នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ភាពរញេរញៃខាងវិញ្ញាណរបស់នរណា?

មាន​ពេល​មួយ​ ខ្ញុំ​បាន​ដើរ​រើស​សម្បក​ដប នៅ​ឆ្នេរ​សមុទ្រ ហើយ​បោះ​ចូល​ទៅ​ក្នុង​ធុង​សំរាម ​ដែល​នៅ​ចម្ងាយ​ប្រហែល​៦​ម៉ែត្រ។ ខ្ញុំ​រើស​បណ្តើរ​រអ៊ូ​ដាក់​លោក​ចេយ(Jay) បណ្តើរ​ថា “ធុង​សំរាម​នៅ​ក្បែរ​ហ្នឹង​សោះ ហេតុ​អ្វី​ពួក​គេ​មិន​ព្រម​ដើរ​ទៅ​បោះ​សំរាម​ចូល​ក្នុង​ធុង​អញ្ចឹង? តើ​ការធ្វើ​ឲ្យ​ឆ្នេរ​សមុទ្រ​មាន​ភាព​រាយ​ប៉ាយ សម្រាប់​អ្នក​ដទៃ ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​អារម្មណ៍​ល្អ​ឡើង​ចំពោះ​ខ្លួន​ឯង​ឬ? ខ្ញុំ​សង្ឃឹម​ថា អ្នក​ចោល​សំរាម​នោះ សុទ្ធ​តែ​ជា​ភ្ញៀវ​ទេស​ចរណ៍។ ខ្ញុំ​មិន​ចង់​គិត​ថា ប្រជា​ពល​រដ្ឋ ដែល​រស់​នៅ​តំបន់​នេះ កំពុង​ប្រព្រឹត្ត​ចំពោះ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន ដោយ​គ្មាន​ការ​គោរព​យ៉ាង​ដូច​នេះ​ទេ”។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​ក៏​បាន​អាន​ចំ​សេចក្តី​អធិស្ឋាន ដែល​ខ្ញុំ​បាន​សរសេរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន អំពី​ការ​កាត់​ទោស​អ្នក​ដទៃ។ សេចក្តី​អធិ​ស្ឋាន​នោះ​បាន​រំឭក​ខ្ញុំ​ថា   ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ   ដែល​បាន​មាន​អំណួត​ នៅ​ក្នុង​ការ​ជួយ​សម្អាត​ភាព​រាយ​ប៉ាយ​ដែល​អ្នក​ដទៃ​បាន​បង្ករ​យ៉ាង​ដូច​នេះ។ តាម​ពិត ខ្ញុំ​បាន​បង្ករ​ភាព​រាយ​ប៉ាយ​ជា​ច្រើន តែ​ខ្ញុំគ្រាន់​តែ​មិន​បាន​ចាប់​អារម្មណ៍  ជា​ពិសេស នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ​។ ខ្ញុំ​ច្រើន​តែ​ឆាប់​អះ​​អាង​ថា   ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យជី​វិត​ខ្លួន​ឯង​មាន​សណ្តាប់​ធ្នាប់ គឺ​ដោយ​សារ​តែ​អ្នក​ដទៃ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ភាព​រញេរ​ញៃ។ ហើយ​ខ្ញុំ​ក៏​ឆាប់​សន្និ​ដ្ឋាន​ថា “សំរាម” ដែល​កំពុង​ជះ​ក្លិន​ជុំវិញ​ខ្លួន​ខ្ញុំ ជា​របស់​អ្នក​ដទៃ ជា​ជាង​ថា ​វា​ជា​របស់​ខ្ញុំ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ គ្មាន​អ្វី​ដែល​នៅ​ក្រៅ​ខ្លួន​ខ្ញុំ អាច​ថ្កោល​ទោស ឬ​ធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ​ក៏​ខ្វក់​ឡើយ តែ​គឺ​មាន​តែ​អ្វី​ដែល​នៅ​ខាង​ក្នុង​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ស្មោក​គ្រោក និង​គ្មាន​សណ្តាប់​ធ្នាប់(ម៉ាថាយ ១៥:១៩-២០)។ ធាតុ​ពិត​នៃ​សំរាម គឺ​ជា​អាកប្ប​កិរិយា ដែល​នាំ​ឲ្យ​ខ្ញុំ​តម្រង់​ច្រមុះ ទៅ​តាម​ហឹត​អំពើ​បាប​របស់​អ្នក​ដទៃ…

