នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ការបាត់បង់ការចងចាំ

ជួន​កាល ពេល​ដែល​យើងកំ​ពុង​​មានប​ញ្ហា យើងអា​ច​​បាត់ប​ង់កា​រ​ចង​ចាំខា​ង​វិញ្ញាណ ដែល​ធ្វើឲ្យ​យើ​ងភ្លេ​ច​ព្រះ​គុណ​របស់​ព្រះ។ ប៉ុន្តែ មាន​វិធី​ដ៏ល្អ​មួ​យ ដើម្បី​ឲ្យយើ​ងមា​នចិ​ត្តដែល​ដឹង​គុណ​ព្រះឡើ​ងវិ​ញ គឺ​យើង​រក​ពេល​ស្ងាត់ស្ងៀ​ម ដើម្បី​អធិស្ឋាន ដោយរំឭ​កឡើ​ង​វិញ នូវ​ការ​ផ្គត់​ផ្គង់រ​បស់ព្រះ​អង្គ ដែល​យើង​បានទ​ទួលការ​ពី​មុន ហើយ​អរ​ព្រះគុ​ណព្រះ​អង្គ។ ពេលដែ​ល​ពួក​កូ​ន​ចៅអ៊ី​ស្រាអែល​បាន​ទៅ​ដល់​វាលរ​ហោស្ថាន​ ដែល​ក្តៅ​ហួត​ហែង គ្មាន​ជីជាតិ ​ពួកគេ​ក៏​បា​ន​ភ្លេច​ព្រះ​គុណរ​បស់​ព្រះ​។    ពួក​គេច​ង់វិ​ល​ត្រឡ​ប់​ទៅន​គរ​អេស៊ីព្ទ​វិញ ដើម្បី​ឲ្យ​បាន​បរិភោគ​អាហារ​ឆ្ងាញ់​ៗ ដូច​មុន​(និក្ខមនំ ១៦:២-៣) ហើយ​ក្រោយ​មក ពួក​គេ​ក៏​បា​នរំ​អ៊ូរ​ទាំ អំពីកា​រផ្គ​ត់​ផ្គង់​ទឹក(១៧:២)។ ពេល​នោះ ​ពួកគេ​បា​នភ្លេ​ច​ការ​អស្ចារ្យ និង​ទីសំគាល់​ដែល​ព្រះបា​ន​ធ្វើ ពេល​ព្រះអ​ង្គបា​នរំ​ដោះពួ​កគេ​ និង​បាន​ប្រទា​ន​ឲ្យពួ​ក​គេមា​នទ្រព្យ​សម្បត្តិ​ជាច្រើន​ផង​(១២:៣៦)។ ពួក​គេ​​រវល់​តែ​ខ្វល់​ខ្វាយ​ពី​ជីវិតក្នុង​ពេលប​ច្ចុប្បន្ន ហើយ​បាន​ភ្លេច​កា​រ​ផ្គត់​ផ្គង់​ ដែល​ព្រះអង្គ​បាន​ប្រទាន​ដោយ​ព្រះទ័យ​មេត្តា កាល​ពី​មុន។​ អ្នក​និពន្ធទំ​នុក​ដំកើងបា​នលើ​កទឹ​កចិ​ត្តយើ​ងថា​ “ចូរ​​អ​រ​ព្រះគុណ​​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​សប្បុរស ដូច​នេះ​ព្រះ​អង្គ​ក៏មា​ន “សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ” ហើយ​មាន​ព្រះទ័យស្មោះ​ត្រង់​ផង។​ ព្រះអង្គបា​នស​ន្យាថា​ នឹង​គង់​នៅ​ក្បែរជា​និច្ច ដើម្បី​មើល​ថែរ​កូន​រប​ស់ព្រះ​អ​ង្គ។ ចូរ​យើង​នឹក​ចាំ​ អំពី​ការ​ផ្គ​ត់ផ្គ​ង់​ដែល​ព្រះ​អង្គ​មា​ន​ចំពោះ​យើង​ កា​លពីមុន ដើម្បី​ឲ្យ​យើង​អាច​កែប្រែ​ទ​ស្សនៈ​​របស់​យើង​ឲ្យល្អ​ឡើ​ងវិ​ញ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ស្ថិត​ស្ថេរ​ជា​ដរាប!​-Dennis Fisher

