Winn Collier

You are here:
ប្រើ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍

អេភេសូរ ៥:១៥-២០ ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាងណា … ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង​។ អេភេសូរ ៥:១៥-១៦ កាលពី​ថ្ងៃទី១៤ ខែ​មីនា ឆ្នាំ២០១៩ អង្គ​ការ​ណា​សាបាន​បាញ់​បង្ហោះ​យាន​អវកាស ដោយ​បាន​បញ្ជូន​អ្នក​ស្រី គ្រីស្ទីណា កូច(Christina Koch) ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​។ អ្នក​ស្រី​គ្រីស្ទីណា​បាន​បន្ត​ធ្វើ​ការ​ក្នុង​ស្ថានីយ​អវកាស អស់​រយៈ​ពេល៣២៨ថ្ងៃ ដោយ​បាន​បំបែក​កំណត់​ត្រា​ឯកត្តកម្ម ក្នុង​នាម​ជា​ស្រ្តី​ទីមួយ ដែល​បាន​ស្នាក់​នៅ​ក្នុង​យាន​អវកាស​បាន​យូរ​ជាងគេ​។ ជា​រៀង​រាល់​ថ្ងៃ ក្នុង​ការ​រស់នៅ​ ក្នុង​រយៈ​កម្ពស់៤១០គីឡូម៉ែត្រ​ពី​ផែនដី មាន​អេក្រង់​កុំព្យូទ័រ​មួយ តាម​ដាន​សកម្មភាព​របស់​អវកាស​យានិក​រូប​នេះ រៀង​រាល់៥នាទី​ម្តង​។ គាត់​មាន​កិច្ចការ​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​បំពេញ(រាប់​ចាប់​តាំងពី​ការ​បរិភោគ​អាហារ ដល់​ការ​ធ្វើ​ពិសោធន៍​ផ្សេង​ៗ) ហើយពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង មាន​ខ្សែ​បន្ទាប់​ពណ៌​ក្រហម​លេច​ឡើង​ នៅ​លើ​អេ​ក្រង់​នោះ ដើម្បី​បង្ហាញ​ជា​ទៀង​ទាត់​ថា អ្នក​ស្រី​គ្រីស្ទីណា​សម្រេច​កិច្ចការ​នីមួយៗ​បាន​មុន​ពេល​កំណត់ ឬ​មាន​ភាពយឺត​យ៉ាវ​។ ដូច​នេះ គាត់​មិន​ដែល​ចំណាយ​ពេល​ធ្វើ​រឿង​អត់​ប្រយោជន៍​នៅ​ទីនោះ​ឡើយ​។ សាវ័ក​ប៉ុល​មិន​បាន​បង្រៀន​ថា ​យើង​ចាំបាច់​ត្រូវ​ប្រើ​ខ្សែ​បន្ទាត់​ក្រហម ដើម្បី​គ្រប់​គ្រង​ជីវិត​យើង ក្នុង​ការ​ធ្វើ​កិច្ចការ​នីមួយៗ​ប្រចាំ​ថ្ងៃ ​យ៉ាង​តឹង​រឹង​នោះ​ទេ ប៉ុន្តែ គាត់​ពិតជា​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រើ​ពេល​វេលា​ដ៏​មាន​តម្លៃ និង​មាន​កំណត់ ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​យើង​ថា “ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាងណា កុំ​ឲ្យ​ដើរ​ដូចជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវតែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ…

