នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ការនឹកចំាអំពីព្រះបន្ទូលព្រះ

លោក​ឆេម ផូ​ថូក(Chaim Potok) ដែល​ជាអ្នក​និពន្ធ​សៀវ​ភៅដែ​លល​ក់​ដាច់​បំផុត បាន​និពន្ធ​រឿ​ង​ប្រលោម​លោក មាន​ចំណង​ជើង​ថា​ អ្នក​ដែល​ត្រូ​វបា​នជ្រើ​ស​រើ​ស ដោយ​រៀប​រាប់​ អំពីកា​រប្រកួត​កីឡាវា​យបាល់​បេសប៊ល រវាង​ក្រុមកីឡាករ​ពីក្រុ​ម ដែល​មាន​ដើមកំណើត​​ជ​នជា​តិយូ​ដា ក្នុង​ទីក្រុងញូ​យ៉ក។ លោក​រ៉ូវិន ម៉ាលធ័រ(Reuven Malter) ដែល​ជាតួឯក​ក្នុង​រឿង​នេះ បាន​កត់​សំគាល់ឃើញថា ឯក​សណ្ឋាន​របស់​គួរ​ប្រកួត​របស់ខ្លួន មាន​ចំណុចពិសេស​ខុស​គេ​  នៅ​ត្រង់​ខ្សែ​រំយោល​បួន​ខ្សែ​  នៅជាយអាវរ​បស់​ពួក​គេ​ម្នាក់ៗ​។ លោករ៉ូវិន ក៏បា​ននឹ​ក​ចាំថា រំយោង​ទាំង​បួ​នខ្សែនោះ​ ដែល​ជាសញ្ញាប​ញ្ជាក់​អំពីកា​រ​ស្តាប់បង្គាប់​ដ៏តឹ​ងរឹ​ង​ តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​ ក្នុង​ព្រះគ​ម្ពី​រសញ្ញាចា​ស់។​ ប្រវត្តិ​នៃកា​រ​ដាក់រំ​យោល​នៅជាយ​អាវរ​បស់ជ​ន​ជា​តិ​យូដា គឺបាន​ចាប់​ផ្តើ​ម តាំង​ពី​ពេល​ដែលព្រះ​ទ្រ​ង់​មាន​បន្ទូល​ តាមរ​យៈលោក​ម៉ូសេ ឲ្យ​រាស្រ្ត​រប​ស់​ទ្រ​ង់​ធ្វើរំ​យោល ដែល​មាន​លាយ​ខ្សែអំបោះ​ពណ៌​ផ្ទៃមេ​ឃ​ ហើយ​ភ្ជាប់​នឹ​ងជ្រុងទាំ​ង​បួ​ន នៃ​ជាយ​អាវ​របស់​ពួ​ក​គេ​​(ជនគណនា ១៥:៣៨)។ ព្រះ​អម្ចាស់​​​បា​ន​មានបន្ទូល​ថា​ “នោះ​​នឹង​បាន​សំរាប់​ជា​រំយោល ឲ្យ​ឯង​រាល់​គ្នា​មើល ដើម្បី​ឲ្យ​នឹក​ចាំ​ពី​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះយេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង”​(ខ.៣៩)។ នៅស​ម័​យ​សញ្ញា​ចាស់​ ព្រះ​ទ្រង់បាន​ប្រើរំ​យោលអាវ ដើម្បី​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​នឹក​ចាំអំ​ពីក្រឹត្យវិ​ន័យ​របស់​ទ្រ​ង់។ នៅ​សម័យ​បច្ចុប្បន្ន យើង​ក៏មា​ន​វិធីនឹ​ក​ចាំ​​ពី​ព្រះប​ន្ទូល​រប​ស់​ព្រះផ​ងដែ​រ។ យើង​អាច​មើ​ល​ទៅព្រះ​គ្រី​ស្ទ ដែល​បាន​ធ្វើ​ជា​គំ​រូ ដោយ​ស្តាប់​បង្គាប់​ព្រះវរបិតា​របស់​ទ្រ​ង់​ជា​និច្ច​(យ៉ូហាន ៨:២៩)។ បាន​ជាយើ​ង​ “​ត្រូ​វ​​ប្រដាប់​​ខ្លួន ដោយ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់ផ្គង់  ដើម្បី​នឹង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា …

Read article
បរាជ័យមិនធ្វើឲ្យយើងអស់ផ្លូវ

ក្នុង​អំឡុ​ង​ពេលសង្រ្គាម​លោកលើកទី២​ លោក​នា​យក​រដ្ឋ​មន្ត្រី​​វី​នស្តុន ឈើឈីល(Winston Churchill) បាន​ធ្វើ​ការ​កំឡាចិ​ត្តជន​ជាតិអង់​គ្លេ​ស ដែល​កំពុង​មាន​ការ​ភ័យ​ខ្លា​ច នៅ​ថ្ងៃ​ទី១​៨ ខែ​មិថុនា ឆ្នាំ១៩៤០ ព្រោះអ៊ីត្លែ ដែលជាសត្រូវរបស់ពួកគេដឹងថា អាឡឺម៉ង់ត្រូវវាយអង់គ្លេស​ឲ្យបាក់ស្បាត ​ដើម្បី​ឈ្នះស​ង្រ្គា​ម ពុំ​នោះទេ​ ​អាឡឺមង់​នឹ​ងចា​ញ់សង្រ្គា​មមិនខាន​ ដូចនេះ គា​ត់ក៏​បានប្រា​ប់​ពួក​គេ​ឲ្យ​ប្រុងប្រៀ​ប​ខ្លួន​ ដើម្បី​ប្រយុទ្ធដ​ល់​ទីប​ញ្ចប់ ហើយ​ចង​ចាំ​ថា បើ​ចក្រ​ភព​អ​ង់គ្លេ​ស​មានអា​យុកា​ល​១ពាន់ឆ្នាំ​ នោះ​គេនឹ​ង​ថា​ ពេល​នេះ​ជា​ពេល​ដែល​ល្អបំ​ផុត​របស់​ប្រជា​ជន​អ​ង់គ្លេ​ស​។ យើង​ម្នា​ក់​ៗសុទ្ធតែ​ចង់​ឲ្យ​គេនឹ​កចាំ​ អំពី “ពេល​ដែលល្អ​បំផុត”​របស់​យើង។ សម្រាប់​សាវ័កពេត្រុសវិញ ពេល​ដែលល្អបំផុត​របស់គាត់ ប្រហែល​ជា​ពេល​ដែ​ល​គាត់​បា​ន​ប្រកាស​ថា “យើង​​ខ្ញុំ​​​ក៏​​បាន​​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត”(យ៉ូហាន ៦:៦៩)។ ទោះជា​យ៉ាងណាក៏ដោយ ​ជួន​កាល យើងឲ្យ​ត​ម្លៃខ្លួន​ឯ​ង ដោយ​ផ្អែក​ទៅលើកំហុសរបស់យើ​ង។ បន្ទាប់​ពីលោកពេត្រុសបា​នប្រកែកជាច្រើន​ដងថា​ គាត់មិនស្គាល់​ព្រះ​យេស៊ូវ គាត់ក៏បានចេញទៅ ហើយក៏​ទួញ​យំ ដោយចិត្តដ៏ល្វីងជូរចត់(​ម៉ាថាយ ២៦:៧៥ យ៉ូហាន ១៨)។ យើងម្នា​ក់ៗសុទ្ធ​តែមា​ន​ចំ​ណុ​ច​ខ្វះ​ខា​ត ក្នុ​ងទំ​នា​ក់​ទំ​ន​ង ក្នុង​កា​រ​តយុទ្ធនឹ​ង​អំ​ពើបា​ប​ និង​ក្នុង​ភា​ព​ស្មោះ​ត្រង់ចំ​ពោះ​ព្រះ ​គឺ​មិន​ខុ​សពី​លោ​ក​ពេត្រុ​សទេ​។​ ប៉ុន្តែ ពេលយើង​មាន​កំ​ហុស ឬ​ប​រាជ័យ គឺ​មិ​នមា​ន​ន័យថា​ យើង​អស់​ផ្លូ​វ​កែនោះ​ទេ។​…

Read article
ពាក្យសម្តីប្រកបដោយប្រាជ្ញា

តើសាច់ដុំអ្វី​ ដែល​ខ្លំាងជា​ង​គេ ​ក្នុ​ង​រា​ង្គ​កាយ​ម​នុ​ស្ស? អ្នក​ខ្លះ​ឆ្លើយ​ថា​ សាច់​ដុំអ​ណ្តាត​ខ្លាំងជាង​គេ តែយើង​ពិបាក​នឹង​កំណ​ត់ថា​ សាច់​ដុំណា ដែលខ្លាំ​ងជា​ងគេ ព្រោះសាច់ដុំនីមួយៗ​ មិនធ្វើការ​តែម្នា​ក់​ឯង​ទេ។ ប៉ុន្តែ យើង​អាចដឹ​ង​ថា អណ្តាត​ជាសា​ច់ដុំដ៏ខ្លាំង។ វា​ជា​សាច់ដុំដ៏តូ​ចទេ ​តែអាចធ្វើ​ឲ្យមា​នកា​រខូចខា​តជា​ច្រើ​ន​។ សរីរាង្គ​ដ៏តូច និង​សកម្មមួ​យ​នេះជួ​យឲ្យ​យើង​ញាំអា​ហារ លេប ដឹងរ​ស់​ជាតិ ហើយ​ចាប់​ផ្តើម​ការ​រំលាយអា​ហារ តែ​យើងចេះតែប្រើវា​ ដើម្បី​និយាយ​អ្វីដែល​យើង​មិនគួរ​និ​យាយ។ គេ​បា​ន​ប្រើ​អ​ណ្តា​ត​ ដើម្បីនិ​យា​យ​ប​ញ្ជោ​រ ជេរ កុហក់ អួត និង​វាយប្រហារ​អ្នកដ​ទៃ ។ល។ ដូច​នេះ តើអ​ណ្តាត​ជាសា​ច់ដុំ ដែល​គ្រោះថ្នា​ក់​ណាស់​មែនទេ? ប៉ុន្តែ គេ​ក៏​អាច​ប្រើ​អណ្តាត ធ្វើ​កា​រ​ល្អ​ជា​ច្រើ​ន។ ពេល​យើងបាន​ទទួល​ការ​ដឹក​នាំ​ពីព្រះ​វិ​ញ្ញាណប​រិសុទ្ធ អណ្តាតអា​ច​ផ្លា​ស់ប្រែទៅ​​ជា​ឧបករណ៍​ដ៏​ល្អ​ក្រៃ​លែង។ យើង​អាច​ប្រើ​អ​ណ្តាត ដើម្បី​និយាយ​អំពី​ភាព​សុចរិ​ត(ទំនុកដំកើង ៣៥:២៨) និង​ភាព​យុត្តិ​ធ​ម៌របស់​ព្រះ(​៣៧:៣០)។ យើង​អាច​​ប្រើ​អណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេ​ចក្តីស្រ​ឡាញ់(១យ៉ូហាន ៣:១៨) និងសារ​ភាព​បា​ប​នៅ​ចំពោះ​ព្រះ​(​១យ៉ូហាន ១:៩)។ យើង​អាច​ប្រើ​អ​ណ្តា​ត​ឲ្យ​មាន​ប្រយោជន៍​បំផុត គឺ​ដូច​ដែ​ល​បទ​គម្ពីរ​សុភាសិត ១២:១៨ បានចែង​ថា “​សម្តី​​រប​ស់​​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ ព្រះទ្រ​ង់​បានប​ង្កើត​អណ្តាត​យើងម​ក​ ដើម្បី​នាំ​ម​កនូវការ​ប្រោ​ស​ឲ្យ​ជា​ ដល់​អ្ន​កដ​ទៃ​ …

