នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
នៅលើដើមឈើ

មាន​ពេល​មួយ ម្តាយ​ខ្ញុំ​បាន​ឃើញ​កូន​ឆ្មា​របស់​ខ្ញុំ ឈ្មោះ​វេលវេត(Velvet) នៅ​លើ​ចង្រ្កាន​បាយ កំពុង​តែ​ស៊ី​នំប៉័ង​ដែលបាន​ផលិត​នៅ​ផ្ទះ។​ ដោយ​សារ​គាត់​មាន​ភាព​នឿយ​ណាយ​ខ្លំាំង គាត់​ក៏​បាន​ធ្វើ​សម្លេង​ដេញ​វា ឲ្យ​ចេញ​តាម​ទ្វារ​ទៅ​ក្រៅផ្ទះ​បាត់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក យើង​ក៏​បាន​ខំ​រក​មើល​វា នៅ​ក្នុង​ទីធ្លា​ផ្ទះ​យើង នៅ​តែ​មិន​ឃើញ។ យើង​ក៏​បាន​ឮ​សម្លេង​វា​យំ​ល្វើយ​ៗ តាម​ខ្យល់ ហើយ​ខ្ញុំ​ក៏​បាន​ងើយ​ទៅ​ចុង​ដើម​ឈើ ក៏​បាន​ឃើញ​កូន​ឆ្មា​ពណ៌​ខ្មៅ កំពុង​នៅ​លើ​មែក​ឈើ។ ដោយ​សារ​វា​បាន​ប្រញាប់​រត់​គេច​ទំាង​ប្រញាប់​ប្រញាល់ ពី​ភាព​តប់​ប្រមល់​របស់​ម្តាយ​ខ្ញុំ ដោយ​ព្រោះ​តែ​វា​បាន​ស៊ី​នំប៉័ង វា​ក៏​បាន​ជ្រើស​រើស​កន្លែង​ដែល​កាន់​តែ​ពិបាក​ជាង​មុន​ទៅ​ទៀត។ ជួន​កាល យើង​ក៏​អាច​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​សត្វ​ឆ្មា​មួយ​ក្បាល​នេះ​ផង​ដែរ ដោយ​រត់​ចេញ​ពី​កំហុស​របស់​យើង ហើយ​បែរ​ជា​ទៅ​រក​កន្លែង​ដែល​គ្រោះ​ថ្នាក់។ ប៉ុន្តែ ​ព្រះ​ទ្រង់​នៅ​តែ​សព្វ​ព្រះ​ទ័យ​នឹង​មក​ជួយ​សង្រ្គោះ​យើង​ទៀត។ ហោរ៉ា​យ៉ូណាស បាន​រត់​គេច​ពី​ព្រះ ដោយ​ការ​មិន​ស្តាប់​បង្គាប់ ពេល​ទ្រង់​ត្រាស​ហៅ​គាត់ ឲ្យ​ទៅ​ប្រកាស​ព្រះ​បន្ទូល​ទ្រង់ ដល់​ក្រុង​នីនីវេ ហើយ​ក៏​ត្រូវ​សត្វ​ត្រី​ធំ​លេប​ចូល​ទៅ​ក្នុង​ពោះ។ “ក្នុង​រវាង​នោះ យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ពី​ក្នុង​ពោះ​ត្រី។ លោក​ទូល​ថា ទូលបង្គំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូលបង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូលបង្គំ​ហើយ”(យ៉ូណាស ២:២-៣)។​ ព្រះទ្រង់បានឮលោកយ៉ូណាសទូលអង្វរ ហើយក៏បាន “​បង្គាប់​ដល់​ត្រី​នោះ វា​ក៏​ក្អែ​យ៉ូណាស​ចេញ​នៅ​លើ​ដី​គោក”(ខ.១១)។ បន្ទាប់មក ព្រះ​ទ្រង់​ក៏​បាន​ផ្តល់​ឱកាស​មួយ​ទៀត ឲ្យ​លោក​យ៉ូណាស(៣:១)។ បន្ទាប់​ពី​យើង​បាន​ព្យាយាម​លួង​លោម​វេលវេត​ឲ្យ​ចុះ​មក​ដី អស់​ចិត្ត​ហើយ យើង​ក៏​បាន​ហៅ​ភ្នាក់​ងារ​ពន្លត់​អគ្គី​ភ័យ​ក្នុងតំបន់​ឲ្យ​មក​ជួយ​យើង ព្រោះ​ពួក​គេ​មាន​ជណ្តើរ​ដែល​លូត​វែង​ជាង​ជណ្តើរ​ធម្មតា។ មាន​បុរស​ដ៏​សប្បុរស​ម្នាក់​បាន​ឡើងតាម​ជណ្តើរ​នោះ…

Read article
ការអធិស្ឋានសូមការអត់ទោស

កាល​ពី​ឆ្នាំ​១៩៦០ កុមារ រូប៊ី ប្រ៊ីជ(Ruby Bridges) អាយុ​៦​ឆ្នាំ បាន​ក្លាយ​ជា​ក្មេង​អាមេរិក​ស្បែក​ខ្មៅ​ទី​មួយ ដែល​ត្រូវ​បាន​គេ​ដាក់​បញ្ចូល នៅ​ក្នុង​សាលា​បឋម​សិក្សា​របស់​រដ្ឋ ដែល​គេ​បាន​បើក​សម្រាប់​តែ​សាសន៍​ស្បែក​សរ នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក។ ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​ជា​ច្រើន​ខែ មន្ត្រី​ប៉ូលីស​ជូន​រូប៊ី​ទៅ​សាលា ដោយ​ដើរ​កាត់​ឪពុក​ម្តាយ​របស់​សិស្ស​ស្បែក​សរ ដែល​កំពុង​តែ​ផ្តុំ​គ្នា​ទាំង​កំហឹង ទាំង​ស្រែក​ជេរ​ប្រទិច គំរាម​កំហែង និង​ប្រមាថ​មើល​ងាយ​នាង​។ នាង​ក៏​បាន​ចូល​អង្គុយ​ដោយ​សុវត្ថិ​ភាព នៅ​ក្នុង​ថ្នាក់ ដែល​បង្រៀន​ដោយ​អ្នក​គ្រូ​បាបារ៉ា ហេនរី(Barbara Henry)​ដែល​បាន​ស្ម័គ្រ​ចិត្ត​បង្រៀន​នាង ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ​បាន​រារាំង​មិន​ឲ្យ​កូន​ខ្លួន ទៅ​រៀន​ជា​មួយ​រូប៊ី។ លោក​រ៉ូបឺត ខូល(Robert Coles) ដែល​ជា​អ្នក​ចិត្ត​សាស្រ្ត​កុមារ​ដ៏​ល្បី បាន​ជួប​ជា​មួយ​រូប៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដើម្បី​ជួយ​នាង ឲ្យ​ជម្នះ​ការ​ភ័យ​ខ្លាច និង​ភាព​តប់​ប្រមល់ ដែល​នាង​បាន​ជួប​ប្រទះ ដោយ​សារ​ការ​រើស​អើង​នោះ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ខណៈ​ដែល​នាង​ដើរ​ទៅ​សាលា និង​ត្រឡប់​មក​ផ្ទះ​វិញ នាង​តែង​តែ​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”(លូកា ២៣:៣៤)។ ការ​អធិស្ឋាន​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពីព្រះ​បន្ទូល ដែល​ព្រះយេស៊ូវ​បាន​បន្លឺ​ឡើង នៅ​លើ​ឈើ​ឆ្កាង ដែល​ខ្លាំង​ជាង​សេចក្តី​កំហឹង និង​ការ​ជេរ​ប្រមាថ ដែល​គេ​បាន​ជះ​មក​លើ​ទ្រង់។ នៅ​ក្នុង​ពេល​ដែល​ឈឺ​ចាប់​បំផុត ក្នុង​ព្រះ​ជន្ម​ទ្រង់…