Read article
អាហារ​សម្រាប់​មនុស្ស​ស្រេក​ឃ្លាន

អេសាយ ៥៨:៣-៩ តើ​មិនមែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ? អេសាយ ៥៨:៧ តំបន់​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក បាន​រង​គ្រោះ​ដោយសារ​ភាព​រាំង​ស្ងួត​ដ៏​កាច​សាហាវ អស់​ជា​ច្រើន​ឆ្នាំ ដែល​បាន​បំផ្លាញ​ដំណាំ ធ្វើ​ឲ្យ​សត្វ​ចិញ្ចឹម​ស្លាប់​អស់​ជា​ច្រើន​ក្បាល ហើយ​បណ្តាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​។ ក្នុង​ចំណោម​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​បំផុត ដែល​មាន​ដូច​ជា​ប្រជាជន នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន ដែល​បាន​រត់​គេច​ពី​សង្គ្រាម និង​ការ​កៀបសង្កត់ ពួក​គេ​កំពុងតែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​កាន់តែ​គួរ​ឲ្យ​ភ័យ​ខ្លាច​។ កាលពី​ពេល​ថ្មី​ៗ​នេះ មាន​របាយ​ការណ៍​មួយ​បាន​ពិពណ៌នា អំពី​ស្ត្រី​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់ ដែល​បាន​នាំ​កូនង៉ែត​របស់​នាង​ចូល​មក​ជួប​មន្ត្រី​អង្គ​ការ​ជន​ភៀស​ខ្លួន​។ ទារក​នោះ​មាន​បញ្ហា​ខ្វះ​ជីវជាតិ​ធ្ងន់ធ្ងរ ដែល​បាន​បណ្តាល​ឲ្យ​សក់ និង​ស្បែក​របស់​នាង មាន​សភាព​ស្ងួត និង​ផុយ​ស្រួយ​យ៉ាង​ខ្លាំង​។ នាង​មិន​អាច​ញញឹម ហើយក៏​មិន​អាច​បរិភោគ​អាហារ​បាន​។ រាង​កាយ​ដ៏​តូច​ល្អិត​របស់​នាង​ស្ទើរតែ​លែង​មាន​ពន្លឺ​ជីវិត​ទៅ​ហើយ​។ អ្នក​ជំនាញ​ក៏បាន​ប្រញាប់​​ជួយ​សង្គ្រោះ​នាង​។ អរ​ព្រះគុណ​ព្រះអង្គ ទោះ​ជំរុំ​ជន​ភៀស​ខ្លួន​នោះ​បាន​ជួប​ការ​ខ្វះខាត​យ៉ាងណា​ក៏ដោយ គេ​នៅតែ​អាច​បង្កើត​ទី​កន្លែង សម្រាប់​ផ្តល់​ឲ្យ​នូវ​ការ​សង្គ្រោះ​បន្ទាន់ ដើម្បី​ស្រោច​ស្រង់​ជីវិត​មនុស្ស​ជា​ច្រើន ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​អម្ចាស់​ត្រាស់ហៅ​រាស្រ្ត​ព្រះអង្គ ឲ្យ​បញ្ចេញ​ពន្លឺ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នៅ​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម(អេសាយ ៥៨:៨)។ នៅ​កន្លែងណា​ដែល​មាន​មនុស្ស​ស្រេក​ឃ្លាន មាន​ជំងឺ ឬ​ជួប​ការ​គំរាម​កំហែង ព្រះ​អម្ចាស់​ត្រាស់ហៅ​រាស្រ្ត​ព្រះអង្គ ឲ្យ​នាំ​មុខ​គេ នៅ​ក្នុង​ការ​ផ្តល់​ឲ្យ​នូវ​អាហារ ថ្នាំ​ពេទ្យ និង​សុវត្ថិភាព​ដល់​ពួកគេ ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវ​។ ហោរា​អេសាយ​បាន​ស្តី​បន្ទោស​ប្រជាជន​អ៊ីស្រាអែល​នៅ​គ្រា​សញ្ញា​ចាស់ ដោយសារ​ពួកគេ​គិត​ស្មាន​ថា…

Read article
ជីវិត​ដែល​លត់​ដុំ ថ្វាយ​ព្រះ

១កូរិនថូស ៩:២៤-២៧ គឺ​ខ្ញុំ​វាយដំ​រូបកាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល​។ ១កូរិនថូស ៩:២៧ នៅ​ខែ​មេសា ឆ្នាំ២០១៦ ចក្រភព​អង់គ្លេស​បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​គំរប់៩០ព្រះ​វស្សា ថ្វាយ​មហាក្សត្រី​អេលីហ្សាប៊ែត​។ ព្រះ​នាង​បាន​គង់​នៅ​លើ​រទេះ​សេះ គ្រវី​ព្រះ​ហស្ត​ដាក់​ហ្វូង​មនុស្ស ខណៈ​ពេល​ដែល​រទេះ​សេះ​បាន​ធ្វើ​ដំណើរ​កាត់​ពីមុខ​ទាហាន​មាន​ឯក​សណ្ឋាន​ពណ៌​ក្រហម​ឈរ​ជាជួរ​ត្រង់​ភ្លឹង ដោយ​ការ​ប្រុង​ស្មារតី​។ ថ្ងៃ​នោះ ប្រទេស​អង់គ្លេស​មាន​អាកាស​ធាតុ​ក្តៅ​ខ្លាំង។ ពួក​ទាហាន​ស្លៀកខោ​ពណ៌​ខ្មៅ​ធ្វើ​ពី​រោម​ចៀម អាវ​ក្រៅ​ដៃ​វែង​ពណ៌​ក្រហម មាន​ឡេវ​បិទ​កអាវ​រហូត​ដល់​ចង្កា ហើយ​ពាក់មួក​មាន​ទំហំ​ធំ​ខ្លាំង ធ្វើ​ពី​រោម​សត្វ​ខ្លា​ឃ្មុំ​។ ខណៈ​ពេល​ដែល​ពួក​ទាហាន​ទាំង​នោះ កំពុង​ឈរ​ជាជួរ​យ៉ាង​រឹងមាំ នៅ​ក្រោម​កម្តៅ​ថ្ងៃ មាន​ទាហាន​ម្នាក់​ចាប់​ផ្តើម​ងងឹត​មុខ​ដួល​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ គាត់​ក៏​បាន​ប្រកាន់​ខ្ជាប់​វិន័យ​ដ៏​តឹង​រឹង ហើយ​ក៏​បាន​ដួល​ផ្កាប់​មុខ​ពី​លើ​ដី​មាន​គ្រោះ​ល្អិតៗ ដោយដៃ​និង​ជើង​គាត់​នៅតែ​ត្រង់​ភ្លឹង​ដួច​ក្តា​បន្ទះ​។ គាត់​ក៏​បាន​ដេកដួល​នៅ​លើ​ដី​នោះ ដោយ​ខ្លួន​នៅតែ​ត្រង់​ភ្លឹង ដូច​កាល​គាត់​ឈរ​។ ទាហាន​ម្នាក់​នេះ បាន​ចំណាយ​ពេល​ហ្វឹក​ហាត់ និង​លត់ដំ​ជា​ច្រើន​ឆ្នាំ ដើម្បី​ឲ្យ​គាត់​អាច​គ្រប់​គ្រង​ខ្លួនឯង ដោយ​ខ្លួន​គាត់​នៅតែ​ត្រង់​ភ្លឹង​នៅ​លើ​ដី ទោះ​គាត់​បាន​ងងឹត​មុខ​ដួល​ក៏ដោយ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល អំពី​ការ​ហ្វឹក​ហាត់​យ៉ាង​ដូច​នេះ​ថា “គឺ​ខ្ញុំ​វាយដំ​រូបកាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ”(១កូរិនថូស ៩:២៧)។ ហើយ​គាត់​ក៏បាន​ទទួល​ស្គាល់​ផង​ដែរ​ថា កីឡាករ​ដែល​ត្រូវ​ប្រកួត បាន​ហ្វឹក​ហាត់​ដោយ​ខំអត់​សង្កត់​ចិត្ត​គ្រប់​ជំពូក(ខ.២៥)។ កិច្ចការ​ទាំង​អស់​ដែល​យើង​សម្រេច​បាន គឺ​ដោយសារ​ព្រះគុណ​ព្រះ មិនមែន​ដោយសារ​ការ​ប្រឹង​ប្រែង​របស់​យើង​តែ​ម្យ៉ាង​​ទេ ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណ​របស់​យើង ចាំបាច់​ត្រូវ​មាន​ការ​ហ្វឹក​ហាត់​ដ៏​តឹង​រឹង​។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ជួយ​យើង…