Read article
ចិត្តដែលរឹងចចេស

ពេល​ខ្ញុំ​រៀន​សរសេរ​អក្សរ​នៅ​ថ្នាក់​ទី​១ គ្រូ​របស់​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​កាន់​ខ្មៅ​ដៃ​សរសេរ ឲ្យ​ត្រូវ​ទំនង​។ ពេល​គាត់​មើល​ខ្ញុំ​សរសេរ ខ្ញុំ​ក៏​បាន​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​គាត់​ប្រាប់។ តែ​ពេល​គាត់​ដើរ​ទៅ​បាត់ ខ្ញុំ​ក៏​បាន​ងាក​មក​កាន់​ខ្មៅ​ដៃ តាម​របៀប​ដែល​ខ្ញុំ​យល់​ថា​ងាយ​ស្រួល​ជាង ​ដោយ​ចិត្ត​រឹង​ចចេស។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ឈ្នះ​គាត់ ដោយ​សម្ងាត់ ក្នុង​សង្រ្គាម​នៃ​បំណង​ចិត្ត​នេះ​ហើយ ហើយ​ខ្ញុំ​ក៏​នៅ​តែ​បន្ត​កាន់​ខ្មៅ​ដៃ តាម​របៀប​ឆ្គង​របស់​ខ្ញុំ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​បួន​ដប់​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា គ្រូ​បង្រៀន​ដ៏​មាន​ប្រាជ្ញា​របស់​ខ្ញុំ បាន​ដឹង​ថា ទម្លាប់​ដ៏​រឹងចចេស​របស់​ខ្ញុំ នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សរសេរ​ខុស​របៀប ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ឆាប់​រួយ​ដៃ។ ក្មេង​ៗ​កម្រ​នឹង​ដឹង​ថា មាន​អ្វី​ខ្លះ​ដែល​ល្អ​សម្រាប់​ខ្លួន។ ពួក​គេ​ច្រើន​តែ ធ្វើ​អ្វី​ៗតាម​បំណង​ចិត្ត ដែល​នឹក​ចង់​បាន​ភ្លាម​ៗ។ គេ​បាន​ហៅ “ពួក​កូន​ចៅ​អ៊ីស្រាអែល”​ថា ជា​ដំណរ​មនុស្ស ដែល​ចេះ​តែ​ងាក​ទៅ​រក​ការ​ថ្វាយ​បង្គំ​រូប​ព្រះ របស់​ជាតិ​សាសន៍​ជិត​ខាង តាម​ទំនើង​ចិត្ត​របស់​ខ្លួន ជា​ច្រើន​ជំនាន់ ជា​ជាង​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​ដែល​មាន​តែ​មួយ។ ទង្វើរ​របស់​ពួក​គេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​ទ្រង់​មានសេចក្តី​ក្រោធ​យ៉ាង​ខ្លាំង ដ្បិត​ទ្រង់​ជ្រាប​ថា អ្វី​ជា​ការ​ល្អ​បំផុត​សម្រាប់​ពួក​គេ ហើយ​ទ្រង់​ក៏​បាន​ដក​ព្រះ​ពរ​ចេញ​ពី​ពួក​គេ​(ពួក​ចៅ​ហ្វាយ ២:២០-២២)។ លោក​គ្រូ​គង្វាល រីក វរិន(Rick Warren) បាន​មាន​ប្រសាសន៍​ថា “ការ​ស្តាប់​បង្គាប់ និង​ភាព​រឹង​ចចេស គឺ​ប្រៀប​បាន​នឹង​មុខ​ផ្ទុយ​គ្នា​ទាំង​ពីរ របស់​ប្រាក់​កាក់។ ការ​ស្តាប់​បង្គាប់​នាំ​មក​នូវ​អំណរ ​តែ​ការ​រឹង​ចចេស ធ្វើ​ឲ្យ​យើង​វេទនា”។ បើ​វិញ្ញាណ​នៃ​ការ​មិន​ស្តាប់​បង្គាប់…

