ការកម្សាន្តចិត្ត ក្នុងសម្លេងខ្សិបៗ
យ៉ូប ២៦:៧-១៤ យើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ។ យ៉ូប ២៦:១៤ ជញ្ជាំងខ្សឹប ក្នុងស្ថានីយរថភ្លើងគ្រេន ស៊ែនត្រូល ក្នុងទីក្រុងញូយ៉ក គឺជាទីកន្លែងស្ងប់ស្ងាត់មួយ ក្នុងតំបន់ដ៏អ៊ូអរ។ កន្លែងពិសេសនេះអនុញ្ញាតឲ្យមនុស្សទំនាក់ទំនងគ្នាដោយសម្លេងខ្សឹបៗ ចម្ងាយប្រហែល១០ម៉ែត្រពីគ្នា។ ពេលដែលមនុស្សម្នាក់ឈរនៅជើងសរសេរដែលទ្រពិដានមានរាងកោងមូលទៅលើ ហើយនិយាយខ្សឹបៗដាក់ជញ្ជាំងនៅជាប់សរសរនោះ រលកសម្លេងរបស់គាត់នឹងរត់ឡើងទៅលើ តាមពិដានថ្មដែលមានរាងកោងនោះ ទៅរកអ្នកស្តាប់ម្នាក់ទៀត នៅសសរម្ខាងទៀត។ លោកយ៉ូបបានឮសម្លេងខ្សឹប ពេលដែលជីវិតគាត់មានពេញដោយសម្លេងរំខាន និងសោកនាដកម្ម នៃការបាត់បង់អ្វីៗគ្រប់យ៉ាង(យ៉ូប ១:១៣-១៩ ២:៧)។ មិត្តភក្តិគាត់បានបញ្ចេញយោបល់ឮៗ ឲ្យគាត់ស្តាប់ ហើយសេចក្តីអំពល់បានឈ្លានពានចូលក្នុងផ្នែកនីមួយៗនៃជីវិតគាត់។ តែភាពអស្ចារ្យនៃធម្មជាតិ បាននិយាយមកកាន់គាត់យ៉ាងស្រទន់ អំពីព្រះចេស្ដារបស់ព្រះអម្ចាស់។ សម្រស់នៃផ្ទៃមេឃ អាថ៌កំបាំងនៃផែនដី ដែលមានក្នុងលំហអាកាស និងស្ថេរភាពនៃជើងមេឃ បានរំឭកលោកយ៉ូបថា ពិភពលោក ស្ថិតក្នុងព្រះហស្តព្រះអង្គ(២៦:៧-១១)។ សូម្បីតែទឹកសមុទ្រដែលកក្រើករំពើក និងសម្លេងផ្គរលាន់ក៏បាននាំឲ្យគាត់ពោលថា “មើល ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ ហើយយើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ”(ខ.១៤)។ បើសិនជាភាពអស្ចារ្យនៃពិភពលោក គឺតំណាងឲ្យសមត្ថភាពតែមួយភាគតូចរបស់ព្រះអង្គ នោះយើងអាចដឹងច្បាស់ថា ព្រះអង្គមានអំណាចលើសពីលទ្ធភាពដែលយើងអាចយល់បាន។ ក្នុងពេលដែលជីវិតមានភាពខ្ទេចខ្ទាំ ការគិតអំពីភាពអស្ចារ្យនៃព្រះចេស្ដាព្រះអង្គ អាចនាំមកនូវការកម្សាន្តចិត្តយើង ឲ្យមានសង្ឃឹមឡើង។ ព្រះទ្រង់អាចធ្វើអ្វីៗគ្រប់យ៉ាង រាប់បញ្ចូលទាំងការអ្វីដែលព្រះអង្គបានធ្វើ…
Read articleជំនាញខាងអាណិត
