ គាត់​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ…

Read article
ទឹកចិត្តរបស់លោកមីកលីយ៉ូ

ពេល​ដែល​លោក​ប៉ូលីស មីកលីយ៉ូ(Miglio) ត្រឡប់​មក​ការិយាល័យ​ប៉ូលីស​វិញ គាត់​ក៏​បាន​ផ្អែក​ទៅ​លើ​ជញ្ជាំង ដោយ​មាន​ការ​នឿយ​ហត់​ពេក​។ មុន​នោះ​បន្តិច មាន​គេ​ទូរស័ព្ទ​មកប្តឹង​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។​ ហើយ​ដោយ​ព្រោះ​តែ​រឿង​ក្ដីនេះ គាត់​ត្រូវ​ចំណាយ​ពេល​អស់​ពាក់​កណ្ដាល​វេណ​ធ្វើ​ការ​របស់​គាត់។ អំពើ​ហិង្សា​នោះ​បណ្តាល​ឲ្យ​បុរស​ដែល​ជា​មិត្ត​ប្រុស​ត្រូវ​នគរ​បាល​​ឃាត់​ខ្លួន ចំណែក​ឯ​កូន​ស្រី​តូច ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។ ហើយ​ស្រ្តី​ជា​ម្ដាយ​ដែល​កំពុង​ភ័យ​ញ័រ ​មាន​ការ​ភ័ន្ត​ភាំង​ ដោយ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ជួប​រឿង​បែប​នេះ។ ការ​ប្តឹង​តាម​ទូរស័ព្ទ​នេះ បាន​ធ្វើ​ឲ្យ​អំពល់​ទុក្ខ​ដល់​មន្រ្តី​នគរ​បាល​វ័យ​ក្មេង​រូប​នេះ អស់​រយៈ​ពេល​យ៉ាង​យូរ។ លោក​នាយ​របស់​គាត់​បាន​មាន​ប្រសាសន៍ ដោយ​ក្ដី​អាណិត​អាសូរ​ថា “ក្នុង​រឿង​នេះ អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ទេ”។ ប៉ុន្តែ វា​មិន​ពិត​ដូច​ពាក្យ​គាត់​និយាយ​ទេ។ មន្ត្រី​នគរ​បាល​ខ្លះ ហាក់​ដូច​ជា​អាច​ទុក​ការងារ​ចោល នៅ​ពេល​ដែល​ដល់​ម៉ោង​ចេញ​ពី​ធ្វើ​ការ។ ប៉ុន្តែ លោក​វិគ មីកលីយ៉ូ​មិន​ធ្វើ​ដូច្នោះ​ទេ ជា​ពិសេស​ចំពោះ​ករណី​ដ៏​លំបាក​មួយ​នេះ។ ទឹក​ចិត្ត​របស់​លោក​មីកលីយ៉ូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូវ។ មាន​ពេល​មួយ ពួក​សិស្សរបស់​ទ្រង់​បាន​មក​រក​ទ្រង់ ហើយ​សួរ​ទ្រង់​ថា “តើ​អ្នក​ណា​ធំ​ជាង​គេ ក្នុង​នគរ​ស្ថាន​សួគ៌?”(ម៉ាថាយ ១៨:១)។ នៅ​ពេល​នោះ ទ្រង់បាន​ហៅ​កូន​ក្មេង​តូច​ម្នាក់ មក​ឯ​ទ្រង់ រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា “បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជាកូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ពុំ​បាន​ឡើយ” (ខ.៣)។ បន្ទាប់​មក ទ្រង់​បាន​ដាស់​តឿន​យ៉ាង​ច្បាស់​ថា មិន​ត្រូវ​​ឲ្យ​នរណា ធ្វើ​ឲ្យ​កូន​តូច​ណា​ម្នាក់​រវាត​ចិត្ត​ឡើយ​(ខ.៦)។ តាម​ពិត​ទៅ កូន​ក្មេង​តូច​ៗ​ពិសេស​ណាស់…