Read article
ពិនិត្យមើលសុខភាពខាងវិញ្ញាណ

ជារៀង​រាល់​ឆ្នាំ ខ្ញុំ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខ​ភាព។ ទោះ​ខ្ញុំ​មាន​អារម្មណ៍​មាន​សុខ​ភាព​ល្អ ហើយ​មិន​មាន​បញ្ហា​ខុស​ភាព​អ្វី​ក៏​ដោយ ខ្ញុំ​ដឹង​ថា ការ​ពិនិត្យ​សុខ​ភាព​ឲ្យ​បាន​ទៀតទាត់ មាន​សារៈ​សំខាន់ ព្រោះ​វា​អាច​ស្វែង​រក​បញ្ហា​សុខ​ភាព​ដែល​បាន​លាក់​ខ្លួន ហើយ​អាច​វិវត្តន៍​ទៅជា​ជម្ងឺ​ធ្ងន់​ធ្ងរ បើ​យើង​មិន​បាន​រក​មើល​វា​ទេ​នេះ។ ខ្ញុំ​ដឹង​ថា ការ​អនុញ្ញាត​ឲ្យ​វេជ្ជ​បណ្ឌិត​របស់​ខ្ញុំ រក​មើល និង​ព្យាបាល​បញ្ហា​សុខ​ភាព​ដែល​លាក់​ខ្លួន អាច​នាំ​ឲ្យ​ខ្ញុំ​មាន​សុខ​ភាព​ល្អ​ក្នុង​រយៈ​ពេល​វែង។ ជា​ការ​ពិត​ណាស់ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏​យល់​ថា គាត់​ត្រូវ​ការ​ឲ្យ​ព្រះ​ពិនិត្យ​សុខ​ភាព​ខាង​វិញ្ញាណ​របស់​ខ្លួន​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ឆែក​ពិនិត្យ​មើល​អំពើ​បាប​ដែល​បាន​លាក់​ខ្លួន យ៉ាង​ដូច​នេះ​ថា​ “ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង … សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ ហើយ​នាំ​ទូលបង្គំ​តាម​ផ្លូវ​ដ៏​នៅ​អស់កល្ប​ជានិច្ច”(ទំនុកដំកើង  ១៣៩:២៣-២៤)។ គាត់​បាន​ឈប់​បង្អង់ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់ ធ្វើ​ការ​ពិនិត្យ​មើល​ចិត្ត និង​វិញ្ញាណ​គាត់ ទាំង​ស្រុង ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ដោយ​គាត់​ចុះ​ចូល​ចំពោះ​ផ្លូវ​ដ៏​សុច​រិត​របស់​ព្រះ ដែល​នឹង​ជួយ​ឲ្យ​គាត់​មាន​ខុស​ភាព​ល្អ​ខាង​វិញ្ញាណ។ ដូច​នេះ ពេល​នោះ ជា​ពេល​ពិនិត្យ​មើល​សុខ​​ភាព​ខាង​វិញ្ញាណ ទោះ​បី​ជា​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​មិន​មាន​បញ្ហាសុខ​​ភាព​ខាង​វិញ្ញាណ​ក៏​ដោយ។ មាន​តែ​ព្រះ​ទេ ​ដែល​ជ្រាប​ច្បាស់ អំពី​ស្ថាន​ភាព​ដ៏​ពិត នៃ​ចិត្ត​របស់​អ្នក ហើយ​មាន​តែ​ទ្រង់​ទេ ដែល​អាច​អត់​ទោស​បាប​ ប្រោស​ឲ្យ​ជា និង​ដឹក​នាំ​យើង ឆ្ពោះ​ទៅ​រក​ជីវិត​ដែល​ស្អាត​ល្អ និង​អនាគត​ដែល​បង្កើត​ផល​ជា​បរិបូរ។-Joe Stowell

Read article
ចិត្តដែលថ្វាយដាច់ដល់ព្រះ

មាន​អ្នក​ជំនួញ​ម្នាក់ ដែល​ជា​គ្រីស្ទ​បរិស័ទ បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គាត់ នៅ​ព្រះ​វិហារ​របស់​ខ្ញុំ។ គាត់​បាន​ចែក​ចាយ ដោយ​គ្មាន​លាក់​លៀម អំពី​ការ​តស៊ូ​របស់​គាត់ ក្នុង​ក្តី​ជំនឿ និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូរ។ គាត់​មាន​ប្រសាសន៍​ថា “ទ្រព្យ​សម្បត្តិ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច!” គាត់​ក៏​បាន​ដក​ស្រង់​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត”(លូកា ១៨:២៥)​។ គាត់​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​លូកា ១៦:១៩-៣១ ដែល​និយាយ​អំពី​បុរស​អ្នក​មាន​ម្នាក់ និង​លោក​ឡាសា និង​អំពី​ការ​ដែលបុរស​អ្នក​មាន​នោះ បាន​ធ្លាក់​ស្ថាន​នរក។ រឿង​ប្រៀប​ប្រដូច ​អំពី “អ្នក​មាន​ដែល​ល្ងង់​ខ្លៅ” (លូកា ១២:១៦-២១) បាន​ប៉ះ​ពាល់​ចិត្ត​គាត់​យ៉ាង​ខ្លាំង។ ប៉ុន្តែ អ្នក​ជំនួញ​រូប​នេះ​បាន​បញ្ជាក់​ថា តាម​ការ​បង្រៀន​របស់​ស្តេច​សាឡូម៉ូន ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូរ សុទ្ធ​តែ “គ្មាន​ន័យ”(សាស្តា ២:១១a)។ គាត់​ក៏​បាន​តាំង​ចិត្ត​ថា គាត់​នឹង​មិន​បណ្តោយ​ឲ្យ​ទ្រព្យ​សម្បត្តិ​រា​រាំង ការ​ប្តេជ្ញា​ចិត្ត​ដែល​គាត់​មាន​ចំពោះ​ព្រះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ចង់​បម្រើ​ព្រះ ដោយ​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​គាត់ ហើយ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​ពរ​ជា​សម្ភារៈ ដល់​មនុស្ស​មួយ​ចំនួន។ ជាក់​ស្តែង​បទ​គម្ពីរ ២​របាក្សត្រ ១៧:៥ បាន​ចែង​អំពី​ស្តេច​យ៉ូសាផាត​យ៉ាង​ដូច​នេះ​ថា “​ព្រះយេហូវ៉ា​ទ្រង់​តាំង​រាជ្យ ឲ្យ​មាំមួន​ក្នុង​អំណាច​យ៉ូសាផាត … ទ្រង់​មាន​ព្រះរាជ្យទ្រព្យ និង​កិត្តិយស​ជា​បរិបូរ”។ ទ្រង់​មិន​បាន​ប្រែ​ជាមាន​អំណួត ឬ​ធ្វើ​បាប​អ្នក​ដទៃ…

