March

You are here:
មានបន្ទុកធ្ងន់ពេក

ពេលដែ​លខ្ញុំ​ប​ញ្ឆេះ​រថយ​ន្ត នា​ព្រឹក​ព្រ​លឹម​​ថ្ងៃមួ​យ ពេល​​ដែលមេ​ឃនៅ​ង​ងឹ​ត​នៅ​ឡើ​យ ខ្ញុំក​ត់ស​ម្គាល់ឃើញថា ​ភ្លើង​សញ្ញា​ខ្សែក្រ​វាត់សុ​វ​ត្ថិ​ភា​ព​លោត​ឡើ​ង នៅ​លើតាប​ឡូរប​ស់​ឡា​ន។ ខ្ញុំ​បាន​ដា​ក់​ខ្សែក្រ​វ៉ា​ត់​ហើយ​ តែ​ហេតុអ្វីបា​ន​ជាវា​ នៅ​​តែចេ​ញ​សញ្ញា​ដូ​ចនេះ​ទៀ​ត​។ ខ្ញុំ​ក៏​ពិនិត្យមើ​លទ្វា​រ ដោយ​បើក ហើយ​បិទ​វាម្ត​ងទៀ​ត​ឲ្យជា​​ប់។ ខ្ញុំពាក់ខ្សែ​ក្រវា​ត់​សុ​វ​ត្ថិ​​ភា​ព​សាឡើ​ង​វិ​ញ។ តែ​ភ្លើង​ស​ញ្ញានៅ​តែលោតឡើ​ងដ​ដែ​ល​។ មួយ​ស​ន្ទុះក្រោ​យ​ម​ក ខ្ញុំ​ក៏បាន​ដឹ​ង​ពី​មូលហេ​តុ​ ពេលដែល​ខ្ញុំលើ​ក​កាបូ​ប​រ​ប​ស់​ខ្ញុំ​ឡើ​ង ចេញ​ពី​កៅអីអ​ង្គុ​យ ដែល​នៅខា​ង​ស្តាំដៃ​ខ្ញុំ​ ​ឲ្យផុត​ខ្ពស់​ប​ន្តិ​ច រំពេចនោះ​ ភ្លើងស​ញ្ញា​នោះក៏​រ​ល​ត់ទៅ​វី​ញ។                            ដូច​នេះ ខ្ញុំក៏​សន្និដ្ឋា​នថា​ ទម្ងន់រ​បស់​ទូ​រស័ព្ទ​​ដៃ នំប៉័ង​៣​ដុំ សៀវ​ភៅគ្រ​ប​រឹង​មួយ​ក្បាល​ និង​អាហា​រថ្ងៃ​ត្រង់​រ​ប​ស់ខ្ញុំដែលបា​នដា​ក់​ក្នុង​កាបូបធំ​​នោះ មានទ​ម្ង​ន់ស​រុប​​ស្មើ​នឹង​ទម្ងន់​ខ្លួនរ​ប​ស់អ្ន​កដំ​ណើរ​ដ៏តូ​ចល្អិ​តម្នា​​ក់។ ហេតុ​នេះ​ហើយបាន​​ជា​ចេញភ្លើងស​ញ្ញា​ខ្សែ​ក្រវ៉ាត់​សុវត្ថិភា​ពយ៉ាង​ដូ​ចនេះ​។ ខ្ញុំមិន​ពិ​បាក​នឹ​ងរើប​ន្ទុក ចេញ​ពីក្នុ​ងកា​របូបឥវ៉ាន់នោះ​ ​ឡើង ប៉ុន្តែ ក្នុងជីវិត​យើ​ង មានប​ន្ទុ​ក​ខ្លះ​មិន​ងា​យ​ស្រួល​ នឹងឲ្យយើ​ងដ​ក​ចេញ​ ដូច​នេះឡើ​យ​។ បន្ទុកធ្ង​ន់​នៃជី​វិ​ត​ជាប់ទាក់ទ​ង​នឹ​ងទ​ម្ង​ន់​រប​ស់ព្រះ​វិ​ញ្ញាណ​យើ​ង​។ ព្រះ​យេស៊ូវ​បា​នអ​ញ្ជើ​ញយើ​ង​ម្នា​ក់​ៗ ឲ្យផ្ទេ​រ​ប​ន្ទុក​គ្រប់​យ៉ា​ង​ដ​ល់ទ្រ​​ង់ ទោះបី​ជា​បន្ទុ​ក​នោះធ្វើឲ្យយើង​ងើប​មិ​នរួ​ច ដូច​ជាសេចក្តីកំ​ហុស ដែល​ធ្វើ​ឲ្យ​ស្តេចដា​វីឌ​មា​ន​ទុក្ខ​អំ​ពុល (ទំនុកដំកើង ៣២:១-៦) ឬដូ​ចជា​កា​រ​ភ័​យ​ខ្លាច ដែល​លោក​ពេ​ត្រុ​សធ្លា​ប់​មា​ន(ម៉ាថាយ ២៦:២០-៣៥) ឬ​ក៏​ជាកា​​រស​ង្ស័យ ដែល​លោក​ថូ​ម៉ា​ស​មាន​ចំ​ពោះ​ព្រះយេ​ស៊ូ​វ​(យ៉ូហាន…