Read article
ជៀសវាង​ការ​រស់នៅ​ដោយ​ធ្វេស​ប្រហែស

សុភាសិត ១៤:៧-១៦ មនុស្ស​ល្ងីល្ងើ​គេ​មាន​ចិត្ត​ចើងម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួនឯង​វិញ​។ សុភាសិត ១៤:១៦ កោះ​លីនឌីសហ្វឺន មាន​ឈ្មោះ​មួយ​ទៀត​ថា កោះ​បរិសុទ្ធ នៅ​ក្នុង​ប្រទេស​អង់គ្លេស ដែល​មាន​ផ្លូវ​តូច​មួយ​តភ្ជាប់​ទឹកដី​ប្រទេស​អង់គ្លេស​​ទៅកាន់​កោះ​នេះ។ ទឹកស​មុទ្រ​បាន​ជោរ​ឡើង​លិច​ផ្លូវ​ថ្នល់​នេះ​មួយ​ថ្ងៃ២ដង​។ គេ​បាន​ដាក់​ផ្លាក​សញ្ញា ដើម្បី​ដាស់តឿន​ភ្ញៀវ​ទេសចរណ៍ អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ឆ្លង​កាត់​ទៅ​កាន់​កោះ​នេះ ពេល​ទឹកជោរ​ឡើង​ខ្លាំង​។ ប៉ុន្តែ ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន នៅតែ​មិន​អើពើ​ចំពោះ​ការ​ដាស់តឿន​នេះ ហើយ​ជា​ញឹក​ញាប់ គេ​ឃើញ​អ្នក​ទាំង​នោះ​អង្គុយ​នៅ​លើ​ដំបូល​ឡាន​ដែល​បាន​លិច​ក្នុង​ទឹកស​មុទ្រ ឬ​ហែល​ទឹក​ទៅ​រក​ប៉ម​យាម នៅ​ក្នុង​ទឹក ដើម្បី​ឲ្យ​គេ​ជួយ​សង្រ្គោះ​។ តាម​ពិត គេ​អាច​ព្យាករណ៍ អំពី​ពេល​ដែល​ទឹកជោរ គឺ​ដូច​ដែលគេ​អាច​ដឹង​ថា ថ្ងៃ​នឹង​រះ​នៅ​ពេលណា​។ ហើយ​គេ​បាន​ដាក់​ផ្លាក​សញ្ញា​ដាស់តឿន​គ្រប់​ទី​កន្លែង បានជា​គេ​មិន​អាច​ដោះសា​ថា ខ្លួន​មិន​បាន​ឃើញ​ផ្លាក​សញ្ញា​ទាំង​នោះ​ឡើយ​។ ប៉ុន្តែ គឺ​ដូច​ដែល​អ្នក​និពន្ធ​ម្នាក់​បាន​ពិពណ៌នា​ថា កោះ​លីនឌីសហ្វឺន “គឺ​ជាទី​កន្លែង ដែល​មនុស្ស​ល្ងីល្ងឺ​ព្យាយាម​ប្រកួត​ប្រជែង​ជា​មួយ​ទឹកជោរ”។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ប្រាប់​យើង​ថា “មនុស្ស​ល្ងីល្ងើ​គេ​មាន​ចិត្ត​ចើងម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួនឯង”(១៤:១៦)។ មនុស្ស​ដែល​ល្ងីល្ងើ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ស្វែងរក​ប្រាជ្ញា ឬ​ការ​ប្រឹក្សា​ប្រកបដោយ​ប្រាជ្ញា ហើយក៏​មិន​មាន​ទម្លាប់​យក​ចិត្ត​ទុកដាក់ ឬ​ខ្វល់​ខ្វាយ​ពី​អ្នក​ដទៃ​ដែរ(ខ.៧-៨)។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រាជ្ញា​ជួយ​យើង​កុំ​ឲ្យ​ធ្វើអ្វី​មួយ​ទាំង​ប្រញាល់​ប្រញាល់ តែ​ដើម្បី​ឲ្យ​យើង​បាន​ស្តាប់ ហើយ​ជញ្ជឹង​គិត ដើម្បី​កុំ​ឲ្យ​យើង​វង្វេង​ចេញ ដោយសារ​អារម្មណ៍​ប្រែ​ប្រួល ឬ​ពាក្យ​សម្តី​ឥតបើ​គិត(ខ.៦)។ ប្រាជ្ញា​បង្រៀន​យើង​ឲ្យ​សួរ​សំណួរ​ល្អៗ ហើយ​ពិចារណា​អំពី​ផល​វិបាក​នៃ​សកម្មភាព​របស់​យើង​។ មនុស្ស​ល្ងីល្ងើ​ចូល​ចិត្ត​សម្រុក​ទៅមុខ ដោយ​មិន​សូវ​ខ្វល់​អំពី​ទំនាក់​ទំនង…

