January

You are here:
បាន​ចុះ​ចូល​ព្រះយេស៊ូវ​ទាំងស្រុង

និក្ខមនំ ២៥-២៦ និង ម៉ាថាយ ២០:១៧-២៤ ម៉ាកុស ៨:៣៤-៣៨ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើមាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ម៉ាកុស ៨:៣៦ កាលពី​ឆ្នាំ១៩២០ លោក​ចន ស៊ុង(John Sung) ជា​កូនទី៦ របស់​គ្រូ​គង្វាល​ជនជាតិ​ចិន បាន​ទទួល​អាហារ​រូបករណ៍ ទៅរៀន​នៅ​សាកល​វិទ្យាល័យ​មួយ ក្នុង​សហរដ្ឋអាមេរិក​។ គាត់​បាន​បញ្ចប់​ការ​សិក្សា ដោយ​ទទួល​សញ្ញា​ប័ត្រ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយក៏​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត ព្រម​ទាំង​ថ្នាក់​បណ្ឌិត​ផង​ដែរ​។ ខណៈ​ពេល​ដែល​គាត់​កំពុង​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ខ្ពស់ គាត់​ក៏បាន​ដើរ​ចេញ​ឆ្ងាយ​ពី​ព្រះអម្ចាស់​។ ក្រោយមក នៅ​ពេលយប់​មួយ ក្នុង​ឆ្នាំ១៩២៧ គាត់​ក៏បាន​ថ្វាយ​ជីវិត​គាត់​ដាច់​ដល់​ព្រះគ្រីស្ទ ហើយក៏​បាន​ទទួល​ការ​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​គ្រូ​អធិប្បាយ​។ គាត់​មាន​ឱកាស​ជា​ច្រើន ដើម្បី​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់​កំរៃ​ខ្ពស់ ក្នុង​ប្រទេស​ចិន តែ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​កប៉ាល់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​លះចោល​បំណង​ប្រាថ្នា​របស់​គាត់​។ គាត់​ក៏​បាន​បោះ​សញ្ញា​ប័ត្រ​ទាំង​អស់​ចូល​ទៅ​ក្នុង​ទឹកស​មុទ្រ ជា​និមិត្ត​សញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត ដោយ​ទុក​តែ​សញ្ញា​ប័ត្រ​បណ្ឌិត​ជូន​ឪពុក​ម្តាយ​របស់​គាត់ ដោយ​ការ​គោរព​។ លោក​ចន ស៊ុង បាន​យល់​អំពី​អត្ថន័យ​នៃ​ការ​ក្លាយ​ជា​សិស្ស​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើមាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ?”(ម៉ាកុស ៨:៣៦)។ ពេលណា​យើង​បដិសេធន៍​ខ្លួនឯង ហើយ​បោះបង់ចោល​ជីវិត​ចាស់ ដើម្បី​ដើរ​តាម​ព្រះគ្រីស្ទ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ(ខ.៣៤-៣៥) គឺ​អាច​មានន័យថា…

Read article
ព្រះយេស៊ូវ​ប្រទាន​ទន្លេ​ជីវិត

និក្ខមនំ ២៣-២៤ និង ម៉ាថាយ ២០:១-១៦ អេសាយ ៣២:១-៨ មើល នឹង​មាន​ស្តេច១អង្គ​សោយរាជ្យ​ដោយ​សុ​ចរិត … ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួតហែង​។ អេសាយ ៣២:១-២ ខណៈ​ពេល​ដែល​គេ​កំពុង​ខួង​ដី​រករ៉ែ​ប្រេងឆៅ ក្នុង​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ហួតហែង​បំផុត នៅ​លើ​ពិភពលោក ក្រុម​ការងារ​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​រក​ឃើញ​ប្រព័ន្ធ​ទឹក​ក្រោម​ដី​ដ៏​ធំ​សម្បើម​មួយ​។ ដូច​នេះ នៅ​ឆ្នាំ១៩៨៣ គេ​ក៏បាន​ចាប់​ផ្តើម​អនុវត្ត​គម្រោង “ទន្លេ​សប្ប​និមិត្ត” ខ្នាត​ធំ ដោយ​ដាក់​ប្រព័ន្ធ​ទុយោ​ទឹក ដើម្បី​នាំ​ទឹក​មាន​គុណ​ភាព​ខ្ពស់ ចូល​ទៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ដែល​កំពុង​ត្រូវ​ការ​ទឹក​។ នៅ​ក្បែរ​កន្លែង​ដែល​គេ​បង្កើត​គម្រោង​នេះ មាន​ផ្លាក​មួយ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “មាន​សរសៃឈាម​ជីវិត​ហូរ​ចេញពី​កន្លែង​នេះ”។ ហោរា​អេសាយ​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ​អំពី​ទឹក​ក្នុង​វាល​រហោស្ថាន ដើម្បី​ពិពណ៌នា​អំពី​ក្សត្រ​ដ៏​សុចរិត​មួយ​អង្គ ដែល​នឹង​យាង​មក(អេសាយ ៣២)។ ស្តេច ឬ​អ្នក​ដឹកនាំ​ដែល​គ្រប់​គ្រង ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត គឺ​ប្រៀប​ដូចជា “ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូចជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ”(ខ.២)។ អ្នក​ដឹកនាំ​ខ្លះ​ជ្រើស​រើស​យក​ការ​ទទួល ជាជាង​ការ​ឲ្យ​។ ទោះជា​យ៉ាងណា​ក៏ដោយ សញ្ញា​សំ​គាល់​របស់​អ្នក​ដឹកនាំ​ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ គឺជា​អ្នក​ដែល​ផ្តល់​ឲ្យ​នូវ​ជម្រក ទី​ជ្រកកោន ភាព​ស្រស់​ថ្លា និង​ការ​ការពារ​។ កណ្ឌ​គម្ពីរ​អេសាយ​បាន​ចែងថា “ឯ​ការ​នៃ​សេចក្តី​សុចរិត នោះ​នឹង​បានជា​សន្តិ​សុខ…