Read article
យុថ្ការបស់យើង

បន្ទាប់​ពី​អ្ន​ក​ស្រី​អេស្តេឡា ភីហ្វ្រម(Estella Pyfrom) បាន​ចូល​និ​វត្តន៍ ក្នុង​អាជីព​ជា​គ្រូបង្រៀន គាត់​បា​ន​ទិញ​ឡានក្រុ​ងមួយគ្រឿ​ង។ គាត់ក៏​បានដំឡើងតុ សម្រាប់​ដាក់​កំព្យូទ័រ​ជាច្រើន​គ្រឿង នៅ​ក្នុង​ឡានក្រុងនោះ​។ សព្វ​ថ្ងៃនេះ ​គេបាន​ដាក់​ឈ្មោះឲ្យ​ឡាន​ក្រុង​របស់​គាត់​ថា​ “ឡានក្រុ​ង​ដែល​មា​នគំនិតភ្លឺថ្លា” ដោយ​សារ​គា​ត់​បាន​បើកបរ​វា ទៅរ​កក្មេ​ង​ៗដែ​លងា​យរ​ង​គ្រោះ ក្នុង​ខ័ណ្ឌ​ផាម ប៊ីច រដ្ឋ​ផ្លូរីដា ដើម្បីឲ្យ​ពួ​ក​គេធ្វើ​កិច្ចការដែ​ល​គ្រូដា​ក់ឲ្យ​ ​និងសិ​ក្សាអំ​ពីប​ច្ចេក​វិទ្យា​ក្នុងឡាន​គាត់​។ អ្នកស្រីអេស្តេឡា​កំពុងជួ​យ​ឲ្យក្មេ​ង​ទាំង​នោះ​មាន​លំនឹង និង​ក្តី​សង្ឃឹម​ក្នុងជី​វិត ដើម្បី​កុំឲ្យពួកគេ​បោះ​ប​ង់ចោ​ល​ក្តីស្រ​មៃ សម្រាប់​ពេល​អនាគ​ត។​ ក្នុង​សតវត្សរ៍​ទី១​ សហគមន៍​គ្រីស្ទប​រិស័ទ​បាន​ទ​ទួលរង​ការគំរាមកំហែង ដោយ​ទុក្ខវេទនា និងកា​របាក់ទឹក​ចិត្ត។ បាន​ជាអ្នកនិ​ពន្ធព្រះគម្ពីរ​ហេព្រើបានសរសេរ​សំបុត្រ​បង្រៀន និង​លើកទឹ​ក​ចិត្តគ្រីស្ទ​បរិស័ទ​ទាំងនោះ កុំឲ្យ​បោះបង់​ចោលសេចក្តី​ជំនឿ ដែល​ជាក្តីសង្ឃឹម​ចំពោះ​ពេល​អនា​គត​(២:១)។ ក្តី​សង្ឃឹម​របស់​ពួកគេ គឺជាជំនឿ​លើ​ព្រះ ដែល​នាំឲ្យបានសេ​ចក្តី​សង្រ្គោះ និង​ចូល​នគរ​ស្ថានសួគ៌ ហើយ​អាច​រក​បាន​ ក្នុង​អង្គ​ព្រះយេ​ស៊ូវ​គ្រីស្ទ និងក្នុ​ងការលះ​បង់រ​បស់​ទ្រ​ង់។ ពេលដែល​ព្រះយេស៊ូវ​យាង​ឡើង​ស្ថានសួគ៌​ បន្ទាប់ពីទ្រង់​មាន​ព្រះ​ជ​ន្ម​រស់​ឡើងវិញ​ គឺ​មាន​ន័យថា​ ទ្រង់​បាន​ការ​ពា​រក្តីសង្ឃឹម សម្រាប់ពេ​លអនាគត(៦:១៩-២០)។ ការសុគត ការមា​នព្រះជន្មរស់ឡើងវិ​ញ និងការវិលត្រឡប់រ​បស់ទ្រង់ ទៅន​គរស្ថាន​សួគ៌វិញ បាន​ផ្តល់នូ​វការ​ធានា​ និង​លំនឹង​ដល់​ជីវិត​គ្រីស្ទ​បរិ​ស័ទ គឺ​ដូច​ជាយុថ្កា  ដែលគេ​បានទំលាក់ចុះ  នៅក្នុ​ងសមុទ្រ  ដើម្បី​ការពារនាវាមិនឲ្យរសាត់​អណ្តែត​ទៅឆ្ងាយ។ ក្តី​សង្ឃឹមដែលទ្រង់ប្រទា​ន សម្រាប់ពេលអនាគត…

Read article
មើលទៅឯភ្នំ!