Read article
មិនឲ្យជាប់នៅក្នុងអតីតកាល

នៅ​ឯ​កិច្ច​ពិភាក្សា​តុ​មូល​មួយ ស្ដី​ពី​ការ​ផ្សះ​ផ្សា មាន​អ្នក​ចូល​រួម​ម្នាក់​បាន​ថ្លែង​យ៉ាង​ឈ្លាស​វៃ​ថា “ចូរ​កុំ​ធ្វើ​ឲ្យ​មនុស្ស​ ជាប់​នៅ​ក្នុង​ពេល​អតីត​កាល​ឡើយ”។ គាត់​បាន​សង្កេត​ឃើញ​ថា ជា​ទូទៅ​ មនុស្ស​យើង​ច្រើន​តែ​នឹក​ចាំ​អំពី​កំហុស​របស់​គេ ហើយ​មិន​ចង់​ផ្ដល់​ឱកាស​ ឲ្យ​គេ​កែ​ប្រែ​ទេ។ ​មាន​ពេល​ជា​ច្រើន​ដង នៅ​ក្នុង​ដំណើរ​ជីវិត​របស់​សាវ័ក​ពេត្រុស ព្រះ​ទ្រង់​អាច​ “​បង្កក” គាត់​ ឲ្យ​ជាប់​ក្នុង​កំហុស ​នៅ​ពេល​អតីត​កាល។ ប៉ុន្តែ ទ្រង់​មិន​ដែល​បង្កក​គាត់​ម្ដង​ណា​ឡើយ។ មាន​ពេល​មួយ លោក​ពេត្រុស​ ដែល​ជា​សាវ័ក​ដ៏​ឆេះ​ឆួល ធ្លាប់​បាន ប្រាប់​ព្រះយេស៊ូវ​ឲ្យ​ធ្វើ​ខុស​នឹង​ព្រះ​បន្ទូល​ទ្រង់ ហើយ​ក៏​ត្រូវ​ទ្រង់​​ស្ដី​បន្ទោស​ឲ្យ(ម៉ា​ថាយ ១៦:២១-២៣)។ ក្រោយ​មក លោក​ពេត្រុស​ក៏​បាន​បដិសេធ​ថា​ មិន​ស្គាល់​ព្រះ​គ្រីស្ទ​(យ៉ូហាន ១៨:១៥-២៧) រួច​ព្រះ​អម្ចាស់​ក៏​បាន​ស្អាង​គាត់​ឡើង​វិញ(២១:១៥-១៩)។ ហើយ​គាត់​ក៏​ធ្លាប់​បាន រួម​ចំណែក​នៅ​ក្នុង​ការ​បែង​ចែក​ជាតិ​សាសន៍ ក្នុង​ពួក​ជំនុំ​ផង​ដែរ។ បញ្ហា​នេះ​បាន​កើត​មាន​ឡើង នៅពេល​ដែល​លោក​ពេត្រុស (ឬ​ហៅ​ថា កេផាស) បាន​ដក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ (កាឡាទី ២:១១-១២)។ ​មុន​នោះ​បន្តិច គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​សាសន៍​ដទៃ ជា​ធម្មតា។ ប៉ុន្តែ ​ពួក​សាសន៍​យូដា​ខ្លះ​បាន​មក​ទទូច​ ឲ្យ​មាន​ការ​កាត់​ស្បែក​ជា​ចាំបាច់​ សម្រាប់​ពួក​អ្នក​ជឿ​ដល់​ព្រះ​គ្រីស្ទ។ ហេតុ​នេះ​ហើយ លោក​ពេត្រុស​ក៏​បាន​គេច​ចេញ​ពី​ពួក​សាសន៍​ដទៃ ដែល​មិន​បាន​កាត់​ស្បែក​។ ទង្វើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​វិល​ត្រឡប់​ដ៏​គ្រោះ​ថ្នាក់ ទៅ​រក​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ។​ សាវ័ក​ប៉ុល​ក៏​បាន​ហៅ​អាកប្ប​កិរិយា​របស់​ពេត្រុស​ថា “ទង្វើ​មាន​ពុត”…