Read article
ចែកចាយ តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ

និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩ កាឡាទី ៥:១៤-១៥,២២-២៦ «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួនឯង»។ កាឡាទី ៥:១៤ គ្រូ​គង្វាល​វ័យ​ក្មេង​ម្នាក់​មាន​ទម្លាប់​អធិស្ឋាន​រៀង​រាល់​ពេល​ព្រឹក ទូល​សូម​ព្រះ​ទ្រង់​ប្រើ​គាត់​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​ធ្វើ​ជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ​។ ជា​ញឹក​ញាប់ គាត់​មាន​អំណរ ដែល​ព្រះ​ទ្រង់​ប្រទាន​ឱកាស​ឲ្យ​គាត់​រស់នៅ​ជា​ព្រះពរ​។ ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​សម្រាក​ពី​ការងារ​ទីពីរ​របស់​គាត់ គាត់​ក៏បាន​អង្គុយ​នៅ​ខាង​ក្រៅ ជាមួយ​មិត្ត​រួម​ការងារ​ម្នាក់​ដែល​បាន​សួរ​គាត់​អំពី​ព្រះយេស៊ូវ​។ លោក​គ្រូ​គង្វាល​ក៏បាន​ឆ្លើយ​សំណួរ​ទាំង​ប៉ុន្មាន ដែល​បុរស​នោះ​មាន​។ គាត់​មិន​បាន​ប្រកែក​គ្នា ឬ​និយាយ​ខ្លាំងៗ​ដាក់​គេ​ឡើយ​។ លោក​គ្រូ​គង្វាល​ក៏បាន​លើក​ឡើង​ថា ព្រះវិញ្ញាណបរិសុទ្ធ​បាន​ដឹកនាំ​គាត់ ឲ្យ​មាន​ឱកាស​ជជែក​គ្នា​ជាមួយ​អ្នក​ដទៃ​ នៅពេល​ខ្លះ ប្រកបដោយ​ប្រសិទ្ធភាព និង​សេចក្តី​ស្រឡាញ់​។ គាត់​ក៏​រកបាន​មិត្ត​ភក្តិ​ថ្មី​ម្នាក់​ទៀត​នៅ​ថ្ងៃ​នោះ ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្វែង​យល់​បន្ថែម​អំពី​ព្រះ​។ ការ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ដឹកនាំ​យើង ជា​វិធី​ល្អ​បំផុត​ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះយេស៊ូវ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ថា “កាលណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្តា ហើយ​និង​ធ្វើ​ជាទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”​(កិច្ចការ ១:៨)។ ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​នោះ​គឺ “សេចក្តី​ស្រឡាញ់ អំណរ​អរ មេ​ត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(កាឡាទី…