Read article
ឱក្តីស្រឡាញ់​ដែល​​មិនបោះបង់ចោលខ្ញុំ

សេចក្តីស្រឡាញ់ គឺជាចំនុចស្នូលនៃទំនាក់ទំនងដែលជោគ​ជ័យ​។ ព្រះគ​ម្ពីរ​ប​ង្រៀន​យើង​យ៉ា​ងច្បាស់ថា​ យើង​ត្រូវ​រ​ស់នៅ​ជា​មនុស្ស ដែល​មាន​សេ​ចក្តីស្រឡាញ់ គឺស្រ​ឡា​ញ់ព្រះ​អ​ស់ពីដួ​ង​ចិត្ត និង​​​ស្រឡាញ់​អ្នកជិតខា​ងដូ​ច​ជា​ខ្លួ​នឯ​ង ព្រមទាំ​ង​ស្រឡា​ញ់​ស​ត្រូ​វផ​​ងដែរ។ ប៉ុន្តែ យើងពិ​បាក​ស្រ​ឡា​ញ់​អ្ន​ក​ដទៃ​ ពេល​ដែល​យើង​មានអារម្មណ៍​ថា​ គេមិ​ន​ស្រឡា​ញ់​យើង​។ សម្រាប់​កុមារ ឬប្តី​ប្រ​ពន្ធ​ដែលមិន​បានទទួ​លកា​រ​យក​ចិ​ត្ត​ទុក​ដា​ក់ ពី​ឪពុក​ម្តាយ ឬពី​​ប្តីប្រពន្ធរ​ប​ស់ខ្លួ​ន ហើយ​ឪពុកម្តា​យ​ដែល​កំពុង​​រ​ស់​នៅដា​ច់​ឆ្ងា​យ ពីកូនៗ​​ខ្លួ​ន​​ ពួកគេ​សុទ្ធ​​តែ​យ​​​ល់​​ អំ​ពីកា​រ​​ឈឺចាប់ក្នុ​ង​ចិត្ត ដោយសារ​កា​ររស់​នៅ​ដែ​​​ល​ខ្វះ​​សេ​​​ច​​​ក្តីស្រ​​ឡាញ់។ ដូច្នេះ អ្នកដែល​កំ​ពុង​ត្រូ​វកា​រ​សេ​ចក្តីស្រ​ឡា​ញ់ពី​អ្នកដទៃ អាចមាន​អំណ​រឡើង ពេលដែ​ល​បាន​ដឹ​ង​ថា​ ព្រះ​បាន​ស្រឡាញ់ពួ​​កគេ​យ៉ា​ង​ខ្លាំង​។ ចូរគិ​ត​ពិ​ចា​រណា អំពី​សេចក្តី​ស្រឡាញ់ដ៏​ជ្រា​លជ្រៅ​ ដែល​ព្រះ​អង្គបា​​នប​ង្ហា​ញចេ​ញ​ម​ក នៅលើឈើ​ឆ្កា​ង​ សម្រាប់​យើងរា​ល់គ្នា។ ចូរ​ជញ្ជឹង​គិ​ត អំពីកា​រពិ​តដែ​ល​ថា ​ប្រសិ​នបើ​អ្ន​ក​ទុក​ចិ​ត្តលើ​ព្រះ​អ​ង្គ​ នោះ​សេច​ក្តីស្រឡា​ញ់​ព្រះ​អង្គ​គ្របដ​ណ្តប់​កំ​ហុស និងប​រាជ័យ​របស់​យើង ហើយអ្ន​ក​បាន​ទ​ទួល​កា​រគ្រ​ប​ដណ្ត​ប់ ដោយ​សេច​ក្តីសុ​ចរិត​ដ៏​គ្រប់ល​ក្ខណ៍​រ​បស់​ទ្រង់​​(រ៉ូម ៣:២២-២៤)។ ចូរ​ពិចារ​ណាអំពី​សេ​ចក្តី​ពិត​ដែល​ចែ​ង​ថា​ គ្មាន​អ្វី​មួយអា​ច​បំ​បែក​យើង​ចេ​ញ​ពី​ក្តីស្រឡាញ់​រប​ស់​ព្រះឡើ​យ​(៨:៣៩)។ ចូរ​ឱប​ក្រសោ​បយ​ក​ផែ​ន​ការ​នៃ​សេ​ច​ក្តីស្រ​ឡា​ញ់ ដែលទ្រង់មាន​ស​ម្រាប់​អ​នា​គ​តរ​ប​ស់យើ​ង​ ​ដែល​នឹង​ឲ្យ​យើ​ង​បា​នទ​ទួ​ល​នូ​វ​សេ​ចក្តីស្រ​ឡា​ញ់​អ​ស់​កល្បជានិច្ច​(យ៉ូហាន ៣:១៦)។ នៅ​ពេល​លោក​យ៉ូ​ហាន​ប្រា​ប់​យើង​ថា​ “ចូរស្រ​ឡាញ់​គ្នា​ទៅ​វិ​ញទៅ​មក​”​​ នោះគាត់​ក៏បា​នហៅយើង​ថា​ “ពួក​​ស្ងួន​ភ្ងា” ផ​ង​ដែរ(១យ៉ូហាន ៤:១១ និង ៣:១-២)។ ពេលណាយើ​ងដឹ​ង​ថា ព្រះស្រឡាញ់យើ​ងខ្លាំ​ង​ប៉ុណ្ណា​ហើយ…

