ការសម្រេចចិត្តដោយខ្វះការពិចារណា
ពីព្រោះឯងមិនបានជឿអញ … បានជាឯងនឹងនាំពួកជំនុំនេះចូលទៅក្នុងស្រុក ដែលអញឲ្យដល់គេពុំបានឡើយ។ ជនគណនា ២០:១២ កាលខ្ញុំស្ថិតក្នុងវ័យជំទង់ ខ្ញុំបានបើកបរឡានលឿនពេក តាមពីក្រោយមិត្តភក្ដិខ្ញុំ ទៅផ្ទះគាត់ បន្ទាប់ពីការហ្វឹកហាត់កីឡាបាល់បោះវិទ្យាល័យ។ ភ្លៀងធ្លាក់មកខ្លាំងណាស់ ធ្វើឲ្យខ្ញុំពិបាកបើកឡានឲ្យទាន់គាត់។ ទឹកភ្លៀងធ្លាក់មកលើកញ្ចក់ខាងមុខខ្លាំងពេក ធ្វើឲ្យខ្ញុំពិបាកមើលផ្លូវ។ ភ្លាមៗនោះ ផ្លិតបក់គ្រវាសទឹកភ្លៀងចេញពីកញ្ចក់ខាងមុខ បង្ហាញឲ្យខ្ញុំឃើញឡានរបស់មិត្តភក្តិខ្ញុំកំពុងឈប់នៅពីមុខខ្ញុំ! ខ្ញុំក៏បានជាន់ហ្វ្រាំងទាំងបង្ខំ ហើយរេចង្កូតធ្លាក់ថ្នល់ ទៅបុកដើមឈើធំមួយដើម។ ឡានរបស់ខ្ញុំក៏បានខូចខាតយ៉ាងដំណំ។ ក្រោយមក ខ្ញុំក៏បានភ្ញាក់ដឹងខ្លួន នៅក្នុងមន្ទីរពេទ្យ។ ខ្ញុំបានរួចផុតពីសេចក្តីស្លាប់ ដោយសារព្រះគុណព្រះ តែទង្វើដែលខ្វះការពិចារណា បាននាំឲ្យខ្ញុំមានការខាតបង់ធ្ងន់ធ្ងរ។ លោកម៉ូសេបានធ្វើការសម្រេចចិត្ត ដោយខ្វះការពិចារណា ជាហេតុនាំឲ្យគាត់មានការខាតបង់ដ៏ធំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់គាត់បានធ្វើឡើង នៅពេលដែលប្រជាជនអ៊ីស្រាអែលខ្វះទឹកផឹក។ ពួកគេមិនមានទឹកផឹក នៅក្នុងវាលរហោស្ថានស៊ីន ហើយក៏បានមូលគ្នាមកទាស់នឹងលោកម៉ូសេ(ជនគណនា ២០:២)។ ព្រះទ្រង់ក៏បានប្រាប់អ្នកដឹកនាំដ៏ហត់នឿយរូបនេះ ឲ្យនិយាយទៅកាន់ថ្ម ដើម្បីឲ្យទឹកហូរចេញមក(ខ.៨)។ ផ្ទុយទៅវិញ គាត់ក៏បានយកដំបងវាយថ្មនោះពីរដង(ខ.១១)។ ព្រះអម្ចាស់ក៏បានមានបន្ទូលថា “ពីព្រោះឯងមិនបានជឿអញ ដើម្បីនឹងលើកអញជាបរិសុទ្ធ ចំពោះភ្នែកនៃពួកកូនចៅអ៊ីស្រាអែលដូច្នេះ បានជាឯងនឹងនាំពួកជំនុំនេះចូលទៅក្នុងស្រុក ដែលអញឲ្យដល់គេពុំបានឡើយ”(ខ.១២)។ ពេលណាយើងធ្វើការសម្រេចចិត្តដោយខ្វះការពិចារណា យើងនឹងមានការខាតបង់។ “ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ…
Read articleជំនឿដែលនឹកចាំអំពីព្រះ
ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចំរៀងនៅមុខឯង។ អេសាយ ៥៥:១២ មានពេលមួយ ចៅប្រុសខ្ញុំបាននិយាយថា “មើលហ្ន៎ លោកតា ដើមឈើកំពុងគ្រវីដៃដាក់ព្រះ!” ខណៈពេលដែលយើងកំពុងមើលដើមឈើរេចុះឡើង តាមកម្លាំងខ្យល់បក់ មុនពេលខ្យល់ព្យុះមកដល់ ការសង្កេតដ៏រំភើបរីករាយរបស់ចៅប្រុសខ្ញុំ បានធ្វើឲ្យខ្ញុំមានទឹកមុខញញឹម។ ការនេះក៏បានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា រឿងដែលកើតឡើងក្នុងធម្មជាតិបានធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះដែរឬទេ? អ្នកស្រីអេលីហ្សាប៊ែត បារែត ប្រោននីង(Elizabeth Barrett Browning) ដែលជាអ្នកនិពន្ធបទកំណាព្យ បានឆ្លុះបញ្ចាំង អំពីរឿងលោកម៉ូសេ និងគុម្ពបន្លាឆេះ ដោយសរសេរថា “ផែនដីប្រសព្វនឹងសួគ៌ស្ថាន គុម្ពបន្លាក៏បានឆេះឡើងជាភ្លើង នោះលោកម៉ូសេបានដោះស្បែកជើង ក្រោយភ្នែកបានឃើញព្រះវត្តមានព្រះ”។ ស្នាព្រះហស្តរបស់ព្រះ ដែលមាននៅជុំវិញខ្លួនយើង បានបង្ហាញភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអង្គ ហើយនៅថ្ងៃមួយ ពេលណាព្រះអង្គបង្កើតផែនដីថ្មី យើងបានឃើញភាពអស្ចារ្យ ដែលខុសប្លែកពីពេលណាទាំងអស់។ ព្រះទ្រង់បានមានបន្ទូលអំពីថ្ងៃនោះ តាមរយៈហោរាអេសាយ យ៉ាងដូចនេះថា “ដ្បិតឯងរាល់គ្នានឹងចេញទៅដោយអំណរ ហើយគេ និងនាំឯងចេញទៅ ដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចំរៀងនៅមុខឯង ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃផង”(អេសាយ ៥៥:១២)។ តើភ្នំបានច្រៀងឬ? ដើមឈើទះដៃមែនទេ? ជាការពិតណាស់ សាវ័កប៉ុលបានកត់សំគាល់ថា “ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ”(រ៉ូម…
Read articleការរៀនសូត្រ និងការស្រឡាញ់
ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។ ម៉ាកុស ១០:១៦ ក្នុងសាលាបឋមសិក្សាមួយ នៅក្រុងគ្រីណក់ ប្រទេសស្កត់ឡង់ មានគ្រូបង្រៀនបីនាក់បានឈប់សម្រាក ដើម្បីសម្រាលកូន។ ពួកគេក៏បាននាំកូនតូចរបស់ខ្លួន មកសាលារៀនរៀងរាល់២សប្តាហ៍ម្តង ដើម្បីទំនាក់ទំនងជាមួយក្មេងៗ។ ការចំណាយពេលលេងជាមួយទារក បានបង្រៀនក្មេងៗទាំងនោះ ឲ្យមានក្តីអាណិត ឬយកចិត្តទុកដាក់ និងគិតដល់អ្នកដទៃ។ គ្រូម្នាក់បានមានប្រសាសន៍ថា “ជាញឹកញាប់ សិស្សដែលរៀនសូត្របានច្រើនជាងគេពីសកម្មភាពនេះ គឺជាក្មេងដែលមានអាកប្បកិរិយាមិនល្អនៅសាលារៀន ហើយមិនសូវមានទំនាក់ទំនងជាក្រុម។ ពួកគេបានដឹងថា ការថែរក្សាកូនតូចមានការលំបាកប៉ុណ្ណា ហើយក៏បានរៀនយល់អារម្មណ៍គ្នាទៅវិញទៅមកបានកាន់តែច្រើន”។ ការរៀនយកចិត្តទុកដាក់ចំពោះអ្នកដទៃ តាមគំរូរបស់ក្មេងៗ គឺជាអ្វីដែលអ្នកជឿព្រះយេស៊ូវ មានតាំងពីយូរមកហើយឡើយ។ យើងស្គាល់ព្រះដែលបានយាងមកចាប់កំណើតជាទារកតូច មានព្រះនាមយេស៊ូវ។ ការប្រសូតរបស់ព្រះអង្គបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ដែលយើងយល់ដឹង អំពីទំនាក់ទំនងដែលមានការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ក្រុមមនុស្សដំបូងដែលបានទទួលដំណឹងអំពីការប្រសូត្ររបស់ព្រះគ្រីស្ទ គឺជាពួកអ្នកគង្វាល ដែលអាជីពរបស់ពួកគេមានងឲឋានៈតូចទាប ជាអ្នកឃ្វាលសត្វចៀម ដែលទន់ខ្សោយ និងងាយរងគ្រោះ។ ក្រោយមក ពេលដែលគេនាំក្មេងៗមកជួបព្រះយេស៊ូវ ព្រះអង្គក៏បានកែតម្រង់ពួកសាវ័ក ដែលគិតថា ក្មេងៗមិនមានភាពសក្តិសម។ គឺដូចព្រះអង្គមានបន្ទូលថា “ឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ”(ម៉ាកុស ១០:១៤)។ ព្រះយេស៊ូវក៏បានឱបក្មេងៗទាំងនោះ ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង(ខ.១៦)។…