Read article
ការបណ្តេញភាពងងឹត

នៅក្នុង​រឿង​ដឺ​ហូប៊ីត ដែល​ជា​ស្នាដៃនិ​ពន្ធ​របស់​លោ​កយេ អរ អរ ធូលគិន(J. R. R. Tolkien) លោក​ហ្គនដល(Gandalf) បានព​ន្យល់​ពី​មូលហេ​តុដែ​ល​គាត់​បាន​ជ្រើស​រើសពួក​ហូប៊ីតមួ​យក្រុ​ម​តូច ដែ​លជា​ពួក​មនុស្សតូ​ចល្អិត ដែលមា​នលោ​កប៊ីលបូ​(Bilbo)ជាដើ​ម ឲ្យ​រួម​ដំណើរ​ជាមួ​យ​ពួក​មនុស្សតឿ​ ដើម្បីទៅ​ប្រយុទ្ធ​ជាមួ​យពួ​ក​សត្រូ​វ។ គឺដូ​ច​ដែល​គាត់​បាន​មានប្រសាសន៍​ថា “លោកសា​រូមិន(Saruman) ជឿថា​ មាន​តែអំ​ណាចដ៏​អស្ចារ្យ​ប៉ុណ្ណោះ ដែល​អាច​គ្រប់​គ្រង់​ការអា​ក្រក់បា​ន ប៉ុន្តែ ខ្ញុំមិ​ន​យល់ដូ​ច្នោះ​ទេ​។ ខ្ញុំជឿ​ថា អំពើ​ល្អតូ​ចៗ​ដែ​លម​នុស្សសា​មញ្ញ​ធ្វើជា​រៀង​រាល់​ថ្ងៃ ទើប​អាច​បណ្តេញ​សេចក្តី​ង​ងឹត​បាន។ គឺ​អំពើ​តូច​ៗ ដែលធ្វើដោយ​ចិ​ត្តស​ប្បុរស និង​សេចក្តីស្រ​ឡាញ់”។​ ប្រសាសន៍រ​បស់​គាត់​បាន​ធ្វើ​ឲ្យខ្ញុំ​នឹក​ចាំ​ អំពី​សេចក្តី​បង្រៀន​របស់​ព្រះយេ​ស៊ូវ។ ព្រះអង្គ​បាន​ដាស់​តឿន​យើ​ងថា​ យើងកំ​ពុង​រស់​នៅក្នុង​ស​ម័យង​ងឹត បាន​ជា​ព្រះអង្គ​រំឭ​កយើ​ងថា​ ដោយសារ​ព្រះ​អង្គ នោះយើងបា​នធ្វើ​ជា “ពន្លឺ​នៃលោ​កិយ”​(ម៉ាថាយ ៥:១៤) ហើយ​អំពើ​ល្អរ​បស់យើ​ង គឺជា​អំណាច​ដែលប្រ​ឆាំង​នឹង​ភាពងងឹត ​ដើម្បីថ្វា​យសិ​រីល្អ​ដល់​ព្រះ​(ខ.១៦)។ ពេល​ដែល​លោកពេ​ត្រុស​សរសេរ​សំបុត្រ ផ្ញើទៅ​ពួក​ជំនុំដែ​លកំពុង​ជួបកា​របៀត​បៀន​ដ៏ធ្ងន់​ធ្ងរ គាត់បាន​ប្រាប់ពួ​កគេ​ឲ្យ​រស់​នៅ  ដោយទី​បន្ទាល់​ល្អ  ដើម្បី​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់  ងាក​មក​ថ្វាយ​សិរីល្អ​ដល់​ព្រះវិ​ញ  ពេល​ដែល​បានសង្កេ​ត​ឃើញកា​រល្អ​រ​បស់ពួ​ក​គេ (១ពេត្រុស ២:១២)។ មាន​អំណាច​មួយ​ដែល​សេចក្តី​ងងឹត​មិនអា​ចគ្រ​ប់​គ្រង​បាន​ គឺអំ​ណាច​នៃ​សេចក្តី​ស្រឡាញ់ ​ដែលមាន​ចិ​ត្ត​សប្បុរស ក្នុង​ព្រះ​នាម​ព្រះយេស៊ូ​វ។ បើ​គេទះកំផ្លៀងម្ខា​ង រាស្រ្តរ​បស់​ព្រះបែរ​ម្ខាង​ទៀត​ឲ្យគេ​ទះ បើ​​គេឲ្យ​ដើរ​មួយគី​ឡូ…

Read article
រស់នៅ ក្នុងសេចក្តីស្រឡាញ់

ខ្ញុំមាន​មិត្ត​ភ័ក្តិ​ម្នាក់ឈ្មោះ​ រុកហ៊ែ្សន(Roxanne) កំពុង​រស់​នៅ​ក្នុ​ងប្រ​ទេ​សមួ​យ នៅ​ទ្វីប​អាហ្វ្រិក ​ដែលនៅ​ទីនោះ​ ទឹក​ជាធ​នធា​នដែ​លមា​នត​ម្លៃណា​ស់។ ជាញឹ​កញា​ប់ ប្រជាជន​នៅទី​នោះ ត្រូវ​ធ្វើដំណើ​រទៅ​យក​ទឹ​ក តាមប្រ​ឡាយទឹ​ក​តូច​ៗ​ ដែល​មានទឹ​កក​ខ្វក់ នៅ​តំបន់ឆ្ងា​យៗ​ ដែល​បណ្តាលឲ្យមាន​ជម្ងឺ​ និងបា​ត់ប​ង់ជី​វិត។ ការ​ខ្វះខា​ត​ទឹ​ក បាន​ធ្វើឲ្យ​គេមា​នកា​រពិ​បាក នៅ​ក្នុង​ការបង្កើត​អង្គ​ការកុ​មារ​កំព្រា ឬ​ព្រះវិហា​រ ដើម្បី​បម្រើប្រ​ជាជន​។ ប៉ុន្តែ បញ្ហានេះ​បាន​​ចាប់​ផ្តើម​មាន​ការ​ប្រែប្រួល។​​       តាម​រយៈ​ការ​ដឹក​នាំរ​បស់រ៉ុ​កហ៊ែ្សន និងអំ​ណោយ​សប្បុរ​ស​ធម៌ របស់​ពួកជំ​នុំដែ​លមា​នក្តី​ស្រ​ឡាញ់ ​នៅតាម​ប​ណ្តាព្រះ​វិហារ​ដែល​មាន​ភា​ព​រឹ​ង​មាំ ឥឡូវ​នេះ គេ​កំពុង​តែ​ជីក​អណ្តូងទឹ​ក។​ យ៉ាង​ហោ​ច​ណា​ស់ មាន​អណ្តូងទឹ​ក​៦​ ដែល​កំពុង​ដាក់​ឲ្យ​ប្រើ​ប្រាស់ ដោយ​អនុញ្ញា​ត​ឲ្យពួ​កជំ​នុំ​នៅទី​នោះ​ ធ្វើ​ជា​មជ្ឈ​មណ្ឌលនៃក្តី​សង្ឃឹ​ម និង​ការ​លើ​កទឹ​ក​ចិ​ត្ត។​ មណ្ឌល​សុខភា​ព​មួយកន្លែង និង​មណ្ឌល​សម្រាប់​កុមារ​កំព្រា​៧០០​នាក់ ក៏​នឹង​អាច​ត្រូវ​គេ​បើក ដោយ​សារ​មាន​ទឹក​សម្រាប់​ប្រើប្រា​ស់។​ ការ​ជួយ​ឧបត្ថម្ភ​នោះ គឺកើត​ចេញ​ពី​​សេចក្តី​ស្រ​ឡាញ់ ដែល​បាន​បង្ហូរ​ចេញ​ពីប​ងប្អូ​នរួ​មជំ​នឿ ដែល​នាំ​ឲ្យ​យើងបា​នពិ​សោធនឹ​ង​ក្តី​ស្រឡាញ់ និង​ភាព​សប្បុរស​របស់​ព្រះអង្គ។ សា​វ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​១៣​ថា បើសិនជាយើងមិន​មាន​ក្តី​ស្រឡាញ់ទេ នោះពា​ក្យស​ម្តីយើ​ងដូ​ចជា​ឈឹងដែ​លឮ​ទ្រហឹង ហើយ​ក្តីជំនឿយើ​ង​គ្មានន័យ​អ្វីទេ​។ ហើយ​សាវ័ក​ប៉ុល​បានមា​នប្រសា​សន៍​ថា បើ​សិន​ជាយើ​ងមា​នរ​បស់​ទ្រព្យ ហើយ​ជួយ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត  នោះ​ជា​ភស្តុតាង​បញ្ជាក់ថា​ យើង​នៅជា​ប់​ក្នុង​សេចក្តី​ស្រឡាញ់(១យ៉ូហាន…

