ព្រះគុណដ៏សុភាពរបស់ព្រះ
ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់។ អេភេសូរ ៤:២ កវីកំណាព្យឈ្មោះ អ៊ែមម្លី ឌីកឃិនសិន(Emily Dickinson) បានសរសេរថា “ចូរយើងនិយាយប្រាប់សេចក្តីពិតគ្រប់យ៉ាង តែនិយាយ ដោយចិត្តសុភាព”។ គាត់លើកឡើងថា មូលហេតុដែលគាត់សរសេរដូចនេះ គឺដោយសារសេចក្តីពិត និងសិរីល្អរបស់ព្រះ “មានពន្លឺភ្លឺខ្លាំងណាស់” បានជាមនុស្សមិនអាចយល់ ឬទទួលទាំងអស់ ក្នុងពេលតែមួយបានឡើយ ដូចនេះ យកល្អ យើងត្រូវទទួល ហើយចែកចាយព្រះគុណ និងសេចក្តីពិតរបស់ព្រះ ដោយចិត្តសុភាព។ ព្រោះ “មនុស្សត្រូវទទួលសេចក្តីពិត បន្តិចម្តងៗ ពុំនោះទេ ពួកគេនឹងខ្វាក់ភ្នែកមិនខាន”។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ ដែលបានជំរុញអ្នកជឿទាំងឡាយ ឲ្យមាន “ចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(ខ.២)។ គាត់បានពន្យល់ថា របៀបដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង ដោយព្រះគុណទ្រង់ គឺជាមូលដ្ឋានគ្រឹះនៃភាពសំឡូត និងការទ្រាំទ្រ ដែលយើងមានចំពោះគ្នាទៅវិញទៅមក។ នៅក្នុងការប្រសូតរបស់ព្រះអង្គ(ខ.៩-១០) ព្រះអង្គបានបង្ហាញព្រះអង្គទ្រង់ តាមរបៀបដ៏ស្ងាត់ស្ងៀម និងសុភាព ដើម្បីឲ្យមនុស្សទទួលជឿព្រះអង្គ។ ហើយព្រះអង្គនៅតែបន្តបង្ហាញព្រះអង្គទ្រង់…
Read articleមើលទៅផលផ្លែ
អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត។ ម៉ាថាយ ៧:១៦ នៅសហរដ្ឋអាមេរិក កម្មវិធី “ប្រាប់ការពិត” ជាកម្មវិធីទូរទស្សន៍មួយ ដែលក្នុងនោះ គេតម្រូវឲ្យអ្នកមានឈ្មោះល្បី៤នាក់ សួរសំណួរទៅកាន់មនុស្សបីនាក់ ដែលសុទ្ធតែបានអះអាងថា ខ្លួនជាបុគ្គលតែមួយ។ ជាការពិតណាស់ ក្នុងចំណោមអ្នកទាំង៣នោះ មានពីរនាក់ជាមនុស្សក្លែងខ្លួន តែអ្នកទាំងបួនត្រូវមើលឲ្យដឹងថា នរណាជាមនុស្សពិត។ ក្នុងវគ្គមួយនោះ អ្នកទាំងបួនបានព្យាយាមទាយថា នរណាជាលោក “ចននី ម៉ាក(Johnny Marks)” ដែលជាអ្នកនិពន្ធទំនុកច្រៀងរបស់បទ “សត្វក្តាន់ច្រមុះក្រហម ឈ្មោះរូដូហ្វ”។ ពួកគេមានការពិបាកយ៉ាងខ្លាំងនៅក្នុងការមើលឲ្យដឹងថា នរណាជានរណា សូម្បីតែនៅពេលពួកគេបានសួរសំណួរល្អៗហើយក៏ដោយ។ អ្នកក្លែងខ្លួនទាំងនោះ បានបន្លំការពិតឲ្យគេយល់ច្រឡំថា ខ្លួនជាលោកចននី ម៉ាក តែក្នុងគោលបំណងដើម្បីបង្កើតការកម្សាន្តសប្បាយ ក្នុងកម្មវិធីទូរទស្សន៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការមើលឲ្យដឹងថា “នរណាជាគ្រូខុសឆ្គង” គឺមានភាពខុសប្លែកយ៉ាងខ្លាំងពីកម្មវិធីទូរទស្សន៍នេះ។ វាក៏អាចមានការពិបាកដូចគ្នា