Read article
ការដើរជាមួយព្រះអម្ចាស់

មាន​ពេល​មួយ ខ្ញុំ​បាន​ទទួល​កូន​សៀវ​ភៅ​មួយ​ក្បាល ពី​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ដែល​មាន​ចំណង​ជើងថា “ការ​ចែក​ចាយ​រឿង អំពី​ទំនាក់​ទំនង ដែល​មាន​រយៈ​ពេល​៨៦​ឆ្នាំ ជា​មួយ​ព្រះ​អម្ចាស់”។ ក្នុង​កូន​សៀវ​ភៅ​នេះ លោក​អាល អេកខេនហេល(Al Ackenheil) បាន​កត់​សំគាល់​អំពីបុគ្គល​ដែល​ជា​គន្លឹះ​ដ៏​សំខាន់ និង​អំពី​ព្រឹត្តិការណ៍​ទាំង​ឡាយ ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​សេចក្តី​ជំនឿ​របស់​គាត់ អស់​រយៈ​ពេល​ជិត​៩​ទសវត្សរ៍។ កាល​នោះ គាត់​បាន​ទន្ទេញ​ខ​គម្ពីរ ជួប​ប្រជុំ​ជា​មួយ​អ្នក​ដទៃ ដើម្បី​អធិស្ឋាន ប្រាប់​អ្នក​ជិត​ខាង​គាត់ អំពី​ព្រះ​យេស៊ូវ ដែល​ការ​ទាំង​អស់​នេះ​ហាក់​ដូច​ជា ​សកម្ម​ភាព​ធម្មតា​ទេ តែ​វា​បាន​ក្លាយ​ជា​ចំណុច​របត់ ដែល​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ជីវិត​គាត់។ ខ្ញុំ​មាន​អំណរ​ណាស់ ដែល​បាន​អាន​អំពី​របៀប​ដែល​ព្រះ​ហស្ត​ព្រះ​បាន​ដឹក​នាំ និង​លើក​ទឹក​ចិត្ត​លោក​អាល។ បទ​គម្ពីរ​ទំនុក​ដំកើង ៣៧:២៣ បានចែងថា “គឺ​ព្រះយេហូវ៉ា​ដែល​តម្រូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ”(ទំនុកដំកើង ៣៧:២៣)។ បទ​គម្ពីរ​ទំនុក​ដំកើង ក្នុង​ជំពូក​នេះ ក៏​បាន​បន្ត​រៀប​រាប់ ដោយ​និយាយ ​អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ នៅ​ក្នុង​ការ​ថែ​រក្សា​អ្នក ដែល​ចង់​ដើរ​ជា​មួយ​ទ្រង់។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្ត ឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំងភ្លាត់​ឡើយ”(ខ.៣១)។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​អាច​កត់​ត្រា អំពី​ការ​ដឹក​នាំ​របស់​ព្រះ និង​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់ ដោយ​ឆ្លុះ​បញ្ចាំង អំពី​ការ​ដឹក​នាំ​របស់​ទ្រង់ ដោយ​ប្រើ​មនុស្ស ទី​កន្លែង និង​បទ​ពិសោធន៍…