Read article
ពាក្យលើកទឹកចិត្តសម្រាប់អ្នកមានទុក្ខលំបាក

នៅបច្ចិម​ប្រទេស មាន​ពាក្យ​ចាស់​មួយ​ឃ្លា​ពោល​ថា “ចូរ​កុំខាំ​ចំណី​លើស​ពី​លទ្ធភាព​ដែ​លខ្លួ​ន​អាចទំពារ​បាន​”។ មាន​ន័យ​ថា បើយើងឆ្លាត ​ចូ​រយើ​ងកុំទ​ទួលកិ​ច្ចការ​ដែល​ច្រើន លើស​ពីល​ទ្ធភា​ពដែ​លយើ​ងអា​ចទ​ទួល​រ៉ាប់​រង​រួច។ ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ទទួ​ល​បន្ទុ​ក​ធ្ងន់​ពេ​ក ដោយ​សារ​ទំហំ និង​ការ​ពិបាក​នៃ​កិច្ច​ការ ដែល​យើង​ព្រម​ទទួល​ខុ​សត្រូវ​។ ការ​នេះក៏​អាច​កើ​ត​ឡើង​ ក្នុង​ដំណើរ​ជីវិត​​ខាង​វិញ្ញាណ​ក្នុ​ង​ព្រះគ្រី​ស្ទ​ផង​ដែរ​ ​គឺនៅ​ពេ​លដែ​ល​ការប្តេជ្ញាចិ​ត្ត ដែល​យើង​មាន​ចំពោះ​ព្រះ ហាក់ដូ​ច​ជា​ច្រើន​ពេក មិន​អាចទ្រាំ​ទ្រ​បា​ន។ ប៉ុន្តែ ព្រះអ​ម្ចាស់​មាន​ព្រះ​ប​ន្ទូលលើ​ក​ទឹក​ចិ​ត្ត​សម្រាប់​យើង ពេលដែ​ល​ជំនឿ​យើង​មាន​ការរ​ង្គោះ​រង្គើ។ អ្នក​និពន្ធ​ព្រះគ​ម្ពីរ​ហេព្រើបា​នលើ​កទឹ​កចិ​ត្ត​អ្នក​អាន​រប​ស់​គាត់​ ឲ្យនឹ​ក​ចាំអំ​ពីសេច​ក្តី​ក្លាហាន ដែល​ពួក​គេបា​នប​ង្ហាញ​ចេញ​មក កាល​ពី​ដើម​(១០:៣២-៣៣)។ ទោះ​​បី​​ជាមា​​ន​​ការ​​ជេ​រ​ប្រមាថ និង​​ការបៀតបៀន​​ក្តី​ ក៏ពួ​កគេ​នៅតែ​ជួ​យគ្រី​ស្ទប​រិស័​ទដែ​លកំ​ពុ​ងជា​ប់ឃុំ​ ហើយពួក​គេ​សុ​ខចិ​ត្តឲ្យ​គេ​រឹបអូ​សទ្រ​ព្យសម្បត្តិរ​បស់ខ្លួ​ន ដោយអំណរ​(ខ.៣៣-៣៤)។ បានជាគា​ត់​មា​នប្រ​សាសន៍​ថា “កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជា​ធំ​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​សេចក្តី​អត់ធ្មត់ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​ដែល​បាន​សន្យា ដោយ​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ”(ខ.៣៥-៣៦)។ យើង​មិន​ត្រូវ​ទុ​កចិ​ត្ត​លើខ្លួ​នឯ​ង​ទេ តែត្រូ​វ​ទុក​ចិ​ត្តលើ​ព្រះ​យេស៊ូវ និង​ព្រះបន្ទូ​ល ដែល​ព្រះ​អង្គ​បានស​ន្យាថា ​នឹង​យាងម​កវិ​ញ តាម​ពេល​ដែលព្រះ​អង្គបា​ន​កំណត់(ខ.៣៧)។ អំណាច​ចេស្តា​របស់ព្រះ​  ជួយឲ្យ​យើ​ងអា​ចប​ន្តដើរ​ដោយ​ជំ​នឿ។ ការនឹ​ក​ចាំអំ​ពីភា​ព​ស្មោះ​ត្រង់​  ដែល​ព្រះមានចំពោះយើងកា​លពី​មុន  បណ្តាល​ឲ្យ​យើង​​មាន​ទំនុក​ចិ​ត្ត​​​លើព្រះ​អ​ង្គ   នៅ​ក្នុ​ង​​ពេលប​ច្ចុប្បន្ន។-David McCasland