Read article
អំណោយ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់

និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥ អេភេសូរ ៤:៤-៨ តែ​មាន​ព្រះ​គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ​។ អេភេសូរ ៤:៧ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​កែ​ក្រដាស​ប្រឡង​សំណេរ​អត្ថបទ​របស់​និស្សិត ដែល​ខ្ញុំ​បង្រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​អត្ថបទ​ដែល​សិស្ស​ម្នាក់​បាន​សរសេរ​។ គាត់​សរសេរ​បាន​ល្អ​ណាស់! មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា សំណេរ​នោះ​ល្អ​ពេក គាត់​មិន​ទំនងជា​បាន​សរសេរ​ដោយ​សមត្ថ​ភាព​ខ្លួនឯង​ទេ​។ ខ្ញុំ​ក៏បាន​ធ្វើ​ការ​ស្រាវជ្រាវ​បន្តិច​បន្តួច ក៏​បាន​ដឹង​ថា តាម​ពិត គាត់​បាន​ចម្លង​អត្ថបទ​នោះ​ពី​ប្រភព​នៅ​តាម​អនឡាញ​។ ខ្ញុំ​ក៏បាន​ផ្ញើ​អ៊ីមែល​ទៅ​សិស្ស​ម្នាក់​នោះ ដើម្បី​ឲ្យ​នាង​បាន​ដឹង​អំពី​កំហុស​របស់​នាង​។ នាង​នឹង​ទទួល​បាន​ពិន្ទុ​សូន្យ សម្រាប់​អត្ថបទ​នោះ តែ​នាង​អាច​សរសេរ​អត្ថបទ​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​បាន​ពិន្ទុ​ខ្លះ​។ នាង​ក៏​បាន​ឆ្លើយ​តប​ថា នាង​មាន​ការ​សោក​ស្តាយ​ចំពោះ​កំហុស​របស់​នាង ហើយក៏​បាន​អរគុណ​ខ្ញុំ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​នាង ទោះ​នាង​មិន​សមនឹង​ទទួល​ឱកាស​នោះ​ក៏ដោយ​។ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​ព្រះ​គុណ​ពី​ព្រះយេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ដូច​នេះ ខ្ញុំ​មិន​អាច​បដិសេធន៍​មិន​ព្រម​ផ្តល់​ឱកាស​ឲ្យ​នាង​ឡើយ​។ ព្រះគុណ​ព្រះ​បាន​ជួយ​ឲ្យ​ជីវិត​យើង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​តាម​មធ្យោបាយ​ជា​ច្រើន ហើយ​ប្រោស​លោះ​យើង​ឲ្យ​រួច​​ពី​បាប​។ លោក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវ ដូចជា​គេ​ដែរ”(កិច្ចការ ១៥:១១)។ ដូច​នេះ ព្រះគុណ​ព្រះ​បាន​នាំមក​នូវ​សេចក្តី​សង្គ្រោះ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​ផង​ដែរ​ថា “ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ”(រ៉ូម ៦:១៤)។ បាន​សេចក្តី​ថា ព្រះគុណ​ព្រះ​អង្គ​ជួយ​យើង មិន​ឲ្យ​រស់នៅ​ក្រោម​អំណាច​របស់​បាប​ទៀត​ទេ​។…