Read article
ការផ្តល់ឲ្យនូវសេចក្តីស្រឡាញ់

លោក​ណា​ប៊ីល គូរេស៊ី (Nabeel Qureshi) បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ក្រោយ​មក គាត់​ក៏​បាន​និពន្ធ​សៀវភៅ​ជា​ច្រើន​ ដើម្បី​ជួយ​ឲ្យ​អ្នក​អាន​យល់​ដឹង អំពី​មនុស្ស នៅ​ក្នុង​សាសនា ដែល​គាត់​ធ្លាប់​បាន​ជឿ​កាល​ពី​មុន។ សំណេរ​របស់​គាត់​មាន​ពេញ​ដោយ​ការ​គោរព ហើយ​លោក គូរេស៊ី តែង​តែ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ ចំពោះ​ ជន​រួម​ជាតិ​របស់​គាត់។ នៅ​ទំព័រ​ដើម ក្នុង​សៀវភៅ ដែល​លោក គូរេស៊ី​បាន​និពន្ធ គាត់​បាន​សរសេរ​ថ្លែង​ជូន​ចំពោះ ប្អូន​ស្រី​របស់​គាត់ ដែល​មិន​ទាន់​បាន​បើក​ចិត្ត​ទទួល​ជឿ​ព្រះ​យេ​ស៊ូវ​នៅ​ឡើយ​។ ក្នុងទំព័រ​​នៃ​ការ​ថ្លែង​ជូន​ចំពោះ​នោះ សំណេរ​របស់​គាត់​ខ្លី​ទេ តែ​មាន​ពេញ​ដោយ​ព្រះ​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់។ គាត់​បាន​ថ្លែង​យ៉ាង​ខ្លី​ថា “ខ្ញុំ​ ទូល​អង្វរ សូម​ព្រះ​ជាម្ចាស់ ប្រទាន​ពរ​ឲ្យ យើង មាន​ពេល​ថ្វាយ​បង្គំ​ព្រះ​អង្គ​ទាំង​អស់​គ្នា នៅ​ថ្ងៃ​ណា​មួយ”។ យើង​អាច​យល់​អំពី​ប្រភេទ​នៃ​សេចក្តី​ស្រឡាញ់​នេះ​ នៅ​ពេលដែល​យើង​អាន​សំបុត្រ​របស់​សាវ័ក​ប៉ុល ដែល​បាន​ផ្ញើ​ទៅ​កាន់​ពួកជំនុំ​នៅ​ទី​ក្រុង​រ៉ូម។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង​ និង​សេចក្តី​ព្រួយ​លំបាក​ជា​និច្ច។​​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាត្តិ​សន្តាន​ខ្ញុំ ខាង​ឯ​សាច់​ឈាម”(រ៉ូម ៩:២-៣)។ សាវ័ក​ប៉ុល​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​សាសន៍​យូដា ដែល​ជា​ជន​រួម​ជាតិ​របស់​គាត់​ បាន​ជា​គាត់​ស្ទើរ​តែ​នឹង​សូម​ព្រះ​ជាម្ចាស់ ឲ្យ​ដាក់​បណ្តាសា​គាត់ ជំនួស​ពួក​គេ​រាល់​គ្នា ឲ្យ​តែ​ពួក​គេ​ទទួល​ជឿ​ទ្រង់។ គាត់​ដឹង​ថា ការ​ដែល​សាសន៍​យូដា​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ស្មើ​នឹង​បដិសេធ​ព្រះ​ដ៏​ពិត។…

Read article
ខ្ញុំមិនអាចធ្វើវាបានទេ!

