នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ផ្លូវដ៏រលាក់

មិត្ត​សំឡាញ់​របស់​ខ្ញុំ​ម្នាក់​ដែល​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ​ខ្ញុំ​ បាន​ប្រាប់​ខ្ញុំ​ថា មាន​បឹង​មួយ​ដែល​​មាន​ដើម​ស្រល់​ដុះ​ជុំ​វិញ មាន​ទីតាំង​នៅ​ជើង​ភ្នំ​ខាង​ជើង របស់​ភ្នំ​ចាក់​ហ៊ែន​ឌល ​រដ្ឋ​អ៊ីដាហូ។ មាន​ពាក្យ​ចចាម​អារ៉ាម​​ថា​ មាន​ត្រីត្រោត​ធំ​ៗ​ណាស់ កំពុង​ពួន​សំងំ ក្នុង​បឹង​នោះ​។ គាត់​ក៏​បាន​យក​ខ្មៅ​ដៃ និង​កូន​កន្សែង​មួយ​សន្លឹក ​ មក​គូរ​ផែន​ទី​មួយ​ឲ្យ​ខ្ញុំ។ បី​បួន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចាក់សាំង​ឡាន​របស់​ខ្ញុំ​ ហើយ​ចេញ​ដំណើរ​ទៅ​តាម​ទិស​ដៅ​ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​គូស​បង្ហាញ​ក្នុង​ផែន​ទីនោះ។ ផែន​ទី​របស់​គាត់​បាន​នាំ​ខ្ញុំ​ធ្វើ​ដំណើរ ​តាម​ផ្លូវ​អាក្រក់​បំផុត​ ​ដែល​ខ្ញុំ​មិន​ដែល​បើ​ក​បរ​ពី​មុន​មក​! វា​​​ជា​ផ្លូវ​ចាស់​មួយ ដែល​គេ​បាន​ឈូស​ឆាយ​កាត់​ព្រៃ​សម្រាប់​ឲ្យ​ឡាន​ធំ​ៗ​ដឹក​ឈើ​ ចេញ​ពី​ព្រៃ ​ហើយ​ក៏​មិន​ដែល​កែ​លម្អ​ម្ដង​ណា​ឡើយ។ ​ផ្លូវ​នោះ​មាន​គ្រលុក​ទឹក​ច្រោះ ដើម​ឈើ​រលំ​កាត់​ផ្លូវ ស្នាម​ខូង​ជ្រៅ​ៗ និង​មាន​ថ្ម​ធំ​ៗ​ដែល​ធ្វើ​ឲ្យ​ព្រឺ​ឆ្អឹង​ខ្នង ហើយ​កល់​បាត​ក្រោម​ឡាន​របស់​ខ្ញុំ។ ខ្ញុំ​ចំណាយ​ពេល​អស់​កន្លះ​ព្រឹក ទំរាំ​ទៅ​ដល់​គោល​ដៅ​របស់​ខ្ញុំ ហើយ​នៅពេល​ខ្ញុំ​បានទៅ​ដល់​ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា “ហេតុ​អ្វី​មិត្ត​ភក្តិ​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំបាក​ដូច្នេះ​ទៅ​វិញ?” ប៉ុន្តែ បឹង​នោះ​ពិត​ជា​អស្ចារ្យ​មែន។ ខ្ញុំ​ក៏​បាន​ឃើញ​មានត្រី​ធំ​ៗ​មែន! តាម​ពិត មិត្ដ​ភក្ដិ​របស់​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​តាម​ផ្លូវ​ត្រូវ​ហើយ គឺ​ជា​ផ្លូវ​ដែល​ខ្ញុំ​ខ្លួន​ឯង​ក៏​អាច​ជ្រើស​រើស​ដែរ ហើយ​អាច​នឹង​អត់​ធ្មត់​ទ្រាំ​ទ្រ​បាន បើ​សិន​ជា​ខ្ញុំ​បាន​ដឹង​ពី​ដំបូង​ថា មាន​អ្វី​កំពុង​រង់​ចាំ​ខ្ញុំ នៅ​ចុង​បញ្ចប់។ បទ​ពិសោធន៍​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​ដែល​បាន​ចែង​ថា “អស់​ទាំង​ផ្លូវ​នៃ​ព្រះ​យេហូវ៉ា សុទ្ធ​តែ​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់” (ទំនុកដំកើង ២៥:១០)។…