ខ្ញុំ​ចូល​ចិ​ត្ត​ដើ​រ​តាម​ផ្លូវ​លំ​មួ​យខ្សែ​ ​ក្នុង​ឧទ្យាន នៅក្បែ​​រ​ផ្ទះ​ខ្ញុំ។​ មាន​កន្លែ​ងមួ​យ​ដែល​ខ្ញុំ​ដើរ​ទៅដ​ល់ មានទេ​ស​ភាព​ថ្ម​ខ្សាច់​ពណ៌​ក្រហម ដែល​នៅខា​ងក្រោ​យ មាន​កំពូល​ភ្នំស្រួចៗដ៏ធំសម្បើម កម្ពស់​ជាង ៤៣០​០​ម៉ែត្រ​។​  ជួន​កាល ពេល​ខ្ញុំ​ដើរ​កាត់​កន្លែងនោះ ដោយ​មាន​បញ្ហា​ជា​ច្រើន​នៅ​ក្នុងចិត្ត  ខ្ញុំ​ក៏បា​ន​មើ​ល​ទៅ​ផ្លូ​វលំ​ដ៏ធំ​ និង​រៀ​បស្មើ​នោះ​។​ បើសិនជា​គ្មា​ននរណាម្នា​ក់ ​នៅក្បែរ​នោះទេ​ ​ខ្ញុំនឹងឈ​ប់​ ហើយ​សូត្រទំ​នុក​របស់​ស្តេចដាវីឌ​ឮ​ៗ​។ ​​ គេ​ដា​ក់​ចំ​ណង​ជើងឲ្យទំនុក​នេះ​ថា​ “ចម្រៀងនៃ​អ្នកឡើ​ង​ភ្នំ​”(ទំនុកដំកើង ១២០-១៣៤) ដែល​កាល​ពី​ស​ម័យ​បុរាណ ប្រ​ជាជន​អ៊ីស្រា​អែល​តែងតែច្រៀង​ទំនុក​មួយ​នេះ ខណៈពេ​ល​ដែល​ពួក​គេដើ​រ​តាម​ផ្លូវ ទៅ​ទីក្រុង​យេរូសាឡិម ដើម្បី​ចូល​រួ​ម​ពិធីបុ​ណ្យធំ​ៗ​ទាំង​បីរបស់​អ៊ីស្រាអែល​ ដែល​គេ​តែង​ប្រារព្ធ​ធ្វើ​រៀងរាល់​ឆ្នាំ​។​ ទំនុកដំ​កើង ជំពូក ១២១ បាន​ចា​ប់ផ្តើ​ម ដោយ​ពាក្យថា​ “ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(ខ.១-២)។ ព្រះអាទិក​រ​ទ្រង់​មិន​មែន​ជាអង្គបុ​គ្គល​ដែល​គ​ង់នៅឆ្ងា​យ​ពី​យើងទេ​ តែទ្រង់​ជាអ្នករួមដំណើរជាមួយយើង ដែល​តែង​តែគង់​នៅ​ជាមួ​យយើង​ ហើយមិ​នដែ​ល​ងោកងុ​យ ក៏​មិ​ន​​ដែ​ល​​ផ្ទំ​​លក់ ទោះយើ​ងស្ថិ​ត​ក្នុងស្ថាន​ភាព​បែប​ណាក៏ដោ​យ(ខ.៣-៧) ទ្រង់​ដឹក​នាំ​ ហើយកា​រពា​រ​យើង ក្នុងដំ​ណើរ​ជី​វិត “ក្នុងពេលបច្ចុប្បន្ន និងជារៀងរាបដរាប”(ខ.៨)។ ក្នុង​វិថី​ជី​វិត​ដ៏​វែងឆ្ងា​យ ភ្នែក​រប​ស់​យើង ត្រូវ​ផ្តោត​ទៅ​លើព្រះ​ ដែល​ជា​ប្រភព​នៃ​ជំនួយ​របស់​យើង​។ ពេល​ដែល​យើ​ង​បា​ក់ទឹ​កចិ​ត្ត យើង​អាច​និ​យាយ​ឮ​ៗថា​…