Read article
ការ​សារភាព​ឲ្យ​ជ្រះ​ស្រឡះ

យ៉ាកុប ៥:១៣-១៦ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ យ៉ាកុប ៥:១៦ មនុស្ស​មួយ​ចំនួន បាន​ជួល​បុរស​ម្នាក់​ឲ្យ​ស្តាប់​រឿង​អាថ៌កំបាំង​របស់​ពួកគេ នៅពេល​ដែល​ពួកគេ​ជិត​ស្លាប់ ដោយ​បង់​ប្រាក់​ឲ្យ​គាត់ ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យសព​របស់​ពួកគេ ដើម្បី​បើក​បង្ហាញ​រឿង​អាថ៌កំបាំង​ដែល​ពួកគេ​មិន​ដែល​ចែក​ចាយ កាល​ពួក​គេ​នៅ​រស់​។ បុរស​នោះ​គឺជា​អ្នក​ឡើង​និយាយ​ខុសពី​ធម្មតា អំពី​ប្រវត្តិ​របស់​អ្នក​ស្លាប់  ក្នុង​ពិធី​បុណ្យសព​។ ពេលណា​មាន​សាច់​ញាតិ​ចាប់​ផ្តើម​ប្រកែក​ជាមួយ​គាត់ គាត់​ប្រាប់​ពួកគេ​ឲ្យ​អង្គុយ​ចុះ​។ គាត់​ធ្លាប់​ឈរ​បក​ស្រាយ អំពី​របៀប​ដែល​សព​កំពុង​ដេក​ក្នុង​ក្តាម​ឈូស​នោះ ធ្លាប់​បាន​ឈ្នះ​ឆ្នោត តែ​មិន​ដែល​ប្រាប់​នរណា​ម្នាក់​ឲ្យ​ដឹង​សោះ អស់​ជា​ច្រើន​ទសវត្សរ៍ ដោយ​ធ្វើ​ឲ្យ​គេ​គិត​ស្មានថា គាត់​ជា​អ្នក​ជំនួញ​ដែល​ជោគជ័យ​។ មាន​ពេល​ជា​ច្រើនដង ដែល​បុរស​នោះ បាន​សារភាព​ជំនួស​អ្នក​ស្លាប់ អំពី​អំពើ​ផិត​ក្បត់​របស់​គាត់ ឲ្យ​ប្រពន្ធ​គាត់​បាន​ដឹង​។ គេ​ប្រហែល​ជា​ឆ្ងល់​ថា ទង្វើ​របស់​បុរស​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ ឬ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ល្អ​នោះ​ទេ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​ថា មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ចិត្ត​ស្រេក​ឃ្លាន ចង់​លាង​ជម្រះ​កំហុស​ដែល​ខ្លួន​មាន​ពី​អតីត​កាល មុន​ពេល​ពួកគេ​ស្លាប់​។ ការ​ឲ្យ​អ្នក​ដទៃ​សារភាព​កំហុស​ជំនួស​យើង(ជា​ពិសេស​បន្ទាប់ពី​យើង​បាន​ស្លាប់) ជា​ទង្វើ​ដែល​គ្មាន​ប្រយោជន៍ និង​មាន​ហានិភ័យ នៅ​ក្នុង​ការ​បើក​បង្ហាញ​អាថ៌កំបាំង​របស់​យើង​។ ទោះជា​យ៉ាងណា​ក៏ដោយ រឿង​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ពិត​ដ៏​ស៊ី​ជម្រៅ ដែល​ថា យើង​ចាំបាច់​ត្រូវ​សារភាព​កំហុស ដើម្បី​ដោះ​បន្ទុក​ចេញ​ពី​ខ្លួន​យើង​។ ការ​សារភាព​នាំ​ឲ្យ​មាន​ការ​លាង​សម្អាត​យើង ជ្រះ​ស្អាត​រួច​ផុត​ពី​ការ​អ្វី​ដែល​យើង​បាន​លាក់​កំបាំង និង​បាន​បណ្តោយ​ឲ្យ​វា​រីក​ធំឡើង​។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ប្រាប់​យើង​ថា “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យ​បានជា​ចុះ”(៥:១៦)។…