Read article
សហគមន៍ថ្មី

ម៉ៃចា(Maija)កូន​ស្រី​របស់​លោក​ខារី(Carries) ដែល​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ មាន​អាយុ​៥​ឆ្នាំ មាន​របៀប​លេង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ នៅ​ពេល​លេង​កម្សាន្ត។ នាង​ចូល​ចិត្ត​យក​តុក្កតា​ប្រភេទ​ខុស​ៗ​គ្នា​មក​ដាក់​ចម្រុះ​គ្នា ដើម្បី​បង្កើត​ជា​សហគមន៍​ថ្មី​មួយ។ នៅ​ក្នុង​ពិភព​នៃ​ក្តី​ស្រមៃ​របស់​នាង អ្វី​ៗ​ស្ថិត​នៅ​រួម​គ្នា ក្នុង​ក្រុម​តែ​មួយ។ តុក្កតា​របស់​នាង គឺ​ជា​ប្រជា​ជន​របស់​នាង។​ នាង​ជឿ​ថា​ ពួក​គេ​មាន​ភាព​សប្បាយ​រីក​រាយ​បំផុត ពេល​ដែល​ពួក​គេ​នៅ​ជា​មួយ​គ្នា ទោះ​ពួក​គេ​មាន​ទំហំ និង​រូប​រាង្គ​ខុស​គ្នា​ក៏​ដោយ។ ភាព​ប៉ិន​ប្រសប់​របស់​នាង បាន​រំឭក​ខ្ញុំ អំពី​បំណង​ព្រះ​ទ័យ ដែល​ព្រះ​ទ្រង់​មាន សម្រាប់​ពួក​ជំនុំ​ទ្រង់។ នៅ​ថ្ងៃ​បុណ្យ​ទី៥០ “​នៅ​ក្រុង​យេរូសាឡិម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ”(កិច្ចការ ២:៥)។ ទោះ​ពួក​គេ​មក​ពី​កន្លែង​ដែល​មាន​វប្ប​ធម៌ និង​ភាសា​ផ្សេង​គ្នា​ក៏​ដោយ ក៏​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះមក ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​សហគមន៍​ថ្មី​មួយ ដែល​ជា​ពួក​ជំនុំ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​រូប​កាយ​តែ​មួយ ដែល​បាន​បង្រួប​បង្រួម ដោយ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។ អ្នក​ដឹក​នាំ​នៃ​រូប​កាយ​ថ្មី​នេះ គឺ​ជា​បុរស​មួយ​ក្រុម ដែល​ព្រះ​យេស៊ូវ​បាន​ប្រមូល​ឲ្យ​ដើរ​តាម​ទ្រង់​ជា​មួយ​គ្នា ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​បេសក​កម្ម​នៅ​លើ​ផែន​ដី។ ពួក​គេ​ជា​សាវ័ក​របស់​ទ្រង់។ ហើយ​នៅ​ថ្ងៃ​បុណ្យ​ទី​៥០ មាន​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត គឺ​ប្រហែល ៣​ពាន់​នាក់(២:៤១) បាន​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ។ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្រុម​មនុស្ស​ដែល​មិន​ធ្លាប់​រួប​រួម​គ្នា ក៏​បាន​នៅ​ជា​មួយ​គ្នា ហើយ “មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា”(ខ.៤៤)។ ពួកគេ​ស្ម័គ្រ​ចិត្ត​ចែក​រំលែក អ្វី​ដែល​ពួក​គេ​មាន…

Read article
បើសិនជាមិនបាន

ជួន​កាល ជីវិត​យើង​ទទួល​រង​ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ។ នៅ​ពេល​ខ្លះ​ទៀត ការ​អស្ចារ្យ​បាន​កើត​ឡើង ក្នុង​ជីវិត​យើង។ យុវជន​បី​នាក់ ដែល​ជា​ឈ្លើយ​សឹក នៅ​ទីក្រុង​បាប៊ីឡូន បាន​ឈរ​នៅ​ពី​មុខ​ស្តេច​ដែល​គួរ​ឲ្យ​ខ្លាច នៃ​ទឹក​ដី​នោះ ហើយ​ក៏​បាន​ប្រកាស់​ដោយ​ក្លាហាន​ថា ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​ពួក​គេ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ធំ​ដូច​យក្ស ដែល​ធ្វើ​ពី​មាស នៅ​ពី​លើ​ពួក​គេ​ឡើយ។ ពួក​គេ​ក៏​បាន​ប្រកាស់​ព្រម​គ្នា​ថា “បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ”(ដានីយ៉ែល ៣:១៦-១៨)។ បុរស​ទាំង​បី​នាក់​នេះ ដែល​មាន​សាដ្រាក់ មៃសាក់ និង​អ័បេឌ-នេកោ ក៏​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង ហើយ​ព្រះ​ទ្រង់​ក៏​បាន​រំដោះ​ពួក​គេ ដោយ​ការ​អស្ចារ្យ បាន​ជា​សក់​ពួក​គេ​មិន​បាន​ឆេះ​សូម្បី​តែ​មួយ​សរសៃ ហើយ​សំលៀក​បំពាក់​ពួក​គេ​ក៏​មិន​ហុយ​ផ្សែង​ដែរ(ខ.១៩-២៧)។ ពួក​គេ​បាន​ត្រៀម​ខ្លួន​ស្លាប់​ហើយ ប៉ុន្តែ ​បើ​សិន​ជា​ទ្រង់​មិន​ជួយ​សង្រ្គោះ​ពួក​គេ​ទេ ជំនឿ​ដែល​ពួក​គេ​មាន​ចំពោះ​ទ្រង់ ក៏​នៅ​តែ​មិន​រេរា​ដដែល។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​នៅ​តែ​តោង​ទ្រង់​ឲ្យ​ជាប់ បើ​សិន​ជា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​មិន​បាន​ជា​ពី​ជម្ងឺ ឬយើង​បាត់​បង់​ការ​ងារ ឬ​មួយ​យើង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត​បៀន​ក៏​ដោយ។ ជួន​កាល ព្រះ​ទ្រង់​សង្រ្គោះ​យើង ឲ្យ​រួច​ពី​គ្រោះថ្នាក់​ក្នុង​ជីវិត​នេះ ហើយ​ជួន​កាល ទ្រង់​មិន​ជួយ​យើង។ ប៉ុន្តែ យើង​អាច​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ពិត គឺ​ថា…

