នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ការភ្ញាក់ពីគេងដ៏អស្ចារ្យ

ខ្ញុំ​បាន​សន្សំ​ទុក​នូវ​អនុស្សាវរីយ៍ ដែល​ខ្ញុំ​ធ្លាប់​មាន នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ កាល​កូន​ប្រុស​ខ្ញុំ​នៅ​តូច។ កាល​នោះ មនុស្ស​ធំ​បាន​ជជែក​គ្នា​ដល់​យប់ ខណៈ​ពេល​ដែល​កូន​ៗ​របស់​យើង បាន​គេង​លក់​នៅ​លើ​សាឡុង ឬ​កៅ​អី ដោយ​សារ​ពួក​គេ​អស់​កម្លាំង​នឹង​ការ​រត់​លេង​កាល​ពី​ថ្ងៃ។ ពេល​យើង​ដល់​ពេល​ត្រូវ​បែក​គ្នា ខ្ញុំ​ក៏​បាន​បី​កូន​ប្រុស​ខ្ញុំ​ទាំង​ប៉ុន្មាន​នាក់ ចូល​ទៅ​ក្នុង​ឡាន ឲ្យ​ពួក​គេ​ផ្អែក​នៅ​លើ​កៅអី​ឡាន ហើយ​នាំ​ពួក​គេ​ទៅ​ផ្ទះ។ ពេល​យើង​មក​ដល់​ផ្ទះ ខ្ញុំ​ក៏​បាន​លើក​ពួក​គេ​បី​ម្តង​ទៀត ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ក៏​បាន​ផ្តេក​ពួក​គេ​នៅ​លើ​គ្រែ ​រួចថើប​ពួក​គេ ដោយ​ពាក្យ​ថា “រាត្រី​សួស្តី” ហើយ​បិទ​ភ្លើង។​ ដល់​ពេល​ព្រឹក​ឡើង ពួក​គេ​ក៏​បាន​ភ្ញាក់​ឡើង ដោយ​មិន​ដឹង​ថា ខ្លួន​បាន​មក​ដល់​ផ្ទះ​តាំង​ពី​ពេល​ណា។ អនុស្សាវរីយ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ស្រមៃ អំពី​ពេល​យប់ ដែល​យើង “គេង​លក់​ក្នុង​ព្រះយេស៊ូវ”(១ថែស្សាឡូនិច ៤:១៤)។ ពេលនោះ យើង​នឹង​បាន​ដេក​លក់ … ហើយ​ភ្ញាក់​ដឹង​ខ្លួន​ឡើង នៅ​ក្នុង​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង ដែល​ជា​ផ្ទះ​ដែល​មិន​មាន​ភាព​នឿយ​ហត់ ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ កាល​នៅ​លើ​ផែន​ដី។ កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​អាន​ចំ​ខគម្ពីរ​មួយ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​ជា​សេចក្តី​បញ្ចប់​នៃ​បទ​គម្ពីរ​ចោទិយកថា ដែល​បាន​ចែង​ថា “ម៉ូសេ​ជា​បាវ​បំរើ​ផង​ព្រះយេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា”(៣៤:៥)។ តាម​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ គេ​បាន​បក​ប្រែ​តាម​ន័យ​ត្រង់​ថា “លោក​ម៉ូសេ​បាន​ស្លាប់ … ដោយ​ព្រះ​ឱស​នៃ​ព្រះ​អម្ចាស់” ដែល​ឃ្លា​នេះ…