តែសំខាន់ជាងកម្មវិធីទូរទស្សន៍នោះ។ ជាញឹកញាប់ “សត្វឆ្កែចចកដ៏សាហាវ” ច្រើនតែចូលមករកយើង “ដោយពាក់រោមចៀម”បន្លំខ្លួន ហើយព្រះយេស៊ូវក៏បានដាស់តឿនយើងឲ្យមានការប្រុងប្រយ័ត្ន(ម៉ាថាយ ៧:១៥)។ ការមានភ្នែកល្អ គឺជាវិធីល្អបំផុតដើម្បីឲ្យយើងស្គាល់គ្រូខុសឆ្គងទាំងនោះ ព្រោះព្រះយេស៊ូវបានមានបន្ទូលថា “អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត”(ខ.១៦-២០)។ ព្រះគម្ពីរបានផ្តល់ជំនួយ ឲ្យយើងអាចមើលឃើញផលផ្លៃល្អ…
Read articleងាកទៅរក ពេលមានការឈឺចាប់
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ។ អេសាយ ៣០:១៨ នៅវិទ្យាល័យដែលជែក(Jack)ទៅរៀន នរណាក៏កោតសរសើរអាកប្បកិរិយារបស់គាត់ ដែលមានភាពរោះរាយ និងមានជំនាញជិះក្តារស្គីយ៉ាងប៉ិនប្រសប់។ គាត់ជិះក្តារស្គីចុះទួលរួចឡើងវិញ ធ្វើឲ្យខ្លួនគាត់ផ្លោងឡើងខ្ពស់ផុតពីដី ដោយចិត្តសប្បាយរីករាយបំផុត ដោយដៃម្ខាងកាន់ក្តារស្គី ហើយម្ខាងទៀតទប់ខ្លួនឲ្យនឹង។ ជែកបានសម្រេចចិត្តដើរតាមព្រះយេស៊ូវ បន្ទាប់ពីគាត់បានចាប់ផ្តើមទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារមួយ ក្នុងតំបន់ដែលគាត់រស់នៅ។ ទំរាំតែគាត់បានទទួលជឿព្រះយេស៊ូវ គាត់បានអត់ទ្រាំនឹងទុក្ខលំបាកក្នុងគ្រួសារយ៉ាងខ្លាំង ហើយបានប្រើថ្នាំញៀន ដើម្បីបំបាត់ការឈឺចាប់។ ក្នុងអំឡុងពេលបន្ទាប់ពីគាត់បានប្រែចិត្តជឿព្រះ អ្វីៗហាក់ដូចជាមានដំណើរការល្អ។ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏បានចាប់ផ្តើមប្រើថ្នាំញៀនឡើងវិញ។ ដោយគ្មានអន្តរាគមន៍ និងការព្យាបាលត្រឹមត្រូវ ទីបំផុតគាត់ក៏បានស្លាប់ដោយសារការប្រើថ្នាំញៀនលើសកំរិត។ ពេលដែលយើងជួបការលំបាក យើងងាយនឹងវិលត្រឡប់ទៅរកអ្វីដែលយើងធ្លាប់ធ្វើកាលពីមុន។ ពេលដែលពួកអ៊ីស្រាអែលមានការថប់បារម្ភ អំពីការវាយប្រហាររបស់ចក្រភពអាសស៊ើរ ក្នុងពេលដ៏ខ្លីខាងមុខ ពួកគេក៏បានលូនវាទៅសុំជំនួយពីជនជាតិអេស៊ីព្ទ ដែលជាអតីតមេទាសករ ដែលធ្លាប់ជិះជាន់ពួកគេ(អេសាយ ៣០:១-៥)។ ព្រះទ្រង់បានបើកសម្ដែងឲ្យពួកគេដឹងជាមុនថា ទង្វើនេះនឹងនាំឲ្យអន្តរាយមិនខាន តែព្រះអង្គនៅបន្តយកព្រះទ័យទុកដាក់ចំពោះពួកគេ ទោះពួកគេបានធ្វើការសម្រេចចិត្តខុសក៏ដោយ។ ហោរាអេសាយបានបង្ហាញព្រះទ័យរបស់ព្រះអង្គ ដោយប្រកាសទៅកាន់ពួកគេថា “ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ឯង”(ខ.១៨)។ នេះជាព្រះទ័យដែលព្រះទ្រង់មានសម្រាប់យើង ទោះយើងបានសម្រេចចិត្តងាកចេញពីព្រះអង្គ ទៅរកជំនួយផ្សេង ដើម្បីបំបាត់ការឈឺចាប់របស់យើងក៏ដោយ។…
