ប្រភពនៃបញ្ហា

ឱ​ព្រះអង្គ​អើយ សូម​បង្កើត​ចិត្តបរិសុទ្ធ​នៅក្នុង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹមត្រូវ​ឡើង។ ទំនុកដំកើង ៥១:១០ កាលពី​ឆ្នាំ១៨៥៤ ប្រជាជន​រាប់ពាន់​នាក់ បាន​បាត់បង់ជីវិត នៅ​ទី​ក្រុង​ឡុងដ៍។ គេ​យល់ឃើញ​ថា ពួក​គេ​ប្រហែលជា​បាន​ស្លាប់ ដោយសារ​ខ្យល់អាកាស​មាន​ជាតិពុល ព្រោះ​នៅ​សម័យ​នោះ ធាតុអាកាស​ក្តៅ​ខុស​រដូវ បាន​ដុត​កម្តៅ​ទន្លេ​ថេម ដែល​មាន​ក្លិនស្អុយ​ទឹក​លូរ បណ្តាល​ឲ្យមាន​ក្លិនស្អុយ​កាន់តែ​ខ្លាំងឡើង ដល់​ថ្នាក់​គេ​ហៅ​ទឹកទន្លេ​នោះ​ថា “ទន្លេ​មហា​ស្អុយ”។ តែ​ក្លិន​ក្នុង​ខ្យល់អាកាស មិនមែន​ជា​បញ្ហា​អាក្រក់​បំផុត​ឡើយ។ លោក​បណ្ឌិត ចន ស្នូ(Dr. John Snow) បាន​ធ្វើការ​ស្រាវជ្រាវ រក​ឃើញថា ទឹក​ទន្លេ​ថេម​មាន​មេរោគ ដែល​បណ្តាល​ឲ្យ​មានការ​រាតត្បាត​ជំងឺអាសន្នរោគ។ មនុស្សយើង​បានដឹង​អំពី​វិបត្តិ​មួយទៀត ដែល​មាន​ក្លិនស្អុយ​សាយភាយ​ដល់​ផ្ទៃមេឃ។ យើង​កំពុង​រស់នៅ ពិភពលោក​ដែល​ប្រេះ​បែក ហើយ​យើង​ងាយ​នឹង​មានការ​យល់​ច្រឡំ អំពី​ប្រភព​នៃ​បញ្ហា​នេះ បាន​ជា​យើង​ព្យាយាម​ព្យាបាល​រោគសញ្ញា តែ​មិន​អាច​ព្យាបាល​ជំងឺ​នោះ​បាន។ កម្មវិធី​សង្គម និង​គោលនយោបាយ​ប្រកបដោយ​ប្រាជ្ញា មាន​ប្រយោជន៍​ខ្លះ​ៗ​ដែរ តែ​គ្មាន​អំណាច​កាត់​ផ្តាច់​ឫស​គុល​នៃ​ជំងឺ​របស់​សង្គម ដែល​ជា​ចិត្ត​មាន​ពេញដោយ​អំពើបាប។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “គ្មានអ្វី​ពី​ខាងក្រៅ ចូល​ទៅ​ក្នុង​ខ្លួនមនុស្ស ដែល​អាច​នឹង​ធ្វើឲ្យ​ស្មោកគ្រោក​បាន”(មា​កុ ៧:១៥)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​សំដៅ​ទៅលើ​ជំងឺ​ផ្លូវកាយ​ឡើយ(ម៉ាកុស ៧:១៥)។ ផ្ទុយទៅវិញ ព្រះអង្គ​កំពុង​បង្ហាញ​ធាតុ​ពិត​នៃ​បញ្ហា​ខាងវិញ្ញាណ​របស់​យើង​ម្នាក់​ៗ។ ​ព្រះអង្គ​មាន​បន្ទូល​ថា “គឺជា​សេចក្តី​ដែល​ចេញពី​មនុស្ស​មក​ទេតើ…