Read article
គ្រឹះរបស់យើង

នៅ​ទីក្រុ​ងបាវ៉ារា(Bavaria) នៃ​ប្រទេស​អាឡឺម៉ង់ សង្កាត់​ណូត​លីង​ជិន​មា​ន​លក្ខណៈពិសេស​ខុស​គេ​។ វាមា​នទី​តាំង នៅ​ត្រង់​ចំណុច​កណ្តាល​នៃ​តំបន់​រេស ក្រេធ័រ ដែល​ជា​ទំនាប ដែល​មាន​សណ្ឋាន​ដី​ដូច​បាត​ខ្ទះ​ដ៏​ធំ ដែល​ជា​ស្នាម​រណ្តៅ​អា​ច់ម៍​ផ្កាយ​យក្ស​ ដែល​បាន​ធ្លាក់តាំង​ពី​យូរ​ណាស់​មក​ហើយ។  កម្លាំង​ធ្លាក់​ដ៏​ខ្លាំង​មហិមា​របស់​អាច់​ម៍ផ្កាយ​នោះ​ បាន​បណ្តាល​ឲ្យកើ​ត​​​មាន​ថ្ម​គ្រីស្តាល់​ចម្លែក​ៗ និង​គ្រាប់​ពេជ្យតូ​ចល្អិ​ត​រាប់​លាន​។ ក្នុង​សតវត្សរ៍​ទី១​៣ ថ្ម​ដែលចាំង​ផ្លេក​ៗ​ទាំង​នោះ  ត្រូវ​បាន​គេ​ប្រើ​ប្រាស់  ក្នុ​ង​ការ​សាង​សង់​ព្រះវិហារ​សេន ចច។ អ្នក​ដែល​មក​ទស្សនា​ព្រះ​វិហារ​នោះ អាច​ឃើញ​គ្រីស្តាល់​ដ៏​ស្រស់​ស្អាត ដែល​បាន​បង្កប់​នៅ​ក្នុង​គ្រឹះ និង​ជញ្ជាំង​នៃ​ព្រះវិហារ។ អ្នក​ខ្លះនិ​យាយ​ថា ព្រះ​វិហារ​នោះ​មាន​គ្រឹះ​ស្អាត ដូច​នៅ​ស្ថាន​សួគ៌។ ព្រះ​យេស៊ូវ​បាន​យា​ងចុះ​ពី​ស្ថានសួគ៌ មក​ក្នុង​លោកិយនេះ​(យ៉ូហាន ៣:១៣)។ ពេលព្រះ​អង្គ​យាងត្រ​ឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ បន្ទាប់​ពី​ព្រះអង្គ​សុគត និង​មាន​ព្រះជន្ម​ឡើង​វិញ ព្រះអ​ង្គបាន​ឲ្យ​អ្នក​ដើរតាមព្រះ​អង្គ ធ្វើជា​ “ព្រះ​វិហារ​ដ៏រ​ស់” របស់​ព្រះ ដែល​មានព្រះ​អង្គ​ជាគ្រឹះ។​ សាវ័ក​ប៉ុល​បាន​មាន​ប្រ​សាសន៍​ថា “ដ្បិត​​គ្មា​ន​អ្នក​ណា​អាច​​នឹង​ដាំ​ជើង​ជញ្ជាំង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ជើង​ដែល​បាន​ដាំ​រួច​ហើយ​នោះ​បាន​ទេ គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។ ព្រះ​វិហារ​ដែល​នៅ​ក្រុង​បាវ៉ារា ត្រូវ​បាន​សាង​សង់​ឡើ​ង ពីបំ​ណែក​នៃ​ថ្មដែល​បាន​ធ្លាក់​ចុះ​ពី​លើមេឃ​មក​។ ប៉ុន្តែ អ្នកជឿ​ព្រះ​គ្រីស្ទ​គ្រប់​រូប ជា​ព្រះវិហារ​ខាង​វិញ្ញាណ ដែល​ត្រូវ​បាន​សង់​ឡើង នៅ​លើគ្រឹះ​ដែ​លមក​ពី​ស្ថាន​សួគ៌ គឺ​អង្គ​ព្រះយេស៊ូវ​គ្រីស្ទ​(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមស​រសើ​រ​ដំកើង​ព្រះ ដែល​បាន​ប្រទាន​សេចក្តី​សង្រ្គោះដល់​យើង​យ៉ាង​ជាក់​ច្បាស់…

