បានទទួលការលើកទឹកចិត្តក្នុងព្រះ
ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង។ ១សាំយ៉ូអែល ២៣:១៦ កាលពីឆ្នាំ១៩២៥ លោកឡងស្តុន យូស៍(Langston Hughes) ជាអ្នកនិពន្ធសៀវភៅដែលបានបណ្តាលចិត្តមនុស្សជាច្រើន។ គាត់បានធ្វើការជាអ្នកជូតសម្អាតតុក្នុងភោជនីយដ្ឋាន នៅសណ្ឋាគារមួយ។ គាត់ក៏បានដឹងថា លោកវ៉ាឆែល លីនស៊ី(Vachel Lindsey) ជាកវីកំណាព្យដែលគាត់បានកោតសរសើរ កំពុងស្នាក់នៅជាភ្ញៀវនៅទីនោះ។ លោកយូស៍ក៏យកកំណាព្យរបស់ខ្លួន ទៅសៀតចូលតាមទ្វារបន្ទប់របស់លោកលីនស៊ី ហើយក្រោយមក លោកលីនស៊ីក៏បានអានកំណាព្យនោះ ជាសាធារណៈ ដោយកោតសរសើរគាត់ យ៉ាងក្លៀវក្លា។ ការលើកទឹកចិត្តរបស់លោកលីនស៊ី ក៏បាននាំឲ្យលោកយូស៍ទទួលបានអាហាររូបករណ៍នៅសកលវិទ្យាល័យ ដែលការនេះក៏បានជួយឲ្យគាត់បន្តដំណើរឆ្ពោះទៅរកភាពជោគជ័យ នៅក្នុងអាជីពជាអ្នកនិពន្ធ។ ការលើកទឹកចិត្តបន្តិចបន្តួច អាចនាំមកនូវភាពជោគជ័យ ជាពិសេស នៅពេលដែលការលើកទឹកចិត្ត នៅក្នុងព្រះ។ ព្រះគម្ពីរបានចែងអំពីរឿង ដែលដាវីឌ កំពុងរត់គេចពីស្តេចសូល ដែលកំពុងព្យាយាមសម្លាប់គាត់។ យូណាថាន ដែលជាបុត្រារបស់ស្តេចសូលក៏បានស្វែងរកដាវីឌ ហើយក៏បានជួយឲ្យគាត់រកឃើញកម្លាំងក្នុងព្រះ។ គាត់បានប្រាប់ដាវីឌថា “កុំឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល”(១សាំយ៉ូអែល ២៣:១៥-១៧)។ យ៉ូណាថាននិយាយត្រូវ។ ដាវីឌនឹងក្លាយជាស្តេច។ គន្លឹះដែលនាំឲ្យការលើកទឹកចិត្តរបស់យ៉ូណាថាន មានប្រសិទ្ធភាព គឺដោយសារគាត់បានប្រើពាក្យ “ក្នុងព្រះ”(ខ.១៦)។ តាមរយៈព្រះយេស៊ូវ ព្រះទ្រង់ប្រទានយើងនូវ…
Read articleការប្រើអំណោយទានរបស់យើង
គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក។ ១ពេត្រុស ៤:១០ កាលពីឆ្នាំ២០១៣ តារាភាពយន្តអង់គ្លេស ឈ្មោះ ដាវីឌ ស៊ូឈែត(David Suchet) កំពុងតែជាប់ថតភាគចុងក្រោយ នៃខ្សែភាពយន្តសម្រាប់កម្មវិធីទូរទស្សន៍ ដោយដើរតួរជាលោកហឺឃីលី ភយរ៉ត(Hercule Poirot) ជាអ្នកស៊ើបអង្កេតប៊ែលហ្សិក និងជាមនុស្សជាទីស្រឡាញ់ របស់កញ្ញា អាហ្កាថា គ្រីស្ទី(Agatha Christie) ហើយក៏បានសម្តែងនៅលើឆាកផងដែរ។ ពេលនោះ ជាពេលដែលគាត់មានការសម្តែងជា “តួអង្គសំខាន់បំផុត ក្នុងជីវិតគាត់”។ ក្នុងអំឡុងពេលដ៏មមាញឹកនោះ គាត់ក៏បានថតសម្លេងអានព្រះគម្ពីរប៊ីបទាំងមូល ពីកណ្ឌលោកុប្បត្តិ ដល់កណ្ឌវិវរណៈ ដែលជាសរុប មាន៧៥២៧០២ពាក្យ និងចំណាយពេល២០០ម៉ោង។ លោកស៊ូឈែតបានទទួលជឿព្រះយេស៊ូវ បន្ទាប់ពីគាត់បានអានកណ្ឌគម្ពីររ៉ូម