February

You are here:
បានស្អាតទាំងស្រុង

ដ្បិត​យើងខ្ញុំ​ទាំងអស់គ្នា​បាន​ត្រឡប់ទៅ​ដូចជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់ទាំង​អំពើ​សុចរិត​របស់​យើងខ្ញុំ ក៏ដូចជា​អាវ​កខ្វក់​ហើយ។ អេសាយ ៦៤:៦ ថ្មីៗនេះ ខ្ញុំ និង​ភរិយា​របស់ខ្ញុំ កំពុង​សម្អាតផ្ទះ​របស់​យើង មុន​ពេល​ភ្ញៀវ​មកដល់។ ខ្ញុំ​សង្កេត​ឃើញ​ឥដ្ឋការ៉ូ នៅ​ក្នុង​ផ្ទះបាយ​របស់​យើង មានស្នាម​ប្រឡាក់​ជាប់​ខ្លាំង បាន​ជា​ខ្ញុំ​ត្រូវ​លត់​ជង្គង់​ដុះ​ជូត​វា​ឲ្យ​ជ្រះ​ស្អាត។ តែ​មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ដឹង​ថា ពេលណា​ខ្ញុំ​ដុះ​ជូត​កាន់តែ​ច្រើន នោះ​ខ្ញុំ​ក៏បាន​កត់សំគាល់​ឃើញ​ស្នាម​ប្រឡាក់​កាន់​តែ​ច្រើន នៅ​កន្លែង​ផ្សេង​ទៀត។ ស្នាម​ប្រឡាក់​នី​មួយៗ​ដែល​ខ្ញុំ​បាន​លប់​បំបាត់ គឺ​គ្រាន់តែ​បាន​ធ្វើឲ្យ​ស្នាម​ប្រឡាក់​ដទៃទៀត លេចឡើង​កាន់តែ​ច្បាស់។ ភ្លាម​នោះ រនាប​នៅផ្ទះ​បាយ​យើង​ហាក់ដូចជា​ប្រឡាក់ ដល់​ថ្នាក់​មិន​អាច​ដុះ​ឲ្យ​ជ្រះ​ស្អាត​បាន។ ហើយ​ខ្ញុំ​ក៏បាន​ដឹង​ថា ទោះ​ខ្ញុំ​ខំប្រឹង​យ៉ាងណា​ក៏ដោយ ខ្ញុំ​មិន​អាច​ធ្វើឲ្យ​កម្រាលឥដ្ឋ​ស្អាត​ទាំងស្រុង​បាន​ឡើយ។ ព្រះគម្ពីរ​បាន​ចែង អំពី​រឿង​ស្រដៀង​នេះ​ផង​ដែរ អំពី​ការ​លាង​សម្អាតខ្លួន​ឯង ដែល​ក្នុង​នោះ ទោះ​យើង​ខំប្រឹង​លាង​សម្អាតខ្លួន​ឯង​ប៉ុណ្ណា​ក៏ដោយ ក៏​យើង​នៅតែ​មិន​អាច​ជ្រះ​ស្អាត​ដដែល។ ពេល​ដែល​ពួក​អ៊ីស្រាអែល ជា​រាស្រ្ត​របស់​ព្រះ កំពុង​ស្ថិត​ក្នុង​ភាព​អស់សង្ឃឹម(អេសាយ ៦៤:៥) ហោរា​អេសាយ​ក៏បាន​សរសេរ​ថា “យើងខ្ញុំ​ទាំងអស់គ្នា​បាន​ត្រឡប់ទៅ​ដូចជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់ទាំង​អំពើ​សុចរិត​របស់​យើងខ្ញុំ ក៏ដូចជា​អាវ​កខ្វក់​ហើយ”(ខ.៦)។ ប៉ុន្តែ ហោរា​អេសាយ​ក៏បាន​ដឹងផង​ដែរ​ថា ពួក​គេ​នៅតែ​អាច​មាន​ក្តី​សង្ឃឹម តាមរយៈ​សេចក្តីល្អ​របស់​ព្រះ។ ហេតុនេះ​ហើយ គាត់​ក៏បាន​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរបិតា​នៃ​យើងខ្ញុំ យើងខ្ញុំរាល់គ្នា​ជា​ដីឥដ្ឋ ហើយ​ទ្រង់​ជាជាង​ស្មូន”(ខ.៨)។ គាត់​ដឹង​ថា មានតែ​ព្រះ​ទេ ដែល​អាច​សម្អាត​ស្នាម​ប្រឡាក់​ដែល​ជ្រៅ​បំផុត…