សិស្ស​ម្នាក់​បាន​និយាយ​ទាំង​ពិបាក​ចិត្ត​ថា “ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ!”​។ ​នៅ​លើ​ក្រដាស់​លំហាត់ គាត់​មើល​ឃើញ​តែ​អក្សរ​ដែល​គេ​បោះ​ពុម្ភ និង​គំនិត​ដែល​ពិបាក​យល់ ព្រមទាំង​ថ្ងៃ​កំណត់​ដែល​គ្មាន​ការ​លើក​លែង។ គាត់​ត្រូវ​ការ​ជំនួយ​របស់​គ្រូ​បង្រៀន​របស់​គាត់។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ពិបាក​ស្រដៀង​គាត់​ផង​ដែរ ពេល​ដែល​យើង​អាន​សេចក្តី​អធិប្បាយ​ព្រះ​បន្ទូល​នៅ​លើ​ភ្នំ​របស់​ព្រះ​យេស៊ូវ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក”(ម៉ាថាយ ៥:៤៤)។ កំហឹង​គឺ​អាក្រក់​ដូច​ការ​សម្លាប់​មនុស្ស​ដែរ​(ខ.២២)។ ការ​ត្រេក​ត្រអាល គឺ​មាន​ទោស​ស្មើរ​នឹង​ការ​ផឹត​ក្បត់​(ខ.២៨)។ ហើយបើ​យើង​គិត​ថា​ យើង​អាច​រស់​នៅ ត្រូវ​តាម​ខ្នាត​គំរូ ឬ​ស្តង់​ដា​ទាំង​នេះ នោះ​យើង​នឹង​សួរ​ខ្លួន​ឯង​ថា តើ​យើង​អាច​ធ្វើ​បាន​ទេ ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ”(ខ.៤៨)។ លោក​អូសវល ឆេមប័រ(Oswald Chambers) បាន​មាន​ប្រសាសន៍​ថា “ពេល​យើង​អាន​សេចក្តី​អធិប្បាយ​ព្រះ​បន្ទូល​នៅ​លើ​ភ្នំ​របស់​ព្រះ​យេស៊ូវ យើង​អាច​មាន​អារម្មណ៍​ថា យើង​គ្មាន​សង្ឃឹម​នឹង​អាច​ធ្វើ​តាម​ព្រះ​បន្ទូល​ទ្រង់​បាន​ឡើយ”។ ប៉ុន្តែ គាត់​បាន​មើល​ឃើញ​អត្ថ​ប្រយោជន៍​នៃ​ការ​អាន​សេចក្តី​អធិប្បាយ​ព្រះ​បន្ទូល​នេះ ព្រោះ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា គ្មាន​សង្ឃឹម​នឹង​អាច​ធ្វើ​តាម​បាន យើង​នឹង​មាន​ចិត្ត​ចង់​ចូល​ទៅ​រក​ព្រះ​យេស៊ូវ ដូច​ជា​អ្នក​ទាល់​ក្រ សូម​ទទួល​ជំនួយ​ពី​ទ្រង់ ដើម្បី​ឲ្យ​អាច​ធ្វើ​តាម​ព្រះ​បន្ទូល​ទ្រង់​កើត”។ ព្រះ​ទ្រង់​ច្រើន​តែ​ធ្វើ​ការ​របស់​ទ្រង់ តាម​របៀប​ដែល​ខុស​ពី​ការ​រំពឹង​គិត​របស់​យើង។ ជាក់​ស្តែង អ្នក​ដែល​ដឹង​ថា ខ្លួន​មិន​អាច​ធ្វើ​តាម​ព្រះ​បន្ទូល​ទ្រង់ ដោយ​ពឹង​កម្លាំង​ខ្លួន​ឯង គឺ​ជា​អ្នក​ដែល​ទទួល​ព្រះ​គុណ​ទ្រង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បានបក​ស្រាយ​ថា “ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិនសូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម …ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ”(១កូរិនថូស…

