ចូលជ្រកក្នុងព្រះអង្គ
កាលនៅពីក្មេង ក្រុមគ្រួសាររបស់ខ្ញុំបានរស់នៅ ក្នុងផ្ទះមួយខ្នងដែលឪពុកខ្ញុំបានសង់ ក្នុងតំបន់ខាងលិច នៃទីក្រុងដាន់ខិនវីល រដ្ឋតិចសាស់។ ផ្ទះរបស់យើងមានផ្ទះបាយដ៏តូច ដែលមានតុសម្រាប់ញំាអាហារជុំគ្នា និងមានបន្ទប់គេងពីរ ហើយមានបន្ទប់ធំមួយ ដែលមានជើងក្រានកម្តៅផ្ទះដ៏ធំដែលធ្វើពីថ្ម ដែលយើងអាចដុតអុសដែលមានប្រវែងកន្លះម៉ែត្របាន។ ជើងក្រានកម្តៅផ្ទះនោះ ជាកន្លែងកម្តៅ ដែលសំខាន់ជាងគេនៅក្នុងផ្ទះយើង នៅរដូវរងា។ នៅក្នុងគ្រួសារខ្ញុំ មានមនុស្ស៥នាក់ ដែលមានឪពុក និងម្តាយរបស់ខ្ញុំ បងស្រី បងប្អូនជីដូនមួយ និងខ្ញុំ។ ដោយសារយើងមានបន្ទប់គេងតែពីរ ខ្ញុំក៏បានគេងនៅលើកម្រាលព្រុំ នៅលើវេរ៉ង់ដា ពេញមួយឆ្នាំ។ ការគេងនៅទីនោះ មានភាពសប្បាយរីករាយ នៅរដូវក្តៅ តែត្រជាក់ខ្លាំង នៅរដូវរងា។ ខ្ញុំនៅចាំថា ដោយសារអាកាសធាតុត្រជាក់ពេក ពេលខ្ញុំចេញពីបន្ទប់ទទួលភ្ញៀវដែលមានភាពកក់ក្តៅ ចូលទៅក្នុងវេរ៉ង់ដាម្តងៗ ខ្ញុំត្រូវរត់ ឬដើរជំទើតចុងជើងឲ្យលឿន ពីលើរនាបឈើដ៏ត្រជាក់ ដោយជើងទទេ ហើយលោតទៅលើគ្រែគេង និងកប់ខ្លួននៅក្រោមគំនរភួយ។ បន្ទាប់មក ពេលដែលមានទឹកកក់ធ្លាក់ ឬមានភ្លៀងធ្លាក់លាយទឹកកក ឬមួយព្រឹលធ្លាក់មកលើផ្ទះរបស់យើង ហើយខ្យល់បក់ថ្ងួចថ្ងូរខាងក្រោមដំបូលផ្ទះ ដូចសម្លេងសត្វឆ្កែចចកមួយហ្វូងកំពុងលូ ខ្ញុំក៏បានសង្ងំនៅក្នុងជម្រកដ៏សុខសាន្តនោះ។ ម្តាយខ្ញុំធ្លាប់និយាយថា ខ្ញុំបានចូលសម្ងំ ដូចសត្វល្អិតជ្រកក្រោមកម្រាលព្រំ។ ត្រង់ចំណុចនេះ តើមានក្មេងណា ដែលមានអារម្មណ៍ថាកក់ក្តៅ…
Read article