Read article
បញ្ចាំងពន្លឺព្រះអង្គ

នៅក្នុង​ទ្រង់​មានជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្សលោក។ យ៉ូហាន ១:៤ ដើម្បី​ឲ្យ​ផ្ទាំង​គំនូរ​ពណ៌​ប្រេង រូប​ទេសភាព​មាន​សម្រស់​ស្អាត នៅត្រង់​ចំណុច​ភ្លឺ បែប​ចំណាំងផ្លាត វិចិត្រករ ឈ្មោះ​អ័មែន ខាប្រេរ៉ា(Armand Cabrera) បាន​អនុវត្ត​តាម​គោលការណ៍​ជា​គន្លឹះ ដែល​ទទួលស្គាល់​ថា “ពន្លឺ​ចំណាំងផ្លាត​មិនដែល​ភ្លឺ​ខ្លាំង ដូច​ប្រភព​ពន្លឺ​ឡើយ”។ គាត់​បាន​ធ្វើការ​សង្កេតឃើញ​ថា អ្នក​ដែល​ទើប​តែ​ក្លាយ​ជា​វិចិត្រករ ច្រើនតែ​ដាក់​ពណ៌​ឲ្យ​ភ្លឺ​ពេក នៅត្រង់​ចំណុច​ភ្លឺ។ គាត់​ថា “ពន្លឺ​ចំណាំង​ផ្លាត​មានការ​គួបផ្សំ​ជាមួយ​ចំណុច​ស្រមោល ហេតុនេះ​ហើយ វា​ត្រូវតែ​ធ្វើជា​ជំនួយ គឺ​មិនមែន​ប្រជែង​នឹង​ផ្នែក​ដែល​ភ្លឺ ក្នុង​ផ្ទាំងគំនូរ​របស់​វិចិត្រករ​នោះ​ឡើយ”។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​ព្រះយេស៊ូវ​ ដែល​ជា​ពន្លឺ​នៃ​មនុស្សជាតិ (យ៉ូហាន ១:៤)។ លោក​យ៉ូហាន បាទីស្ទ “បាន​មក​សំរាប់​ជាទី​បន្ទាល់ ដើម្បីនឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍ឲ្យ​មនុស្ស​ទាំងអស់​បាន​ជឿ ដោយសារ​គាត់”(ខ.៧)។ កណ្ឌ​គម្ពីរ​ដំណឹងល្អ​បាន​ប្រាប់​យើង​ថា “គាត់​មិនមែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​តែប៉ុណ្ណោះ”(ខ.៨)។ ក្នុងនាម​យើង​ជា​គ្រីស្ទបរិស័ទ យើង​មិន​ខុសពី​លោក​យ៉ូហាន បាទីស្ទ​ឡើយ។ ព្រះ​ទ្រង់​បាន​ជ្រើសរើស​យើង ឲ្យ​ធ្វើ​បន្ទាល់​ពី​ពន្លឺ​របស់​ព្រះគ្រីស្ទ ដល់​អ្នក​ដែល​កំពុង​រស់នៅ ក្នុង​ភាព​ងងឹត​នៃ​លោកិយ​ដែល​មិន​ជឿ​ព្រះ។ នេះ​ជា​តួនាទី​ដ៏​សំខាន់​របស់​យើង ព្រោះ​អ្នក​មិន​ជឿ​អាច​ពិបាក​ទទួល​ពន្លឺ​នៃ​សិរីល្អ​ដោយ​ផ្ទាល់​ពី​ព្រះអង្គ។ លោក​ខាប្រេរ៉ា​បាន​បង្រៀន​សិស្សរបស់​គាត់​ថា “ចំណុច​អ្វី​ដែល​ទទួល​ពន្លឺ​ដោយ​ផ្ទាល់​ពី​ប្រភព​ពន្លឺ ក្នុង​រូបគំនូរ​ណា​មួយ ក្លាយ​ជា​ទី​បញ្ចេញ​ពន្លឺ​ផង​ដែរ”។ ស្រដៀង​គ្នា​នេះ​ដែរ…

