យើងជាទូតតំណាងព្រះគ្រីស្ទ
សូមអាន ២កូរិនថូស ៥:១១-២០ ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ។ ២កូរិនថូស ៥:២០ ការប្រកួតប្រជែង ក្នុងសម័យអ៊ីនធឺណិត កាន់តែមានសភាពធ្ងន់ធ្ងរ។ ក្រុមហ៊ុនទាំងឡាយកំពុងស្វែងរកវិធីសាស្រ្តដ៏ប៉ិនប្រសប់ ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន។ ខ្ញុំសូមលើកយកឧទាហរណ៍របស់ក្រុមហ៊ុនរថយន្តស៊ូបារុ(Subaru)។ គេឮល្បីថា ម្ចាស់រថយន្តស៊ូបារុមានការពេញចិត្តរថយន្តម៉ាកស៊ូបារុខ្លាំងណាស់ បានជាពួកគេមិនងាយប្តូរចិត្តទៅប្រើប្រាស់រថយន្តម៉ាកផ្សេងឡើយ។ ដូចនេះ ក្រុមហ៊ុនរថយន្តស៊ូបារុក៏បានអញ្ជើញអ្នកគាំទ្រផលិតផលរថយន្តស៊ូបារុខ្លាំងបំផុត ឲ្យធ្វើជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន។ វិបសាយរបស់ក្រុមហ៊ុននេះបានចេញផ្សាយព័ត៌មានថា “ទូតសុឆន្ទៈរបស់រថយន្តស៊ូបារុ គឺជាមនុស្សមួយក្រុម ដែលបានស្ម័គ្រចិត្តប្រើទឹកចិត្តស្រឡាញ់ និងភាពក្លៀវក្លារបស់ខ្លួន ដើម្បីជួយផ្សព្វផ្សាយផលិតរថយន្តស៊ូបារុ និងជួយកសាងអនាគតរបស់យីហោឡានមួយនេះឲ្យកាន់តែជោគជ័យ”។ ក្រុមហ៊ុននេះចង់ឲ្យម្ចាស់រថយន្តស៊ូបារុទាំងឡាយ ក្លាយជាផ្នែកមួយនៃអត្តសញ្ញាណរបស់មនុស្ស ពោលគឺអត្តសញ្ញាណដែលពួកគេស្រឡាញ់យ៉ាងខ្លាំង បានជាពួកគេមិនអាចឃាត់ចិត្តខ្លួនឯងមិនឲ្យផ្សព្វផ្សាយផលិតផលរថយន្តស៊ូបារុបាន។ ក្នុងបទគម្ពីរ ២កូរិនថូស ជំពូក៥ សាវ័កប៉ុលបានពិពណ៌នា អំពីទូតមួយប្រភេទទៀត ដែលអញ្ជើញអ្នកដទៃឲ្យដើរតាមព្រះយេស៊ូវ។ គាត់ថា “ដូច្នេះ ដែលស្គាល់សេចក្តីស្ញែងខ្លាចរបស់ព្រះអម្ចាស់ នោះយើងខ្ញុំក៏ខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ”(ខ.១១)។ សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយ៍នឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។ ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ”(ខ.១៩-២០)។ ក្រុមហ៊ុនជាច្រើនបានសន្យាថា…
Read articleអំណាចនៃការអធិស្ឋានឥតរសាយចិត្ត
សូមអាន លូកា ១៨:១-៨ នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។ លូកា ១៨:១ កាលពីឆ្នាំ១៩១៧ អ្នកស្រីអ៊ែន ខូន(Ann Cone) ជាជាងកាត់ដេរវ័យក្មេងម្នាក់ ដែលមានចិត្តរំភើបរីករាយ ពេលដែលបានជាប់ឈ្មោះចូលរៀន នៅសាលាបង្រៀនឆ្នៃម៉ូតល្បីបំផុត នៅទីក្រុងញូយ៉ក។ តែនៅពេលដែលគាត់បានធ្វើដំណើរមកពីរដ្ឋផ្លូរីដា មកដល់សាលានោះ ដើម្បីចុះឈ្មោះចូលរៀន នាយកសាលាក៏បានប្រាប់នាងថា សាលារបស់គាត់មិនស្វាគមន៍នាងឡើយ។ គាត់ថា “ខ្ញុំសូមនិយាយឲ្យត្រង់ អ្នកស្រីខូន