Read article
ប្រែពីភាពអាម៉ាស់ ទៅជាមានកិត្តិយស

ពេល​នោះ​ជា​ពេល ដែល​ក្រុម​គ្រួសារ​ទាំង​ឡាយ​ជួប​ជុំ​គ្នា ដើម្បី​អបអរ​រដូវ​កាល​ដ៏​រីក​រាយ ប្រចាំ​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​បាន​បារម្ភ​ខ្លាច​ជួប​សាច់​ញាតិ​ណា​មួយ ដែល​ចូល​ចិត្ត​សួរ​សំណួរ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​លីវ ឬ​អ្នក​មិន​ទាន់​មាន​កូន មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​តែ​មាន​បញ្ហា​ខុស​ទាស់​អ្វី​មួយ។ ចូរ​យើង​នឹក​ស្រមៃ​អំពី​ទុក្ខ​លំបាក​របស់​នាង​អេលីសាបិត ដែល​នៅ​តែ​មិន​មាន​កូន ទោះ​នាង​បាន​រៀបការ​អស់​ជា​ច្រើន​ឆ្នាំ​ហើយក្តី។ ក្នុង​វប្បធម៌​របស់​នាង គេ​គិត​ថា បញ្ហា​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​បាន​បង្ខាំង​ផ្ទៃ​នាង​ហើយ(មើល ១សំាយ៉ូអែល ១:៥-៦) ហើយ​គេ​អាច​ចាត់​ទុក​បញ្ហា​នេះ ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន។ ដូច​នេះ អ្នក​ជិត​ខាង និង​សាច់​ញាតិ​របស់​អេលីសាបិត អាច​សង្ស័យ​ថា នាង​កំពុង​តែ​រស់​នៅ​ក្នុង​អំពើ​បាប ទោះ​ជា​នាង​កំពុង​រស់​នៅ ដោយ​សេចក្តី​សុចរិត​ក៏​ដោយ(លូកា ១:៦)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​អេលីសាបិត និង​ស្វាមី​របស់​នាង​បាន​បន្ត​បម្រើ​ព្រះ​អម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់។ បន្ទាប់​មក ពេល​ដែល​អ្នក​ទំាង​ពីរ​មាន​អាយុ​ចាស់​ហើយ ការ​អស្ចារ្យ​ក៏​បាន​កើត​ឡើង។ ព្រះ​ទ្រង់​បាន​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​នាង(ខ.១៣)។ ទ្រង់​ចូល​ចិត្ត​បង្ហាញ​ថា ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​ពរ​ដល់​យើង(ខ.២៥)។ ហើយ​ទោះ​ទ្រង់​ហាក់​ដូច​ជា​ពន្យា​ពេល​ក៏​ដោយ ក៏​ទ្រង់​តែង​តែ​ឆ្លើយ​តប តាម​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​ជា​និច្ច ហើយ​ប្រាជ្ញា​របស់​ទ្រង់​ តែង​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ព្រះ​ជាម្ចាស់​ក៏បាន​ប្រទាន​អំណោយ​ដ៏​ពិសេស ដល់​នាង​អេលីសាបិត និង​ស្វាមី​របស់​នាង ដែល​អំណោយ​នោះ គឺ​ជា​កូន​ប្រុស​ម្នាក់ ដែល​ក្រោយ​មក ក៏​បាន​ធ្វើ​ជា​អ្នក​រៀប​ចំ​ផ្លូវ ថ្វាយ​ព្រះ​មែស៊ី(អេសាយ ៤០:៣-៥)។…

Read article
កញ្ចក់ និងអ្នកដែលបានស្តាប់ឮ

ពេល​ខ្ញុំ​ចេញ​ពី​សណ្ឋាគារ​មួយ នៅ​ទីក្រុង​ខាំផាឡា ប្រទេស​យូហ្កាន់ដា អ្នក​ទទួល​ភ្ញៀវ ដែល​បាន​មក​ទទួល​ខ្ញុំ ឲ្យ​ទៅ​ចូល​រួមសិក្ខា​សាលា បាន​មើល​មុខ​ខ្ញុំ ហើយ​ញញឹម​សើច​ស្ញាញ​ដាក់​ខ្ញុំ។ ​ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា​ “តើ​មាន​រឿង​អី​ដែល​គួរ​ឲ្យ​អស់​សំណើច​ឬ?” នាង​ក៏​បាន​សើច ហើយ​សួរ​ខ្ញុំ​ថា​ “តើ​លោក​បាន​សិត​សក់​ហើយ​ឬ​នៅ?”​ ពេល​នោះ​ខ្ញុំ​ក៏​បាន​ដល់​វេន​ត្រូវ​សើច​ម្តង ព្រោះ​ខ្ញុំពិត​ជា​បាន​ភ្លេច​សិត​សក់​មែន។ មុន​នោះ ខ្ញុំ​បាន​ឆ្លុះ​កញ្ចក់​មើល​រូប​ខ្លួន​ឯង ក្នុង​បន្ទប់​សណ្ឋាគារ ប៉ុន្តែ ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​កញ្ចក់? រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ការ​បង្រៀន​របស់​សាវ័ក​យ៉ាកុប អំពី​ការ​ឆ្លុះ​កញ្ចក់​ក្នុង​ន័យ​ធៀប ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន ពី​ការ​សិក្សា​ព្រះ​គម្ពីរ។ យើង​ឆ្លុះ​កញ្ចក់ ដើម្បី​ពិនិត្យ​មើល​ខ្លួន​ឯង ឲ្យ​ដឹង​ថា មាន​កន្លែង​ណា​ដែល​ត្រូវ​កែ​លម្អ ដូច​ជាសក់​ដែល​ត្រូវ​សិត មុខ​ដែល​ត្រូវ​លុប អាវ​ដែល​ត្រូវ​ដាក់​លេវ​ឲ្យ​ត្រឹម​ត្រូវ​ជាដើម។ ព្រះ​គម្ពីរ​មាន​លក្ខណៈ​ដូច​កញ្ចក់ ដែល​ជួយ​ឲ្យ​យើង​ពិនិត្យ​មើល​ចរិយា​សម្បត្តិ អាកប្ប​កិរិយា និង​ការ​គិត​របស់​យើង​(យ៉ាកុប ១:២៣-២៤)។ ការ​ឆ្លុះ​មើល​ខ្លួន​ឯង​នេះ ជួយ​ឲ្យជីវិត​យើង អាច​កែ​ប្រែ ឲ្យ​ស្រប​តាម​គោលការណ៍ ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ដល់​យើង។ យើង​ត្រូវ “ទប់​អណ្តាត”របស់​យើង (ខ.២៦) និង “ថែរក្សា​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ”(ខ.២៧)។ យើង​ត្រូវ​ស្តាប់​តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ ដែល​គង់​នៅ​ក្នុង​យើង ហើយ​រក្សា​ខ្លួន “មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ”(ខ.២៧)។ ពេល​ដែល​យើង​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​​…