Read article
រៀនមិនចេះឈប់

សឺរល​(Sheryl) ចូល​ចិត្តអា​ន​សៀ​វ​ភៅ​ខ្លាំង​ណាស់​។ ពេល​ដែ​ល​អ្នក​ដ​ទៃ​កំពុង​រវល់​មើលទូរទស្សន៍ ឬ​លេង​ហ្គេ​ម​វីដេអូ ភ្នែក​រប​ស់​នា​ងបា​នផ្តោ​តទៅ​លើទំព័រ​សៀវ​ភៅយ៉ា​ង​ជក់​ចិ​ត្ត។     នាង​មាន​ភាព​ឧស្សា​ហ៍​ដូច​នេះ​តាំ​ង​ពី​ក្មេ​ង។ ជាញឹ​ក​ញា​ប់ ឪពុកម្តា​យ​រ​ប​ស់​នាង​ បាន​នាំ​នា​ង​ទៅ​លេង​ម្តាយ​មី​ងរ​បស់​ពួ​កគា​ត់​ដែ​ល​ជាម្ចា​ស់ប​ណ្ណាគា​រមួយ​។ នៅ​ទីនោះ សឺរល​តែង​អ​ង្គុ​យ​លើ​ភ្លៅ​លោកតា​អេឌ(Ed) ហើយ​គាត់​ក៏​បា​ន​អា​នសៀ​វភៅ​ឲ្យ​​ស្តា​ប់ ដោយ​ណែនាំនា​ង​ឲ្យ​ស្គាល់​ភា​ព​អស្ចារ្យ និង​ភាព​សប្បាយ​រីក​រា​យ ដែល​មា​ន​ក្នុង​សៀវ​ភៅទាំ​ង​ឡា​យ។ កា​ល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន មាន​យុវ​ជន​ម្នាក់ឈ្មោះ​ ​ធីម៉ូថេ បាន​ទទួល​កា​រ​ដឹកនាំ​ ឲ្យដើរ​តា​ម​ផ្លូវ​នៃការ​រៀ​ន​សូត្រ​។ ក្នុង​សំបុត្រចុង​ក្រោយរបស់​សាវ័ក​ប៉ុល​ គាត់បាន​ទទួ​ល​ស្គា​ល់​ថា​ លោក​ធីម៉ូថេបាន​ទ​ទួ​ល​កា​រណែ​នាំពី​ជី​ដូន​ និង​ម្តាយ​រ​ប​ស់គា​ត់​ ឲ្យ​សិក្សា​ព្រះ​គម្ពីរ​(២ធីម៉ូថេ ១:៥)។ បន្ទាប់ម​ក ​សាវ័ក​ប៉ុល​ក៏​បា​ន​លើក​ទឹ​កចិ​ត្ត​ធីម៉ូថេ ឲ្យ​បន្ត​រៀ​ន និង​នៅ​ជាប់​ក្នុង​ព្រះ​បន្ទូល​ព្រះ ព្រោះ​គាត់​បានស្គាល់​បទគ​ម្ពីរ​ទាំង​ប៉ុន្មាន តាំង​ពី​ក្មេង​​(២ធីម៉ូថេ ៣:១៤-១៥)។ សម្រា​ប់អ្ន​ក​ជឿ​ព្រះ​ ​យើង​មិ​ន​គួរ​ឈ​ប់​រៀ​ន​សូត្រ​ខាង​វិ​ញ្ញាណឡើយ ព្រោះ​វា​ជួ​យឲ្យ​យើ​ង​មាន​អំ​ណរ និ​ងលូ​ត​លា​ស់​ក្នុ​ង​ជី​វិត​ខា​ង​វិញ្ញាណ។ ការ​អាន និង​ការ​រៀន​ព្រះ​គម្ពីរ​អាច​ជា​ផ្នែ​កដ៏​ធំ​មួ​យ នៅ​ក្នុងការ​រៀន​សូត្រ​ខា​ងវិ​ញ្ញាណ តែ​យើង​ក៏ត្រូ​វ​ការ​អ្នក​ដទៃ​លើ​កទឹ​ក​ចិ​ត្ត និង​បង្រៀ​ន​យើង​ផ​ង​ដែរ។ តើ​នរណាជួ​យ​ឲ្យ​អ្ន​ក​លូត​លា​ស់​ខា​ង​វិ​ញ្ញាណ? ហើយតើ​មា​ន​នរណា​ខ្លះ ដែល​អ្នក​អាច​ជួយឲ្យលូត​លា​ស់ខា​ង​វិញ្ញា​ណ? កា​ល​ណា​យើង​ជួ​យ​អ្ន​ក​ដ​ទៃ​ឲ្យលូ​ត​លាស់​ គឺ​មាន​ន័​យ​ថា យើង​កំពុ​ង​មាន​ការ​ដឹ​​ង​គុណ និង​សរសើរ​ដំកើ​ង​ព្រះ​ ហើយព​ង្រឹង​ទំ​នាក់​ទំ​ន​ងរ​បស់​យើង​ជា​មួយ​ទ្រ​ង់ ឲ្យ​កាន់តែ​រឹ​ងមាំ​ឡើ​ង។​-Dennis Fisher

Read article
តើអំពល់អ្វីដល់អ្នក?