Read article
ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌

ការ​តប្រព័ន្ធ​ខ្សែ​ភ្លើង​អន់​ពេក បាន​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខ្ញុំ ដែល​ទើប​តែ​សង់​ថ្មី​អស់​រលីង។ អណ្ដាត​ភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ខ្ញុំ​អស់ ​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​មួយ​ម៉ោង​ប៉ុណ្ណោះ ដោយ​គ្មាន​បន្សល់​ទុក​អ្វី​សោះ ក្រៅ​ពី​កំទេច​បាក់​បែក។ មាន​ពេល​មួយ​ទៀត ​ពេល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ព្រះ​វិហារ ត្រឡប់​មក​ផ្ទះ​វិញ  នៅ​ថ្ងៃ​អាទិត្យ  ស្រាប់​តែ​ឃើញផ្ទះ​រ​បស់​យើង ​ត្រូវ​ចោរ​គាស់​ចូល ហើយ​ក៏​បាន​លួច​យក​ទ្រព្យ​សម្បត្តិ​​យើង​អស់​មួយ​ចំនួន។ នៅ​ក្នុង​ពិភព​លោក​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នេះ ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ខាង​សាច់​ឈាម បាន​កើត​មាន​ឡើង​ជា​ធម្មតា​ទៅ​ហើយ ឧទាហរណ៍ ​យាន​យន្ត​ត្រូវ​គេ​លួច ឬ​ខូច​ខាត, កប៉ាល់​បាន​លិច, អគារ​ដួល​រំលំ, ផ្ទះ​សម្បែង​ត្រូវ​ទឹក​ជំនន់​លិច និង​របស់​ទ្រព្យ​ផ្ទាល់​ខ្លួន​ត្រូវ​ចោរ​លួច​ប្លន់​ជា​ដើម។ ហេតុ​នេះ​ហើយ​បាន​ជា ព្រះ​យេស៊ូវ​បាន​ទូន្មាន​កុំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​នៅ​ផែន​ដី(ម៉ាថាយ ៦:១៩)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​ថា  មាន​បុរស​ម្នាក់​បាន​គណនា​ឃើញ​ថា​ ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ រួច​ក៏​បាន​សម្រេច​ចិត្ត​បង្គរ​ទុក​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ សម្រាប់​ខ្លួន​ឯង​ដេក​ស៊ី​សប្បាយ(លូកា ១២:១៦-២១)។ អ្នកនោះ​បានប្រាប់​ខ្លួនឯងថា “ចូរសម្រាកឲ្យ​បានស្រួល ហើយស៊ីផឹក​សប្បាយ​ចុះ” (ខ.១៩)។ ប៉ុន្តែ នៅយប់​នោះឯង គាត់​បានបាត់​បង់​គ្រប់​យ៉ាង រួម​ទាំងជីវិត​របស់​គាត់​ដែរ។ សរុបសេចក្តីមក ព្រះយេស៊ូវ​​ក៏មានបន្ទូល​ថា “អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ” (ខ.២១)។ ទ្រព្យ​សម្បត្តិ​នៅ​លោកិយ​នេះ គឺ​សម្រាប់​ឲ្យ​មនុស្ស​ប្រើ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ គ្មាន​អ្វី​ដែល​នៅ​ស្ថិត​ស្ថេរ​ជា​រហូត​នោះ​ឡើយ គឺ​មាន​តែ​កិច្ចការ​អ្វី​ដែល​ព្រះ​ទ្រង់​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​ដទៃ​ប៉ុណ្ណោះ ដែល​នឹង​នាំ​មក​នូវ​លទ្ធ​ផល​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។ យើង​អាច​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​នៅ​នគរ​ស្ថាន​សួគ៌…

Read article
ព្រះ​តម្រង់ផ្លូវ​​ឲ្យ​យើង

កាល​ពី​មួយ​សតវត្សរ៍​មុន បុរស​ម្នាក់់ អាយុ​៤១​ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អេស៊ីព្ទ ដើម្បី​បម្រើ​ការ​ជា​គ្រូ​បង្រៀន​ព្រះ​បន្ទូល​​របស់​អង្គ​ការ YMCA សម្រាប់​កង​ទ័ព​ចក្រ​ភព​អង់​គ្លេស ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី​១។ គេ​បាន​រៀប​ចំ​ឲ្យ​គាត់​ទៅ​ធ្វើ​ការ​ក្នុង​ជំរំ​មួយ នៅ​តំបន់​ហ្សេទួន ដែល​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ខៃរ៉ូ ​ចម្ងាយ​ប្រហែល ៨​គីឡូ​ម៉ែត្រ។ នៅ​ពេល​យប់​ដំបូង​ដែល​គាត់​បាន​នៅ​ទីនោះ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ១៩១៥ លោក​ឆេមបឺ បាន​សរសេរ ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់​ថា “តំបន់​នេះ​ពិត​ជា​ទីរហោ​ស្ថាន​ ​នៅ​ក្នុង​ចិត្ត​របស់​កង​ទ័ព ហើយ​ក៏​ជា​ឱកាស​ដ៏​ត្រចះ​ត្រចង់​សម្រាប់​មនុស្ស​ទាំង​ឡាយ​ផង។ ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប​​ប្រទះ​អ្វី​ៗ ដែល​មាន​នៅ​ទីនេះ​ពី​មុន​មក​ទេ ហើយ​ខ្ញុំ​កំពុង​តែ​រង់​ចាំ​មើល ដោយ​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​ការ​ថ្មី​ៗ​ដែល​ព្រះ​ទ្រង់​នឹង​ធ្វើ ​ហើយ​រៀប​ចំ។” លោកឆេមបឺរ​បាន​ជឿ ហើយ​ក៏​បាន​អនុវត្ត​តាម​ព្រះបន្ទូល​ ដែល​មាន​ចែង​ក្នុង​ សុភាសិត ៣:៥-៦ ថា “ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”។ បទ​គម្ពីរ​នេះ​មាន​ការ​កម្សាន្ត​ចិត្ត ហើយ​ក៏​មាន​ការ​ដាស់​តឿន​ផង​ដែរ។ យើង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ដឹង​ថា​ព្រះ​អម្ចាស់​នឹង​ដឹក​នាំ​ផ្លូវ​យើង ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប៉ុន្តែ ​យើង​មិន​ត្រូវ​ងប់​ងល់​នឹង​​ផែន​ការ​របស់​យើង​ខ្លាំង​ពេក ដល់​ថ្នាក់​យើង​ប្រឆាំង​នឹង​ការ​នាំ​ផ្លូវ​ ឬ​ការ​រៀប​ចំ​ពេល​វេលា​របស់​ព្រះ​នោះ​ឡើយ។ លោក​ឆេម​បឺរ​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​សិទ្ធិ​សម្រេច​ថា ​ព្រះ​ទ្រង់​គួរ​ដាក់​យើង​ឲ្យ​នៅ​កន្លែង​ណា​មួយ​ឡើយ…