Read article
កេរដំណែលនៃមិត្តភាព

មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់វេលា ឯ​បងប្អូន​ក៏​កើតមក​សំរាប់​គ្រាលំបាក​ដែរ។ សុភាសិត ១៧:១៧ ខ្ញុំ​បាន​ជួប​គាត់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ កាល​ខ្ញុំ​កំពុង​បង្រៀន​មុខវិជ្ជា​ភាសា​អង់គ្លេស និង​កីឡា​បាល់បោះ នៅ​វិទ្យាល័យ ហើយ​គាត់​ជា​សិស្ស​ដែល​មាន​កម្ពស់​ខ្ពស់ និង​មាឌធំ។ មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ចូលក្នុង​ក្រុមកីឡា​បាល់បោះ​របស់ខ្ញុំ ហើយក៏​បាន​ចូលរៀន​ក្នុង​ថ្នាក់​ដែល​ខ្ញុំ​បង្រៀន។ មិត្តភាព​ក៏បាន​កើតមាន​រវាង​យើង​ទាំងពីរ។ មិត្តភក្ដិ​ដដែល​នេះ​ក៏បាន​បម្រើការ ជាមួយ​ខ្ញុំ ជា​អ្នក​កែសម្រួល​អត្ថបទ​ជាមួយ​ខ្ញុំ អស់​ជាច្រើន​ឆ្នាំ។ ក្នុង​ពិធី​ចូលនិវត្តន៍​របស់ខ្ញុំ គាត់​ក៏បាន​ឡើង​ចែកចាយ អំពី​កេរដំណែល​នៃ​មិត្តភាព​ដែល​យើង​មាន​ជាមួយគ្នា តាំង​ពី​យូរ​មក​ហើយ។ ចុះ​ចំណែក​ឯ​មិត្តភក្តិ​ដែល​មាន​ចំណងទាក់ទង​ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​លើកទឹកចិត្ត​យើង និង​នាំយើង​ចូល​ទៅ​ជិត​ព្រះយេស៊ូវ​? បទ​គម្ពីរ​សុភាសិត​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា មិត្តភាព​មាន​ធាតុផ្សំ​ពីរ​យ៉ាង ដែល​បាន​លើកទឹកចិត្ត​យើង។ ទីមួយ មិត្ត​ភក្តិ​ពិតប្រាកដ​ផ្តល់​ឲ្យ​យើង​នូវ​យោបល់​ដ៏​មានតម្លៃ ទោះ​វា​ជា​យោបល់ ដែល​គាត់​ពិបាក​ឲ្យ ឬ​យើង​ពិបាក​ទទួល​ក៏ដោយ(២៧:៦) គឺ​ដូច​មាន​សេចក្តី​ចែងថា : “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ”។ ទីពីរ មិត្ត​ភក្តិ​ដែល​នៅ​ក្បែរ​យើង ហើយ​ងាយ​ទំនាក់ទំនង មាន​សារៈសំខាន់ ក្នុង​ពេល​ដែល​មានរឿង​វិបត្តិ គឺ​ដូច​មាន​សេចក្តី​ចែងថា : “អ្នកមួយ​ដែល​នៅ​ជិតខាង​ខ្លួន នោះ​វិសេស​ជាង​បងប្អូន​ដែល​នៅ​ឆ្ងាយ​វិញ”(ខ.១០)។ ការ​ធ្វើដំណើរ​ក្នុង​ជីវិត តែម្នាក់ឯង មិនមែន​ជាការល្អ​ទេ។ គឺ​ដូចដែល​ស្តេច​សាឡូម៉ូន​បាន​កត់សំគាល់​ថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅតែ​ឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន”(សាស្ដា…

Read article
តើប្រកបដោយប្រាជ្ញា ឬល្ងង់ខ្លៅ?

