គ្មានប្រយោជន៍ បើគ្មានសេចក្តីស្រឡាញ់
បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ។ ១កូរិនថូស ១៣:៣ បន្ទាប់ពីខ្ញុំបានយកតុដែលខ្ញុំបានកុម្ម៉ង់ទិញ ចេញពីកេស យកមកតម្រៀប ខ្ញុំក៏បានកត់សំគាល់ឃើញបញ្ហាមួយ។ ខ្ញុំបានឃើញផ្ទៃខាងលើដ៏ស្រស់ស្អាត និងផ្នែកដទៃទៀត តែខ្ញុំឃើញតុនោះខ្វះជើងម្ខាង។ បើគ្មានជើងគ្រប់ចំនួនទេ ខ្ញុំមិនអាចដំឡើងតុនេះបានឡើយ ព្រោះវានឹងក្លាយជាវត្ថុគ្មានប្រយោជន៍។ មិនមែនមានតែតុទេ ដែលគ្មានប្រយោជន៍ នៅពេលដែលវាខ្វះផ្នែកដ៏សំខាន់មួយ។ ក្នុងកណ្ឌគម្ពីរកូរិនថូស ខ្សែទី១ សាវ័កប៉ុលបានរំឭកអ្នកអានសំបុត្ររបស់គាត់ថា ពួកគេកំពុងតែខ្វះគ្រឿងផ្សំដ៏សំខាន់មួយ។ អ្នកជឿនៅទីក្រុងកូរិនថូសមានអំណោយទានជាច្រើន តែខ្វះសេចក្តីស្រឡាញ់។ សាវ័កប៉ុលក៏បាននិយាយសង្កត់ធ្ងន់ថា បើសិនជាពួកគេមានចំណេះដឹងគ្រប់មុខ បើពួកគេលះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមាន ហើយថែមទាំងព្រមរងទុក តែបើគ្មានមូលដ្ឋានគ្រឹះដ៏សំខាន់នៃសេចក្តីស្រឡាញ់ទេ នោះការប្រព្រឹត្តរបស់ពួកគេគ្មានន័យអ្វីឡើយ(១កូរិនថូស ១៣:១-៣)។ សាវ័កប៉ុលក៏បានលើកទឹកចិត្តពួកគេឲ្យមានសេចក្តីស្រឡាញ់ ក្នុងកិច្ចការទាំងអស់ដែលពួកគេធ្វើ ហើយគាត់ក៏បានពិពណ៌នា អំពីសម្រស់នៃសេចក្តីស្រឡាញ់ ដែលតែងតែការពារ ជឿ សង្ឃឹម និងអត់ទ្រាំ(ខ.៤-៧)។ ពេលណាយើងប្រើអំណោយទានខាងវិញ្ញាណ ប្រហែលដើម្បីបង្រៀន លើកទឹកចិត្ត ឬបម្រើក្នុងសហគមន៍នៃជំនឿរបស់យើង សូមចាំថា ព្រះទ្រង់តែងតែសព្វព្រះទ័យឲ្យយើងមានសេចក្តីស្រឡាញ់ ក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ ពុំនោះទេ វាមិនខុសពីតុដែលខ្វះជើងម្ខាងនោះឡើយ។ វាមិនអាចបំពេញតួនាទីជាតុ ដែលគេបានរចនាវាមកនោះឡើយ។—Lisa M. Samra តើអ្នកធ្លាប់ខ្វះសេចក្តីស្រឡាញ់…
Read articleគ្រួសារទាំងមូលបានសង្គ្រោះ
ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង។ កិច្ចការ ១៦:៣១ លោកចេមស៍(James) បានដើរទៅរកកន្លែងហាត់ប្រាណរបស់ពន្ធនាគារ ដោយមានស្លៀកអាវជាប់ខោ ហើយក៏បានចូលទៅក្នុងអាងហែលទឹកចល័ត ដើម្បីទទួលពិធីជ្រមុជទឹក ដោយលោកគ្រូគង្វាលប្រចាំពន្ធនាគារ។ ទោះជាយ៉ាងណាក៏ដោយ គាត់មានក្តីអំណរជាពន់ពេក ពេលដែលគាត់បានទទួលដំណឹងថា កូនស្រីគាត់ ឈ្មោះព្រីតានី(Brittany) ដែលជាអ្នកទោសដែរ ក៏បានទទួលពិធីជ្រមុជទឹក នៅថ្ងៃនោះ! ពេលដែលពួកគេបានដឹងអំពីរឿងនេះដូចគ្នា សូម្បីតែបុគ្គលិកពន្ធនាគារក៏មានការរំជួលចិត្តផងដែរ។ លោកគ្រូគង្វាលក៏បានមានប្រសាសន៍ថា “ពេលនោះគ្រប់គ្នាសុទ្ធតែស្រក់ទឹកភ្នែក”។ ព្រីតានី និងឪពុករបស់នាងជាប់ជាប់ពន្ធនាគារជាច្រើនឆ្នាំ ហើយសុទ្ធតែត្រូវការការអត់ទោសបាបពីព្រះ។ ហើយព្រះទ្រង់ក៏បានប្រទានជីវិតថ្មី