Read article
ពេល​ដែល​ត្រូវ​អបអរ

លូកា ១៥:១១-១៣,១៧-២៤ រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត​។ លូកា ១៥:២៣ ព្រះវិហារ​ដែល​គ្រួសារ​ខ្ញុំ​ធ្លាប់​ទៅ​ចូល​រួម​ថ្វាយបង្គំ​ព្រះ ក្នុង​រដ្ឋ​វើជីនា បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ក្នុង​ទន្លេង​រីវ៉ាណា ដែល​ជា​ញឹក​ញាប់ ព្រះ​អា​ទិត្យ​បញ្ចេញ​កម្តៅ​ក្តៅ​ល្មម តែ​ទឹក​ទន្លេ​មាន​សីតុណ្ហភាព​ត្រជាក់​ស្ទើរ​កក​។ បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ថ្ងៃ​អា​ទិត្យ​បាន​បញ្ចប់ យើង​ក៏បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​តូច​ធំ ទៅ​កាន់​សួន​ច្បារ​មួយ​កន្លែង របស់​ទីក្រុង ដែល​នៅ​ទីនោះ ប្រជាជន​រស់នៅ​តំបន់​ជិត​ខាង​បាន​មក​លេង​កីឡា​កម្សាន្ត ហើយ​ក្មេងៗ​កំពុង​រត់​លេង​ក្នុង​សួន​កុមារ យ៉ាង​សប្បាយ​រីករាយ​។ នេះ​ជា​ទិដ្ឋភាព​ដែល​គួរ​ឲ្យ​ចង់​ទស្សនា​កម្សាន្ត នៅ​មាត់​ទន្លេ ក្នុង​ការ​សម្រាក​ពី​ការ​ហត់​នឿយ​ពី​ការងារ​។ ពេល​ខ្ញុំ​ឈរ​នៅ​ក្នុង​ទឹក​ដែល​ត្រជាក់​ដូច​ទឹកកក ខ្ញុំ​ក៏​បាន​អាន​ខ​គម្ពីរ រួច​ជ្រមុជ​គេ​ទៅ​ក្នុង​ទឹក​ម្តង​ម្នាក់ៗ ធ្វើ​ជា​និមិត្តរូប​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​។ ពេល​ពួក​គេ​ងើប​ពី​ទឹក​ឡើង ដោយ​ខ្លួន​ទទឹក​ជោគ ពួក​ជំនុំ​ក៏បាន​បន្លឺ​សម្លេង​អបអរ ដោយ​ស្នូរ​ទះដៃ​។ ពេល​ពួកគេ​ឡើង​ច្រាំង មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​ក៏​បាន​ឱប​ពួកគេ ធ្វើ​ឲ្យ​ទទឹក​ខ្លួន​ទាំង​អស់​គ្នា​។ យើង​មាន​នំ​ខេក ភេសជ្ជៈ និង​អាហារ​សម្រន់​សម្រាប់​ញាំ​ជាមួយ​គ្នា​។ មនុស្ស​ដែល​មក​លំហែ​កាយ​នៅ​ក្បែរ​នោះ មិន​សុទ្ធតែ​យល់ អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ​ទេ តែ​ពួក​គេ​ដឹង​ថា យើង​កំពុង​ធ្វើ​ពិធី​អបអរ​។ ក្នុង​បទ​គម្ពីរ​លូកា រឿង​កូនពៅ​វង្វេង ដែល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ(ខ.១១-៣២) បាន​ឆ្លុះ​បញ្ចាំង​អំពី​មូល​ហេតុ ដែលគេ​ធ្វើ​​ពិធី​អបអរ នៅពេល​ដែល​នរណា​ម្នាក់​វិល​ត្រឡប់​មករក​​ព្រះអម្ចាស់​វិញ​។ ពេលណា​នរណា​ម្នាក់​ទទួល​ជឿ​ព្រះអង្គ ការ​អបអរ​ក៏បាន​កើត​មាន​។ កាល​កូន​ប្រុស​ដែល​ចាក​ចេញពី​ឪពុក​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ភ្លាមៗ​នោះ ឪពុក​គាត់​ក៏បាន​ប្រញាប់​ប្រាប់​គេ​ឲ្យ​យក​ខោអាវ​ស្អាតៗ…