Read article
ពាក្យ​សម្ដី​នាំមក​នូវ​ចិត្ត​ស្រស់​ថ្លា

និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០ សុភាសិត ២៥:២៣-២៧ ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស​ល្វឹងល្វើយ​ជា​យ៉ាងណា នោះ​ដំណឹង​ល្អ​ដែល​មកពី​ស្រុក​ឆ្ងាយ​ក៏​យ៉ាង​នោះ​ដែរ​។ សុភាសិត ២៥:២៥ កាល​ខ្ញុំ​កំពុង​ឈរ​នៅ​ក្នុង​ផ្ទះ​បាយ កូន​ស្រី​ខ្ញុំ​ស្រាប់តែ​លាន់​មាត់​ថា មាន​សត្វ​រុយ​មួយ​ក្បាល​នៅ​ក្នុង​ទឹក​ឃ្មុំ។ ខ្ញុំ​ក៏បាន​និយាយ​លេង​ជាមួយ​នាង ដោយ​ដក​ស្រង់​ពាក្យ​ស្លោក​មួយ ដែល​ពោល​ថា យើង​អាច​ប្រទះ​ឃើញ​សត្វ​រុយ​នៅ​ក្នុង​ទឹក​ឃ្មុំ ច្រើន​ជាង​នៅ​ក្នុង​ទឹក​ខ្មេះ​។ កាល​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​រុយ​នៅ​ក្នុង​ទឹក​ឃ្មុំ​ជា​លើក​ដំបូង តែ​ខ្ញុំ​បាន​ដក​ស្រង់​ពាក្យ​ស្លោក​នេះ ដោយសារ​វា​បាន​បង្រៀន​យើង​ថា ការ​ស្នើសុំ​ដ៏​សុភាព​អាច​បញ្ចុះ​បញ្ចូល​អ្នក​ដទៃ បាន​ច្រើន​ជាង​ការ​ស្នើសុំ​ដោយ​អាកប្ប​កិរិយា​ជូរ​ល្វីង​។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ប្រមូល​ផ្តុំ​សុភាសិត​ប្រកបដោយ​ប្រាជ្ញា​ជា​ច្រើន ដែល​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ឲ្យ​តែង​។ សុភាសិត​ទាំង​នេះ​ដឹកនាំ និង​បង្រៀន​យើង នូវ​សេចក្តី​ពិត​ដ៏​សំខាន់ អំពី​របៀប​រស់នៅ ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​។ សុភាសិត​ជា​ច្រើន​ផ្ដោត​ទៅលើ​ទំនាក់​ទំនងជា​មួយ​មនុស្ស​និង​មនុស្ស ដោយ​រាប់​បញ្ចូល​ទាំង​ផល​ប៉ះ​ពាល់ ដែល​ពាក្យ​សម្ដី​របស់​យើង​អាច​មាន​មក​លើ​អ្នក​ដទៃ​។ ក្នុង​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ដាស់​តឿន​យើង មិន​ឲ្យ​និយាយ​ពាក្យ​មិន​ពិត​មក​លើ​អ្នក​ដទៃ(សុភាសិត ២៥:១៨)។ ទ្រង់​បាន​បង្រៀន​ថា “អណ្តាត​ដែល​និយាយ​ដើម​គេ” នាំ​ឲ្យ​មាន​ភាព​ល្អក់កករ​នៅ​ក្នុង​ទំនាក់​ទំនង(ខ.២៣)។ ទ្រង់​ក៏បាន​ដាស់តឿន អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​រអ៊ូរទាំ​ផង​ដែរ(ខ.២៤)។ ហើយ​ទ្រង់​ក៏បាន​លើក​ទឹក​ចិត្ត​អ្នកអាន​កណ្ឌ​គម្ពីរ​សុភា​សិត​ ពាក្យ​សម្តី​ដែល​នាំ​ដំណឹង​ល្អ គឺជា​ព្រះពរ​ដល់​អ្នក​ស្តាប់(ខ.២៥)។ ខណៈ​ពេល​ដែល​យើង​ព្យាយាម​យក​សេចក្តី​ពិត​នេះ​មក​អនុវត្តន៍​តាម សូម​ព្រះ​វិញ្ញាណ​ប្រទាន​យើង នូវ​ចម្លើយ​ដ៏​សម​រម្យ(១៦:១)។ ព្រះ​អង្គ​អាច​ជួយ​ឲ្យ​ពាក្យ​សម្ដី​របស់​យើង​មាន​រស់​ជាតិ​ផ្អែម ក៏​ដូចជា​នាំមក​នូវ​ភាព​ស្រស់​ថ្លា​ក្នុង​ចិត្ត​។—Lisa M. Samra តើ​អ្នក​បាន​ឃើញ​ផល​ប៉ះ​ពាល់​នៃ​ពាក្យ​សម្ដី…