Read article
ក្តីសង្ឃឹមគឺសម្រាប់

ទោះ បីជាខ្ញុំព្យាយាមទប់ខ្លួន មិនឲ្យភ្ញាក់ផ្អើលចំពោះការអ្វីដែលកើតមានឡើង នៅពេលបច្ចុប្បន្នក៏ដោយ ក៏មានពេលមួយ ខ្ញុំមានការហួសចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញពាក្យដែលគេបោះពុម្ភនៅលើអាវយឺតរបស់ស្រ្តីមា្នក់ ដែលដើរកាត់មុខខ្ញុំនៅផ្សារទំនើបមួយ។ អាវយឺតរបស់នាង មានពាក្យសរសេរធំៗពីលើថា “សេចក្តីសង្ឃឹម គឺសម្រាប់មនុស្សភ្លើប៉ុណ្ណោះ”។​ ជាការពិតណាស់ ការដែលយើងឆាប់ទុកចិត្តគេពេក អាចជាការល្ងង់ខ្លៅ និងងាយនាំឲ្យមានគ្រោះថ្នាក់។ ការខកចិត្ត និងការឈឺចិត្ត អាចកើតចេញពីការមានគំនិតវិជ្ជមានពេក ដោយមិនសមហេតុផល។ ប៉ុន្តែ ការដែលយើងមិនព្រមឲ្យខ្លួនយើងមានក្តីសង្ឃឹម នឹងនាំឲ្យយើងមានទុក្ខព្រួយ ហើយមានការយល់ខុសអំពីជីវិត។ ប៉ុន្តែ សេចក្តីសង្ឃឹមក្នុងព្រះអម្ចាស់ មានលក្ខណៈពិសេស ព្រោះជាការទុកចិត្តលើព្រះ និងទុកចិត្តលើកិច្ចការដែលទ្រង់កំពុងធ្វើ ក្នុងលោកិយនេះ និងក្នុងជីវិតយើង​។ នោះហើយជាអ្វីដែលមនុស្សគ្រប់គ្នា ពិតជាត្រូវការនោះ។ អ្នកនិពន្ធកណ្ឌគម្ពីហេព្រើរបានសរសេរយ៉ាងច្បាស់ អំពីសារសំខាន់នៃសេចក្តីសង្ឃឹម យ៉ាងដូចនេះថា “ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់”(ហេព្រើរ ១០:២៣)។ ការមានសេចក្តីសង្ឃឹមលើព្រះ មិនមែនជារឿងល្ងង់ខ្លៅនោះទេ ពីព្រោះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ យើងរាល់គ្នាកាន់ខ្ជាប់តាមសេចក្តីសង្ឃឹម ដែលយើងបានទទួលក្នុងអង្គព្រះគ្រីស្ទ ព្រោះព្រះទ្រង់ស្មោះត្រង់។ យើងអាចទុកចិត្តលើព្រះអង្គ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ មិនថាយើងប្រឈមមុននឹងបញ្ហាអ្វីក៏ដោយ ទាំងក្នុងពេលបច្ចុប្បន្ន និងជារៀងរហូតតទៅ។ សេចក្តីសង្ឃឹមរបស់យើង មានមូលដ្ឋានគ្រឹះនៅក្នុងលក្ខណៈសម្បត្តិនៃភាពស្មោះត្រង់របស់ព្រះ ដែលបានស្រឡាញ់យើងដោយក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច។…

Read article
ចូររត់ដើម្បីទទួលបានរង្វាន់

ជារៀងរា​​ល់ឆ្នាំ ក្នុង​ខែមិនា​ ការ​ណាំងរទេះ​ តាមផ្លូ​វ​លំ អ៊ីឌីតារ៉ត(Iditarod) តែង​តែប្រា​រព្ធ​ឡើ​ង​ នៅរដ្ឋ​អាឡាស្កា។ នៅ​ក្នុងកា​រប្រ​កួត​នោះ​ សត្វឆ្កែ​ទាំង​ហ្វូង​ដែ​លអូ​ស​រ​ទេះ​ និងអ្នកបររ​ទេះ​ ត្រូវបា​នគេ​ហៅ​ថា​ “មូស័រ” ហើយ​ពួក​គេត្រូវ​ប្រណាំ​ង ​ក្នុងច​ម្ងាយ​ផ្លូ​វ​ជាង ១៦០០គីឡូម៉ែត្រ ចាប់​ពីក្រុង​អេ​នខូ​រីច(Anchorage)ទៅក្រុ​ងណូម(Mome)។ ក្រុម​ដែល​ចូ​ល​រួ​មប្រ​កួ​ត​ទាំ​ង​អស់ នឹង​ត្រូវ​ឆ្ល​ង​កាត់​ច​ម្ងា​យ​ផ្លូវនេះ ក្នុងរ​យៈ​ពេល​ ​ពី៨ទៅ១៥ថ្ងៃ។​ កាល​ពី​ឆ្នាំ​២០១១ លោកចន បេឃ័រ(John Baker) បាន​បំបែក​ឯកត្ត​កម្ម​ថ្មីមួយ ដោយ​ឆ្លងកា​ត់​ចម្ងា​យផ្លូ​វនេះ​ ក្នុងរ​យៈពេ​ល​ត្រឹ​មតែ​៨ថ្ងៃ ១៩ម៉ោង ៤៦នាទី និង៣៩វិនា​ទី​ប៉ុណ្ណោះ។ ការ​នេះស​បញ្ជាក់​ថា ការ​ធ្វើកា​រ​ជា​ក្រុម​ រវាង​ហ្វូង​ឆ្កែ​អូ​សរ​ទេះ​ និង​សត្វឆ្កែ ពិត​ជា​គួរ​ឲ្យ​កត់​សំ​គា​ល់​ណា​ស់ ហើយអ្នកចូលរួ​ម​ការប្រកួត សុទ្ធ​តែ​ខំប្រឹ​ង​ប្រែ​ង ដោយ​ផ្តោ​ត​ទៅ​​លើការ​ដ​ណ្តើម​យក​ជ័យ​ជម្នះ​ឲ្យបា​ន​។ អ្នក​ឈ្នះលេ​ខ​១​ទទួល​រ​ង្វា​ន់ជា​​ទឹកប្រាក់ និងបាន​រ​ថ​យន្ត​ភីកអាប់​ថ្មី​មួយគ្រឿ​ង​។ ប៉ុន្តែ ដោយ​សារ​ពួ​កគេ​មា​នកា​រ​ទ្រាំទ្រ​នឹងអា​កា​សធា​តុ​​ដ៏​​អាក្រក់ នោះ​ការ​កោត​សរសើរ និងរ​ង្វាន់​ដែ​លគេ​ទ​ទួ​លបា​ន​ ហាក់​បី​ដូចជាមិ​ន​សំ​ខាន់ និងមានលក្ខណៈ​​បណ្តោះ​អាសន្ន​ប៉ុ​ណ្ណោះ។ សាវ័កប៉ុ​លក៏មានកា​រយ​ល់​ដឹ​ង​ អំពី​ភាព​រំ​ភើ​ប​​រី​ករាយ​ដែលមាន​ក្នុ​ងកា​រ​ប្រ​ណាំ​ង​ផង​ដែ​រ គ្រាន់តែ​គាត់​បា​ន​និ​យាយ​ អំពីកា​រ​​ប្រណាំ​ង​នេះ​ ​ដើម្បី​​ពន្យល់អំពីរ​ង្វា​ន់ដ៏​អ​ស្ចា​រ្យ​អស់​ក​ល្ប​ជានិ​ច្ច​វិ​ញ​។ លោក​ប៉ុល​បា​ន​ស​រ​សេរ​ថា​ “ហើយអ​ស់អ្ន​ក​ដែ​ល​តយុទ្ធគ្នា​ គេខំសង្កត់​ចិ​ត្ត​គ្រ​ប់​ជំពូ​ក​ គឺធ្វើ​ដូ​ច្នេះ​ដើម្បី​ឲ្យ​បា​នតែ​ភួ​ង​​ជ័​យដែ​ល​ត្រូវ​ពុ​ក​រ​លួយ​…