Read article
កុំតាមពួកមានគ្នាច្រើន

កុំ​ឲ្យ​តាម​ពួក​មានគ្នាច្រើន ដើម្បី​ប្រព្រឹត្ត​សេចក្តី​អាក្រក់។ និក្ខមនំ ២៣:២ ក្នុង​ខ្សែភាពយន្ត​ឆ្នាំ១៩៥៧មាន​ចំណងជើង​ថា “បុរស​ចងកំហឹង១២នាក់” តួអង្គ​ជា​ចៅក្រម​បាន​និយាយ​ថា “មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​ម្នាក់ទៀត​របួសធ្ងន់ មិនដឹង​ថា ឆ្លងផុត​ពី​សេចក្តី​ស្លាប់​ឬ​អត់”។ ក្នុង​រឿង​នេះ គេ​ហាក់​ដូចជា​មាន​ភស្តុតាង​ច្រើន​លើស​លប់ ក្នុង​ការ​ចោទ​ប្រកាន់​យុវជន​ម្នាក់ ជា​ជនសង្ស័យ។ តែ​ក្នុងអំឡុងពេល​កាត់ក្តី គេ​ក៏បាន​រក​ឃើញថា ក្រុមប្រឹក្សា​វិនិច្ឆ័យ​មាន​កំហុស។ ក្រុមប្រឹក្សា​វិនិច្ឆ័យ​ម្នាក់ ក្នុងចំណោម​ក្រុមប្រឹក្សា​វិនិច្ឆ័យ​ទាំង១០នាក់ បាន​បោះឆ្នោត​ឲ្យ​យុវជន​នោះ​រួច​ទោស។ ការ​ជជែក​ដេញដោល​ដ៏​ក្តៅ​គគុក​ក៏បាន​កើតមាន ដែល​ក្នុង​នោះ គេ​ក៏​បាន​ចំអក​ឲ្យ​ក្រុមប្រឹក្សា​វិនិច្ឆ័យ​រូប​នោះ ពេល​ដែល​គាត់​បាន​លើកឡើង​អំពី​ភាព​មិន​ប្រក្រតី នៃ​ចម្លើយ​របស់​សាក្សី។ ពួក​គេ​ក៏បាន​បញ្ចេញ​កំហឹង​កាន់តែ​ខ្លាំង ហើយ​គេ​ក៏បាន​មើល​ដឹង​ថា ក្រុមប្រឹក្សា​វិនិច្ឆ័យ​ចិត្តអាក្រក់​ទាំងនោះ កំពុងតែ​បង្ហាញ​ចេញ​នូវ​ចេតនា​ដែល​ចង់​ឲ្យ​យុវជន​នោះ​ស្លាប់ ទោះ​គាត់​គ្មាន​កំហុស​ក៏ដោយ។ ទីបំផុត ក្រុមប្រឹក្សា​ចិត្តអាក្រក់​ទាំងនោះ​ក៏បាន​បោះ​ឆ្នោត​ម្តង​ម្នាក់​ៗ ឲ្យ​គាត់​រួច​ទោស។ កាល​ព្រះ​ទ្រង់ប្រទាន​ព្រះរាជ​បញ្ជា ដល់​រាស្រ្ត​អ៊ីស្រាអែល ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ពួក​គេ​បង្ហាញ​ចេញ​នូវ​ចិត្តក្លា​ហាន ដោយចិត្ត​ស្មោះត្រង់។ គឺ​ដូចដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​ថា “កុំ​ឲ្យ​ធ្វើជា​ទីបន្ទាល់​ដល់​ពួក​ក្តី​ខាង​អ្នកណា​ដែល​មានគ្នាច្រើន ដើម្បីនឹង​បង្វែរ​សេចក្តី​យុត្តិធម៌​ចេញ​នោះ​ឡើយ”(និក្ខមនំ ២៣:២)។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ តុលាការ​មិន​ត្រូវ “យល់មុខ​ខាង​ឯ​អ្នកក្រ​ក្នុង​ការ​ក្តី​គេ​ដែរ”(ខ.៣) ហើយក៏​មិន​ត្រូវ “បង្វែរ​សេចក្តី​យុត្តិធម៌ ក្នុង​រឿង​ក្តី​របស់​អ្នកក្រ​ឲ្យសោះ”(ខ.៦)។ ព្រះ​ជា​ចៅក្រម​ដ៏​សុចរិត ដែល​សព្វព្រះទ័យ​ឲ្យ​យើង​មាន​ភាព​ស្មោះត្រង់ នៅក្នុង​ការប្រព្រឹត្ត​របស់​យើង។ នៅក្នុង​រឿង​បុរស​ចងកំហឹង​ទាំង១២ ក្រុមប្រឹក្សា​វិនិច្ឆ័យ​ទី​៨​ដែល​បាន​បោះឆ្នោត​ឲ្យ​យុវជន​នោះ​រួច​ទោស បាន​និយាយ​ថា “គាត់​ម្នាក់ឯង…

