មិត្តសំឡាញ់នៃមិត្តសំឡាញ់របស់ព្រះ
អ្នកណាដែលទទួលអ្នករាល់គ្នា នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ។ ម៉ាថាយ ១០:៤០ ភាពរីករាយអាចកើតមាន នៅពេលដែលមិត្តភក្តិរបស់មនុស្សដែលយើងទើបតែជួប ក៏ជាមិត្តភក្តិរបស់យើងផងដែរ។ ឧទាហរណ៍ ម្ចាស់ផ្ទះដែលមានចិត្តទូលាយ បានស្វាគមន៍ភ្ញៀវដែលមកលេងផ្ទះខ្លួន ដោយនិយាយដូចនេះថា “រីករាយដែលបានជួបអ្នក។ មិត្តភក្តិរបស់ស៊ែម(Sam) ឬមិត្តភក្តិរបស់សាមែនថា(Samantha) ក៏ជាមិត្តភក្តិរបស់ខ្ញុំដែរ”។ ព្រះយេស៊ូវធ្លាប់បានមានបន្ទូលស្រដៀងនេះផងដែរ។ មនុស្សទាំងហ្វូងៗបានដើរតាមព្រះអង្គ បន្ទាប់ពីព្រះអង្គបានប្រោសជម្ងឺឲ្យមនុស្សជាច្រើន។ តែព្រះអង្គក៏បានក្លាយជាសត្រូវរបស់ពួកអ្នកដឹកនាំសាសនាក្នុងតំបន់ ដោយប្រឆាំងនឹងការដែលពួកគេប្រើព្រះវិហារ ជាកន្លែងរកស៊ី ហើយបានប្រើឥទ្ធិពលខ្លួនក្នុងផ្លូវខុស។ ក្នុងពេលដែលការប៉ះទង្គិចមានការកើនឡើងនោះ ព្រះអង្គក៏បានបន្ថែមក្តីអំណរ ការលះបង់ ហើយគេកាន់តែមានការភ្ញាក់ផ្អើលចំពោះព្រះវត្តមានព្រះអង្គ។ ព្រះអង្គបានប្រទានពួកសិស្សព្រះអង្គ នូវសមត្ថភាពប្រោសជម្ងឺអ្នកដទៃ ហើយចាត់ពួកគេឲ្យទៅប្រកាសថា នគរព្រះជិតមកដល់ហើយ។ ព្រះអង្គបានធានាពួកសាវ័កថា “អ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ”(១០:៤០) ហើយក៏ទទួលព្រះវរបិតា ដែលបានចាត់ព្រះអង្គឲ្យមកផងដែរ។ តើមានមិត្តភាពអ្វី ដែលនាំឲ្យមានការផ្លាស់ប្រែជីវិត ដូចមិត្តភាពដែលព្រះអង្គបានប្រទានយើងទេ? ដ្បិតនរណាដែលបើកទ្វារផ្ទះខ្លួន ឬឲ្យទឹកត្រជាក់មួយពែង ដល់សិស្សព្រះអង្គណាម្នាក់ នោះព្រះអង្គបានធានាពួកគេថា ពួកគេនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ។ រឿងនេះបានកើតឡើងតាំងពីយូរមកហើយ តែព្រះបន្ទូលព្រះអង្គបានរំឭកយើងថា យើងនៅតែចំាបាច់ត្រូវស្វាគមន៍គេ និងទទួលការស្វាគមន៍ពីអ្នកដទៃ តាមរបៀបជាច្រើន ក្នុងនាមជាមិត្តសំឡាញ់ នៃមិត្តសំឡាញ់របស់ព្រះ។—Mart DeHaan តើអ្នកអាចធ្វើអ្វីខ្លះ…
Read articleព្រះអង្គផ្គត់ផ្គង់ដោយប្រើដង្វាយដ៏តិចតួច
អេលីសេសួរនាងថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក សូមប្រាប់ខ្ញុំចុះ តើអ្នកមានអ្វីនៅផ្ទះ?” ២ពង្សាវតាក្សត្រ ៤:២ បាត់ឌី(Buddy) ជាក្មេងអាយុ៣ឆ្នាំ បានទៅព្រះវិហារជាមួយម្តាយគាត់រៀងរាល់សប្តាហ៍ ដើម្បីជួយជញ្ជូនគ្រឿងទេស ពីឡានចែកអាហារ។ ពេលដែលបាត់ឌីបានឮម្តាយគាត់និយាយជាមួយជីដូនគាត់ថា ឡានដឹកអាហារនោះបានខូចហើយ គាត់ក៏បានសួរថា “អូហ៍ ទេ។ តើគេបានអីដឹកអាហារ យកទៅចែកអ្នកក្រ?” ម្តាយរបស់គាត់ក៏បានពន្យល់គាត់ថា ពួកជំនុំនឹងរ៉ៃអង្គាសប្រាក់ ទិញឡានថ្មីមួយគ្រឿង។ បាត់ឌីក៏បានញញឹម។ គាត់ថា “ខ្ញុំមានលុយ” រួចគាត់ក៏បានចេញពីបន្ទាប់។ គាត់ត្រឡប់មកវិញ ដោយមានកាន់ផើងជ័រមួយ ដែលមានបិទស្ទីគ័រពណ៌ចម្រុះ មានពេញដោយកាក់ ដែលមានតម្លៃជាសរុបជាង៣៨ដុល្លា។ បាត់ឌីមិនមានលុយច្រើនទេ តែព្រះទ្រង់បានយកដង្វាយគាត់ ទៅបូករួមជាមួយអំណោយអ្នកដទៃទៀត ដើម្បីប្រទានឡានដឹកអាហារថ្មីមួយ ដើម្បីឲ្យពួកជំនុំគាត់នៅតែអាចបន្តបម្រើសហគមន៍របស់ពួកគេ។ ដង្វាយតិចតួច ដែលថ្វាយដោយចិត្តសប្បុរស តែងតែលើសពីគ្រប់គ្រាន់ ពេលដែលយើងថ្វាយក្នុងព្រះហស្តព្រះ។ ក្នុងបទគម្ពីរ ២ពង្សាវតាក្សត្រ ជំពូក៤ ស្រ្តីមេម៉ាយក្រីក្រម្នាក់ បានសុំលោកអេលីសេ ឲ្យជួយផ្គត់ផ្គង់គាត់។ គាត់ក៏បានប្រាប់នាងឲ្យយកអ្វីដែលនាងមានមកបង្ហាញគាត់ ហើយឲ្យទៅខ្ចីភាជនៈពីអ្នកជិតខាង ហើយធ្វើតាមការណែនាំរបស់គាត់(ខ.១-៤)។ ព្រះទ្រង់ក៏បានផ្គត់ផ្គង់គាត់ ដោយការអស្ចារ្យ ដោយប្រើប្រេងដ៏តិចតួចរបស់ស្រ្តីមេម៉ាយ ដើម្បីបំពេញភាជនៈទាំងអស់ ដែលគាត់បានខ្ចីពីអ្នកជិតខាងគាត់(ខ.៥-៦)។ លោកអេលីសេក៏បានប្រាប់គាត់ថា “ចូរយកប្រេងនោះទៅលក់…
Read articleដើរជាមួយ ក្នុងពេលឈឺចាប់
កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ រ៉ូម ១៣:៨ ឆ្កែ១ក្បាលឈ្មោះប៊ីលី(Billy) ជាឆ្កែដែលស្រឡាញ់ និងស្មោះត្រង់ចំពោះម្ចាស់វា។ វាបានក្លាយជាឆ្កែដែលមានឈ្មោះល្បី ក្នុងអ៊ីនធឺណិត កាលពីឆ្នាំ២០២០។ លោករ៉ាស់ស៊ល(Russell) ដែលជាម្ចាស់របស់វា បានជួបគ្រោះថ្នាក់ ដែលបណ្តាលឲ្យបាក់កជើង ដូចនេះ គាត់ក៏បានប្រើឈើច្រត់ដើម្បីដើរពីកន្លែងមួយ ទៅកន្លែងមួយ។ មិនយូរប៉ុន្មាន ឆ្កែ១ក្បាលនេះក៏បានចាប់ផ្តើមដើរខ្ញើចៗ ពេលវាដើរជាមួយម្ចាស់វា។ ដោយការព្រួយបារម្ភ លោករ៉ាស់ស៊លក៏បានយកវាទៅពេទ្យសត្វ។ ពេទ្យសត្វក៏បានប្រាប់ថា ជើងវាមិនមានកើតអ្វីទេ។ វារត់លេងជាធម្មតា ពេលណាវានៅតែម្នាក់ឯង។ ម្ចាស់វាក៏ដឹងថា តាមពិត សត្វឆ្កែនេះបានធ្វើពុតជាបាក់ជើង ពេលណាវាដើរជាមួយគាត់។ វាប្រហែលជាកំពុងតែព្យាយាមរួមសុខរួមទុក្ខជាមួយម្ចាស់វាហើយ! ការរួមសុខរួមទុក្ខជាមួយអ្នកដទៃ ជាប្រធានបទដ៏សំខាន់ នៅក្នុងការបង្រៀនរបស់សាវ័កប៉ុល ទៅកាន់ពួកជំនុំនៅទីក្រុងរ៉ូម។ គាត់បានបង្រួមក្រឹត្យវិន័យ៥ចុងក្រោយ ក្នុងក្រឹត្យវិន័យទាំង១០ប្រការ មកនូវត្រឹមសេចក្តីបង្គាប់ថា “ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(រ៉ូម ១៣:៩)។ យើងក៏អាចមើលឃើញសារៈសំខាន់នៃការរួមសុខរួមទុក្ខជាមួយអ្នកដទៃ ក្នុងខ.៨ ដែលចែងថា “កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ”។ អ្នកនិពន្ធឈ្មោះ ចេននី អាល់ប័រ(Jenny Albers)បានឲ្យយោបល់ថា “ពេលនរណាម្នាក់មានភាពប្រេះបែក ចូរកុំព្យាយាមជួសជុលគាត់។ (អ្នកមិនអាចជួសជុលគាត់បានឡើយ)។ ពេលនរណាម្នាក់កំពុងឈឺចាប់…
Read articleការអធិស្ឋានដ៏ជ្រាលជ្រៅ ក្នុងពេលដ៏ងងឹត
សូមនាំព្រលឹងទូលបង្គំចេញពីសេចក្តីវេទនា ដោយសេចក្តីសុចរិតរបស់ទ្រង់។ ទំនុកដំកើង ១៤៣:១១ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩ នារីដែលមានឈ្មោះល្បីម្នាក់ បានបង្ហាញការឈឺចាប់ក្នុងអារម្មណ៍របស់គាត់ ដោយនិយាយអំពីពេលដ៏ខ្មៅងងឹត ដែលគាត់បានឆ្លងកាត់។ គាត់មានការពិបាក នៅក្នុងការ សម្របខ្លួននឹងសភាពធម្មតាបែបគន្លងថ្មី ហើយក្នុងពេលដ៏វឹកវរនោះ គាត់បានទទួលស្គាល់ថា គាត់ព្យាយាមជម្នះចិត្តដែលចង់ធ្វើអត្តឃាត។ គាត់ក៏បានព្យាយាមដកខ្លួនចេញពីការធ្លាក់ដាំក្បាលចុះនេះ ដោយចែកចាយអំពីទុក្ខលំបាករបស់គាត់ ដល់មិត្តភក្តិម្នាក់ដែលបានយកចិត្តទុកដាក់ចំពោះគាត់។ យើងរាល់គ្នាសុទ្ធតែងាយនឹងធ្លាក់ចូលទៅក្នុងពេល ថ្ងៃ ឬរដូវកាលដ៏វឹកវរ។ យើងធ្លាប់ស្គាល់អស់ហើយ ជ្រលងភ្នំដ៏ងងឹត និងទីកន្លែងដ៏ពិបាក តែការចាកចេញពីកន្លែងទាំងនោះ អាចមានការពិបាក។ ហើយជួនកាល យើងប្រហែលជាត្រូវស្វែងរកការប្រឹក្សាផ្លូវចិត្ត ពីអ្នកជំនាញទៀតផង។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១៤៣ ស្តេចដាវីឌបានពោលពាក្យអធិស្ឋាន ក្នុងអំឡុងពេលដ៏ខ្មៅងងឹត នៃជីវិតទ្រង់ ដែលជាគំរូ និងការបង្រៀនដល់យើងផងដែរ។ យើងមិនដឹងច្បាស់ថា កាលនោះទ្រង់កំពុងជួបរឿងអ្វីទេ តែសេចក្តីអធិស្ឋានរបស់ទ្រង់ មានភាពស្មោះត្រង់ ហើយពេញដោយក្តីសង្ឃឹម។ គឺដូចដែលទ្រង់បានអធិស្ឋានថា “ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងនៃទូលបង្គំ គេបានវាយជីវិតទូលបង្គំចុះដល់ដីហើយ ក៏ធ្វើឲ្យទូលបង្គំអាស្រ័យនៅក្នុងទីងងឹត ដូចជាពួកអ្នកដែលបានស្លាប់ជាយូរមកហើយ ហេតុនោះបានជាវិញ្ញាណនៅក្នុងខ្លួន ទូលបង្គំត្រូវអន់ថយទៅ ហើយចិត្តនៅក្នុងទូលបង្គំ ក៏នៅតែលតោល”(ខ.៣-៤)។ សម្រាប់អ្នកជឿព្រះ ការចែកចាយដល់មិត្តភក្តិ ឬពេទ្យចិត្តសាស្រ្ត អំពីរឿងដែលយើងកំពុងជួបប្រទះ…
Read articleដំណឹងពីឈើឆ្កាង
ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ។ ១កូរិនថូស ១:១៨ លោកហ្សាំង(Zhang) បាននិយាយថា គាត់បានចម្រើនវ័យធំឡើង ដោយគ្មានព្រះ គ្មានសាសនា គ្មានជំនឿអ្វីទាំងអស់។ កាលពីឆ្នាំ ១៩៨៩ គាត់បានខិតខំទាមទារលទ្ធិប្រជាធិបតេយ្យ និងសេរីភាព សម្រាប់ប្រជាជនគាត់ ដោយជួយដឹកនាំពួកនិស្សិតធ្វើបាតុកម្មដោយអហិង្សា។ តែបាតុកម្មនោះត្រូវបានរដ្ឋាភិបាលបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ហើយមនុស្សរាប់រយនាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ។ ដោយសារគាត់ជាប់ពាក់ព័ន្ធនឹងរឿងនេះ គាត់មានឈ្មោះនៅក្នុងបញ្ជីឈ្មោះមនុស្ស ដែលរដ្ឋាភិបាលចង់ចាប់ខ្លួនខ្លាំងបំផុត។ បន្ទាប់ពីគាត់បានជាប់គុកមួយរយៈពេលខ្លីមក គាត់ក៏បានរត់គេចខ្លួន ទៅភូមិដាច់ស្រយាលមួយ ដែលនៅទីនោះ គាត់ក៏បានជួបកសិករចាស់ទុំម្នាក់ ដែលបាននាំគាត់ឲ្យស្គាល់ជំនឿរបស់គ្រីស្ទបរិស័ទ។ កសិករនោះមានតែកណ្ឌគម្ពីរយ៉ូហាន ដែលគេបានកត់ចម្លងបានមួយក្បាល តែខ្លួនមិនចេះអានអក្សរ ដូចនេះ ក៏បានពឹងលោកហ្សាំងអានឲ្យស្តាប់។ ពេលដែលលោកហ្សាំងអាន កសិករនោះក៏បានពន្យល់ប្រាប់គាត់ ហើយមួយឆ្នាំក្រោយមក លោកហ្សាំងក៏បានក្លាយជាអ្នកជឿព្រះយេស៊ូវ។ តាមរយៈរឿងគ្រប់យ៉ាង ដែលលោកហ្សាំងបានឆ្លងកាត់ គាត់បានមើលឃើញថា ព្រះកំពុងដឹកនាំគាត់ទៅរកឈើឆ្កាង