នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ផ្លូវដ៏អាថ៌កំបាំង

ពេល​កូន​ប្រុ​ស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​ភាសា​ចិន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​ក្រដាសមេរៀន​ជា​ច្រើន ដែល​គាត់​យក​មក​ផ្ទះ នៅ​ថ្ងៃ​ទីមួយ​។ ក្នុង​នាម​ជា​អ្នក​និយាយ​ភាសាអង់​គ្លេស​ពីកំណើត ខ្ញុំ​ពិបាក​នឹង​យល់ អំពី​ទំនាក់​ទំនង​រវាង​តួអ​ក្សរ និង​ពាក្យ​សម្រាប់​និយាយ ក្នុងភាសា​ចិន។ ភាសា​នេះ​ហាក់​ដូ​ចជា​មាន​ភាព​ស្មុគ្រ​ស្មាញ​ចំពោះខ្ញុំ​​ណាស់ ពោល​គឺ​ស្ទើរតែ​មិន​អាច​ឲ្យ​ខ្ញុំ​យល់​បា​ន​។ ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​យល់ផ​ង​ដែ​រ ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​របៀប​ដែល​ព្រះទ្រង់​ធ្វើកា​រ​។ ខ្ញុំដឹង​ថា​ ទ្រង់បានមានប​ន្ទូល​ថា គំនិត​​ទ្រង់​មិន​​​​ដូច​​គំនិត​​រប​ស់យើង​រាល់​គ្នា​​ទេ ឯ​​ផ្លូ​វ​របស់យើងរាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​ទ្រង់​ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេល​ខ្លះ ខ្ញុំ​នៅ​តែ​​ចង់​ដឹងថា ហេតុ​អ្វី​បាន​ជាព្រះ​​អនុញ្ញាត​ឲ្យការ​នេះ ឬការនោះកើ​តឡើង​។ ព្រះ​បន្ទូល​ដែ​ល​ខ្ញុំ​បា​ន​អាន​ជាទៀងទាត់ និង​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដែលគ​ង់​នៅក្នុង​ខ្ញុំ ក៏​ជួយ​ឲ្យ​ខ្ញុំរកឃើ​ញដំ​ណោះស្រា​យ។ កាលណា​ខ្ញុំ​មាន​សំណួរ​បែប​នេះ​ ខ្ញុំ​ត្រូវ​ព្យាយាម​បន្ទាប​ខ្លួន​ចុះ ដោយ​ចាំថា​ លោក​យ៉ូប​ក៏មិនបាន​ទទួល​ចម្លើយ សម្រាប់​សំណួរទាំង​អស់ ដែល​គាត់​បា​ន​សួរ​ដោយ​ចិត្ត​ឈឺចាប់​នោះដែ​រ(យ៉ូប ១:៥,៨)។ គាត់​បាន​ព្យាយាម​ស្វែង​យ​ល់ តែ​ព្រះ​ទ្រង់​ក៏បានសួរគាត់វិញ​ថា “ឯង​​ដែល​​​ប្រកាន់​​ទោ​ស​ដូច្នេះ តើ​នឹ​ង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​រាងចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ”(៤០:២)។ លោក​យ៉ូប​ក៏បានឆ្លើយ ទាំងចិត្ត​សោកស្តាយ​ថា “តើ​​នឹង​ឲ្យ​ទូល​បង្គំ​​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូលបង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ”(ខ.៤)។ លោក​យ៉ូប​និយាយអ្វីមិនចេញ នៅចំពោះភាព​ធំ​ឧត្តម្ភ​របស់ព្រះ។ ទោះបីជា​​ពេលខ្លះ​ ផ្លូវ​របស់ព្រះ​ហាក់​ដូច​ជា​អាថ៌​កំបាំង ហើយ​មិន​អាច​យល់​បាន​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ដឹ​ងប្រា​កដ​ថា ផ្លូវ​របស់​ទ្រង់​ខ្ពស់​ជាង​ផ្លូវ​របស់​យើង។-Jennifer Benson Schuldt