Read article
ព្រះនៃទីជម្រៅ

លោកវ៉ត អាផេលធិន(Ward Appeltans) ដែល​ជា​ជីវ​វិទូ​ឯកទេស​ផ្នែក​ជីវិត​សត្វ​នៅ​ក្នុង​ទឹក បាន​មាន​ប្រសាសន៍​ថា “ពេល​ដែល​អ្នក​មុជ​ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ ដែល​មាន​ជម្រៅ​ជ្រៅ រៀង​រាល់​ពេល​ដែល​អ្នក​យក​គំរូ​ណា​មួយ ចេញ​ពី​ទឹក​សមុទ្រ​មក អ្នក​នឹង​រក​ឃើញ​ពូជ​សត្វ​ថ្មី​ៗ​ជា​និច្ច”។ កាល​ពី​ឆ្នាំ​មុន អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ជីវិត​សត្វ​ក្នុង​សមុទ្រ ១៤២១​ប្រភេទ​ទៀត។ ជា​ការ​ពិត​ណាស់ យើង​នៅ​មិន​ទាន់​ស្គាល់ ជីវិត​សត្វ​ពាក់​កណ្តាល​ទៀត នៅ​ក្នុង​ជម្រៅ​ទឹក​សមុទ្រ​ដែល​នៅ​ខាង​ក្រោម។ ក្នុង​បទ​គម្ពីរ​យ៉ូប ៣៨-៤០ ព្រះ​ទ្រង់​បាន​ពិពណ៌​នា​អំពី​ស្នា​ព្រះ​ហស្ត​ដែល​ទ្រង់​បាន​បង្កើត ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​យ៉ូប។ នៅ​ក្នុង​ជំពូក​ទាំង​បី​ដែល​មាន​លក្ខណៈ​កំណាព្យ​នេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​ភាព​អស្ចារ្យ​នៃ​អាកាស​ធាតុ ភាព​ធំ​ទូលាយ នៃ​ចក្រ​វាល និង​សត្វ​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​ជម្រក​របស់​ពួក​វា។ មាន​របស់​ជា​ច្រើន ដែល​យើង​អាច​សង្កេត​មើល។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល អំពី​ក្រពើរ​មួយ​ប្រភេទ ដែល​ជា​សត្វ​ធំ​សំបើម អាថ៌​កំបាំង ក្នុង​មួយ​ជំពូក​ទាំង​មូល។ សត្វ​ចម្លែក​នោះ ខុស​ពី​សត្វ​ដទៃ​ទៀត វា​មាន​ស្រការ​ដែល​រឹង​មាំ​ដូច​អាវ​ក្រោះ មិន​អាច​ឲ្យ​គេ​ចាក់​នឹង​ស្ន​បាន​ឡើយ​(យ៉ូប ៤១:៧,១៣) ​វា​មាន​កម្លាំង​ខ្លាំង​(ខ.១២) ហើយ​ក៏​មាន “ធ្មេញ​គួរ​ឲ្យ​ខ្លាច”(ខ.១៤)។ “អណ្តាត​ភ្លើង​បាន​ចេញ​ពី​មាត់​វា​មក … ហើយ​ផ្សែង​ក៏​ហុច​ចេញ​ពី​រន្ធ​ច្រមុះ​វា”(ខ.១៩-២០)។ “នៅ​លើ​ផែន​ដី គ្មាន​សត្វ​ណា​ខ្លាំង​ដូច​វា​ឡើយ”(ខ.៣៣)។ ដូច​នេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល អំពី​សត្វ​ដ៏​ធំ​សម្បើម ដែល​យើង​មិន​ដែល​បាន​ឃើញ។ តើ​នេះ​ជា​ចំណុច​សំខាន់ នៃបទ​គម្ពីរ​យ៉ូប…