Read article
សេចក្តីស្រឡាញ់ដែលអរសប្បាយ

ដែល​ប្តី​ថ្មោងថ្មី​មានចិត្ត​រីករាយ​ចំពោះ​ប្រពន្ធ​យ៉ាងណា នោះ​ព្រះ​នៃ​ឯង​នឹង​មាន​សេចក្តី​រីករាយ​ចំពោះ​ឯង​យ៉ាងនោះ​ដែរ។ អេសាយ ៦២:៥ ប្រេន​ឌិន(Brendan) និង​ខេ​ធី(Katie) បាន​មើល​មុខ​គ្នា ដោយ​ទឹកមុខ​ញញឹម​ស្រស់។ ពេល​ឃើញ​ក្តី​អំណរ​ដ៏​បរិសុទ្ធ​បាន​លេចឡើង​នៅ​លើ​ផ្ទៃមុខ​ពួក​គេ អ្នក​ប្រហែល​មិន​នឹកស្មាន​ថា ពួក​គេ​បាន​ជួប​ការពិបាក​ប៉ុណ្ណា ពេល​ដែល​ផែនការ​រៀប​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ មានការ​ផ្លាស់​ប្តូរ​ជា​ញឹកញាប់ ដោយសារ​រដ្ឋ​បាន​ដាក់​បំរាម​ក្នុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត១៩។ ទោះ​ពិធី​មង្គលការ​របស់​ពួក​គេ មាន​សមាជិក​គ្រួសារ​ទាំង​សង្ខាង​តែ​២៤​នាក់​ចូលរួម​ក៏ដោយ ក៏​ក្តី​អំណរ និង​សន្តិភាព បាន​បង្ហាញ​ចេញ​មក តាមរយៈ​អ្នក​ទាំងពីរ ខណៈ​ពេល​ដែល​អ្នក​ទាំងពីរ​កំពុង​សន្យា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់ និង​បង្ហាញ​ការ​ដឹងគុណ​ដល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​ទ្រទ្រង់​ពួក​គេ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​ហោរា​អេសាយ ជា​លក្ខណៈ​ប្រៀប​ប្រដូច​អំពី​ក្តី​អំណរ​ដែល​គូ​ស្វាមីភរិយា​ថ្មី​មាន​ចំពោះ​គ្នា ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ក្តី​អំណរ និង​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ព្រះអង្គ។ ក្នុង​ការ​ពិពណ៌នា​បែប​កំណាព្យ​ដ៏​ពីរោះ អំពី​ការ​ប្រោស​លោះ ដែល​ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​រាស្រ្ត​ព្រះអង្គ ហោរា​អេសាយ បាន​រំឭក​ពួកគេ​ថា សេចក្តី​សង្រ្គោះ​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ពួក​គេ​បាន​ឆ្លុះបញ្ចាំង អំពី​ធាតុ​ពិត​នៃ​ការរស់នៅ ក្នុង​ពិភពលោក​ដែល​ប្រេះ​បែក បាន​ជា​ព្រះអង្គ​នឹង​ប្រទាន​ការកម្សាន្ត​ចិត្ត​ដល់​អ្នក​ដែល​មានចិត្ត​ខ្ទេចខ្ទាំ និង​ក្តី​អំណរ​ដល់​អ្នក​ដែល​ទួញ​យំ ព្រមទាំង​ការ​ផ្គត់ផ្គង់​សម្រាប់​ការ​ខ្វះខាត​របស់​រាស្រ្ត​ព្រះអង្គ(អេសាយ ៦១:១-៣)។ ព្រះ​ទ្រង់​បាន​ប្រទាន​ជំនួយ​ដល់​រាស្រ្ត​ព្រះអង្គ ព្រោះ​ព្រះអង្គ​នឹង​មាន​សេចក្តី​រីករាយ​ចំពោះ​យើង(៦២:៥)។ ព្រះ​ទ្រង់​មាន​ព្រះទ័យ​រីករាយ​ចំពោះ​យើង ហើយ​សព្វព្រះទ័យ​នឹង​មាន​ទំនាក់ទំនង​ជាមួយ​យើង។ នេះ​ជា​សេចក្តី​ពិត​ដែល​គួរឲ្យ​កត់សំគាល់។ សូម្បីតែ​នៅពេល​ដែល​យើង​ជួប​ការ​លំបាក ដោយសារ​យើង​កំពុង​រស់នៅ​ក្នុង​លោកិយ​ដែល​ប្រេះ​បែក យើង​មាន​ព្រះ​ដែល​ស្រឡាញ់​យើង មិនមែន​ដោយបង្ខំ តែ​ដោយ​ក្តី​អំណរ និង​សេចក្តី​ស្រឡាញ់​ដែល​ស្ថិតស្ថេរ​អស់​កល្ប(ទំនុកដំកើង ១៣៦:១)។—LISA M.…