Read article
ទាំងអស់​គ្នា​មានសុវត្ថិភាព! ទាំងអស់​គ្នាសុខសប្បាយទេ!

នៅ​ខែ​មករា ឆ្នាំ​១៩១៥ កប៉ាល​មួយ​គ្រឿង​ឈ្មោះ អិនដ្យួរិនស៍ (Endurance ប្រែ​មក​ថា ​អត់​ធន់) បាន​ជាប់​គាំង​ ហើយ​ក៏​បាន​ខូច​នៅ​ក្នុង​ផ្ទាំង​ទឹកកក​ នៅ​ក្បែរ​ឆ្នេរ​នៃ​ទ្វីប​អង់​តាកទិក​។ ក្រុម​អ្នក​រុក​រក​តំបន់​ប៉ូល​មួយ​ក្រុម​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អើននេស ស៊ែកឃលថុន(Ernest Shackleton) បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​អ៊ីលីហ្វិន ​ដោយ​ជិះ​ទូក​សង្រ្គោះ​តូច​ៗ​ចំនួន​បី ចេញ​ពី​នាវា​នេះ។ ពួក​គេ​បាន​ជាប់​គាំង​ នៅ​លើ​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅ នៅ​ឆ្ងាយ​ពី​ផ្លូវ​នាវាចរ ហើយ​ពួក​គេ​មាន​ក្ដី​សង្ឃឹម​តែ​មួយ​គត់។ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩១៦ គ្នា​របស់​ពួក​គេ​២២​នាក់​បាន​មើល​លោក​ស៊ែកឃលថុន និង​មិត្ត​ភក្តិ​របស់​ពួក​គេ​៥​នាក់​ទៀត ​កំពុង​ជិះ​នៅ​ក្នុង​ទូក​សង្រ្គោះ​តូច​មួយ ​ឆ្ពោះ​ទៅ​កាន់​កោះ​ចចជៀ​ខាង​ត្បូង ដែល​ស្ថិត​នៅ​ចម្ងាយ​១២៨៧​គីឡូ​ម៉ែត្រ។ ការ​ប្រថុយ​បែប​នេះ គឺ​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​ទេ ហើយ​បើ​សិន​ជា​​មាន​ការ​ថ្លោះ​ធ្លោយ​ នោះ​ពួក​គេ​ច្បាស់​ជាត្រូវ​ស្លាប់​ទាំង​អស់​គ្នា​មិន​ខាន។ ក្រោយ​មក រឿង​ដ៏​គួរ​ឲ្យ​រីក​រាយ​បាន​​កើត​ឡើង ​ជាង​បួន​ខែ​ក្រោយ​មក មាន​ទូក​មួយ​បង្ហាញ​ខ្លួន​ពី​ចម្ងាយ ​ដោយ​មាន​លោក​ស៊ែក​ឃល​ថុន​នៅ​លើ​ក្បាល​ទូក ស្រែក​ហៅ​ពួក​គេថា “តើ​អ្នក​ទាំង​អស់​គ្នា​សុខ​សប្បាយ​ទេ?” រួច​ក៏​មាន​សម្លេង​ឆ្លើយ​តប​មក​វិញ​ថា “ទាំង​អស់​គ្នា​មាន​សុវត្ថិ​ភាព! ទាំង​អស់​គ្នា​សុខ​សប្បាយ​ទេ!” តើ​មាន​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​រួប​រួម​គ្នា ហើយ​ជួយ​ឲ្យ​ពួក​គេ​នៅ​មាន​ជីវិត​រស់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​នោះ? គឺ​ដោយ​សារ​ពួក​គេ​មាន​ជំនឿ និង​ក្តី​សង្ឃឹម​ចំពោះ​មនុស្ស​ម្នាក់​។ ពួក​គេ​បាន​ជឿ​ថា​ លោក​ស៊ែក​ឃល​ថុន​នឹង​រក​ឃើញ​ផ្លូវ​ជួយ​សង្រ្គោះ​ពួក​គេ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ជំនឿ​របស់​វីរបុរស​ទាំង​ឡាយ ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ហេព្រើរ ជំពូក…

