ដំណក់ព្រះលោហិត
ទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី។ លូកា ២២:៤៤ កាលខ្ញុំដើរកាត់តាមកន្លែងដាក់តាំងផ្ទាំងគំនូរ នៅប្រទេសស្កុតឡង់ ខ្ញុំមានការចាប់អារម្មណ៍ចំពោះផ្ទាំងគំនូររូបដើមអូលីវ ដែលវិចិត្រករហូឡង់ ឈ្មោះ វីនសិន វ៉ាន់ ហ្កក(Vincent van Gogh)បានគូរ។ អ្នកប្រវត្តិសាស្រ្តជាច្រើនបានជឿថា ស្នាដៃសិល្បៈនេះ បានទទួលការបណ្តាលចិត្តពីរឿងក្នុងព្រះគម្ពីរ ដែលបានចែងអំពីពេលដែលព្រះយេស៊ូវនៅសួនច្បារកេតសេម៉ានី នៅលើភ្នំដើមអូលីវ។ អ្វីដែលធ្វើឲ្យខ្ញុំចាប់ចិត្តជាពិសេស នៅលើរូបគំនូរនោះ គឺចំណុចក្រហមតូចមួយ នៅក្នុងចំណោមរូបដើមអូលីវ។ គេបានហៅទីនោះថា ភ្នំដើមអូលីវ ព្រោះមានដើមអូលីវជាច្រើនដុះនៅជើងភ្នំនោះ។ ព្រះយេស៊ូវបានយាងទៅទីនោះ ដើម្បីអធិស្ឋាន នៅយប់ដែលព្រះអង្គមានបន្ទូលថ្លែងទំនាយថា សាវ័កយូដាសនឹងក្បត់ព្រះអង្គ។ ព្រះអង្គមានការឈឺចាប់ក្នុងព្រះទ័យយ៉ាងខ្លាំង ដោយជ្រាបថា ការក្បត់នេះនឹងនាំឲ្យព្រះអង្គសុគតនៅលើឈើឆ្កាង។ ពេលព្រះអង្គអធិស្ឋាន “ទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី”(លូកា ២២:៤៤)។ ការឈឺចាប់របស់ព្រះយេស៊ូវ បានកើតមានក្នុងសួនច្បារនោះ ខណៈពេលដែលព្រះអង្គបានត្រៀមទទួលការឈឺចាប់ និងការបន្ទាបបន្ថោក នៅក្នុងការកាត់ទោសប្រហារជីវិតជាសាធារណៈដ៏អយុត្តិធម៌ ដែលនឹងនាំឲ្យព្រះអង្គហូរព្រះលោហិត នៅលើឈើឆ្កាងរហូតអស់ព្រះជន្ម នៅពេលរសៀលថ្ងៃសុក្រដ៏ប្រសើរនោះ។ ចំណុចពណ៌ក្រហម នៅលើផ្ទាំងគំនូររបស់លោក វ៉ាន ហ្កក បានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះយេស៊ូវត្រូវរងទុក្ខជាច្រើន ហើយត្រូវគេបដិសេធន៍ផង(ម៉ាកុស…
Read articleការលើកទឹកចិត្តឲ្យបម្រើ
ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ។ ម៉ាថាយ ២០:២៨ ដឺអេវីយ៉ុន(DeAvion) មានអាយុតែ១៣ឆ្នាំទេ តែគាត់បានទទួលការលើកទឹកចិត្តឲ្យបម្រើអ្នកដទៃ។ គាត់ និងម្តាយគាត់ បានឮគេចែកចាយរឿង អំពីបុរសម្នាក់ ដែលបានហៅក្មេងៗឲ្យស្ម័គ្រចិត្តកាត់ស្មៅ នៅតែតាមទីធ្លាផ្ទះ៥០កន្លែង ក្នុងអំឡុងពេលសម្រាកវិស្សមកាល នៅរដូវក្តៅ។ ពួកគេបានផ្តោតទៅលើការជួយអតីតយុទ្ធជន ស្រ្តីមេម៉ាយ និងជនពិការ ឬនរណាក៏ដោយ ដែលត្រូវការជំនួយ។ អ្នកបង្កើតកម្មវិធីនេះ(ដែលបានកាត់ស្មៅក្នុងទីធ្លាផ្ទះ៥០កន្លែង ក្នុង៥០រដ្ឋ) បានលើកទឹកចិត្តក្មេងៗឲ្យចូលរួម ក្នុងការបម្រើនេះ ដើម្បីបង្រៀនពួកគេ អំពីសារៈសំខាន់នៃក្រមសីលធម៌ការងារ និងការបម្រើសហគមន៍។ ទោះអាកាសធាតុក្តៅ ហើយក្មេងជំទង់ ដឺអេវីយ៉ុន មានសកម្មភាពផ្សេងទៀតជាច្រើន ដែលអាចធ្វើបាន ក្នុងរដូវក្តៅ ក៏គាត់នៅតែសម្រេចចិត្តបម្រើអ្នកដទៃ ហើយបានបំពេញភារៈកិច្ចរបស់ខ្លួន។ ការលើកទឹកចិត្តឲ្យបម្រើ ក៏មានសម្រាប់អ្នកជឿព្រះយេស៊ូវផងដែរ។ នៅពេលល្ងាច មុនថ្ងៃដែលព្រះយេស៊ូវសុគត សម្រាប់មនុស្សទាំងអស់ ព្រះអង្គបានសោយអាហារពេលល្ងាច ជាមួយមិត្តសំឡាញ់របស់ព្រះអង្គ(យ៉ូហាន ១៣:១-២)។ ព្រះអង្គបានជ្រាប អំពីទុក្ខវេទនា និងសេចក្តីស្លាប់ ដែលព្រះអង្គនឹងទទួលនៅពេលដ៏ខ្លីខាងមុខ តែព្រះអង្គបានងើបឡើងពីតុអាហារ ហើយក៏បានធ្វើពិធីលៀងជើងឲ្យពួកសាវ័ក(ខ.៣-៥)។ ព្រះអង្គក៏បានមានបន្ទូលថា “ដូច្នេះ បើខ្ញុំ ដែលជាព្រះអម្ចាស់ ហើយជាគ្រូ…
Read articleលើសពីផ្នែកដ៏តូចមួយ
បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ។ ម៉ាថាយ ១៦:២៤ យើងរាល់គ្នាសុទ្ធតែត្រូវលះបង់អ្វីមួយ ពេលណាយើងត្រូវផ្លាស់ទៅរស់នៅកន្លែងថ្មី។ តែដើម្បីក្លាយជាអ្នកតាំងទីលំនៅរយៈវែង ក្នុងទីក្រុង Villas Las Estrellas ទ្វីបអង់តាកទិក ដែលមានអាកាសធាតុត្រជាក់ខ្លាំង និងដាច់ស្រយ៉ាល គេត្រូវលះបង់អ្វីមួយ ក្នុងន័យត្រង់តែម្តង។ មន្ទីរពេទ្យដែលនៅជិតបំផុត ស្ថិតនៅចម្ងាយ ១ពាន់គីឡូម៉ែត្រ ដូចនេះ បើមាននរណាម្នាក់រលាកពោះវៀនដុះខ្នែង គាត់នឹងមានបញ្ហាធំមិនខាន។ ដូចនេះ ពលរដ្ឋម្នាក់ៗ ត្រូវឲ្យគេវះកាត់ខ្នែងពោះវៀនចោលជាមុនសិន មុននឹងអាចផ្លាស់ទៅរស់នៅទីនោះ។ នេះជារឿងធ្ងន់ធ្ងរណាស់មែនទេ? តែមិនធ្ងន់ធ្ងរដូចការក្លាយជាពលរដ្ឋនៃនគរព្រះឡើយ។ ដោយសារមនុស្សដើរតាមព្រះយេស៊ូវ ចូលចិត្តធ្វើតាមចិត្តរបស់ខ្លួនឯង មិនមែនតាមព្រះទ័យព្រះអង្គ(ម៉ាថាយ ១៦:២៥-២៧) ព្រះអង្គក៏បានបកស្រាយ អំពីអត្ថន័យនៃការក្លាយជាសាវ័ករបស់ព្រះអង្គ។ ព្រះអង្គមានបន្ទូលថា “បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ”(ខ.២៤)។ ការនេះក៏រាប់បញ្ចូលការត្រៀមខ្លួនលះបង់អ្វីៗ ដែលយើងស្រឡាញ់ខ្លាំងជាងព្រះអង្គ និងនគរព្រះអង្គផងដែរ។ ពេលណាយើងលីឈើឆ្កាង គឺយើងប្រកាសថា យើងស្ម័គ្រចិត្តឆ្លងកាត់ការកៀបសង្កត់ពីសង្គម គ្រួសារ និងសូម្បីតែការស្លាប់ក៏ដោយ ដើម្បីព្រះគ្រីស្ទ។ ក្នុងការកាត់ចិត្តខ្លួនឯង និងការលីឈើឆ្កាង យើងក៏ត្រូវស្ម័គ្រចិត្តដើរតាមព្រះអង្គផងដែរ។ នេះជាការដើរតាមការដឹកនាំរបស់ព្រះអង្គ គ្រប់ពេលវេលា ខណៈពេលដែលព្រះអង្គដឹកនាំយើងឲ្យបម្រើ និងធ្វើការលះបង់។…