Read article
ពេលទទួលរងសម្ពាធ

ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ។ ទំនុកដំកើង ១១៨:៦ កាល​ប៉ុន្មាន​ឆ្នាំមុន មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ អំពី​ការភ័យខ្លាច ដែល​គាត់​មាន ពេល​គាត់​ព្យាយាម​ឆ្លងថ្នល់ ដែល​មានផ្លូវ​ជាច្រើន​ប្រសព្វគ្នា។ គាត់​ថា គាត់​មិនដែល​ឃើញ​ផ្លូវ​ពិបាក​ឆ្លង​យ៉ាងនេះ​ទេ។ ច្បាប់​ដែល​គាត់​បាន​រៀន អំពី​ការ​ឆ្លងផ្លូវ ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព។ គាត់​មាន​ការ​ភ័យ​ខ្លាច​ណាស់ បាន​ជា​គាត់​ឈរ​នៅ​ជ្រុង​ផ្លូវ រង់ចាំ​ឡាន​ក្រុង ហើយ​សុំ​ឲ្យ​អ្នក​បើកឡាន​ក្រុង​ដឹក​គាត់ ទៅ​ផ្លូវ​ម្ខាងទៀត។ គាត់​បាន​ចំណាយពេល​ជាច្រើន ដើម្បី​រៀន​ឆ្លងផ្លូវ​នោះ មុន​ពេល​គាត់​អាច​រៀន​ដើរ និង​បើកឡាន​ឆ្លងផ្លូវ​នោះ ដោយ​ជោគជ័យ។ ការ​ដើរ​ឆ្លងផ្លូវ​ប្រសព្វ​ដ៏​គ្រោះថ្នាក់​អាច​មាន​ភាព​ស្មុកស្មាញ តែ​ការ​ឆ្លងកាត់​បញ្ហា​ដ៏​ស្មុកស្មាញ​ក្នុង​ជីវិត​អាច​មានការ​ពិបាក​ជាង​នេះ​ទៀត។ យើង​មិនបាន​ដឹង​ច្បាស់ អំពី​ស្ថានភាព​របស់​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១១៨ តែ​យើង​អាច​ដឹង​ថា គាត់​កំពុង​មានការ​ពិបាក បាន​ជា​គាត់​ត្រូវ​អធិស្ឋាន។ គឺ​ដូចដែល​គាត់​បាន​ពោល​ថា “ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់ខ្ញុំ”(ខ.៥)។ ហើយ​យើង​អាច​ដឹង​ច្បាស់​ថា គាត់​បាន​ទុកចិត្ត​ព្រះ​អម្ចាស់ ព្រោះ​គាត់​បាន​ថ្លែង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ”(ខ.៦)។ យើង​មាន​អារម្មណ៍​ភ័យខ្លាច ពេលណា​យើង​ត្រូវ​ផ្លាស់​ប្តូរ​ការងារ ឬ​សាលារៀន ឬក៏​ទីលំនៅ។ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ។ ការ​ថប់បារម្ភ​កើតមាន ពេលណា​សុខភាព​យើង​មាន​ការ​ចុះ​ខ្សោយ ទំនាក់​ទំនង​មាន​ការ​ផ្លាស់​ប្តូរ ឬ​មាន​ការ​ខាតបង់​ប្រាក់កាស​ជាដើម។ តែ​យើង​មិន​ត្រូវ​យល់ឃើញ​ថា បញ្ហា​ប្រឈម​ទាំងនេះ ជា​សញ្ញា​បង្ហាញថា ព្រះ​ទ្រង់​បាន​បោះបង់​យើង​ចោល​នោះ​ទេ។ ពេល​យើង​ទទួលរង​សម្ពាធ​កាន់តែ​ខ្លាំង ចូរ​យើង​ចូលក្នុង​ព្រះ​វត្ត​មានព្រះអង្គ​កាន់តែ​ញឹកញាប់ ដោយ​ការអធិស្ឋាន​ដ៏​ជាប់​លាប់។—ARTHUR…

Read article
ភស្តុតាងបញ្ជាក់ថា ព្រះអង្គជាព្រះ

បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត។ យ៉ូហាន ២០:៣១ ពេល​ដែល​អ្នកស្រី ដូរីស ខឺន ហ្គូដវីន(Doris Kearns Goodwin) បានសម្រេច​ចិត្ត​និពន្ធ​សៀវភៅ​មួយ​ក្បាល អំពី​លោក​ប្រធានាធិបតី​អ័ប្រាហាំ លីនខិន(Abraham Lincoln) នាង​មានការ​ភ័យខ្លាច ដោយសារ​ការពិត​ដែល​ថា មាន​សៀវភៅ១ម៉ឺន៤ពាន់​ក្បាល ដែលគេ​បាន​និពន្ធ​អំពី​ប្រធានាធិបតី​ទី១៦រូប​នេះ។ មាន​សៀវភៅ​ជាច្រើន​បាន​និពន្ធ​អំពី​គាត់​ហើយ តើ​នៅ​មាន​ចំណុច​អ្វី​ទៀត ដែល​នាង​អាច​សរសេរ​អំពី​អ្នកដឹកនាំ​ជាទីស្រឡាញ់​នេះ? នាង​មិន​បណ្តោយ​ឲ្យ​រឿង​នេះ​ធ្វើជា​ឧបសគ្គ​រារាំង​នាង​​ឡើយ។ ទីបំផុត អ្នក​ស្រី​ហ្គូដ​វី​ន​ក៏​សម្រេច​បានការ​និពន្ធ​សៀវភៅ មាន​ចំណង​ជើង​ថា គូរ​ប្រជែង​មួយ​ក្រុម : អ្នកប្រាជ្ញ​នយោបាយ អ័ប្រា​ហាំ លីនខិន។ ទស្សនៈ​ថ្មី​ៗ​ដែល​នាង​បាន​បង្ហាញ​ក្នុង​សៀវភៅ​នេះ អំពី​របៀប​នៃ​ការដឹកនាំ​របស់​លោក​លីនខិន បាន​នាំឲ្យ​សៀវភៅ​នេះ​ក្លាយជា​សៀវភៅ​ដែល​បាន​ទទួល​ពិន្ទុ​ច្រើនជាង​គេ និង​ត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើនជាង​គេ​ផង​ដែរ។ សាវ័ក​យ៉ូហាន​បាន​ជួប​បញ្ហា​ប្រឈម​ដែល​ខុសពី​នេះ កាល​គាត់​កត់ត្រា​អំពី​ព្រះរាជកិច្ច និង​ដួង​ព្រះទ័យ​របស់​ព្រះយេស៊ូវ​ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹងល្អ​យ៉ូហាន។ ខ​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ចែងថា “មានការ​ជាច្រើន​ទៀត ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើនឹង​សរសេរ​ទុក ដោយលំដាប់​តមក នោះ​លោកីយ៍​ទាំងមូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បីនឹង​ដាក់​អស់ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។ ដូចនេះ មាន​សេចក្តី​ជាច្រើន​ទៀត ដែល​សាវ័ក​យ៉ូហាន​អាច​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ​នេះ។ ដូចនេះ ក្នុង​ការ​និពន្ធ​កណ្ឌ​គម្ពីរ​នេះ…