Read articleក្លិនក្រអូបដែលធ្វើឲ្យនឹកចាំ
ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ។ ២កូរិនថូស ២:១៥ ខ្ញុំមិនមែនជាអ្នកចូលចិត្តញាំកាហ្វេ តែពេលណាខ្ញុំបានហិតក្លិនគ្រាប់កាហ្វេតែបន្តិច ខ្ញុំក៏មានអារម្មណ៍ថាធូរស្បើយក្នុងចិត្ត ហើយទន្ទឹមនឹងនោះ ខ្ញុំក៏បាននឹកឃើញអនុស្សាវរីយដ៏ក្រៀមក្រំផងដែរ។ កាលកូនស្រីវ័យជំទង់របស់ខ្ញុំ ឈ្មោះមែលីសា(Melissa) កំពុងរៀបចំបន្ទប់គេងរបស់នាង តាមចំណងចំណូលចិត្ត នាងបានយកចានគោមមួយមក ដាក់គ្រាប់កាហ្វេចូលពេញ ដើម្បីបង្ហើរក្លិនឈ្ងុយរបស់វាក្នុងបន្ទប់គេងរបស់នាង។ ជីវិតរបស់មែលីសានៅលើផែនដី បានបញ្ចប់ជិត២ទសវត្សរ៍ហើយ ដោយសារគ្រោះថ្នាក់រថយន្ត ពេលនាងមានអាយុ១៧ឆ្នាំ តែយើងនៅតែរក្សាទុកចានគោមដាក់កាហ្វេនោះ នៅក្នុងផ្ទះយើង។ ក្លិនរបស់វាបានបន្តធ្វើឲ្យយើងនឹកចាំ អំពីពេលដែលមែលីសាកំពុងរស់នៅជាមួយយើង។ ព្រះគម្ពីរបានចែងថា ក្លិននាំឲ្យមានការនឹកចាំ។ កណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូនបានចែងអំពីក្លិន ដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់ រវាងបុរស និងស្ត្រីមួយគូរ(មើល ១:៣ ៤:១១,១៦)។ ក្នុងកណ្ឌគម្ពីរហូសេ ការអត់ទោសរបស់ព្រះ សម្រាប់ប្រជាជាតិអ៊ីស្រាអែល គឺប្រៀបបាននឹង ក្លិននៅព្រៃល្បាណូន(ហូសេ ១៤:៦)។ ហើយការដែលនាងម៉ារាបានចាក់ប្រេងក្រអូប ពីលើព្រះបាទព្រះយេស៊ូវ បាននាំឲ្យមានក្លិនក្រអូបសាយភាពពេញផ្ទះរបស់នាង និងបងប្អូននាង(យ៉ូហាន ១២:៣) ជាការឆ្លុះបញ្ចាំងជាមុន អំពីការសុគតរបស់ព្រះយេស៊ូវ(មើល ខ.៧)។ សេចក្តីបង្រៀនក្នុងព្រះគម្ពីរ អំពីក្លិនក៏អាចជួយក្រើនរំឭកយើង ឲ្យមានការប្រុងប្រយ័ត្ន នៅក្នុងការរស់នៅ ធ្វើជាទីបន្ទាល់នៃសេចក្តីជំនឿ ដល់មនុស្សនៅជុំវិញខ្លួនយើង។ គឺដូចដែលសាវ័កប៉ុលបានបកស្រាយថា “ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ”(២កូរិនថូស…
Read articleអ្វីដែលចេញពីចិត្តមក
ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ។ ម៉ាថាយ ១៥:១៩ បេសកកម្មសង្គ្រោះសត្វមួយ ត្រូវគេដាក់រហ័សនាមឲ្យថា “ប្រតិបត្តិការទូកលោកណូអេ” ដែលស្តាប់មើលទៅ ដូចជារឿងដ៏រីករាយសម្រាប់អ្នកដែលស្រឡាញ់សត្វ ប៉ុន្តែ វាជាសុបិន្ដអាក្រក់មួយ សម្រាប់សមាគមន៍ណាសូ ដើម្បីបង្ការអំពើព្រៃផ្សៃមកលើសត្វ។ បន្ទាប់ពីបានទទួលបណ្តឹងអំពីសម្លេងរំខាន និងក្លិនស្អុយចេញពីផ្ទះមួយខ្នង នៅលើកោះឡងអាយឡិន បុគ្គលិករបស់សមាគមន៍នេះ ក៏បានចូលក្នុងផ្ទះនោះ ហើយក៏បានរកឃើញសត្វ៤០០ក្បាល