ជួន​កាល​ ​ខ្ញុំ​អា​ចមា​ន​កា​រ​បា​ក់​ទឹ​ក​ចិ​ត្ត នៅក្នុ​ង​កា​រ​ខិ​ត​ខំ​សម្រេច​គោល​ដៅ ពេល​ដែ​ល​បាន​ដឹ​ង​ថា អ្នក​ដទៃ​បា​នសម្រេច​គោ​លដៅ​​នោះ​បាន​មុន ឬបា​ន​ទ​ទួ​ល​ល​ទ្ធ​ផល​ល្អ​ជា​ង​ខ្ញុំ​។ ខ្ញុំងា​យ​នឹ​ង​មាន​កា​រ​បាក់ទឹកចិ​ត្ត​ដូច​នេះ ហេតុ​នេះ​ហើយ​ ខ្ញុំក៏​បា​ន​រំ​ឭក​ខ្លួ​ន​ឯ​ង​ឲ្យបា​ន​ញឹ​ក​ញាប់ថា​ ព្រះទ្រង់បានប្រ​ទាន​ដ​ល់​ខ្ញុំ នូវ​អ្វីៗ​គ្រ​ប់យ៉ា​ងដែ​ល​ខ្ញុំត្រូ​វ​​កា​រ ដើ​ម្បីស​ម្រេច​នូវ​កិ​ច្ច​កា​រ ដែ​លទ្រ​ង់​ស​ព្វព្រះ​ទ័យឲ្យ​ខ្ញុំ​ធ្វើ​។​ បាន​សេច​ក្តី​ថា​ ខ្ញុំ​មិ​នចាំ​បា​ច់​ត្រូ​វ​មា​ន​ថវិការ​ច្រើ​ន​ជាង​មុ​ន ឬ​ចាំ​បាច់​ត្រូ​វ​មាន​ការធា​នា​ថា ខ្ញុំនឹ​ង​ទទួ​ល​ជោគ​ជ័យ​នោះ​ឡើយ​។​ ខ្ញុំក៏​មិ​ន​ចាំបា​ច់​ត្រូ​វ​មាន​បរិយា​កាស​​កា​រងារ​ល្អជា​ង​មុ​ខ  ឬមានកា​រ​ងា​រ​ថ្មីដែរ​។  ខ្ញុំ​ក៏​មិ​នត្រូ​វ​ការការយ​ល់​​ព្រម ឬ​កា​រ​អនុញ្ញាត​ពីអ្នក​ដទៃ ហើយ​ក៏​មិន​ត្រូ​វ​ការ​សុខ​ភាព​ល្អ ​ឬពេ​ល​វេលា​ច្រើន​ជាង​មុ​នទេ។  ព្រះ​ទ្រង់​អា​ច​ប្រទាន​ឲ្យ​ខ្ញុំនូ​វ​របស់ទាំ​ង​នេះ ​  តែ​ខ្ញុំ​មាន​អ្វី​ៗដែ​ល​ខ្ញុំ​ត្រូវកា​រ​ហើយ​  ដ្បិតកា​ល​ណាទ្រ​ង់​ចា​ត់ឲ្យខ្ញុំ បំពេញកិ​ច្ចការ​អ្វីមួ​យ នោះទ្រ​ង់ក៏​ប្រ​ទាន​នូវ​ធន​ធា​ន​ មិន​ឲ្យ​ខ្ញុំ​ខ្វះអ្វីឡើយ​។​  អ្វី​ដែល​ខ្ញុំ​ត្រូ​វធ្វើ​នោះ​ ​គឺត្រូវ​ប្រើ​ពេ​លវេ​លា​ និង​អំណោយទា​ន ដែល​ទ្រង់​បា​ន​ប្រ​ទាន ដើម្បី​ធ្វើ​ជា​ព្រះព​រ​ដ​ល់អ្ន​ក​ដ​ទៃ​ និង​ថ្វាយ​សិរីល្អ​ដល់​ទ្រ​ង់។ ព្រះ​យេស៊ូវ និ​ងលោ​ក​ពេ​ត្រុស​ក៏​ធ្លា​ប់បា​ន​សន្ទ​នា​គ្នា​ អំពី​បញ្ហានេះផ​ងដែរ​។ បន្ទា​ប់​ពីបា​ន​ចម្អិន​អាហារ​ពេល​ព្រឹ​ក នៅលើ​ឆ្នេរ​សមុទ្រ​កាលី​ឡេ ព្រះយេស៊ូវ​បាន​ប្រា​ប់​លោកពេ​ត្រុស អំពី​ការ​អ្វី​ដែ​លនឹ​ង​កើត​ឡើង នៅ​ចុង​បញ្ចប់​នៃ​ជីវិ​តគា​ត់។  លោក​ពេត្រុស​ក៏បា​ន​ចង្អុល​ទៅ​សាវ័ក​ម្នាក់​ទៀត​រប​ស់​ទ្រ​ង់ ដោយ​ទូល​សួរ​ទ្រង់​ថា​ “​តើ​អ្ន​ក​​​នោះ​​នឹង​​បាន​​ដូច​ម្តេច​​ទៅ?” ព្រះ​យេស៊ូ​វ​ទ្រ​ង់ក៏​បា​នឆ្លើ​យ​ថា​ “​តើ​អំពល់​​អ្វី​ដល់​អ្នក?” នេះជា​សំណួរដែ​លខ្ញុំចាំបាច់ត្រូវសួ​រខ្លួនឯ​ង នៅពេល​ណា​ខ្ញុំ​ប្រៀប​ធៀប​ខ្លួនឯង និង​អ្ន​ក​ដទៃ​។ ហើយខ្ញុំ​ត្រូ​វឆ្លើ​យប្រាប់ខ្លួ​នឯង​ថា “វា​មិនមែន​ជា​អ្វី​ដែល​ខ្ញុំត្រូវ​ខ្វល់​ទេ​”។ កិច្ចការដែល​ខ្ញុំត្រូវ​ធ្វើនោះ​…

Read article
កុំអស់សង្ឃឹម

ការ​ធ្វើ​ម្ហូ​ប ​អាច​ក្លា​យ​ជាកិ​​ច្ចកា​រ​ដ៏​គួ​រ​ឲ្យ​ធុ​ញ​ទ្រា​ន់ បើ​សិ​ន​ជា​ខ្ញុំ​ធ្វើវា​មួយ​ថ្ងៃ​បី​ដ​ង ជារៀ​ង​រា​ល់ថ្ងៃ ពី​មួយ​សប្តាហ៍ ទៅមួ​យស​ប្តា​ហ៍។ ខ្ញុំ​អាច​នឿ​យ​ហ​ត់ នឹង​ការ​បក​សម្បក ចិត កាត់ ហាន់ និង​លាយ​គ្រឿង រួច​រ​ង់ចាំឲ្យ​ម្ហូបឆ្អិ​ន។ ប៉ុន្តែ ខ្ញុំមិ​ន​ដែ​លហ​ត់​នឿយ​នឹង​ការ​ញាំអាហារ​ទេ​! តាមពិ​ត ការ​ញាំ​អាហា​រ​គឺជាអ្វី​ដែ​លម​នុ​ស្ស​ជាទូ​ទៅ​ចូល​ចិត្ត ទោះ​បី​ជា​យើង​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ក៏​ដោយ។ សាវ័​ក​ប៉ុ​ល​បា​ន​ប​ង្រៀ​ន​អំ​ពី​កា​រ​សាប​​ព្រោះ​ និង​ច្រូត​​កាត់​ផ​ល​ ព្រោះ​គាត់​បា​ន​ដឹ​ង​ថា យើងអាច​មា​នកា​រ​នឿ​យ​ណាយ​ នឹង​​ធ្វើ​ការ​ល្អ​(​កាឡាទី ៦:៧-១០)។ គឺដូចដែល​គា​ត់​បា​ន​មាន​ប្រ​សាសន៍​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(ខ.៩)។ ការ​ស្រឡាញ់ខ្មាំ​ង​ស​ត្រូវ ការ​ប្រៀនប្រដៅ​កូន ឬអធិស្ឋាន​ឥ​តឈ​ប់​ឈរ មិន​មែនជា​កា​រងា​យ​ស្រួលទេ។​ ទោះ​ជាយ៉ា​ង​ណា​ក៏​ដោ​យ​ ការ​ច្រូត​កា​ត់ផ​ល​ល្អ​ ដែល​យើង​សាបព្រោះ គឺមិ​ន​គួរ​​ឲ្យធុញ​ទ្រាន់​ទេ​! តើយើ​ងនឹ​ង​មា​នអំ​ណរ​ប៉ុណ្ណា ពេល​យើង​ឃើ​ញ​សេ​ចក្តី​ស្រឡាញ់​ឈ្នះទុក្ខ​ព្រួ​យ ឬឃើ​ញ​ក្មេ​ង​ៗដើ​រ​តាម​ផ្លូវ​របស់​ព្រះ ឬបា​ន​ដឹ​ង​ថា​ ការ​អធិ​ស្ឋាន​របស់​យើង​បាន​ទទួលការ​ឆ្លើយ​ត​ប។​ ការ​ចម្អិ​ន​អា​ហា​រ​អាច​ចំ​ណាយ​ពេល​ជា​ច្រើ​ន​ម៉ោង ប៉ុន្តែ តាម​ធម្មតា ក្រុម​គ្រួ​សារ​របស់​ខ្ញុំ​ញាំអាហារ​ជុំគ្នា​ ដោយចំ​ណាយ​ពេល​យ៉ាង​យូរ​២០​នា​ទី។ តែ​ការ​ទទួល​​ផល​ខាង​វិញ្ញាណ គឺ​មាន​រយៈ​ពេល​អស់​កល្ប​ជា​និច្ច។ ដរាប​ណា ​យើង​នៅ​មាន​ពេល​នៅ​ឡើ​យ ​ចូរ​យើង​ធ្វើ​ការ​ល្អ​ ហើយ​រង់​ចាំទទួល​ព្រះ​ពរ​ពី​ព្រះ តាម​ពេល​ដែល​ទ្រ​ង់​បាន​កំ​ណត់។ នៅ​ថ្ងៃនេះ​…

