Truth for Life

You are here:
ព្រះ​អង្គ​បាន​អត់​ទោស ដូច​នេះ​យើង​ត្រូវ​អត់​ទោស​ឲ្យ​គេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ​កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី?» (ម៉ាថាយ ១៨:៣៣)។ មនុស្ស​ដែល​បាន​ទទួល​ការ​អត់​ទោស​ហើយ គួរ​តែ​រស់​នៅ​ជា​មនុស្ស​ដែល​អត់​ទោស​ឲ្យ​អ្នក​ដទៃ ហើយ​ដោយ​សារ​យើង​មិន​ងាយ​អត់​ទោស​ឲ្យ​គេ នោះ​យើង​ចាំ​បាច់​ត្រូវ​ឮ​ការ​ក្រើន​រម្លឹក​នេះ​ម្តង​ហើយ​ម្តង​ទៀត។ ម្យ៉ាង​ទៀត យើង​អត់​ទោស​ឲ្យ​គេ ព្រោះ​ព្រះ​អម្ចាស់​បាន​អត់​ទោស​ឲ្យ​យើង​តាម​រយៈ​ព្រះ​យេស៊ូវ​ហើយ។ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​យ៉ាង​ច្បាស់​ថា ការ​អត់​ទោស​របស់​ព្រះ​អង្គ​មិន​មែន​ដោយ​សារ​យើង​បាន​ធ្វើ​ការ​ល្អ ហើយ​មិន​មែន​ដោយ​សារ​យើង​ខិតខំ​បង្ហាញ​សេចក្តី​មេត្តា និង​ការ​អត់​ទោស​ដល់​អ្នក​ដទៃ តែ​ផ្ទុយ​ទៅ​វិញ ការ​អត់​ទោស​កើត​ចេញ​ពី​ព្រះ​គុណ​ព្រះ។ វិញ្ញាណ​ដែល​អត់​ទោស​គឺ​ជា​ភស្តុតាង​ធំ​បំផុត​ដែល​បង្ហាញ​ថា នរណា​ម្នាក់​ពិត​ជា​បាន​ប្រែ​ចិត្ត​ចេញ​ពី​បាប។ ផ្ទុយ​មក​វិញ បើ​យើង​នៅ​តែ​បន្ត​មាន​គំនុំ សេចក្តី​សម្អប់ និង​ភាព​​ជូរ​ល្វីង ក្នុង​ចិត្ត​យើង នោះ​យើង​មិន​គ្រាន់​តែ​នាំ​ផល​វិបាក​ដល់​ជីវិត​ខ្លួន​ឯង និង​បំផ្លាញ​ទំនាក់​ទំនង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ យើង​ថែម​ទាំង​ចាំ​បាច់​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​ពិតជា​បាន​យល់​អំពី​លក្ខណៈ​នៃ​ការ​អត់​ទោស​របស់​ព្រះ​ដែរ​ឬ​ទេ។ យើង​មិន​អាច​ផ្តល់​ឲ្យ​គេ​នូវ​ការ​អត់​ទោស​ពិត​ប្រាកដ​បាន​ឡើយ ទាល់​តែ​យើង​បាន​ស្គាល់​ការ​អត់​ទោស​របស់​ព្រះ ហើយ​បើ​យើង​ស្គាល់​ហើយ នោះ​យើង​មិន​អាច​ថា យើង​មិន​អាច​អត់​ទោស​ឲ្យ​គេ​នោះ​ឡើយ។ ការ​អត់​ទោស​ចេញ​ពី​ចិត្ត​យើង​មក ពេល​ណា​ហើយ​បាន​ផ្លាស់​ប្រែ ដោយ​សារ​ព្រះ​គុណ​ព្រះ​អង្គ និង​បាន​ពិចារណា​អំពី​ទំហំ​នៃ​កំហុស​របស់​យើង​ដែល​ទាស់​ប្រឆាំង​ព្រះ​អង្គ។ ពេល​ណា​ការ​ផ្លាស់​ប្រែ​ដូច​នេះ​កើត​មាន បាប​ដែល​អ្នក​ដទៃ​ធ្វើ​មក​លើ​យើង នឹង​មាន​ទម្ងន់​ស្រាល​ជាង​មុន ខណៈ​ដែល​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​អត់​ទោស​ឲ្យ​គេ​ដូច​ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង។ នេះ​ជា​ការ​គោល​ការណ៍​នៅ​ពី​ក្រោយ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ​អំពី​អ្នក​បម្រើ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​១៨ ដែល​បាន​ទទួល​ការ​លើក​លែង​បំណុល​ដែល​ធៀប​នឹង​សម័យ​បច្ចុប្បន្ន​គឺ ស្មើ​នឹង​ទឹក​ប្រាក់​៨​ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់​មក គាត់​បាន​បដិសេធន៍​មិន​លើក​លែង​ឲ្យ​មិត្ត​ភក្តិ​គាត់​ដែល​ជំពាក់​គាត់​តែ ២​ម៉ឺន​ដុល្លារ។ ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មើល​ឃើញ​ភាព​គ្មាន​ហេតុផល​នៃ​អ្នក​បម្រើ ដែល​បាន​ទទួល​ការ​លើក​លែង​បំណុល​ដ៏​ច្រើន​លើស​លប់ តែ​មិន​បាន​លើក​លែង​ឲ្យ​បំណុល​ដែល​គេ​ជំពាក់​គាត់។…

Read article