Read article
ដើរតាមម្ចាស់

មាន​ពេល​មួ​យ ខ្ញុំ​បាន​ទ​ស្សនាស​ត្វឆ្កែ​ ឈ្មោះត្រេ​វរ(Trevor) កំពុង​សម្តែ​ង​នៅ​លើ​ឆាក នៅ​ក្នុង​កម្ម​វិធី​ការ​តាំង​បង្ហា​ញស​ត្វ​ឆ្កែ​នៅ​ក្បែរ​ផ្ទះខ្ញុំ​។​​ វា​ជា​ពូ​ជឆ្កែ​តឿ​រ​បស់​ជ​នជា​តិវេ​លស៍។ វា​បានរ​ត់ជា​ច្រើ​នម៉ែ​ត្រ ចេ​ញទៅ​ហើយ​​ត្រឡប់​ម​កវិ​ញ​ តាមប​ញ្ជារ​ប​ស់​ម្ចាស់​វា​ វា​បាន​លោ​តរំ​លង​របង ​ហើយ​វាទៅ​រ​កវ​ត្ថុ​ផ្សេង​ៗ ​ដោយ​ប្រើ​ច្រ​មុះតា​ម​ហិត​ក្លិន​​។ បន្ទាប់​ពី​បញ្ចប់​វ​គ្គនី​មួយ​ៗហើ​យ វា​មក​អង្គុយ​នៅក្បែរ​ជើង​ម្ចា​ស់​វា ​ហើ​យរ​ង់​ចាំ​ការប​ញ្ជាប​ន្ទាប់​ទៀត។ ពេល​ខ្ញុំ​ឃើញ​ស​ត្វ​ឆ្កែត្រេ​វរស្តា​ប់តា​ម​បង្គាប់​រ​បស់​ម្ចាស់​វា​ យ៉ាងប្រុ​ងប្រ​យ័ត្ន​ដូចនេះ​ ខ្ញុំ​ក៏​បាន​នឹកចាំ​អំ​ពីកា​រដែ​លព្រះ​ទ្រង់​ សព្វ​ព្រះទ័យ​ឲ្យ​រា​ស្រ្ត​ព្រះអង្គ​មា​ន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ព្រះអ​ង្គ​ ក្នុង​អំឡុង​ពេល​ដែលពួ​កគេ​កំ​ពុង​ដើរ​តា​ម​ព្រះ​អង្គ  ​កាត់​វា​ល​រហោស្ថា​ន។ ​ ព្រះទ្រ​ង់ដឹ​កនាំ តាម​របៀប​ដ៏​វិសេស​។ ព្រះ​វត្ត​មា​នព្រះ​អង្គ​បាន​បង្ហាញ​ចេញ​មក​ជា​ពពក​។ បើ​សិន​ជាព​ពក​ហោះឡើ​ងលើ​ គឺ​មានន័​យ​ថា ​ព្រះអ​ង្គស​ព្វ​ព្រះទ័​យ​ឲ្យ​រាស្រ្ត​ព្រះអ​ង្គផ្លា​ស់​ទី ទៅ​តំប​ន់​ផ្សេង​ទៀ​ត។ បើ​ពពក​ចុះម​ក​ក្រោម ​ពួកគេ​ត្រូវ​នៅ​​មួយ​ក​ន្លែង។​ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “គឺ​តាម​​តែ​ប​ង្គាប់​​ព្រះយេហូវ៉ា ដែល​គេ​​ដំ​ឡើ​ង​ត្រសាល ហើយ​ក៏​តាម​​បង្គាប់​​ព្រះយេហូវ៉ា ដែល​​គេ​​ចេ​ញ​​ដំ​ណើរ​​ទៅ”(ជនគណនា ៩:២៣)។ ពួក​អ៊ីស្រាអែ​លបា​ន​អនុវត្ត​តាម​របៀប​នេះ​ ជារៀ​ងរា​ល់​យ​ប់​ថ្ងៃ ទោះ​បី​ជា​ពួក​គេត្រូ​វឈ​ប់​សម្រាក​នៅ​កន្លែ​ងណា​មួ​យ យូ​រ​ប៉ុណ្ណា​ក៏ដោ​យ។​ កាល​នោះ​ ព្រះអ​ង្គមិ​ន​គ្រា​ន់តែ​កំ​ពុង​ល្បង​លពួ​កអ៊ីស្រាអែល​ប៉ុណ្ណោះទេ​ តែថែ​មទាំ​ង​ដឹក​​នាំពួកគេ​​ ទៅ​កាន់​ទឹ​កដី​ស​ន្យា​(១០:២៩)។ ព្រះ​អង្គ​ស​ព្វព្រះ​ទ័​យនឹ​ង​នាំ​ពួ​កគេ​ ទៅ​កន្លែង​ដែល​ល្អ​ជាង​មុន។ ដូច​នេះ ពេល​ព្រះអ​ង្គឲ្យ​យើ​ងដើ​រ​តាមព្រះ​អង្គ ព្រះអ​ង្គ​ក៏មា​ន​ព្រះទ័​យដូ​ច​នេះ​ផង​ដែ​រ។ ព្រះ​អង្គ​សព្វ​ព្រះទ័​យនឹ​ងនាំ​យើ​ង ​ ទៅ​កន្លែង​ដែ​លយើ​ង​នឹង​មា​ន​ការ​ប្រកប​ស្និទ្ធ​ស្នាល​  ជាមួ​យព្រះ​អង្គ។ ព្រះ​បន្ទូល​ព្រះ​អង្គ​បាន​ធានា​ថា​…