Read article
ប្រស្នាដែលសំខាន់បំផុត

តើមានអ្វីដែលអស្ចារ្យជាង​ព្រះ ​ហើយតើ​មានអ្វីដែ​លអាក្រក់ជាងអារក្ស? ចម្លើយ​នោះគឺ គ្មានអ្វីដែលអស្ចារ្យជាង​ព្រះ ហើយ​ក៏​គ្មា​ន​​អ្វីដែលអាក្រក់ជា​ងអារក្ស​ដែរ។ សំណួរនេះមិនពិបាកឲ្យយើងឆ្លើយទេ តែ​មាន​ប្រ​ស្នាមួ​យ ដែលម​នុ​ស្សជា​ច្រើនមិនអា​ចឆ្លើ​យ​បាន កាល​ពីស​ម័យ​បុ​រាណ។ មាន​អ្នក​ប្រា​ជ្ញសម័យ​បុរាណ​ម្នាក់ឈ្មោះ​ អេគើរ បាន​ដាក់​ប្រស្នាមួ​យ ក្នុង​ព្រះគម្ពីរ​សុភាសិត​ថា “តើ​​អ្នក​​ណា​បាន​ឡើង​ទៅ​ឯ​ស្ថានសួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន តើ​អ្នក​ណា​បាន​ប្រតិស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន តើ​ព្រះអង្គ​នោះ​មាន​ព្រះនាម​ជា​អ្វី ហើយ​ព្រះរាជ​បុត្រា​របស់​ទ្រង់​តើ​មាន​ព្រះនាម​ជា​អ្វី បើ​ឯង​ដឹង ចូរ​ប្រាប់​មក”​(សុភា​សិត ៣០:៤)។ សព្វ​ថ្ងៃ​នេះ គ្រីស្ទបរិ​ស័​ទដឹងថា​ ព្រះអ​ង្គ​នោះមា​នព្រះនាមអ្វី​។ ប៉ុន្តែ ជួន​កាល ពេល​ដែលយើងមានកា​រស​ង្ស័​យ ការ​ព្រួយ​បា​រម្ភ និង​ការ​ខ្វះខាត​ក្នុងជី​វិត យើង​អាច​ភ្លេ​ចចូ​លរ​ក​ទ្រង់។ បញ្ហា​ជាច្រើ​ន​ក្នុង​ជីវិត​យើង អាច​ធ្វើឲ្យយើងភ្លេចព្រះយេស៊ូវ ដែលទ្រ​ង់​ជាចម្លើយសម្រាប់​ប្រស្នាដែ​លសំខាន់បំផុ​តនោះ។ ទ្រង់និ​ង​ព្រះ​វរបិតា គឺតែ​មួយ ទ្រង់​មាន​អំណាចជា​ង​អា​រក្ស អ្នក​ក្រអា​ចមានទ្រ​ង់ អ្នក​មាន​ត្រូវការ​ទ្រង់ ហើយ​បើអ្ន​ក​បាន​បរិភោគ​អាហារ និង​ផឹក​ទឹក នៅ​ឯតុទ្រ​ង់ អ្នកនឹង​មិន​ចេះ​ស្លាប់ឡើយ។-Mart Dehaan

Read article
ព្រះនាមទ្រង់ជាសញ្ញាសំគាល់

ក្នុង​ខែក​ក្កដា ឆ្នាំ១​៨៦០ គេបា​នបើ​កសាលា​បង្រៀន​គិលានុបដ្ឋាយិកា​​ដំបូង​បំផុត របស់​ពិភពលោក នៅ​មន្ទីរ​ពេទ្យ​សង់ ថូម៉ាស នៅទី​ក្រុ​ងឡុ​ង។ សព្វ​ថ្ងៃ​នេះ សាលារៀន​មួយ​នេះ​ជាផ្នែកមួយ​នៃមហាវិទ្យាល័យ​របស់​ស្តេច ដែល​នៅ​ទីនោះ គេបា​ន​ហៅសិ​ស្សសា​លាទាំ​ង​នោះ​ថា​ ណៃធីងហ្គេល។ សាលារៀ​ន​នោះ ក៏ដូ​ច​ជា​ការងា​រគិលានុប​ដ្ឋាយិកាស​ម័យ​ទំ​នើប សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​អ្នក​ស្រីផ្លូរិន ណៃធីងហ្គេល(Florence Nightingale) ដែលបា​ន​កែប្រែ​របៀ​ប​នៃ​ការ​ថែទាំងអ្នកជ​ម្ងឺ  ក្នុង​អំឡុង​សម័យ​សង្រ្គាម​គ្រីមមា។  ពេលដែ​ល​គិលានុ​បដ្ឋាយិកា ​ បាន​បញ្ចប់​ការ​បណ្តុះ​បណ្តាល​ហើយ ពួក​គេក៏បា​ន “ធ្វើការស​ច្ចា​ប្រណិធា​នតាម​អ្នក​ស្រីណៃ​​ធីង​ហ្គេល” ដែល​ឆ្លុះប​ញ្ចាំងពី​ឥទ្ធិពលដែ​លគា​ត់នៅ​តែបន្តជះ​ មកលើកា​រ​ថែទាំ​អ្នក​ជម្ងឺ​។ មនុស្សជា​ច្រើនបាន​ជិះឥទ្ធិពលយ៉ាង​ខ្លាំ​ង មក​លើពិភព​លោកសព្វ​ថ្ងៃ គឺមិ​​នខុសពីអ្នកស្រី​ផ្លូរិន ណៃធីង​ហ្គេល​ទេ។ ប៉ុន្តែ គ្មាននរណាម្នា​ក់ ដែល​មាន​ប្រសិទ្ធិភា​ពដូ​ច​ព្រះយេស៊ូ​វទេ​ ដែល​ការ​ប្រសូត្រ ការ​សុគត និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ បានធ្វើ​ឲ្យជីវិត​មនុស្សជាច្រើនផ្លាស់​ប្រែ ជាង២ពាន់​ឆ្នាំមក​ហើយ។ នៅ​ទូទាំង​ពិភ​ព​លោក គេបា​​​ន​ហៅគ្រីស្ទ​បរិស័ទ​ថា គ្រីស្ទាន ដោយ​ព្រះនា​ម​ព្រះគ្រី​ស្ទ​បាន​ធ្វើជាសញ្ញាសំគាល់​របស់​អ្នក​ដែលដើរតាមទ្រង់ រាប់​ចាប់​តាំងពី​សម័យ​ដំបូ​ងនៃ​ពួកជំ​នុំរ​ប​ស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “កាល[លោកបាណាបាស]​បាន​ឃើញលោកសូល​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់ទីយ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់ទីយ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង”(កិច្ចការ…