ដែលបេសកកម្មសង្គ្រោះសត្វនោះបានបង្ខាំងទុក ក្នុងស្ថានភាពដ៏កខ្វក់ ហើយក៏បានរំដោះសត្វទាំងអស់ ចេញពីផ្ទះនោះ។ យើងប្រហែលមិនកំពុងតែបង្ខាំងទុកសត្វចិញ្ចឹមរាប់រយក្បាល ក្នុងកន្លែងដ៏កខ្វក់នោះទេ តែព្រះយេស៊ូវមានបន្ទូលថា យើងប្រហែលជាកំពុងតែមានគំនិតដែលមានបាប និងអាក្រក់ក្នុងចិត្តយើង ដែលចាំបាច់ត្រូវដកចេញ។ កាលព្រះយេស៊ូវកំពុងបង្រៀនពួកសិស្សព្រះអង្គថា មានការអ្វីដែលធ្វើឲ្យមនុស្សស្អាត និងមិនស្អាត ព្រះអង្គក៏បានមានបន្ទូលថា មនុស្សមានភាពស្មោកគ្រោក មិនមែនដោយសារដៃគគ្រិច ឬ “របស់អ្វីដែលចូលទៅក្នុងមាត់”នោះទេ តែដោយសារចិត្តស្មោកគ្រោកទៅវិញទេ(ម៉ាថាយ ១៥:១៧-១៩)។ ក្លិនស្អុយក្នុងចិត្តយើងនឹងជ្រាបចេញមកខាងក្រៅ ជាមិនខាន។ បន្ទាប់មក ព្រះយេស៊ូវក៏ប្រទានឧទាហរណ៍ អំពីគំនិត និងទង្វើអាក្រក់ ដែលចេញ “ពីចិត្ត”(ខ.១៩)។ គ្មានការធ្វើពិធី ឬសកម្មភាពសាសនាណា ដែលអាចលាងសម្អាតភាពកខ្វក់នោះបានទេ។…
Read articleជំនួយរបស់ព្រះ សម្រាប់ពេលអនាគតរបស់យើង
ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្តីអំណររហូតដល់អស់១ជីវិត។ ទំនុកដំកើង ៩០:១៤ តាមការស្រាវជ្រាវរបស់អ្នកស្រី មែក ជេយ(Meg Jay) ដែលជាអ្នកឯកទេសខាងផ្លូវចិត្ត បានឲ្យដឹងថា គំនិតរបស់យើងច្រើនតែគិត អំពីពេលអនាគតរបស់ខ្លួនឯង ស្រដៀងនឹងរបៀបដែលយើងគិតអំពីមនុស្សដែលយើងមិនស្គាល់។ តើហេតុអ្វី? គឺប្រហែលបណ្តាលមកពី “យើងខ្វះការអាណិត”។ យើងប្រហែលមិនងាយអាណិត និងយកចិត្តទុកដាក់ ចំពោះមនុស្សដែលយើងមិនស្គាល់ ឬសូម្បីតែខ្លួនឯង នៅពេលអនាគត។ ដូចនេះ ក្នុងការងាររបស់អ្នកស្រីជេយ គាត់បានព្យាយាមជួយយុវជន ឲ្យស្រមៃអំពីខ្លួនឯង នៅពេលអនាគត ហើយយកចិត្តទុកដាក់ចំពោះខ្លួនឯង ដោយការអនុវត្តជាជំហានៗ។ ការនេះក៏រាប់បញ្ចូលការអនុវត្តតាមផែនការ ដើម្បីឲ្យខ្លួនឯងក្លាយជាមនុស្សប្រភេទណាមួយ ដោយរៀបចំផ្លូវឲ្យខ្លួនឯងសម្រេចក្តីស្រមៃ ហើយបន្តមានការចម្រើនឡើង។ បទគម្ពីរទំនុកដំកើងជំពូក៩០ បានបង្រៀនយើងឲ្យគិតអំពីខ្លួនឯង មិនមែនតែក្នុងពេលបច្ចុប្បន្ន តែពេលអនាគតផងដែរ ដើម្បីសូមឲ្យព្រះទ្រង់ជួយយើងចេះកំណត់រាប់ថ្ងៃអាយុខ្លួនឯង ដើម្បីឲ្យយើងមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា(ខ.១២)។ ការនឹកចាំថា ពេលវេលាដែលយើងមាននៅលើផែនដីនេះ មានកំណត់ អាចរំឭកយើងថា យើងចាំបាច់ត្រូវពឹងផ្អែកលើព្រះ ដោយមិនអាចខ្វះបាន។ យើងត្រូវការជំនួយព្រះអង្គ ដើម្បីឲ្យយើងចេះស្វែងរកការស្កប់ចិត្ត និងក្តីអំណរ មិនមែនតែក្នុងពេលបច្ចុប្បន្ន តែ “អស់មួយជីវិត” (ខ.១៤)។…
Read article