ដូច្នេះ កុំ​ឲ្យ​ខ្លៅល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះហឫទ័យ​ព្រះអម្ចាស់​វិញ។ អេភេសូរ ៥:១៧ កាល​ខ្ញុំ​មាន​អាយុ១០ឆ្នាំ ខ្ញុំ​បាន​ទិញ​កាសែត​ម៉ាញេ​មួយ ពី​មិត្ត​ភក្តិ​ម្នាក់ ក្នុង​ក្រុម​យុវជន។ កាសែត​ចម្រៀង​នោះ មាន​ផ្ទុក​ទៅ​ដោយបទ​ចម្រៀង​របស់​ក្រុម​ចម្រៀង​គ្រីស្ទបរិស័ទ​សម័យ​ទំនើប។ ប៉ា​របស់ខ្ញុំ​បាន​ចម្រើន​វ័យ​ធំឡើង​ក្នុង​គ្រួសារ​កាន់សាសនា​ហិណ្ឌូ តែ​ក្រោយមក គាត់​ក៏បាន​ទទួល​ជឿ​ព្រះយេស៊ូវ​។ គាត់​មិន​គាំទ្រ​ឲ្យ​ខ្ញុំ​ស្តាប់​បទចម្រៀង​ទាំងនោះ​ទេ។ គាត់​គ្រាន់តែ​ចង់​ឲ្យ​យើង​យក​បទចម្រៀង​​ថ្វាយបង្គំ​មក​ចាក់​ស្តាប់​ក្នុង​ផ្ទះ​យើង​ប៉ុណ្ណោះ។ ខ្ញុំ​ក៏បាន​ពន្យល់​ប្រាប់​គាត់​ថា បទចម្រៀង​ទាំងនោះ​ជា​បទចម្រៀង​របស់​ក្រុម​ចម្រៀង​គ្រីស្ទាន​ទេ តែ​គាត់​នៅតែ​មិន​ផ្លាស់​ប្តូរ​គំនិត។ មួយ​រយៈ​ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្ញុំ​ឲ្យ​សាក​ស្តាប់​បទចម្រៀង​ទាំងនោះ​ឲ្យបាន​មួយ​សប្តាហ៍ ហើយ​ធ្វើការ​សង្កេត​មើល​ថា បទចម្រៀង​ទាំងនោះ​នាំ​ខ្ញុំ ចូល​ទៅ​ជិត​ព្រះ ឬ​នាំ​ខ្ញុំ​ឆ្ងាយ​ពី​ព្រះអង្គ។ នេះ​ជា​យោបល់​ប្រកប​ដោយ​ប្រាជ្ញា ដែល​មាន​ប្រយោជន៍។ មានរឿង​ជាច្រើន​ក្នុង​ជីវិត ដែល​យើង​អាច​ដឹង​ច្បាស់​ថា ជា​រឿង​ត្រឹមត្រូវ ឬ​ខុស តែ​ជា​ញឹកញាប់ មានរឿង​ជាច្រើន ដែល​យើង​មានការ​ពិបាក​ក្នុង​ការពិភាក្សា​គ្នា​រក​ខុស​ត្រូវ(រ៉ូម ១៤:១-១៩)។ ហេតុនេះ​ហើយ យើង​អាច​ស្វែងរក​ប្រាជ្ញា ក្នុង​ព្រះគម្ពីរ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ សាវ័ក​ប៉ុល​បាន​លើកទឹកចិត្ត​អ្នកជឿ​ព្រះ នៅ​ទីក្រុង​អេភេសូរ​ថា “ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នករាល់គ្នា​ដើរ​យ៉ាងណា កុំ​ឲ្យ​ដើរ​ដូចជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវតែ​ដើរ​ដោយមាន​ប្រាជ្ញា​វិញ”(អេភេសូរ ៥:១៥)។ សាវ័ក​ប៉ុល​ដឹង​ថា គាត់​មិន​អាច​មាន​វត្តមាន​នៅជា​មួយ​ពួក​គេ នៅ​ទីនោះ ជា​រៀង​រហូត ឬ​ផ្តល់​យោបល់​ឲ្យ​បាន​គ្រប់ពេល​នោះ​ឡើយ។ បើ​ពួក​គេ​ចង់ “​លៃ​យក​ឱកាស​ឲ្យ​ទាន់ពេល ពីព្រោះ​សម័យនេះ​អាក្រក់​ណាស់”…