Read article
ខ្ញុំជាកម្មសិទ្ធិរបស់ព្រះអង្គ

កាល​ខ្ញុំ​ទើប​តែ​មាន​អាយុ​២០​ឆ្នាំ ខ្ញុំ​បាន​រត់​គេច​ចេញ​ពី​ព្រះ កាន់​តែ​ឆ្ងាយ​ទៅ​ៗ។ ខ្ញុំ​បាន​ដើរ​លេង​ដល់​យប់​ជ្រៅ​នៅ​ពេល​យប់​មួយ ដូច​រៀង​រាល់​ពេល​យប់​ថ្ងៃ​សៅរ៍។ ប៉ុន្តែ ភ្លាម​ៗ​នោះ វា​ដូច​ជា​ចម្លែក ព្រោះ​ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ថា មាន​អ្វីជម្រុញ​ចិត្ត​ឲ្យ​ចង់​ទៅ​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ព្រះវិហារ​ដែល​លោក​ឪពុក​របស់​ខ្ញុំ បាន​ធ្វើ​ការ​ជា​គ្រូ​គង្វាល។ ខ្ញុំ​ក៏​បាន​ស្លៀក​ខោ​ខៅប៊យ ដែល​ស្លេក​ពណ៌ និង​អាវ​យឺត​កញ្ចាស់ ហើយ​ក៏​បាន​ចំហរ​លេវ​អាវ​​លើ​គេ ហើយ​ក៏​បាន​បើក​ឡានកាត់​ក្រុង។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​មិន​បាន​ចាំ​ថា ប៉ា​របស់​ខ្ញុំ​បាន​អធិប្បាយ​ព្រះ​បន្ទូល​អំពី​អ្វី​ទេ នៅ​ថ្ងៃ​នោះ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ចាំ​ថា គាត់​មាន​ក្តីអំណរ​ប៉ុណ្ណា ពេល​ដែល​បាន​ឃើញ​ខ្ញុំ​មក​ព្រះ​វិហារ។ គាត់​ក៏​បាន​ដាក់​ដៃ​ពី​លើ​ស្មា​ខ្ញុំ ហើយ​ក៏​បាន​ណែ​នាំ​ខ្ញុំ​ ឲ្យ​គេ​ឯង​បាន​ស្គាល់ គឺ​ដល់​អ្នក​ណា​ក៏​ដោយ​ដែល​គាត់​បាន​ជួប​នៅ​ថ្ងៃ​នោះ។ គាត់​ក៏​បាន​និយាយ​ដោយ​មោទនៈ​ភាព​ថា “នេះ​ជាកូន​ប្រុស​ខ្ញុំ!” ​ក្តី​អំណរ​របស់​គាត់​នៅ​ថ្ងៃ​នោះ បាន​ឆ្លុះប​ញ្ចាំង​ឲ្យ​ខ្ញុំ​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​ប៉ះ​ពាល់ចិត្ត​ខ្ញុំ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។ ព្រះ​ទ្រង់​បាន​បង្ហាញ​រូប​ភាព​របស់​ទ្រង់ ជា​ព្រះ​វរបិតា​ដែល​មាន​ក្តី​ស្រឡាញ់ គឺ​ដូច​ដែល​មាន​ចែង នៅ​ពេញ​ក្នុងព្រះ​គម្ពីរ។ ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក៤៤ ទន្ទឹម​នឹង​ការ​ថ្លែង​ព្រះ​បន្ទូល​ព្រ​មាន​ដល់​ពួក​អ៊ីស្រាអែល ហោរា​អេសាយ ក៏​បាន​នាំ​ព្រះ​រាជ​សារ​នៃ​សេចក្តី​ស្រឡាញ់​ជា​គ្រួសារ ដល់​ពួក​គេ​ផង​ដែរ។ ​គឺដូច​ដែល​គាត់​បាន​ថ្លែង​ថា “ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ឯង​ដែរ យេស៊ូរុន​ដែល​អញ​បាន​រើស​អើយ​កុំ​ឲ្យ​ខ្លាច​ឡើយ។ ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួតហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ ទៅ​លើ​កូន​ចៅ​របស់​ឯង”(ខ.២-៣)។…