Read article
ហូរហៀរ

មាន​ពេល​មួយ​ បង្គន់​ផ្ទះ​ខ្ញុំ​បាន​ស្ទះ។ ដំណោះ​ស្រាយ​របស់​ខ្ញុំ គឺ​កាច់​ទឹក​បន្ថែម​ទៀត ដើម្បី​ឲ្យ​បាត់​ស្ទះ តែ​បែរ​ជា​ទទួលលិទ្ធ​ផល​ផ្ទុយ​ទៅ​ការ​រំពឹង​ទុក។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ខុស នៅ​វិនាទី​ដែល​ខ្ញុំ​បាន​កាច់​ទឹក​បង្គន់។ ខ្ញុំ​ក៏​ស្រែក​ឡើង​ថា “ទេ!ទេ!ទេ!”។ វា​គ្មាន​ប្រយោជន៍​ទេ។ គឺ​គ្មាន​ប្រយោជន៍​សូម្បី​តែ​បន្តិច។ ខ្ញុំ​ក៏​បាន​ឈរ​មើល​ទឹក​ហូរ​ហៀរ ដោយ​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា។ តើ​មាន​ពេល​ប៉ុន្មាន​ដង ដែល​ក្មេង​ៗ​ព្យាយាម​ចាក់​ទឹក​លេង ដោយ​ការ​ស្មាន​ខុស ធ្វើ​ឲ្យ​ទឹក​ហូរ​ហៀរ។ ពុំ​នោះ​ទេ យើងប្រហែល​ជា​ធ្លាប់​ភ្លេច​ចាក់​សាំង​ម៉ូតូ ហើយ​ម៉ូតូ​យើង​ក៏​អស់​សាំង​ពាក់​កណ្តាល​ផ្លូវ។ ការ​ហៀរ ឬ​កំពប់​ទឹក​ច្រើន​តែ​ជា​រឿង​មិន​ល្អ ស្ទើរ​តែ​រាល់​ពេល។ ប៉ុន្តែ មាន​ករណី​លើក​លែង​មួយ។ សាវ័ក​ប៉ុល​បាន​ប្រើន័យ​ធៀប អំពីការ​ហូរ​ហៀរ ដោយ​រៀប​រាប់​អំពី​មនុស្ស ដែល​ពេល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ពេញ​យ៉ាង​ខ្លាំង​បាន​ជាសេចក្តី​សង្ឃឹម ក៏​បាន​ហៀរ​ចេញ​ពី​ពួក​គេ(រ៉ូម ១៥:១៣)។ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​រូប​ភាព​នៃ​ការ​ពេញ​ហៀរ នូវ​ក្តី​អំណរ ​សន្តិ​ភាព និង​សេចក្តី​ជំនឿ ដោយ​សារ​ព្រះ​វត្ត​មាន​ដ៏​មាន​អំណាច​របស់​ទ្រង់ ក្នុង​ជីវិត​យើង។ ជា​ការ​ពិត​ណាស់ ពេល​ដែល​យើង​មាន​ភាព​ពេញ​ហៀរ​បែប​នេះ ហើយ​មិន​អាច​ឃាត់​ខ្លួន​ឯង មិន​ឲ្យ​បង្ហាញ​ចេញ​នូវ​ទំនុក​ចិត្ត​ដឺ​រឹង​មាំ ចំពោះ​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​បាន​ឡើយ។​ ពេល​នោះ ​អាច​ជា​រដូវ​កាល​ដ៏​ស្រស់​ស្អាត ដែល​មាន​ពន្លឺ​ចែង​ចាំង ក្នុង​ជីវិត​យើង។ ពុំ​នោះ​ទេ ពែង​នៃ​ជីវិត​យើង​ដែល​ពេញ​ស្រាប់ ក៏​ត្រូវ​រង្គើរ ហើយ​ហៀរ​ចេញ​មក​នូវ​សេចក្តី​សង្ឃឹម​ដែល​មក​ពី​ព្រះ…