ដោយអំណាចចេស្តាទ្រង់ ហើយគាត់ក៏បានយល់សេចក្តីដែលសាវ័កប៉ុលបានបង្រៀនក្នុងកណ្ឌគម្ពីរ ១កូរិនថូសថា “ដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ”(១:១៨)។ ការអ្វីដែលមនុស្សជាច្រើនចាត់ទុកជារឿងឆ្កួតឡប់ ឬភាពទន់ខ្សោយ បានក្លាយជាកម្លាំងរបស់លោកហ្សាំង។ ក្នុងចំណោមយើង…
Read articleការផ្លាស់ប្តូរ ដែលមិនត្រូវមើលរំលង
ស្តេចទ្រង់… ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមក្រឹត្យក្រម និងសេចក្តីបន្ទាល់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន។ ២ពង្សាវតាក្សត្រ ២៣:៣ ក្រុមគ្រួសារខ្ញុំបានតាំងលម្អធ្នូមួយដើម និងបំពង់ដាក់គ្រាប់ព្រួញមួយដ៏ស្រស់ស្អាត នៅលើជញ្ជាំងផ្ទះរបស់ខ្ញុំ នៅរដ្ឋមីឈីហ្គិន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វាជាកេរដំណែលពីឪពុកខ្ញុំ ដែលគេបានជូនគាត់ ជាវត្ថុអនុស្សាវរីយ កាលយើងកំពុងបម្រើព្រះ ក្នុងនាមជាបេសកជន នៅប្រទេសហ្កាណា។ បន្ទាប់មក នៅថ្ងៃមួយ មិត្តភក្តិជនជាតិហ្កាណាម្នាក់ បានមកលេងផ្ទះយើង។ ពេលគាត់ឃើញធ្នូនោះ គាត់ក៏បានបង្ហាញទឹកមុខចម្លែក។ គាត់ក៏បានចង្អុលទៅវត្ថុតូចមួយ ដែលគេបានចងភ្ជាប់នឹងធ្នូនោះ ហើយប្រាប់ខ្ញុំថា វាជាវត្ថុមន្តអាគម។ វាគ្មានអំណាចទេ តែបើគាត់ជាខ្ញុំវិញ គាត់នឹងមិនឲ្យវានៅក្នុងផ្ទះគាត់ទេ។ ភ្លាមៗនោះ យើងក៏បានកាត់វត្ថុមន្តអាគមនោះចេញពីធ្នូ យកទៅបោះចោល។ យើងមិនចង់មានវត្ថុអ្វីមួយ ក្នុងផ្ទះយើង ដែលថ្វាយបង្គំអ្វីផ្សេង ជាជាងថ្វាយបង្គំព្រះដ៏ពិតនោះឡើយ។ ស្តេចយ៉ូសៀស ជាស្តេចក្រុងយេរូសាឡិម ដែលបានច្រើនវ័យធំឡើង ដោយការយល់ដឹងតិចតួច អំពីអ្វីដែលព្រះទ្រង់រំពឹងចង់បានពីរាស្រ្តព្រះអង្គ។ ពេលដែលសម្តេចសង្ឃបានរកឃើញក្រាំងក្រឹត្យវិន័យ នៅក្នុងព្រះវិហារ ដែលគេមិនបានអើពើអស់ជាយូរមកហើយ(២ពង្សាវតាក្សត្រ ២២:៨) ស្តេចយ៉ូសៀសក៏បានសព្វព្រះទ័យនឹងស្វែងយល់អំពីក្រឹត្យវិន័យនោះ។ ពេលដែលទ្រង់បានរៀនក្រឹត្យវិន័យ ដែលបានចែងអំពីការថ្វាយបង្គំរូបព្រះ មិនយូរប៉ុន្មាន ទ្រង់ក៏បានបង្គាប់ឲ្យមានការផ្លាស់ប្តូរដ៏ឆាប់រហ័ស នៅក្នុងនគរយូដា ឲ្យត្រូវតាមក្រឹត្យវិន័យរបស់ព្រះ…
Read article