Read article
សំណួរ​ដែល​កំពុងឆេះ

មាន​រឿង​និទាន​បុរាណ​មួយ របស់​ជន​ជាតិ​ដើម​អាមេរិក​បាន​ដំណាល​ថា គេ​បាន​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ ដើរ​ចូល​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង នៅ​ពេល​យប់​នា​រដូវ​លំ​ហើយ ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ក្លា​ហាន​។ មិន​យូរ​ប៉ុន្មាន ផ្ទៃ​មេឃ​ក៏​ចាប់​ផ្ដើម​ងងឹត ហើយ​សម្លេង​ធម្ម​ជាតិ​នៃ​រាត្រី​ងងឹត ​ក៏​បាន​លាន់​ឮ​ពេញ​អាកាស។ ដើម​ឈើ​ទាំង​ឡាយ​បាន​បញ្ចេញ​សូរ​ក្រេត​ក្រត​ៗ និង​ថ្ងួច​ថ្ងូ​ររងំ សត្វ​ទីទុយ​យំ​រងោច​ៗ ហើយ​ឆ្កែ​ព្រៃ​ខៃយ៉ូទី​ក៏​លូរ​លាន់​គ្រលួច​ទៀត។ ថ្វី​ដ្បិត​តែ​គាត់​មាន​ការ​ភ័យ​ខ្លាច​​ក៏ដោយ ក៏​គាត់​បាន​នៅ​ក្នុង​ព្រៃ​អស់​ពេញ​មួយ​យប់ ដើម្បី​ល្បង​ល​សេចក្តី​ក្លា​ហាន​។ នៅ​ទី​បញ្ចប់​ ពេល​ព្រឹក​ព្រលឹម​ក៏​ចូល​មក​ដល់ ​គាត់​ក៏​បាន​ឃើញ​មនុស្ស​ម្នាក់​នៅ​ក្បែរ​គាត់​។ អ្នក​នោះ​គឺ​ជា​ជីតា​របស់​គាត់​ ដែល​បាន​តាម​ឃ្លាំ​មើល​គាត់​​អស់​ពេល​ពេញ​មួយ​យប់។ នៅ​ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ទីរហោ​ស្ថាន​កាន់​តែ​ជ្រៅ គាត់​ក៏​បាន​ឃើញ​គុម្ព​បន្លា​មួយ ​ដែល​កំពុង​ឆេះ តែ​មិន​ចេះ​សុះ។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ មក​កាន់​គាត់ ​​ចេញ​ពី​គុម្ព​បន្លា​នោះ ដោយ​បង្គាប់​ឲ្យ​គាត់​ ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ដឹក​នាំ​ពួក​កូន​ចៅ​អ៊ីសា្រ​អែល ​ចេញ​ពី​ភាព​ជា​ទាសករ​ដ៏​ព្រៃ​ផ្សៃ ហើយ​មាន​សេរី​ភាព។ ដោយ​ក្ដី​ស្ទាក់​ស្ទើរ លោក​ម៉ូសេ​បាន​ចាប់​ផ្ដើម​ទូល​សួរ​ទ្រង់​ថា “តើ​ទូល​បង្គំ​ជា​នរណា​ដែល​គួរ​ទៅ​យ៉ាង​ដូច្នេះ?” ព្រះ​ទ្រង់​គ្រាន់​តែ​ឆ្លើយ​ថា ទ្រង់​នឹង​នៅ​ជា​មួយ​គាត់។ រួច​គាត់​ទូល​ព្រះ​អម្ចាស់​ទៀត​ថា “ឧបមា ទូល​បង្គំ​និយាយ​ប្រាប់​ពួក​គេ​ថា «ព្រះ​នៃ​ពួក​ព្ធយុកោ​របស់​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា» រួច​ពួក​គេ​សួរ​ទូល​បង្គំ​វិញ​ថា «ព្រះ​អង្គ​នោះ​មាន​ព្រះ​នាម​អ្វី?» តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​ពួក​គេ​ថា​ដូច​ម្ដេច​វិញ?” ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ . . . [ចូរ​ប្រាប់​ពួក​គេ​ថា] «គឺ​អញ…