Read article
ផ្ទាំងគំនូរដ៏មានន័យ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​នៅ​ទីធ្លា​នៃ​ព្រះ​វិហារ​វីស៊ីថេសិន ក្នុង​ក្រុង​អេន​ ខារេម ប្រទេស​អ៊ីស្រាអែល។ ពេល​នោះ​ ខ្ញុំ​មាន​ចិត្ត​ស្ងើច​សរសើរ ចំពោះ​សម្រស់​នៃ​ផ្ទាំង​គំនូរ​៦៧​ផ្ទាំង ដែល​កើត​ពី​ការ​ផ្គុំ​កញ្ចក់​ពណ៌​តូច​ៗ​ចូល​គ្នា​បង្កើត​ជា​រូប​ភាព ហើយ​នៅ​ក្នុងផ្ទំាង​គំនូរ​ទាំង​នោះ មាន​បទ​គម្ពីរ លូកា ១:៤៦-៥៥ ដែល​គេ​បាន​សរសេរ ជា​ច្រើន​ភាសា។ តាម​ទំនៀម​ទំលាប់ គេ​បាន​ហៅ​បទគម្ពីរ​នេះ​ថា មែក​នីហ្វ៊ីខាត ជា​ពាក្យ​ក្នុង​ភាសា​ឡាតាំង ដែល​មាន​ន័យ​ថា “លើក​ដំកើង”។ បទ​គម្ពីរ​នេះ​បាន​ចែង​អំពី​ការ​ឆ្លើយ​តប របស់​នាង​ម៉ារា ចំពោះ​ការ​ប្រកាស​ថា នាង​នឹង​ក្លាយ​ជា​មាតា​នៃ​ព្រះ​មែស៊ី។ គេ​បាន​ចារ​ពី​លើ​រូប​គំនូរ​នីមួយ​ៗ ដោយ​ពាក្យ​ពេចន៍​របស់​នាង​ម៉ារា ដែល​បាន​ថ្លែង​ថា “ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះអម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ … ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ”(ខ.៤៦-៤៩)។ ក្នុង​ផ្ទាំង​គំនូរ​នីមួយ​ៗ ក៏​មាន​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​បាន​ដក​ស្រង់​ពី​ព្រះ​គម្ពីរ ជា​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ក្នុង​នោះ នាង​ម៉ារា​បាន​រៀប​រាប់ អំពី​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ជា​ម្ចាស់ មាន​ចំពោះ​នាង និង​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។​ ក្នុង​នាម​ជា​អ្នក​ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​ការ​ដឹង​គុណ នាង​ម៉ារា​បាន​អរ​សប្បាយ ចំពោះ​សេចក្តី​សង្រ្គោះ ដែល​នាង​បាន​ទទួល(ខ.៤៧)។ នាង​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​មាន​សេចក្តី​មេត្តា​ករុណា ចំពោះ​សាសន៍​អ៊ីស្រាអែល អស់​ជា​ច្រើន​ជំនាន់(ខ.៥០)។ នាង​ក៏​បាន​រំឭក អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ថែរក្សា​រាស្រ្ត​អ៊ីស្រាអែល បាន​ជា​នាង​សរសើរ​ដំកើង​ព្រះ​អង្គ…