ដល់ពួកគេ។ ព្រះគម្ពីរក៏បានពិពណ៌នា អំពីការផ្លាស់ប្រែមួយទៀត ក្នុងពន្ធនាគារ តែការផ្លាស់ប្រែនេះបានកើតឡើងចំពោះមេគុកម្នាក់ ដែលក្រោយមក សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវបានកែប្រែគ្រួសារគាត់ទាំងមូល។ បន្ទាប់ពី “មានកក្រើកដី” ធ្វើឲ្យរញ្ជួយគុក “ទ្វារគុកក៏បានបើកចំហ”។ ពេលនោះ សាវ័កប៉ុល និងលោកស៊ីឡាស មិនបានរត់គេចឡើយ គឺនៅតែក្នុងបន្ទប់ឃុំខ្លួនដដែល(កិច្ចការ ១៦:២៦-២៨)។ មេគុកមានការដឹងគុណពួកគេយ៉ាងខ្លាំង ដែលមិនបានរត់គេចខ្លួន ហើយក៏បាននាំពួកគេទៅផ្ទះគាត់។ ទីបំផុត គាត់ក៏បានសួរសំណួរមួយដែលនាំឲ្យជីវិតផ្លាស់ប្រែថា “តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះ?”(ខ.៣០)។ ពួកគេក៏បានឆ្លើយថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង”(ខ.៣១)។…
Read articleពង្រឹងសាច់ដុំនៃសេចក្តីជំនឿ
ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ។ ទំនុកដំកើង ៤៦:១០ ក្នុងអំឡុងពេលដំណើរកម្សាន្តនៅសួនសត្វ ខ្ញុំក៏បានឈប់ ដើម្បីសម្រាកនៅក្បែរកន្លែងដែលគេដាក់តាំងសត្វអាញី។ ខ្ញុំឃើញសត្វអាញីបានសំយុងក្បាលចុះមកក្រោម។ វាហាក់ដូចកំពុងមានការស្កប់ចិត្ត នឹងការនៅស្ងៀមមួយកន្លែង ដោយមិនកម្រើកអ្វីសោះ។ ខ្ញុំក៏បានដកដង្ហើមធំ។ ដោយសារបញ្ហាសុខភាព ខ្ញុំពិបាកនៅស្ងៀមមួយកន្លែង ហើយតែងតែចង់ផ្លាស់ទីទៅមុខជានិច្ច ដើម្បីធ្វើអ្វីមួយ។ ខ្ញុំស្រេកឃ្លានចង់ឈប់មានអារម្មណ៍ទន់ខ្សោយទៀត ពោលគឺមិនសប្បាយចិត្តនឹងបញ្ហាសុខភាពរបស់ខ្ញុំសោះ។ ប៉ុន្តែ ពេលខ្ញុំកំពុងមើលទៅសត្វអាញី ខ្ញុំសង្កេតឃើញវាលាតសន្ធឹងដៃម្ខាង តោងមែកឈើនៅក្បែរនោះ រួចនៅស្ងៀមដូចមុនទៀត។ ការនៅមួយកន្លែងត្រូវការឲ្យយើងប្រើកម្លាំងផងដែរ។ បើខ្ញុំចង់មានចិត្តស្កប់ស្កល់ នឹងការផ្លាស់ទីយឺតៗ ឬនៅស្ងៀមដូចសត្វអាញី នោះខ្ញុំត្រូវការកម្លាំងសាច់ដុំដែលខ្លាំងអស្ចារ្យ។ ដើម្បីឲ្យខ្ញុំអាចទុកចិត្តព្រះ នៅគ្រប់ពេលវេលាទាំងអស់ នៃជីវិតខ្ញុំ ខ្ញុំត្រូវការកម្លាំងខាងវិញ្ញាណ ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៤៦ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានប្រកាសថា ព្រះទ្រង់មិនគ្រាន់តែប្រទាន កម្លាំងដល់យើងប៉ុណ្ណោះទេ តែព្រះអង្គ ជា កម្លាំងរបស់យើង(ខ.១)។ ទោះមានរឿងអ្វីកើតឡើងនៅជុំវិញយើងក៏ដោយ “ព្រះអម្ចាស់ដ៏មានគ្រប់ចេស្ដា តែងតែគង់នៅជាមួយយើងជានិច្ច”(ខ.៧)។ ព្រះអង្គក៏បានបង្គាប់យើង ឲ្យឈប់បង្អង់សិន ឲ្យបានដឹងថា ព្រះអង្គជាព្រះ(ខ.១១)។ ការធ្វើដំណើររបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ ច្រើនតែតម្រូវឲ្យយើងបោះជំហានយឺតៗ ហើយចំណាយពេលនៅស្ងៀម…
Read articleអ្នកថា ព្រះអង្គជានរណា?
តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា? ម៉ាកុស ៨:២៧ តើមនុស្សជឿថា ព្រះយេស៊ូវជានរណា? អ្នកខ្លះនិយាយថា ព្រះអង្គជាគ្រូបង្រៀនដ៏ល្អ ខ្លះទៀតថា ព្រះអង្គគ្រាន់តែជាបុរសម្នាក់។ អ្នកនិពន្ធឈ្មោះ ស៊ី អេស លូអ៊ីស(C. S. Lewis) បានសរសេរថា “បើព្រះយេស៊ូវមិនមែនជាព្រះរាជបុត្រានៃព្រះទេ នោះគេមុខជាចាត់ទុកព្រះអង្គជា មនុស្សឆ្កួត ឬអាក្រក់ជាងនេះទៀត។ អ្នកអាចថា ព្រះអង្គជាមនុស្សឡប់ អ្នកអាចស្តោះទឹកមាត់ដាក់ ហើយធ្វើគុតព្រះអង្គ ដោយចោទថា ព្រះអង្គជាអារក្ស ឬអ្នកអាចក្រាបនៅទៀបព្រះបាទព្រះអង្គ ហើយហៅព្រះអង្គថា ព្រះអម្ចាស់ និងព្រះ តែចូរយើងកុំបន្ទាបព្រះអង្គ ដោយមិនសមហេតុសមផលថា ព្រះអង្គគ្រាន់តែជាគ្រូបង្រៀនដ៏អស្ចារ្យនោះឡើយ”។ គាត់ក៏បានបកស្រាយផងដែរថា បើការអះអាងរបស់ព្រះយេស៊ូវថា ព្រះអង្គជាព្រះ ជាការអះអាងខុស នោះគេក៏មិនអាចហៅព្រះអង្គថា ហោរាដ៏អស្ចារ្យឡើយ។ គេនឹងចោទព្រះអង្គថា បានប្រមាថព្រះជាមិនខាន។ ខណៈពេលដែលព្រះអង្គកំពុងជជែកជាមួយពួកសាវ័ក ក្នុងដំណើរពីភូមិមួយ ទៅភូមិមួយទៀត ព្រះយេស៊ូវក៏បានសួរពួកគេថា “តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា?”(ម៉ាកុស ៨:២៧)។ ខ្លះថា ព្រះអង្គជាលោកយ៉ូហាន បាទីស្ទ ខ្លះថា ព្រះអង្គជាហោរាអេលីយ៉ា…
Read articleការចំហចិត្តទទួលការបង្រៀន
ប្រយោជន៍ឲ្យមនុស្សប្រាជ្ញាបានស្តាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្តីទូន្មានមាំទាំ។ សុភាសិត ១:៥ ការទទួលការរិះគន់ និងការកែតម្រង់ ពីអ្នកដទៃ មានសារៈសំខាន់ណាស់។ រឿងនេះក៏អាចកើតឡើង ក្នុងចំណោមអ្នកនិពន្ធផងដែរ។ ហេតុនេះហើយ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានឃើញលោករីឆាត ប៊ី ហេយ(Richard B. Hays) ដែលជាបណ្ឌិត និងទេវវិទូ បានសរសេរអត្ថបទមួយ ដើម្បីកែសម្រួលសំណេរ ដែលគាត់បានសរសេរខុសកាលប៉ុន្មានឆ្នាំមុន។ គាត់បានបង្ហាញចេញនូវការបន្ទាបខ្លួន នៅក្នុងការផ្លាស់ប្តូរទស្សន: ដែលគាត់ធ្លាប់មានកាលពីអតីតកាល ដោយសព្វថ្ងៃនេះ គាត់បានប្ដេជ្ញាចិត្តរៀនសូត្រពីអ្នកដទៃ ពេញមួយជីវិត។ នៅក្នុងសេចក្តីផ្តើមនៃកណ្ឌគម្ពីរសុភាសិត ស្តេចសាឡូម៉ូន បានរៀបរាប់ត្រួសៗ អំពីគោលបំណង នៃការនិពន្ធសុភាសិត។ តែទន្ទឹមនឹងនោះ ទ្រង់ក៏បានជំរុញផងដែរថា ទ្រង់បាននិពន្ធសុភាសិតទាំងនោះ “ប្រយោជន៍ឲ្យមនុស្សប្រាជ្ញាបានស្តាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្តីទូន្មានមាំទាំ”(សុភាសិត ១:៥)។ ស្តេចសាឡូម៉ូនបានជំរុញពួកអ្នកប្រាជ្ញ ឲ្យស្តាប់ រៀនសូត្រ និងបន្តលូតលាស់ផងដែរ។ គឺមិនខុសពីសាវ័កប៉ុល ដែលបានអះអាងថា ទោះគាត់បានដើរតាមព្រះយេស៊ូវអស់រាប់សិបឆ្នាំហើយក្តី ក៏គាត់នៅតែព្យាយាមស្គាល់ព្រះយេស៊ូវជានិច្ច(ភីលីព ៣:១០)។ គ្មាននរណាម្នាក់រងគ្រោះ ដោយសារការបន្តបើកចំហចិត្តទទួលការបង្រៀនដ៏ត្រឹមត្រូវនោះឡើយ ។ ខណៈពេលដែលយើងព្យាយាមបន្តលូតលាស់…
Read articleសេរីភាពពិតប្រាកដ
កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ។ ១កូរិនថូស ១០:២៤ កាលមេលលីង(Meiling) កំពុងអានសៀវភៅនៅលើរថភ្លើង គាត់បានជក់ចិត្តនឹងការគូសចំណាំពីលើបន្ទាត់អក្សរ និងការសរសេរនៅលើគែមទំព័រសៀវភៅអាននោះ។ តែពេលដែលគាត់បានឃើញស្ត្រីដែលអង្គុយនៅក្បែរគាត់ស្តីឲ្យកូន នោះគាត់ក៏ឈប់គូសចំណាំនៅលើសៀវភៅទៀត។ ស្ត្រីជាម្តាយនោះកំពុងតែស្តីប្រដៅកូនតូច ដែលកំពុងគូសក្រវេមក្រវាម ពីលើសៀវភៅដែលបានខ្ចីពីបណ្ណាល័យ។ មេលលីងក៏បានប្រញាប់ដាក់ប៊ិចចុះ ដោយមិនចង់ឲ្យក្មេងតូចនោះបន្តធ្វើតាមគាត់ ដោយការយល់ច្រឡំ ហើយមិនស្តាប់តាមការប្រៀនប្រដៅរបស់ម្តាយខ្លួនទៀតឡើយ។ គាត់ដឹងថា ក្មេងតូចនោះមិនយល់អំពីភាពខុសគ្នា រវាងការធ្វើឲ្យខូចសៀវភៅខ្ចីពីបណ្ណាគារ និងការគូសចំណាំពីលើសៀវភៅអាន ដែលជាកម្មសិទ្ធិរបស់គាត់នោះឡើយ។ សកម្មភាពរបស់មេលលីងបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ ១កូរិនថូស ១០:២៣-២៤ ដែលចែងថា “មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការគ្មានប្រយោជន៍ទេ មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការមិនស្អាងចិត្តឡើងទេ កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ”។ អ្នកជឿព្រះយេស៊ូវ ក្នុងពួកជំនុំដ៏ក្មេងវ័យ នៅទីក្រុងកូរិនថូស បានយល់ឃើញថា ពួកគេអាចប្រើសេរីភាពក្នុងព្រះគ្រីស្ទ ជាឱកាសស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ តែសាវ័កប៉ុលបានបង្រៀនពួកគេថា ពួកគេគួរតែគិតថា សេរីភាពនោះ គឺជាឱកាសដើម្បីស្អាង និងស្វែងរកប្រយោជន៍អ្នកដទៃ។ សេរីភាពពិតប្រាកដ គឺមិនមែនជាការមានសិទ្ធិធ្វើអ្វីតាមចិត្តនោះទេ តែសម្រាប់ធ្វើអ្វីដែលពួកគេគួរធ្វើ ថ្វាយដល់ព្រះ។ កាលណាយើងប្រើសេរីភាពរបស់យើង ដើម្បីស្អាងអ្នកដទៃឡើង ជាជាងបម្រើប្រយោជន៍ខ្លួនឯង នោះមានន័យថា យើងកំពុងតែដើរតាមគំរូព្រះយេស៊ូវ។—Poh…
Read article