Read article
រស់នៅឲ្យមានប្រយោជន៍អស់កល្ប

លោកស្ទីវ ចប(Steve Job) ជាសហស្ថាបនិកនៃក្រុមហ៊ុ​នអេប​ផល។ ពេ​លដែល​គាត់កំពុង​តយុទ្ធ​នឹង​ជម្ងឺម​ហារីក​ប្រចាំ​កាយ គាត់​បាន​មា​នប្រ​សាសន៍​ថា ​“ការដែ​ល​ខ្ញុំចាំថា ​ខ្ញុំនឹ​ងស្លាប់​ ក្នុង​ពេលដ៏​ខ្លីខា​ងមុននេះ​ ជាគ​ន្លឹះមួយ​ដ៏​សំខា​ន់បំ​ផុ​ត ដែលខ្ញុំ​បា​នជួប​ ដែលនឹងជួ​យឲ្យ​ខ្ញុំ ​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ធំ ក្នុងជីវិ​ត​។ ព្រោះថា​អ្វី​ៗទាំងអ​ស់ ​ដែល​មាន​ដូ​ចជា​ ការ​រំពឹ​ងច​ង់​បា​ន​តែស​ម្ប​ក​ក្រៅ មោទនភា​ពទាំ​ង​អ​ស់ ទាំងការ​ភ័​យ​ខ្លាច ការអាម៉ាស​ ក៏​ដូចជា​ការ​ខ្លា​ចប​រា​ជ័យ របស់ទាំងអស់​នេះ​នឹង​រ​លា​យបា​ត់​អ​ស់ ពេលដែ​លយើ​ង​ស្លា​ប់ទៅ​ ដោយប​ន្ស​ល់ទុ​ក​ តែរ​ប​ស់​អ្វី​​ដែលពិតជា​សំ​ខាន់​ប៉ុ​ណ្ណោះ​”។ ត្រង់ចំ​ណុ​ចនេះ​ ​ការឈឺ​ចា​ប់​រ​បស់គាត់ បានជះ​ឥ​ទ្ធិ​ពល​ម​ក​លើកា​រ​ស​ម្រេ​ចចិ​ត្ត​រ​ប​ស់​គាត់។ ​ ប៉ុន្តែ សម្រាប់សា​វ័​កពេ​ត្រុ​ស​វិញ​ គាត់​ច​ង់លើ​ក​ទឹ​ក​ចិ​ត្តអ្ន​ក​​​អាន​សំ​បុត្រ​រប​ស់​គា​ត់ ​ឲ្យប្រើ​​កា​រឈឺ​ចាប់​​ដើម្បី​ធ្វើឲ្យជីវិត​រប​ស់​ពួ​កគេ​ មានប្រយោ​ជន៍​អ​ស់​ក​ល្ប​ជានិ​​ច្ច។ ហើយ​គាត់ច​ង់​ឲ្យកា​រ​រង​ទុ​ក្ខ និងកា​រ​សុ​គត​រ​ប​ស់​ព្រះ​យេស៊ូ​វ​លើក​ទឹក​​ចិ​ត្ត​​ពួក​គេ​ ឲ្យទ​​ទួ​ល​យក​​​ស​​ង្គ្រា​​​ម​ខា​​ង​វិ​ញ្ញា​ណ និងការ​​បៀ​ត​បៀ​ន​ កើត​​ចេញ​​​​ពី​កា​​រ​ប្រកា​ស​​ព្រះ​នា​​​ម​​ព្រះ​យេ​ស៊ូ​វ។ ដោយសារ​តែ​ពួ​កគេ​ស្រ​ឡា​ញ់​ព្រះយេ​ស៊ូ​វ នោះការឈឺចា​ប់ក្លា​យ​ជារឿ​ង​ធ​ម្មតា។ ការ​រង​ទុ​ក្ខ​រ​បស់​ព្រះ​យេ​ស៊ូវ​នៅ​លើឈើ​ឆ្កា​ង​ ​គឺ​ជា​ការ​លើកទឹកចិត្ត​ ​ឲ្យបោះ​ចោលសេចក្តីប៉ង​ប្រាថ្នា ​ដែលពេញ​ដោ​យអំ​ពើ​បាប ហើយ​ព្រម​ស្តាប់​បង្គា​ប់​តាម​ព្រះ​វិញ(១ពេត្រុស ៤:១-២)។ បើ​ពួក​គេច​ង់ឲ្យ​ជីវិ​តខ្លួ​ន មាន​ប្រយោជន៍​អស់​ក​ល្បជា​និ​ច្ច នោះពួកគេត្រូ​វឈ​ប់​ដេញ​តា​មកា​រស​ប្បាយ នៃ​លោកិ​យដែ​ល​មាន​តែ​ប​ណ្តោះអា​​សន្ន ហើយ​ត្រូ​វ​ព្រមរស់នៅ​ ឲ្យ​គា​ប់ព្រះ​ហ​ប្ញ​ទ័យ​ព្រះ​វិ​ញ។ ការនឹ​ក​ចាំ​ថា ​ព្រះយេ​ស៊ូវ​បា​នរ​ង​ទុក្ខ…