Read article
ចូរ​យើង​កុំ​ថប់​បារម្ភ​អំពី​រឿង​អ្វី​ឡើយ

ចូរ​យើង​កុំ​ថប់​បារម្ភ​អំពី​រឿង​អ្វី​ឡើយ ការ​ព្រួយ និង​ការ​ថប់​បារម្ភ​តែង​តែ​ឆក់​យក​ក្តី​អំណរ​ចេញ​ពី​យើង។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​រក​ឃើញ​ភាព​ធូរ​ស្បើយ រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​របស់​យើង​បាន? នៅ​ថ្ងៃ​នេះ លោក​គ្រូ អ ស៊ី ស្ព្រោល (R.C. Sproul) លើក​ទឹក​ចិត្ត​យើង ឲ្យ​ស្វែង​រក​ក្តី​អំណរ​ជា​ថ្មី នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល ជា​មួយ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ តាម​រយៈ​ការ​អធិស្ឋាន។ អត្ថបទ តើ​អ្នក​កំពុង​ព្រួយ​បារម្ភ​អំពី​អ្វី? «កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤:៦–៧)។ តើ​ការ​បង្រៀន​ក្នុង​ខ​នេះ ស្តាប់​ទៅ​ដូច​ការ​បង្រៀន​របស់​នរណា? យើង​ហាក់​ដូច​ជា​ស្ទើរ​តែ​អាច​និយាយ​បាន​ថា សាវ័ក ប៉ុល បាន​ទៅ​ស្តាប់​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ​ដោយ​ផ្ទាល់ និង​ការ​បង្រៀន​របស់​ព្រះ​អង្គ ទៅ​កាន់​ពួក​សិស្ស កុំ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ​អំពី​រឿង​អ្វី​ឡើយ (ម៉ាថាយ ៦:២៥)។ ការ​ព្រួយ​បារម្ភ និង​ថប់​បារម្ភ​សុទ្ធ​តែ​អាច​ឆក់​យក​ក្តី​អំណរ​ចេញ​ពី​ជីវិត​យើង តើ​មែន​ទេ? ការ​ថប់​បារម្ភ​គឺ​ជា​ការ​ភ័យ​ខ្លាច។ ការ​ភ័យ​ខ្លាច​ជា​ខ្មាំង​សត្រូវ​នៃ​ក្តី​អំណរ។ យើង​ពិបាក​មាន​អំណរ ពេល​ណា​យើង​មាន​ការ​ភ័យ​ខ្លាច ពេល​ណា​យើង​ព្រួយ​បារម្ភ ពេល​ណា​យើង​ខ្វល់​ខ្វាយ។ ប៉ុន្តែ…