Read article
មិន​វិនិច្ឆ័យ​តែ​សម្បក​ក្រៅ

និក្ខមនំ ១៤-១៥ និង ម៉ាថាយ ១៧ ១សាំយ៉ូអែល ១៦:១-៧ មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះ​ក្នុង​ចិត្ត​វិញ​។ ១សាំយ៉ូអែល ១៦:៧ ជា​ច្រើន​ឆ្នាំ​មុន អ្នក​ស្រីជូលី លែនស៍មែន(Julie Landsman) បាន​ចូល​រួម​ការ​ប្រកួត​ផ្លុំ​ត្រែ​បារាំង សម្រាប់​មហោស្រព​អូប៉ែរ៉ា​មេត្រូប៉ូលិស នៅ​ទីក្រុង​ញូយ៉ក​។ ក្នុង​កម្មវិធី​ប្រកួត​នេះ បេក្ខជន​ម្នាក់ៗ​ត្រូវ​ផ្លុំ​ត្រែ​បារាំង​របស់​ខ្លួន នៅ​ក្រោយ​កញ្ចក់​កុំ​ឲ្យ​គណៈកម្មការ​ឃើញ​មុខ ដើម្បី​ជៀសវាង​ការ​លំអៀង ដោយសារ​ពួក​គេ​សុទ្ធតែ​ជា​មនុស្ស​ប្រុស​។ អ្នក​ស្រី​ជូលី​ផ្លុំ​ត្រែ​បាន​ល្អ​ជាងគេ ហើយក៏​បាន​ឈ្នះ​ការ​ប្រកួត​នោះ​។ ប៉ុន្តែ ពេល​នាង​បោះ​ជំហាន​ចេញពី​ក្រោយ​កញ្ចក់ គណ​កម្ម​ការ​ខ្លះ​បាន​ដើរ​គេចមុខ​នាង ទៅ​ខាង​ក្រោយ​បន្ទប់។ ពួកគេ​ប្រាកដ​មិន​ចង់​ឲ្យ​មនុស្ស​ស្រី​មាន​សមត្ថភាព​ធ្វើ​បាន​ល្អ​ដូច​នេះ​ទេ​។ កាល​ពួក​អ៊ីស្រាអែល​ទូល​សូម​ព្រះអម្ចាស់ ប្រទាន​ស្តេច​មួយ​អង្គ​ឲ្យ​គ្រប់​គ្រង​ពួកគេ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ដោយ​ប្រទាន​បុរស​ម្នាក់ ដែល​មាន​កាយ​សម្បទា​ល្អ ធ្វើ​ជា​ស្តេច ដូច​ជាតិ​សាសន៍​ដទៃ(១សាំយ៉ូអែល ៨:៥ ៩:២)។ ប៉ុន្តែ ដោយសារ​ស្តេច​សូល​បាន​សោយ​រាជ ដោយ​ព្រះទ័យ​មិន​ស្មោះ​ត្រង់ និង​មិន​ស្តាប់​បង្គាប់​ព្រះ ព្រះអង្គ​ក៏បាន​ចាត់​លោក​សាំយូអែល​ឲ្យ​ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចាក់​ប្រេង​តាំង​មនុស្ស​ម្នាក់​ទៀត ឲ្យ​ឡើង​គ្រង​រាជ(១៦:១-១៣)។ ពេល​លោក​សាំយូអែល​ឃើញ​លោក​អេលាប ជា​កូន​ច្បង គាត់​ក៏​បាន​សន្និដ្ឋាន​ថា ព្រះ​ទ្រង់​បាន​ជ្រើសរើស​គាត់​ឲ្យ​ធើ្វ​ស្តេច ព្រោះ​គាត់​មាន​កាយ​សម្បទា​គួរ​ឲ្យ​ស្ញប់​ស្ញែង​។ តែ​ព្រះ​ទ្រង់​បាន​បង្រៀន​លោក​ហោរា​ឲ្យ​គិតថា “ឯ​មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ…

