ភាពបរិបូរ ដែលផ្គត់ផ្គង់ឲ្យការខ្វះខាត
ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការ ដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង។ ២កូរិនថូស ៨:១៤ នៅអាមេរិក កន្លែងលក់អាហារក្នុងសាលារៀន មានលក្ខណៈមិនខុសពីភោជនីយដ្ឋានធំៗឡើយ។ ជាញឹកញាប់ កន្លែងលក់អាហារទាំងនោះបានត្រៀមម្ហូបអាហារ លើសពីតម្រូវការ ព្រោះពួកគេមិនអាចទាយស្មានជាមុនឲ្យបាន១រយភាគរយថា សិស្សត្រូវការអាហារអ្វីខ្លះ នៅថ្ងៃនីមួយៗ ហេតុនេះហើយ មានអាហារជាច្រើនដែលនៅសល់ ត្រូវគេបោះចោល។ តែមានសិស្សជាច្រើនដែលមិនមានអាហារគ្រប់គ្រាន់ សម្រាប់បរិភោគនៅផ្ទះ ហើយក៏មានអ្នកដែលគ្មានអាហារបរិភោគនៅចុងសប្តាហ៍។ ដូចនេះ មន្ទីរអប់រំប្រចាំស្រុកមួយនៅសហរដ្ឋអាមេរិក បានចាប់ដៃគូជាមួយអង្គការមិនរកប្រាក់ចំណេញក្នុងតំបន់មួយដើម្បីស្វែងរកដំណោះស្រាយ។ ពួកគេក៏បានវេចខ្ចប់អាហារដែលនៅសល់ ទុកឲ្យសិស្សយកទៅផ្ទះ ហើយទន្ទឹមនឹងនោះ ពួកគេក៏បានផ្សព្វផ្សាយអំពីបញ្ហានៃការខ្ជះខ្ជាយអាហារ និងការស្រេកឃ្លានផងដែរ។ មនុស្សភាគច្រើនមិនគិតថា ការមានលុយជាបរិបូរគឺជាបញ្ហា ដូចការខ្ជះខ្ជាយអាហារនោះឡើយ តែគោលការណ៍នៅពីក្រោយកម្មវិធីចែកអាហាររបស់សាលានោះ គឺមិនខុសពីអ្វីដែលសាវ័កប៉ុលបានបង្រៀន ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូសនោះឡើយ។ គាត់ដឹងថា ពួកជំនុំនៅស្រុកម៉ាសេដូនកំពុងជួបទុក្ខលំបាក ដូចនេះ គាត់ក៏បានសុំឲ្យពួកជំនុំនៅទីក្រុងកូរិនថូស ប្រើភាពបរិបូររបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ពួកគេ(២កូរិនថូស ៨:១៤)។ គោលបំណងរបស់គាត់ គឺដើម្បីនាំមកនូវភាពស្មើភាពគ្នា ក្នុងចំណោមពួកជំនុំទាំងឡាយ ដើម្បីកុំឲ្យមានពួកជំនុំខ្លះមានភាពសម្បូរសប្បាយពេក ខណៈពេលដែលពួកជំនុំផ្សេងទៀត កំពុងជួបការខ្វះខាត។ សាវ័កប៉ុលមិនចង់ឲ្យពួកជំនុំនៅទីក្រុងកូរិនថូស ធ្លាក់ខ្លួនក្រ ដោយសារការជួយផ្គត់ផ្គង់គេនោះឡើយ តែគាត់គ្រាន់តែចង់ឲ្យ៊ពួកគេមានក្តីអាណិត និងមានចិត្តសប្បុរសចំពោះពួកជំនុំនៅស្រុកម៉ាសេដូន ដោយទទួលស្គាល់ថា នៅពេលអនាគត…
Read articleព្រះទ្រង់ការពារ និងប្រយុទ្ធជំនួសយើង
ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់ ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់ សេចក្តីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ។ ទំនុកដំកើង ៩១:៤ ស្រ្តីជាម្តាយម្នាក់ នៅរដ្ឋខូឡូរ៉ាដូបានបង្ហាញឲ្យគេទទួលស្គាល់ថា គាត់នឹងការពារកូនគាត់ ទោះជាមានបញ្ហាអ្វីក៏ដោយ។ កូនប្រុសរបស់គាត់អាយុ៥ឆ្នាំ កំពុងតែលេងនៅក្រៅផ្ទះ។ ពេលគាត់ឮសម្លេងកូនប្រុសគាត់ស្រែក គាត់ក៏ប្រញាប់រត់ចេញក្រៅផ្ទះ ហើយមានការតក់ស្លុតយ៉ាងខ្លាំង ពេលដែលបានឃើញកូនប្រុសគាត់ត្រូវសត្វតោភ្នំវាយប្រហារ។ សត្វតោនោះកំពុងសង្រ្គប់ពីលើកូនប្រុសគាត់ ដោយក្បាលរបស់កូនគាត់កំពុងជាប់នៅក្នុងមាត់របស់វា។ ស្រ្តីជាម្តាយក៏បានប្រឹងប្រែងអស់ពីកម្លាំងចិត្ត នៅក្នុងការប្រយុទ្ធនឹងវា ដោយចិត្តក្លាហាន ហើយក៏បានហែកមាត់វា ដើម្បីរំដោះកូនប្រុសខ្លួន។ សេចក្តីក្លាហានរបស់ស្រ្តីជាម្តាយ បានរំឭកយើងថា ព្រះគម្ពីរបាននិយាយអំពីភាពជាម្តាយ ដើម្បីពិពណ៌នាអំពីសេចក្តីស្រឡាញ់ និងការការពារដ៏ស្ថិតស្ថេរ ដែលព្រះទ្រង់មានចំពោះកូនព្រះអង្គ។ ព្រះទ្រង់យកព្រះទ័យទុកដាក់ និងកម្សាន្តចិត្តរាស្រ្តរបស់ព្រះអង្គ ដូចជាមេឥន្ទ្រីដែលថែទាំកូន(ចោទិយកថា ៣២:១០-១១ អេសាយ ៦៦:១៣)។ ហើយព្រះអង្គក៏នឹងមិនដែលភ្លេចរាស្រ្តព្រះអង្គ ឬលែងមានសេចក្តីអាណិតចំពោះពួកគេឡើយ គឺប្រៀបដូចជាម្តាយមិនដែលភ្លេចកូនដែលនៅបៅដោះ ដោយចំណងដែលមិនអាចកាត់ផ្តាច់បាន(អេសាយ ៥៤:៧-៨)។ ហើយព្រះអង្គក៏គ្របបាំងរាស្ត្រព្រះអង្គ នៅក្រោមចំអេងស្លាបរបស់ព្រះអង្គ ហើយសេចក្តីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ គឺមិនខុសពីមេបក្សី ដែលការពារកូន នៅក្រោមចំអេងស្លាបរបស់ខ្លួន(ទំនុកដំកើង ៩១:៤)។ ជួនកាល យើងមានអារម្មណ៍ឯកោ គេបំភ្លេច និងជាប់អន្ទាក់នៃខ្មាំងសត្រូវខាងវិញ្ញាណគ្រប់ប្រភេទ។ សូមព្រះទ្រង់ជួយរំឭកយើងថា ព្រះអង្គតែងតែថែរក្សា ហើយកម្សាន្តចិត្តយើង…
Read articleសេចក្តីស្រឡាញ់ ដែលអាចទុកចិត្តបាន
សេចក្តីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ។ រ៉ូម ១៣:១០ ហេតុអ្វីខ្ញុំមិនអាចឈប់គិតពីរឿងនោះទៀត? អារម្មណ៍របស់ខ្ញុំបានចាក់ស្រែសទៅដោយការពិបាកចិត្ត ការប្រកាន់ទោសខ្លួនឯង កំហឹង និងការភាន់ភាំង។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការសម្រេចចិត្តដ៏ឈឺចាប់ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយមនុស្សម្នាក់ បន្ទាប់ពីខ្ញុំបានព្យាយាមលើកឡើង អំពីការឈឺចាប់ ដោយសារអាកប្បកិរិយារបស់គាត់ តែគាត់បានឆ្លើយតបមកវិញ ដោយការបដិសេធន៍។ សព្វថ្ងៃនេះ ពេលណាខ្ញុំបានទទួលដំណឹងថា នាងមកលេងទីក្រុង គំនិតរបស់ខ្ញុំក៏បានគួចត្របាញ់ទៅរកអតីតកាល។ ខណៈពេលដែលខ្ញុំកំពុងព្យាយាមសម្រួលអារម្មណ៍ ខ្ញុំក៏បានឮបទចម្រៀងដែលគេកំពុងចាក់ផ្សាយតាមវិទ្យុ។ បទចម្រៀងនោះមិនគ្រាន់តែបានបង្ហាញនូវការឈឺចាប់ដោយសារការក្បត់ តែក៏បង្ហាញការស្រេកឃ្លានចង់ឲ្យមានការផ្លាស់ប្តូរ និងការប្រោសឲ្យជា សម្រាប់មនុស្សដែលបានបង្កឲ្យមានការឈឺចាប់នោះ។ ខ្ញុំក៏បានចេញទឹកភ្នែករលីងរលោង ស្របពេលដែលខ្ញុំកំពុងតែនឹកចាំ អំពីការស្រេកឃ្លានក្នុងជម្រៅចិត្តខ្ញុំ។ សាវ័កប៉ុលបានសរសេរនៅក្នុងបទគម្ពីររ៉ូម ១២:៩ ថា “ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា”។ ខគម្ពីរនេះបានរំឭកថា សេចក្តីស្រឡាញ់ខ្លះមិនមែនជាសេចក្តីស្រឡាញ់ពិតនោះទេ។ តែក្នុងជម្រៅចិត្តរបស់យើង មានការស្រេកឃ្លានរកក្តីស្រឡាញ់ពិត គឺក្តីស្រឡាញ់ដែលមិនអាត្មានិយម ឬមិនប្រើគេដើម្បីប្រយោជន៍ខ្លួនឯង តែមានក្តីអាណិត និងការលះបង់។ ក្តីស្រឡាញ់មិនព្យាយាមគ្រប់គ្រងអ្នកដទៃ ដោយសារការភ័យខ្លាច តែជាការប្តេជ្ញាចិត្តដោយអំណរ ចំពោះសុខុមាលភាពរបស់គ្នាទៅវិញទៅមក(ខ.១០-១៣)។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីដំណឹងល្អរបស់ព្រះយេស៊ូវ។ ដោយសារព្រះយេស៊ូវ នោះយើងអាចស្គាល់ និងចែករំលែកក្តីស្រឡាញ់ ដែលយើងអាចជឿទុកចិត្ត គឺក្តីស្រឡាញ់ដែលមិនធ្វើការអាក្រក់(១៣:១០)។ ការរស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ ជាការរស់នៅដែលមានសេរីភាព។—Monica…
Read articleមិនកំព្រាទៀតឡើយ
ឯព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធ ទ្រង់ជាឪពុកដល់ពួកកំព្រា និងជាចៅក្រមដល់ពួកមេម៉ាយ។ ទំនុកដំកើង ៦៨:៥ លោកហ្កាយ ប្រាយអិន(Guy Bryant) ជាបុរសនៅលីវ ហើយគ្មានកូន ដែលកំពុងធ្វើការនៅមន្ទីរសុខុមាលភាពកុមារ នៅទីក្រុងញូយ៉ក។ ជារៀងរាល់ថ្ងៃ គាត់បានសង្កេតឃើញថា មានក្មេងកំព្រាជាច្រើនកំពុងត្រូវការឪពុកម្តាយចិញ្ចឹម ហើយក៏បានសម្រេចចិត្តធ្វើអ្វីម្យ៉ាង។ ក្នុងអំឡុងពេលជិត១ទសវត្សរ៍ លោកប្រាយអិនបានចិញ្ចឹមក្មេងជាង៥០នាក់។ ហើយមានពេលមួយនោះ គាត់បានទទួលចិញ្ចឹមក្មេងមួយដង៩នាក់។ លោកប្រាយអិនក៏បានពន្យល់ថា “ខ្ញុំតែងតែប្រទះឃើញក្មេងអនាថា ដែលត្រូវការកន្លែងស្នាក់នៅ។ បើអ្នកមានកន្លែងទំនេរក្នុងផ្ទះអ្នក