រស់ដូចមនុស្សដែលព្រះបានប្រោសឲ្យជា
គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង។ កិច្ចការ ៣:៨ នៅប្រទេសឥណ្ឌា មានបងប្អូនស្រីពីរនាក់ បានពិការភ្នែកពីកំណើត។ ឪពុករបស់ពួកគេជាអ្នកខិតខំរកស៊ីចិញ្ចឹមគ្រួសារ តែគាត់មិនមានលទ្ធភាពបង់ថ្លៃ សម្រាប់ការវះកាត់ភ្នែកពួកគេឲ្យភ្លឺឡើងវិញ។ ប៉ុន្តែ មានគ្រូពេទ្យមួយក្រុម បានមកតំបន់ពួកគេ ក្នុងបេសកកម្មពេទ្យរយៈពេលខ្លី។ នៅពេលព្រឹក បន្ទាប់ពីពួកគេបានវះកាត់ហើយ ក្មេងស្រីទាំងពីរក៏មានទឹកមុខញញឹមស្រស់ នៅពេលដែលពេទ្យបកបង់រំភ្នែករបស់ពួកគេចេញ។ ក្នុងចំណោមពួកគេ មានម្នាក់លាន់មាត់ថា “ម៉ែ ខ្ញុំមើលឃើញហើយ! ខ្ញុំមើលឃើញហើយ!” មានបុរសម្នាក់ពិការជើងពីកំណើត បានអង្គុយសុំទាន នៅមាត់ទ្វារព្រះវិហារ ដូចសព្វមួយដង។ លោកពេត្រុសបានប្រាប់គាត់ថា ខ្លួនមិនមានប្រាក់សម្រាប់ដាក់ទានទេ តែនឹងឲ្យគាត់ នូវអ្វីដែលល្អជាងប្រាក់។ លោកពេត្រុសក៏អធិស្ឋានប្រោសជំងឺគាត់ថា “ដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ” (កិច្ចការ ៣:៦)។ បុរសនោះ “ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង”(ខ.៨)។ បងប្អូនស្រីទាំងពីរនាក់ និងបុរសនោះ បានឲ្យតម្លៃមកលើភ្នែក និងជើងរបស់ខ្លួន ខ្លាំងជាងអ្នកដែលមិនធ្លាប់ពិការភ្នែក ឬពិការជើង។ ក្មេងស្រីទាំងពីរប្រិចភ្នែកឥតឈប់ ដោយការភ្ញាក់ផ្អើល…
Read articleព្រះទ្រង់ទតឃើញអ្នក
នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានព្រះបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ»។ លោកុប្បត្តិ ១៦:១៣ ពេលព្រឹកព្រលឹមអាចជាពេលដ៏ឈឺចាប់ សម្រាប់មិត្តភក្តិខ្ញុំ ឈ្មោះ អាល់ម៉ា(Alma) ដែលជាស្រ្តីមេម៉ាយ មានកូនពីរនាក់។ គាត់ប្រាប់ខ្ញុំថា “ពេលដែលអ្វីៗមានភាពស្ងប់ស្ងាត់ ការព្រួយបារម្ភក៏បានលេចចេញមក។ ខណៈពេលដែលខ្ញុំកំពុងធ្វើការងារផ្ទះ ខ្ញុំក៏បានគិតអំពីបញ្ហាហិរញ្ញវត្ថុ ហើយព្រួយបារម្ភអំពីសុខភាព និងការសិក្សារបស់កូន”។ កាលស្វាមីរបស់អាល់ម៉ាបោះបង់គាត់ចោល គាត់ត្រូវទទួលខុសត្រូវចំពោះការចិញ្ចឹមកូនតែម្នាក់ឯង។ គាត់ថា “ខ្ញុំមានការពិបាក តែខ្ញុំដឹងថា ព្រះទ្រង់ទតឃើញខ្ញុំ និងគ្រួសារខ្ញុំ។ ព្រះអង្គប្រទានកម្លាំង ឲ្យខ្ញុំអាចធ្វើការងារពីរកន្លែង ដើម្បីបំពេញតម្រូវការរបស់យើង ហើយអនុញ្ញាតឲ្យកូនៗរបស់ខ្ញុំ ពិសោធន៍នឹងការដឹកនាំរបស់ព្រះអង្គជារៀងរាល់ថ្ងៃ”។ ហាការជាបាវស្រីសាសន៍អេស៊ីព្ទ ដែលបានយល់អំពីអត្ថន័យនៃការដែលព្រះទតឃើញនាង។ បន្ទាប់ពីនាងមានផ្ទៃពោះជាមួយលោកអ័ប្រាហាំ នាងក៏បានចាប់ផ្តើមស្អប់ខ្ពើមនាងសារ៉ាយ(លោកុប្បត្តិ ១៦:៤) ជាហេតុនាំឲ្យនាងសារ៉ាយ ធ្វើបាបនាង ទាល់តែនាងរត់គេចខ្លួនទៅវាលរហោស្ថាន។ ពេលនោះ នាងហាការស្ថិតក្នុងភាពឯកោ ដោយប្រឈមមុខដាក់ពេលអនាគត ដែលហាក់ដូចជាងងឹត និងគ្មានសង្ឃឹម សម្រាប់នាង និងកូនក្នុងផ្ទៃនាង។ ប៉ុន្តែ “ទេវតានៃព្រះយេហូវ៉ា”(ខ.៧) ក៏បានមកជួបនាង ហើយប្រាប់នាងថា “ព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្តីទុក្ខលំបាករបស់ឯង”(ខ.១១)។ ទេវតារបស់ព្រះក៏បានណែនាំនាងហាការ អំពីការអ្វីដែលត្រូវធ្វើ ហើយក៏បានធានាដល់នាង អំពីពេលអនាគតរបស់នាង។…
Read articleការប្រទះឃើញដ៏អស្ចារ្យ
ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ ២ពង្សាវតាក្សត្រ ២២:៨ កាលជែននីហ្វ័រ(Jennifer) លឹបទឹកកម្សាន្ត នៅឆ្នាំ២០២១ ភ្នែករបស់គាត់បានផ្ដោតទៅលើដបតូចមួយ មានពណ៌បៃតង នៅបាតទន្លេ។ នាងក៏បានយកវាឡើងមកលើគោក ហើយក៏បានពិពណ៌នាថា វាជាការរើសបានដ៏កម្របំផុត ក្នុងជីវិតនាង។ ក្នុងដបនោះ មានសំបុត្រមួយ ដែលយុវជនម្នាក់បានសរសេរ នៅថ្ងៃខួបកំណើតរបស់ខ្លួន ក្នុងឆ្នាំ១៩២៦! ក្នុងសំណេររបស់គាត់ មានការស្នើឲ្យអ្នកណាដែលរើសបានសំបុត្រនោះ យកវាមកប្រគល់ឲ្យគាត់វិញ។ ជែននីហ្វ័រក៏បានប្រើហ្វេសប៊ុក ដើម្បីស្វែងរកទីតាំងរបស់សមាជិកគ្រួសាររបស់យុវជននោះ។ ទោះគាត់បានលាចាកលោកនៅឆ្នាំ១៩៩៥ក៏ដោយ ក៏សំបុត្រដ៏ខ្លីដែលបានកប់ក្នុងដប ក្នុងបាតទន្លេ បាននាំមកនូវភាពសប្បាយរីករាយដល់ជែននីហ្វ័រ និងក្រុមគ្រួសារគាត់។ ក្នុងបទគម្ពីរ២ពង្សាវតាក្សត្រ ២២:៨ លោកហ៊ីលគីយ៉ា បានរកឃើញ “គម្ពីរក្រឹត្យវិន័យ ក្នុងព្រះវិហារព្រះអម្ចាស់” ជាការរកឃើញដ៏អស្ចារ្យក្នុងជីវិតគាត់។ ស្តេចបានបង្គាប់ឲ្យស្មៀនរូបនេះ ចាត់ចែងការ “ជួសជុលព្រះវិហារ” ហើយក៏បានរកឃើញថា គម្ពីរដែលបានរកឃើញនោះ ទំនងជាកណ្ឌគម្ពីរចោទិយកថា។ “កាលស្តេចទ្រង់បានឮអស់ទាំងព្រះបន្ទូល ក្នុងគម្ពីរក្រឹត្យវិន័យនោះ” ទ្រង់មានការប៉ះពាល់ព្រះទ័យយ៉ាងខ្លាំង(ខ.១១)។ ប្រជាជននៅនគរយូដាមិនបានអើពើ ចំពោះព្រះអម្ចាស់ ក៏ដូចជាវិហារទ្រង់ ហើយក៏មិនខ្វល់អំពីការអាន និងស្តាប់បង្គាប់តាមព្រះគម្ពីរ ដែលព្រះអង្គបានបណ្តាលឲ្យគេតែង។ ស្តេចក៏បានប្រែចិត្ត ហើយក៏បានបង្គាប់ឲ្យគេសម្អាតព្រះវិហារ ដោយរុះរើរូបព្រះ…
Read articleអាហារសម្រន់ដែលនាំឲ្យបន្ទាបខ្លួន
ទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ។ ១ពេត្រុស ៥:៥ កញ្ចប់នំចំណិតដំឡូងបារាំងមានទំហំតូចទេ តែបេសកជនអាមេរិកម្នាក់រៀនសូត្របានមេរៀនដ៏ធំមួយពីវា។ ក្នុងការធ្វើការនៅពេលល្ងាចថ្ងៃមួយ នៅសាធារណៈរដ្ឋដូមីនីខិន គាត់បានទៅចូលរួមការជួបជុំគ្នា នៅព្រះវិហារ ហើយក៏បានហែកកញ្ចប់នំដំឡូងបារាំងញាំ។ ពេលនោះ មានស្រ្តីម្នាក់ដែលគាត់មិនសូវស្គាល់ក៏បានលូកដៃចូលទៅក្នុងកញ្ចប់នំនោះ យកចំណិតដំឡូងបារាំងពីរបីចំណិតចេញមកញាំ។ អ្នកដទៃទៀតក៏បានលូកយកចំណិតដំឡូងបារាំងញាំផងដែរ។ បេសកជនរូបនោះគិតថា ពួកគេពិតជាខ្វះការគួរសមមែន។ បន្ទាប់មក គាត់ក៏រៀនបានមេរៀនមួយ ដែលធ្វើឲ្យគាត់បន្ទាបខ្លួន។ គាត់មិនទាន់បានយល់អំពីវប្បធម៌ នៃតំបន់ដែលគាត់បានស្ម័គ្រចិត្តទៅធ្វើការបម្រើនោះឡើយ។ នៅសហរដ្ឋអាមេរិក មនុស្សមានការសង្កត់ធ្ងន់ទៅលើទស្សនៈបុគ្គលនិយម តែនៅសាធារណៈរដ្ឋដូមីនិខិន ការរស់នៅ របស់ប្រជាជន មានការផ្ដោតទៅលើសហគមន៍ខ្លាំងជាងបុគ្គល។ ការចែកអាហារ និងរបស់ល្អដល់គ្នាទៅវិញទៅមក គឺជារបៀបដែលពួកគេទំនាក់ទំនងគ្នា។ ប្រពៃណីរបស់គាត់មិនល្អជាងប្រពៃណីពួកគេទេ គឺគ្រាន់តែខុសគ្នាប៉ុណ្ណោះ។ គាត់ក៏បានសារភាពថា រឿងនេះបានធ្វើឲ្យគាត់ស្គាល់ខ្លួនឯងកាន់តែច្រើន ហើយបានធ្វើឲ្យគាត់បន្ទាបខ្លួន។ ពេលដែលគាត់ ចាប់ផ្តើមទទួលស្គាល់ថា ខ្លួនគាត់មានភាពលម្អៀង គាត់ក៏រៀនបានថា ការចែករំលែកជាមួយអ្នកដទៃ ដោយការបន្ទាបខ្លួន បានជួយឲ្យគាត់បម្រើពួកគេ បានកាន់តែប្រសើរឡើង។ សាវ័កពេត្រុសបានបង្រៀនមេរៀននេះ ដល់អ្នកដឹកនាំពួកជំនុំ ឲ្យប្រព្រឹត្តចំពោះអ្នកដទៃ ដោយការបន្ទាបខ្លួន។ គាត់ ក៏បានបង្រៀនពួកចាស់ទុំ ឲ្យជៀសចេញពីការប្រើអំណាចបំពានមកលើមនុស្សស្ថិតក្រោមការដឹកនាំរបស់ខ្លួន (១ពេត្រុស ៥:៣)។ ហើយសម្រាប់អ្នកដែលនៅក្មេងវិញ…
Read articleភ្ញៀវដែលមិនបានអញ្ជើញ
តើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបាន សូមជំរះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ។ ទំនុកដំកើង ១៩:១២-១៣ លោកខាយ(Kyle) និងអ្នកស្រីអាលីសិន(Allison) បានទៅក្រេបទឹកឃ្មុំយ៉ាងមានសុភមង្គល ក្នុងប្រទេសដទៃ។ ពេលពួកគេវិលត្រឡប់មកផ្ទះវិញ ពួកគេបានសង្កេតឃើញជើងរបស់លោកខាយ មានកន្ទួលរមាស់ដ៏ចម្លែក។ ប្តីប្រពន្ធមួយគូរនេះ ត្រូវគេណែនាំ ឲ្យជួបពេទ្យជំនាញសើស្បែក។ គ្រូពេទ្យក៏បានប្រាប់ពួកគេថា មានបរាសិតតូចៗ បានចូលក្នុងជើងលោកខាយ តាមពងបែកនៅលើជើងគាត់ ដែលកើតឡើង ដោយសារការពាក់ស្បែកជើងផ្ទាត់ថ្មីមួយគូរ។ ដំណើរកម្សាន្តដែលពួកគេបានស្រមៃ ក៏បានបញ្ចប់ ដោយការតយុទ្ធដ៏ពិបាក ជាមួយនឹងបរាសិត ដែលជា “ភ្ញៀវដែលមិនបានអញ្ជើញ”។ ស្តេចដាវីឌជ្រាបថា បើទ្រង់មិនទូលសូមព្រះជួយ ក្នុងការតយុទ្ធនឹងអំពើបាបទេ នោះក្តីស្រមៃរបស់ទ្រង់ ដែលចង់រស់នៅ ក្នុងជីវិតដែលគាប់ព្រះទ័យព្រះ នឹងប្រែក្លាយជាការតយុទ្ធនឹងអំពើបាប និងការបះបោរ ដែលជាភ្ញៀវមិនបានអញ្ជើញ។ បន្ទាប់ពីស្តេចដាវីឌបានប្រកាស អំពីរបៀបដែលព្រះទ្រង់បង្ហាញព្រះអង្គទ្រង់ ក្នុងពិភពធម្មជាតិ(ទំនុកដំកើង ១៩:១-៦) និងបង្ហាញប្រាជ្ញាទ្រង់ ក្នុងការបង្រៀនរបស់ទ្រង់(ខ.៧-១០) ទ្រង់ក៏បានទូលសូមព្រះការពារទ្រង់ ឲ្យរួចផុត គឺការមិនស្តាប់បង្គាប់ ដោយមិនដឹងខ្លួន ដោយអំនួត និងដោយស្ម័គ្រពីចិត្ត។ ទ្រង់ក៏បានសរសេរថា “សូមជំរះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់…
Read articleងាកមករកផ្លូវរបស់ព្រះអង្គវិញ
ទ្រង់ក៏ស្គាល់ផ្លូវដែលឯងបានដើរក្នុងទីរហោស្ថានសំបើមនេះផង ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានគង់នៅជាមួយនឹងឯង អស់រវាង៤០ឆ្នាំនេះ ហើយឯងគ្មានខ្វះខាតអ្វីឡើយ។ ចោទិយកថា ២:៧ ឧបមាថា អ្នកកំពុងធ្វើដំណើរនៅតំបន់និរតី នៃសហរដ្ឋអាមេរិក ពីទីក្រុងវ៉ាយ(Why ប្រែថា ហេតុអ្វី) រដ្ឋអារីហ្សូណា។ ហើយក៏បានទៅរដ្ឋផ្សេងទៀត ដោយឆ្លងកាត់ ទីក្រុងអាន់សឺធិន(Uncertain ប្រែថា មិនច្បាស់លាស់) រដ្ឋតិចសាស់។ បត់ទៅតំបន់ឥសាន អ្នកត្រូវឈប់សម្រាក នៅទីក្រុងឌីសម៉ល(Dismal ប្រែថា គួរឲ្យព្រួយបារម្ភ) រដ្ឋធេនេស៊ី។ ទីបំផុតអ្នកទៅដល់គោលដៅរបស់អ្នក នៅទីក្រុងភែននិក(Panic ប្រែថាតក់ស្លត់) រដ្ឋភែនស៊ីលវែនា។ បើអ្នកបើកបរបន្តិចទៀត ប្រហែល៦ម៉ោង អ្នកអាចទៅដល់ទីក្រុងអាស៊ួរិន(Assurance ប្រែមកថា មានភាពជឿជាក់) នៅភាគខាងលិចរដ្ឋវើជីនា។ តំបន់ទាំងនោះសុទ្ធតែមានឈ្មោះចម្លែកៗ តែជាទីកន្លែងពិត ក្នុងទឹកដីអាមេរិក ទោះអ្នកមិនទំនងជាធ្វើដំណើរកាត់តាមតំបន់ទាំងនោះឬអត់ក៏ដោយ។ ជួនកាល ការធ្វើដំណើរនៃជីវិតមានអារម្មណ៍ដូចនេះឯង។ យើងក៏ងាយនឹងប្រៀបធៀបជីវិតយើង ទៅនឹងជីវិតដ៏ពិបាករបស់ប្រជាជនអ៊ីស្រាអែល ក្នុងវាលរហោស្ថាន(ចោទិយកថា ២:៧)។ ការរស់នៅអាចមានការពិបាកជាច្រើន។ ប៉ុន្តែ តើយើងបានសង្កេតឃើញចំណុចដូចគ្នាដទៃទៀតទេ? យើងទៅតាមផ្លូវរបស់យើង ដោយងាកបែរចេញពីផ្លូវព្រះ(១:៤២-៤៣)។ ជាញឹកញាប់ យើងច្រើនតែរអ៊ូរទាំអំពីការខ្វះខាតរបស់យើង មិនខុសពីពួកអ៊ីស្រាអែលឡើយ(ជនគណនា…
Read article