Read article
ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង

មិន​ត្រូវ​សងសឹក ឬ​ចង​គំនុំ​គុំគួន​នឹង​ពួក​កូនចៅ​របស់​សាសន៍​ឯង​ឡើយ គឺ​ត្រូវឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង​វិញ អញ​នេះ​ជា​ព្រះយេហូវ៉ា។ លេវី​វិន័យ ១៩:១៨ ក្នុងអំឡុងពេល​មានការ​បិទ​ខ្ទប់ និង​រស់នៅ​ដាច់ដោយឡែក​ពី​គ្នា ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​​វី​រូស​កូ​រ៉ូ​ណា ខ្ញុំ​បាន​នឹក​ចំា​ពាក្យ​សម្តី ក្នុង​សំបុត្រ​ដែល​លោក​ម៉ា​ធីន លូស័​រ ឃីង Jr(Martin Luther King Jr.) បាន​សរសេរ​ពី​ក្នុង​គុក នៅ​ទី​ក្រុង​បឺមីងហាំ។ គាត់​បាន​និយាយ​អំពី​ភាព​អយុត្តិធម៌ ដោយ​លើកឡើង​ថា គាត់​មិន​អាច​អង្គុយ​ស្ងៀម នៅក្នុង​ទីក្រុង​មួយ ដោយ​មិន​ធ្វើអ្វី​សោះ ហើយ​​មិន​ខ្វល់​អំពី​រឿង​ដែល​កំពុង​កើតឡើង ក្នុង​ទីក្រុង​មួយទៀត​នោះ​ឡើយ។ គាត់​មានប្រសាសន៍​ថា “យើង​កំពុង​ជាប់​នៅក្នុង​បណ្តាញ​ដែល​ចង​ភ្ជាប់គ្នា​ទៅវិញទៅមក ដូច​ខ្សែអំបោះ​ដែល​ត្បាញ​ចូលគ្នា​ជា​ក្រណាត់។ ការអ្វី​ដែល​មក​ផល​ប៉ះពាល់​មក​លើ​មនុស្ស​ម្នាក់​ដោយ​ផ្ទាល់ គឺ​មានផល​ប៉ះពាល់​មក​លើ​មនុស្ស​ទាំងអស់ ដោយប្រយោល”។ ដូចគ្នា​នេះ​ដែរ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត១៩ យើង​អាច​សង្កេតឃើញ​ចំណង​ទាក់​ទង នៅ​តាម​បណ្តា​ទីក្រុង និង​ប្រទេស​ក្នុង​ពិភពលោក ដែល​បាន​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​រ៉ូ​ណា។ បាន​សេចក្តី​ថា រឿង​អ្វី​ដែល​មានផល​ប៉ះពាល់​មក​លើ​ទីក្រុង​មួយ​មិនយូរ​ប៉ុន្មាន អាច​មានផល​ប៉ះពាល់​មក​លើ​ទីក្រុង​មួយទៀត។ ជាច្រើន​សតវត្សរ៍​មក​ហើយ ដែល​ព្រះ​ទ្រង់​បាន​បង្រៀន​រាស្រ្ត​ព្រះអង្គ អំពី​របៀប​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកដទៃ។ ព្រះអង្គ​បាន​ប្រទាន​ក្រឹត្យវិន័យ​តាមរយៈ​លោក​ម៉ូសេ ដើម្បី​ដឹកនាំ​ពួក​អ៊ីស្រាអែល និង​ជួយ​ពួក​គេ​ឲ្យ​រស់នៅ​ជា​មួយ​គ្នា។ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា “មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នកជិតខាង​ឯង​ដែរ”(លេវី​វិន័យ ១៩:១៦) ហើយ​មិន​ត្រូវ​សងសឹក​មក​លើ​អ្នកដទៃ តែ​ត្រូវ “ស្រឡាញ់​អ្នកជិតខាង​ឲ្យ​ដូច​ខ្លួនឯង”(ខ.១៨)។ ព្រះអង្គ​ជ្រាប​ថា…