Read article
ធ្វើឲ្យខ្យល់ព្យុះស្ងប់

ពេល​ដែល​ខ្យ​ល់​ព្យុះ​កំបុតត្បូង​កាទ្រីណា បា​ន​បក់បោក​មក​រក​តំបន់ឆ្នេរ​នៃរ​ដ្ឋ​មីស៊ីស៊ីពី មានគ្រូ​គង្វាល​ដែល​បា​ន​ចូល​និ​វត្តន៍​ម្នា​ក់​បាន​ចាក​ចេ​ញ​ពី​ផ្ទះ ជា​មួយ​ភរិ​យារ​បស់​គា​ត់ ទៅ​រកកន្លែង​ជ្រក​ខ្យ​ល់ព្យុះ​។ កូន​ស្រីរ​បស់​ពួក​គាត់​បាន​អង្វរ​ពួក​គាត់​ ឲ្យ​ធ្វើដំ​ណើរ​ទៅ​រដ្ឋ​អាតាឡាន់​តា ដែល​នៅទី​នោះ​នា​ង​នឹង​បា​ន​មើល​ថែរពួ​កគា​ត់​ តែ​អ្នក​ទាំ​ងពី​រ​មិន​មាន​លុ​យស​ម្រាប់​ធ្វើដំ​ណើ​រ ព្រោះ​ធនាគា​បាន​បិទ​អស់ហើ​យ។ បន្ទាប់​ពី​ខ្យល់​ព្យុះបា​ន​ស្ងប់ហើយ​ ពួក​គាត់​ក៏​បា​នត្រ​ឡប់ម​កផ្ទះ​វិញ ដើម្បី​ទៅរ​ក​របស់​របរ​បន្តិ​ច​បន្តួច ហើយ​ពួក​គេអា​ចស្រ​ង់រូ​បថត​រប​ស់គ្រួ​សារ​បាន​តែ​ពីរបីស​ន្លឹក ដែលអ​ណ្តែតទឹ​ក។ បន្ទាប់​មក ពេល​លោក​គ្រូគ​ង្វាល​​​ដក​រូប​ថ​ត​​ឪពុក​គាត់ ចេញ​ពី​ស៊ុមរូ​បថ​ត ដើម្បី​ហាល​ឲ្យស្ងួ​ត មាន​លុយ​៣៦៦ដុល្លាបា​ន​ធ្លាក់​ចេ​ញ​ពី​ស៊ុម​រូប​ថតនោះ​ គឺល្មម​នឹង​ឲ្យ​ពួក​គា​ត់ធ្វើ​ដំណើរ​ទៅរ​ដ្ឋ​អាតាឡាន់តា។ ពួកគា​ត់ក៏​បា​នអ​រព្រះ​គុ​ណដល់ព្រះយេស៊ូវ ដែលពួក​គាត់​អា​ចទុ​ក​ចិ​ត្ត ពេល​ពួកគាត់​មា​ន​តម្រូ​វការ។ រឿងនេះ​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹ​ក​ចាំ​ អំពីកា​លដែ​ល​ព្រះ​យេស៊ូវ​បានបង្រៀន​ពួក​សាវ័ក​ឲ្យទុ​ក​ចិ​ត្តទ្រង់ នៅក្នុ​ងខ្យល់​ព្យុះ ​គឺដូច​ដែ​លមា​ន​ចែង ក្នុង​បទ​គ​ម្ពីរ ម៉ាកុស ៤:៣៥-៤១។ កាល​នោះ ព្រះយេ​ស៊ូវ​បាន​ឲ្យពួ​ក​សាវ័ក​ធ្វើ​ដំណើរ​តាមទូ​ក ឆ្លង​សមុទ្រ​កាលីឡេ ហើយបន្ទាប់​មក ទ្រង់​ក៏បា​នផ្ទំ​លក់ក្នុ​ងទូ​ក។ ពេល​ដែល​​ខ្យល់​ព្យុះស្រាប់​តែប​ក់បោកម​កយ៉ា​ងខ្លាំ​ង​ ដោយ​ទឹករល​កធំ​ៗ​ ពួកសា​វ័ក​ក៏​មា​ន​កា​រថប់បា​រម្ភ និង​ភ័យ​ខ្លា​ច​អស់​ជីវិត​។ ពួកគេ​ក៏​បាន​តើ​ន​ទ្រ​ង់ឡើង​ ទូលថា “លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​?”​(ខ.៣៨)។ កាល​​តើន​​​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា “ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ”។ យើងម្នា​ក់​ៗ​សុ​ទ្ធតែ​ធ្លាប់ជួ​បខ្យល់ព្យុះ ក្នុង​ជីវិត ដែ​លមា​នដូច​ជា​…

Read article
កម្លាំង និងបទចម្រៀងរបស់យើង

លោក​ចន ភីលីព សួសា(John Philip Sousa) ជាអ្ន​កដឹកនាំក្រុមភ្លេងព្យុហ​យាត្រា និង​អ្នកនិពន្ធបទភ្លេង។ គេ​បានដាក់រហ័ស​នាមឲ្យគាត់​ថា “ស្តេចភ្លេ​ងព្យុហយាត្រា” ដោយសា​រគាត់បាននិពន្ធ​បទភ្លេ​ង ដែល​ក្រុមត​ន្រ្តីយោ​ធានៅសហរដ្ឋអា​មេរិក​បាន​យ​ក​ទៅ​លេង​ ក្នុង​ការ​ដើរ​ក្បួន​ព្យុហ​យាត្រា ជាង​១សតវត្សរ៍​មក​ហើយ។ លោក​ឡូរ៉ាស ចន ស្គីសសែល(Loras John Schissel) ដែល​ជាប្រវត្តិ​វិទូផ្នែ​ក​តន្រ្តី និង​ជាអ្ន​កដឹ​ក​នាំ​ក្រុម​តន្រ្តី​យោធា វីជីនា គ្រែន មីលីតារី បាន​មា​ន​​ប្រសាសន៍​​ថា “លោកសួ​សា ជាស្តេ​ចភ្លេងព្យុហយាត្រា គឺមិ​នខុសពីលោ​កប៊ែនថូវិន ដែល​ជាស្តេចវង់​តន្រ្តីមហោ​ស្រព​​នោះ​ឡើយ”។ លោក​សួសា​បានយល់អំ​ពី​អំណាច​របស់​តន្រ្តី  ដែល​អាចជំ​រុញ​ចិត្ត​ ​ លើក​ទឹក​ចិត្ត និង​បណ្តាល​ចិត្ត​ម​នុស្ស ឲ្យ​ធ្វើអ្វីមួ​យ។ នៅ​​គ្រាស​ញ្ញាចា​ស់   ប្រជា​ជន​អ៊ីស្រាអែល​ច្រើន​តែ​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​តែង និង​ច្រៀង​បទច​ម្រៀង ដែល​សរសើរ​​ដំកើង​​ព្រះ ដែល​​បាន​ជួយពួកគេក្នុងគ្រា​មាន​ទុក្ខ​លំបាក។ ពេលដែល​ព្រះអម្ចាស់​បាន​សង្រ្គោះ​រាស្ត្រទ្រង់​ ឲ្យរួច​ពី​កា​រកា​ប់សម្លាប់​របស់ទាហានស្តេច​ផារ៉ោន “លោកម៉ូសេ និង​​ពួ​ក​កូន​ចៅ​អ៊ីស្រាអែល ក៏​​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះយេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ ព្រះយេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ”(និក្ខមនំ ១៥:១-២)។ តន្រ្តី​មាន​អំ​ណាច​​ប៉ះពា​ល់​វិ​ញ្ញា​ណ​យើ​ង ដោយ​ធ្វើ​ឲ្យយើ​ង​នឹក​ចាំ…