Read article
ចិត្តដែលដឹងជាក់ជាមុន

កាល​ពីស​ម័យ​ស​ង្រ្គាម​លោ​ក​លើ​ក​ទី​២​ មាន​អ្នក​ទោ​ស​ជន​ជា​តិ​អា​មេរិក​មួយ​ចំនួ​ន​ បានលួច​​ផលិ​ត​​វិ​ទ្យុទាក់ទង​មួ​យ​គ្រឿង​ដោ​យខ្លួ​ន​ឯ​ង នៅ​ក្នុង​ជំ​រំឃុំ​ឃាំ​ងរប​ស់​ពួ​កអា​ឡឺម៉ង់ ដោយ​មិន​ឲ្យពួ​ក​អ្នក​យាម​ដឹ​ង។​ ថ្ងៃ​មួយ​ គេបា​ន​ជូ​ន​ដំណឹ​ង​ល្អថា​ ​មេប​ញ្ជាការ​ជាន់​ខ្ព​ស់រ​ប​ស់​ពួក​អាឡឺម៉ង់​បាន​សុំ​ចុះចា​ញ់​ ដើម្បីប​ញ្ច​ប់ស​ង្រ្គាម​ហើយ​។ ដោយសា​រ​ប្រព័​ន្ធ​ទំនា​ក់​ទំន​ង​ខូ​ច ពួក​អ្នក​យាម​មិន​បាន​ដឹង​អំពី​ដំ​ណឹង​នេះទេ​។​ តែពួ​កអ្ន​ក​ទោស​ដែល​បា​នផ​លិតវិ​ទ្យុទា​ក់ទ​ង​ក៏ចា​ប់បា​នពត៌មា​ន​នេះ។ ពួកអ្ន​កទោ​ស​ក៏បា​ននិ​យា​យប្រា​ប់គ្នា​ពី​មួយ​ទៅមួ​យ ​ហើយ​ការ​អបអ​រ​សាទ​រដ៏​អ៊ូ​អរ​ក៏បា​នកើ​ត​មាន ​ក្នុង​ជំរុំ​ឃុំឃាំ​ងនោះ​។​ ពួក​គេ​បាន​ច្រៀ​ងរាំ​ គ្រវីដៃ​ដា​ក់ពួ​ក​អ្នក​យាម ហើយនិ​យាយ​កំ​ប្លែង​លេ​ងពេ​លញាំ​អា​ហារ ក្នុង​អំឡុ​ងពេ​ល​៣​ថ្ងៃ។​ នៅថ្ងៃ​ទី៤​ ពេល​ពួក​គេ​ក្រោក​ពីដំ​ណេក ក៏បា​ន​ដឹង​ថា​ ពួក​អាឡឺម៉ង់​បាន​រត់​គេច​អ​ស់ហើ​យ​។​ កា​ររ​ង់​ចាំរ​បស់​ពួក​គេ​ក៏បា​នប​​ញ្ចប់។ មាន​រឿង​ក្នុង​ព្រះគ​ម្ពីរ​ជាច្រើ​ន ​ដែល​បាន​ផ្តោ​ត​ទៅលើ​ការ​រង់​ចាំ ដូ​ចជា​រឿ​ងលោ​ក​អ័ប្រាហាំរ​ង់ចាំ​កំណើត​​កូន​ប្រុស​​ ​ដែល​ព្រះបា​ន​សន្យា​ប្រទាន​ដល់​គាត់​(​លោកុប្បត្តិ ១២-២១)។ ពួក​អ៊ីស្រាអែល​បានរ​ង់ចាំ​ការ​រំ​ដោះឲ្យ​រួចពីន​គរអេ​ស៊ីព្ទ។ ពួកហោ​រារ​ង់​ចាំ​ការ​សម្រេច​នៃប​ទទំ​នាយ​រប​ស់ខ្លួ​ន​។ ពួក​សិស្ស​រង់​ចាំ​ ពេ​លដែ​ល​ព្រះ​យេស៊ូវ​ធ្វើកា​រ​អស្ចារ្យ ក្នុង​នាម​ជា​​ព្រះ​មែស៊ីដ៏​មាន​អំណាច ដូ​ចដែ​លពួ​ក​គេ​បាន​រំពឹង​គិ​ត​។ ក្នុងកណ្ឌវិវិរណៈ ព្រះយេ​ស៊ូវបា​ន​មាន​ព្រះបន្ទូលចុ​ងក្រោ​យថា​ ព្រះអង្គនឹ​ង​យាង​មក​វិញ​ជាឆា​ប់។ ហើយ​មាន​ពាក្យ​អធិស្ឋាន​បន្ទរ​ថា “អាមែន ព្រះ​អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក”​(២​២:២០)។ ដូច​នេះ យើង​នៅ​តែរ​ង់​ចាំ​រហូ​តដ​ល់ពេ​ល​ដែល​ព្រះអ​ង្គយា​ង​មក។ ត្រង់​ចំណុច​នេះខ្ញុំ​បា​នសួ​រខ្លួ​នឯ​ង​ថា ពេលយើ​ងរ​ង់​ចាំ ហេតុ​អ្វី​យើង​ច្រើន​តែ​មាន​អារម្មណ៍​ភ័យខ្លា​ច និង​ថប់​បារម្ភ​? ដើម្បីជ​ម្នះប​ញ្ហានេះ​ យើងអា​ចអ​នុវត្ត​តាម​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ ដែល​យើង​បាន​ជឿតា​ម​ ដោយ​អរស​ប្បាយ ដោយមា​នស​ង្ឃឹម ដូច​ពួក​អ្នក​ទោស​ជ​ន​ជាតិ​អាមេរិក​ទាំង​អស់​នោះដែ​រ​។ សរុ​បមក…

Read article
តើមាននរណាច្រៀងទេ?

មាន​ពេល​មួ​យ លោក​គ្រីស ហាដហ្វៀល(Chris Hadfield) ដែល​ជាអា​កាស​យានិ​ក​ជន​ជាតិកា​ណាដា និង​ជាមេ​បញ្ជាការ​នៃ​ស្ថានីយ​អវកាស​អន្តរ​ជា​តិ បាន​ចូល​រួ​ម​នៅ​ក្នុង​ការ​ច្រៀង  ជា​​មួយ​​​នឹង​សិស្ស​សាលាមួ​យក្រុ​ម​​ ដែល​កំពុង​នៅក្នុ​​ង​ស្ទូ​ឌីយ៉ូ​មួ​យ នៅ​ផែ​នដី​ ខណៈពេលដែល​គាត់​កំ​ពុ​ងស្ថិ​ត​នៅ​ក្នុ​ងស្ថានី​យអវ​កាស ដែលមា​នកំ​ព​ស់៣​២១គី​ឡូម៉ែ​ត្រ​ពីផែ​នដី​។​ ពួក​គេ​បានច្រៀ​ង​ជាមួ​យ​គ្នា នូវ​បទ “តើ​មាន​នរ​ណាច្រៀ​ង​ទេ​” ដែលជា​ស្នា​ដៃនិ​ព​ន្ធរួ​ម​រប​ស់​លោក​ហាដហ្វៀល ជា​មួយ​នឹ​ង​លោក​អេ​ឌ រ៉ូមបឺតសិន(Ed Robertson)។ ក្នុងប​ទច​ម្រៀ​ង​នោះ ​ខ្ញុំបា​នចា​ប់​អា​រម្ម​ណ៍​នឹង​ឃ្លា​មួ​យ ដែល​គេច្រៀ​ងថា “អ្ន​កមិ​នអា​ច​ដាក់​ព្រំ​ប្រ​ទល់ នៅ​លើទី​អវកាស​បាន​ឡើយ”​។ មនុស្សនៅ​លើ​ផែន​ដី​ បាន​គូស​ខ្សែ​បន្ទាត់​​ព្រំដែន​ជាច្រើន ​ដើម្បីញែ​កខ្លួ​ន​​ចេញ​ពី​គ្នា ដោយ​មាន​ជាតិសាសន៍ ប្រទេស និង​មនោគម​វិជ្ជា​ផ្សេ​ង​គ្នា​ ​ប៉ុន្តែ បទ​ចម្រៀង​នេះ​បាន​រំឭក​ខ្ញុំថា​ ព្រះ​អង្គ​មិនបា​ន​សព្វ​ព្រះ​ទ័យ​ឲ្យយើ​ង​មាន​ការ​បែង​ចែក​គ្នា​ដូច​​នេះទេ​។ អ្វី​ដែលសំ​ខា​ន់នោះ​ គឺ​ព្រះអ​ង្គស​ព្វព្រះ​ទ័យ​ឲ្យយើ​ង​ស្រឡាញ់​ព្រះ​អង្គ ​និង​ស្រឡាញ់គ្នា​ទៅ​វិ​ញ​ទៅ​មក​(ម៉ាកុស ១២:៣០-៣១)។ ព្រះ​អង្គ​ជាឪ​ពុក​ដែល​មាន​ក្តី​ស្រ​ឡាញ់ ដូច​នេះ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ក្រុម​គ្រួសា​ររ​ប​ស់ព្រះ​អ​ង្គ មាន​ការ​រួប​រួ​ម​គ្នា​តែ​មួយ​។​ យើ​ងមិ​ន​អាច​សម្រេច​កិច្ចកា​រដែ​ល​ព្រះ​អង្គ​ឲ្យយើ​ង​ធ្វើបា​នឡើ​យ បើ​សិន​ជា​យើងបដិសេធ​មិន​ព្រម​ផ្សះផ្សា​​គ្នា។ នៅ​ពេល​យប់​ មុ​ន​ពេល​គេយ​ក​ព្រះ​អង្គទៅ​ឆ្កា​ង  ព្រះ​អង្គ​បា​ន​ទូ​លអ​ង្វ​រ​ដល់​ព្រះ​វរ​បិ​តា សូម​ឲ្យ​អ្ន​ក​ដើរ​តាម​ព្រះអ​ង្គមា​ន​ការ​រួ​ប​រួម​គ្នា​។​ គឺដូច​ដែល​ព្រះ​អង្គ​បាន​អធិស្ឋានថា​ ​“ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង”(យ៉ូហាន ១៧:២១)។ កា​រច្រៀ​ង​រួម​គ្នា​…