Read article
ការគិតអំពីទឹកភ្លៀង

ពេល​ភ្លៀងធ្លា​ក់ខ្លាំង ធ្វើឲ្យ​ខូ​ចផ្កា​រ​កណ្តឹង ដែល​ខ្ញុំទើ​បនឹ​ងដាំថ្មី​ៗ​ ខ្ញុំមា​ន​ការ​សោ​កស្តា​យ​ចំពោះផ្កា​រ​ទាំងនោះណា​ស់​។ ខ្ញុំ​ចង់​យ​កវា​ម​កទុ​ក​នៅខាង​ក្នុង​ កុំ​ឲ្យត្រូ​វភ្លៀងខ្យ​ល់។ ពេល​ភ្លៀង​រាំ​ង ខ្ញុំ​ឃើញ​ផ្ការ​ទាំ​ងនោះឱន​ក្បាល​ទៅរក​ដី​ ដោយ​សារ​ទឹ​កភ្លៀ​ង​សង្ក​ត់លើវា​។​ មើល​ទៅ​​ពួក​វា ​ហាក់ដូ​ចជា​មា​ន​ការ​ពិបាក​ចិត្ត ហើយ​ទន់ខ្សោ​យ​ផ​ង។ ប៉ុន្តែ ​ពីរ​បីម៉ោ​ងក្រោ​យ​ម​ក ពួក​វាក៏​ងើ​បឡើ​ង​លើ​វិ​ញ។ នៅ​ថ្ងៃបន្ទាប់ ពួក​វា​ឈរ​ត្រ​ង់ខ្លួ​ន​ យ៉ាងមាំ​​មួន​ ដូចដើម​។ នេះពិត​ជាកា​រ​​ប្រែប្រួល​​ដ៏អ​ស្ចា​រ្យ​មែន។ បន្ទាប់​ពី​ទឹក​ភ្លៀងធ្លា​ក់ ​មកត្រូ​វចំ​ក្បា​ល​វាយ៉ាងដំណំ​ ហើ​យក៏ធ្វើឲ្យ​ស្លឹ​ក​របស់វា​ទទឹ​កកប់ដីទៀ​ត​ ទងរ​ប​ស់វា​ នៅតែ​ជួយឲ្យ​វា​​មានកម្លាំង​ឡើង​ ​ហើយ​ឈ​រ​​ត្រ​ង់​វិញ។ ដោយសា​រ​តែខ្ញុំ​ចូ​ល​ចិត្ត​ព​ន្លឺ​ព្រះអា​ទិ​ត្យ​ ហេតុដូ​ច្នេះហើយ បានជា​ខ្ញុំ​មិន​ស​ប្បាយ​ចិ​ត្ត​ទេ ពេល​ណាមា​ន​ភ្លៀ​ង​មកបំផ្លាញ​ដើម​ផ្កា​រ ដែល​ខ្ញុំដាំ​ខា​ង​ក្រៅ។ ប៉ុន្តែ ទឹកភ្លៀ​ង​គឺ​ជាព្រះពរ សម្រាប់​អ្ន​ក​ដែល​កំ​ពុ​ងជួ​ប​ភា​ព​រាំ​ង​ស្ងួ​ត។ ទឹក​ភ្លៀង​ស្រោច​ស្រប់​ផែន​ដី សម្រាប់​ជា​ប្រយោ​ជន៍​ដល់​ម​នុស្ស​សុ​ច​រិត និ​ងទុ​ច្ច​រិ​តផ​​ង​ដែរ (ម៉ាថាយ ៥:៤៥)។ ទោះ​បីជា​ព្យុះ​ជីវិ​ត​បក់​បោកយ៉ាងខ្លាំ​ង ធ្វើឲ្យ​យើង​ស្ទើ​រដួ​ល​ក៏ដោ​យ​ ក៏ “ទឹកភ្លៀ​ង” មិ​ន​មែនជាស​ត្រូវ​រប​ស់​យើង​ទេ​។ ព្រះនៃ​យើ​ងដែ​ល​ពេញ​ដោ​យ​ក្តីស្រ​ឡា​ញ់ ទ្រង់អ​នុ​ញ្ញាត​ឲ្យ​ភ្លៀ​ង ជួយឲ្យយើង​កាន់​តែ​មាន​ភា​ព​រឹ​ងមាំ។ ទ្រង់ប្រើ​ទឹកស្រោ​ច​លើយើ​ង​ពីខា​ងក្រៅ​ ​ដើម្បី​ស្អាង​​ផ្នែក​ខាងក្នុងរប​ស់​យើង​ ​ដើម្បីឲ្យ​យើ​ង​អា​ច​ឈរ​យ៉ា​ងមាំ​មួ​ន​។–Julie Ackerman Link