Read article
ការដោះពីចំណង

មាន​ពេល​មួ​យ ខ្ញុំ​បា​នក្រា​លសំណាញ់ក្នុង​ទីធ្លា​ក្រោយផ្ទះ ដើម្បី​តម្រៀ​បថ្មសម្រាប់​តាំងល​ម្អ​ពី​លើ។​ ពេល​ខ្ញុំរៀ​ប​សំ​ណាញ់​ជិតហើយ ខ្ញុំក៏បានឃើញស​ត្វកំប្រុកឈីពម៉ាំង​មួយ​ក្បា​ល​កំពុង​ជាប់​សំណាញ់ ទៅ​ណាមិនរួច។ ខ្ញុំ​ក៏​បា​នពា​ក់​ស្រោ​មដៃ​ ហើយ​ចាប់​ផ្តើ​មដោះ​សំណាញ​យ៉ាងប្រុងប្រ​យ័ត្ន​។ សត្វ​ដ៏តូចល្អិតនោះ មិន​សប្បាយ​ចិត្ត​នឹងខ្ញុំសោះ។ វា​បានយកជើងក្រោ​យវាធាក់ខ្ញុំ ហើយព្យា​យាមខំ​ដៃខ្ញុំ។ ខ្ញុំក៏បាន​និយាយ​ប្រាប់វាដោយស្រទន់ថា “អា​សំឡាញ់ ខ្ញុំមិ​នធ្វើបាបឯ​ងទេ។ នៅឲ្យ​ស្ងៀម”​។ ប៉ុន្តែ វា​ស្តាប់​ខ្ញុំមិ​នយ​ល់​ទេ បាន​ជាវាខំ​រើប​ម្រាស់ ដោយ​ការ​ភ័យខ្លា​ច។ ទីបំផុត ខ្ញុំ​ក៏បានកាត់សំណាញ់​ដែល​ជាប់វា​អស់ ហើយ​វាក៏​រត់​ត្របាញ់ជើង​ទៅទី​លំនៅរ​បស់វាវិញ។ ជួន​កាល​ មនុស្ស​មា​ន​អារម្មណ៍​ថាកំ​ពុង​ជាប់ចំណង​អ្វីមួយ​ ហើយ​ក៏បា​នរើប​ម្រាស់​ដាក់​ព្រះអម្ចាស់  ដោយកា​រ​ភ័យខ្លា​ច។  អស់​រយៈ​ពេ​ល​ជាច្រើ​នសតវត្សរ៍​មក​ហើ​យ ដែល​ទ្រង់​បា​ន​ប្រ​ទាន​ការ​ជួយសង្រ្គោះ និង​ក្តីស​ង្ឃឹម​ដល់​រាស្ត្រ​ទ្រ​ង់ តែយើ​ង​ចេះតែ​ប្រឆាំង​នឹងទ្រង់  ដោយមិ​ន​យល់ថា  ទ្រង់​កំពុ​ងតែ​ប្រទាន​ជំនួយដល់​យើងទេ​។ ក្នុង​បទគ​ម្ពីរ​អេសាយ ជំពូក​៤១ លោក​ហោរាអេ​សាយ​បាន​ដក​ស្រង់បន្ទូល​រប​ស់ព្រះអម្ចាស់យ៉ា​ង​ដូច​នេះ​ថា​ ​“ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង”(ខ.១៣)។ ពេល​ដែល​អ្នកគិត​អំពីស្ថា​នភា​ពរ​បស់​អ្នក តើអ្ន​ក​យល់ថា​ ព្រះទ្រង់​មា​ន​តួ​នាទីអ្វី​? តើអ្ន​កមិ​ន​ហ៊ាន​ថ្វាយ​អ្វីៗ​គ្រ​ប់យ៉ា​ងដល់ទ្រង់​ ដោយ​ខ្លាច​ទ្រង់​ធ្វើបាបអ្នកឬ​? ព្រះ​ទ្រង់​ល្អ​ ហើយ​ទ្រង់​គង់នៅ​ក្បែរយើ​ង  ដោយស​ព្វ​ព្រះទ័​យ​នឹង​រំដោះជី​វិតយើ​ង  ឲ្យរួ​ច​ពីចំណងគ្រង់​យ៉ា​ង​។​  អ្នកអាច​ថ្វា​យ​ជីវិ​ត​អ្ន​ក​ដល់ទ្រ​ង់ ដោយ​ការ​ទុ​កចិ​ត្តទាំងស្រុង។-Dave Branon