Read article
ការសរសើរដំកើងសេចក្តីល្អរបស់ព្រះ

មាន​គ្នា​យើង​ម្នាក់ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ បាន​ឲ្យ​យោបល​ថា យើង​គួរ​តែ​នាំ​គ្នា​និពន្ធ​បទ​ច្រៀង​ទំនុក​ដំកើង ដោយ​ខ្លួន​ឯង។ ពី​ដំបូង គ្នា​យើង​ខ្លះបាន​ប្រកែក​ថា ពួក​គេ​មិន​មាន​អំណោយ​ទាន​និពន្ធ​បទ​ចម្រៀង​ទេ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​លើក​ទឹក​ចិត្ត ម្នាក់​ៗ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​បែប​កំណាព្យ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​និយាយ​អំពី​របៀប​ដែល​ព្រះទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​ពួក​គេ។ យើង​បាន​ធ្វើ​ការ​និពន្ធ ចេញ​ពី​ទុក្ខ​លំបាក ការ​ការពារ និង​ផ្គត់​ផ្គង់​របស់​ព្រះ ព្រមទាំង​ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក ធ្វើ​ឲ្យ​បទ​ចម្រៀង​ទំនុក​ដំកើង​របស់​យើង មាន​ខ្លឹម​សារ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត។ បទ​ចម្រៀងទំនុក​ដំកើង​របស់​យើង បាន​បង្ហាញ​សេចក្តី​ពិត គឺ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប គឺ​មិន​ខុស​ពី​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៦​ឡើយ។ យើង​រាល់​គ្នា សុទ្ធ​តែ​មាន​រឿង ដើម្បី​រៀប​រាប់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ មិន​ថា​តែ​យើង​ពិពណ៌​នា​ តាម​រយៈ​ការ​និពន្ធ ឬ​ច្រៀង​បទ​ទំនុក​ដំកើង ឬ​ក៏​និយាយ​ប្រាប់​គេ​ក៏​ដោយ។ សម្រាប់​អ្នក​ខ្លះ បទ​ពិសោធន៍​របស់​ពួក​គេ​មាន​លក្ខណៈ​រំភើប​រីក​រាយ ឬ​មាន​ភាព​ធ្ងន់​ធ្ងរ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៦ ដែល​បាន​និយាយ​រំឭក​អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​រំដោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ការ​ជាប់​ចំណង ហើយ​បង្រ្កាប​ខ្មាំង​សត្រូវ​របស់​ទ្រង់(ខ.១០-១៥)។ អ្នក​ខ្លះប្រហែល​ជា​គ្រាន់​តែ​ពិពណ៌នា អំពី​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ យ៉ាង​ដូច​នេះ​ថា “គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា … ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក … ​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មាន … គឺ​ព្រះអាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ … និង​ព្រះចន្ទ…