នៅក្នុងព្រះគម្ពីរមួយក្បាល ដែលគាត់បានឃើញ នៅក្នុងបន្ទប់សណ្ឋាគារ។ គាត់ក៏បានហៅគម្រោងនោះថា ការសម្រេចក្តីបំណងធំដែលគាត់មាន ២៧ឆ្នាំហើយ។ គាត់មានអារម្មណ៍ថា គាត់បានទទួលការបណ្តាលចិត្ត។ គាត់បានធ្វើការសិក្សាស្រាវជ្រាវជាច្រើន បានជាគាត់មិនបង្អង់យូរ ហើយក៏បានចាប់ផ្តើមធ្វើការបម្រើព្រះតែម្តង។ បន្ទាប់មក គាត់ក៏បានបរិច្ចាគប្រាក់ខែរបស់គាត់។ ការដែលគាត់បានថតសម្លេងអានព្រះគម្ពីរ ក្នុងពេលដ៏មមាញឹក គឺជាគំរូដែលបានបណ្តាលចិត្តអ្នកដទៃ ឲ្យថ្វាយសិរីល្អដល់ព្រះ ដោយប្រើអំណោយទានរបស់ខ្លួន ដើម្បីបម្រើព្រះ និងអ្នកដទៃ។…
Read articleចែកចាយដំណឹងល្អ ដោយមិនខ្លាចចិត្ត
[អធិស្ឋាន]ឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ។ អេភេសូរ ៦:១៩ ខ្ញុំ និងឃែតធ័ររីន(Catherine) ជាមិត្តល្អនឹងគ្នា កាលរៀននៅវិទ្យាល័យ។ ពេលណាយើងមិនបានជជែកគ្នាតាមទូរស័ព្ទ យើងក៏បានសរសេរនៅលើក្រដាសតូចមួយ ហុចឲ្យគ្នាទៅវិញទៅមក ដើម្បីរៀបគម្រោងទៅគេងនៅផ្ទះគាត់ ឬនៅផ្ទះខ្ញុំ។ ជួនកាល យើងជិះសេះជាមួយគ្នា ហើយជាដៃគូ ក្នុងការធ្វើកិច្ចការសាលា។ នៅពេលរសៀលថ្ងៃអាទិត្យមួយ ខ្ញុំក៏បានចាប់ផ្តើមគិតអំពីឃែតធ័រីន។ គ្រូគង្វាលរបស់ខ្ញុំបានចែកចាយ នៅពេលព្រឹកនោះ អំពីរបៀបទទួលជីវិតអស់កល្បជានិច្ច ហើយខ្ញុំដឹងថា មិត្តភក្តិម្នាក់នេះមិនទាន់ជឿការបង្រៀនក្នុងព្រះគម្ពីរ ដូចខ្ញុំឡើយ។ ខ្ញុំក៏មានចិត្តចង់ទូរស័ព្ទទៅនាង ដើម្បីពន្យល់នាង អំពីរបៀបដែលនាងអាចមានទំនាក់ទំនងជាមួយព្រះយេស៊ូវ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានការស្ទាក់ស្ទើរ ព្រោះខ្ញុំខ្លាចនាងបដិសេធមិនព្រមជឿអ្វីដែលខ្ញុំនិយាយប្រាប់នាង ហើយលែងមកក្បែរខ្ញុំទៀត។ ខ្ញុំគិតថា ការភ័យខ្លាចនេះ បាននាំឲ្យមនុស្សជាច្រើនមិនហ៊ាននិយាយប្រាប់គេ អំពីព្រះ។ សូម្បីតែសាវ័កប៉ុលក៏ត្រូវសុំឲ្យគេអធិស្ឋាន “ឲ្យគាត់បានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ”(អេភេសូរ ៦:១៩)។ យើងមិនអាចជៀសវាងហានិភ័យ នៅក្នុងការផ្សាយដំណឹងល្អនោះឡើយ តែសាវ័កប៉ុលបានមានប្រសាសន៍ថា គាត់ជា “ទូតរបស់ព្រះគ្រីស្ទ” ជាអ្នកនាំព្រះរាជសាររបស់ព្រះ(ខ.២០)។ យើងក៏អញ្ចឹងដែរ។ បើគេបដិសេធមិនព្រមជឿព្រះរាជសារដែលយើងចែកចាយ នោះពួកគេក៏កំពុងតែបដិសេធព្រះដែលបានផ្ញើព្រះរាជសារផងដែរ។ ព្រះទ្រង់ក៏ទទួលរងការបដិសេធន៍ជាមួយយើងផងដែរ។ ដូចនេះ តើមានអ្វីបណ្តាលចិត្តយើងឲ្យចង់និយាយប្រាប់គេ? គឺដោយសារយើងខ្វល់អំពីពួកគេ…