Read article
កន្លែង​ថ្មី​ដែល​មាន​ការ​ពិបាក

និក្ខមនំ ១២-១៣ និង ម៉ាថាយ ១៦ នាងអេសធើរ ២:៣-៤,១២-១៧ ប្រហែល​ជា​ព្រះ​នាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេល​នេះឯង​ទេ​ដឹង? នាងអេសធើរ ៤:១៤ បន្ទាប់ពី​ខ្ញុំ​បាន​ពិនិត្យ​សុខ​ភាព​រក​ឃើញថា ខ្ញុំ​មាន​ជំងឺ​មហារីក​ធ្ងន់ធ្ងរ ក្នុង​នាម​ខ្ញុំ​ជា​ប្តី និង​ឪពុក​ដែល​មាន​កូន​តូច មាន​សំណួរ​ជា​ច្រើន​វិលវល់​ក្នុង​គំនិត​ខ្ញុំ​។ ឱ​ព្រះ​អង្គ​អើយ ហេតុ​អ្វី​រឿង​នេះ​កើត​ឡើង​ចំពោះ​ទូល​បង្គំ? តើ​នេះ​ជា​ផែនការ​ដែល​ព្រះអង្គ​មាន​សម្រាប់​ទូល​បង្គំ​មែនឬ? អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ ក្រុម​គ្រួសារ​ខ្ញុំ​ទើបតែ​បាន​បម្រើ​ព្រះអង្គ ក្នុង​ក្រុម​បេសកកម្ម​មួយ ដែល​បាន​នាំ​ក្មេងៗ​ជា​ច្រើន​ឲ្យ​ទទួល​ព្រះយេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ​។ ព្រះអង្គ​បាន​ប្រទាន​ពរ​ឲ្យ​ការងារ​យើង​មានផល​ផ្លែ​ជា​ច្រើន​។ យើង​មាន​អំណរ​ណាស់​។ តែ​ហេតុ​អ្វី​យើង​ជួប​រឿង​ដ៏​សោកសៅ​នេះ? នាងអេសធើរ​ទំនងជា​មាន​សំណួរ​ជា​ច្រើន ក្នុង​ការ​អធិស្ឋាន​ទៅ​រក​ព្រះអម្ចាស់ បន្ទាប់ពី​នាង​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាក​ចេញទៅ​ស្រុក​កំណើត​ជាទី​ស្រឡាញ់ ចូល​ទៅ​រស់នៅ​ក្នុង​ទឹកដី​ថ្មី(នាងអេសធើរ ២:៨)។ លោក​ម៉ា​ដេកាយ ជា​បង​ប្អូន​ជីដូនមួយ​របស់​នាង​បាន​ចិញ្ចឹម​នាង ដូចជា​កូន​បង្កើត បន្ទាប់ពី​នាង​ក្លាយ​ជា​ក្មេង​កំព្រា(ខ.៧)។ ប៉ុន្តែ ក្រោយមក គេ​ក៏​បាន​យក​នាង​ទៅ​ធ្វើ​ជា​ស្រី​ស្នំ​របស់​ស្តេច ហើយក៏​នាង​ក៏បាន​ក្លាយ​ជា​មហេសី​(ខ.១៧)។ លោក​ម៉ា​ដេកាយ​មាន​ការ​ខ្វល់ខ្វាយ​អំពី​រឿង ដែល​កំពុង​កើត​ឡើង ចំពោះ​នាងអេសធើរ(ខ.១១)។ ប៉ុន្តែ មួយ​រយៈ​ក្រោយមក អ្នក​ទាំង​ពីរ​ក៏​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​ត្រាស់ហៅ​នាង ឲ្យ​មាន​តួនាទី​ដ៏​មាន​ឥទ្ធិពល សម្រាប់​ពេល​ដែល​ពិបាក​យ៉ាង​នោះ(៤:១៤) គឺ​តួនាទី​ដែល​នាង​អាច​ប្រើ ដើម្បី​ជួយ​សង្រ្គោះ​ប្រជាជន​របស់​នាង ឲ្យ​រួច​ផុត​ពី​សេចក្តី​ហិន​វិនាស(ជំពូក ៧-៨)។ នេះ​ជា​ភស្តុតាង​បញ្ជាក់​ថា ព្រះអម្ចាស់​បាន​ដាក់​នាងអេសធើរ…

Read article
ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ

និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-៣៩ យ៉ាកុប ១:១៨-២០ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ​។ យ៉ាកុប ១:១៩ មាន​ពេល​មួយ ខ្ញុំ​មាន​អារម្មណ៍​ថា បេះដូង​ខ្ញុំ​លោត​កាន់តែ​ញាប់ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​មាត់ ដើម្បី​បដិសេធន៍​ការ​ចោទ​ប្រកាន់ ដែល​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​មាន​មក​លើ​ខ្ញុំ​។ សារ​ដែល​ខ្ញុំ​បាន​បង្ហោះ​សារ​តាម​អនឡាញ មិន​មាន​អ្វី​ជាប់​ទាក់ទង​នឹង​គាត់​ទេ។ ប៉ុន្តែ មុន​ពេល​ខ្ញុំ​ឆ្លើយតប ខ្ញុំ​ក៏​បាន​អធិស្ឋាន​ខ្សឹប​ៗ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​សម្រួល​អារម្មណ៍ ហើយក៏​បានឮ​គាត់​និយាយ​ពាក្យ​ពេចន៍​ដែល​បង្កប់​ដោយ​ការ​ឈឺ​ចាប់​។ ខ្ញុំ​ក៏បាន​ដឹង​ច្បាស់​ថា ការ​ឈឺ​ចាប់​នោះ​មាន​ភាព​ស៊ី​ជម្រៅ​។ មិត្ត​ភក្តិ​ខ្ញុំ​កំពុង​ឈឺ​ចាប់ ហើយ​ខ្ញុំ​ក៏​លែង​ចង់​ការពារ​ខ្លួនឯង​ទៀត ខណៈ​ពេល​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​លើកយក​រឿង​នោះ​មក​និយាយ​ជាមួយ​គាត់​។ ក្នុង​អំឡុង​ពេល​សន្ទនា​គ្នា​នោះ ខ្ញុំ​ក៏​យល់​អំពី​អត្ថន័យ​នៃ​បទ​គម្ពីរ​យ៉ាកុប ដែល​បាន​ជំរុញ​យើង​ឲ្យ “ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង”(១:១៩)។ ការ​ស្តាប់​អាច​ជួយ​ឲ្យ​យើង​ឮ​អ្វី​ដែល​បង្កប់ នៅ​ពី​ក្រោយ​ពាក្យ​សម្តី ហើយ​ជៀសវាង​កំហឹង “ដែល​មិន​បាន​សំរេច​តាម​សេចក្តី​សុចរិត​របស់​ព្រះ”(ខ.២០)។ វា​ជួយ​ឲ្យ​យើង​យល់​ចិត្ត​អ្នក​និយាយ​។ ខ្ញុំ​យល់​ឃើញថា ការ​ឈប់​បង្អង់ និង​អធិស្ឋាន​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​ខ្ញុំ ក្នុង​ការ​សន្ទនា​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ​។ ខ្ញុំ​កាន់តែ​ឆាប់​ឆ្លើយតប ចំពោះ​ពាក្យ​សម្តី​របស់​គាត់ ជា​ជាង​អាក់អន់​ចិត្ត​នឹង​គាត់​។ បើសិន​ជា​ខ្ញុំ​មិន​បាន​ឈប់​បង្អង់​សិន ដើម្បី​អធិស្ឋាន ខ្ញុំ​ប្រហែល​ជា​វាយ​បក​ទៅ​គាត់​វិញ ដោយ​បង្ហាញ​គំនិត​ខ្ញុំ ហើយ​ចែក​ចាយ​ថា…