Read article
មិនមែនជាអ្វីដែលខ្ញុំត្រូវព្រួយបារម្ភ

មាន​បុរស​ម្នាក់​ចេះ​តែ​ខ្វល់​ខ្វាយ​អំពី​បញ្ហា​គ្រប់​យ៉ាង។ ថ្ងៃ​មួយ មិត្ត​ភក្ដិ​របស់​គាត់​បាន​ឮ​គាត់​ហួច​យ៉ាង​សប្បាយ ហើយ​មើល​ទៅ​គាត់​ហាក់​ដូច​ជា​មាន​ភាព​ល្ហែរ​ល្ហើយ គួរ​ឲ្យ​កត់​សម្គាល់​។  ពួក​គេ​ក៏​បាន​សួរ​គាត់ ដោយ​ការ​ភ្ញាក់​ផ្អើល​ថា “តើ​មាន​រឿង​អ្វី​កើត​ឡើង​ហ្នឹង?” គាត់​បាន​ឆ្លើយ​ថា “ខ្ញុំ​ជួល​មនុស្ស​ម្នាក់ ​ឲ្យ​ខ្វល់​ខ្វាយ​ជំនួស​ខ្ញុំ​ហើយ។” ពួក​គេ​បាន​សួរ​ទៀត​ថា “តើ​អ្នក​បាន​ជួល​គាត់ ក្នុង​តម្លៃ​ប៉ុន្មាន?” គាត់​បាន​តប​មក​វិញ​ថា “ពីរ​ពាន់​ដុល្លារ​ក្នុង​មួយ​សប្តាហ៍។” ពួក​គេ​បន្ត​សួរ​ថា “ហើយ តើ​អ្នក​មាន​លទ្ធ​ភាព​បង់​ថ្លៃ​ឈ្នួល​ឲ្យ​គាត់​អត់?” គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “​ខ្ញុំ​គ្មាន​លទ្ធ​ភាព​រក​លុយ​បង់​ឲ្យ​គាត់​ទេ ប៉ុន្តែ នេះ​ហើយ​ជា​បញ្ហា​ដែល​គាត់​ត្រូវ​ព្រួយ​បារម្ភ​នោះ”។ នៅ​ក្នុង​ជីវិត​ពិត ​វិធី​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ មិន​អាច​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ព្រួយ​បារម្ភ​បាន​ទេ ប៉ុន្តែ ​ក្នុង​នាម​ជា​កូន​ព្រះ យើង​អាច​ផ្ទេរ​អស់​ទាំង​ការ​ព្រួយ​បារម្ភ​របស់​យើង ដល់​ព្រះ​នៃ​យើង ​ដែល​ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង ​ជា​ពិសេស សូម្បី​តែ​ក្នុង​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា វា​មិន​អាច​ទៅ​រួច​ក៏​ដោយ។ លោក​ហោរា​អេសាយ​រំឭក​យើង​ថា ព្រះ​ទ្រង់​នាំ​អស់​ទាំង​ហ្វូង​ផ្កាយ​ចេញ​មក​តាម​ចំនួន​ ហើយទ្រង់​ក៏​ហៅ​របស់ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ (អេសាយ ៤០:២៥-២៦)។ ដោយ​ព្រោះ “ព្រះ​ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​របស់ទ្រង់” នោះ​គ្មាន​ផ្កាយ​ណា​ដែល​ទ្រង់​មិន​ស្គាល់​នោះ​ឡើយ(ខ.២៦)។ ហើយ​ដូច​ដែល​ព្រះ​អង្គ​ស្គាល់​អស់ទាំង​ផ្កាយ​តាម​ឈ្មោះ​រៀង​រាល់​តួ នោះ​ទ្រង់​ក៏​ស្គាល់​យើង​រាល់​គ្នា​ ផ្ទាល់​ខ្លួនម្នាក់​ៗ​ផង​ដែរ។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ថែទាំ​ដ៏​ដិត​ដល់​របស់​ទ្រង់(ខ.២៧)។ ប្រសិន​បើ​យើង​ចេះ​តែ​មាន​ការ​ព្រួយ​បារម្ភ នោះ​យើង​អាច​ផ្ទេរ​អស់​ទាំង​សេចក្តី​ខ្វល់​ខ្វាយ​នោះ ទៅ​លើ​ព្រះ​អម្ចាស់​បាន។ ព្រះ​អង្គ​មិន​ដែល​ល្វើយ ឬ​នឿយ​ហត់​ខ្លាំង​ពេក ដល់​ថ្នាក់​មិន​ចាប់​អារម្មណ៍​នឹង​យើង​នោះ​ឡើយ។ ព្រះ​អង្គ​មាន​អស់​ទាំង​ប្រាជ្ញា និង​គ្រប់​ទាំង​ព្រះ​ចេស្ដា…