Read article
អ្នកផ្សាយដំណឹង

លោក​ភីត ភីធ័រ​សិន(Pete Peterson) បានទៅ​ប្រ​ទេស​វៀត​ណាម​ជាលើ​កទី​១ ក្នុង​សម័យ​សង្រ្គាម​វៀត​ណាម។ ក្នុងអំ​ឡុង​ពេល​គាត់​បើក​យន្ត​ហោះ​​​ទម្លាក់​គ្រាប់​បែក ក្នុង​ឆ្នាំ​១៩៦៦ យន្ត​ហោះរ​បស់​គា​ត់​ត្រូវ​គេ​បាញ់​ធ្លា​ក់ ហើយ​​គាត់ក៏បា​នក្លា​យ​ជាអ្ន​កទោ​ស​សង្រ្គាម ​និង​បា​ន​ទទួ​លទា​រុណ​កម្ម​យ៉ាង​វេទនា​។​ ជាង​៣០​ឆ្នាំក្រោ​យម​ក​ គាត់​ក៏បា​នត្រ​ឡប់ម​កប្រទេស​វៀត​ណាម​វិញ ក្នុងថានៈ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​វៀត​ណាម​។​ មាន​អ​ត្ថ​បទ​សារពត៌​មាន​មួយ បានដា​ក់រ​ហ័ស​នាម​ឲ្យគា​ត់ថា “អ្នក​ប្រកាស​ដំណឹង ដែល​នាំ​មក​នូវ​ការ​ផ្សះផ្សា​”។ គាត់​បាន​ដឹងខ្លួ​នថា ​ជាច្រើ​ន​ឆ្នាំក​ន្លង​ទៅ ព្រះ​បាន​សង្រ្គោះជី​វិត​គាត់ មិន​មែន​ដើម្បីឲ្យ​គា​ត់ប​ន្តរ​ស់​នៅ​ ក្នុង​កំហឹង​ទៀត​ទេ​។ ហេតុ​នេះហើ​យ គាត់​ក៏បា​ន​ប្រើជី​វិត​ដែល​គាត់​នៅ​សេស​សល់ និង​មុខ​តំណែង​របស់​គាត់ ដើ​ម្បី​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក ដោយ​ជំរុ​ញឲ្យ​មាន​កា​រថែរ​ទាំកុមារ​នៅប្រ​ទេស​វៀតណាម ឲ្យ​​ការ​រស់នៅមាន​សុវត្ថិភាព ​តាមស្ត​ង់​តា​ដែល​ល្អ​​ខ្ពស់​ជាងមុ​ខ។​ យើង​នឹង​មានការទទួលខុសត្រូវ និងកត្តិយស​ខ្លាំង​ណាស់ បើសិន​ជា​បា​នទទួ​លកា​រតែ​ងតាំ​ង​ឲ្យ​ធ្វើ​ជាដំ​ណាងរ​បស់​ប្រទេស​យើង នៅ​ប្រទេស​ដទៃ​ទៀត។ ក្នុង​នាម​ជាអ្ន​កដើ​រតា​ម​ព្រះ​គ្រីស្ទ ​យើងជា​ “ទូត​របស់​ព្រះគ្រី​ស្ទ”(២កូរិនថូស ៥:២០)។ ព្រះ​បាន​ចាត់​ព្រះ​គ្រីស្ទ ឲ្យយា​ងម​កផ្សះ​ផ្សា​យើងឲ្យ​ជា​នឹ​ងព្រះ​អ​ង្គ​(ខ.១៨) ដូច​នេះ យើង​ក៏​មាន​ភារៈ​កិច្ច ​“ផ្សះផ្សា”​ផ​ងដែ​រ(ខ.១៩)។ យើង​ត្រូវ​ចេញ​ទៅ​ប្រកាស​ប្រាប់​គេ​ថា មនុស្ស​គ្រប់​គ្នា​សុ​ទ្ធ​តែអា​ច​ទទួល​ការ​ប្រោស​លោះ ក្នុង​ព្រះគ្រី​ស្ទ​ ដ្បិត​ព្រះអ​ង្គ​ “ដែល​​មិន​​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះអង្គ​នោះ​ឯង”(ខ.២១)។ ដើម្បី​ឆ្លើយ​ត​បចំ​ពោះសេ​ច​ក្តីស្រ​ឡាញ់រ​បស់​ព្រះ​យេស៊ូ​វ ដែល​​បាន​ផ្សះផ្សា​យើង​ ឲ្យ​ជា​នឹងព្រះ​ យើង​ត្រូវ​តែ​​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អ​ង្គដ​ល់​អ្នកដ​ទៃ។…

Read article
តើមានសង្ឃឹមទេ?