Read article
កម្លាំងនៅក្នុងភាពស្ងប់រម្ងាប់

ក្នុង​អំឡុ​ង​ពេ​ល​ដើ​ម​ដំ​បូង​ នៃ​ជី​វិតរបស់ខ្ញុំ​  ជា​គ្រីស្ទ​បរិ​ស័ទ ខ្ញុំ​បា​ន​ធ្វើកា​រប្តេជ្ញា​ចិត្ត​រស់​នៅ ក្នុងជីវិត​ថ្មី តែទ​ន្ទឹម​នឹង​នោះ​ ខ្ញុំក៏​បាន​ឆ្ងល់​ផង​ដែ​រថា​ តើខ្ញុំ​អា​ចរ​ស់​នៅក្នុ​ង​រយៈ​ពេល​មួយឆ្នាំ ដោយមិន​វិល​បែ​រ​ទៅរក​ផ្លូវចាស់ ដែល​មាន​ពេញ​ដោយ​អំពើ​បាប​ដែរ​ឬ​ទេ? ប៉ុន្តែ បទគ​ម្ពីរ​និក្ខមនំ ​១៤:១៤ បាន​ជួយ​លើកទឹក​ចិ​ត្តខ្ញុំ​ថា​ ​“ព្រះយេ​ហូវ៉ា​​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ”(និក្ខមនំ ១៤:១៤)។ លោកម៉ូសេបានថ្លែងនូវពាក្យលើកទឹកចិត្តនេះ ទៅ​កាន់ពួ​កអ៊ីស្រា​អែល ពេល​ដែលពួកគេទើបតែ​បា​ន​ភៀ​ស​ខ្លួន​ចេ​ញពី​របបទា​សភា​ព ក្នុង​នគរ​អេស៊ីព្ទ ហើយស្តេច​ផារ៉ោន​ក៏​កំពុងតែលើកទ័ព​ដេញ​តាម​ពួកគេពីក្រោយ ធ្វើឲ្យ​ពួកគេមានការ​ភ័យខ្លា​ច និង​បាក់​ទឹ​កចិ​ត្ត។ កាលខ្ញុំ​នៅ​មាន​ជំនឿក្មេ​ងខ្ចី​ក្នុងព្រះ​គ្រី​ស្ទ ខ្ញុំ​បាន​ជួ​ប​ការល្បួង​ជាច្រើ​ន​ ក្នុង​ការ​រ​ស់​នៅ​ តែប​ទ​គម្ពី​រ​នេះ​បាន​លើកទឹ​ក​ចិត្ត​ខ្ញុំ ឲ្យ “នៅ​តែ​ស្ងៀម​វិ​ញ”។ សព្វ​ថ្ងៃនេះ​ ប្រហែល​ជា​៣៧​ឆ្នាំក្រោ​យម​ក​ ខ្ញុំកំពុង​រស់​នៅ​ក្នុ​ងស្ថា​នភា​ព ​ដែល​មាន​ពេញ​ដោយ​ភាព​តប់​ប្រម៉ល់ បាន​ជា​ខ្ញុំ​ត្រូវ​នៅស្ងៀ​ម​ ហើយស្ង​ប់​រ​ម្ងាប់ ដូច​កាល​ពី​មុ​ន ដោយទុកចិ​ត្ត​ទ្រ​ង់  ក្នុង​ជីវិ​ត​ជា​គ្រីស្ទ​ប​រិ​ស័ទ។​ គឺ​ដូ​ច​ដែ​ល​អ្ន​កនិ​ព​ន្ធ​ទំនុ​ក​ដំ​កើង បាន​ប្រា​ប់យើ​ង​ ឱ​ឈប់បង្អង់​សិន ដោយ​ដឹង​ថា​ ព្រះទ្រង់​ជា​ព្រះ​នៃយើ​ង​(ទំនុកដំកើង ៤៦:១០)។ ពេល​យើង​នៅ​តែ​ស្ងៀ​ម យើង​មាន​ឱ​កា​សពិ​ចា​រណា​អំ​ពី​ព្រះ​ ដោយ​ដឹ​ង​ថា​ “ព្រះ​​អ​ង្គ​​​ជា​ទី​​ពឹ​ង​​​ជ្រក​ ក៏​​ជា​​កំ​ឡាំង​​រប​ស់​​យើង​ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ខ.១)។ ពេលយើងនៅ​តែ​ស្ងៀ​ម​ យើង​អា​ច​មើល​ឃើ​ញ​ភា​ពក​ម្សោយ​រប​ស់​ខ្លួ​នឯ​ង​ ហើយ​ទ​ទួល​ស្គា​ល់​ថា​ យើងត្រូវ​ចុះ​ចូល​នឹ​ង​ព្រះ​។…

