អ្នកមិនដឹងអំពីលទ្ធផល នៅពេលខាងមុខឡើយ
ក្នុងអំឡុងពេល នៃការបណ្តុះបណ្តាលផ្នែកទេវវិជ្ជា អស់ជាច្រើនឆ្នាំ ខ្ញុំបានដឹកនាំកម្មវិធីបោះជំរុំនៅរដូវក្តៅ សម្រាប់ពួកយុវជនប្រុសស្រី នៅសមាគមន៍យុវជនគ្រីស្ទបរិស័ទ(YMCA)។ ជារៀងរាល់ពេលព្រឹក ខ្ញុំចាប់ផ្តើមកម្មវិធីប្រចាំថ្ងៃនីមួយៗ ដោយនិយាយរឿងខ្លីមួយ ដែលនៅក្នុងនោះ ខ្ញុំបានព្យាយាមបញ្ចូលដំណឹងល្អផងដែរ ។ ខ្ញុំបានប្រាប់ពួកគេថា ការក្លាយជាគ្រីស្ទបរិស័ទ គឺមានន័យថា ក្លាយជាស្នាព្រះហស្ថថ្មី នៅក្នុងព្រះគ្រីស្ទ ហើយដើម្បីឲ្យពួកគេកាន់តែងាយស្រួលយល់ ខ្ញុំក៏បានចែកចាយអំពីរឿងរបស់សត្វរមាំងមូស៍ ដែលចង់ក្លាយជាសត្វសេះ ។ សត្វរមាំងមូស៍ បានឃើញ សេះព្រៃមួយហ្វូង ហើយវាយល់ថា សេះព្រៃទាំងនោះ គឺជាស្នាព្រះហស្ថដ៏ស្រស់ឆើតឆាយ ហើយវាចង់មានរូបសម្បត្តិដូចនោះផងដែរ ។ ដូចនេះ វាក៏រៀនត្រាប់តាមសេះ ។ ទោះជាយ៉ាងណាក៏ដោយ គេមិនព្រមទទួលស្គាល់ថា វាជាសត្វសេះឡើយ ព្រោះវាគឺជា …សត្វរមាំងមូស៍ទេ ។ តើធ្វើដូចម្តេចឲ្យសត្វរមាំងមូស៍ អាចក្លាយជាសេះបាន? ជាការពិតណាស់ បើមិនបានកើតមកជាសត្វសេះទេ គឺមិនអាចក្លាយជាសត្វសេះបានឡើយ ។ បន្ទាប់មក ខ្ញុំក៏បានពន្យល់ អំពីរបៀបដែលយើងគ្រប់គ្នា សុទ្ធតែអាចកើតជាថ្មីបាន ដោយជឿលើព្រះយេស៊ូវ ។ ក្នុងរដូវក្តៅនៅឆ្នាំមួយ ខ្ញុំមានបុគ្គលិកផ្នែកប្រឹក្សាយោបល់ម្នាក់ ឈ្មោះហេនរី(Henry) ដែលមានការទាស់ប្រឆាំងយ៉ាងខ្លាំងចំពោះជំនឿលើព្រះ ។…
Read article