Read article
ជាប់ផុងក្នុងភក់​

មាន​ពេល​មួយឡាន​របស់ខ្ញុំបានជាប់ផុងយ៉ាងខ្លាំង។ ពេលដែ​លខ្ញុំកំពុង​ដាក់កម្រង​ផ្កានៅ​ពីមុខ​ផ្នូរបស់ឪពុកម្តាយខ្ញុំ​ ស្វាមីរ​បស់ខ្ញុំ​បាន​ទៅបើ​កឡានអែ​បខាង ដើម្បី​ទុកផ្លូវឲ្យ​ឡានគេបើកកា​ត់​តាមនោះ​។ ភ្លៀង​បាន​ធ្លាក់​នៅ​ទីនោះអស់ជាច្រើន​សប្តាហ៍​ហើយ បាន​ជាកន្លែងចត​ឡានមានទឹ​កដក់ច្រើន។ ពេលដែ​លយើងចាប់ផ្តើមចាកចេញ​ពីកន្លែង​នោះ ឡាន​ក៏បា​នជាប់ផុ​ង។ កង់ឡាន​ខំវិ​លទៅមុខ​ តែទៅ​មិនរួច ហើយ​បែរជាលិចចូលទៅក្នុងភក់កាន់​តែជ្រៅ។​ យើង​ត្រូវ​ការអ្ន​ក​ជួយរុញឡា​ន ពុំនោះទេ​ យើង​ប្រាកដជាទៅណា​មិនរួច​ទេ ព្រោះ​ស្វាមី​ខ្ញុំធ្លា​ប់បាក់​ឆ្អឹងស្មា ហើយ​ខ្ញុំទើប​តែចេញ​ពីពេទ្យទៀត។ ខ្ញុំ​ក៏​បា​ន​ឃើញយុវជន​ពីនាក់ពីចម្ងា​យ ហើយ​ក៏បា​ន​ស្រែក​ហៅ ដោយ​គ្រវីដៃចុះ​ឡើ​ង ដើម្បី​ឲ្យពួកគេមកជួ​យយើង​។ ពួក​គេក៏បានឆ្លើយតប ដោយ​ក្តីរីករាយ​។​ សូម​អរ​ព្រះគុណព្រះអម្ចាស់ ដែលពួ​ក​គេ​បា​នរួ​ម​កម្លាំង​គ្នារុ​ញ​ឡាន​ចេញ​ភក់ ហើយ​យើង​ក៏បានបើ​កឡានចូល​ទៅ​ក្នុង​ផ្លូវ​ថ្នល់ដោយ​សុវត្តិ​ភា​ព។ បទពិ​សោធន៍​ថ្ងៃនោះ ​បាន​ធ្វើខ្ញុំ​នឹ​ក​ចាំប​ទ​គម្ពី​រ​ទំនុក​ដំ​កើង ជំពូក​៤០ ដែល​បាន​រំឭកអំពីភាពស្មោះត្រង់រប​ស់ព្រះ​ ពេល​ដែលស្តេចដា​វីឌ​ដង្ហើយ​រកជំនួ​យ។ គឺដូចដែលទ្រ​ង់បានពោ​លឡើង​ថា​ “ខ្ញុំ​​បាន​រង់ចាំ​ព្រះ​យេហូវ៉ា ដោយ​​អំណត់ ទ្រង់​​ក៏​បាន​ផ្អៀង​​ព្រះកាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិត ក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន”(ខ.១-២)។ ត្រង់​ចំណុ​ចនេះ​​ ស្តេចដា​​វីឌជ្រាប​ថា​ ទ្រង់តែ​ងតែអាចទូលសូម ​ឲ្យព្រះ​រំដោះ​ទ្រង់​ចេញ​ពីទុ​ក្ខ​​​លំ​បាក ទោះជា​ទ្រង់កំពុងតែធ្លាក់ក្នុងអន្លង់ ឬកំពុង​ជួបស្ថានភា​ព​ដ៏​ពិបាក​យ៉ាង​ណា​ក៏ដោយ។ ព្រះ​ទ្រង់​ក៏នឹ​ងជួយយើ​ងផងដែរ ពេលដែ​លយើងដង្ហើយ​រកព្រះ​អង្គ។ ជួន​កាល ទ្រង់​ឆ្លើយ​ត​ប ដោយ​ជួយ​យើងដោយផ្ទា​ល់ តែ​ភាគ​ច្រើន ទ្រង់​ប្រើអ្នកដទៃ​ឲ្យជួយយើង​។ ពេល​ដែល​យើង​ទទួលស្គាល់​ថាយើ​ងត្រូ​វ​ការទ្រ​ង់ ឬត្រូ​វ​ការ​ឲ្យអ្នកដទៃជួយយើ​ង យើងអា​ចទុកចិ​ត្ត​លើភា​ពស្មោះ​ត្រង់​របស់ទ្រ​ង់។-Marion…

Read article
អ្នកស្វែងរកប្រាជ្ញា

រាង​រាល់​ពេលរ​ដូ​វផ្ការីកម​កដ​ល់​​ មហា​វិទ្យាល័យ និង​សកល​វិទ្យា​ល័យ​ទាំ​ង​ឡា​យ នៅ​សហ​រដ្ឋអាមេរិក តែ​ង​តែ​ធ្វើពិ​ធីចែក​សញ្ញា​ប័ត្រ​ ដើម្បី​អប​អរ​សាទរ ដល់​និ​សិ្ស​ត​ទាំ​ង​ឡា​យ ដែ​លបា​ន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន ហើយ​បាន​ទទួល​បាន​នូវ​សញ្ញា​ប័ត្រ។ ពេលដែ​លនិ​ស្សិត​ដែល​បានបញ្ចប់​ការសិក្សាទាំ​ងនោះឡើង​ទទួល​សញ្ញាប័ត្រ ពួក​គេនឹងចូល​ទៅ​ក្នុងពិ​ភព​មួយ​ទៀ​ត ដែល​តម្រូវឲ្យពួក​គេឆ្ល​ងកាត់​ឧស័គ្គ​ជាច្រើ​នទៀ​ត​។ បើ​គ្រាន​តែបានទទួល​ចំ​ណេះដឹ​ងពីសាលា គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ គន្លឹះ​ដើម្បីជោ​គជ័យ​ក្នុង​​ជីវិត គឺ​ត្រូ​វយក​អ្វីដែល​បា​នរៀនទៅអនុវត្ត ដោយ​ភាព​ឆ្លាត​វ័យ​​។ ក្នុង​ព្រះគ​ម្ពីរទាំ​ងមូល មាន​បទ​គម្ពីរ​ជាច្រើ​ន​ដែល​បាន​ប្រៀបប្រដូច​ប្រាជ្ញា ទៅនឹ​ង​ទ្រព្យ​សម្បត្តិ​ ដែល​សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែងរក​។ ការមា​ន​ប្រា​ជ្ញា គឺ​ប្រសើរ​ជាងការ​មា​នមាសប្រាក់ជាច្រើន(សុភាសិត ៣:១៣-១៨)។ ព្រះ​ទ្រង់​ជាប្រ​ភព​នៃប្រាជ្ញា ដែល​មាន​តែទ្រង់មួយអង្គ​គត់ ដែល​មាន​ប្រាជ្ញាដ៏​ឥតខ្ចោះ(រ៉ូម ១៦:២៧)។ ហើយ​យើងអាច​រក​ឃើញប្រាជ្ញា នៅក្នុ​ងសកម្មភា​ព និង​អាកប្ប​ករិយ៉ា​រប​ស់​ព្រះយេស៊ូវ ដែ​លនៅ​ក្នុ​ង​ទ្រង់ គឺ​មាន “គ្រប់​ទាំង​ផលផ្លែ​ នៃ​ប្រាជ្ញា”(កូល៉ុស ២:៣)។ ប្រាជ្ញា​កើត​មានពីការ​អានព្រះគម្ពីរ ហើយ​អនុវត្ត​តាម។ ជាក់ស្តែ​ង​ព្រះយេស៊ូវ​ទ្រង់បាន​ធ្វើជាគំរូនៃការយកបទ​គម្ពីរមកប្រើ ពេលដែលទ្រង់ត្រូវអារក្សល្បួង(លូកា ៤:១-១៣)។ ម្យ៉ាងទៀ​ត អ្នកដែលពិ​តជាមានប្រាជ្ញា ព្យាយាមមើ​ល​ទៅ​ជីវិត តាម​ទស្សនៈ​របស់ព្រះ ហើយ​សម្រេច​ចិត្តរស់នៅ តាម​ប្រាជ្ញារ​បស់ទ្រង់។ តើ​មានអ្វីជារង្វាន់សម្រាប់ការរស់នៅប្រភេទនេះ? បទ​គម្ពីរ​សុភាសិតបានប្រាប់យើងថា ប្រាជ្ញា​គឺប្រៀបបាននឹងរស់ជាតិផ្អែមនៃទឹកឃ្មំ នៅលើអណ្តាត​(សុភាសិត ២៤:១៣-១៤)។ “សប្បាយ​​ហើយ អស់​​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្ន​ក​ណា​ដែល​ខំ​ប្រឹង…