Read article
ព្រះ​នៃ​សេរី​ភាព

និក្ខមនំ ៣:១-១០ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅផារ៉ោន ដើម្បី​ឲ្យឯង​បាន​នាំ​រាស្ត្រអញ គឺជា​ពួក​កូនចៅ​អ៊ីស្រាអែល​ចេញពី​ស្រុក​អេ​ស៊ីព្ទមក​។ និក្ខមនំ ៣:១០ បន្ទាប់ពី លោក​ប្រធានាធិបតី អេ​ប្រាហាំ លិនខិន(Abraham Lincoln) បាន​ចេញ​សេចក្តី​ប្រកាស​ដោះ​លែង​ទាសករ​ទាំង​អស់ នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋអាមេរិក រដ្ឋ​សហព័ន្ធ​ដែល​មិន​ចង់​ដោះ​លែង​ទាសករ​ក៏​បាន​ផ្តាច់​ខ្លួន បណ្តាល​ឲ្យ​មាន​សង្រ្គាម​សីវិល​ផ្ទុះ​ឡើង​។ ប៉ុន្តែ បន្ទាប់​ពី​រដ្ឋ​សហព័ន្ធ​បាន​ចុះ​ចាញ់ រដ្ឋ​តិចសាស់ នៅតែ​មិន​ទទួល​ស្គាល់​សេរី​ភាព​របស់​ទាសករ​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ១៨៦៥ លោក​ហ្គរដិន គ្រែងជ័រ(Gordon Granger) ជា​មេទ័ព​របស់​លោក​អ័ប្រាហាំ លីនខិន ក៏​បាន​ជិះ​សេះ​ចូល​ទៅ​ក្នុង​ទីក្រុង​កាល់​វេស្តុន រដ្ឋ​តិច​សាសន៍ ហើយ​បាន​ធ្វើ​ការ​ទាម​ទា ឲ្យ​គេ​ដោះ​លែង​ទាសករ​ទាំង​អស់​។ សូម​យើង​ស្រមៃ​អំពី​ការ​ភ្ញាក់​ផ្អើល និង​ក្តី​អំណរ​របស់​ទាសករ នៅពេល​ដែល​គេ​ដោះ​ខ្នោះ​ច្រវាក់​ចេញពី​ជើង​ពួកគេ បន្ទាប់ពី​គេ​បានឮ​ការ​ប្រកាស​នោះ​។ ព្រះ​អម្ចាស់​ទត​ឃើញ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់សង្កិន ហើយ​នៅ​ទី​បំផុត ព្រះអង្គ​ក៏​ប្រកាស​ថា ព្រះអង្គ​នឹង​ប្រទាន​សេរី​ភាព ដល់​អ្នក​ដែល​រស់នៅ​ក្រោម​ភាព​អយុត្តិធម៌​។ ព្រះ​អង្គ​ប្រកាស​អំពី​សេរី​ភាព​ក្នុង​សម័យ​បច្ចុប្បន្ន ក៏​ដូច​នៅ​សម័យ​របស់​លោក​ម៉ូសេ​។ ព្រះអង្គ​បាន​បង្ហាញ​អង្គ​ទ្រង់ នៅ​ក្នុង​គុម្ព​បន្លា​ឆេះ ដោយ​មាន​បន្ទូល​ជា​លក្ខណៈ​បន្ទាន់​ថា ព្រះអង្គ​បាន​ឃើញ​សេចក្តី​វេទនា​របស់​រាស្ត្រ​ព្រះអង្គ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ(និក្ខមនំ ៣:៧)។ ព្រះអង្គ​មិន​គ្រាន់តែ​បាន​ទត​ឃើញ​អំពើ​សាហាវ​ព្រៃ​ផ្សៃ​ដែល​សាសន៍​ដទៃ​ បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ​ថែម​ទាំង​មាន​ផែនការ​រំដោះ​ពួកគេ​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះ​អង្គ​ប្រកាស​ថា “អញ​បាន​ចុះ​មក…

