វីរៈបុរសដែលមិនធ្វើឲ្យយើងខកចិត្ត
សៀវភៅរឿងដែលខ្ញុំបានអានកាលពីពេលថ្មីៗនេះ និយាយបែបប្រឌិតអំពីតួអង្គ ក្នុងបរិបទនៃប្រវត្តិសាស្រ្តអាមេរិក ដែលក្នុងនោះ តួអង្គដែលជាអ្នកប្រដាប់ដោយកាំភ្លើង មានឈ្មោះវីយ៉ាត អៀប(Wyatt Earp) និងម្នាក់ទៀតជាមនុស្សខ្ជិល ឈ្មោះដក់ ហូលីដេ(Doc Holliday)។ នៅក្នុងកម្មវិធីសម្ភាសរបស់វិទ្យុជាតិសាធារណៈ អ្នកនិពន្ធបានមានប្រសាសន៍ អំពីតួអង្គឈ្មោះអៀបនោះថា “នៅក្នុងជីវិតពិត លោកអៀប មិនបានធ្វើអ្វីដែលគួរឲ្យកត់សំគាល់ទាល់តែសោះ”។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគេបានក្លាយជាវីវរៈបុរសតែនៅក្នុងសៀវភៅ និងខ្សែភាពយន្តហូលីវូដប៉ុណ្ណោះ ព្រោះកំណត់ត្រាប្រវត្តិសាស្ត្រមិនបានបង្ហាញថា ពួកគេជាវីវរៈបុរសនោះឡើយ។ ប៉ុន្តែ ព្រះគម្ពីរមិនមានលក្ខណៈប្រឌិតយ៉ាងដូចនេះទេ។ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលមានចំណុចខ្វះខាត ច្រើន តែបានក្លាយជាវីវរៈបុសដ៏ពិត។ ប៉ុន្តែយើងមិនត្រូវមើលរំលង ប្រភពនៃសកម្មភាពដ៏អង់អាចរបស់ពួកគេឡើយ។ ពួកគេបានជឿលើព្រះអម្ចាស់ ដែលបានជ្រើសរើសមនុស្សដែលមិនគ្រប់លក្ខណ៍ ដើម្បីបំពេញគោលបំណងដ៏គួរឲ្យកត់សំគាល់របស់ទ្រង់។ លោកម៉ូសេស្ថិតក្នុងចំណោមវីរៈបុរសដែលលេចធ្លោជាងគេ ក្នុងព្រះគម្ពីរ។ យើងច្រើនតែភ្លេចថា គាត់ធ្លាប់សម្លាប់មនុស្ស និងជាអ្នកដឹកនាំដែលមានការស្ទាក់ស្ទើរ ដែលធ្លាប់ប្រកែកជាមួយព្រះថា “ហេតុអ្វីបានជាទ្រង់ធ្វើទុក្ខដល់ទូលបង្គំ ជាអ្នកបំរើទ្រង់ដូច្នេះ … គឺទ្រង់បានផ្ទុកមនុស្សទាំងនេះជាបន្ទុកលើទូលបង្គំវិញ តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី?”(ជនគណនា ១១:១១-១២)។ ដូចនេះលោកម៉ូសេពិតជាមានចំណុចខ្វះខាតច្រើនណាស់! តែព្រះគម្ពីរហេព្រើបានរំឭកយើងថា “លោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ”(ហេព្រើ ៣:៥)។…
Read article