Read article
ធ្វើអ្វីដែលសំខាន់មុនគេ

ពេល​ដែល​សា​រ៉ា​ ចៅ​ស្រី​រ​បស់​ខ្ញុំ​នៅ​ពី​ក្មេ​ង​ នាងបាន​ប្រាប់ថា​ ពេល​នាង​ធំ​ឡើ​ង នាង​ច​ង់​ធ្វើជា​គ្រូ​ប​ង្វឹកកីឡាបា​ល់បោះ​ ​ដូចជា​ឪ​ពុ​ករ​ប​ស់​នាង​ដែ​រ​។​ ​នាង​បា​ន​ប្រាប់ទៀតថា​ នា​ង​មិន​ទា​ន់​អាច​ធ្វើ​ជា​គ្រូប​ង្វឹ​ក​បា​នទេ​ ​ព្រោះ​មុន​ដំបូង នាង​ត្រូ​វ​​ក្លាយជាកីឡាក​រសិ​ន​ ហើយ​កីឡាក​រ​ត្រូ​វចេះ​ចងខ្សែ​រស្បែ​កជើ​ង​​ តែនាង​មិនទា​ន់​​ចេះចង​​ខ្សែរ​ស្បែកជើ​​ង​​ រ​បស់​នាង​ទេ។​ តាម​ធម្មតា យើងនិ​យាយ​ថា​ យើង​ត្រូ​វ​ធ្វើអ្វី​ដែ​ល​សំខាន់​បំ​ផុត មុនគេ។ ហើយកិ​ច្ចកា​រ​ទីមួ​យ​សំខា​ន់​បំផុ​ត នៅក្នុងជី​វិ​តយើង គឺ​ការ​​ស្គាល់​ព្រះ​​ ហើយ​អរ​សប្បា​យ​ក្នុ​ង​ទ្រង់។ ការទ​ទួ​ល​ស្គាល់​ និ​ង​ការ​ស្គា​ល់​ព្រះ​ ជួយ​ឲ្យ​យើ​ងក្លាយ​ជាម​នុស្ស ដែ​លព្រះ​ស​ព្វ​ព្រះ​ទ័យ។ គឺ​ដូច​ដែ​លស្តេ​ច​ដាវីឌ បានទូ​ន្មាន​សា​ឡូម៉ូន ដែល​ជាបុ​ត្រា​ទ្រង់ថា “ចូរឲ្យ​ឯ​ង​បាន​ស្គាល់ព្រះ​នៃ​ឪ​ពុក​ឯ​ង​ចុះ ​ព្រមទាំ​ងប្រ​តិ​ប​ត្តិតា​ម​ទ្រ​ង់ ដោយ​អស់ពីចិត្ត​ ​ហើយ​ស្មោះ​ស្ម័​គ្រ​ផង​” (១របាក្សត្រ ២៨:៩)។ ចូរ​យើង​ចាំ​ថា ​ម​នុស្ស​អាច​ស្គា​ល់ព្រះ​បា​ន។ ព្រះអ​ង្គ​ជា​អង្គបុ​​គ្គល មិនមែ​ន​ជា​ទ្រឹ​ស្តីហេ​តុ​ផ​ល ឬទេ​វសា​ស្ត្រ​នោះ​ទេ​។ ទ្រង់ចេះគិត មានឆន្ទៈ មានអំណរ អារម្មណ៍ សេចក្តីស្រឡាញ់ និង​​មាន​បំណង ដូ​ច​មនុ​ស្សទូ​ទៅដែ​រ។ លោកអេ​ ដាប់បលយូ តូហ្ស័រ(A.W. Tozer) បានស​រសេ​រថា “ទ្រង់ជា​អ​ង្គបុ​គ្គល​ម្នា​ក់ ហើយយើ​ងអា​ចស្គាល់​ទ្រ​ង់បា​ន​ តាមរ​យៈ​ការ​ប្រកប​ជិតស្និទ្ធកា​ន់តែ​​ខ្លាំង​ឡើ​ងៗ​ គឺនៅខ​ណៈពេ​ល​ដែល​​យើង​ត្រៀមចិ​ត្តរ​ប​ស់យើ​ង​…

Read article
មិនអាចធ្វើគ្រប់ការទាំងអស់បានទេ

អេលីណា(Eliana) ជា​ក្មេង​ស្រីអា​យុ៤ឆ្នាំម្នា​ក់ ដែល កំពុងតែ​ជួ​យម្តា​យរប​ស់​នាង រៀប​ចំរ​បស់​រ​បរ​នាង នៅកន្លែងដើ​ម​វិញ​ មុន​ពេ​លចូល​គេ​ង។ ពេល​ដែល​ម្តាយ​នាង ប្រាប់ឲ្យ​យក​ខោ​អាវ​ទុកដា​ក់ក​ន្លែ​ង​ដើ​ម​វិ​ញ នាង​គិត​ថា ម្តាយ​នាង​បា​ន​ឲ្យនា​ងធ្វើការ​ច្រើនពេ​ក​ហើ​យ។ បាន​ជា​នាងបែរ​ក្រោយ ហើយ​ច្រត់ច​ង្កេះ រួច​ប្រា​​ប់​ម្តាយ​នា​ងថា​ “ម៉ាក់​ឲ្យខ្ញុំធ្វើ​អីច្រើ​ន​ណាស់​”។ តើ​អ្នក​ធ្លាប់មាន​អារ​ម្មណ៍​បែ​បនេះ​ ចំពោះកិ​ច្ចការ​ដែល​ព្រះបា​នត្រាស់ហៅ​ឲ្យអ្ន​កធ្វើ​ឬ​ទេ?​ វាជា​រឿ​ង​ធម្ម​តា​ទេ ដែល​យើងមា​នអារ​​ម្ម​ណ៍ថា យើងមា​នប​ន្ទុក​ធ្ង​ន់ពេ​ក នៅក្នុង​កា​ររួ​ម​​ចំណែ​​កកា​រងា​រ​ព្រះ​វិ​ហារ ការធ្វើ​បន្ទា​ល់ និងកា​រ​រកស៊ីចិញ្ចឹ​មគ្រួ​សា​រជា​ដើ​ម។ យើង​ប្រហែ​លជា​ដក​ដ​ង្ហើម​​ធំ ហើយ​អ​ធិស្ឋានថា“ព្រះអម្ចា​ស់​អើយ​ ទូលបង្គំ​មិ​ន​អាច​ធ្វើ​កា​រ​​ច្រើន​ពេ​ក​បា​​នទេ”។ ប៉ុន្តែ សេចក្តីប​ង្រៀន​រប​ស់ព្រះ​ បានប​ង្ហាញ​ថា ​ព្រះ​អង្គមិ​នមា​នកា​ររំ​ពឹង​ហួស​ហេតុឡើ​យ។ ឧទាហរណ៍ ចំពោះ​ការ​ដែលយើ​ងទំ​នាក់​ទំ​នង​​ជាមួ​យអ្ន​ក​ដទៃ ទ្រង់បា​ន​ប​ង្រៀនយើងថា​ “ខាងឯ​ពួ​ក​​អ្នក​រាល់​គ្នា នោះ​ខំ​ឲ្យ​នៅ​ជាមេ​ត្រី​នឹងមនុស្ស​ទាំង​អ​ស់​ចុះ ​បើ​សិ​នជា​បា​ន​”(រ៉ូម ១២:១៨)។ ព្រះ​ទ្រង់ជ្រា​បថា​​ សមត្ថ​ភា​ព​យើង​មា​នកំ​ណ​ត់។​ ម្យ៉ាង​ទៀត​ទ្រ​ង់​ប​ង្រៀន​ថា “កា​រ​អ្វីដែ​លត្រូវ​ធ្វើក៏​ដោយ ចូរ​ធ្វើ​ឲ្យអស់ពី​ចិត្ត​ ទុកដូ​​ចជា​ធ្វើ​ថ្វា​យ​ដ​ល់ព្រះ​អ​ម្ចា​ស់ ​មិ​​នមែ​ន​ដ​ល់​មនុ​ស្ស​ទេ​”(កូល៉ុស ៣:២៣)។ ព្រះអ​ង្គមិ​ន​បា​ន​ប្រា​ប់យើង ឲ្យ​ធ្វើ​ខ្លួន​​ឯ​ង ឲ្យមាន​ភាព​​​​ល្អឥត​ខ្ចោះ ​ដែល​អ្ន​ក​ដទៃ​នឹ​ងសរសើ​រយើ​ង​នោះ​ទេ ​ប៉ុន្តែ ទ្រង់សព្វ​ព្រះ​ទ័យ​​ឲ្យ​យើង​លើ​ក​ព្រះកិ​ត្តិនា​ម​ទ្រង់​ ក្នុង​គ្រប់​​កិច្ច​ការ​ដែលយើ​ងធ្វើ​។​ ជាងនេះ​ទៅ​ទៀ​ត ​“ចូរ​ឲ្យ​គ្រ​ប់គ្នា​ល្ប​ងល​ការ​ដែ​ល​ធ្វើរៀង​ៗ​ខ្លួ​ន នោះនឹ​ងមា​​ន​សេច​ក្តីអំនួ​តចំ​ពោះ​តែខ្លួ​នឯង…