Read article
ធ្វើ​ឲ្យ​វាល​រហោស្ថាន​មាន​ផ្ការីក

អេសាយ ៣៥:១-៧ ទី​រហោស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្តី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូចជា​កុលាប​។ អេសាយ ៣៥:១ កាលពី​ជាង​មួយរយ​ឆ្នាំ​មុន ព្រៃឈើ​បាន​គ្រប​ដណ្តប់​ផ្ទៃដី​របស់​ប្រទេស​អេត្យូពី ប្រហែល៤០ភាគរយ ប៉ុន្តែ សព្វថ្ងៃ​នេះ ប្រទេស​នេះ មាន​ព្រៃឈើ​នៅសល់​តែ​៤​ភាគ​រយ​នៃ​ផ្ទៃដី​សរុប​ប៉ុណ្ណោះ​។ ការ​កាប់​ឆ្ការ​ព្រៃ​​ធ្វើ​កសិកម្ម ដោយ​មិន​បាន​អភិ​រក្ស​ព្រៃឈើ បាន​បណ្តាល​ឲ្យ​មាន​វិបត្តិ​អេកូឡូស៊ី​ធ្ងន់ធ្ងរ​។ ភាគ​ច្រើន​នៃ​ព្រៃឈើ​តូចៗ​ដែល​នៅសល់ ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ពួក​ជំនុំ​។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ពួក​ជំនុំ​តេវ៉ាហ៊ីដូ ជា​ពួក​ជំនុំ​អ័រតូដុក​អេត្យូពី បាន​ថែរក្សា​ព្រៃឈើ​តូចៗ​ទាំង​នោះ នៅ​ក្នុង​កណ្តាល​វាល​រហោស្ថាន ដែល​ស្ងួត​ហួតហែង​។ បើ​អ្នក​មើល​រូប​ដែល​គេ​ថត​ពីលើ​យន្តហោះ​មក អ្នក​អាច​ឃើញ​បណ្ដុំ​ព្រៃឈើ ប្រៀប​ដូច​ជា​កោះ​តូច​ៗ​ដែល​មាន​ពណ៌​បៃតង​ស្រស់ នៅ​កណ្តាល​សមុទ្រ​ខ្សាច់​ពណ៌​ត្នោត​។ អ្នក​ដឹកនាំ​ពួក​ជំនុំ​ទាំង​នោះ​បាន​ទទូច​ថា ការ​ថែទាំ​ព្រៃ​ឈើ​ទាំង​នោះ ជា​ផ្នែក​មួយ​នៃ​ការ​ស្តាប់​បង្គាប់​ព្រះ ក្នុង​នាម​ជា​អ្នក​ថែរក្សា​ស្នា​ព្រះ​ហស្ត​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​យើង​។ ហោរា​អេសាយ​បាន​សរសេរ​បទ​គម្ពីរ​ផ្ញើ​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​ដែល​មិន​សូវ​មាន​ជីរ​ជាតិ ជា​វាល​រហោស្ថាន និង​ទទួល​ការ​គំរាម​កំហែង​ពី​ភាព​រាំង​ស្ងួត​។ ហើយ​គាត់​ក៏បាន​ពិពណ៌នា អំពី​ពេល​អនាគត ដែល​ព្រះ​ទ្រង់​បាន​រៀបចំ យ៉ាង​ដូច​នេះ​ថា “ទី​រហោស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្តី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូចជា​កុលាប”(អេសាយ ៣៥:១)។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ប្រោស​រាស្រ្ត​ព្រះអង្គ​ឲ្យ​ជា តែ​ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​នឹង​ប្រោស​ផែនដី​ឲ្យ​ជា​ផង​ដែរ​។ ព្រះអង្គ​នឹង​បង្កើត​ផ្នៃ​មេឃ និង​ផែនដី​ថ្មី(៦៥:១៧)។…

Read article
ព្រះយេស៊ូវ​ជា​អ្នក​បង្កើត​សន្តិភាព​ពិត​ប្រាកដ

យ៉ូហាន ១៦:២៥-៣៣ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ​។ យ៉ូហាន ១៦:៣៣ កាលពី​ថ្ងៃទី៣០ ខែ​ធ្នូ ឆ្នាំ១៨៦២ សង្គ្រាម​ស៊ីវិល​នៅ​អាមេរិក​បាន​រីក​រាល​ដាល​កាន់តែ​ខ្លាំង​។ កងទ័ព​រដ្ឋ​សហព័ន្ធ និង​កងទ័ព​រដ្ឋ​សហភាព​បាន​បោះ​ជំរុំ​នៅ​ចម្ងាយ៧រយម៉ែត្រពី​គ្នា នៅ​លើ​ត្រើយ​ម្ខាង​ម្នាក់ នៃ​ទន្លេ​ស្ទោន ក្នុង​រដ្ឋ​ថេនេស៊ី​។ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​កំដៅ​ខ្លួន នៅ​ជុំ​វិញ​ភ្លើង​ជំរុំ កងទ័ព​រដ្ឋ​សហព័ន្ធ​ក៏បាន​ចាប់​កាន់​វីយូឡុង និង​ហាម៉ូនីកា​មក​ប្រគំ​ភ្លេង​បទ “យែងគី ឌូឌល”។ កងទ័ព​រដ្ឋ​សហភាព​ក៏​បាន​ឆ្លើយតប ដោយ​ប្រគុំ​បទ “ឌី​ស៊ី”។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ កងទ័ព​ទាំង​ពីរ​ក៏​បាន​ប្រគំ​ភ្លេង​រួម​គ្នា នូវ​បទ “ឱ​ផ្ទះ​ដ៏​កក់​ក្តៅ”។ ទោះជា​យ៉ាងណា​ក៏ដោយ ភាព​ត្រូវ​រ៉ូវ​គ្នា ដោយ​សូរ​សម្លេង​តន្រ្តី​មិន​មាន​រយៈ​ពេល​យូរ​ទេ​។ នៅពេល​ព្រឹក​ឡើង ពួកគេ​ក៏​បាន​ដាក់​វីយូឡុង​ចុះ ហើយ​ចាប់​កាន់​កាំភ្លើង​ឡើង​វិញ​។ នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​គ្នា​បាន​បណ្តាល​ឲ្យ​ទាហាន​ជាង ​២ម៉ឺន​នាក់ បាត់បង់​ជីវិត​។ ការ​ប្រឹង​ប្រែង​របស់​យើង​ជា​មនុស្ស ក្នុង​ការ​បង្កើត​សន្តិភាព ពិតជា​មាន​ភាព​រួញ​ខ្លី​ណាស់​។ ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់​នៅ​កន្លែង​មួយ ហើយក៏​បាន​ផ្ទុះ​ឡើង នៅ​កន្លែង​ផ្សេង​ទៀត​។ ជំលោះ​ក្នុង​ទំនាក់​ទំនង អាច​រក​ឃើញ​ភាព​សុខដុម តែ​ប៉ុន្មាន​ខែ​ក្រោយមក ជំលោះ​ក៏បាន​កើត​ឡើងជា​ថ្មី​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង​ថា មាន​តែ​ព្រះអម្ចាស់​ទេ ដែល​អាច​ប្រទាន​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ​បាន​។ ព្រះយេស៊ូវ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា “ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ…