Read article
ការចាប់ផ្តើមជាថ្មីសម្រាប់ចិត្តដែលខ្ទេចខ្ទាំ

នៅទី​ក្រុង ហ្សាក្រេប ប្រទេស​ក្រូអាត មាន​សារៈមន្ទី​រមួយ ដែល​មាន​ឈ្មោះ​ថា​ សារៈមន្ទីរនៃទំនាក់​​ទំនង​បាក់បែ​ក ដែល​មា​ន​កា​​រ​​ដាក់​តាំង​ពិពណ៌​សំណល់នៃ​ក្តីស្នេ​ហាដែ​ល​បាក់​បែក ដែលគេ​បានយកម​ក​បរិច្ចាក​ឲ្យ​។ ក្នុងចំណោមនោះ មានពូថៅមួយ ដែលបុរសម្នាក់បានប្រើ ដើម្បីបញ្ចប់ទំ​នាក់ទំនង ដោយកាប់បំផ្លាញគ្រឿងសង្ហារឹម​រប​ស់នា​រី​ដែ​ល​បានក្បត់​ចិត្ត​គា​ត់។ គេ​ក៏ឃើ​ញ​មានសត្វចិញ្វឹមដែលបានស្លាប់ទៅហើយ ដែល​គេបានញាត់គរពីខាងក្នុង និងមានសំបុត្រស្នេហា ដែលគេដាក់តាំងក្នុងទូកញ្ចក់ ហើយក៏ឃើញមានសំលៀកបំពាក់កូនកំឡោះកូនក្រមុំសម្រាប់រៀបការ ដែលទាំងអស់នោះ សុទ្ធតែឆ្លុះបញ្ចាំងពីទំហំនៃបញ្ហាដែលធ្វើឲ្យគូរស្នេហ៍ទាំងនោះខូចចិត្ត។ ខណៈពេលដែលមានភ្ញៀវដែលមកទស្សនាខ្លះ បាន​ចាកចេញ​ពី​សារៈមន្ទីរទាំងទឹកភ្នែក មានគូរស្នេហ៍ខ្លះដែលបានមកទស្សនានឹ​ងគេដែរ ក៏បា​នចាកចេញទៅវិញ ដោយឱ​បគ្នា ហើយសន្យាគ្នាថា នឹងមិន​ក្ប​ត់គ្នាឡើ​យ។ រឿង​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​បទគ​ម្ពីរអេ​សាយ ដែល​បានចែង​ថា​ “ព្រះវិញ្ញាណ​នៃ​​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង”(អេសាយ ៦១:១)។ ពេលព្រះយេស៊ូវ​ទ្រង់អានបទ​គម្ពី​រអេ​សាយ ជំពូក៦១ ក្នុងសាលាជំ​នុំ នៅ​ភូមិ​ណាសារ៉ែត ទ្រង់​មានបន្ទូលថា “នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ(លូកា ៤:២១)។ បទគ​ម្ពីរអេសាយមិ​នគ្រាន់តែជាជំនួយដល់រ​បួសខាង​ផ្លូវចិត្តប៉ុណ្ណោះទេ តែក៏បា​ននិយាយ​អំពីចិត្តដែលបានផ្លាស់ប្រែ និងវិញ្ញាណ​ដែលបានកែជាថ្មី ដែលកើតឡើង ពីការទទួលអំណោយរបស់​ព្រះ ដែល​ជា​ “ភួង​លំអ ​ជំនួស​​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ…