Read article
ហ៊ាននិយាយការពារ

ពេល​ខ្ញុំ​បាន​ឮ​គេ​និយាយ​រឿង​របស់​យុវជន ដែល​ត្រូវ​គេ​ធ្វើ​បាប ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ថា យ៉ាង​ហោច​ណាស់ យុវជន​នោះ​មាន​ការ​ឈឺ​ចាប់​២​កំរិត។ ការ​ឈឺ​ចាប់​កម្រឹត​ទី១ ដែល​ច្បាស់​ជាង​គេ គឺ​បណ្តាល​មក​ពី​សណ្តាន​នៃ​ចិត្ត​អាក្រក់ របស់​អ្នក​ដែល​ធ្វើ​បាប​គេ​នោះ។ ការ​មាន​ទឹក​ចិត្ត​ដូច​នេះ គឺ​អាក្រក់​ណាស់។ តែ​មាន​ការ​ឈឺ​ចាប់​មួយ​កម្រឹត​ទៀត ដែល​ជ្រៅ​ជាង​នេះ ដែល​អាច​ធ្វើ​ឲ្យ​មាន​របួស​ផ្លូវ​ចិត្ត​ខ្លាំង​ជាង ដោយ​សារ​មនុស្ស​គ្រប់​គ្នា​មិន​ព្រម​និយាយ​ស្តី​ ឬ​ធ្វើ​អ្វី ពេល​ឃើញ​គេ​ធ្វើ​បាប​គាត់។ អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ មាន​ការ​ឈឺ​ចាប់ ដោយ​អារម្មណ៍​តក់​ស្លត់ ពេល​មិនឃើញ​មាននរណា​ម្នាក់​ជួយ​គាត់។ ការ​នេះ​ច្រើន​តែ​បាន​នាំ​ឲ្យ​អ្នក​ដែល​ធ្វើ​បាប​គេ កាន់​តែ​ហ៊ាន​ធ្វើ​បាប​អ្នក​ដទៃ ហើយ​មាន​សណ្តាន​ចិត្ត​អាក្រក់​កាន់​តែ​ខ្លាំង។ អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​ជន​រង​គ្រោះ​មាន​ការ​ខ្មាស់​អៀន និង​ភាព​ឯក​កោ​កាន់​តែ​ខ្លាំង។ ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​ហ៊ាន​និយាយ​ការពារ​អ្នក​ដទៃ ហើយ​បញ្ចេញ​មតិ​ប្រឆាំង​នឹង​ការ​ធ្វើ​បាប​អ្នក​ដទៃ​(សុភាសិត ៣១:៨ក)។ ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​យ៉ាង​ច្បាស់ ពី​អារម្មណ៍​ដែល​ត្រូវ​គេ​ធ្វើ​បាប ហើយ​ទុក​ឲ្យ​រង​ទុក្ខ​វេទនា​គ្រប់​យ៉ាង​តែ​អង្គ​ឯង។ គេ​បាន​ចាប់​ចង​ទ្រង់ វាយ​ធ្វើ​បាប និង​ចម្អក​ឲ្យ ដោយ​គ្មាន​ហេតុ(លូកា ២២:៦៣-៦៥)។ បទ​គម្ពីរ ម៉ាថាយ ២៦:៥៦ បាន​ចែង​ថា “ពួក​សិស្ស​ទំាង​អស់​បាន​រត់​ចោល​ទ្រង់”។ លោក​ពេត្រុស ដែល​ស្ថិត​ក្នុង​ចំណោម​មិត្ត​សំឡាញ់​ដែល​ស្និទ្ធ​នឹង​ទ្រង់​ជាង​គេ ថែម​ទាំង​បាន​បដិសេធបី​ដង​ថា មិន​ស្គាល់​ទ្រង់(លូកា ២២:៦១)។ អ្នក​ដទៃ​ប្រហែល​ជា​មិន​យល់​ពី​អារម្មណ៍​របស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ទេ តែ​ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ច្បាស់​ណាស់។ ពេល​យើង​ឃើញ​អ្នក​ដទៃ​កំពុង​ត្រូវ​គេ​ធ្វើ​បាប យើង​អាច​សូម​ឲ្យ​ទ្រង់​ជួយ ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​និយាយ​ការពារ​ពួក​គេ។-Randy…