Read article
នៅជាប់ក្នុងសេចក្តីពិត

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ចូល​រួម​ពិធី​មង្គល​ការ​មួយ ដែល​ក្នុង​នោះ មនុស្ស​ពីរ​នាក់ មក​ពី​ប្រទេស​ផ្សេង​គ្នា​បាន​រៀប​ការ​ជា​មួយ​គ្នា។ ការ​ចម្រុះ​វប្បធម៌​យ៉ាង​ដូច​នេះ អាច​ជា​ការ​ប្រសើរ​ណាស់ ប៉ុន្តែ ពិធី​មង្គល​ការ​នេះ បាន​បូក​បញ្ចូ​លប្រពៃណីយ៍​គ្រីស្ទ​បរិសទ ជា​មួយ​នឹង​ប្រពៃណី​នៃ​ជំនឿ​ដែល​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​ជា​ច្រើន​អង្គ។ លោក​សេផានា ជា​ហោរា​ដែល​បាន​ថ្កោល​ទោស ដោយ​ច្បាស់​ៗ ចំពោះ​ការ​បូក​បញ្ចូល​សាសនា​ដទៃ ជា​មួយ​នឹង​ជំនឿ​លើ​ព្រះ​ដ៏​ពិត។ ពូជ​អំបូរ​យូដា​បាន​ក្លាយ​ជា​ក្រុម​មនុស្ស​ដែល​ថ្វាយ​បង្គំ​ព្រះ​ដ៏ពិ​ត ប៉ុន្តែ ក៏​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ម៉ូឡុក(សេផានា ១:៥)។ លោក​សេផានា​បាន​រៀប​រាប់​ថា ពួក​គេ​បាន​ដាក់​បញ្ចូល​វប្បធម៌​របស់​សាសន៍ដទៃ(ខ.៨) ហើយ​ក៏បាន​ព្រមាន​ពួក​គេ​ថា ដោយ​សារ​តែ​រឿង​នេះ ព្រះ​ទ្រង់​នឹង​បណ្តេញ​ប្រជាជន​យូដា ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​មិន​ខាន។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​ដែល​ឈប់​ស្រឡាញ់​រាស្រ្ត​ទ្រង់​ឡើយ។ ទ្រង់​បាន​ជំនុំ​ជម្រះ​ពួក​គេ ដើម្បី​បង្ហាញ​ពួក​គេ​ឲ្យ​ដឹង​ខ្លួន​ថា ពួក​គេ​ចាំ​បាច់​ត្រូវ​ងាក​បែរ​ទៅ​រក​ទ្រង់​វិញ។ ដូច​នេះ លោក​សេផានា​ក៏​បាន​លើក​ទឹក​ចិត្ត​ប្រជាជន​យូដា ឲ្យ “ស្វែង​រក​សេចក្តី​សុចរិត និង​សេចក្តី​សុភាព(ឬ​ការ​បន្ទាប​ខ្លួន)”(២:៣)។ បន្ទាប់​មក ព្រះ​អម្ចាស់ ក៏​បាន​ប្រទាន​ពួក​គេនូវ​ព្រះ​បន្ទូល​ដ៏​ស្រទន់ ដោយ​សន្យា​ថា នឹង​ស្អាង​ពួក​គេ​ឡើង​វិញ នៅ​ពេល​អនា​គត។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រមូល​ពួក​គេ​ឲ្យ​មូល​មក​រក​ទ្រង់​វិញ ហើយ​នៅ​ពេល​នោះ ទ្រង់​នឹង​នាំ​ពួក​គេ​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ(៣:២០)។ គេ​ងាយ​នឹង​ថ្កោល​ទោស ចំពោះ​ការ​បូក​បញ្ចូល​ជំនឿ​គ្រីស្ទ​បរិស័ទ ជា​មួយ​ជំនឿ​សាសនា​ដទៃ ដូច​នៅ​ក្នុង​ពិធី​មង្គល​ការ ដែល​ខ្ញុំ​បាន​ចូល​រួម។ ប៉ុន្តែ តាម​ពិត យើង​រាល់​គ្នា​សុទ្ធ​តែ​ងាយ​នឹង​ច្របល់​សេចក្តី​ពិត​របស់​ព្រះ ជា​មួយ​វប្បធម៌​របស់​យើង​។…