Read article
ការពិនិត្យសុខភាពខាងឯវិញ្ញាណ

តាម​ធម្មតា​វេជ្ជ​បណ្ឌិត​ណែ​នាំ​ប្រជា​ពល​រដ្ឋ ឲ្យ​ធ្វើ​ការ​ពិនិត្យ​សុខ​ភាព ឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​ឲ្យ​អាច​រក​ឃើញ​បញ្ហា​ខុស​ភាព​ណា​មួយ មុន​ពេល​វា​ក្លាយ​ជា​ជម្ងឺ​ធ្ងន់​ធ្ងរ។ យើង​ថែរ​ទាំ​សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង តាម​គំរូ​ដូច​នេះ​ផង​ដែរ  គឺ​តាម​រយៈ​ការ​សួរ​សំណួរ​មួយ​ចំនួន ដែល​មាន​ឫស​គល់​នៅ​ក្នុង​បញ្ញត្តិ​ដែល​សំខាន់​ជាង​គេ​បំផុត​របស់​ព្រះ ដែល​ព្រះ​បាន​ដាក់​ឲ្យ​(ម៉ាកុស ១២:៣០)។ តើខ្ញុំ​បាន​ស្រឡាញ់​ព្រះ​អស់​ពីចិត្ត​របស់​ខ្ញុំ ដោយសារទ្រង់​បាន​ស្រឡាញ់​ខ្ញុំ​ជា​មុន​ឬទេ? រវាង​ទ្រព្យ​សម្បត្តិ នៅ​ផែន​ដី និង​ទ្រព្យ​សម្បត្តិ​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ តើ​ខ្ញុំ​ចង់​បាន​មួយ​ណា​ខ្លាំង​ជាង? (កូល៉ុស ៣:១)។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ចង់​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ ​បាន​គ្រប់​គ្រង​លើ​ចិត្ត​របស់​យើង។ តើ​ខ្ញុំ​បាន​ស្រឡាញ់​ព្រះ​អស់​ពី​ព្រលឹងរ​បស់​ខ្ញុំ​ឬទេ? តើ​ខ្ញុំ​ស្ដាប់​តាម​ព្រះ​បន្ទូល​ ដែល​ប្រាប់​ថា​ខ្ញុំ​ជា​នរណា​ឬទេ​? តើ​ខ្ញុំ​កំពុង​បែរ​ចេញ​ ពី​សេចក្ដី​ប៉ង​ប្រាថ្នា​បែប​អាត្មា​និយម​ឬ​ទេ?(ខ.៥)។ តើ​ខ្ញុំ​កំពុង​ប្រែ​ក្លាយ​ជា​មាន​ចិត្ត​ក្តួល​អាណិត សប្បុរស បន្ទាប​ខ្លួន សុភាព ហើយ​អត់​ធ្មត់​ឬទេ? (ខ.១២)។ តើខ្ញុំ​បាន​ស្រឡាញ់​ព្រះ​អស់​ពី​គំនិត​របស់​ខ្ញុំ​ឬទេ? តើ​ខ្ញុំ​ផ្ចង់​ចិត្ត​​លើ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ         ឬ​មួយ​ខ្ញុំ​បណ្ដោយ​ឲ្យ​គំនិត​របស់​ខ្ញុំ​គិត​ពី​នេះ​ពី​នោះ តាម​តែ​អារម្មណ៍​របស់​ខ្ញុំ?(ខ.២) តើ​គំនិត​របស់​ខ្ញុំ​នាំ​ខ្ញុំ ទៅ​រក​បញ្ហា ឬ​ទៅ​រក​ដំណោះ​ស្រាយ? ទៅ​រក​ការ​រួប​រួម​គ្នា ឬ​ទៅ​រក​ការ​បែក​បាក់​គ្នា? ទៅ​រក​ការ​អត់​ទោស ឬ​ទៅ​រក​ការ​សង​សឹក? (ខ.១៣)។ តើ​ខ្ញុំ​ស្រឡាញ់​ព្រះ​អស់​ពី​កម្លាំង​របស់​ខ្ញុំ​ឬទេ? តើ​ខ្ញុំ​សុខ​ចិត្ត​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខ្សោយ ​ដើម្បី​ឲ្យ​ព្រះបាន​បង្ហាញ​កម្លាំង​របស់​ទ្រង់​ជំនួស​ខ្ញុំឬទេ?(ខ.១៧)។ តើខ្ញុំ​បាន​ពឹង​ផ្អែក​លើ​ព្រះ​គុណ​​របស់​ព្រះ ដើម្បី​ឲ្យ​បាន​កម្លាំង​ចម្រើន​ឡើង​​ក្នុង​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ឬទេ? កាល​ណា​យើង​អនុញ្ញាត​ឲ្យ​ “ព្រះ​បន្ទូល​របស់​ព្រះគ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​យើង​ជា​បរិបូរ . . . ដែល​មាន​ប្រាជ្ញា​គ្រប់​ទាំង​អស់​ផង”(ខ.១៦)…