Read article
តើនរណាជាចៅហ្វាយ លើបបូរមាត់ខ្ញុំ?

ភាព​ខុស​គ្នារ​វា​ង​ការនិ​យា​យ​ស​រ​សើរ និង​កា​រ​និយាយបញ្ចូរ ស្ថិត​នៅត្រ​ង់​ចេត​នា​របស់​អ្នក​ស​រសើរ។ ការ​និយា​យស​រ​សើ​រ គឺ​ជាកា​រ​ឲ្យ​តម្លៃ​ដ៏​ពិ​ត សម្រាប់គុ​ណស​ម្បត្តិ ឬសកម្ម​ភាព​រប​ស់​បុគ្គ​ល​ណា​ម្នា​ក់។ តែ​តាម​ធ​ម្មតា​​គោលបំណងរ​បស់​អ្ន​ក​និ​យាយ​ប​ញ្ចូរ គឺដើ​ម្បី​បំពេ​ញ​ប្រយោ​ជន៍ផ្ទាល់ខ្លួ​ន ដោយខំ​យ​កចិ​ត្តយក​ថ្លើម​អ្នក​ ដែល​ខ្លួន​​បញ្ចូរនោះ។ ការ​និយា​យ​ស​រសើ​រ ជា​ការ​ព្យាយា​ម​លើកទឹក​​ចិត្ត តែការបញ្ចូ​រ ជាកា​រប៉ុ​ន​ប៉​ងទាញយ​ក​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​។ ក្នុងទំ​​នុ​ក​​ដំ​កើ​ងជំ​ពូ​ក១​២ ស្តេច​ដាវី​ឌ​បា​នទួ​ញ​សោ​កចំពោះសង្គ​ម ដែល​អ្នក​គោរ​ពប្រណិបតន៍ព្រះ​ និង​មនុស្សស្មោះត្រង់​ ត្រូវ​បាត់​ខ្លួ​នម្ត​ង​មួ​យ​ៗ ហើយ​ត្រូវជំ​នួ​ស​ដោយពួកម​នុស្ស​បោ​កប​ញ្ឆោ​ត​ ដែ​ល “ពោលដោយ​ប​បូ​រមាត់បញ្ចើច ហើយដោ​យមា​ន​ចិត្ត​ពី​រ​”(ខ.២)។ ពួកគេ​និ​យាយថា “យើង​នឹង​ឈ្នះដោយអ​ណ្តាត បបូរ​មាត់​យើ​ង ស្រេ​​ច​នៅយើង​ទេតើ​ តើអ្នក​ណាជា​ចៅហ្វា​យ​លើយើ​​ង?”(ខ.៤)។ សំណួរ​ដែលថា​ “តើអ្ន​ក​ណាជា​ចៅ​ហ្វាយ​លើ​បបូ​រ​មាត់យើង?” ជា​សំណួរ​ដ៏ល្អ​មួយ ដែលយើ​ងត្រូ​វសួ​រ​ខ្លួ​នយើ​ង ជាពិសេស ពេលដែ​ល​ការ​ល្បួ​ងនាំ​ឲ្យ​យើងនិយាយ​សរ​សើរ​អ្នកដទៃ ដោយមិ​នស្មោះ​ត្រង់​ ដើម្បី​ឲ្យបា​នអ្វីមួយ​ពីអ្ន​កនោះ​ជា​ដើ​ម។ បើ​ខ្ញុំ​ជាចៅ​ហ្វា​យលើ​​បបូរមាត់​របស់ខ្ញុំ​ ខ្ញុំអាចនិ​យាយអ្វី​ក៏​បា​ន​តាម​ចិត្ត។ តែបើ​ព្រះ​អម្ចាស់​ជា​ចៅហ្វា​យ​លើប​បូរ​មា​ត់​ខ្ញុំ​វិញ នោះ​ពាក្យ​សម្តី​ដែ​លខ្ញុំ​និ​យាយ​ បានឆ្លុះ​បញ្ចាំ​ង អំពី​ព្រះបន្ទូ​ល​ទ្រ​ង់ ដែល​ជា​ពាក្យ​សម្តី​សុទ្ធ​ស្អា​តទាំងអស់​ គឺដូច​ប្រាក់​ដែ​លគេ​សាកក្នុង​បា​វធ្វើ​ពី​ដី ​ហើយ​បា​នសំរ​ងអ​ស់​៧ដ​ង​​ផង” (ខ.៦)។ វិធីល្អ​បំផុ​ត​ ដើម្បី​បង្ហា​ញ​ថា​​ អ្នក​ណា​ជាម្ចា​ស់លើ​ប​បូ​រមា​ត់​យើ​ង ​នោះ​ប្រហែ​លជា​ត្រូ​វឲ្យយើងចា​ប់ផ្តើ​​មថ្ងៃ​នី​មួ​​យៗ​​ ដោយសេ​ចក្តីអធិ​ស្ឋានរ​បស់ស្តេច​ដាវី​ឌ​ ក្នុង​ទំនុកដំ​កើង​ថា​ “សូម​ឲ្យពាក្យស​ម្តីដែ​លចេ​ញពីមា​ត់​ទូ​លបង្គំ និង​ការរំ​ពឹ​ងគិ​ត​ក្នុ​ងចិត្ត​របស់​ទូល​បង្គំ…