Read article
ការដើរតាម ដែលនាំឲ្យមានសេរីភាព

កាល​រៀន​នៅ​វិទ្យា​ល័យ គ្រូ​បង្វឹក​កីឡា​ថ្នាក់​ជាតិ​របស់​ខ្ញុំ ធ្លាប់​បាន​ឲ្យ​យោបល​ខ្ញុំ មុន​ពេល​ការ​ប្រកួត​រត់​ប្រណាំង​ថា “កុំព្យាយាម​រត់​នាំ​មុខ​គេ។ អ្នក​រត់​នាំ​មុខ​គេ​ឆាប់​អស់​កម្លាំង ស្ទើរ​តែ​គ្រប់​ពេល”។ ផ្ទុយ​ទៅ​វិញ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យរត់​ប្រគិត​ពី​ក្រោយ​អ្នក​ដែល​រត់​លឿន​ជាង​គេ។ កាល​ណា​ខ្ញុំ​ឲ្យ​អ្នក​នោះ នាំ​មុខ​ខ្ញុំ ខ្ញុំ​អាច​សន្សំ​កម្លាំង​កាយ និង​ចិត្ត សម្រាប់​រត់​ឲ្យ​ដល់​ទីមុន​គេ ពេល​ជិត​ដល់​ទី។ ការ​នាំ​មុខ​អាច​មាន​ការ​នឿយ​ហត់ ហើយ​ការ​តាម​ពី​ក្រោយ​គេ អាច​មាន​សេរីភាព​ច្រើន​ជាង។ ការ​យល់​អំពី​ទ្រឹស្តី​នេះ ជួយ​ឲ្យ​ការ​រត់​ប្រណាំ​របស់​ខ្ញុំ មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ ប៉ុន្តែ ការ​បង្កើត​សិស្ស តាម​ទ្រឹស្តី​នេះ មាន​ការ​ពិបាក​ជាងការ​រត់​ប្រណាំង។ ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ងាយ​នឹង​គិត​ថា ការ​ធ្វើ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ គឺ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ប្រឹង​ប្រែងឲ្យ​បាន​ខ្លាំង​មែន​ទែន ។ ប៉ុន្តែ ការ​ដេញ​តាម​ការ​រំពឹង​គិត​បែប​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ឱកាស​ពិសោធន៍​នឹង​ក្តី​អំណរ និង​សេរី​ភាព ដែល​ខ្ញុំ​អាច​រក​បាន នៅ​ក្នុង​ការ​ដើរ​តាម​ទ្រង់(យ៉ូហាន ៨:៣២,៣៦)។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ដឹក​នាំ​ជីវិត​ខ្លួន​ឯង​ឡើយ ហើយ​ទ្រង់​ក៏​មិន​បាន​បង្កើត​កម្ម​វិធី​សម្រាប់​ឲ្យ​យើងជួយ​ខ្លួន​ឯង​ឲ្យ​មាន​ការ​រីក​ចម្រើន​ឡើយ​។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សន្យា​ថា​ ពេល​យើង​ស្វែង​រក​ទ្រង់ យើង​នឹង​រក​ឃើញ​ការ​សម្រាក ដែល​យើង​ចង់​បាន(ម៉ាថាយ ១១:២៥-២៨)។ គ្រូ​បង្រៀន​ជា​ច្រើន របស់​សាសនា​ដទៃ បាន​សង្កត់​ធ្ងន់​ទៅ​លើការ​សិក្សា​គម្ពីរ​សាសនា​ឲ្យ​បាន​តឹង​រ៉ឹង ឬ​ខំ​កាន់​តាម​វិន័យ​សាសនា​ណា​មួយ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​ដូច្នោះ​ទេ។ ទ្រង់​បាន​បង្រៀន​ថា…

Read article
ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់

មាន​ពេល​មួយ ខ្ញុំ​បាន​សួរ​មិត្ត​ភក្តិ​មួយ​ចំនួន​ថា “តើ​អ្នក​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​យ៉ាង​ដូច​ម្តេច​ខ្លះ នៅ​ពេល​ថ្មី​ៗ​នេះ?” មាន​ម្នាក់​ឆ្លើយ​ថា គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ពេល​ដែល​គាត់​អាន​ខគម្ពីរ រៀង​រាល់​ពេល​ព្រឹក។ គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់ ខណៈ​ពេល​ដែល​ទ្រង់​ជួយ​គាត់​ឲ្យ​ប្រឈម​មុខ​នឹង​ថ្ងៃ​ថ្មី ។ គាត់​ឃើញ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ពេល​ដែល​គាត់​ដឹង​ថា ទ្រង់​បាន​គង់​នៅ​ជា​មួយ​គាត់ គ្រប់​ជំហាន និយាយ​រួម គាត់​ដឹង​ពី​របៀប​ដែល​ទ្រង់​បាន​ជួយ​គាត់ ឲ្យ​ប្រឈម​មុននឹង​ឧបស័គ្គ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ប្រទាន​ឲ្យ​គាត់​មាន​ក្តីអំណរ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចម្លើយ​មួយ​នេះ ព្រោះ​វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ក្បែរ និង​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់ និង​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​អ្នក​នោះ។ ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​នៅ​ក្នុង​អ្នក​ដើរ​តាម​ទ្រង់ គឺ​ជា​សេចក្តី​អាថ៌​កំបំាង​ដ៏​អស្ចារ្យ ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ​បាន​បក​ស្រាយ ខណៈ​ពេល​ដែល​គាត់​បាន​បញ្ចប់​សំបុត្រ​របស់​គាត់ ដោយ​សូម​ឲ្យ “​ទ្រង់​ធ្វើ​ការ​ក្នុង​ពួកគេ ដែល​គាប់​ដល់​ព្រះហឫទ័យ​នៃ​ទ្រង់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ(ហេព្រើរ ១៣:២១)។ នៅ​ក្នុង​សេចក្តី​បញ្ចប់​នៃ​សំបុត្រ​នេះ អ្នក​និពន្ធ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​អត្ថ​ន័យ​ដ៏​សំខាន់​នៃ​សំបុត្រ​នេះ​ថា ព្រះ​ទ្រង់​នឹង​បំពាក់​សមត្ថ​ភាព​រាស្រ្ត​ទ្រង់ ដើម្បី​ឲ្យ​ដើរ​តាម​ទ្រង់ ហើយ​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ការ​ក្នុង និង​តាម​រយៈ​ពួក​គេ ដើម្បី​ជា​សិរីល្អ​ដល់​ទ្រង់។ ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង គឺ​ជា​អំណោយ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដូច​ជា នៅ​ពេល​យើង​អត់​ទោស​ឲ្យ​នរណា​ម្នាក់ ដែល​បាន​ធ្វើ​ខុស​មក​លើ​យើង ឬ​នៅ​ពេល​ដែល​យើង​បង្ហាញ​ភាព​អត់​ធ្មត់ ដល់​អ្នក​ដែល​ធ្វើ​ឲ្យយើង​មាន​ការ​ពិបាក​ជា​ដើម។ ព្រះ​នៃ​យើង “ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត”(ខ.២០) ទ្រង់​បាន​បំពេញ​យើង​ដោយ​សេចក្តី​ស្រឡាញ់…