Read article
ការដាក់ទុនសម្រាប់ ពេលអនាគត

លោក​ចេសិន បូញ(Jason Bohn) ជា​និស្សិត​ម្នាក់ ដែល​បាន​វាយ​កូន​ហ្គោល ចូល​រន្ធ ដោយ​វាយ​​កូន​ហ្គោល​ផ្លោង​ពី​​ចម្ងាយ​ឆ្ងាយ តែ​មួយ​ដង​ប៉ុណ្ណោះ ហើយ​វា​ក៏​បាន​ធ្លាក់និង​រមៀលចូរ​រន្ធ​តែ​ម្តង។ កាល​នោះ ​គាត់​ក៏​ឈ្នះ​បាន​ប្រាក់​ជា​ច្រើន ។​​ មនុស្ស​ជា​​ច្រើន​បាន​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ប្រាក់​ ដែល​ខ្លួន​រក​បាន តែ​លោក​បូញ​មិន​​មាន​គម្រោង​ដូចនេះ​ទេ ។​​ គាត់​ចង់​ក្លាយ​ជា​កីឡាករ​វាយ​កូន​ហ្គោល​អាជីព ដូចនេះ​ គាត់​បាន​ចំណាយ​ប្រាក់​​​នោះ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និងសម្រាប់​​ការ​ហ្វឹក​ហាត់​  ដើម្បី​ឲ្យ​ជំនាញ​វាយ​កូន​ហ្គោល​រ​បស់​ខ្លួន កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត ។​​ ប្រាក់​កាស​ទាំង​នោះ បាន​ក្លាយ​ជា​ទុន សម្រាប់​អនាគត​របស់​គាត់ គឺ​ជា​ទុន​ដែល​នាំ​​មក​នូវ​​ផល​ចំណេញ​ជា​ច្រើន នៅ​ពេល​គាត់​បាន​ឈ្នះ​ការ​ប្រកួត​ដ៏​ធំ​មួយ ។ ​គាត់​​បាន​ធ្វើ​កា​រ​សម្រេច​​ចិត្ត​ដ៏​ឆ្លាត​វ័យ ​ដោយ​បាន​ដាក់​ទុនសម្រាប់​អនាគត​របស់​ខ្លួន ជា​ជាង​ចាយវាយ​ប្រាក់​នោះឲ្យ​អស់​។​ យ៉ាង​ណា​មិញ ព្រះ​​យេស៊ូវ​​ទ្រ​ង់​​បាន​​ត្រាស់​​ហៅ​​យើង ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូចនេះ​ឯង ។​ ព្រះ​ទ្រង់​បាន​ផ្ទុក​ផ្តាក់​នឹង​យើង នូវ​ធនធាន ​ដូច​ជា ​ពេលវេលា សមត្ថភាព និង​ឱកាស​ជា​ដើម ហើយ​យើង​ត្រូវ​សម្រេច​ចិត្ត​​ប្រើ​ប្រាស់ធន​ធាន​ទាំង​នោះ ឲ្យបានត្រឹមត្រូវ ។​ យើង​ចាំ​បាច់​ត្រូវ​​ឆក់​ឱកាស​ប្រើប្រាស់​ធនធាន​ទាំង​នោះ ជា​ទុន សម្រាប់​ពេល​អនាគត ដ៏​វែង​ឆ្ងាយ​ខាង​មុខ ។​ ព្រះ​យេស៊ូវ​​បាន​មាន​បន្ទូល​អំពី​ការ​នេះ ក្នុង​ព្រះ​គម្ពីរ ម៉ាថាយ ៦:២០…