ការ​សម្រាក​ខាង​ឯ​វិញ្ញាណ​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដូច្នេះ ដែល​នៅ​មាន​សេចក្តី​សន្យា​ទុក​មក​ឲ្យ​បាន​ចូល​ក្នុង​សេចក្តី​សម្រាក​របស់​ទ្រង់ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ខ្លាច​ចុះ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មើល​ទៅ​ដូច​ជា​ឈោង​ទៅ​មិន​ដល់។ ដ្បិត​ដំណឹង​ល្អ​បាន​ផ្សាយ​មក​យើង​រាល់​គ្នា​ដូច​ជា​ដល់​គេ​ដែរ ប៉ុន្តែ​ព្រះ​បន្ទូល​ដែល​គេ​ឮ នោះ​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ដោយ​ព្រោះ​មិន​បាន​លាយ​នឹង​សេចក្តី​ជំនឿ ក្នុង​ចិត្ត​នៃ​ពួក​អ្នក​ដែល​ឮ​នោះ» (ហេព្រើរ ៤:១-២)។ មាន​ពេល​ជា​ញឹកញាប់​​ពេក​ហើយ​ដែល​គ្រីស្ទាន​ពូកែ​រក​ពេល​លំហែ​កាយ តែ​ពិបាក​រក​ពេល​សម្រាក។ តើ​មូល​ហេតុ​អ្វី? មូល​ហេតុ​ទី​មួយ ប្រហែល​មក​ពី​វប្ប​ធម៌​សម័យ​បច្ចុប្បន្ន​បាន​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​មក​លើ​ការ​ដេញ​តាម​ដោយ​ឥត​ស្រាកស្រាន្ត​នូវ​ភាព​ជោគជ័យ និង​ភាព​ចម្រុង​ចម្រើន ក្នុង​កម្រិត​កាន់តែ​ខ្ពស់​ឡើងៗ។ សូម្បីតែ​ការ​សម្រាក​របស់​យើង ក៏​មាន​ពេញ​ដោយ «ការ​ដេញ​តាម» និង​ការ​ចង់​បាន​ការ​ចម្រើន​ឡើង និង​ភាព​ជោគជ័យ​ដែរ។ ហើយ​មូល​ហេតុ​ដែល​វប្បធម៌​នីមួយៗ​មាន​បញ្ហា​ដូច​នេះ គឺ​ដោយ​សារ​មនុស្ស​បាន​ដាច់​ចេញ​ពី​ព្រះ ដែល​បាន​បង្កើត​យើង​មក​សម្រាប់​ឲ្យ​ធ្វើ​ការ​ផង និង​សម្រាក​ផង។ នៅ​ពេល​ដែល​អំពើ​បាប​បាន​ចូល​ក្នុង​លោកីយ៍ មនុស្ស​ជាតិ​បាន​បាត់​បង់​ការ​សម្រាក​ពិត​ប្រាកដ។ យើង​មិន​អាច​បដិសេធន៍​ថា មនុស្ស​ជាតិ​មិន​មាន​ការ​សម្រាក និង​ភាព​ស្ងប់​ស្ងាត់​ពិត​ប្រាកដ​ឡើយ។ ការ​លំហែ​មិន​មែន​ជា​ការ​សម្រាក​ទេ បើ​សិន​ជា​អ្នក​ខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​មាន​ពេល​សម្រាក​តែ​មួយ​ភ្លែត ឬ​អ្នក​បាន​បំពេញ​ពេល​លំហែ​របស់​អ្នក ទៅ​ដោយ​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​នោះ។ ជា​ការ​ពិត​ណាស់ មាន​អ្វីៗ​ជា​ច្រើន​ទៀត ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន។ ព្រះ​អង្គ​ប្រទាន​ការ​សម្រាក​ដល់​យើង ដើម្បី​ធ្វើ​ឲ្យ​វិញ្ញាណ​យើង​ស្ងប់​រំងាប់។ ការ​សម្រាក​ខាង​ឯ​វិញ្ញាណ​កើត​ចេញពី​ជីវិត​ដែល​ចុះ​ចូល​ព្រះ​អង្គ​ដោយ​ជំនឿ។ ពេល​ណា​ទោស​នៃ​សេចក្តី​ស្លាប់​ដែល​កើត​ចេញ​ពី​បាប ធ្លាក់​មក​លើ​មនុស្ស​ជាតិ យើង​មិន​អាច​អរ​សប្បាយ​នឹង​ការ​សម្រាក​ពិត​ប្រាកដ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន​នោះ​ទេ។ យើង​ចាំ​បាច់​ត្រូវ​កើត​ជា​ថ្មី ព្រោះ «អ្នកណា​នៅ​ក្នុង​ព្រះ​គ្រីស្ទ នោះ​ឈ្មោះ​ថា បាន​កើត​ជា​ថ្មី​ហើយ» (២កូរិនថូស ៥:‌១៧)។ កាល​ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារពើ ព្រះ​អង្គ​បង្កើត​គោល​ការណ៍​សម្រាប់​ការ​សម្រាក​ខាង​ឯ​វិញ្ញាណ…

Read article
ទូល​បង្គំ​គ្មាន​អ្វី​សោះ​នៅ​ក្នុង​ដៃ​ទូល​បង្គំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ព្រះ​គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា​ឲ្យ​រួចពី​សេចក្តី​បណ្ដាសា​របស់​ក្រឹត្យ​វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្ដាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ») ដើម្បី​ឲ្យពរ​របស់​លោក​អ័ប្រាហាំ បាន​មក​ដល់​អស់​ទាំង​សាសន៍​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សេចក្តី​សន្យា គឺ​ជា​ព្រះ​វិញ្ញាណ ដោយ​សារ​សេចក្តី​ជំនឿ» (កាឡាទី ៣:១៣-១៤)។ ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ព្រោះ​ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដាសា​ដ៏​ធំ​បំផុត​នៃ​អំពើ​បាប។ ភាព​អស្ចារ្យ​នៃ​ការ​រំដោះ​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​យើង​បាន​យល់​ថា ព្រះ​គ្រីស្ទ​បាន​លើក​បណ្ដាសា​នេះ​ចេញ​ពី​យើង​ហើយ គឺ​បណ្ដាសា​ដែល​បាន​តម្រូវ​ថា យើង​សម​នឹង​ស្លាប់ ព្រោះ​យើង​មាន​បាប​នៅ​ចំពោះ​ព្រះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​យើង​បាន​សង្គ្រោះ​ហើយ ភាព​ស្ញប់​ស្ញែង​នោះ​ងាយ​នឹង​រលាយ​បាត់​ទៅ​វិញ។ ជីវិត​ដ៏​សុខ​ស្រួល ហើយ​មិន​ចង់​លូត​លាស់ ធ្វើ​ឲ្យ​យើង​ពិបាក​មើល​ឃើញ​បាប​ដែល​បាន​គ្រប់​គ្រង​យើង​ណាស់។ យើង​ពិត​ជា​ងាយ​នឹង​ជឿ​ថា បើ​យើង​ខំ​ប្រឹងតែ​បន្តិច​ទៀត​ក្នុង​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ ការងារ ក្នុង​ទំនាក់​ទំនង និង​ភាព​ជោគជ័យ​របស់​យើង នោះ​យើង​នឹង​ក្លាយ​ជា​មនុស្ស​ល្អ ដែល​សម​នឹង​ទទួល​ព្រះ​ពរ។ យើង​ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ ជាជាង​មនុស្ស​ដែល​មាន​ជំនឿ។ យើង​ត្រូវ​បាន​អូស​ទាញ​​ជា​ប្រចាំ ឲ្យ​ងាក​បែរ​ទៅ​រក​ការ​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​ដែល​ជា​សាសនា​ក្លែងក្លាយ។ នេះ​ជា​ការ​ល្បួង​ដែល​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី​បាន​ជួយ​ប្រទះ។ ហេតុ​នេះ​ហើយ សាវ័ក ប៉ុល ក៏​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​គេ ដើម្បី​បង្រៀន​ពួក​គេ​ថា នោះ​មិន​មែន​ជា​ការ​បង្រៀន​ដ៏​ត្រឹម​ត្រូវ​សម្រាប់​គ្រីស្ទ​បរិស័ទ​នោះ​ទេ។ តាម​ពិត វា​ផ្ទុយ​នឹង​ជំនឿ​របស់​យើង! បើ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​គ្រាន់​តែ​ជា​ការ​​ប្រកាស​ថា ព្រះ​គ្រីស្ទ​បាន​យាង​មក ដើម្បី​បន្ថែម​ពីលើ​ជីវិត​យើង នៅ​ត្រង់​ចំណុច​ដែល​យើង​ខ្វះខាត នោះ​យើង​នឹង​លែង​ខ្វល់​ពី​បណ្ដាសា​នៃ​ក្រឹត្យ​វិន័យ ហើយ​ក៏​គ្មាន​ដំណោះ​ស្រាយ​សម្រាប់​បណ្ដាសា​នោះ​ឡើយ។ ប៉ុន្តែ បណ្ដាសា​ពិត​ជា​មាន​មែន ហើយ​យើង​ត្រូវ​មាន​ដំណោះ​ស្រាយ។…

Read article
ការ​ធានា​សម្រាប់​វិញ្ញាណ​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះពរ​ខាង​ព្រលឹង​វិញ្ញាណ​នៅ​ស្ថាន​ដ៏​ខ្ពស់។ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់។ ពីព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន​សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់» (អេភេសូរ ១:៣-៥)។ ព្រះ​អម្ចាស់​បាន​ស្រឡាញ់​អ្នក​តាំង​ពី​យូរ​មក​ហើយ។ ការ​សរសើរ​តម្កើង​ព្រះ​ដែល​សាវ័ក ប៉ុល បាន​បន្លឺ​ឡើង​នៅ​ដើម​ដំបូង​នៃ​សំបុត្រ ដែល​គាត់​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គឺ​ជា​ការ​ប្រកាស​មក​កាន់​យើង​រាល់​គ្នា​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​ក្នុង​ព្រះ​គ្រីស្ទ។ ការ​សរសើរ​តម្កើង​​នេះ​មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់​ចំណុច​ដែល​ថា ការ​សរសើរ​តម្កើង​នេះ​បាន​រម្លឹក​យើង​ថា តាំង​ពី​មុន​ពេល​យើង​ចាប់​កំណើត​ព្រះ​អង្គ​ជា​អ្នក​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​ទាញ​នាំ​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ត្រឡប់​មក​ព្រះ​អង្គ​វិញ។ យើង​ប្រហែល​ជា​ចង់​ជឿ​ថា យើង​ចាំ​បាច់​ត្រូវ​ស្វែង​រក​ព្រះ​អង្គ​ដោយ​ពឹង​អាង​កម្លាំង​យើង​ជា​មនុស្ស។ ជា​ការ​ពិត​ណាស់ សាសនា​ជា​ច្រើន​ក្នុង​លោកីយ៍​សុទ្ធ​តែ​បង្រៀន​ឲ្យ​ធ្វើ​ដូច​នេះ​ឯង។ តែ​តាំង​ពី​ដើម​ដំបូង​មក ព្រះ​គម្ពីរ​ប៊ីប​បាន​បង្រៀន​ថា តាម​ពិត​គឺ​ព្រះ​អង្គ​ទេ ដែល​ឈោង​មក​រក​យើង​មុន។ គោល​លទ្ធិ​នៃ​ការ​ជ្រើស​រើស​យើង​ក្នុង​ព្រះ​គ្រីស្ទ មិន​មែន​ជា​រឿង​បន្ទាប់​បន្សំ​ក្នុង​ប្រវត្តិ​សាស្ត្រ​នោះ​ទេ តែ​ជា​រឿង​ដ៏​សំខាន់​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ពេល​អតីត​កាល តាំង​ពី​អស់​កល្ប​ជានិច្ច មុន​ពេល​ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារពើ។ ជា​ការ​ពិត​ណាស់ យើង​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ ប៉ុន្តែ​យើង​ចាំ​បាច់​ត្រូវ​បន្ទាប​ខ្លួន​ទទួល​ស្គាល់​ថា យើង​មិន​អាច​ជ្រើស​រើស​ព្រះ​អង្គ​បាន​ទេ បើ​សិន​ជា​ព្រះ​អង្គ​មិន​បាន​ជ្រើស​រើស​យើង តាំង​ពី​មុន​កំណើត​លោកីយ៍។ អ្នក​មិន​អាច​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​អង្គ​បាន​ទេ បើ​សិន​ជា​ព្រះ​អង្គ​មិន​បាន​សម្រេច​ព្រះ​ទ័យ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​កូន​ព្រះ​អង្គ​ជា​មុន​ទេ​នោះ។ មនុស្ស​ពិត​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​យក​ការ​បង្រៀន​​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​មនុស្ស​ផង និង​ការ​បង្រៀន​អំពី​អធិបតេយ្យ​ភាព​របស់​ព្រះ​ផង​ក្នុង​ពេល​តែ​មួយ។ មនុស្ស​ជា​ច្រើន​ជឿ​ថា ពួក​គេ​ត្រូវ​តែ​ជ្រើស​រើស​យក​ការ​បង្រៀន​ណា​មួយ​ក្នុង​ចំណោម​ការ​បង្រៀន​ទាំង​ពីរ​នេះ ប៉ុន្តែ​តាម​ពិត ការ​បង្រៀន​ទាំង​ពីរ​សុទ្ធ​តែ​សម​ស្រប​នឹង​ព្រះ​គម្ពីរ និង​មាន​ការ​ជាប់​ទាក់​ទង​គ្នា។ ការ​បង្រៀន​ទាំង​ពីរ​ជា​សេចក្តី​ពិត​ពីរ ដែល​នៅ​ទន្ទឹម​គ្នា ដែល​ហាក់​ដូច​ជា​មិន​អាច​ដាក់​បញ្ចូល​គ្នា​បាន ក្នុង​គំនិត​មនុស្ស​ដែល​មាន​ដែន​កំណត់ តែ​ការ​បង្រៀន​ទាំង​ពីរ​សុទ្ធ​តែ​ត្រឹម​ត្រូវ។…

Read article
មាន​ការ​ប្ដេជ្ញា​ចិត្ត ដ៏​ជាប់​លាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក។ ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក ម៉ូសេ ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អញ​គ្រប់​ជំពូក» (យ៉ូស្វេ ១៤:៨-៩)។ មនុស្ស​ជា​ច្រើន​មាន​ភាព​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ជីវិត តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​បាត់​បង់​អ្វី​ម្យ៉ាង ដែល​ធ្លាប់​ជួយ​ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ។ ពួក​គេ​ប្រហែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​ក្នុង​វ័យ​យុវជន។ ឬ​ជីវិត​របស់​ពួក​គេ​ប្រហែល​មាន​ភាព​លេច​ធ្លោ មាន​ឥទ្ធិពល និង​មាន​ឋានៈ​ខ្ពង់ខ្ពស់។ ក្នុង​ពួក​ជំនុំ​យើង ប្រហែល​ជា​មាន​មនុស្ស​ដែល​ជោគជ័យ​ដូច​នេះ ហើយ​ជា​ការ​ពិត​ណាស់ យើង​ក៏​អាច​មើល​ឃើញ​ខ្លួន​យើង ជា​មនុស្ស​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ។ ប៉ុន្តែ មាន​ពេល​ច្រើន​ដង​ពេក​ហើយ ដែល​យើង​ជួប​ការ​ល្បួង​ឲ្យ​ចង់​ធ្វើ​ជា​ម្ចាស់​នៃ​ពេល​អតីត​កាល​ដោយ​ក្រឡេក​មក​មើល «ឆ្នាំ​ដ៏​ល្អ» ជា​ញឹក​ញាប់ ហើយ​ក៏​បាន​រអ៊ូរទាំ​អំពី​ការ​ប្រែ​ប្រួល​ដែល​បាន​កើត​មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កាលែប មិន​មាន​ការ​ឆ្លើយ​តប​ដូច​នេះ​ទេ ចំពោះ​បរាជ័យ​របស់​គាត់។ គាត់​បាន​ជៀស​វាង​ការ​អ៊ូ​រទាំ ហើយ​ក៏​បាន​បន្ត​មាន​សេចក្តី​ជំនឿ។ គាត់​បាន​រស់​នៅ​ក្នុង​បរិស្ថាន​ដ៏​ពិបាក ក្នុង​វ័យ​កណ្ដាល។ កាល​គាត់​មាន​អាយុ​៤០​ឆ្នាំ គាត់​ក៏​បាន​ជាប់​គាំង​ដំណើរ​នៅ​ក្នុង​ការ​រស់​នៅ​វិល​វល់​ជា​មួយ​ប្រជាជន​អ៊‌ីស្រាអែល​អស់​រយៈ​ពេល​៤​ទសវត្សរ៍​ក្នុង​វាល​រហោស្ថាន ដោយ​សារ​មនុស្ស​ជុំ​វិញ​គាត់​មិន​បាន​ទុក​ចិត្ត​ព្រះ។ តែ​ក្នុង​អំឡុង​ពេល​ដ៏​នឿយណាយ និង​វិលវល់​នោះ លោក កាលែប នៅ​តែ​រួច​ផុត​ពី​ចិត្ត​ជូរ​ល្វីង និង​ការ​រអ៊ូរទាំ។ តាម​ពិត អ្វីៗ​ប្រែ​ជា​អាក្រក់​យ៉ាង​ខ្លាំង បាន​ជា​ពួក​បណ្ដា​ជន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ដឹក​នាំ​ម្នាក់ ដើម្បី​នាំ​ពួក​គេ​ត្រឡប់​ទៅ​រក​ជីវិត​ចាស់​ដែល​សុខ​ស្រួល​ជាង​នេះ (ជន​គណនា…

Read article
ពាក្យ​សម្ដី​ដែល​ជួយ មិនមែន​បំផ្លាញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មាន​ទាំង​ពាក្យ​សរសើរ និង​ពាក្យ​ប្រទេច​ផ្ដាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។ តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ? បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង​បាយ​ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក​ជា​ប្រៃ​ផង​សាប​ផង​បាន​ឡើយ» (យ៉ាកុប ៣:‌១០-១២)។ ក្នុង​ដំណើរ​ជីវិត​របស់​យើង យើង​បាន​ជួប​កាលៈទេសៈ​ដែល​អយុត្តិធម៌ គ្មាន​មេត្តា និង​មិន​គួរ​ជួប ហើយ​ជា​ញឹក​ញាប់ យើង​ជួប​មនុស្ស​ដែល​យើង​មិន​ចង់​ជួប។ មុន​ពេល​យើង​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ពាក្យ​សម្ដី ក្នុង​ស្ថានភាព​ទាំង​នោះ យើង​ចាំ​បាច់​ត្រូវ​នឹក​ចាំ​សេចក្តី​ពិត​ដែល​ព្រះ​អម្ចាស់​បាន​បង្រៀន​ថា ពាក្យ​សម្ដី​របស់​យើង​ឆ្លុះ​បញ្ចាំង​អំពី​ចិត្ត​យើង (ម៉ាថាយ ១២:៣៤)។ បើ​ពាក្យ​សម្ដី​យើង​មិន​ស្រប​នឹង​ព្រះ​បន្ទូល​ព្រះ​គ្រីស្ទ​ទេ យើង​ត្រូវ​ពិនិត្យ​មើល​ចិត្ត​យើង​ជា​ដំបូង មិន​មែន​ពិនិត្យ​មាត់​យើង​ទេ។ ការ​នេះ​ក៏​បាន​បង្ហាញ អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​អម្ចាស់​ធ្វើ​ក្នុង​យើង ពេល​ណា​យើង​ឆ្លើយ​តប​ចំពោះ​ការ​ប៉ះ​ទង្គិច ដោយ​ពាក្យ​សម្ដី​ដែល​ជួយ​ជា​ជាង​បំផ្លាញ។ អណ្ដាត​យើង​មាន​អំណាច​ខ្លាំង​ណាស់ ហើយ​យើង​អាច​ប្រើ​វា ដើម្បី​ជួយ លើក​ទឹក​ចិត្ត គាំទ្រ ជួយ​ឲ្យ​ចម្រើន​ឡើង ផ្សះផ្សា អត់​ទោស បង្រួប​បង្រួម និង​ឲ្យ​ពរ។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​បទ​គម្ពីរ​សុភាសិត​ជា​ច្រើន​បាន​លើក​ឡើង អំពី​ពាក្យ​សម្ដី​ដែល​យើង​និយាយ។ ស្ដេច សាឡូម៉ូន មាន​បន្ទូល​ថា «មាត់​នៃ​មនុស្ស​សុ​ចរិត ជា​អណ្ដូង​ជីវិត» (សុភាសិត ១០:១១)។ ទ្រង់​បាន​ប្រៀបធៀប​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ទៅ​នឹង​ក្រវិល​ដ៏​ស្រស់​ស្អាត ដែល​បាន​លម្អ​អ្នក​ពាក់​វា…

Read article
ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ​អណ្ដាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មកពី​ស្ថាន​នរក​ដែរ…តែ​ឯ​អណ្ដាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ» (យ៉ាកុប ៣:៦, ៨)។ មាន​របស់​បី​យ៉ាង​ដែល​មិន​អាច​វិល​ត្រឡប់​មក​វិញ គឺ​ទឹក​មាត់​ដែល​ស្ដោះ​ទៅ​លើ​ដី​ ពាក្យ​សម្ដី​ដែល​និយាយ​ហួស​ហើយ និង​ឱកាស​ដែល​បាន​កន្លង​ផុត។ ពាក្យ​សម្ដី​ដែល​យើង​និយាយ​ហើយ មិន​អាច​លេប​វិញ​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ជំនុំ​ជម្រះ ព្រះ​ទ្រង់​នឹង​ឲ្យ​យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​គ្រប់​ម៉ាត់​ដែល​យើង​បាន​និយាយ សូម្បី​តែ​ពាក្យ​ដែល​និយាយ​ដោយ​ឥត​បើ​គិត (ម៉ាថាយ ១២:៣៦)។ គឺ​ដូច​ដែល​ស្ដេច សាឡូម៉ូន បាន​មាន​បន្ទូល​ថា «អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ» (សុភាសិត ១៣:៣) ហើយ «ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ» (១៨:២១)។ ពាក្យ​សម្ដី​របស់​យើង​អាច​លើក​ទឹក​ចិត្ត ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង និង​នាំ​ឲ្យ​មាន​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ។ ប៉ុន្តែ វា​ក៏​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ ការ​ប្រកែក​គ្នា និង​បង្ក​ការ​ខូច​ខាត។ ស្ដេច សាឡូម៉ូន ក៏​បាន​ធ្វើ​ការ​បក​ស្រាយ​ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​អំពី​ចរិត​​លក្ខណៈ​ជា​ច្រើន​របស់​ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់​នោះ។ ទ្រង់​ពិពណ៌នា​ថា ពាក្យ​សម្ដី​ដែល​និយាយ​ចេញ​មក​ដោយ​ឥត​បើ​គិត គឺ​ប្រៀប​ដូច​ជា «ចាក់​ដោយ​ដាវ» (១២:១៨)។ ជា​ញឹក​ញាប់ យើង​និយាយ​ចេញ​មក ដោយ​មិន​បាន​បង្ខាំង​មាត់​ខ្លួន​ឯង ហើយ​យើង​ក៏​បាន​ក្លាយ​ជា​មនុស្ស​ដែល «ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង»…

Read article
ខិតខំ​រត់​កាន់​តែ​ខ្លាំង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬអី​ថា ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ​មាន​តែ​១ទេ​ដែល​បាន​រង្វាន់? ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ ហើយ​អស់​អ្នក​ដែល​ត​យុទ្ធ​គ្នា គេ​ខំអត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុក​រលួយ តែ​យើង​រាល់​គ្នា​វិញ គឺ​ឲ្យ​បាន​មកុដ១ ដែល​មិន​ចេះ​ពុក​រលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ» (១កូរិនថូស ៩:២៤-២៦)។ ការ​ប្រកួត​កីឡា មាន​សារៈ​សំខាន់​ណាស់​ក្នុង​វប្បធម៌​ជនជាតិ​ក្រិក ហើយ​បាន​សាយភាយ​ដល់​ភាគ​ខាង​កើត​នៃ​ចក្រភព​រ៉ូម៉ាំង​ក្នុង​គ្រា​សញ្ញា​ថ្មី។ អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​ដោយ​សង្ខេប អំពី​ទីក្រុង​កូរិនថូស​ថា ជា​ទី​ក្រុង​ដែល​ប្រជាជន​ទាម​ទារ​តែ​របស់​សំខាន់​ពីរ​យ៉ាង​ប៉ុណ្ណោះ​គឺ នំ​ប៉័ង និង​ការ​ប្រកួត​កីឡា1។ ការ​ប្រកួត​តូចៗ​ប្រចាំ​តំបន់ ផ្តល់​ឲ្យ​នូវ​រង្វាន់​ជា​ច្រើន​ប្រភេទ តែ​ក្នុង​ការ​ប្រកួត​ធំៗ មាន​រង្វាន់​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ឈ្នះ ដែល​ច្រើន​តែ​ជា មកុដ​ធ្វើ​ពី​ស្លឹក​ឈើ។ អ្នក​ប្រកួត​ចំណាយ​ពេល​ជា​ច្រើន​ខែ​ឆ្នាំ​នៃ​ជីវិត​របស់​ពួក​គេ ដើម្បី​កាត់​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​សប្បាយ​ផ្សេងៗ ដែល​មាន​ដូច​ជា​ទំនាក់​ទំនង ចំណី​អាហារ និង​ការ​ដេញ​តាម​ការ​សប្បាយ​គ្រប់​យ៉ាង ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​សមត្ថភាព​យក​ជ័យ​ជម្នះ ពោល​គឺ​ដើម្បី​ផ្ដោត​ចិត្ត​ទៅ​លើ​មកុដ​មួយ​ធ្វើ​ពី​ស្លឹក​ឈើ។ សាវ័ក ប៉ុល ក៏​បាន​និយាយ​ប្រៀប​ធៀប​នឹង​រឿង​នេះ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ​ឲ្យ​រស់​នៅ ដោយ​ភ្នែក​ផ្ដោត​ទៅ​រក​រង្វាន់​ដ៏​អស់​កល្ប​ដែល​ជា​ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​គ្រីស្ទ និង​មាន​ការ​រួប​រួម​ជា​មួយ​ព្រះ​អង្គ។ ក្នុង​ការ​ប្រកួត​ឆ្លង​ខេត្ត​របស់​ក្រុម​កីឡាករ​ប្រចាំ​សាលា​រៀន ការ​ប្រកួត​ដែល​មាន​កីឡាករ​ជា​ច្រើន​ចូល​រួម​ពី​ដំបូង មិន​យូរ​ប៉ុន្មាន ក៏​បាន​ប្រែ​ក្លាយ​ជា​៣​ក្រុម ដូចជា ក្រុម​តូច​ជាងគេ​ដែល​ប្រកួត​ដើម្បី​ឲ្យ​បាន​មេដាយ​មាស និង​ក្រុម​ធំជាង​គេ​ដែល​រត់​នៅ​កណ្ដាល​ដែល​ទោះ​មិន​ឈ្នះ​បាន​មេដាយ​មាស​ក៏​មិន​អី ហើយ​ក្រុម​ដែល​រត់​ក្រោយ​គេ​គឺ​ប្រៀប​ដូច​ជា វិញ្ញាណ​ដែល​សង្ស័យ មាន​ការ​រំខាន និង​មាន​ការ​ខក​ចិត្ត។…

Read article
ក្តី​សង្ឃឹម នៅ​ក្នុង​ការ​រង់​ចាំ​ដ៏​ស្ងប់​ស្ងាត់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ គាត់​នឹង​រៀប​ចំ​ផ្លូវ​នៅ​មុខ​អញ ហើយ​ព្រះ​អម្ចាស់​ដែល​ឯង​រាល់​គ្នា​ស្វែង​រក​នោះ ទ្រង់​នឹង​លោ​តែ​មក​ដល់​ព្រះ​វិហារ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្តី​សញ្ញា​មក ជា​សេចក្តី​សញ្ញា​ដែល​ឯង​រាល់​គ្នា​ចង់​បាន​ទាំង​ម៉្លេះ​នោះ មើលន៏ ទ្រង់​យាង​មក នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ» (ម៉ាឡាគី ៣:‌១)។ រាស្ត្រ​របស់​ព្រះ គឺ​ជា​រាស្ត្រ​ដែល​កំពុង​រង់​ចាំ។ បន្ទាប់​ពី​រាស្ត្រ​របស់​ព្រះ​វិល​ត្រឡប់​មក​ពី​ការ​និរទេស​ចូល​ចក្រភព​បាប៊ីឡូន «ហោរា​តូច» ដែល​មាន​ដូច​ជា​ហោរា ហាកាយ សា​ការី និង​ម៉ាឡាគី បាន​នាំ​ព្រះ​បន្ទូល​ព្រះ​អម្ចាស់ មក​ថ្លែង​ដល់​ពួក​គេ។ ព្រះ​រាជសារ​ដែល​ពួក​គេ​ប្រកាស គឺ​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ជំនាន់​មុន​បាន​ប្រកាស មុន​ពេល​ពួក​បណ្តាជន​ក្លាយ​ជា​ឈ្លើយសឹក ដែល​មាន​ន័យ​ដូច​នេះ​ថា ឱ​ពួក​អ៊‌ីស្រាអែល​អើយ អ្នក​រាល់​គ្នា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់! ពួក​អ្នក​ចេះ​តែ​បំពាន​សេចក្តី​សញ្ញា។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​បន្ត​ធ្វើ​ខុស​នឹង​សេចក្តី​សញ្ញា​ទៀត ព្រះ​ទ្រង់​នឹង​យាង​មក​ជំនុំ​ជម្រះ​មិន​ខាន។ ប៉ុន្តែ ព្រះ​រាជសារ​ដែល​ពួក​ហោរា​តូច​ប្រកាស មិន​គ្រាន់​តែ​និយាយ​អំពី​ការ​ជំនុំ​ជម្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​និយាយ​អំពី​សេចក្តី​សង្ឃឹម​ផង​ដែរ។ ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ទឹក​ដី​កំណើត​វិញ តែ​ជីវិត​ខាង​វិញ្ញាណ​របស់​ពួក​គេ​នៅតែ​ស្ថិត​ក្នុង​ការ​និរទេស​ដដែល។ ពួក​យូដា​ដែល​ជា​សំណល់​នៃ​ពួក​អ៊‌ីស្រាអែល បាន​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​សង្ឃឹម​ថា ព្រះ​អម្ចាស់​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​រាស្ត្រ​ព្រះ​អង្គ​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​របស់​ព្រះ​អង្គ។ ប៉ុន្តែ នគរ​ព្រះ​មិន​ទាន់​បាន​មក​ដល់ ដូច​ដែល​ពួក​ហោរា​បាន​ប្រកាស​កាល​ពី​មុន​នោះ​ទេ ព្រះ​មហាក្សត្រ​ដែល​ព្រះ​អង្គ​បាន​ចាត់​ឲ្យ​មក​មិន​ទាន់​មក នៅ​ពេល​នោះ​នៅ​ឡើយ។ ដូច​នេះ ពួក​បណ្តាជន​កំពុង​រង់​ចាំ​ការ​វិល​ត្រឡប់​មកវិញ​របស់​ព្រះ​អម្ចាស់ និង​សម្រេច​ព្រះ​បន្ទូល​សន្យា​ថា នឹង​ប្រទាន​សេចក្តី​សង្គ្រោះ។ ហោរា ម៉ាឡាគី ជា​ហោរា​ចុង​ក្រោយ​នៃ​គ្រា​សញ្ញា​ចាស់​បាន​ទទូច​ថា មហាក្សត្រ​នោះ​នឹង​យាង​មក​ជា​ប្រាកដ ប៉ុន្តែ​ពួក​គេ​បាន​បន្ត​រង់​ចាំ​៤០០ឆ្នាំ​ទៀត។…