យើងមិនបានដឹងសោះថា អ្នកស្រីជាជនជាតិស្បែកខ្មៅ”។ នាងបដិសេធន៍មិនព្រមចេញពីសាលានោះឡើយ ហើយក៏បានអធិស្ឋានខ្សឹបៗ សូមព្រះអង្គជួយឲ្យគាត់បាននៅរៀនក្នុងសាលានោះ។ ពេលឃើញនាងមានចិត្តតស៊ូដូចនេះ នាយកសាលាក៏បានអនុញ្ញាតឲ្យនាងនៅរៀនទីនោះ តែត្រូវអង្គុយរៀនដាច់ដោយឡែក សិស្សដែលជាជនជាតិស្បែកស ដោយគេបានបើកចំហទ្វារខាងក្រោយថ្នាក់រៀន ឲ្យនាងបានស្តាប់សម្លេងគ្រូបង្រៀន។ អ្នកស្រីអ៊ែនមានអំណោយទាន ដែលមិនអាចប្រកែកបាន ដោយនាងបានបញ្ចប់ការសិក្សា មុនសិស្សដទៃទៀត៦ខែ ហើយក៏បានទាក់ទាញចំណាប់អារម្មណ៍អតិថិជនលំដាប់ខ្ពស់ ដែលរួមមានភរិយារបស់លោកប្រធានាធិបតីអាមេរិក ចន អេហ្វ ខេនេឌី(John F. Kennedy) ដោយនាងបានឆ្នៃម៉ូតរ៉ូបអាពាហ៍ពិពាហ៍ឲ្យគាត់ ហើយក្រោយមក រ៉ូបនោះក៏បានមានភាពល្បីល្បាញទូទាំងពិភពលោក។ នាងថែមទាំងបានដេររ៉ូបនោះពីរដង ដោយសូមព្រះអង្គជួយនាង បន្ទាប់ពីទុយោទឹកបានបែកនៅជាន់ខាងលើហាងកាត់ដេររបស់នាង ធ្វើឲ្យខូចរ៉ូបទី១។…
Read articleធាតុផ្សំនៃទស្សនៈរបស់គ្រីស្ទបរិស័ទ
គ្រីស្ទបរិស័ទជាមនុស្ស ដែលមានការគិត និងការរស់នៅ ដែលដឹកនាំដោយសេចក្តីពិតអំពីព្រះ ដែលបានបើកសម្ដែង ក្នុងព្រះគម្ពីរប៊ីប។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកឡើង អំពីធាតុផ្សំសំខាន់ៗទាំង៥ នៃទស្សនៈរបស់គ្រីស្ទបរិស័ទ។ អត្ថបទ ជីវិត និងទស្សនៈរបស់គ្រីស្ទបរិស័ទ ត្រូវមានរបៀបនៃការគិត ដើម្បីដឹងឲ្យច្បាស់ថា អ្វីដែលយើងបានដឹងពិតឬមិនពិត។ តើនរណាកំពុងនិយាយការពិត ក្នុងលោកិយនេះ? តើអ្នកទុកចិត្តនរណា? តើនរណាកំពុងប្រាប់ការពិត? តើធ្វើដូចម្តេចឲ្យអ្នកដឹងថា គាត់កំពុងនិយាយការពិត? សំណួរទាំងនេះសុទ្ធតែទាក់ទងនឹងចំណេះដឹង។ សំណួរសំខាន់បំផុតនោះគឺ តើសេចក្តីពិតជាអ្វី? ហើយយើងក៏ត្រូវសួរអំពីអ្វីដែលមានពិតមែន។ តើមានអ្វីខ្លះដែលពិតជាមានមែន? នេះជាសំណួរដែលទាក់ទងនឹងហេតុផល។ “តើនរណាជាសេចក្តីពិត?” នេះជាសំណួរបែបទេវសាស្ត្រ។ “តើសេចក្តីពិតមានទំនាក់ទំនងនឹងខ្ញុំ ហើយកំណត់អត្តសញ្ញាណរបស់ខ្ញុំយ៉ាងណាខ្លះ?” នេះជាសំណួរបែបមនុស្សសាស្ត្រ។ ហើយសំណួរផ្នែកក្រមសីលធម៌គឺ តើសេចក្តីពិតបានបង្គាប់ខ្ញុំដូចម្តេចខ្លះ? ទាំងនេះជាធាតុផ្សំនៃជីវិត និងទស្សនៈរបស់គ្រីស្ទបរិស័ទ។ បើអ្នកមិនអើពើ ចំពោះធាតុផ្សំណាមួយ អ្នកនឹងមានទស្សនៈខុសឆ្គងអំពីពិភពលោក និងអំពីខ្លួនឯងមិនខាន។
Read articleព្រះយេស៊ូវជាបងប្រុសយើង