Read article
សេចក្ដីស្រឡាញ់នៅមុនបង្អស់

ពេល​ល្ងាច​ថ្ងៃ​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ​បាន​យក​ស្លាក​មួយ ក្នុង​ចំណោម​ស្លាក​ទាំង​បី​សម្រាប់​តុប​តែង​ មក​បង្ហាញ​ខ្ញុំ ដែល​គាត់​នឹង​ប្រើ​សម្រាប់​ការ​តុប​តែង​លម្អរ​បន្ទប់​ទទួល​​ភ្ញៀវ​របស់​គាត់។ នៅ​លើ​ស្លាក​នោះ មាន​សរសេរ​អក្សរ​ថា “បន្ទាប់​ពី​សេចក្តី​ជំនឿ គឺ​មាន​សេចក្តី​សង្ឃឹម”។ គាត់​បាន​កាន់​ស្លាក​បណ្តើរ ហើយ​ប្រាប់​ខ្ញុំ​បណ្តើរ​ថា “ឃើញ​ទេ ខ្ញុំ​មាន សេចក្ដី​ស្រឡាញ់ ​រួច​ហើយ”។ ខ្ញុំ​ក៏​បាន​គិត​ក្នុង​ចិត្ត​ថា ដូច្នេះ​ យើង​ត្រូវ​មាន សេចក្ដី​ស្រឡាញ់​ ជា​មុន។ រួច​មិន​យូរ​ប៉ុន្មាន សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​នឹង​មក​តាម​ក្រោយ! សេចក្តី​ស្រឡាញ់​ពិត​ជា​នៅ​ខាង​មុខ​គេ​មែន។ តាម​ការ​ពិត​ទៅ ​សេចក្តី​ស្រឡាញ់​មាន​ដើម​កំណើត​   នៅ​ក្នុង​ព្រះ​   តាំង​ពី​ដើម​រៀង​មក។ បទ​គម្ពីរ ១យ៉ូហាន ៤:១៩ បាន​រំឭក​យើង​ថា “យើង​ស្រឡាញ់​ព្រះ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន”។ ​បទ​គម្ពីរ ១កូរិនថូស ជំពូក ១៣ (ដែល​គេ​ហៅ​ថា​ “ជំពូក​នៃ​សេចក្តី​ស្រឡាញ់”) បាន​បក​ស្រាយ​អំពី​លក្ខណៈ​ដ៏​ពិត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​ដូច​ដែល​បាន​ចែង​មក​ថា “សេចក្តី​ស្រឡាញ់​មិន​ចេះ​ផុត​ឡើយ”(ខ.៨)។ សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម មាន​សារៈ​សំខាន់​ចំពោះ​គ្រីស្ទ​បរិស័ទ​ណាស់។ ​ ​ដោយ​សារ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ព្រោះ​សេចក្តី​ជំនឿ នោះ “​យើង​បាន​ជា​មេត្រី​នឹង​ព្រះ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​”(រ៉ូម ៥:១)។…

Read article
បទចំរៀង​នៃជីវិត​របស់​យើង

មនុស្ស​គ្រប់​គ្នា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​តាម​បែប​ផ្សេង​ពី​គ្នា ពេល​ពួក​គេ​ស្តាប់​បទ​ភ្លេង​មួយ​បទ ក្នុងពេល​តែ​មួយ។ អ្នក​និពន្ធ​បទ​ភ្លេង​ស្ដាប់​ឮ​បទ​ដែល​គាត់​បាន​តែង តាម​គំនិត​ស្រមើ​ស្រម៉ៃរបស់​គាត់។ ប្រិយ​មិត្ត​អ្នក​ស្តាប់​បទ​ភ្លេង​របស់​គាត់ ក៏​បាន​ស្តាប់​ដោយ​ញ្ញាណ និង​អារម្មណ៍​របស់​ពួក​គេ។ ចំណែក​ឯ​តន្ត្រីក​ទាំង​ឡាយ ដែល​កំពុង​ប្រគំ​បទ​នោះ នៅ​ក្នុង​វង់​តន្រ្តី ស្ដាប់​ឮ​បទ​ភ្លេង​នោះ​យ៉ាង​ច្បាស់​បំផុត​ ចេញ​ពី​ឧបករណ៍​តន្រ្តី​ដែល​នៅ​ជិត​ខ្លួន​បំផុត។ គ្រីស្ទ​បរិស័ទ​គ្រប់​រូប គឺ​ប្រៀប​បាន​នឹង​តន្រ្តី​នៅ​ក្នុង​វង់​តន្ត្រី​របស់​ព្រះ។ ជា​ញឹក​ញាប់ យើង​ស្ដាប់​ឮ​តែ​សម្លេង​ឧបករណ៍​តន្រ្តី​ណា​ដែល​នៅ​ជិត​យើង​បំផុត​ប៉ុណ្ណោះ។ យើង​មិន​ស្ដាប់​ឮឧបករណ៍ភ្លេងទាំងអស់ ក្នុងពេលតែមួយ គឺមិនខុសពី​លោកយ៉ូបដែលនិយាយ ទាំងការឈឺចាប់ថា “ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់” (យ៉ូប ៣០:៩)។ លោកយ៉ូប​បានរំឭក អំពី​កាល​ដែល​ពួកខ្សែរាជវង្ស និង​ពួកមន្ត្រីទាំងប៉ុន្មាន​បានគោរព​ដល់គាត់។ ជីវិត​របស់​គាត់ធ្លាប់​​បានលាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​គាត់ផងដែរ(យ៉ូប ២៩:៦)។ ប៉ុន្តែ​ឥឡូវនេះ រូបគាត់​បាន​ត្រឡប់ជា​ផ្ទាំងស៊ីប​នៃ​អ្នកចំអកឡកឡឺយ​ទៅវិញ។ គាត់ក៏បាន​ថ្លែងទំនួញថា “ហេតុ​នោះ​បាន​ជា​ស៊ុង​ខ្ញុំ​បាន​ត្រឡប់​ជា​សេចក្ដី​សោក​សៅ” (យ៉ូប ៣០:៣១)។ តែតន្រ្តីនៃជីវិតគាត់ មិនមែនមានសម្លេងតែប៉ុណ្ណឹងឡើយ។ គាត់គ្រាន់​តែមិន​បានស្ដាប់​ឮបទភ្លេងឲ្យបានគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។ នៅថ្ងៃនេះ អ្នក​ប្រហែល​អាចស្ដាប់​ឮតែណោទ​ភ្លេងកំសត់ៗ ចេញពីវីយូឡុង​របស់​អ្នក​ប៉ុណ្ណោះ។ តែសូមកុំទាន់អស់សង្ឃឹមឡើយ។ ​សេចក្ដីលម្អិត​គ្រប់​យ៉ាង​នៃជីវិត​របស់អ្នក ​សុទ្ធតែ​ជា​ចំណែកមួយ​នៃ​ការតែង​និពន្ធ​របស់​ព្រះ។ ឬអ្នក​កំពុងតែ​ស្ដាប់​ឮសម្លែង​ខ្លុយដ៏រីករាយ។ សូមសរសើរដំកើង​ព្រះ​ សម្រាប់​ការនោះ ហើយចែករំលែក​សេចក្តីអំណរនោះ​ ជាមួយ​អ្នក​ឯទៀតផងចុះ។ បទភ្លេងដ៏ល្អឯក​នៃ​ការប្រោសលោះ​របស់​ព្រះ​ គឺជាសម្លេងតន្រ្តី​​ដែល​យើង​កំពុង​តែ​ប្រគំ ហើយ​​នៅទីបំផុត…