និងមានចិត្តចង់ជួយគាត់ នោះសូមទទួលចិញ្ចឹមគាត់ផង អ្នកមិនចាំបាច់គិតច្រើនទេ”។ កូនចិញ្ចឹមដែលបានពេញវ័យ និងអាចរស់នៅដោយពឹងខ្លួនឯងបាន នៅតែមានកូនសោសម្រាប់ចេញចូលផ្ទះរបស់លោកប្រាយអិន ហើយជាញឹកញាប់ បានមកញាំអាហារថ្ងៃត្រង់ ជាមួយប៉ាចិញ្ចឹមរបស់ពួកគេ នៅថ្ងៃអាទិត្យ។ ដូចនេះ លោកប្រាយអិនបានបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ឪពុក ទៅកាន់មនុស្សជាច្រើន។ ព្រះគម្ពីរបានចែងថា ព្រះទ្រង់បានតាមរកអស់អ្នក ដែលគេបានបំភ្លេច ឬបោះបង់ចោល។ អ្នកជឿខ្លះនៅតែមានអារម្មណ៍ថា ពួកគេមានភាពឯកោ និងងាយរងគ្រោះ តែព្រះអង្គបានសន្យាថា នឹងគង់នៅជាមួយពួកគេជានិច្ច។ ព្រះទ្រង់ជា “ឪពុកដល់ពួកកំព្រា”(ទំនុកដំកើង ៦៨:៥)។ បើយើងមានអារម្មណ៍ឯកោ ដោយគេមិនអើពើចំពោះយើង ឬយើងកំពុងជួបរឿងដ៏សោកសៅ នោះព្រះអង្គគង់នៅជាមួយ ឈោងមករកយើង នាំយើងចូលមកជិតព្រះអង្គ…
Read articleនិយាយពាក្យនៃព្រះគុណ ក្នុងពេលពិបាកបំផុត
ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ។ លូកា ២៣:៣៤ អ្នកស្រីឆាឡា(Charla) បានដឹងខ្លួនថា គាត់ជិតដល់ពេលលាចាកលោកហើយ។ ខណៈពេលដែលគាត់កំពុងគេងនៅលើគ្រែ ក្នុងមន្ទីរពេទ្យ គ្រូពេទ្យផ្នែកវះកាត់បាននាំពេទ្យក្មេងៗមួយក្រុមមកធ្វើកម្មសិក្សា នៅក្នុងបន្ទប់របស់គាត់។ ក្នុងរយៈពេលប៉ុន្មាននាទីនោះ វេជ្ជបណ្ឌិតមិនបានអើពើចំពោះអ្នកស្រីឆាឡាសោះ ខណៈពេលដែលគាត់កំពុងរៀបរាប់អំពីស្ថានភាពជំងឺរបស់គាត់ ដែលបានឈានដល់ដំណាក់កាលចុងក្រោយ។ ទីបំផុត គ្រូពេទ្យរូបនោះក៏បានងាកមករកគាត់ ហើយសួរសុខទុក្ខគាត់។ អ្នកស្រីឆាឡាក៏បានញញឹមទាំងពិបាក ហើយក៏បាននិយាយយ៉ាងសុភាព ទៅកាន់មនុស្សមួយក្រុមនោះ អំពីក្តីសង្ឃឹម និងសន្តិភាព ដែលគាត់បានរកឃើញក្នុងព្រះយេស៊ូវ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះកាយដ៏ខ្ទេចខ្ទាំរបស់ព្រះយេស៊ូវបានព្យួរនៅលើឈើឆ្កាង ដោយក្តីអាម៉ាស់ នៅចំពោះមុខហ្វូងមនុស្ស ដែលកំពុងឈរមើលព្រះអង្គ។ តើព្រះអង្គបានស្តីបន្ទោសពួកមនុស្ស ដែលបានធ្វើទារុណកម្មមកលើព្រះអង្គទេ? ទេ។ ផ្ទុយទៅវិញព្រះអង្គមានបន្ទូលថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា ២៣:៣៤)។ ព្រះអង្គបានអធិស្ឋានឲ្យខ្មាំងសត្រូវរបស់ព្រះអង្គ ទោះពួកគេបានកាត់ទោស និងឆ្កាងព្រះអង្គ ដោយអយុត្តិធម៌ក៏ដោយ។ ក្រោយមក ព្រះអង្គក៏បានមានបន្ទូលទៅកាន់ឧក្រិដ្ឋជនម្នាក់ ដែលជាប់ឆ្កាងជាមួយព្រះអង្គថា ដោយសារជំនឿរបស់គាត់ នោះគាត់នឹងបានទៅនៅស្ថានបរមសុខជាមួយព្រះអង្គដែរ(ខ.