Read articleព្រះអង្គស្ម័គ្រព្រះទ័យសុគត
ព្រះយេស៊ូវមិនមានការស្ទាក់ស្ទើរ ក្នុងការជួយសង្រ្គោះរាស្រ្តព្រះអង្គឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមនិយាយសង្កត់ធ្ងន់ថា ព្រះគ្រីស្ទបានស្ម័គ្រព្រះទ័យយាងចុះមកក្នុងពិភពលោក ហើយរងទុក្ខ ដើម្បីប្រោសលោះយើងឲ្យរួចពីបាប។ អត្ថបទ ព្រះគម្ពីរបានចែងថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រា ឲ្យយាងចុះមកក្នុងលោកិយ។ តែពេលដែលព្រះអង្គចាត់ព្រះរាជបុត្រាឲ្យយាងចុះមក គឺដោយសារចាប់តាំងពីអស់កល្បជានិច្ចមក ព្រះរាជបុត្រាបានយល់ព្រមយាងចុះមកក្នុងលោកិយ។ ដូចនេះ អង្គទី២នៃព្រះត្រៃឯក មិនបានស្ទាក់ស្ទើរ នៅក្នុងការយាងចុះមកក្នុងផែនដីនោះឡើយ។ តែចាប់តាំងពីអស់កល្បជានិច្ចរៀងមក ព្រះអង្គសព្វព្រះទ័យនឹងធ្វើតាមបំណងព្រះទ័យព្រះវរបិតា។ ហើយការព្រមព្រៀងរវាងព្រះវបិតា និងព្រះរាជបុត្រា បានកើតមានតាំងពីមុនកំណើតផែនដី ហើយព្រះរាជបុត្រាក៏បានស្ម័គ្រព្រះទ័យទទួលយកភាពជាមនុស្ស ព្រមទទួលការបន្ទាបបន្ថោក ក្នុងភាពជាអ្នកបម្រើ ដោយស្តាប់បង្គាប់ទាល់តែសុគត ដើម្បីប្រោសលោះរាស្រ្តព្រះអង្គ។
Read articleនៅជាប់នឹងព្រះយេស៊ូវ
ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ។ យ៉ូហាន ១៥:៤ កាលប៉ុន្មានឆ្នាំមុន យើងបាននាំឆ្មាពណ៌ខ្មៅមួយក្បាល ឈ្មោះជូណូ(Juno) ពីកន្លែងសង្រ្គោះសត្វ ចូលមករស់នៅក្នុងផ្ទះយើង ។ តាមពិតទៅ ពីដំបូង ខ្ញុំគ្រាន់តែចង់កាត់បន្ថយសត្វកណ្តុរ នៅផ្ទះយើងប៉ុណ្ណោះ តែក្រុមគ្រួសារខ្ញុំចង់បានសត្វចិញ្ចឹម។ កន្លែងសង្គ្រោះសត្វបានណែនាំយ៉ាងច្បាស់លាស់ អំពីរបៀបឲ្យចំណី នៅសប្តាហ៍ដំបូង ដើម្បីឲ្យជូណូដឹងថា ផ្ទះរបស់យើងបានក្លាយជាផ្ទះរបស់វាហើយ វាជាសមាជិកគ្រួសារយើង ហើយវានឹងមានអាហារ និងសុវត្ថិភាពជានិច្ច ក្នុងផ្ទះយើង។ ការអនុវត្តន៍ដូចនេះ នឹងធ្វើឲ្យវាត្រឡប់មកផ្ទះវិញ នៅថ្ងៃណាវាដើរចេញទៅត្រាច់ចរខាងក្រៅ។ បើយើងមិនបានដឹងអំពីផ្ទះពិតប្រាកដរបស់យើងទេ យើងនឹងចាញ់ការល្បួង ឲ្យដើរត្រាច់ចរ ស្វែងរកសេចក្តីល្អ សេចក្តីស្រឡាញ់ និងអត្ថន័យជីវិត នៅកន្លែងខុស។ បើយើងចង់រកឃើញជីវិតពិត ចូរយើងនឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលបានប្រាប់យើង