រ៉ូម ១២:៩-២១ ខាងឯសេចក្តីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ … ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្តីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន។ រ៉ូម ១២:១០-១២ ក្នុងសៀវភៅដែលអ្នកស្រីខាត់ធ័រីន ជាអ្នកក្រុងសេអ៊ីណា(Catherine of Sienna) បាននិពន្ធ កាលពីសតវត្សរ៍ទី១៤ គាត់បានសរសេរថា “មូលហេតុដែលអ្នកយំនៅពេលយប់ នៅពេលខ្លះ គឺដោយសារបន្លាបានចូលក្នុងជើងអ្នក។ ក្នុងពិភពលោក មានអ្នកខ្លះអាចដកបន្លានោះចេញ។ ហើយពួកគេបានរៀនជំនាញដកបន្លានោះ ពីព្រះអម្ចាស់”។ ក្នុងមួយជីវិតអ្នកស្រីខាត់ធើរីន គាត់បានប្តូរផ្តាច់ ចំពោះការរៀន “ជំនាញ”នោះ ហើយគេនៅនឹកចាំអំពីគាត់រហូតមកដល់ពេលសព្វថ្ងៃ ដោយសារគេបានកត់សំគាល់ឃើញថា គាត់មានចិត្តអាណិតអាសូរចំពោះអ្នកដទៃ ដែលកំពុងមានការឈឺចាប់។ ការឈឺចាប់នោះ ប្រៀបដូចជាបន្លាដែលចូលក្នុងជើងយ៉ាងជ្រៅ ត្រូវការភាពទន់ភ្លន់ និងជំនាញ ដើម្បីដកបន្លានោះចេញ។ បញ្ហានេះបានក្រើនរំឭកយើងយ៉ាងច្បាស់ថា របួសក្នុងចិត្តយើងមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរប៉ុណ្ណា បានជាយើងចាំបាច់ត្រូវវះកាត់កាន់តែជ្រៅ ដើម្បីបង្កើតឲ្យមានការអាណិតពិតប្រាកដ ចំពោះអ្នកដទៃ និងខ្លួនយើង។ គឺដូចដែលសាវ័កប៉ុលបានរៀបរាប់ ការប្រៀបធៀបនេះបានរំឭកយើងថា ការស្រឡាញ់អ្នកដទៃ មិនគ្រាន់តែទាមទារឲ្យយើងមានបំណងល្អ និងចិត្តដែលចង់ឲ្យគេជាសះស្បើយប៉ុណ្ណោះទេ តែក៏តម្រូវឲ្យ “ប្ដេជ្ញាចិត្ត ឬថ្មមចិត្តចំពោះគ្នាទៅវិញទៅមក”(រ៉ូម ១២:១០) និង…
Read articleធ្វើការបម្រើ ដើម្បីព្រះអង្គ
ជនគណនា ៣:៥-៩ ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ។ ជនគណនា ៣:៨ ពេលដែលក្សត្រីអេលីហ្សាប៊ែត(Elizabeth) នៃចក្រភពអង់គ្លេសបានសោយទិវង្គត នៅខែកញ្ញា ឆ្នាំ២០២២ ទាហានរាប់ពាន់នាក់បានដើរក្បួនជាជួរ ដើម្បីដង្ហែព្រះសព។ តួនាទីរបស់ពួកគេម្នាក់ៗស្ទើរតែគ្មានអ្វីគួរឲ្យកត់សម្គាល់ ក្នុងចំណោមហ្វូងមនុស្សដ៏ច្រើនសន្ធឹក តែមនុស្សជាច្រើនបានមើលឃើញការចូលរួមរបស់ទាហានទាំងនោះ ជាកិត្តិយសដ៏ធំបំផុតសម្រាប់ពួកគេ។ ទាហានម្នាក់បាននិយាយថា “វាជាឱកាស សម្រាប់ឲ្យពួកគាត់បំពេញភារៈកិច្ចចុងក្រោយ សម្រាប់ក្សត្រីអេលីហ្សាប៊ែត”។ សម្រាប់គាត់ កិច្ចការនេះសំខាន់ មិនមែនដោយសារអ្វីដែលគាត់កំពុងធ្វើនោះទេ តែដោយសារមនុស្សដែលគាត់បានធ្វើកិច្ចការនោះជូន។ ពួកលេវីដែលបានទទួលការចាត់តាំង ឲ្យចាត់ចែងការតុបតែងលម្អរោងឧបោសថ ក៏មានគោលដៅស្រដៀងនេះផងដែរ។ កូនចៅរបស់គ្រួសារគើសុន កេហាត់ និងម្រ៉ារី មិនមានតួនាទីដូចពួកសង្ឃនោះទេ តែមានតួនាទីដែលហាក់ដូចជាសាមញ្ញ ដូចជា ការលាងសម្អាតគ្រឿងសង្ហារឹម ជើងចង្កៀង វាំងនន បង្គោល ត្រសាល និងខ្សែពួរជាដើម(ជនគណនា ៣:២៥-២៦,២៨,៣១,៣៦-៣៧)។ តែការងាររបស់ពួកគេបានទទួលការចាត់តាំងយ៉ាងជាក់លាក់ពីព្រះអម្ចាស់ “ឲ្យធ្វើការងារផ្នែករោងឧបោសថ”(ខ.៨) ហើយបានកត់ទុកក្នុងព្រះគម្ពីរ ដើម្បីឲ្យមនុស្សជំនាន់ក្រោយបានដឹង។ រឿងនេះបានលើកទឹកចិត្តយើងណាស់។ សព្វថ្ងៃនេះ កិច្ចការជាច្រើនដែលយើងធ្វើ នៅកន្លែងធ្វើការ នៅផ្ទះ ឬនៅព្រះវិហារក្តី ប្រហែលហាក់ដូចជាមិនសំខាន់ ចំពោះលោកិយដែលឲ្យតម្លៃមកលើមុខតំណែង…
Read articleតើខ្ញុំជាអ្វី?
១របាក្សត្រ ២៩:១៤-២០ តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន? ១របាក្សត្រ ២៩:១៤ ក្នុងនាមខ្ញុំជាសមាជិករបស់ក្រុមអ្នកដឹកនាំ ក្នុងការងារព្រះវិហារក្នុងតំបន់ ខ្ញុំក៏មានតួនាទីអញ្ជើញអ្នកដទៃ ឲ្យចូលរួមជាមួយយើង ក្នុងការពិភាក្សារបស់អ្នកដឹកនាំផងដែរ។ ការអញ្ជើញរបស់ខ្ញុំ មានការរៀបរាប់អំពីពេលវេលាដែលត្រូវលះបង់ និងមានការបង្រៀនជាចំណុចៗ អំពីវិធីសាស្ត្រដែលអ្នកដឹកនាំត្រូវការ ដើម្បីទំនាក់ទំនងជាមួយក្រុមតូចរបស់ពួកគេ ទាំងក្នុងការជួបប្រជុំដោយផ្ទាល់ ក៏ដូចជាតាមទូរស័ព្ទ។ ជាញឹកញាប់ ខ្ញុំមានការស្ទាក់ស្ទើរមិនហ៊ានណែនាំអ្នកដទៃឲ្យអនុវត្តតាម ព្រោះខ្ញុំបានដឹងអំពីការលះបង់ ដែលពួកគេត្រូវមាន ដើម្បីក្លាយជាអ្នកដឹកនាំ។ ហើយជួនកាល ពួកគេបានឆ្លើយតបថា ពួកគេមានព្រះពរណាស់ ដែលបានចូលរួមការជួបជុំនោះ។ ការឆ្លើយតបដូចនេះបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ ពួកគេមិនបានបដិសេធការអញ្ជើញនេះទេ តែផ្ទុយទៅវិញ ពួកគេបានពិពណ៌នា អំពីការដឹងគុណចំពោះព្រះអម្ចាស់ សម្រាប់ការគ្រប់យ៉ាងដែលព្រះអង្គបានធ្វើក្នុងជីវិតពួកគេ ជាហេតុផលដែលពួកគេមានចិត្តឆេះឆួលចង់ធ្វើការថ្វាយព្រះអង្គ។ នៅពេលដែលគេដល់ពេលត្រូវថ្វាយធនធានផ្ទាល់ខ្លួន ដើម្បីធ្វើការសាងសង់ព្រះវិហារថ្វាយព្រះអម្ចាស់ ស្តេចដាវីឌក៏មានការឆ្លើយតបស្រដៀងនេះផងដែរ។ ទ្រង់ពោលថា “តើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន?” (១របាក្សត្រ ២៩:១៤)។ ការដែលស្តេចដាវីឌបានថ្វាយដោយស្ម័គ្រពីចិត្ត ក៏បានទទួលការបណ្តាល ពីចិត្តដែលដឹងគុណព្រះអម្ចាស់ ដែលបានធ្វើការក្នុងជីវិតទ្រង់ និងប្រជាជនអ៊ីស្រាអែល។ ការឆ្លើយតបរបស់ទ្រង់បានបង្ហាញការបន្ទាបខ្លួន និងការទទួលស្គាល់សេចក្តីល្អរបស់ព្រះអម្ចាស់ ចំពោះអ្នកដទៃ និងជនបរទេស…
Read articleមើល ដោយជំនឿ
ហេព្រើរ ១១:១-៨ រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ។ ហេព្រើរ ១១:១ ក្នុងអំឡុងពេលខ្ញុំដើរហាត់ប្រាណនៅពេលព្រឹក ពន្លឺថ្ងៃរះបានចាំងត្រូវទឹកបឹងមីឈឺហ្គិន ចំប្លង់ដ៏ល្អឥតខ្ចោះ បង្កើតបានជាផ្ទាំងទេសភាពដ៏គួរឲ្យភ្ញាក់ផ្អើល។ ខ្ញុំក៏បានប្រាប់មិត្តភក្តិខ្ញុំឲ្យឈប់សិន ហើយរង់ចាំខ្ញុំមួយភ្លែត ខណៈពេលដែលខ្ញុំបានដកទូរស័ព្ទចេញមកថតរូប។ ដោយសារទីតាំងរបស់ព្រះអាទិត្យចំពីមុខខ្ញុំ ខ្ញុំមិនបានមើលឃើញរូបភាពនៅលើទូរស័ព្ទខ្ញុំច្បាស់ មុនពេលខ្ញុំចុចប៊ូតុងថតយករូបភាពនោះទេ។ តែខ្ញុំបានធ្វើដូចនេះពីមុនមក ដូចនេះ ខ្ញុំមានអារម្មណ៍ថា រូបថតនោះនឹងមានភាពស្រស់ស្អាត។ ខ្ញុំក៏បានប្រាប់មិត្តភក្តិខ្ញុំថា “យើងមិនអាចមើលរូបថតនោះឃើញច្បាស់ ដោយសារចាំងពន្លឺថ្ងៃ តែរូបថតដូចនេះ តែងតែមានភាពស្រស់ស្អាត”។ ការដើរដោយជំនឿ ឆ្លងកាត់ជីវិតនេះ ច្រើនតែមានលក្ខណៈមិនខុសពីការថតរូបយ៉ាងដូចនេះ។ យើងមិនតែងតែអាចមើលឃើញរូបភាពជាលម្អិតនៅលើអេក្រង់ទូរស័ព្ទ តែមិនមានន័យថា យើងមិនអាចថតបានរូបភាពស្រស់ស្អាតនោះទេ។ អ្នកមិនតែងតែអាចមើលឃើញព្រះធ្វើការ តែអ្នកអាចទុកចិត្តថា ព្រះអង្គកំពុងតែធ្វើការ។ គឺដូចដែលកណ្ឌគម្ពីរហេព្រើរបានចែងថា “សេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”(១១:១)។ ដោយជំនឿ យើងទុកចិត្តព្រះអម្ចាស់ ជាពិសេសនៅពេលដែលយើងមិនអាចមើលឃើញ ឬយល់អំពីការអ្វីដែលព្រះអង្គកំពុងធ្វើ។ ដោយជំនឿ ការមិនអាចមើលឃើញរូបច្បាស់ មិនបានរារាំងយើងមិនឲ្យថតរូបបានឡើយ។ វាអាចនាំឲ្យយើងអធិស្ឋានកាន់តែច្រើន និងស្វែងរកទិសដៅពីព្រះអង្គ។ យើងក៏អាចពឹងផ្អែកទៅលើទីបន្ទាល់របស់អ្នកដែលបានដើរដោយជំនឿ(ខ.៤-១២) ក៏ដូចជាតាមរយៈទីបន្ទាល់ផ្ទាល់ខ្លួន គឺទីបន្ទាល់អំពីការអ្វីដែលព្រះទ្រង់បានធ្វើកាលពីមុន និងអាចធ្វើបន្តទៀត។—Katara Patton តើអ្នកកំពុងតែទុកចិត្តថា ព្រះទ្រង់នឹងធ្វើអ្វី…
