ព្រះទ្រង់កាន់ខាងយើងហើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«កាលណាមានសេចក្តីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្តីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ» (យ៉ាកុប ១:១៣)។ ពេលណាយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ ហើយចំណងនៃអំពើបាបបានដាច់ មានរឿងមួយចំនួនកើតឡើងចំពោះយើងភ្លាម។ ព្រះអង្គបានចម្លងយើងចេញពីសេចក្តីស្លាប់ចូលទៅក្នុងជីវិត ហើយព្រះវិញ្ញាណក៏បានចូលគង់ក្នុងយើង។ ព្រះអង្គទទួលយើងចូលក្នុងមហាគ្រួសាររបស់ព្រះអង្គ។ យើងបានទទួលការប្រោសលោះ ការផ្លាស់ប្រែ និងការកើតជាថ្មី។ បាបមិនអាចសោយរាជ្យក្នុងជីវិតយើងទៀតទេ។ ប៉ុន្តែ យើងនៅតែជាមនុស្សមានបាប។ នៅក្នុងការជឿព្រះគ្រីស្ទ យើងមិនរស់នៅដោយភាពសុខស្រួលគ្រប់ពេល ដោយជៀសផុតពីការវាយប្រហាររបស់អារក្ស ឬជៀសផុតពីការល្បួងឡើយ។ ផ្ទុយទៅវិញ ចាប់តាំងពីពេលដែលគ្រីស្ទបរិស័ទប្រែចិត្តជឿព្រះរហូតដល់ពេលបានឃើញព្រះគ្រីស្ទ និងបានផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះអង្គ ពួកគេនៅជាប់ក្នុងសង្គ្រាមប្រឆាំងការល្បួងជាប់ជានិច្ច1។ ព្រះគម្ពីរមានពេញទៅដោយការដាស់តឿនអំពីការល្បួងដែលនាំយើងទៅរកបាប និងការអាក្រក់ ដែលយើងរាល់គ្នាសុទ្ធតែបានជួប។ ការល្បួងមិនគ្រាន់តែជាការលួងលោមយើងឲ្យធ្វើការអាក្រក់ និងធ្វើរឿងហួសចិត្ត តែក៏នាំយើងឲ្យប្រើការល្អដែលព្រះទ្រង់ប្រទានយើង ហើយប្រើវាក្នុងផ្លូវខុសទាស់ប្រឆាំងនឹងព្រះ។ ក្នុងសៀវភៅរឿង សំបុត្ររបស់អារក្ស Screwtape លោក ស៊ី អេស លូវីស (C.S. Lewis) បានលើកឡើងអំពីការល្បួងឲ្យប្រព្រឹត្តបាប ដែលក្នុងនោះអារក្សបានជំរុញកូនចៅវា ឲ្យ «លើកទឹកចិត្តមនុស្សឲ្យសប្បាយនឹងការល្អជាច្រើន ដែលព្រះទ្រង់បានប្រទានមក តែសប្បាយក្នុងផ្លូវ និងក្នុងកម្រិតដែលព្រះអង្គបានហាមឃាត់»2។ ព្រះគម្ពីរបានចែងច្បាស់ថា ព្រះអម្ចាស់មិនដែល និងមិនអាចធ្វើជាប្រភពនៃការល្បួងទេ។ នៅពេលដែលកណ្ឌគម្ពីរយ៉ាកុបបានចែងថា ព្រះទ្រង់មិនដែលល្បួងនរណាម្នាក់សោះឡើយ…
Read article