Read article
ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន» (រ៉ូម ៨:២៩)។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ប្ដី​ប្រពន្ធ​បាន​រៀប​ការ​ជា​មួយ​គ្នា​អស់​ពេល​ជា​យូរ​ហើយ ក៏​ត្រូវ​គេ​សួរ​ថា តើ​ពួក​គេ​ជា​បង​ប្អូន​បង្កើត ឬ​មិន​មែន? ព្រោះ​ពួក​គេ​បាន​ទទួល​យក​ចរិត​លក្ខណៈ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​អាច​យល់​រឿង​នេះ​ក្នុង​កម្រិត​ខ្លះ តើ​មែន​ទេ? យើង​មាន​ការ​ផ្លាស់​ប្ដូរ​មាន​លក្ខណៈ​ដូច​មនុស្ស​ដែល​យើង​ដើរ​ជា​មួយ។ យើង​ក៏​គួរ​មាន​ការ​ផ្លាស់​ប្ដូរ​ដូច​នេះ​ផង​ដែរ​នៅ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ។ គោល​បំណង​របស់​ព្រះ​អម្ចាស់ គឺ​ដើម្បី​កែ​ប្រែ​អ្នក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​រាជបុត្រា​ព្រះ​អង្គ។ សូម​យើង​ពិចារណា អំពី​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​យេស៊ូវ​មាន​ក្នុង​ភាព​ជា​មនុស្ស ហើយ​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​តែ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ! ព្រះ​ទ្រង់​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រឿង​នេះ។ ព្រះ​អង្គ​បាន​សន្យា​ថា ការ​នេះ​នឹង​បាន​សម្រេច នៅ​ថ្ងៃ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ (ភីលីព ១:៦)។ តើ​ព្រះ​ទ្រង់​កំពុង​ធ្វើ​អ្វី ក្នុង​ពេល​សព្វ​ថ្ងៃ? យើង​អាច​និយាយ​ឲ្យ​ខ្លី​ថា ព្រះ​អង្គ​កំពុង​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ។ បទ​គម្ពីរ​រ៉ូម ៨:២៨ បាន​ធានា​យើង​ថា «គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្តី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក​តាម​ព្រះ​តម្រិះ​ទ្រង់»។ ប៉ុន្តែ ខ​បន្ទាប់​បាន​ប្រាប់​យើង​អំពី​សេចក្តី​ល្អ​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ​ឲ្យ​កើត​មាន​ឡើង​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​យើង​គឺ​ដើម្បី «ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជបុត្រា​ទ្រង់»។ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ការ​កែ​ប្រែ​អ្នក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ជា​ជាង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ភាព​ស្រណុក​ស្រួល​របស់​អ្នក។ ជា​ញឹក​ញាប់ ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ​កើត​មាន​តាម​រយៈ​ការ​ខក​ចិត្ត និង​បរាជ័យ ច្រើន​ជាង​តាម​រយៈ​ជោគជ័យ និង​ការ​សើច​សប្បាយ។ យើង​មិន​គួរ​ស្វែង​រក​ទុក្ខ​លំបាក​នោះ​ទេ តែ​យើង​អាច​ទទួល​ស្គាល់​ថា គ្មាន​នរណា​ដឹង​ច្បាស់​ដូច​ព្រះ​អង្គ ហើយ​គ្មាន​អ្វី​ដែល​ព្រះ​អង្គ​មិន​ជ្រាប​ជាមុន​នោះ​ឡើយ។ ពេល​ណា​យើង​មិន​ឃើញ​ព្រះ​អង្គ​ឆ្លើយ​តប ឬ​ពេល​ណា​បញ្ហា​ប្រឈម…

Read article