Read article
ខុស​ពី​ការ​ស្មាន

មាន​ពេល​មួយ ភរិយា​ខ្ញុំ​បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា មាន​សត្វ​ស្វា​មួយ​ក្បាល នៅ​ក្នុង​ទី​ធ្លា​ផ្ទះ​យើង! នាង​ក៏​បាន​បន្ត​បើក​ទូរ​ស័ព្ទ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ស្តាប់​ឮ​សម្លេង​វា។ ជា​ការ​ពិត​ណាស់ ស្តាប់​មើល​ទៅ ដូច​ជាសម្លេង​សត្វ​ស្វា​មួយ​ក្បាល​មែន។ តែ​វា​ចម្លែក ព្រោះ​សត្វ​ស្វា​ព្រៃ មាន​នៅ​តំបន់ ដែល​នៅ​ឆ្ងាយ​ពី​យើង ប្រហែល​៣២០០​គឺឡូ​ម៉ែត្រ។ ក្រោយ​មក ឪពុក​ក្មេក​ខ្ញុំ​ក៏​បាន​បំបាត់​ចម្ងល់​របស់​យើង។ គាត់​បាន​ពន្យល់​ថា តាម​ពិត វា​គឺ​ជា​សត្វ​ទីទុយ​ពូជ​ធំ ដែល​ចូល​ចិត្ត​យំ។ ដូច​នេះ ការ​ពិត មិន​ដូច​ជា​អ្វី​ដែល​យើង​ស្មាន​ឡើយ។ ពេល​ដែល​កង​ទ័ព​របស់​ស្តេច​សាន​ហេរីប បាន​លោម​ព័ទ​ស្តេច​ហេសេគា​នៃ​នគរ​យូដា ឲ្យ​ជាប់​នៅ​ក្នុង​កំផែង​ក្រុង ពួកសាសន៍​អាសស៊ើរ​គិត​ថា ខ្លួន​មាន​ជ័យ​ជម្នះ​ហើយ។ ប៉ុន្តែ ការ​ពិត មិន​ដូច​ជា​អ្វី​ដែល​ពួក​គេ​ស្មាន​ឡើយ។ ទោះ​បី​ជា​មេទ័ព​របស់​សាសន៍​អាសស៊ើ​បាន​ប្រើ​ពាក្យ​សម្តី​យ៉ាង​ប៉ិន​ប្រសប់ ហើយ​តាំង​ខ្លួន​ជា​អ្នក​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ​ក៏​ដោយ ក៏​ព្រះ​អម្ចាស់​ទ្រង់​នៅ​តែ​ឃុំ​គ្រង​រាស្រ្ត​ទ្រង់ ដោយ​ព្រះ​ហស្ត​ទ្រង់។ គឺដូច​ដែល​មេទ័ព​នោះ​បាន​សួរ​ថា “តើ​អញ​បាន​ឡើង​មក ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​ឥត​ព្រះយេហូវ៉ា​ឬ​អី គឺ​ព្រះយេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ”(២ពង្សាតាក្សត្រ ១៨:២៥)។ ហើយ​គាត់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ​ថា គាត់​ចង់​ឲ្យ​ពួក​គេ​បាន​រស់​នៅ ឥត​ស្លាប់​ឡើយ(ខ.៣២)។ ស្តាប់​សម្តី​របស់​គាត់​ទៅ ដូច​ជា​ព្រះ​រាជ​សា​របស់​ព្រះ។ ប៉ុន្តែ ហោរា​អេសាយ​ក៏​បាន​ប្រាប់​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ​អម្ចាស់ ដល់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា ស្តេច​សានហេរីប​នឹង​មិន​បាន​ចូល​ក្នុង​ទីក្រុង ឬ​បាញ់​ព្រួញ​សូម្បី​តែ​មួយ​គ្រាប់​នៅ​ទីនេះ​ឡើយ ព្រោះ​ព្រះ​អម្ចាស់…