Read article
កែប្រែ​វត្ថុ​គ្មាន​តម្លៃ ឲ្យ​មាន​ភាព​ស្រស់​ស្អាត

និក្ខមនំ ៧-៨ និង ម៉ាថាយ ១៥:១-២០ មីកា ៤:១-៥ នោះ​គេ​នឹង​ដំដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ​។ មីកា ៤:៣ ភរិយា​ខ្ញុំ ឈ្មោះ​មីសកា(Miska) បាន​ទិញ​ខ្សែ​ករ និង​ក្រវិល​កង ពី​ប្រទេស​អេត្យូពី​។ ភាព​ប្រណិត​ដ៏​សាមញ្ញ​របស់​គ្រឿង​អលង្ការ​ទាំង​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្នាដៃ​សិល្បៈ​ពិតៗ​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រវត្តិ​របស់​គ្រឿង​អលង្ការ​នេះ គឺជា​ចំណុច​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​។ ដោយសារ​មាន​ការ​ប៉ះ​ទង្គិច​ដ៏​សាហាវ និង​សង្គ្រាម​ស៊ីវិល ដែល​បាន​កើត​ឡើង​អស់​ជា​ច្រើន​ទសវត្សរ៍ ទឹកដី​របស់​ប្រទេស​អេត្យូពី មាន​សម្បក​កន្ទុះ​របស់​គ្រាប់​កាំភ្លើង និង​គ្រាប់​ផ្លោង នៅ​រាត់រាយ​ស្ទើរ​គ្រប់​ទី​កន្លែង​។ ជនជាតិ​អេត្យូពី​ក៏​បាន​ស្តារ​ទឹកដី​របស់​ខ្លួន​ឡើង​វិញ ដោយ​សម្អាត​កម្ទេច​អំបែង ដោយ​មាន​សង្ឃឹម​ក្នុង​ចិត្ត​។ ហើយ​សិល្បៈ​ករ​ក៏​បាន​កែ​ច្នៃ​សម្បក​កន្ទុះ​គ្រាប់​កាំភ្លើង ធ្វើ​ជា​គ្រឿង​អលង្ការ​លក់​។ ពេល​ដែល​ខ្ញុំ​បានឮ​អំពី​រឿង​នេះ ខ្ញុំ​ក៏បាន​នឹក​ចាំ​ព្រះបន្ទូល​សន្យា ដែល​ហោរា​មីកា​បាន​ប្រកាស ដោយ​ចិត្ត​ក្លាហាន ទៅ​កាន់​រាស្រ្ត​របស់​ព្រះ យ៉ាង​ដូចនេះ​ថា គេ“នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ”(៤:៣)។ ដាវ​និង​លំពែង ត្រូវ​បាន​គេ​ផលិត​មក សម្រាប់​សម្លាប់​ជីវិត​មនុស្ស តែ​ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ព្រះ​ចេ​ស្តា ដោយ​កែ​ប្រែ​ពួកវា​ឲ្យ​ក្លាយ​ជា​ឧបករណ៍​ដែល​ជួយ​ទ្រទ្រង់​ជីវិត​វិញ​។ លោក​ហោរា​ក៏បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ថ្ងៃ​ដែល​ព្រះ​ទ្រង់​យាង​មកវិញ “អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ត​ទៅ”(ខ.៣)។ ការ​ប្រកាស​របស់​លោក​មីកា នៅ​សម័យ​មុន មិន​ពិបាក​ឲ្យ​មនុស្ស​សម័យ​បច្ចុប្បន្ន​យល់​ឡើយ​។ ពិភពលោក​នៅតែ​មាន​សង្រ្គាម និង​អំពើ​ហិង្សា…