ឲ្យនៅជាប់ព្រះអង្គ(យ៉ូហាន ១៥:៤)។ អ្នកប្រាជ្ញព្រះគម្ពីរឈ្មោះ ហ្វ្រេដឺរិក ដេល ប្រ៊ូន័រ(Frederick Dale Bruner) បាននិយាយសង្កត់ធ្ងន់ថា ពាក្យនៅជាប់ (ស្រដៀងនឹងពាក្យ មានទីលំនៅ) ធ្វើឲ្យយើងនឹកចាំអំពីគ្រួសារ និងផ្ទះ។ ព្រះយេស៊ូវក៏បានធ្វើការបកស្រាយ ដោយមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីខ្នែងដែលនៅជាប់នឹងដើមទំពាំងបាយជូរ។ ដើម្បីឲ្យខ្នែងទំពាំងបាយជូររស់…
Read articleស្វែងរកកម្លាំងក្នុងព្រះ
ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ។ ២កូរិនថូស ១២:៩ កីឡាករបាល់ទាត់ឈ្មោះ គ្រីស្ទាន ប៉ូលីសិគ(Christian Pulisic) បានរងរបួសជាច្រើនដង ដែលនាំឲ្យមានផលប៉ះពាល់មកលើអាជីពរបស់គាត់។ បន្ទាប់ពីគាត់បានដឹងថា គាត់នឹងមិនបានចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ គាត់មានការខកចិត្តយ៉ាងខ្លាំង តែគាត់ក៏បានពិពណ៌នា អំពីរបៀបដែលព្រះទ្រង់បានបើកបង្ហាញព្រះអង្គទ្រង់ដល់គាត់។ គាត់ក៏មានប្រសាសន៍ថា “ខ្ញុំតែងតែចូលទៅក្នុងព្រះវត្តមានព្រះ ហើយព្រះអង្គក៏បានប្រទានកម្លាំង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំតែងតែមាននរណាម្នាក់នៅក្បែរខ្ញុំជានិច្ច។ បើខ្ញុំមិនដឹងថាព្រះទ្រង់គង់នៅជាមួយខ្ញុំទេ នោះខ្ញុំមិនដឹងថា ខ្ញុំអាចធ្វើការទាំងអស់នេះបានដោយរបៀបណាទេ”។ ទីបំផុតលោកប៉ូលីសិគក៏បានជះឥទ្ធិពលដ៏សំខាន់ ពេលដែលគេប្រកួតជំនួសគាត់ ក្នុងការប្រកួតបន្ទាប់។ គាត់ក៏បាននាំគេប្រើយុទ្ធសាស្រ្តដ៏ឆ្លាតវ័យ ដែលនាំឲ្យក្រុមគាត់ឈ្នះការប្រកួត ហើយបានចូលប្រកួតវគ្គផ្តាច់ព្រាត់។ បទពិសោធន៍នេះ បានបង្រៀនគាត់ថា យើងតែងតែអាចចាត់ទុកភាពកម្សោយរបស់យើង ជាឱកាសឲ្យព្រះទ្រង់បើកសម្ដែងព្រះចេស្ដាដែលមិនអាចវាស់បាន។ លោកិយបង្រៀនយើងឲ្យពឹងផ្អែកទៅលើកម្លាំងខ្លួនឯង ពេលណាយើងជួបបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ ប្រាជ្ញាក្នុងព្រះគម្ពីរបានបង្រៀនយើងថា ព្រះគុណ និងព្រះចេស្តាព្រះ ជួយឲ្យយើងមានកម្លាំង ក្នុងកាលៈទេសៈដែលពិបាកបំផុត(១កូរិនថូស ១២:៩)។ ដូចនេះ យើងអាចបោះជំហាន ដោយទំនុកចិត្ត ដោយទទួលស្គាល់ថា ព្រះអង្គមិនដែលឲ្យយើងប្រឈមមុខដាក់ទុក្ខលំបាក តែម្នាក់ឯងនោះឡើយ។ “ភាពកម្សោយ”របស់យើង ក្លាយជាឱកាស ឲ្យព្រះទ្រង់បង្ហាញព្រះចេស្តា ដោយប្រទានកម្លាំង និងទ្រទ្រង់យើង(ខ.៩-១០)។ ដូចនេះ…
Read article