Read article
បទចម្រៀងនៃសេចក្តីស្រឡាញ់ នៅនគរស្ថានសួគ៌

កាល​ពី​ឆ្នាំ ១៩៣៦ លោក​ប៊ីលី ហៀល(Billy Hill) ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង បាន​ចេញ​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​មួយ​បទ ក្រោម​ចំណង​ជើង​ថា “សិរីល្អ​នៃ​សេចក្តី​ស្រឡាញ់”។ មិន​យូរ​ប៉ុន្មាន ប្រជា​ជាតិ​មួយ​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង អំពី​ក្តី​អំណរ នៅ​ក្នុង​ការ​ធ្វើ​នូវ​កិច្ចការ​ដ៏​តូច​មួយ ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ៥០​ឆ្នាំ​ក្រោយ​មក លោក​ភីធ័រ សេតេរ៉ា(Peter Cetera) ដែល​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង ក៏​បាន​និពន្ធ​បទ​ចម្រៀង​ដែល​មាន​ភាព​រ៉ូមិន​ទិក​ជាង​នេះ​ទៀត ក្រោម​ចំណង​ជើង​ដែល​ស្រដៀង​គ្នា។ ក្នុង​បទ​ចម្រៀង​នេះ គាត់​ស្រមៃ អំពី​មនុស្ស​ពីរ​នាក់​រស់​នៅ​ជា​មួយ​គ្នា និង​រៀន​សូត្រ​ជា​មួយ​គ្នា ដើម្បី​សិរីល្អ​នៃ​សេច​ក្តី​ស្រឡាញ់។ កណ្ឌ​គម្ពីរ​វិវរណៈ ដែល​ជា​កណ្ឌ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​ពិពណ៌​នា អំពី​បទ​ចម្រៀង​នៃ​សេចក្តី​ស្រឡាញ់​ថ្មី​មួយ ដែល​ថ្ងៃ​មួយ គ្រប់​គ្នា​នៅ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែន​ដី​នឹង​បន្លឺ​សម្លេង​ច្រៀង(វិវរណៈ ៥:៩,១៣)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភ្លេង​ក៏​ចាប់​ផ្តើម​លេង ដោយ​ចង្វាក់​នៃ​ការ​សោក​សង្រេង។ លោក​យ៉ូហាន ដែល​ជា​អ្នក​អត្ថា​ធិប្បាយ​ក្នុង​កណ្ឌ​គម្ពីរ​នេះ ក៏​បាន​យំ ដោយមិន​ឃើញ​មាន​នរណា​អាច​បើក​ក្រាំង​នោះ​បាន(ខ.៣-៤)។ ប៉ុន្តែ អារម្មណ៍​របស់​គាត់​ក៏​បាន​ភ្លឺ​ស្វាង ហើយ​ភ្លេង​ក៏​បាន​លាន់​ឡើងកាន់​តែ​ខ្លាំង​(ខ.១២-១៣) ខណៈ​ពេល​ដែល​លោក​យ៉ូហាន បាន​ស្គាល់​សិរីល្អ និង​រឿង​ដ៏​ពិត​នៃ​សេចក្តី​ស្រឡាញ់។​ មិន​យូរប៉ុន្មាន គាត់​ក៏​បាន​ឮ​ជីវិត​ទំាង​អស់​សរសើរ​ដំកើង​ព្រះ ដែល​ទ្រង់​ជា​ស្តេច​សិង្ហ​នៃ​ពូជ​អំបូរ​យូដា(ខ.៥) ហើយ​រាស្រ្ត​របស់​ទ្រង់​បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ទ្រង់ ដោយ​ទ្រង់​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់ ដូច​កូន​ចៀម ដើម្បី​ជួយ​សង្រ្គោះ​យើង(ខ.១៣)។ ក្នុង​ទំនុក​ច្រៀង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​បំផុត…

Read article
ដើមណូអែល នៃក្តីសង្ឃឹមចំពោះព្រះរាជបុត្រតូច

បន្ទាប់​ពី​ខ្ញុំ​បាន​យក​អំពូល​ភ្លើង​ជា​ច្រើន​ខ្សែ មក​ព័ទ្ធ​ជុំវិញ​ដើម​ណូអែល ខ្ញុំ​ក៏​បាន​យក​បូពណ៌​ផ្កា​ឈូក និង​ពណ៌​ខៀវ មក​ចង​នឹង​មែក​វា ហើយ​ដាក់​ឈ្មោះ​ឲ្យ​ដើម​នោះ​ថា ដើម​ណូអែល “នៃ​ក្តី​សង្ឃឹម ចំពោះ​ព្រះ​រាជ​បុត្រ​តូច”។ ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​រង់​ចំា​ទទួលកូន​ចិញ្ចឹម​ម្នាក់ ជាង​បួន​ឆ្នាំ​មក​ហើយ។ ពិត​ណាស់ យើង​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង នៅ​ថ្ងៃ​ណូអែល! រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​មក​អធិស្ឋាន នៅ​ក្បែរ​ដើម​ណូអែល​នោះ ដោយ​រំឭក​ខ្លួន​ឯង អំពី​សេចក្តី​សប្បុរ​របស់​ព្រះ​អម្ចាស់។ នៅថ្ងៃ​ទី​២១ ធ្នូ យើង​ក៏​បាន​ទទួល​ដំណឹង​ថា យើង​នឹង​មិន​បាន​ទទួល​កូន​ចិញ្ចឹម​នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​នោះ​ទេ។ ​ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​ដើរ​ទៅ​ឈប់​នៅ​ពី​មុខ​ដើម​ណូអែល​នោះ ដែល​ជា​និមិត្ត​រូប​នៃ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជា​ម្ចាស់។ តើ​ព្រះ​ជា​ម្ចាស់នៅ​តែ​ស្មោះ​ត្រង់​ឬ​ទេ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ឬ? នៅ​ពេល​ខ្លះ ព្រះ​ជា​ម្ចាស់​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​ទូល​សូម​របស់​យើង ព្រោះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន ឬ​លត់​ដំ​យើង ​ដោយ​សេចក្តី​ស្រឡាញ់។ នៅ​ពេល​ខ្លះ​ទៀត ព្រះ​ទ្រង់​ពន្យា​ពេល​ការ​ឆ្លើយ​តប​របស់​ទ្រង់ ដើម្បី​ជួយ​ឲ្យ​យើង​មាន​ការ​ទុក​ចិត្ត​ជា​ថ្មី ​ចំពោះ​ទ្រង់។ ក្នុង​បទ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​ទ្រង់​កែ​តម្រង់​ប្រជា​ជន​អ៊ីស្រាអែល។ ការ​នោះពិត​ជា​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ណាស់ បាន​ជា​គាត់​ពោល​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ”(៣:១៣)។ ក្នុង​ពេល​ដ៏ពិបាក​នោះ លោក​យេរេមា ក៏​បាន​បង្ហាញ​ចេញ​នូវ​ការ​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់។ គឺ​ដូច​ដែល​គាត់​ថ្លែង​ថា “សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជា​និច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់(ខ.២២-២៣)។…