សូមអាន ហេព្រើរ ២:១០-១៨ ទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ។ ហេព្រើរ ២:១១ ព្រីជ័រ វ៉កឃ័រ(Bridger Walker) ជាក្មេងប្រុសអាយុ៦ឆ្នាំ ដែលបានការពារប្អូនស្រីគាត់ ពេលដែលឆ្កែកាចមួយក្បាល បានរត់សំដៅមកខាំងប្អូនស្រីគាត់។ ព្រីជ័រក៏បានប្រញាប់លោតទៅពាំងពីមុខប្អូនស្រីគាត់ ដោយគ្មានការស្ទាក់ស្ទើរ ធ្វើជាខែលការពារនាង ឲ្យរួចផុតពីការវាយប្រហារដ៏កាចសាហាវរបស់សត្វឆ្កែ។ បន្ទាប់ពីគាត់បានទទួលការសង្គ្រោះបន្ទាន់ ហើយពេទ្យបានដេរមុខរបួសឲ្យគាត់បាន៩០ថ្នេរ គាត់ក៏បានធ្វើការបកស្រាយថា បើថ្ងៃនោះ មាននរណាម្នាក់ត្រូវស្លាប់ នោះគាត់បានសុខចិត្តស្លាប់ជំនួសប្អូនស្រីគាត់។ អរព្រះគុណព្រះអង្គ ដែលគ្រូពេទ្យកែសម្ផស្សបានជួយព្យាបាលមុខគាត់។ តែសេចក្តីស្រឡាញ់ក្នុងនាមជាបងប្រុស ដែលបានបង្ហាញយ៉ាងច្បាស់ នៅក្នុងរូបថតគាត់ឱបប្អូនស្រីគាត់ ដែលមនុស្សរាប់លាននាក់បានឃើញនៅលើបណ្ដាញសង្គម នៅតែមានភាពរឹងមាំជានិច្ច។ វាជារឿងល្អណាស់ ដែលសមាជិកគ្រួសារថែរក្សាការពារគ្នា ទៅវិញទៅមក។ បងប្អូនដែលល្អជួយយើង ពេលណាយើងមានបញ្ហា ហើយនៅក្បែរយើងពេលណាយើងមានការភ័យខ្លាច ឬឯកោ។ តាមពិត បងប្អូនដែលល្អបំផុតរបស់យើង នៅតែមិនល្អឥតខ្ចោះ ហើយខ្លះថែមទាំងធ្វើឲ្យយើងមានរបួសជាប់ក្នុងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ យើងមានបងប្រុសម្នាក់ដែលតែងតែនៅក្បែរយើងជានិច្ច។ បងប្រុសនោះគឺជាព្រះយេស៊ូវ។ កណ្ឌគម្ពីរហេព្រើរបានប្រាប់យើងថា ព្រះគ្រីស្ទបាននាំយើងចូលគ្រួសារទ្រង់ ដោយសេចក្តីស្រឡាញ់ ដោយយកកំណើតជាមនុស្ស មានសាច់មានឈាម ហើយបានដូចបងប្អូនទ្រង់គ្រប់ជំពូក(២:១៤,១៧)។ ជាលទ្ធផល ព្រះយេស៊ូវបានក្លាយជាបងប្រុសយើងពិតប្រាកដ ហើយព្រះអង្គអរព្រះទ័យក្នុងការហៅយើងថា “បងប្អូន”របស់ព្រះអង្គ(ខ.១១)។ យើងហៅព្រះយេស៊ូវថា…
Read articleនៅម្នាក់ឯង តែមិនឯកោ
សូមអាន លោកុប្បត្តិ ៤០:៨-១៥,២០-២៣ ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ។ លោកុប្បត្តិ ៤០:២៣ ពេលដែលអ្នកស្តាប់អ្នកទោសចែកចាយរឿងរបស់ពួកគេ អ្នកនឹងបានដឹងច្បាស់ថា ភាពឯកោ និងភាពកណ្តោចកណ្ដែង អាចជាផ្នែកដែលពិបាកបំផុត នៅក្នុងការរស់នៅជាអ្នកទោស ក្នុងពន្ធធនាគារ។ តាមពិត ការសិក្សាមួយបានបង្ហាញថា ទោះពួកគេបានជាប់នៅក្នុងពន្ធធនាគារ មានរយៈពេលប៉ុណ្ណាក៏ដោយ អ្នកទោសភាគច្រើនមានសាច់ញាតិ ឬមិត្តភក្តិមកសួរសុខទុក្ខ តែពីរដងប៉ុណ្ណោះ ក្នុងអំឡុងពេលដែលពួកគេជាប់ពន្ធធនាគារ។ ភាពឯកោបានកើតមានចំពោះពួកគេ ជាប្រចាំ។ ខ្ញុំមិនដឹងថា លោកយ៉ូសែបមានការឈឺចាប់ប៉ុណ្ណាទេ ពេលដែលគាត់ជាប់នៅក្នុងគុក ដោយសារគេបានចោទបង្ខូចគាត់។ តែព្រះទ្រង់បានប្រទានពន្លឺនៃសេចក្តីសង្ឃឹមដល់គាត់។ ព្រះអង្គបានជួយគាត់ ឲ្យកាត់ស្រាយការយល់សប្តិយ៉ាងត្រឹមត្រូវ ឲ្យអ្នកទោសម្នាក់ដែលជាប់ឃុំជាមួយគាត់ ដែលអ្នកនោះជាអ្នកបម្រើជំនិតរបស់ស្តេចផារ៉ោន។ លោកយ៉ូសែបក៏បានប្រាប់បុរសនោះថា បុរសនោះនឹងបានត្រឡប់ទៅធ្វើការធម្មតាវិញ ហើយគាត់ក៏បានសុំឲ្យបុរសនោះទូលថ្វាយស្តេចផារ៉ោនអំពីគាត់ ដើម្បីឲ្យគាត់អាចមានសេរីភាពផងដែរ(លោកុប្បត្តិ ៤០:១៤)។ តែបុរសនោះបានភ្លេចលោកយ៉ូសែប(ខ.២៣)។ លោកយ៉ូសែបបានរង់ចាំអស់២ឆ្នាំ។ ក្នុងអំឡុងពេលរង់ចាំនោះ កាលៈទេសៈរបស់គាត់ហាក់ដូចជាគ្មានសញ្ញានៃការផ្លាស់ប្តូរសោះ តែគាត់មិនដែលនៅតែឯងឡើយ ព្រោះព្រះទ្រង់តែងតែគង់នៅជាមួយគាត់ជានិច្ច។ ទីបំផុត អ្នកបម្រើរូបនោះក៏បាននឹកចាំអំពីការសន្យារបស់ខ្លួន ហើយលោកយ៉ូសែបក៏ត្រូវគេដោះលែង បន្ទាប់ពីបានកាត់ស្រាយការយល់សប្តិឲ្យស្តេចផារ៉ោន(៤១:៩-១៤)។ ទោះយើងស្ថិតក្នុងកាលៈទេសៈដែលធ្វើឲ្យយើងមានអារម្មណ៍ថា គេបានភ្លេចយើង ហើយយើងឯកោយ៉ាងណាក៏ដោយ ក៏យើងអាចតោងឲ្យជាប់ព្រះបន្ទូល ដែលព្រះអង្គបានសន្យាកូនព្រះអង្គថា ព្រះអង្គនឹងមិនភ្លេចពួកគេឡើយ(អេសាយ ៤៩:១៥)។—Lisa…
Read articleព្រះទ្រង់ប្រទានការបញ្ជាក់ តាមរយៈព្រះយេស៊ូវ
ដ្បិតទោះបើមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់ ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា។ ២កូរិនថូស ១:២០ ការអធិស្ឋាន ជាកន្លែងដែលអតីតកាល និងពេលអនាគតមានការតភ្ជាប់គ្នាម្តងហើយម្តងទៀត ក្នុងជីវិតយើង។ ខ្ញុំសូមលើកយករឿងនេះមកនិយាយ នៅពេលនេះ ព្រោះក្នុងខនេះ សាវ័កប៉ុលបានតភ្ជាប់ការអធិស្ឋាន ជាមួយនឹងសេចក្តីសន្យារបស់ព្រះ ដែលសុទ្ធតែ “បាទ” តាមរបៀបដែលគួរឲ្យចាប់អារម្មណ៍។ ក្នុងបទគម្ពីរ ២កូរិនថូស ១:២០ គាត់ចង់ប្រាប់យើងថា ហេតុនេះហើយ តាមរយៈទ្រង់ នោះយើងនិយាយថា អាមែន ដល់ព្រះ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ នេះបើយើងនិយាយឲ្យងាយស្តាប់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ដ្បិតទោះបើមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់ ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា”។ បើអ្នកឆ្ងល់ថា ហេតុអ្វីគ្រីស្ទបរិស័ទនិយាយថា អាមែន នៅចុងបញ្ចប់នៃការអធិស្ឋាន ហើយឆ្ងល់ថា ប្រពៃណីនៃការប្រើពាក្យនេះមានប្រភពមកពីណា ខ្ញុំសូមឆ្លើយដូចតទៅ។ ពាក្យអាមែន គឺជាពាក្យដែលគេយកចេញពីភាសាហេព្រើរ មកប្រើជាភាសាក្រិក ដោយគ្មានការបកប្រែ គឺដូចដែលគេយកមកប្រើ ជាភាសាអង់គ្លេស និងភាសាភាគច្រើន ដោយគ្មានការបកប្រែ។ ក្នុងភាសាហេព្រើរ ពាក្យនេះជាការបញ្ជាក់ដ៏រឹងមាំណាស់…
Read article