Read articleជ្រើសរើសយកការអបអរអ្នកដទៃ
ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្តីពុករលួយដល់ឆ្អឹងវិញ។ សុភាសិត ១៤:៣០ អ្នកស្រីម៉ារីលីន មែកឃិនថាយអ័រ(Marilyn McEntyre) ជាអ្នកនិពន្ធ ដែលបានចែកចាយរឿង ដែលគាត់បានរៀនសូត្រពីមិត្តភក្តិរបស់គាត់ម្នាក់ ដែលបាននិយាយថា “ផ្ទុយនឹងការច្រណែន គឺការអបអរ”។ មិត្តភក្តិគាត់មានភាពពិការខាងរូបកាយ និងមានការឈឺចាប់រ៉ាំរ៉ៃ ដែលបានធ្វើឲ្យគាត់មានការពិបាក នៅក្នុងការប្រើអំណោយទានរបស់គាត់ តែគាត់នៅតែអាចមានក្តីអំណរ ហើយអបអរជាមួយអ្នកដទៃ ដោយនាំមកនូវ “ការដឹងគុណនៅក្នុងរឿងនីមួយៗដែលគាត់បានជួប” មុនពេលគាត់លាចាកលោក។ ខ្ញុំនៅតែចាប់អារម្មណ៍ចំពោះពាក្យដែលគាត់ថា “ផ្ទុយនឹងការច្រណែន គឺការអបអរ” ដោយពាក្យនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីមិត្តភក្តិរបស់ខ្ញុំ ដែលហាក់ដូចជាមានក្តីអំណរដ៏ពិត និងជ្រាលជ្រៅដូចនេះ ចំពោះអ្នកដទៃ ដោយគ្មានការប្រៀបធៀប។ ការច្រណែន ជាអន្ទាក់ដែលងាយនឹងឲ្យយើងធ្លាក់ចូល។ វាប្រើភាពងាយរងគ្រោះ របួស និងការភ័យខ្លាចរបស់យើង ដោយខ្សឹបដាក់យើងថា បើយើងបានល្អជាងអ្នកនេះ ឬអ្នកនោះ យើងនឹងមិនពិបាក ហើយនឹងមិនមានអារម្មណ៍មិនសប្បាយចិត្តនោះឡើយ។ សាវ័កពេត្រុសបានរំឭកអ្នកជឿថ្មីនៅក្នុងកណ្ឌគម្ពីរសំបុត្រ ពេត្រុសទី១ ជំពូក២ថា វិធីតែមួយ ដើម្បី “លះបង់ចោល” អស់ទាំងពុតមាយា និងការច្រណែន គឺត្រូវចាក់ឫសជ្រៅ ទៅក្នុងសេចក្តីពិត ដើម្បីបានភ្លក់ឲ្យដឹងថា “ព្រះអម្ចាស់ទ្រង់ល្អមែន”(ខ.១-៣)។ យើងអាច…
Read articleក្តីអំណរដែលបានមកពីដំណឹងល្អ
ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ។ អេសាយ ៦១:១ កាលពីពេលល្ងាច ឆ្នាំ១៩៦៤ គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅរដ្ឋអាឡាស្កា ដែលនាំឲ្យមានការកក្រើក រង្គើរមានរយៈពេលជាង៤នាទី ដោយកម្លាំងរញ្ជួយ ៩.២ រិចទ័រ។ នៅតំបន់អ៊ែងខូរេក បណ្ដុំអគារទាំងមូលបានដួលរលំរាបដល់ដី ដោយបន្សល់ទុកតែស្នាមក្រហូងដី និងកម្ទេចអគារបាក់បែក។ នៅពេលយប់ដ៏ងងឹត និងតក់ស្លត់ អ្នកស្រីជេនី ឈែន(Genie Chance) ដែលជាអ្នកយកព័ត៌មាន បានឈរកាន់ក្បាលមីក្រូហ្វូន ផ្សាយព័ត៌មានទៅកាន់មនុស្សជាច្រើនកំពុងអន្ទះសារចាំស្តាប់ព័ត៌មាន តាមវិទ្យុដែលមានដូចជា បុរសជាប្តីម្នាក់ដែលកំពុងធ្វើការក្នុងព្រៃ បានទទួលដំណឹងថា ភរិយាខ្លួននៅមានជីវិត ក្រុមគ្រួសារដែលកំពុងមានការព្រួយបារម្ភ បានទទួលដំណឹងថា កូនប្រុសរបស់ពួកគេសុខសប្បាយ នៅកន្លែងបោះជំរុំ របស់ក្រុមកាយរឹទ្ធិ ប្តីប្រពន្ធមួយគូរបានទទួលដំណឹងថា គេបានរកឃើញកូនៗរបស់ពួកគាត់ហើយ។ វិទ្យុក៏បានបន្តផ្សព្វផ្សាយអំពីដំណឹងល្អដូចនេះទៀត ដោយនំាមកនូវក្តីអំណរ ក្នុងពេលដែលមានវិនាសកម្ម។ ពួកអ៊ីស្រាអែលប្រាកដជាមានអារម្មណ៍ដូចនេះផងដែរ ពេលដែលពួកគេបានឮហោរាអេសាយថ្លែងថា “ព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ”(អេសាយ ៦១:១)។ ខណៈពេលដែលពួកគេមើលទៅជីវិតប្រេះបែក និងក្រៀមក្រោះរបស់ពួកគេ និងមើលទៅពេលអនាគតដ៏គួរឲ្យថប់បារម្ភ សម្លេងដែលឮច្បាស់ របស់ហោរាអេសាយ បាននាំមកនូវដំណឹងល្អ ចំពេលនោះ នៅពេលដែលអ្វីៗហាក់ដូចជាបានបាត់បង់។ ព្រះទ្រង់សព្វព្រះទ័យនឹង “ប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ …នឹងសង់អស់ទាំងទី ដែលខូចបង់ពីដើមឡើងវិញ ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី”(ខ.១,៤)។…
Read articleក្លាយជាផ្នែកមួយនៃមហាគ្រួសារ
ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ។ អេភេសូរ ២:១៩ ដោនថុន អាប៊ី(Downton Abbey) គឺជារឿងភាគអង់គ្លេស បែបប្រឌិតដ៏ពេញនិយម ដែលគេបានចាក់បញ្ចាំងនៅក្នុងកម្មវិធីទូរទស្សន៍។ រឿងនេះនិយាយអំពីក្រុមគ្រួសារត្រកូលក្រលេយ(Crawley) ដែលបានរស់នៅដោយឆ្លងកាត់រចនាសម្ព័ន្ធសង្គមដែលកំពុងមានការផ្លាស់ប្តូរ នៅដើមទសវត្សរ៍ឆ្នាំ១៩០០ នៅប្រទេសអង់គ្លេស។ ពីដំបូង លោកថម ប្រ៊ែនសិន(Tom Branson) ដែលជាតួអង្គដ៏សំខាន់ បានធ្វើការជាអ្នកបើកឡាន ឲ្យគ្រួសារនេះ ហើយក៏បានធ្វើឲ្យគេរាល់គ្នាមានការភ្ញាក់ផ្អើល ពេលដែលគាត់បានរៀបការជាមួយកូនស្រីពៅរបស់គ្រួសារនេះ។ បន្ទាប់ពីគូរស្នេហ៍វ័យក្មេងមួយគូរនេះត្រូវគេនិរទេសមួយរយៈ ពួកគេក៏បានវិលត្រឡប់មកតំបន់ដោនថុន អាប៊ីវិញ ហើយលោកថម ក៏បានក្លាយជាផ្នែកមួយនៃគ្រួសារនេះ ដោយបានទទួលសិទ្ធិ និងឯកសិទ្ធិ ដែលកាលពីមុន គេមិនព្រមផ្តល់ឲ្យគាត់ ដោយសារគាត់ជាអ្នកបើកឡាន។ កាលពីមុន យើងជា “អ្នកដទៃ និងអ្នកមកសំណាក់នៅ”(អេភេសូរ ២:១៩) ហើយមិនមានសិទ្ធិ ដូចអ្នកដែលជាផ្នែកមួយនៃគ្រួសារព្រះឡើយ។ តែដោយសារព្រះយេស៊ូវ នោះអ្នកជឿព្រះអង្គទាំងអស់ ទោះមានប្រវត្តិដូចម្តេចក៏ដោយ នឹងបានទទួលការផ្សះផ្សាឲ្យជានឹងព្រះ ហើយត្រូវបានហៅថា “សមាជិកនៃមហាគ្រួសារនៃព្រះវិញ”(ខ.១៩)។ ក្នុងនាមយើងជាសមាជិកនៃមហាគ្រួសាររបស់ព្រះ យើងមានសិទ្ធិ និងឯកសិទ្ធិដ៏អស្ចារ្យ។ យើងអាចចូលទៅជិតព្រះអង្គ ដោយសេរី និងដោយទំនុកចិត្ត…
Read article