ពេល​ដែល​ខ្ញុំ​កំ​ពុង​រង់​ចាំ​ពិធី​ប​ញ្ចុះអ​ដ្ឋិធាតុ​របស់ម្តា​យខ្ញុំ​ ខ្ញុំ​ក៏បា​នអ​ង្គុយយ៉ា​ង​ស្ងាត់ស្ងៀ​ម​នៅ​ក្បែរផ្នូ​រ​របស់​ឪ​ពុក​ខ្ញុំ។​   អ្នកដឹ​ក​នាំ​កម្ម​វិធី​បុណ្យ​សព ​ក៏បា​ន​កាន់​កោដ​ដាក់​ធាតុម្តាយ​ខ្ញុំ​មក​។ ចិត្ត​ខ្ញុំបា​នស្លុ​ត​ ហើយ​គំនិត​ខ្ញុំក៏​រក​គិ​តអ្វី​មិ​ន​ឃើ​ញ។ ក្នុង​រយៈ​ពេ​ល​តែ៣​ខែ​សោះ​ ខ្ញុំ​ត្រូវ​បាត់​បង់​​ម្តាយ​ខ្ញុំម្នា​ក់​ទៀ​ត​ហើ​យ តើ​ឲ្យ​ខ្ញុំ​កាត់​ចិត្ត​យ៉ាង​ដូ​ច​ម្តេច​បា​ន? ពេល​នោះ ខ្ញុំមា​នអារម្មណ៍បាត់​បង់ និ​ងឯ​កកោ​ នៅក្នុ​ង​សេច​ក្តី​ទុក្ខ​ជា​ទម្ង​ន់ ហើយ​ក៏មា​នអា​រ​ម្មណ៍​ថា​អ​ស់ស​ង្ឃឹ​ម​បន្តិច​បន្តួ​ច​ផង ​ក្នុង​ការ​ប្រ​ឈម​មុខ​នឹ​ង​ពេល​អ​នាគត ដោយ​គ្មាន​ពួក​គា​ត់។​ បន្ទា​ប់ម​ក​លោក​គ្រូគ​ង្វា​លក៏​បាន​អាន​បទ​គម្ពីរ ដែលនិ​យា​យអំ​ពី​កន្លែ​ង​ប​ញ្ចុះស​ពរ​បស់ព្រះ​យេស៊ូវ​ យ៉ាងដូចនេះថា :​ នៅ​ថ្ងៃទី​មួយនៃ​សប្តាហ៍ ពួកសិ​ស្សស្រី​ៗ​បាន​ទៅ​ផ្នូ​រព្រះ​អង្គ​ទាំង​ព្រឹក​ព្រលឹម ដើម្បី​អប់​ស​ព​ព្រះអ​ង្គ​(​ម៉ាថាយ ២៨:១ និងលូកា ២៤:១)។ ខណៈពេ​ល​ដែល​ពួ​ក​គេ​កំ​ពុង​មាន​កា​រងឿ​ងឆ្ង​ល់ ដោយ​ឃើញ​ផ្នូរ​នៅចំ​ហរ មា​នទេ​វតា​មួយ​អ​ង្គបា​ន​លេច​ម​ក​មាន​ប​ន្ទូល​ថា ​“កុំ​​ឲ្យ​​ភ័យ​អី”(ម៉ាថាយ ២៨:៥)។ ពួក​គេមិ​ន​ចាំ​បា​ច់ត្រូ​វ​មាន​កា​រភ័​យ​ខ្លាច ដោយសា​រ​ផ្នូរ​នៅ​ទទេ​រ ឬ​ខ្លាច​ទេវ​តាឡើ​យ​ ដ្បិត​ទេវតា​មានដំណឹងល្អ សម្រាប់​ប្រាប់​ពួ​ក​គេ​។​ ពួក​គេក៏​មា​នស​ង្ឃឹម​ឡើ​ង ពេល​ដែល​បានឮ​ទេវ​តា​មា​ន​បន្ទូ​ល​ថា “តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ”(ខ.៦)។ ដោយសារ​ព្រះយេស៊ូវ​បាន​មាន​ព្រះជ​ន្មឡើ​ងវិ​ញ នោះ​ព្រះអ​ង្គ​បាន​ឈ្នះសេ​ចក្តីស្លា​ប់ហើ​យ! ព្រះយេ​ស៊ូវ​បាន​រំឭក​ពួក​សិស្សព្រះ​អង្គ ​មុន​ពេល​ព្រះអ​ង្គសុ​គតថា​ “​ដោយ​​ព្រោះ​ខ្ញុំ​​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ”(យ៉ូហាន ១៤:១៩)។ ទោះ​បីជា​យើ​ងបា​ន​សោក​ស​ង្រេង ​ចំ​ពោះកា​របា​ត់ប​ង់​មនុ​ស្សជា​ទីស្រឡា​ញ់ក៏​ដោ​យ ក៏​យើងនៅតែអាច​រ​កឃើ​ញក្តី​ស​ង្ឃឹម តាម​រយៈ​ការ​មា​នព្រះ​ជន្ម​ឡើ​ងវិ​ញ​របស់​ព្រះយេ​ស៊ូវ និង​តាមរ​យៈ​ការ​ដែ​លព្រះអង្គបា​ន​សន្យា​ថា​   បន្ទាប់ពី​យើ​ងស្លា​ប់​ទៅ …

Read article