Read article
ការផ្តោត​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ

និក្ខមនំ ៤-៦ និង ម៉ាថាយ ១៤:២២-៣៦ លូកា ១០:១៧-២០ ត្រូវ​ឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់ទុក​នៅ​ស្ថាន​សួគ៌​វិញ​។ លូកា ១០:២០ យើង​បាន​ស្គាល់​លោក​ខា(Kha) ជាង​មួយ​ឆ្នាំ​ហើយ​។ គាត់​ជា​ផ្នែក​មួយ​នៃ​ក្រុម​តូច​របស់​ព្រះវិហារ ដែល​មាន​ការ​ជួបជុំ​រៀង​រាល់​សប្តាហ៍ ដើម្បី​ពិភាក្សា​អំពី​ការ​អ្វី​ដែល​យើង​បាន​រៀន​អំពី​ព្រះ​។ នៅពេល​ល្ងាច​មួយ ក្នុង​អំឡុង​ពេល​យើង​ជួប​ប្រជុំ​គ្នា​ដូច​សព្វ​មួយដង គាត់​បាន​ចែក​ចាយ​អំពី​ពេល​ដែល​គាត់​បាន​ទទួល​រង្វាន់ នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​។ គាត់​កម្រ​និយាយ​អំពី​រឿង​ដូច​នេះ​ណាស់ បានជា​ខ្ញុំ​ស្ទើរតែ​មិន​បាន​កត់​សំ​គាល់​។ ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា ខ្ញុំ​បាន​ស្គាល់​កីឡាករ​អូឡាំពិក​ម្នាក់ ដែល​បាន​បញ្ចប់​ការ​ប្រកួត​យក​មេដាយ​សំរឹទ្ធ​។ ខ្ញុំ​មិន​យល់ថា ហេតុ​អ្វី​គាត់​មិន​បាន​និយាយ​អំពី​រឿង​នេះ​ពី​មុន​មក​ទេ តែ​គាត់​ដឹង​ថា ជោគជ័យ​ក្នុង​កីឡា ជា​ផ្នែក​ពិសេស​មួយ​នៃ​រឿង​ជីវិត​របស់​គាត់ តែ​គ្រួសារ សហគមន៍ និង​សេចក្តី​ជំនឿ​របស់​គាត់ ជា​ផ្នែក​ដែល​សំខាន់​ជាង និង​ជា​ចំណុច​ស្នូល​នៃ​អត្ត​សញ្ញាណ​របស់​គាត់​។ រឿង​ដែល​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​លូកា ១០:១-២៣ បាន​ពិពណ៌នា អំពី​សេចក្តី​អ្វី​ដែល​គួរតែ​បាន​ធ្វើ​ជា​ចំណុច​ស្នូល​នៃ​អត្ត​សញ្ញាណ​របស់​យើង​។ ព្រះយេស៊ូវ​បាន​ចាត់​សិស្ស៧២នាក់ ឲ្យ​ចេញ​ទៅ​ប្រកា​ស​ប្រាប់​អ្នក​ដទៃ​អំពី​នគរ​ព្រះ​។ ពេល​ដែល​ពួក​គេ​វិល​ត្រឡប់​មកវិញ ពួកគេ​ក៏បាន​រាយ​ការណ៍​ដល់​ព្រះ​អង្គ​ថា ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​ពួកគេ ដោយ​ព្រះ​នាម​ទ្រង់​ដែរ(ខ.១៧)។ ព្រះយេស៊ូវ​បាន​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​ប្រទាន​ពួកគេ​នូវ​ព្រះ​ចេស្តា និង​ការ​ការពារ​ជា​បរិបូរ តែ​ព្រះអង្គ​មាន​បន្ទូល​ថា ពួក​គេ​បាន​ផ្តោត​ចិត្ត​ទៅលើ​រឿង​ដែល​មិន​គួរ​ផ្តោត​។ ព្រះអង្គ​ក៏​បាន​បញ្ជាក់​ថា ពួកគេ​គួរតែ​មាន​ចិត្ត​អរ​សប្បាយ ដោយសារ​ឈ្មោះ​ពួកគេ​បាន​កត់ទុក​ក្នុង​នគរ​ស្ថាន​សួគ៌​វិញ(ខ.២០)។ ទោះ​ព្រះ​ទ្រង់​បាន​ប្រទាន​ជោគជ័យ ឬ​សមត្ថ​ភាព​ច្រើន​ប៉ុណ្ណា​ក៏ដោយ…

Read article