Read article
ពាក្យសម្ដីមិន​ប្រុង​ប្រយ័ត្ន

ពេល​ខ្ញុំ​កំពុង​តែ​បើក​រថយន្ត​បាន​ប្រហែល​ជិត​កន្លះ​ម៉ោង កូន​ស្រី​របស់​ខ្ញុំ​ស្រាប់​តែ​ស្រែក​យំ​ពីកៅ​អី​ខាង​ក្រោយ​។ ​នៅ​ពេល​ខ្ញុំ​សួរ​ថា “តើ​កូន​កើត​អី?” នាង​ក៏​បាន​ឆ្លើយ​ថា បង​ប្រុស​​របស់​នាង​បាន​ចាប់​ទាញ​ដៃ​របស់​នាង​ខ្លាំង​ពេក។ ពេល​នោះ​បង​ប្រុស​របស់​នាង​ក៏​បាន​អះ​អាង​ថា​ គាត់​ចាប់​ទាញ​ដៃ​នាង គឺព្រោះ​តែ​នាង​ក្ដិច​គាត់។ នាង​និយាយ​ថា នាង​បាន​ក្ដិច​គាត់ ព្រោះ​ព្រោះ​តែ​គាត់​បាន​និយាយ​ពាក្យ​អាក្រក់​ៗ​ដាក់​នាង។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​គំរូ​មិន​ល្អ​មួយ​នេះ ដែល​បាន​កើត​ឡើង​ជា​ធម្មតា​រវាង​ក្មេង​ៗ ​ក៏​អាច​កើត​មាន​ជា​ញឹក​ញាប់ ក្នុង​ទំនាក់​ទំនង​របស់​មនុស្ស​ធំ​ផង​ដែរ។ ពេល​មនុស្ស​ម្នាក់​និយាយ​អ្វី​មួយ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ឈឺ​ចិត្ត អ្នក​ដែល​ឈឺ​ចិត្ត​នោះ ក៏​បាន​វាយ​បក​ទៅ​វិញ​ដោយ​ពាក្យ​សម្តី។ ចំណែក​ឯ​អ្នក​ដែល​បង្ករ​រឿង ​ក៏​បាន​សង​សឹក​​វិញ ដោយ​ពាក្យ​ប្រមាថ​បន្ថែម​ទៀត។ មិន​យូរ​ប៉ុន្មាន រឿង​នេះ​ក៏​ផ្ទុះ​ចេញ​ជា​កំហឹង និង​ពាក្យ​សម្ដី​ឃោរ​ឃៅ ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​តែ​ម្ដង។ ព្រះគម្ពីរ​បាន​ចែង​ថា “​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ” ហើយ “ពាក្យ​គំរោះ​គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង” ប៉ុន្តែ “ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ”(សុភាសិត ១២:១៨; ១៥:១)។ ហើយ​ពេល​ខ្លះ ការ​នៅ​ស្ងៀម​មិន​តបត​សោះ​ ជា​មធ្យោ​បាយ​ល្អ​បំផុត ​ដើម្បី​ឆ្លើយ​តប​ចំពោះ​សម្តី​អាក្រក់ និង​គំរោះ​គំរើយ។ មុន​ពេល​ព្រះ​យេស៊ូវ​ត្រូវ​គេ​ឆ្កាង ពួក​មេ​ដឹក​នាំ​សាសនា​បាន​ប្រើ​ពាក្យ​សម្តី​របស់​ខ្លួន ដើម្បី​ព្យាយាម​នាំ​ឲ្យ​ទ្រង់​ឈ្លោះ​ជា​មួយ​ពួក​គេ​(ម៉ាថាយ ២៧:៤១-៤៣)។ ក៏​ប៉ុន្តែ “កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ . . . គឺ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ​ព្រះ…

Read article