Read article
ទ្រព្យ​សម្បត្តិ​នៅ​នគរស្ថាន​សួគ៌

ពេល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ខ្ញុំ​និង​បង​ប្អូន​ស្រី​ៗ​ទាំង​ពីរ​នាក់​របស់​ខ្ញុំ ចូល​ចិត្ត​អង្គុយ​ទន្ទឹម​គ្នា នៅ​លើ​ហិប​ធំ​មួយ របស់​ម្តាយ​ខ្ញុំ ដែល​ធ្វើ​ពី​ឈើ​សេដា។ ម្តាយ​ខ្ញុំ​បាន​ទុក​អាវ​រងា​ធ្វើ​ពីរោម​ចៀម នៅ​ក្នុង​ហិប​នោះ ជា​មួយ​នឹង​គ្រឿង​ក្រណាត់ ដែល​ជី​ដូន​ខ្ញុំ​បាន​ប៉ាក់ ឬ​ចាក់​នឹង​អំបោះ។ គាត់​បាន​ឲ្យ​តម្លៃ​វត្ថុ​អ្វី​ដែល​មាន​នៅ​ក្នុង​ហិប​នោះ ហើយ​បាន​ពឹង​ផ្អែក​ទៅ​លើ​ក្លិន​ឈួល​របស់​ឈើសេដា ដើម្បី​ការពារ​មិន​ឲ្យ​សត្វ​ល្អិត​កាត់​ខោអាវ​ដែល​នៅ​ខាង​ក្នុង​ហិប។ របស់​ទ្រព្យ​ភាគ​ច្រើន នៅ​លើ​ផែន​ដី​នេះ ងាយ​នឹង​ទទួល​រង​ការ​បំផ្លាញ ដោយ​សារ​សត្វ​ល្អិត ឬ​ច្រេះ​ចាប់ ឬ​អាច​ត្រូវ​គេលួច។ បទ​គម្ពីរ​ម៉ាថាយ ជំពូក​៦ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ចិត្ត​ជា​ពិសេស មិន​មែន​ទៅ​លើ​របស់​អ្វី ដែល​មិន​ស្ថិត​ស្ថេរ​នោះ​ឡើយ តែ​ឲ្យ​ផ្តោត​ទៅ​លើ​អ្វី​ដែល​មាន​តម្លៃ​ដ៏អស់​កល្ប​ជា​និច្ច ។ ពេល​ម្តាយ​ខ្ញុំ​លាចាក​លោក នៅ​អាយុ​៥៧​ឆ្នាំ គាត់​មិន​បាន​បង្គរ​ទុក​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី​ច្រើន​ឡើយ ប៉ុន្តែ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​ទ្រព្យ​សម្បត្តិ ដែល​គាត់​បាន​សន្សំ​នៅ​នគរស្ថាន​សួគ៌(ខ.១៩-២០)។ ខ្ញុំ​នឹក​ចាំ​ថា គាត់​បាន​ស្រឡាញ់​ព្រះ​ខ្លាំង​ប៉ុណ្ណា ហើយ​បាន​បម្រើ​ទ្រង់ តាម​របៀប​ដ៏​ស្ងាត់​ស្ងៀម ដោយ​មើល​ការ​ខុស​ត្រូវ​ក្រុម​គ្រួសារ​របស់​គាត់ ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​បង្រៀន​ក្មេង​ៗ នៅ​សាលា​រៀន​ថ្ងៃ​អាទិត្យ ហើយ​រាប់​អាន​ស្រ្តី​ម្នាក់ ដែល​ប្តី​របស់​នាង​បាន​បោះ​បង់​ចោល ព្រម​ទាំង​កម្សាន្ត​ចិត្ត​ម្តាយ​ដែល​មាន​វ័យ​ក្មេង ដែល​បាន​បាត់​បង់​កូន​តូច​របស់​ខ្លួន។ ហើយ​គាត់​បានអធិ​ស្ឋាន … សូម្បី​តែ​នៅ​ពេល​ដែល​ភ្នែក​គាត់​មើល​លែង​ឃើញ ហើយ​ត្រូវ​អង្គុយ​នៅ​លើ​រទេះ​រុញ​ក៏​ដោយ ក៏​គាត់​នៅ​តែ​បន្ត​ស្រឡាញ់ និង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ ទ្រព្យ​សម្បត្តិ​ដ៏​ពិត​របស់​យើង មិន​ត្រូវ​បាន​វាស់ នៅ​ក្នុង​អ្វី​ដែល​យើង​បាន​បង្គរ​ទុក​នោះ​ឡើយ…

Read article