Read article
អំណោយដែលយើងមិនសមទទួល

ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បីនឹង​ជួយសង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ១ក្នុង​ពួក​គេ។ ១ធីម៉ូថេ ១:១៥ ថ្មីៗនេះ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បាន​ទទួលអំណោយ​ពី​មិត្ត​ភក្តិ​ខ្ញុំ។ ខ្ញុំ​គិតថា ខ្ញុំ​មិន​សមនឹង​ទទួលអំណោយ​ល្អ​យ៉ាងនេះ ពី​នាង​ឡើយ។ នាង​បាន​ផ្ញើ​អំណោយ​នោះ​មក​ខ្ញុំ បន្ទាប់ពី​បានដឹង​ថា ខ្ញុំ​កំពុង​មាន​ភាព​តប់​ប្រមល់​នឹង​ការងារ។ តែ​នាង​ក៏​កំពុងតែ​មាន​ភាព​តប់ប្រមល់​ផង​ដែរ ដោយសារ​ការ​ជាប់រវល់​ថែរក្សា​ឪពុក​ម្តាយ​ចាស់ជរា ចិញ្ចឹម​កូន​ដែល​បង្ក​បញ្ហា​ជា​ច្រើន ទទួល​រង​សំពាធ​ការងារ និង​មាន​បញ្ហា​ទំនាក់ទំនង​ប្តី​ប្រពន្ធ។ ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា នាង​បាន​គិត​ពី​ខ្ញុំ​ច្រើនជាង​ខ្លួនឯង ហើយ​អំណោយ​ដ៏​សាមញ្ញ​របស់​នាង​បាន​ធ្វើឲ្យ​ខ្ញុំ​រំភើបចិត្ត​ឡើង​ស្រក់​ទឹកភ្នែក។ តាមពិត យើង​រាល់គ្នា​សុទ្ធតែ​ជា​អ្នកទទួល​អំណោយ​មួយ ដែល​យើង​មិន​សមនឹង​ទទួល។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បីនឹង​ជួយសង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ១ក្នុង​ពួក​គេ”(១ធីម៉ូថេ ១:១៥)។ ទោះ​កាលពីមុន គាត់ “ជា​អ្នក​ប្រមាថ ធ្វើទុក្ខ​បៀតបៀន ហើយ​ព្រហើន” តែ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃ​យើង​ចាក់​បង្ហូរ​មក​លើ​គាត់ ជា​បរិបូរ(ខ.១៣-១៤)។ ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ បាន​បណ្តាល​ចិត្ត​សាវ័ក​ប៉ុល​ឲ្យ​យល់​ច្បាស់ អំពី​អំណោយ​នៃ​ព្រះគុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ដោយ​ឥតគិតថ្លៃ។ ជា​លទ្ធផល គាត់​ក៏បាន​យល់​អត្ថន័យ​នៃ​ការ​មិន​សក្តិ​សមនឹង​ទទួល​អំណោយ​នោះ ហើយ​គាត់​ក៏បាន​ក្លាយជា​ឧបករណ៍​ដ៏​មានអំណាច នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយក៏​បាន​ប្រាប់​មនុស្សជា​ច្រើន អំពី​ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​គាត់។ ដោយសារ​ព្រះគុណ​ព្រះ យើង​ទទួល​សេចក្តី​ស្រឡាញ់ ជាជាង​ទទួល​ការ​ថ្កោល​ទោស និង​សេចក្តី​មេត្តា ជាជាង​ការ​ជំនុំ​ជម្រះ។ នៅ​ថ្ងៃនេះ ចូរ​យើង​អបអរ​ព្រះគុណ​ដែល​យើង​មិន​សមនឹង​ទទួល ដែល​ព្រះ​បាន​ប្រទាន…