Read article
គ្មានអាថ៌កំបាំងអ្វីទេ

មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ម្នាក់ បាន​សារ​ភាព​ថា គាត់​មិន​បាន​រស់​នៅ តាម​បំណង​ព្រះ​ទ័យ​ព្រះ​យេស៊ូវ​ទេ។ ខ្ញុំ​ក៏​បាន​ស្តាប់​គាត់រៀប​រាប់ អំពី​ការ​រស់​នៅ​របស់​គាត់ ដែល​មាន​ភាព​ស្រណុក​ស្រួល និង​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន តែ​វា​នៅ​តែ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ស្កប់​ចិត្ត។ គាត់​ថា គាត់​បាន​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្អ ហើយ​ថែម​ទាំង​ខំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ តែ​នៅ​តែ​មិន​អាច​ធ្វើ​បាន។ គាត់​ថា អ្វី​ៗ​ដែល​គាត់​ចង់​ធ្វើ ហាក់​ដូច​ជា​ធ្វើ​មិន​កើត ហើយ​ការ​អ្វី​ដែល​គាត់​ចង់​ឈប់​ធ្វើ បែរ​ជា​នៅ​តែ​បន្ត​ធ្វើ​ទៀត។ ដោយសារ​គាត់​ឃើញ​ជីវិត​ខ្ញុំ​ខុស​ប្លែក​ពី​គាត់ គាត់​ក៏​បាន​សួរ​ខ្ញុំ ដោយ​ស្មោះ​ត្រង់​ថា “តើ​អ្នក​មាន​អាថ៌​កំបាំង​អ្វី?” ​ខ្ញុំ​ក៏​បាន​ឆ្លើយ​ប្រាប់​គាត់​ថា “ខ្ញុំ​គ្មាន​អាថ៌​កំបាំង​អ្វី​ទេ។ ខ្ញុំ​ក៏​គ្មាន​លទ្ធភាព​រស់​នៅ ឲ្យ​ត្រូវ​តាម​បំណង​ព្រះ​ទ័យ​ព្រះ គឺ​មិន​ខុស​ពី​អ្នក​ឡើយ ហេតុនេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​ព្រះ​យេស៊ូវ”។ ខ្ញុំ​ក៏​បាន​ដក​ព្រះ​គម្ពីរ​ចេញ​មក ហើយ​បើក​ឲ្យ​គាត់​មើល​ពាក្យ​ដែល​គាត់​បាន​ដក​ស្រង់ ពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ រ៉ូម ៧:១៥។ បទ​គម្ពីរ​នេះ​មាន​អត្ថន័យ​ជា​ពិសេស ដែល​ត្រូវ​នឹង​ជីវិត​របស់​អ្នក​ដែល​កំពុង​ស្វែង​រក​ព្រះ ក៏​ដូច​ជា​គ្រីស្ទ​បរិស័ទ ដែល​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្អ ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ តែ​នៅ​តែ​បរា​ជ័យ។ បទ​គម្ពីរ​នេះ​ប្រហែល​ជា​ត្រូវ​នឹង​ជីវិត​របស់​អ្នក​ផង​ដែរ។ បើ​ដូច្នោះ​មែន អ្នក​ត្រូវ​ដឹង​ថា សាវ័ក​ប៉ុល​បាន​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​អ្នក​ផ្ចុង​ផ្តើម​នៃ​សេចក្តី​សង្រ្គោះ និង​ការ​ផ្លាស់​ប្រែ​របស់​យើង ដែល​កើត​មាន​បន្ទាប់​ពី​យើង​បាន​ទទួល​សេចក្តី​សង្រ្គោះ​(៧:២៥-៨:២)។ ព្រះយេស៊ូវ​បាន​សម្រេច​ព្រះ​រាជ​កិច្ច​របស់​ទ្រង់ ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ បាន​ជា​យើង​មិន​ចាំ​បាច់​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ល្អ ដើម្បី​រំដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​បាប​ឡើយ។ បាប​គឺ​ជា​រនាំង​នៅ​ចន្លោះ​យើង​នឹង​ព្រះ​ជា​ម្ចាស់ ដែល​ព្រះ​អង្គ​បាន​ដក​ចេញ ដោយ​មិន​ផ្អែក​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​យើង។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រាល់​គ្នា…