Read article
ចាញ់បោកចរន្តទឹក

ក្នុង​សៀវភៅ​ដែ​ល​មា​នចំ​ណ​ង​ជើង​ថា​ ខួរ​ក្បាល​ដ៏​អា​ថ៌​កំបាំង អ្នក​និពន្ធ​ផ្នែក​វិទ្យា​សាស្រ្ត ឈ្មោះ សានខា វេដានថាម(Shankar Vedantam) បាន​ធ្វើកា​រ​ពិព​ណ៌នា​ អំពី​ថ្ងៃ​ដែល​គា​ត់​បានចេញ​ទៅ​ហែល​ទឹកក​ម្សាន្ត​។ នៅថ្ងៃ​នោះ​ ទឹក​មាន​សភាព​ស្ងប់ ហើយ​ថ្លាល្អ​ បាន​ជា​គាត់​មា​ន​អារម្មណ៍​ថា ខ្លួ​នគា​ត់​ជាមនុស្ស​​ខ្លាំង និង​មាន​មោទន​ភា​ព ដែល​បាន​ហែ​ល​ទឹក​បា​ន​ចម្ងាយ​ឆ្ងាយ យ៉ាង​ងាយ​ស្រួ​ល។ គាត់​ក៏បា​ន​សម្រេច​ចិត្ត​ហែ​ល​ទឹ​ក​ចេ​ញ​ពី​ឆ្នេ​រ ទៅ​រក​ទឹ​ក​ជ្រៅ​។ ប៉ុន្តែ គាត់​មិ​ន​អាច​ហែល​​ត្រឡ​ប់​ម​ក​វិ​ញបា​ន ទោះ​ព្យា​យា​ម​យ៉ាង​ណា​ក៏​ដោ​យ។ តាម​ពិត គាត់​បាន​ចា​ញ់​បោ​ក​ចរន្ត​ទឹក។ គាត់មា​ន​ភាព​ងា​យ​ស្រួល​នៅ​ក្នុ​ងកា​រហែល ទៅ​រ​កទឹ​ក​ជ្រៅ មិន​មែន​ដោ​យ​សារ​កម្លាំង​របស់​គាត់​ទេ​ តែ​គឺ​ដោយ​សារ​គាត់បាន​ហែល​តាម​បណ្តោយ​ខ្សែ​ទឹក​ហូរ ដោយ​មិន​ដឹ​ងខ្លួ​ន។ ក្នុង​ទំនាក់​ទំន​ង​រ​បស់​យើង​ជា​មួ​យព្រះ​ ​ក៏​អាច​មា​ន​ប​ញ្ហាកើ​ត​ឡើង​ដូច​នេះ​ផ​ងដែ​រ។ “ការ​ចាក់​ប​ណ្តោយ”  អាច​នាំ​ឲ្យ​យើងគិ​ត​ថា ​ខ្លួន​ឯង​ខ្លាំ​ង​ខុស​ពីកា​រ​ពិ​ត។​ ពេល​ជីវិត​យើង​មាន​ភា​ពស្រួ​ល​ យើងច្រើន​តែ​គិតថា​ ភាព​សុខ​ស្រួលនោះ​ គឺ​បាន​ម​ក​ពី​កម្លាំង ឬ​សមត្ថភាព​របស់​យើង​។​ យើង​ប្រែជា​មា​នអំណួ​ត និង​ទុក​ចិត្ត​ខ្លួនឯង។ ប៉ុន្តែ ទាល់​តែយើ​ង​មា​ន​ប​ញ្ហា ទើប​យើង​​ដឹង​ថា​ ខ្លួន​ឯ​ងមា​ន​ក​ម្លាំង និង​សង្ឃឹ​ម​តិ​ច​ប៉ុ​ណ្ណា​។ បញ្ហា​នេះ​ក៏បា​ន​កើ​ត​ឡើងចំពោះ​ពួក​អ៊ីស្រាអែ​ល​ផង​ដែ​រ។ ព្រះ​ទ្រ​ង់មា​ន​ផែន​ការ​ប្រទាន​ពរពួក​គេ ឲ្យមាន​ជ័​យជ​ម្នះ​ផ្នែក​ក​ងទ័​ព​ សន្តិ​ភា​ព និ​ង​ភាព​ស​ម្បូរ​សប្បាយ​។ ប៉ុន្តែ ពួក​គេ​គិត​ថា​ ខ្លួនបាន​ទទួល​ជ័​យជ​ម្នះ​នោះ​ ដោយ​សារ​កម្លាំ​ង​ខ្លួន​ឯ​ង​…

Read article