Read article
ការផ្តោតចិត្តដ៏ត្រឹមត្រូវ

មាន​ពេលមួយ     ខ្ញុំបាន​ឃើញស្ត្រីម្នាក់​ចង្អុល​ទៅ​មនុ​ស្សម្នាក់   ដែលគា​ត់​បា​នជួយ​​បណ្តុះ​​បណ្តាល ហើយ​ប្រាប់​គេ​ថា​ អ្នកនោះ​ជាសា​វ័ក​របស់​គាត់។ ក្នុង​នាម​ជាអ្នកដើរ​តាមព្រះ​គ្រីស្ទ ទ្រង់​សុ​ទ្ធ​តែ​បា​នប្រទានភារៈ​កិច្ច​ឲ្យ​យើងធ្វើជា​អ្នក​បង្កើត​សិស្ស​ថ្វាយទ្រ​ង់ ដោយ​ផ្សាយ​ដំណឹងល្អពី​​ព្រះគ្រី​ស្ទ ដល់​អ្នកដ​ទៃ ហើយ​ជួយ​ថែរបំប៉​នពួកគេ ឲ្យ​លូត​លាស់ខា​ង​វិ​ញ្ញាណ។ ប៉ុន្តែ ពេល​យើង​បង្កើត​សិស្ស យើង​ងាយ​នឹងផ្តោត​ទៅលើ​ខ្លួន​ឯ​ង ជា​ជាង​ផ្តោត​ទៅ​លើ​ព្រះយេ​ស៊ូវ​។ សាវ័ក​ប៉ុល​មា​ន​កា​របា​រម្ភ​ថា ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស​កំពុង​តែ​ឈប់​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ​ហើយ​។ នៅសម័យ​នោះ មាន​គ្រូអ​ធិប្បាយ​ដ៏​ល្បីពីរ​នា​ក់នៅ​ទី​ក្រុងនោះ គឺសាវ័កប៉ុ​ល និង​លោក​អ័ប៉ុឡូស។ ពួក​ជំនុំ​​ក៏បា​ន​បែ​ក​បាក់ ដោយ​អ្នក​ខ្លះថា “ខ្ញុំជា​សិស្ស​រប​ស់លោ​ក​គ្រូប៉ុ​ល” ហើយ​ខ្លះទៀ​ត​ថា​ “ខ្ញុំ​ជា​សិស្សរ​បស់​លោក​គ្រូអ័ប៉ុឡូស!” ដូច​នេះ ពួក​គេ​កំពុ​ង​តែ​ផ្តោតទៅលើគ្រូ​ដែ​លជា​​ម​នុស្ស ជា​ជាង​ផ្តោត​ទៅ​លើ​ព្រះ​សង្រ្គោះ។ ប៉ុន្តែ សាវ័ក​ប៉ុ​ល​ក៏បា​ន​កែ​តម្រង់​ពួ​​កគេ។ យើង​ជា​អ្នក​ធ្វើ​​កា​រ​ជាមួយព្រះ​។ អ្នក​ខ្លះជា​អ្ន​កដាំ​ ខ្លះជា​អ្ន​កស្រោច​ទឹក តែ​ដែល​សំខាន់​នោះ គឺ​ព្រះទ្រង់ជា​អ្ន​​កប្រទានព​រ​ឲ្យមា​ន​ការ​លូត​លា​ស់។ យើង​​រាល់​​​គ្នា​​​ជា​ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ(១កូរិនថូស ៣:៦-៩)។ គ្រីស្ទ​បរិ​ស័​ទនៅ​ក្រុ​ងកូ​រិ​នថូ​ស មិន​មែន​ជា​កម្មសិ​ទ្ធិផ្តា​ច់មុខ​រ​បស់សាវ័ក​ប៉ុល ឬ​លោកអ័​ប៉ុឡូស​ឡើយ។ ព្រះ​យេស៊ូវ​បាន​ប្រាប់​យើង​ឲ្យចេ​ញទៅ​បង្កើតសិ​ស្ស ហើយ​បង្រៀន​ពួក​គេ​អំពី​ទ្រង់​(ម៉ាថាយ ២៨:២០)។ ហើយ​អ្នក​និព​ន្ធព្រះ​គម្ពី​រហេព្រើបា​នរំ​ឭក​យើ​ង​ថា យើង​ត្រូវ​ផ្តោត​ទៅ​លើព្រះ​យេស៊ូវ ដែល​ជា​​មេ​​ផ្តើម ហើ​យ​​ជា​​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង(១២:២)។ ពេល​យើង​ផ្តោ​ត​ទៅ​លើ​ព្រះគ្រីស្ទ ព្រះនា​ម​ទ្រ​ង់នឹង​បានដំ​កើង​ឡើង។ ទ្រង់​ធំលើ​សអ​ស់​ទាំង​មនុ​ស្ស ហើយ​ទ្រង់​នឹង​បំពេញ​សេចក្តី​ត្រូវ​ការរ​បស់​យើង។-C.P.Hia

Read article