Read articleជួយសង្គ្រោះឲ្យរួចពីទឹកជ្រៅ
ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មក ចាប់ស្រង់ទូលបង្គំចេញពីទឹកធំ។ ទំនុកដំកើង ១៨:១៦ កាលពីខែសីហា ឆ្នាំ២០២១ ភ្លៀងបានធ្លាក់ចុះមកយ៉ាងខ្លាំង ក្នុងតំបន់វេវើលី រដ្ឋថេនីស៊ី។ បើធៀបនឹងកំរិតទឹកភ្លៀងដែលគេបានព្យាករណ៍ គឺទឹកភ្លៀងដែលបានធ្លាក់មកមានកំរិតច្រើនជាង៣ដង។ បន្ទាប់ពីមានព្យុះភ្លៀងដ៏ខ្លាំងនៅថ្ងៃនោះ មនុស្ស២០នាក់បានបាត់បង់ជីវិត ហើយផ្ទះសម្បែងរាប់រយខ្នងបានទទួលរងការបំផ្លិចបំផ្លាញ។ បើមិនមែនដោយសារការអាណិត និងជំនាញរបស់លោកចូល បូយ័រ(Joel Boyers) ជាអ្នកបើកឧទ្ធម្ភាគចក្រទេ នោះអាចមានមនុស្សស្លាប់ច្រើនជាងនេះទៀត។ អ្នកបើកបររួបនោះ បានបើកឧទ្ធម្ភាគចក្រ បន្ទាប់ពីស្ត្រីម្នាក់បានទូរស័ព្ទមកគាត់ ដោយការព្រួយបារម្ភអំពីមនុស្សជាទីស្រឡាញ់របស់ខ្លួន។ លោកបូយ័របានកត់សំគាល់ឃើញថា ក្រៅពីឃើញមានផ្ទះត្រូវភ្លើងឆេះ និងឡានទើរនៅលើដើមឈើ គាត់មើលឃើញទឹកជន់ជោរ ដែលមានភក់ច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្នកបើកឧទ្ធម្ភាគចក្ររូបនេះក៏បានឃើញមនុស្ស១២នាក់កំពុងជាប់នៅលើដំបូលផ្ទះ ហើយក៏បានចាប់ផ្តើមជួយសង្គ្រោះពួកគេ ដោយចិត្តក្លាហាន។ ជាញឹកញាប់ ជាបញ្ហាធំៗដែលយើងជួបប្រទះក្នុងជីវិត ប្រៀបដូចជាខ្យល់ព្យុះ ដែលនាំឲ្យមានទឹកជន់លិច។ ក្នុងថ្ងៃដែលមិនមានភាពច្បាស់លាស់ និងគ្មានភាពនឹងនរ យើងអាចមានអារម្មណ៍ថា ពិបាកពេក ឬមិនមានសុវត្ថិភាព ខាងផ្លូវអារម្មណ៍ ផ្លូវចិត្ត និងផ្លូវវិញ្ញាណ។ តែយើងមិនត្រូវអស់សង្ឃឹមឡើយ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៨ យើងឃើញថា ខ្មាំងសត្រូវរបស់ស្តេចដាវីឌមានគ្នាច្រើន ហើយក៏ខ្លាំងពូកែ តែព្រះទ្រង់ខ្លាំងពូកែជាង? តើខ្លាំងពូកែប៉ុណ្ណា? គឺខ្លាំងពូកែណាស់(ខ.១) បានជាស្តេចដាវីឌពិពណ៌នា…
Read articleទំនុកភ្លេងដែលល្បីល្បាញបំផុត
ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ។ វិវរណៈ ១១:១៥ លោកហ៊ែនឌែល(Handel) បានចំណាយពេល២៤ថ្ងៃ ដើម្បីនិពន្ធទំនុកភ្លេងមួយ សម្រាប់ប្រគំជាក្រុម មានចំណងជើងថា ព្រះមែស៊ី ។ នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើល ក្នុងវិស័យតន្ត្រី។ ទំនុកភ្លេងនេះប្រហែលជាទំនុកភ្លេងដែលល្បីល្បាញបំផុត ក្នុងពិភពលោក ដែលគេបានយកមកប្រគំរាប់ពាន់ដង នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។ ទំនុកភ្លេងដ៏អស្ចារ្យនេះបានឈានដល់កំរិតកំពូល បន្ទាប់ពីគេចាប់ផ្តើមប្រគំ “បទខ្លីហាលេលូយ៉ា” ដែលជាផ្នែកសំខាន់បំផុតរបស់វា បានជិតពីរម៉ោង។ ខណៈពេលដែលអ្នកផ្លុំត្រែ និងអ្នកវាយស្គរធំចាប់ផ្តើមប្រគុំបទខ្លីនោះ ក្រុមចម្រៀងក៏បានច្រៀងព្រមគ្នា ដោយសម្លេងជាច្រើនស្រទាប់ នូវពាក្យពេចន៍ដែលមានចែងក្នុងបទគម្ពីរវិវរណៈ ១១:១៥ ថា ៖ “ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ”(វិវរណៈ ១១:១៥)។ នេះជាការប្រកាសនៃជ័យជម្នះ អំពីក្តីសង្ឃឹមថា នឹងបានរស់នៅអស់កល្បជានិច្ច ជាមួយព្រះយេស៊ូវ។ ពាក្យពេចន៍ជាច្រើន ដែលគេប្រើក្នុងទំនុកភ្លេងមានចំណងជើងថា ព្រះមែស៊ី គឺមានប្រភពមកពីកណ្ឌគម្ពីរវិវរណៈ ដែលក្នុងនោះ សាវ័កយ៉ូហានបានទទួលការបើកសម្ដែង ពេលគាត់ជិតដល់ចុងបញ្ចប់នៃជីវិតគាត់ ដោយពិពណ៌នា អំពីព្រឹត្តិការណ៍ដែលត្រូវកើតឡើង មុនពេលព្រះគ្រីស្ទយាងមកវិញ។ ក្នុងកណ្ឌវិវរណៈ លោកយ៉ូហានបានងាកមកនិយាយ ម្តងហើយម្តងទៀត អំពីប្រធានបទនៃការយាងមកវិញនៃព្រះយេស៊ូវ ដែលបានមានព្រះជន្មរស់ឡើងវិញ គឺនៅពេលដែលមានសម្លេងច្រៀងជាក្រុម ដោយអំណរដ៏អស្ចារ្យ(១៩:១-៨)។ ពិភពលោកនឹងអរសប្បាយ ព្រោះព្រះយេស៊ូវនឹងវាយបំបាក់អំណាចនៃភាពងងឹត…
Read articleនៅកន្លែងដែលគេស្វាគមន៍ខ្ញុំ
មើល ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ។ ទំនុកដំកើង ១៣៣:១ ជនជាតិយូដាបានបរិភោគអាហារជុំគ្នា ដើម្បីបន្តប្រារព្ធពិធីបុណ្យរំលង ដើម្បីនឹកចាំ អំពីភាពអស្ចារ្យនៃព្រះរាជកិច្ចជួយសង្គ្រោះរបស់ព្រះ នៅគ្រាសញ្ញាចាស់។ នៅចុងបញ្ចប់នៃការញាំអាហារនោះ សមាជិកពួកជំនុំនៃសាសន៍យូដាបានបង្ហាញចេញនូវក្តីអំណរ ដោយរាំជារង្វង់មូលទាំងអស់គ្នា។ ប៊ែរី(Barry) បានឈរមើលពួកគេ ដោយទឹកមុខញញឹមស្រស់។ គាត់បានបង្ហាញអារម្មណ៍ចូលចិត្តពេលដ៏រីករាយដូចនេះខ្លាំងប៉ុណ្ណា ដោយរៀបរាប់ថា “ពេលនេះ ពួកគេជាគ្រួសាររបស់ខ្ញុំ។ នេះជាសហគមន៍របស់ខ្ញុំ។ ខ្ញុំបានរកឃើញកន្លែង ដែលខ្ញុំដឹងថា ខ្ញុំអាចស្រឡាញ់ និងទទួលសេចក្តីស្រឡាញ់ពីគេ … គឺខ្ញុំជាផ្នែកមួយនៃគ្រួសារនេះ”។ កាលពីក្មេង ប៊ែរីបានទទួលរងការធ្វើបាបផ្លូវកាយ និងផ្លូវចិត្ត ដែលធ្វើឲ្យគាត់រស់នៅដោយគ្មានអំណរ។ ប៉ុន្តែ ពួកជំនុំនៅក្នុងតំបន់ដែលគាត់រស់នៅ បានស្វាគមន៍គាត់ ហើយនាំគាត់ឲ្យទទួលជឿព្រះយេស៊ូវ។ ការរួបរួម និងក្តីអំណរដែលពួកគេបានបង្ហាញចេញមក បានធ្វើឲ្យគាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ហើយក៏បានចាប់ផ្តើមដើរតាមព្រះគ្រីស្ទ ហើយមានអារម្មណ៍ថា គេស្រឡាញ់ និងទទួលគាត់។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣៣ ស្តេចដាវីឌបានពិពណ៌នា ក្នុងន័យធៀបដ៏មានអំណាច ដើម្បីបកស្រាយ អំពីឥទ្ធិពល នៃការរួបរួម “ដ៏ល្អ និងសមគួរ” របស់រាស្រ្តព្រះ។ ទ្រង់មានបន្ទូលថា…
Read article