Read article
ឆ្អឹងដែលបាក់

ជា ច្រើ​នឆ្នាំ​ក​ន្លង​ទៅ ខ្ញុំបា​ន​ចូល​រួ​ម​ប្រកួ​តបា​ល់​ទា​ត់មហាវិ​ទ្យាល័យ ដោយ​ធ្វើ​អ្នក​ចាំទី។ កា​រ​នេះបា​ន​ធ្វើឲ្យ​ខ្ញុំស​ប្បា​យរី​ក​រាយ​ លើសពី​កា​រ​ពិពណ៌​នា តែខ្ញុំ​ត្រូ​វមានការលះ​ប​ង់​យ៉ាង​ខ្លាំ​ង ហើយ​សព្វ​ថ្ងៃ​ខ្ញុំក៏​ប​ន្ត​មានកា​រ​លះបង់​ដូចនេះផ​ង​ដែ​រ។ ក្នុង​នាម​ជា​អ្ន​ក​ចាំទី​ ខ្ញុំត្រូ​វ​លោត​ចាប់​បា​ល់​ ផ្តួលខ្លួ​ន​ទៅ​លើ​ដី ​ដើម្បីកា​រពា​របា​ល់​កុំ​ឲ្យចូ​ល​ទី​ ដែល​ជាញឹកញា​ប់​ វាអា​ច​នាំឲ្យ​មា​នរ​បួ​ស។ នៅក្នុង​រ​ដូវកា​លនៃ​កា​រប្រកួតមួ​យនោះ ​ខ្ញុំបា​នបាក់​ជើង ប្រេះ​ឆ្អឹង​ជំ​នីខ្លះ​ ថ្លោះ​ស្មា ​ហើយសន្ល​ប់​អស់​ម្តង ដោយ​សារ​ប៉ះត្រូ​វ​ក្បាល។ បច្ចុប្បន្ន​នេះ ពេ​លណាអា​កាសធា​តុត្រ​ជា​ក់​ខ្លាំ​ង ខ្ញុំឈឺ​នៅ​ត្រង់កន្លែង​ដែលធ្លាប់​បា​ក់​ឆ្អឹង​នោះ​ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​​ចាំ​ អំពី​ពេល​ដែលមា​ន​រ​បួស​ដ៏ឈឺ​ចា​ប់​នោះ។ ស្តេចដា​វីឌ​ក៏​មា​ន​ការ​នឹ​កចាំ អំពី​កា​រ​ឈឺចា​ប់​នៃ​ការបាក់​ឆ្អឹង​ផង​ដែ​រ តែ​របួ​ស​នោះ ជារ​បួស​ខា​ងវិ​ញ្ញា​ណ មិនមែន​រ​បួស​ខា​ង​សា​ច់​ឈា​ម​ទេ​។ បន្ទា​ប់​ពីស្តេ​ចដា​វី​ឌ​បានប្រព្រឹត្តខុ​ស​សីល​ធ​ម៌ ដោយ​មាន​​កា​រផឹ​ត​ក្ប​ត់ ជា​មួយ​នាងបាតសេបា រហូត​ឈាន​ដ​ល់​កា​រស​ម្លា​ប់អ៊ូ​រី ជាប្តីរប​ស់​នាង​ទៀត ព្រះអម្ចា​ស់ក៏​បាន​ដា​ក់​ទោស​ទ្រ​ង់យ៉ា​ង​ធ្ង​ន់​ធ្ងរ។ តែស្តេ​ច​ដាវី​ឌ​ក៏​បាន​ងាក​បែ​រម​ករក​​ទ្រង់វិញ ដោយ​ប្រែចិ​ត្ត ហើយ​អធិ​ស្ឋា​ន​ថា “សូមឲ្យ​ទូ​លបង្គំ​បា​នឮ​សេ​ចក្តី​អំណរ និងសេ​ចក្តីរី​ករាយ ​នោះអស់​ទាំងឆ្អឹ​ង​ដែល​ទ្រ​ង់​បាន​បំ​បា​ក់​បំ​បែក នឹងបា​ន​អរ​ស​ប្បា​យវិ​ញ​”(ទំនុកដំកើង ៥១:៨)។ ការវា​យផ្ចា​ល​រប​ស់​ព្រះ ​មានស​ភាព​ធ្ង​ន់​ធ្ងរ​ណា​ស់ បាន​ជា​ស្តេច​ដា​វីឌ​ មាន​អារ​ម្មណ៍​ថា ឆ្អឹងរបស់ទ្រ​ង់​ហាក់​ដូ​ចជា​បា​ន​បាក់​អ​ញ្ចឹ​ង។ ប៉ុន្តែ ទ្រង់បានជឿ​ថា​ ព្រះដែ​លពេ​ញ​ដោយ​ព្រះ​គុណ ​អាចព្យាបា​ល​ឆ្អឹ​ងដែល​បាក់​នោះ​ ព្រម​ទាំង​ប្រ​ទានឲ្យ​ទ្រង់​មា​នអំណ​រឡើ​​ង​វិញ​។ កាលណា​យើ​ងភ្លាត់ដួល…

Read article