Read article
អរព្រះគុណព្រះ នៅពេលដែលថ្ងៃច័ន្ទមកដល់

គ្មានអ្វី​វិសេស​ដល់​មនុស្សជា​ជាង​ការ​ស៊ី​ហើយ​ផឹក​ទេ ព្រមទាំង​ឲ្យ​ចិត្តបាន​រីករាយ​សប្បាយ ដោយ​ផល​នៃ​ការដែល​ខ្លួន​បាន​ធ្វើ​ផង។ សាស្តា ២:២៤ ខ្ញុំ​ធ្លាប់​មាន​ការ​ភ័យខ្លាច ចំពោះ​ថ្ងៃច័ន្ទ។ ជួនកាល ពេលណា​ខ្ញុំ​ចុះពី​រថភ្លើង ដើរទៅ​កន្លែង​ធ្វើការ ខ្ញុំ​ក៏បាន​អង្គុយ​នៅ​ស្ថានីយ​រថភ្លើង ដោយ​ព្យាយាម​ពន្យារពេល​យ៉ាងហោចណាស់​ឲ្យបាន​ពីរបី​នាទី មុននឹង​ដើរទៅ​រក​អាគា​ការិយាល័យ។ បេះដូង​ខ្ញុំ​ក៏បាន​ដើរ​ញាប់ ខណៈ​ពេល​ដែល​ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាច​មិនបាន​បញ្ចប់​កិច្ចការ ឲ្យបាន​មុន​ថ្ងៃ​ផុតកំណត់ និង​មិន​ចង់​ជួប​ចៅហ្វាយនាយ​ដែល​មានការ​ផ្លាស់​ប្តូរ​អារម្មណ៍​ឆាប់រហ័ស។ អ្នកខ្លះ​អាច​មានការ​ពិបាក នៅក្នុង​ការ​ចូល​ទៅ​ក្នុង​សប្តាហ៍​មួយទៀត ដែល​មានការ​ព្រួយបារម្ភ​ច្រើន។ យើង​ប្រហែល​មាន​អារម្មណ៍​ថា ពិបាក​ពេក ឬ​គេ​មិន​ឲ្យ​តម្លៃ​យើង នៅ​កន្លែង​ធ្វើ​ការ។ ស្តេច​សាឡូម៉ូន​បាន​ពិពណ៌នា អំពី​ការ​លំបាក​នៃ​ការងារ យ៉ាងដូច​នេះ​ថា “ដ្បិត​ក្នុង​អស់ទាំង​ការដែល​មនុស្ស​ធ្វើ និង​សេចក្តី​ដែល​ចិត្ត​ខំ​បង្កើត គឺជា​ការនឿយហត់​ដែល​ខ្លួន​ខំធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើមាន​ផល​អ្វីខ្លះ? ពីព្រោះ​អស់ទាំង​ថ្ងៃ​នៃ​អ្នកនោះ​មាន​សុទ្ធតែ​សេចក្តី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធតែ​លំបាក​ទទេ”(សាស្តា ២:២២-២៣)។ បទ​គម្ពីរ​នេះ​មិនបាន​ប្រាប់​យើង អំពី​ការងារ​ដែល​មានការ​ពិបាក​តិច​ជាង ឬ​មាន​រង្វាន់​ច្រើនជាង​នោះ​ទេ តែ​បាន​បង្រៀន​យើង ឲ្យ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​យើង(ខ.២៤)។ ទោះ​ការងារ​យើង​មានការ​ពិបាក​យ៉ាងណាក៏ដោយ បទ​គម្ពីរ​សាស្តា​បាន​លើកទឹកចិត្ត​យើង ឲ្យ “រក​ឃើញ​ការ​ស្កប់ចិត្ត” នៅក្នុង​ការងារ​នោះ ដោយ​ជំនួយ​មក​ពី​ព្រះ(ខ.២៤)។ ការ​ស្កប់ចិត្ត​នោះ​ប្រហែល​កើតមាន ពេលណា​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​បង្ហាញ​ចេញ​នូវ​ចារិក​លក្ខណៈ​ដូច​ព្រះគ្រីស្ទ។ ឬនៅ​ពេល​ដែល​យើង​បានឮ​នរណា​ម្នាក់​បាន​ទទួល​ព្រះពរ តាមរយៈ​កិច្ចការ​របស់​យើង។ ឬក៏​នៅពេល​ដែល​យើង​នឹក​ចាំ អំពី​ប្រាជ្ញា ដែល​ព្រះ​ទ្រង់ប្រទាន ដើម្បី​ប្រឈមមុខ​ដាក់​ស្ថានភាព​ដ៏​ពិបាក​ជាដើម។ ទោះ​ការងារ​យើង​មានការ​ពិបាក…

Read article