Read article
ចូលជ្រកយ៉ាងសុខសាន្តនៅក្នុងព្រះ

ឯ​ទូល​បង្គំ នឹង​ពោល​ពី​ព្រះយេហូវ៉ា​ថា ទ្រង់​ជាទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូលបង្គំ គឺជា​ព្រះ​នៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ទុកចិត្ត​នឹង​ទ្រង់។ ទំនុកដំកើង ៩១:២ នៅពេល​ល្ងាច​ថ្ងៃមួយ ពេល​ខ្ញុំ​កំពុង​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ នៅ​ក្បែរ​ការដ្ឋាន​សំណង់​មួយ ក្នុង​តំបន់​ដែល​យើង​រស់នៅ ខ្ញុំ​ឃើញ​កូន​ឆ្មា​មួយ​ក្បាល មាន​រូបរាង​ស្គម និង​ប្រឡាក់​ដី កំពុង​ស្រែកយំ​ដាក់​ខ្ញុំ ដោយ​សម្លេង​គួរឲ្យ​អាណិត ហើយក៏​បាន​ដើរតាម​ខ្ញុំ រហូតដល់​ផ្ទះ​ខ្ញុំ។ សព្វថ្ងៃ​នេះ មីគឃី(Mickey) បាន​ប្រែ​ក្លាយ​ជា​សត្វ​ឆ្មា​ពេញវ័យ មាន​សុខភាព​ល្អ​គួរឲ្យ​ស្រឡាញ់ និង​កំពុង​អរ​សប្បាយ​នឹង​ជីវិត​ដ៏​សុខ​ស្រួល ក្នុង​ផ្ទះ​របស់ខ្ញុំ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ស្រឡាញ់​វា​យ៉ាង​ខ្លាំង។ ពេលណា​ខ្ញុំ​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ កាត់តាម​កន្លែង​ដែល​ខ្ញុំ​បាន​រក​ឃើញ​វា ខ្ញុំ​ច្រើនតែ​អរព្រះគុណ​ព្រះ ដែល​បាន​ឲ្យ​សត្វ​ឆ្មា​មីគឃី​ឈប់​រស់នៅ​អនាថា ហើយ​ឲ្យ​វា​មានផ្ទះ​សម្រាប់​រស់នៅ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក៩១ បាន​ចែង​អំពី​អ្នក​ដែល “នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត”(ខ.១) ដោយ​បាន​នៅជា​មួយ​ព្រះអង្គ។ ក្នុង​ព្រះគម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ នៅ​ជាប់ គឺ​មានន័យថា “នៅ​ជាប់​ជា​អចិន្ត្រៃយ៍”។ ពេលណា​យើង​នៅ​ជាប់​ក្នុង​ព្រះអង្គ នោះ​ព្រះអង្គ​ជួយ​យើង​ឲ្យ​រស់នៅ តាម​ប្រាជ្ញា​របស់​ព្រះអង្គ ហើយ​ស្រឡាញ់​ព្រះអង្គ​លើស​អ្វីៗ​ទាំងអស់(ខ.១៤ យ៉ូហាន ១៥:១០)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ការកម្សាន្ត​ចិត្ត តាមរយៈ​ការ​នៅ​ជាប់​ជាមួយ​ព្រះអង្គ​អស់​កល្ប​ជានិច្ច ក៏ដូចជា​សន្យា​ប្រទាន​សុវត្ថិភាព ក្នុង​ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក​នៅ​ផែនដី។…

Read article
ការមើលឃើញព្រះយេស៊ូវ

អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ។ យ៉ូហាន ១៤:៩ លេ​អូ(Leo) ជា​ក្មេង​តូច​អាយុ៤ខែ ដែល​មិនដែល​បានឃើញ​ឪពុក​ម្តាយ​របស់​គាត់​ឡើយ។ គាត់​​មាន​បញ្ហា​ភ្នែក​ពី​កំណើត ដែល​ធ្វើឲ្យ​គាត់​ព្រិល​ភ្នែក មិន​អាច​មើលឃើញ​អ្វី​ច្បាស់។ គាត់​ហាក់ដូចជា​កំពុង​រស់នៅ ក្នុង​កន្លែងចុះ​អ័ភ្រ​យ៉ាង​ក្រាស់​ជានិច្ច។ តែ​ពេទ្យ​ភ្នែក​ក៏បាន​កាត់​កញ្ចក់​វ៉ែនតា​ពិសេស​មួយ​ឈុត​ឲ្យ​គាត់។ ក្រោយមក ឪពុក​របស់​លេអូ​ក៏បាន​បង្ហោះ​វីដេអូ​មួយ ដែល​ក្នុង​នោះ គេ​ឃើញ​ម្តាយ​គាត់​បំពាក់​វ៉ែនតា​ពីលើ​ភ្នែក​គាត់ ជាលើកដំបូង។ គេ​ឃើញ​ភ្នែក​គាត់​មានការ​ផ្ដោត​បន្តិច​ម្តងៗ។ ស្នាមញញឹម​ស្រស់​ក៏បាន​លេចឡើង នៅ​លើ​ផ្ទៃមុខ​គាត់ ខណៈ​ពេល​ដែល​គាត់​បាន​ឃើញ​ម្តាយ​គាត់​យ៉ាង​ច្បាស់​ជា​លើកដំបូង។ នៅពេល​នោះ ក្មេង​តូច​លេអូ អាច​មើលឃើញ​ច្បាស់​ហើយ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​អំពី​ការសន្ទនា​រវាង​ព្រះយេស៊ូវ​ ជាមួយ​ពួក​សិស្ស​ព្រះអង្គ។ កាលនោះ សាវ័ក​ភីលីព​បាន​ទូល​សូម ព្រះអង្គ​ថា “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើងខ្ញុំ​ឃើញ​ផង”(យ៉ូហាន ១៤:៨)។ ទោះ​ពួក​សាវ័ក​បាន​ចំណាយពេល​ច្រើន ជាមួយ​ព្រះយេស៊ូវ​ហើយក៏​ដោយ ក៏​ពួក​គេ​នៅតែ​មិន​អាច​ស្គាល់​ព្រះអង្គ ដែល​កំពុង​គង់នៅ​ពីមុខ​ពួក​គេ។ ព្រះអង្គ​ក៏បាន​ឆ្លើយ​តប​ថា “អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ” យ៉ូហាន ១៤:៩។ មុន​នោះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ផង​ដែរ​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត”(ខ.៦)។ ព្រះអង្គ​មាន​បន្ទូល​៧ដង ដោយ​ប្រើ​ពាក្យ “ខ្ញុំ​គឺជា”។ ហើយ​ពេលនោះ​ ព្រះអង្គ​ប្រើ​ពាក្យ​នេះ​ជា​លើក​ទី៦ហើយ។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​ប្រាប់​យើង ឲ្យ​ឆ្លុះមើល​តាម​កញ្ចក់​នៃ​ព្រះបន្ទូល…