Read article
នាំមក​នូវ​ក្តី​អំណរ​ដល់ទី​ក្រុង

សុភាសិត ១១:១-១១ គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្តី​សុខ​ស្រួល នោះ​ទីក្រុង​ក៏​រីករាយ​សាទរ​។ សុភាសិត ១១:១០ កាល​ប្រទេស​បារាំង និង​ប្រទេស​អាហ្សង់ទីន​ជួប​គ្នា ក្នុង​វគ្គ​ផ្តាច់​ព្រាត់​នៃ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក​ឆ្នាំ២០២២ ទស្សនិកជន​បាន​តាមដាន​ទស្សនា​ការ​ប្រកួត​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល បានជា​មនុស្ស​ជា​ច្រើន​បាន​ហៅ​ការ​ប្រកួត​នេះ​ថា “ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភពលោក​ដែល​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត”។ នៅពេល​ដែល​វិនាទី​ចុង​ក្រោយ​បាន​ចូល​មកដល់ ក្រុម​ទាំង​ពីរ​ទទួល​បាន​ពិន្ទុ​ស្មើ​គ្នា ៣ទល់​នឹង៣ ហើយក៏​បាន​ប្រកួត​ប៉េណាំងទី​។ បន្ទាប់ពី​ក្រុម​កីឡាករ​ប្រទេស​អាហ្សង់ទីន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត ប្រជាជន​អាហ្សង់ទីន​ទូ​ទាំង​ប្រទេស​ក៏បាន​ធ្វើ​ការ​អបអរ​សាទរ​។ ប្រជាជន​អាហ្សង់ទីន​ជាង១លាន​នាក់ បាន​មក​ផ្តុំ​គ្នា​យ៉ាង​កកកុញ ក្នុង​តំបន់​ប្រជុំជន​នៃ​ទីក្រុង​បូនូស អ៊ែរេស​។ ខ្សែ​វីដេអូ​ដែល​គេ​ថត​ដោយ​ប្រើ​ឧបករណ៍​ដ្រូន ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​ពេញ​បណ្តេញ​សង្គម ដោយ​បង្ហាញ​ទិដ្ឋភាព​ដ៏​អ៊ូអរ និង​រីករាយ​នេះ​។ អ្នក​យក​ព័ត៌មាន​ទូរទស្សន៍BBC ម្នាក់​បាន​ពិពណ៌នា​ថា ទីក្រុង​នោះ​មាន​ភាព​រញ្ជួយ​ញាប់ញ័រ ដោយសារ “បន្ទុះ​នៃ​ក្តី​អំណរ”។ ជានិច្ច​ជា​កាល ក្តី​អំណរ​គឺជា​អំណោយ​ដ៏​អស្ចារ្យ​។ ទោះជា​យ៉ាងណា​ក៏ដោយ បទ​គម្ពីរ​សុភាសិត​បាន​ពិពណ៌នា​ថា ទីក្រុង និង​ប្រជាជន​នៅ​ទីក្រុង​មួយ អាច​ពិសោធន៍​នឹង​ក្តី​អំណរ ដែល​មាន​ភាព​ជ្រាល​ជ្រៅ​ជាង និង​មាន​រយៈ​ពេល​យូរ​ជាង​ការ​អបអរ​ជ័យ​ជម្នះ​នៃ​ការ​ប្រកួត​បាល់​ទាត់​នោះ​ទៅទៀត​។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​ចែងថា “គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្តី​សុខ​ស្រួល នោះ​ទីក្រុង​ក៏​រីករាយ​សាទរ”(១១:១០)។ នៅ​ពេលណា​មនុស្ស​ដែល​ពិតជា​រស់នៅ តាម​ការ​រៀបចំ​របស់​ព្រះ​សម្រាប់​មនុស្ស​ជាតិ ចាប់​ផ្តើម​មាន​ឥទ្ធិពល​ល្អ​មក​លើ​សហគមន៍​របស់​គាត់ ក្តី​អំណរ​ក៏បាន​ចាប់​ផ្តើម​កើត​មាន ព្រោះ​ការ​នេះ​មាន​ន័យ​ថា សេចក្តី​យុត្តិ​ធម៌​របស់​ព្រះ​កំពុងតែ​ចាក់ឫស​ក្នុង​សង្គម​របស់​ពួកគេ​។ ភាព​លោភលន់​បាន​ថយ​ចុះ​។ អ្នក​ក្រ​រក​ឃើញ​ជំនួយ​។ អ្នក​ដែល​គេ​កៀប​សង្កត់​ទទួល​បាន​ការ​ការពារ​។ ពេលណា​ការ​រស់នៅ​ តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ មាន​ភាព​រីកចម្រើន…

Read article