ពេលដែលពិភពលោកទាំងមូលច្រៀងសរសើរ
ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ វិវរណៈ ៥:៩ ទំនុកភ្លេងមួយសម្រាប់ផ្សាយពាណិជ្ជកម្ម នៅទសវត្សរ៍ឆ្នាំ១៩៧០ បានបណ្តាលចិត្តមនុស្សមួយជំនាន់។ គេបានបង្កើតភ្លេងសម្រាប់ផ្សាយពាណិជ្ជកម្មនេះ ធ្វើជាផ្នែកមួយ នៃយុទ្ធនាការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនកូកាកូឡា ដែលមានចំណងជើងថា “របស់ពិត”។ ទីបំផុត ក្រុមអ្នកស្វែងរកថ្មី ដែលជាជនជាតិអង់គ្លេស ក៏បានយកទំនុកភ្លេងនេះ ធ្វើជាបទចម្រៀងមួយបទ ដែលមានភាពលេចធ្លោជាងគេ ក្នុងពិភពលោក នៅសម័យនោះ។ ប៉ុន្តែ មនុស្សជាច្រើននៅមិនទាន់ភ្លេចការច្រៀងបទនេះ ដោយយុវជនមួយក្រុម នៅលើកំពូលភ្នំ ក្រៅទីក្រុងរ៉ូម ដែលមានចាក់ផ្សាយតាមទូរទស្សន៍ឡើយ។ ក្នុងបទចម្រៀងនេះ អ្នកនិពន្ធបានលេងពាក្យ ក្នុងការពិពណ៌នា អំពីសត្វឃ្មំ និងដើមឈើហូបផ្លែ ដើម្បីបង្រៀនពិភពលោក ឲ្យច្រៀងចេញពីចិត្ត និងភាពសុខដុមនៃសេចក្តីស្រឡាញ់។ សាវ័កយ៉ូហានបានពិពណ៌នា អំពីការច្រៀង ដែលមានភាពអស្ចារ្យជាងនេះទៀត។ គាត់បានទទួលការបើកសម្តែងឲ្យឃើញ “គ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះ” ច្រៀងបទចម្រៀងមួយបទ(វិវរណៈ ៥:១៣)។ បទចម្រៀងនេះគ្មានការលេងពាក្យនោះទេ គឺមានតែការសរសើរដ៏ស្មោះត្រង់។ តែគ្មានអ្វីដែលមានតម្លៃជាងការប្រោសលោះ…
Read articleរកកូនសោនៅកន្លែងខុស
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង។ ម៉ាថាយ ១១:២៩ លោកថូម៉ាស ឃីតធីង(Thomas Keating) បាននិពន្ធសៀវភៅដែលមានចំណងជើងថា ស្ថានភាពរបស់មនុស្ស ដែលក្នុងនោះ គាត់បានចែកចាយរឿងដែលគួរឲ្យចងចាំមួយថា៖ មានគ្រូបង្រៀនម្នាក់បានបាត់កូនសោផ្ទះ។ គាត់បានលត់ជង្គង់ចុះ នៅលើស្មៅ ដើម្បីរកមើលកូនសោនោះ។ ពេលដែលសិស្សគាត់ឃើញគាត់កំពុងស្វែងរកកូនសោដូចនោះ ពួកគេក៏បានជួយស្វែងរកផងដែរ តែរកមិនឃើញ។ ទីបំផុត សិស្សម្នាក់ដែលឆ្លាតជាងគេក៏បានសួរគាត់ថា “លោកគ្រូ តើលោកគ្រូនឹកឃើញថា កូនសោនោះប្រហែលបាត់នៅកន្លែងណា?” គ្រូរបស់ពួកគេក៏បានឆ្លើយថា “បាទ ខ្ញុំបានបាត់វា នៅក្នុងផ្ទះ”។ ពួកគេក៏បានលាន់មាត់ថា “បើអញ្ចឹង ហេតុអ្វីលោកគ្រូមកស្វែងរកវា នៅទីនេះទៅវិញ?” គាត់ឆ្លើយថា “ព្រោះនៅទីនេះ មានពន្លឺថ្ងៃស្រួលរកជាង”។ លោកឃីតធីង ក៏បានធ្វើការសន្និដ្ឋានថា យើងបានបាត់កូនសោចូលទៅរក “ការប្រកបស្និទ្ធស្នាលជាមួយព្រះ ដែលជាការចំណាយពេលជាមួយព្រះវត្តមាននៃក្តីស្រឡាញ់របស់ព្រះអង្គ”។ “បើគ្មានការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គទេ នោះអ្វីគ្រប់យ៉ាងសុទ្ធតែគ្មានប្រយោជន៍។ តែបើយើងមានការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ នោះព្រះអង្គនឹងនាំយើងធ្វើអ្វីដែលមានប្រយោជន៍”។ មនុស្សពិតជាងាយភ្លេចថា សូម្បីតែនៅក្នុងពេលដែលជីវិតយើងកំពុងឡើងចុះ ព្រះទ្រង់នៅតែមានកូនសោសម្រាប់បំពេញការស្រេកឃ្លាន ដែលជ្រាលជ្រៅបំផុតរបស់យើង។ តែពេលណាយើងឈប់ស្វែងរកកូនសោនោះ នៅកន្លែងខុស ព្រះអង្គបានត្រៀមខ្លួនជាស្រេច ដើម្បីប្រទានយើង…
Read articleវិលត្រឡប់ទៅរកព្រះនៃសួនច្បារ
រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ។ លោកុប្បត្ដិ ៣:៨ ជាច្រើនឆ្នាំកន្លងមកហើយ ដែល ចូនី មីតឈែល(Joni Mitchell) បាននិពន្ធបទចម្រៀងមួយបទ មានចំណងជើងថា “ការជួបជុំដ៏ធំ” ដែលក្នុងនោះ គាត់បានមើលឃើញមនុស្សជាតិ កំពុងជាប់អន្ទាក់ នៅក្នុង “ការព្រមព្រៀង” ជាមួយអារក្ស។ បទចម្រៀងនេះក៏បាននិយាយអំពីដំណើរវិលត្រឡប់ ទៅរក “សួន” វិញ ដោយជំរុញអ្នកស្តាប់ទាំងឡាយ ឲ្យស្វែងរកការរស់នៅ កាន់តែសាមញ្ញ និងកាន់តែមានសេចក្តីសុខសាន្ត។ ជាងនេះទៅទៀត បទចម្រៀងនេះក៏បានឆ្លុះបញ្ចាំងអំពីមនុស្សមួយជំនាន់ ដែលកំពុងស្រេកឃ្លានចង់បានជីវិត ដែលមានគោលបំណង និងមានន័យ។ ជាការពិតណាស់ “សួនច្បារ” ដែលបានរៀបរាប់ជាលក្ខណៈកំណាព្យ ក្នុងបទចម្រៀងរបស់មីតឈែល គឺនិយាយ សំដៅទៅលើសួនច្បារអេដែន។ សួនច្បារអេដែន ជាស្ថានសួគ៌ដែលព្រះទ្រង់បានបង្កើតសម្រាប់មនុស្សជាតិ កាលពីដើមដំបូង។ ក្នុងសួនច្បារនេះ អ័ដាម និងនាងអេវ៉ា បានជួបជាមួយព្រះ ជាប្រចាំ រហូតដល់ថ្ងៃមួយ ពួកគេក៏បានព្រមព្រៀងជាមួយអារក្ស(មើលលោកុប្បត្តិ ៣:៦-៧)។ ថ្ងៃនោះអ្វីៗមានការផ្លាស់ប្តូរ។ “រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ នោះអ័ដាម និងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ”(ខ.៨)។…
Read articleការធ្វើដំណើរដោយបន្ទុកស្រាល
ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់។ ហេព្រើរ ១២:១ មានបុរសម្នាក់ឈ្មោះចេមស៍ (James) បានធ្វើដំណើរផ្សងព្រេង ចម្ងាយ២ពាន់គីឡូម៉ែត្រ តាមតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ដោយជិះកង់ម្នាក់ឯងពីទីក្រុងស៊ីអាធល រដ្ឋវ៉ាស៊ីនតុន ទៅទីក្រុងសាន់ ឌីអេហ្គោ រដ្ឋកាលីហ្វូញ៉ា។ មិត្តភក្តិខ្ញុំម្នាក់បានជួបអ្នកជិះកង់ដែលមានមហិច្ឆតានោះ នៅក្បែរជ្រលងភ្នំ ប៊ីក ស័រ នៅចម្ងាយប្រហែល១៥០០ម៉ែត្រ ពីចំណុចចាប់ផ្តើមរបស់គាត់។ បន្ទាប់ពីបានដឹងថា មានគេលួចសម្ភារៈសម្រាប់បោះតង់របស់លោកចេមស៍ មិត្តភក្តិរបស់ខ្ញុំក៏បានយកភួយ និងអាវរងារបស់ខ្លួន ឲ្យលោកចេមស៍ តែគាត់បានបដិសេធន៍។ គាត់និយាយថា គាត់បានធ្វើដំណើរទៅតំបន់ខាងត្បូង ដែលមានអាកាសធាតុក្តៅជាង ដូចនេះ គាត់ចាំបាច់ត្រូវជម្រុះចោលសម្ភារៈមួយចំនួន។ ហើយពេលដែលគាត់ធ្វើដំណើរកាន់តែជិតដល់គោលដៅ គាត់កាន់តែអស់កម្លាំង ដូចនេះ គាត់ចាំបាច់ត្រូវកាត់បន្ថយទម្ងន់ដែលគាត់កំពុងដាក់ជាប់ខ្លួន។ គំនិតរបស់លោកចេមន៍ មានភាពឆ្លាតវៃ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបាននិយាយផងដែរ។ កាលណាយើងបន្តធ្វើដំណើរក្នុងជីវិតយើង យើងចំាបាច់ត្រូវ “ចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ”(១២:១)។ យើងចំាបាច់ត្រូវធ្វើដំណើរដោយបន្ទុកស្រាល ដើម្បីបន្តដំណើរទៅមុខទៀត។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ការរត់ប្រណាំងនេះ តម្រូវឲ្យមាន “ការអត់ទ្រាំ”(ខ.១)។ ហើយវិធីមួយ ដើម្បីឲ្យយើងអាចមានទំនុកចិត្តថា យើងអាចបន្តដំណើរទៅមុខទៀត…
Read articleព្រះទ្រង់ជ្រាប
ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ។ យ៉ូស្វេ ២២:២២ ប្តីប្រពន្ធមួយគូរបានឈរមើលផ្ទាំងគំនូរអរូបីមួយផ្ទាំងធំ ដោយការស្ងើចសរសើរ ហើយក៏បានកត់សំគាល់ឃើញថា មានកំប៉ុងថ្នាំពណ៌កំពុងចំហ និងជក់នៅពីក្រោមផ្ទាំងគំនូរនោះ។ ពួកគេក៏បានសន្និដ្ឋានថា វាជា “ផ្ទាំងគំនូរដែលគូរមិនទាន់ហើយ” ដែលនរណាក៏អាចជួយគូរបន្ថែម ដូចនេះ ពួកគេក៏បានយកជក់ជ្រលក់ពណ៌ក្នុងកំប៉ុងថ្នាំ ហើយក៏បានគូសវាសពណ៌មួយចំនួនពីលើផ្ទាំងគំនូរនោះ រួចក៏បានចាកចេញទៅ។ តាមពិត វិចិត្រករបានយកកំប៉ុងថ្នាំ និងជក់មកទុកនៅទីនោះ ក្នុងបំណងដើម្បីដាក់តាំងជាមួយផ្ទាំងគំនូរដែលគាត់បានគូររួចរាល់ហើយ។ បន្ទាប់ពីវិចិត្រសាលនោះ បានពិនិត្យមើលវីដេអូ ក្នុងកាំមីរ៉ាសុវត្ថិភាព ដែលថតបានហេតុការណ៍នោះ ពួកគេក៏បានទទួលស្គាល់ថា រឿងនេះជាការយល់ច្រឡំ ហើយក៏មិនបានដាក់ពាក្យបណ្តឹងឡើយ។ ប្រជាជនអ៊ីស្រាអែលដែលរស់នៅ ខាងកើតទន្លេយ័រដាន់ បានបង្កើតឲ្យមានការយល់ច្រឡំ ពេលដែលពួកគេសង់អាសនាធំមួយ នៅក្បែរទន្លេនោះ។ ពូជអំបូរនៃសាសន៍អ៊ីស្រាអែល នៅខាងលិចទន្លេយ័រដាន់ យល់ឃើញថា ពួកគេកំពុងតែបះបោរទាស់នឹងព្រះហើយ ព្រោះម្នាក់ៗសុទ្ធតែដឹងថា មានតែរោងឧបោសថប៉ុណ្ណោះ ដែលព្រះទ្រង់បានអនុញ្ញាតឲ្យពួកគេប្រើជាកន្លែងថ្វាយបង្គំព្រះអង្គ (យ៉ូស្វេ ២២:១៦)។ ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង ទាល់តែពូជអំបូរដែលនៅខាងកើតបានពន្យល់ថា ពួកគេគ្រាន់តែចង់សង់អាសនាតាមគំរូអាសនារបស់ព្រះប៉ុណ្ណោះ។ ពួកគេចង់ឲ្យកូនចៅជំនាន់ក្រោយ ឃើញអាសនានោះ ហើយដឹងថា ខ្លួនមានទំនាក់ទំនងខាងវិញ្ញាណ និងជាប់សាច់ឈាម ជាមួយនឹងពូជអំបូរផ្សេងទៀតនៃសាសន៍អ៊ីស្រាអែល(ខ.២៨-២៩)។ ពួកគេក៏បានពោលថា…
Read articleព្រះអង្គត្រាស់ហៅឲ្យលូតលាស់
ដ្បិតបើមានសេចក្តីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ។ ២ពេត្រុស ១:៨ នៅផ្កាថ្មបំពង់ ជាសត្វដែលមានលក្ខណៈចម្លែកខុសគេ។ គេប្រទះឃើញពួកវាតោងជាប់នឹងថ្ម និងសម្បកសត្វសមុទ្រ ដោយមានរូបរាង្គ ដូចបំពង់ផ្លាស្ទីកទន់ៗ ដែលរេរាំទៅតាមចរន្តទឹករលក។ វារស់នៅដោយជីវិតដែលចាំតែទទួលចំណី ដោយស្រូបយកជីវជាតិពីទឹកសមុទ្រ គឺមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីជីវិតដ៏សកម្ម កាលពួកវាទើបតែពេញវ័យ។ ក្នុងដំណាក់កាលដំបូងនៃជីវិតរបស់ផ្កាថ្មបំពង់ ពួកវាមានលក្ខណៈដូចកូនក្អុក ដោយមានខួរឆ្អឹងខ្នង និងខួរក្បាល ដែលជួយពួកវាស្វែងរកអាហារ និងជៀសចេញពីគ្រោះថ្នាក់។ ពេលវាមិនទាន់ពេញវ័យ វាធ្វើការផ្លាស់ទី ក្នុងទឹកសមុទ្រ នៅពេលថ្ងៃ ប៉ុន្តែ មានរឿងមួយកើតឡើង ពេលពួកវាពេញវ័យ។ វាក៏បានតោងជាប់ថ្ម ឈប់ផ្លាស់ទី និងលូតលាស់ទៀត។ វាក៏បានចាប់ផ្តើមរំលាយខួរក្បាលខ្លួនឯងធ្វើជាចំណី។ វាលែងមានខួរឆ្អឹងខ្នង ហើយក៏បានរស់នៅដូចរុក្ខជាតិ ដែលរេរាំចុះឡើងតាមចរន្តទឹកសមុទ្រ។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កពេត្រុស ដែលបានលើកទឹកចិត្តយើង មិនឲ្យរស់នៅបែបនេះឡើយ។ ការមានភាពពេញវ័យខាងវិញ្ញាណ គឺមានន័យថា យើងមានចំណែកជានិស្ស័យនៃព្រះ(២ពេត្រុស ១:៤) ដូចនេះ ព្រះទ្រង់បានត្រាស់ហៅអ្នក និងខ្ញុំឲ្យចម្រើនឡើង ក្នុងព្រះគុណ ក្នុងការស្គាល់ព្រះគ្រីស្ទ(៣:១៨) និងលូតលាស់ខាងវិញ្ញាណ ឲ្យមានសេចក្តីឧស្សាហ៍…
Read article