Read articleសក្តិសមនឹងទទួលការសរសើរគ្រប់យ៉ាង
ទំនុកដំកើង ១៨:១-៦ ឱព្រះយេហូវ៉ាដ៏ជាកំឡាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ទ្រង់។ ទំនុកដំកើង ១៨:១ មនុស្សជាច្រើនបានចាត់ទុកលោក ហ្វឺរេនតេ(Ferrante) និង លោក ថេឈើរ(Teicher) ជាដៃគូលេងព្យាណូដែលអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត។ អ្នកទាំងពីរបានរួបរួមគ្នាលេងភ្លេងយ៉ាងរលូន បង្កើតបានជាតន្ត្រីពីរោះក្រៃលែង បានជាគេពិពណ៌នាថា អ្នកទាំងពីរលេងភ្លេង ដោយប្រើដៃបួន តែគំនិតតែមួយ។ ពេលគេឮភ្លេងដែលអ្នកទាំងពីរបានប្រគំ គេអាចចាប់ផ្តើមយល់អំពីទំហំនៃការប្រឹងប្រែងរបស់ពួកគេ ដែលបានបង្កើតស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះយ៉ាងនេះ។ ប៉ុន្តែ ជាងនេះទៅទៀត ពួកគេស្រឡាញ់អ្វីដែលពួកគេកំពុងធ្វើ។ តាមពិត សូម្បីតែបន្ទាប់ពីពួកគេបានចូលនិវត្តន៍នៅឆ្នាំ ១៩៨៩ ពួកគេបានចូលហាងលក់ព្យាណូក្នុងតំបន់ ហើយក៏បានប្រគំតន្ត្រី ដោយមិនបានព្រៀងទុក។ សរុបមក ពួកគេគ្រាន់តែចូលចិត្តនិពន្ធបទភ្លេងប៉ុណ្ណោះ។ ស្តេចដាវីឌក៏ចូលចិត្តនិពន្ធបទភ្លេងផងដែរ តែទ្រង់បានធ្វើការជាដៃគូរជាមួយព្រះអម្ចាស់ ដើម្បីឲ្យបទចម្រៀងទ្រង់មានគោលបំណងកាន់តែខ្ពស់ឡើង។ បទគម្ពីរទំនុកដំកើងដែលទ្រង់បាននិពន្ធ បានឆ្លុះបញ្ចាំងអំពីជីវិតរបស់ទ្រង់ ដែលពេញដោយទុក្ខលំបាក និងបំណងព្រះទ័យរបស់ទ្រង់ដែលចង់រស់នៅដោយការពឹងផ្អែកលើព្រះអង្គ កាន់តែជ្រាលជ្រៅ ។ តែក្នុងពេលដែលទ្រង់បានប្រព្រឹត្តខុស និងមានចំណុចខ្វះខាត ការសរសើរដំកើងរបស់ទ្រង់បានបង្ហាញចេញនូវ “សំនៀងខាងវិញ្ញាណដ៏ល្អឥតខ្ចោះ” ដោយទ្រង់បានទទួលស្គាល់ភាពធំប្រសើរ និងសេចក្តីល្អរបស់ព្រះអម្ចាស់ សូម្បីតែក្នុងពេលដែលងងឹតបំផុត។ នៅពីក្រោយការសរសើរដំកើងរបស់ស្តេចដាវីឌ គឺមានពេញដោយក្តីស្រឡាញ់ គឺដូចដែលទ្រង់បានពោល ក្នុងបទគម្ពីរទំនុកដំកើង ១៨:១ ថា…
Read article