Read article
ព្រះទ្រង់រង់ចាំអត់ទោសឲ្យ

មាន​ពេល​មួយ អ្នក​ស្រី​ចេន(Jen) បាន​អង្គុយ នៅ​រាន​ហាល​មុខ​ផ្ទះគាត់ ដោយ​សួរ​ខ្លួន​ឯង​ថា តើ​នាង​គួរ​និពន្ធ​សៀវ​ភៅ​ឬ​ទេ? នាង​ចូល​ចិត្ត​សរសេរ​អត្ថ​បទ​ដាក់​ក្នុង​គេហ​ទំព័រ​ប្រភេទ blog នៅ​តាម​បណ្តាញ​អ៊ីន​ធើណិត ហើយ​ធ្វើ​ជា​វា​គ្មិន​ជា​សាធារណៈ តែ​គាត់​យល់​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ​ច្រើន​ជាង​នេះ។ គាត់​ថា គាត់​បាន​ទូល​សួរ​ព្រះ​ថា តើ​ទ្រង់​ឲ្យ​នាង​និព​ន្ធសៀវភៅ​ឬ​ទេ? នាង​ក៏​បាន​សន្ទ​នា​ជា​មួយ​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ដឹក​នាំ​នាង។ នាង​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា តើ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​នាង​និពន្ធ​សៀវភៅ អំពី​ការ​ដែល​ប្តី​របស់​នាង​ញៀន​នឹង​ការ​មើល​រូប​ភាព​អាស​អាភាស និង​អំពី​ការ​ដែល​ព្រះ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​របស់​ប្តី​គាត់     និង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់។ ប៉ុន្តែ បន្ទាប់​មក គាត់​ក៏​បាន​គិត​ថា ការ​និពន្ធ​សៀវភៅ​ដូច​នេះ ​អាច​ធ្វើ​ឲ្យ​ប្តី​គាត់​អាប់​ឱន​ជា​សាធារណៈ។ ដូច​នេះ គាត់​ក៏​បាន​អធិ​ស្ឋាន​ថា តើ​គាត់​គួរ​តែ​និពន្ធ​សៀវ​ភៅ​នោះ​ជា​មួយ​ស្វាមី​គាត់​ឬ​ទេ? ហើយ​គាត់​ក៏​បាន​សួរ​លោក​ក្រេក(Craig) ដែល​ជា​ស្វាមី។ គាត់​ក៏​បាន​យល់​ព្រម។ បន្ទាប់​ពី​ស្តេច​ដាវីឌ បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ ទ្រង់​ក៏​បាន​បើក​បង្ហាញ​អំពើ​បាប​ទ្រង់​ ជា​សាធារណៈ។ គឺ​ដូច​ដែល​ទ្រង់​បាន​រៀប​រាប់​អំពី​អំពើ​បាប​នោះ នៅ​ក្នុង​បទ​ទំនុក​ដំកើង​ថា “កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំ​បាន​ខ្សោះ​ទៅ។ ទូលបង្គំ​បាន​រ៉ាប់​ទទួល​អំពើ​បាប​របស់ទូលបង្គំ​នៅ​ចំពោះ​ទ្រង់ ឥត​លាក់​ការ​ទុច្ចរិត​របស់​ទូលបង្គំ​ទុក​ឡើយ ទូលបង្គំ​បាន​និយាយ​ថា ទូលបង្គំ​នឹង​លន់តួ​អស់​ទាំង ការ​រំលង​របស់​ទូលបង្គំ​ដល់​ព្រះយេហូវ៉ា ឯ​ទ្រង់​ក៏​បាន​អត់​ទោស​ចំពោះ​អំពើ​បាប​នៃ​ទូលបង្គំ​ទៅ”(ទំនុកដំកើង ៣២:៣,៥)។ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​បើក​បង្ហាញ​អំពើ​បាប​របស់​ខ្លួន​ជា​សាធារណៈ​ឡើយ ប៉ុន្តែ ពេល​ដែល​ស្តេច​ដាវីឌ​បាន​សារ​ភាព​អំពើ​បាប​ទ្រង់ ទ្រង់​ក៏​បាន​រក​ឃើញ​សន្តិ​ភាព នៅ​ក្នុង​ចិត្ត និង​ការ​ប្រោស​ឲ្យ​ជា ដែល​បណ្តាល​ចិត្ត​ទ្រង់​ឲ្យ​សរសើ​រ​​ដំកើង…

Read article
អង្គុយនៅក្បែរ

មាន​ពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន ក្នុង​ជីវិត និង​គ្រួសារ​គាត់។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ ឬ​ធ្វើ​អ្វី​ឡើយ។ គាត់​ក៏​បាន​មើល​មុខ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​គ្រាន់​តែ​អង្គុយ​នៅ​ក្បែរ​គាត់​បាន​ហើយ។ ខ្ញុំ​ក៏​បាន​នៅ​ក្បែរ​គាត់ ហើយ​ក្រោយ​មក  យើង​ក៏​បាន​ចាប់​ផ្តើម​ជជែក​គ្នា អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ ជា​រឿយ​ៗ ពេល​ដែល​អ្នក​ដទៃ​កំពុង​សោក​សង្រេង យើង​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច​ទេ ហើយ​ពេល​ខ្លះ ការ​និយាយ​ស្តី​ទៅ​កាន់​ពួក​គេ អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទុក្ខ​កាន់​តែ​ខ្លាំង។​ ការបម្រើ​អ្នក​ដទៃ​តម្រូវ​ឲ្យ​យើង​យល់​ចិត្ត​ពួក​គេ ដោយ​ដឹង​ថា ពួក​គេ​ត្រូវ​ការ​អ្វី។ ជា​ញឹក​ញាប់ យើង​អាច​ជួយ​ពួក​គេ ដោយ​បំពេញ​តម្រូវ​ការ​ជាក់​ស្តែង​របស់​ពួក​គេ។ ប៉ុន្តែ ការ​អង្គុយ​នៅ​ក្បែរ ស្តាប់​ពួក​គេនិយាយ អាច​ស្ថិត​ក្នុង​ចំណោម​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ព្រះ​ទ្រង់​គង់​នៅ​ក្បែរ​យើង ពេល​យើង​ស្រែក​អំពាវ​នាវ​រក​ទ្រង់។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​ដំកើង បាន​ពោល​ឡើង​ថា “ឯ​មនុស្ស​សុចរិត គេ​អំពាវនាវ ហើយ​ព្រះយេហូវ៉ាទ្រង់​ទទួល​ស្តាប់ ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​រួច​ពី​គ្រប់​សេចក្តី​លំបាក​របស់​គេ ព្រះយេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប”(ទំនុកដំកើង ៣៤:១៧-១៨)។ យើង​អាច​ជួយ​អ្នក​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ដោយ​យល់​ចិត្ត ហើយ​បង្ហាញ​ក្តី​អាណិត​ចំពោះ​ពួក​គេ។ យើង​អាច​អង្គុយ​នៅ​ក្បែរ​ពួក​គេ ដូច​ដែល​ព្រះ​គង់​នៅ​ជា​មួយ​យើង​ដែរ។ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​ឲ្យ​យើង​មាន​ពាក្យ​សម្រាប់​និយាយ​ទៅ​កាន់​ពួក​គេ បើ​សិន​ជា​ចាំ​បាច់។-Keila Ochoa