Read article
ការរំពឹងចង់ឲ្យព្រះមែស៊ីជួយ

មាន​ពេល​មួយ​ឡាន​របស់​ស្វាមី​ខ្ញុំ ដេរ​មិន​ឆេះ។ មើល​ទៅ​ជាង​ឡាន ដែល​មក​ជួស​ជុល​ឡាន មាន​វ័យ​ក្មេង​ណាស់ គឺ​ក្មេង​ពេក មិន​អាច​ជួស​ជុល​បាន​ទេ។ ស្វាមី​របស់​ខ្ញុំ​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​គាត់ ហើយ​ក៏​បាន​និយាយ​ខ្សិប​ៗ​ប្រាប់​ខ្ញុំ​ថា “គាត់​នៅ​ក្មេង​ណាស់”។ ពេល​ដែល​ខ្ញុំ​ដឹង​ថា សា្វមី​ខ្ញុំ​មិន​ទុក​ចិត្ត​គាត់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​អ្នក​ភូមិ​ណាសារ៉ែត ដែល​បាន​រអ៊ូរទាំ ពេល​ដែល​ពួក​គេ​មាន​មន្ទិល​ចំពោះ​ព្រះ​យេស៊ូវ។ ពេល​ដែល​ព្រះ​យេស៊ូវ​បង្រៀន ក្នុង​សាលា​ប្រជុំ ពួក​គេ​ក៏​បាន​សួរ​គ្នា​ថា “តើ​គាត់​មិន​មែន​ជា​កូនរ​បស់​ជាង​ឈើ​ទេ​ឬ​អី?”(ម៉ាថាយ ១៣:៥៥)។ ពួក​គេ​ក៏​បាន​ចំអក​ឲ្យ​ទ្រង់ ដោយ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា បុគ្គល​ម្នាក់ ដែល​ពួក​គេ​បាន​ស្គាល់​នោះ បាន​ប្រោស​ជម្ងឺ និង​បង្រៀន​ព្រះ​បន្ទូល បាន​ជា​ពួក​គេ​ចោទ​សួរ​ថា “តើ​អ្នក​នេះ​បាន​ចំណេះ និង​ការ​ឫទ្ធិបារមី​ទាំង​នេះ​ពី​ណា​មក?”(ខ.៥៤)។ ពួក​គេ​មិន​បាន​ជឿ​ព្រះ​យេស៊ូវ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​មាន​ការ​រវាត​ចិត្ត ពេល​ដែល​ពួក​គេ​ដឹង​ថា ទ្រង់​មាន​អំណាច នៅ​ក្នុង​ការ​បង្រៀន និង​ធ្វើ​ការ​អស្ចារ្យ(ខ.១៥,៥៨)។ នៅ​ក្នុង​ការ​រស់​នៅ​ធម្មតា ប្រចាំ​ថ្ងៃ យើង​ក៏​ប្រហែល​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​ប្រាជ្ញា និង​អំណាច​របស់​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង​ផង​ដែរ។ ពេល​ដែល​យើង​មិន​បាន​រំពឹង​ឲ្យ​ទ្រង់​ជួយ​យើង យើង​ក៏​បាន​បាត់​ឱកាស​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ ដែល​នាំ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ​(ខ.៥៨)។ សូម​ត្រឡប់​មក​រឿង​របស់​ខ្ញុំ​វិញ។ ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ដឹង​ថា ជំនួយ​ដែល​គាត់​ត្រូវ​ការ ​គឺ​កំពុង​តែ​ឈរ​នៅ​ពី​មុខ​គាត់​ស្រាប់​ហើយ។ ទី​បំផុត ស្វាមី​ខ្ញុំ​ក៏​ព្រម​ទទួល​ជំនួយ​ពី​យុវជន​ម្នាក់​នោះ ដោយ​អនុញ្ញាត​ឲ្យ​គាត់​មើល​អាគុយ​ឡាន​ចាស់​របស់​យើង។ គាត់គ្រាន់​តែ​មួល​ខ្ចៅ​តែ​បន្តិច ម៉ាស៊ីន​ឡាន​ក៏​មាន​ដំណើរ​ការ​ឡើង​វិញ…

Read article
ជាកម្មសិទ្ធរបស់ព្រះអម្ចាស់

សព្វ​ថ្ងៃ​នេះ យើង​ងាយ​នឹង​កត់​សម្គាល់​ឃើញ​ថា “ការ​សាក់​រូប” កំពុង​តែ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​បាន​សាក់​រូប​តូច​ៗ​ ស្ទើរ​តែ​មើល​មិន​ដឹង។ អ្នក​ខ្លះ​ទៀត រាប់​ចាប់​ពី​កីឡា​ករ ដល់​តារា​ភាព​យន្ត ក៏​ដូច​ជា​មនុស្ស​ទូទៅ​ជា​ច្រើន បាន​សម្រេច​ចិត្ត​សាក់​រូប​ដែល​មាន​ពណ៌​ចម្រុះ ឬ​សាក់​ពាក្យ និង​ការ​រចនា​ផ្សេង​ៗ នៅ​លើ​រូប​កាយ​របស់​ខ្លួន។ រឿង​នេះ​បាន​ក្លាយ​ជា​ទំនោរ​ ដែល​ហាក់​ដូច​ជា​មិន​សាប​រលាប​ដោយ​ងាយ​ៗ​ឡើយ គឺ​ទំនោរ​ដែល​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ជា​សរុប ៣​ពាន់​លាន​ដុល្លា ​ពី​អាជីវ​កម្ម​សាក់​រូប​នៅ​ទូទាំង​ពិភព​លោក ក្នុង​ឆ្នាំ​ ២០១៤ និង​ប្រាក់​ចំណូល​សរុប ៦៦​លាន​ដុល្លា បាន​ពី​ការ​លប់​រូប​សាក់ នៅ​ទូទាំង​ពិភព​លោក។ អ្នក​អាច​មាន​ទស្សនៈ​ផ្សេង​ៗ​គ្នា​ អំពី​ការ​សាក់​រូប រឿង​នេះ​​ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​បទ​គម្ពីរ​អេសាយ ជំពូក ៤៤ ដែលបាន​ពិពណ៌​នា ក្នុង​ន័យ​ធៀប អំពី​មនុស្ស​ដែល​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា”(ខ.៥)។ ​ការ​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​នេះ គឺ​ជា​ចំណុច​សំខាន់​បំផុត​នៃ​បទ​គម្ពីរ​នេះ​ទាំង​មូល ដែល​បាន​និយាយ អំពី​ការ​ដែល​ព្រះ​អម្ចាស់យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​អ្នក ដែល​ទ្រង់​បាន​ជ្រើស​រើស​(ខ.១)។ ពួក​គេ​អាច​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ទ្រង់​(ខ.២) ហើយ​ព្រះអង្គ​នឹង​ប្រទាន​ពរ​ទឹក​ដី និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​(ខ.៣)។ ការ​សរសេរ​ពី​លើ​ដៃ​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា” គឺ​ជាការ​សរសេរ​ពាក្យ​ធម្មតា តែ​មាន​អំណាច ដែល​បាន​បញ្ជាក់​ថា រាស្រ្ត​របស់​ព្រះ​ដឹង​ថា ពួក​គេ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​​ថែរក្សា​ពួក​គេ។ អ្នក​ដែល​ចូល​មក​រក​ព្រះ​ជា​ម្ចាស់ ដោយ​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ…