Read article
ការគោរព សម្រាប់អ្នកដែលបានធ្វើការដ៏ល្អប្រពៃ

បន្ទាប់​ពី​លោក​ចេមស៍(James) បាន​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​គាត់ អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍ ក្នុង​នាម​ជា​អ្នក​បើក​បរ​ឧទ្ធម្ភាគ​ចក្រ​យោធា គាត់​ក៏​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​បម្រើ​ដល់​សហគមន៍​របស់​គាត់។ ប៉ុន្តែ ដោយ​សារ​គាត់​នឹក​ឧទ្ធម្ភាគ​ចក្រ​ពេក គាត់​ក៏​បាន​ទៅ​ទទួល​ការ​ងារ ជា​អ្នក​បើក​បរឧទ្ធម្ភាគ​ចក្រ​សង្រ្គោះ​បន្ទាន់ ឲ្យ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​ដែល​គាត់​រស់​នៅ។ គាត់​ក៏​បាន​បើក​បរ​ឧទ្ធម្ភាគ​ចក្រ រហូត​ដល់​ពេល​គាត់​មាន​វ័យ​ចាស់។ ឥឡូវ​នេះ យើង​ដល់​ពេល​ដែល​ត្រូវ​និយាយ​លា​គាត់។​ ខណៈ​ពេល​ដែល​មិត្ត​ភក្តិ ក្រុម​គ្រួសារ និង​មិត្ត​រួម​ការងារ​ដែលមាន​ឯក​សណ្ឋាន កំពុង​តែ​ឈរ​តម្រៀប​គ្នា នៅ​ទី​បញ្ចុះ​សព មិត្ត​រួម​ការងារ​របស់​គាត់​ម្នាក់ ក៏​បាន​ប្រើ​វិទ្យុ​ទាក់​ទង​ ដើម្បី​ឲ្យ​គេ​បំពេញ​បេសក​កម្ម​ឧទ្ធម្ភាក​ចក្រ​ជា​លើក​ចុង​ក្រោយ សម្រាប់​លោក​ចេមន៍​។ មិន​យូរ​ប៉ុន្មាន យើង​ក៏បាន​ឮ​សម្លេង​ស្លាប​ចក្រ​ឧទ្ធម្ភាគ​ចក្រ ដែល​កំពុង​តែ​វិល​ជក់​ខ្យល់ ងាយ​ឲ្យ​យើង​ចំណាំ​បាន​ពី​ចម្ងាយ។​ យើង​ក៏​បានឃើញ​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង កំពុង​តែ​ហោះ​ឆ្វែល​ជុំវិញ​សួន​បញ្ចុះ​សព ហើយ​ក៏​បាន​សំកាំង​មួយ​សន្ទុះ នៅ​លើ​អាកាស ដើម្បី​ធ្វើ​ការ​គោរព ចំពោះ​សព​របស់​លោក​ចេមស៍ ហើយ​ក៏​បាន​បើក​ត្រឡប់​ទៅ​មន្ទីរ​ពេទ្យ​វិញ។ នៅ​ពេល​នោះ សូម្បី​តែ​មន្ត្រី​ទាហាន​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ ក៏​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ដែរ។ ពេល​ដែល​ស្តេច​សូល និង​បុត្រា​ទ្រង់ ព្រះ​នាម​យ៉ូណា​ថាន បាន​បាត់​បង់​ព្រះ​ជន្ម​នៅ​ក្នុង​សង្រ្គាម ដាវីឌ​ក៏​បាន​និពន្ធ​បទ​ទំនួញ ដែល​មាន​ចំណង​ជើង​ថា “ទំនួញ​នៃ​ធ្នូ” (២សាំយ៉ូអែល ១:១៧)។ គឺ​ដូច​ដែល​ទ្រង់​បាន​ថ្លែង​ឡើង​ថា “ឱ​សាសន៍​អ៊ីស្រាអែល​អើយ អ្នក​ដ៏​ជា​សិរីល្អ​នៃ​ឯង បាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱះឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ”(ខ.១៩)។ យ៉ូណាថាន គឺ​ជា​មិត្ត​ជិត​សិ្នទ្ធ​បំផុត របស់​ដាវីឌ…

Read article