៤៣)។ ក្នុងពេលដ៏ឈឺចាប់ និងអាម៉ាស់នោះ ព្រះយេស៊ូវបានសម្រេចព្រះទ័យមានបន្ទូលអំពីក្តីសង្ឃឹម និងជីវិត ដោយបង្ហាញក្តីស្រឡាញ់ដល់មនុស្សទាំងអស់។ ខណៈពេលដែលអ្នកស្រីឆាឡាកំពុងនិយាយបញ្ចប់ការចែកចាយ អំពីព្រះគ្រីស្ទ ដល់អ្នកស្តាប់របស់គាត់…
Read articleបានចាក់ឫសជាប់ក្នុងដីព្រះអង្គ
អ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ។ យេរេមា ១៧:៨ ក្នុងឃ្លាដំបូងនៃបទកំណាព្យរបស់អ្នកស្រី ស៉ារ៉ា ថេសដេល(Sara Teasdale) គាត់បានសរសេរថា “ខ្យល់បានបក់បោកដើមផ្កាលីឡាក”។ ក្នុងឃ្លានេះ គាត់បាននាំឲ្យអ្នកអានស្រមៃអំពីទិដ្ឋភាពរបស់មែកដើមផ្កាលីឡាក ដែលរេចុះឡើងៗ ដោយសារកម្លាំងខ្យល់បក់។ តែតាមពិត គាត់កំពុងឆ្លុះបញ្ចាំងអំពីទំនួញនៃការបាត់បង់មនុស្សជាទីស្រឡាញ់ ហើយមិនយូរប៉ុន្មាន កំណាព្យរបស់គាត់ក៏បានប្រែក្លាយជាការសោកសង្រេង។ ដើមផ្កាលីឡាកក្នុងទីធ្លាក្រោយផ្ទះខ្ញុំ ក៏បានជួបបញ្ហាប្រឈមផងដែរ។ បន្ទាប់ពីរដូវកាលនៃការលូតលាស់ដ៏រឹងមាំ និងស្រស់ស្អាតបំផុត ពួកវាក៏បានប្រឈមមុខដាក់អ្នកថែសួន ដែលបាន “កាត់តម្រឹម” គុម្ពផ្កានីមួយៗ ហើយក៏បានជ្រុលដៃកាត់ពួកវានៅសល់តែដើម។ ខ្ញុំក៏បានយំ ដោយការសោកស្តាយ។ បីឆ្នាំក្រោយមក មែករបស់វាមិនចេញផ្កា ហើយដើមវាក៏បានដុះផ្សិតទៀត។ ខ្ញុំក៏មានគម្រោងជីករំលើងដើមផ្កាដែលបានវេទនាជាយូរមកហើយនោះ តែពួកវាក៏បានលូតលាស់ ហើយចេញផ្កាយ៉ាងស្រស់ស្អាតឡើងវិញ។ ពួកវាគ្រាន់តែត្រូវការពេលវេលា ហើយខ្ញុំគ្រាន់តែចាំបាច់ត្រូវរង់ចាំអ្វីដែលខ្ញុំមិនអាចមើលឃើញ។ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលបានរង់ចាំ ដោយជំនឿ ទោះជាមានទុក្ខលំបាកយ៉ាងណាក៏ដោយ។ លោកណូអេបានរង់ចាំភ្លៀងដែលបានរាំងជាយូរមកហើយ។ លោកកាឡែបបានរង់ចាំអស់រយៈពេល៤០ឆ្នាំ ដើម្បីចូលទឹកដីសន្យា។ នាងរេបេកាបានរង់ចាំ២០ឆ្នាំ ទំរាំតែមានកូន។ លោកយ៉ាកុបបានរង់ចាំអស់៧ឆ្នាំ ទំរាំតែបានរៀបការជាមួយនាងរ៉ាជែល។ លោកស៊ីម្មានក៏បានរង់ចាំមើលព្រះឱរសតូចយេស៊ូវ អស់ពេលជាច្រើនឆ្នាំ។ ព្រះទ្រង់ក៏បានប្រទានរង្វាន់ដល់ពួកគេ សម្រាប់ការអត់ធ្មត់ក្នុងការរង់ចាំនោះ។ ផ្ទុយទៅវិញ អ្នកដែលមើលទៅមនុស្ស តែមិនមើលទៅព្រះ…
Read article