Read article
សេចក្តីស្រឡាញ់ ដែលស្ថិតស្ថេរ

មាន​ពេល​មួយ ប៉ា​របស់​ខ្ញុំ​បាន​ស្រែក​ពី​ចម្ងាយ​ថា “ប៉ា​ស្រឡាញ់​កូន!” ខណៈ​ពេល​ដែល​ខ្ញុំ​បិទ​ទ្វារ​ឡាន ហើយ​ដើរ​ចូល​សាលា​រៀន។ កាល​នោះ ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី​៦ ហើយ​យើង​មាន​ទម្លាប់​ធ្វើ​ដូច​នេះ រៀង​រាល់​ពេល​ព្រឹក អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ពេល​យើង​ទៅ​ដល់​សាលា​រៀន ប៉ា​តែង​តែ​និយាយ​ថា “សូម​ឲ្យ​កូន​មាន​ថ្ងៃ​ដ៏​ល្អ! ប៉ា​ស្រឡាញ់​កូន!” ហើយ​ខ្ញុំ​គ្រាន់​តែ​តប​គាត់​វិញ​ថា “ប៉ា កូនជម្រាប​លា”។ ខ្ញុំ​មិន​បាន​ខឹង​គាត់ ឬ​មិន​អើពើ​ចំពោះ​គាត់​នោះ​ទេ។ កាល​នោះ គឺ​ដោយ​សារ​ខ្ញុំ​រវល់​ផ្តោត​ទៅ​លើ​ការ​គិត​របស់​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​មិន​បាន​ចាប់​អារម្មណ៍ នឹង​ពាក្យ​ពេចន៍​ដែល​គាត់​បាន​និយាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ នៅ​តែ​មិន​ប្រែ​ប្រួល​ ចំពោះ​ខ្ញុំ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ក៏​មិន​ចេះ​ប្រែ​ប្រួល ហើយ​ល្អ​លើស​សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ​ទៅ​ទៀត។ សេចក្តី​ស្រឡាញ់របស់​ទ្រង់​ស្ថិត​ស្ថេរ​ជា​ដរាប។ ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ បាន​ប្រើ​ពាក្យ ហេសេដ  ដើម្បី​និយាយ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នេះ។ គេ​បាន​ប្រើ​ពាក្យ​នេះ​ជា​ច្រើន​ដង នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​គ្រាន់​តែ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៦ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ ២៦​ដង។ នៅ​ក្នុង​ការ​បក​ប្រែ​ពាក្យ​នេះ គេ​ពិបាក​នឹង​ស្វែង​រក​ពាក្យ ដែល​មាន​អត្ថ​ន័យ​ត្រូវ​នឹង​ពាក្យ​នេះ ​ទាំង​ស្រុង។ ជា​ទូទៅ​គេ​បក​ប្រែ​ពាក្យ​នេះ​ថា “សេចក្តី​សប្បុរស” “សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស” “សេចក្តី​មេត្តា” ឬ “ភាព​ស្មោះ​ត្រង់”។ ពាក្យ​ហេសេដ គឺ​ត្រូវ​បាន​ប្រើ​សំដៅ ទៅ​លើ​សេចក្តី​ស្រឡាញ់ ដែល​ផ្អែក​ទៅ​លើ​ការ​ប្តេជ្ញា​ចិត្ត…

Read article