Read article
ព្រះហស្តព្រះបើកចំហជានិច្ច

បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង។ ១យ៉ូហាន ១:៩ មាន​ពេល​មួយ​ខ្ញុំ​បាន​មើលទៅ​ទូរស័ព្ទ​របស់ខ្ញុំ ដោយ​ចងចិញ្ចើម និង​ដកដង្ហើមធំ។ ការ​ព្រួយបារម្ភ​បាន​ធ្វើឲ្យ​ខ្ញុំ​ជ្រួញ​ចិញ្ចើម។ ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​មានការ​មិន​ចុះសម្រុង​គ្នា​ដ៏​ធ្ងន់ធ្ងរ ដោយសារ​បញ្ហា​កូនៗ​របស់​យើង ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ទូរស័ព្ទ​ទៅ​នាង ដើម្បី​សុំទោស​នាង។ ខ្ញុំ​មិន​ចង់​ធ្វើ​ដូចនេះ ដោយសារ​គំនិត​របស់​យើង នៅតែ​មិន​ត្រូវគ្នា​នោះ​ទេ តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស ឬ​ការ​បន្ទាបខ្លួន កាល​យើង​ជជែកគ្នា​អំពី​រឿង​នោះ​កាលពី​លើក​មុន​នោះ​ទេ។ មុន​នឹង​ខ្ញុំ​ទូរស័ព្ទ​ទៅ​នាង ខ្ញុំ​ឆ្ងល់​ថា ចុះបើ​សិន​ជា​នាង​មិន​អត់ទោស​ឲ្យ​ខ្ញុំ? ចុះបើ​សិន​ជា​នាង​មិន​ចង់​បន្ត​មាន​មិត្តភាព​ជាមួយ​ខ្ញុំ​ទៀត? ពេលនោះ ទំនុក​ច្រៀង​របស់​បទចម្រៀង​មួយ​បាន​លេចឡើង​ក្នុង​គំនិត​ខ្ញុំ ហើយ​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ខ្ញុំ​បាន​សារភាព​បាប​របស់ខ្ញុំ នៅ​ចំពោះ​ព្រះ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ធូរស្បើយ ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យ​ខ្ញុំ ហើយ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួចពីទោស​របស់ខ្ញុំ។ យើង​មិន​អាច​គ្រប់គ្រង​របៀប​ដែល​អ្នកដទៃ​នឹង​ឆ្លើយតប​ចំពោះ​យើង ពេលណា​យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​ទំនាក់​ទំនង​ជាមួយ​ពួក​គេ។ តែ​ដរាប​ណា យើង​ទទួល​ស្គាល់​កំហុស​របស់​យើង ហើយ​បន្ទាប​ខ្លួន​សារភាព​បាប នៅ​ចំពោះ​ព្រះអង្គ ព្រមទាំង​មានការ​កែប្រែ​ដែល​ចាំបាច់ នោះ​យើង​អាច​សូមឲ្យ​ព្រះអង្គ​ប្រទាន​ការ​ប្រោស​ឲ្យ​ជា។ ទោះ​យើង​នៅតែ​បន្ត​អត់ទ្រាំ​នឹង​ការឈឺចាប់ ដោយសារ​បញ្ហា​របស់​មនុស្ស​ដែល​មិនទាន់​ដោះស្រាយ​ក៏ដោយ ក៏​យើង​នៅតែ​អាច​មាន​សន្តិភាព​ជាមួយ​ព្រះអង្គ។ ព្រះហស្ត​ព្រះអង្គ​នៅតែ​បើក​ចំហ ហើយ​ព្រះអង្គ​ត្រៀម​ជា​ស្រេច ដើម្បី​បង្ហាញ​ព្រះគុណ និង​សេចក្តី​មេត្តា ដែល​យើង​ត្រូវការ។ “បើ​យើង​លន់តួ​បាប​វិញ…

Read article