Read article
ការបម្រើដ៏ស្មោះត្រង់

ដោយ​សារ​លោកស៊ី អេស លូអ៊ីស(C.S. Lewis) ធ្លាប់​បាន​បម្រើ​ក្នុង​ជួរ​ទ័ព កាល​ពី​សម័យ​សង្រ្គាម​លោក​ទី​១ នោះ​គាត់​ក៏​បាន​ដឹង​អំពី​ភាព​តប់​ប្រម៉ល់ នៃ​ការងារ​ជា​ទាហាន។ ក្នុង​ការ​ថ្លែង​សន្ទរកថា​ជា​សាធារណៈ ក្នុង​អំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២ គាត់​បាន​ពិពណ៌នា​យ៉ាង​ប៉ិន​ប្រសប់ អំពី​ទុក្ខ​លំបាក ដែល​ទាហាន​ទាំង​ឡាយ​ត្រូវ​ជួប​ប្រទះ យ៉ាង​ដូច​នេះ​ថា​ “ការ​ភ័យ​ខ្លាច ​ដែល​យើង​មានចំពោះ​ទុក្ខ​លំបាក​គ្រប់​យ៉ាង គឺ​ប្រៀប​បាន​នឹង​ទុក្ខ​លំបាក​បាន​ប្រមូល​ផ្តុំ នៅ​ក្នុង​ជីវិត​របស់​ទាហាន ដែល​កំពុង​បម្រើ​យ៉ាង​សកម្ម នៅ​សមរ​ភូមិ។ ជម្ងឺ​ជា​ទុក្ខ​លំបាក​ដែល​បាន​ធ្វើ​ឲ្យ​យើង​ខ្លាច​ការ​ឈឺ​ចាប់ និង​សេចក្តី​ស្លាប់។ ភាព​ក្រីក្រី​បាន​ធ្វើ​ឲ្យ​យើង​ខ្លាច​ការ​ខ្វះ​ខាត ភាព​រងារ ភាព​ក្តៅ​ហួត​ហែង និង​ការ​ស្រេក​ឃ្លាន”។ ភាព​ជា​ទាសករ បាន​ធ្វើ​ឲ្យ​យើង​ខ្លាច​ការ​នឿយ​ហត់ ភាព​អន់​ថោក ភាព​អយុត្តិ​ធម៌ និង​ការ​គៀប​សង្កត់។ ការ​និរទេស​បាន​កាត់​ផ្តាច់​អ្នក ​ចេញ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់”។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា​អំពី​ជីវិត​របស់​ទាហាន ដែល​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ជា​ច្រើន ជា​ការ​ប្រៀប​ប្រដូច​ទៅ​នឹង​គ្រីស្ទ​បរិស័ទ ​ដែល​អាច​ជួប​ទុក្ខ​លំបាក ក្នុង​ការ​បម្រើ​ព្រះ​គ្រីស្ទ។ សាវ័ក​ប៉ុល​បាន​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​ដំណឹង​ល្អ រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​គាត់។ គាត់​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​មាន​ការ​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផង​ដែរ គឺ​ដូច​ដែល​គាត់​បាន​ផ្តាំ​លោក​ធីម៉ូថេ​ថា “ចូរ​ឲ្យ​អ្នក​ទ្រាំ​ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចុះ”(២ធីម៉ូថេ ២:៣)។ ការ​បម្រើ​ព្រះ​គ្រីស្ទ តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​អំណត់។ យើង​អាច​ជួប​ឧបស័គ្គ​ដូច​ជា បញ្ហា​សុខ​ភាព ឬ​ទំនាក់​ទំនង ឬ​មួយ​ជួប​ស្ថាន​ភាព​ដែល​ពិបាក​ៗ​ជា​ដើម។ តែ​ក្នុង​នាម​ជា​ទាហាន​ដ៏​ល្អ យើង​ត្រូវ​មមុល​ទៅ​មុខ…

Read article