ព្រឹត្តិការណ៍ដែលផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង
ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ។ ១កូរិនថូស ១៥:២០ លោកយ៉ារ៉ូស្លាវ ផេលីកាន(Jaroslav Pelikan) ជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យយេល អស់ជាច្រើនឆ្នាំ ហើយគេបានចាត់ទុកគាត់ ក្នុងចំណោមអ្នកនិពន្ធឈានមុន ក្នុងជំនាន់របស់គាត់ ក្នុងប្រវត្តិសាស្រ្តគ្រីស្ទបរិស័ទ។ គាត់ក៏មានឈ្មោះល្បី ដោយសារអាជីពក្នុងវិស័យអប់រំ អស់ពេលជាយូរ។ គាត់បានបោះពុម្ភសៀវភៅជាង ៣០មុខ ហើយក៏បានទទួលពានរង្វាន់សម្រាប់ការនិពន្ធសៀវភៅច្រើនមុខ។ ទោះជាយ៉ាងណាក៏ដោយ សិស្សរបស់គាត់ម្នាក់បានរំឭក អំពីពាក្យសំខាន់បំផុតរបស់គាត់ ដែលមានប្រសាសន៍ មុនពេលគាត់លាចាកលោក នៅលើគ្រែថា “បើព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ នោះអ្វីៗផ្សេងទៀតមិនសំខាន់ទេ ហើយបើព្រះគ្រីស្ទមិនមានព្រះជន្មរស់ឡើងវិញ នោះអ្វីផ្សេងទៀតក៏មិនសំខាន់ដែរ”។ ពាក្យសម្តីនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរដែលចែងថា “បើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ”(១កូរិនថូស ១៥:១៤)។ សាវ័កប៉ុលហ៊ាននិយាយដូចនេះ ព្រោះគាត់ដឹងថា ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ មិនមែនជាការអស្ចារ្យ ដែលកើតឡើង សម្រាប់តែមួយពេលនោះទេ តែជាព្រឹត្តិការណ៍ដ៏ជោគជ័យបំផុត នៃព្រះរាជកិច្ចប្រោសលោះរបស់ព្រះ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ព្រះបន្ទូលដែលសន្យា អំពីការមានព្រះជន្មរស់ឡើងវិញ មិនគ្រាន់តែជាការធានាថា ព្រះយេស៊ូវនឹងមានព្រះជន្មរស់ឡើងវិញប៉ុណ្ណោះឡើយ តែក៏ជាការបញ្ជាក់ថា អ្វីផ្សេងទៀតដែលស្លាប់ និងប្រេះបែក (ជីវិត…
Read articleលើសពីការរំពឹងគិតរបស់មនុស្ស
ឯពួកអ្នកដែលស្គាល់ទ្រង់ និងពួកស្រីៗ ដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចំងាយ។ លូកា ២៣:៤៩ “ខ្ញុំមិនចង់ឲ្យរឿងនេះទៅជាបែបនេះទេ”។ នេះជាពាក្យទំនួញរបស់បុរសម្នាក់ ដែលកំពុងសរសើរមិត្តភក្តិម្នាក់ ដែលបានស្លាប់ទំាងវ័យក្មេង។ ពាក្យសម្តីរបស់គាត់បានធ្វើឲ្យយើងនឹកចាំ អំពីទំនួញដ៏សោកសៅចេញពីចិត្តរបស់មនុស្ស នៅគ្រប់សម័យកាល។ សេចក្តីស្លាប់ធ្វើឲ្យយើងស្លុតចិត្ត និងមានស្នាមសម្លាកជាប់ក្នុងចិត្ត។ យើងស្រេកឃ្លានចង់ឲ្យរឿងកន្លងហួសទៅហើយ ដែលមិនអាចកែប្រែបាន វិលត្រឡប់មកចាប់ផ្តើមជាថ្មី ដើម្បីកែប្រែវា។ បន្ទាប់ពីព្រះយេស៊ូវបានសុគត អ្នកដើរតាមព្រះអង្គមួយចំនួន ក៏មានអារម្មណ៍ដូចនេះផងដែរ។ ព្រះគម្ពីរមិនបាននិយាយលម្អិតថែមទៀត អំពីពេលដ៏តក់ស្លុតនោះឡើយ តែព្រះគម្ពីរពិតជាបានកត់ទុកនូវសកម្មភាពរបស់មិត្តសំឡាញ់ដ៏ស្មោះត្រង់របស់ព្រះអង្គពីរបីនាក់ ។ លោកយ៉ូសែប ដែលជាអ្នកដឹកនាំសាសនាម្នាក់ ដែលបានទទួលជឿព្រះយេស៊ូវដោយសម្ងាត់(មើលយ៉ូហាន ១៩:៣៨) ស្រាប់តែមានចិត្តក្លាហាន ក្នុងការទៅសុំការអនុញ្ញាតលោកពីឡាត់ ឲ្យគាត់យកព្រះសពព្រះយេស៊ូវទៅបញ្ចុះ(លូកា ២៣:៥២)។ សូមយើងចំណាយពេលមួយភ្លែត ដើម្បីគិតអំពីការលំបាក នៅក្នុងការដោះព្រះសពព្រះអង្គចេញពីឈើឆ្កាង ហើយរៀបចំព្រះសពព្រះអង្គ ដើម្បីបញ្ចុះ(ខ.៥៣)។ សូមយើងពិចារណាផងដែរ អំពីភាពប្តូរផ្តាច់ និងភាពក្លាហានរបស់ស្រ្តីមួយចំនួន ដែលបានតាមពីក្រោយព្រះយេស៊ូវគ្រប់ជំហាន រហូតដល់ផ្នូរព្រះអង្គ(ខ.៥៥)។ គឺនៅចំពោះមុខនៃសេចក្តីស្លាប់ ដោយសេចក្តីស្រឡាញ់ដែលមិនចេះសាបសូន្យ! ពួកសិស្សទាំងនោះមិនបាននឹកស្មានថា ព្រះអង្គនឹងមានព្រះជន្មឡើងវិញនោះទេ។ ពួកគេកំពុងមានចិត្តសង្រេង។ “រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប និងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តសិន”(ខ.៥៦)។ ពួកគេមិនបានដឹងទេថា…
Read articleឈើឆ្កាងនៃសេចក្តីសុខសាន្តរបស់ព្រះអង្គ
គេចាប់អ្នកស្រុកគីរេនម្នាក់ ឈ្មោះស៊ីម៉ូន ជាឪពុកអ័លេក្សានត្រុស និងរូភូស ដែលដើរតាមផ្លូវចុះមកពីចំការ បង្ខំឲ្យគាត់លីឈើឆ្កាងទ្រង់។ ម៉ាកុស ១៥:២១ កែវភ្នែកដ៏ស្រងូតស្រងាត់បានមើលចេញ ពីផ្ទាំងគំនូរ ដែលមានចំណងជើងថា លោកស៊ីម៉ូន ជាអ្នកស្រុកគីរេន ជាស្នាដៃសីល្បៈរបស់លោក អឺកបឺត ម៉ូឌ័រមែន(Egbert Modderman) ដែលជាវិចិត្រករហូឡង់។ ភ្នែករបស់លោកស៊ីម៉ូន បានបង្ហាញនូវបន្ទុកដ៏ធ្ងន់ ខាងផ្លូវកាយ និងផ្លូវអារម្មណ៍ ដោយសារការទទួលខុសត្រូវរបស់គាត់។ តាមរឿងក្នុងព្រះគម្ពីរ ក្នុងបទគម្ពីរម៉ាកុស ជំពូក១៥ យើងឃើញថា លោកស៊ីម៉ូនត្រូវគេទាញចេញពីក្នុងហ្វូងមនុស្សដែលកំពុងឈរមើលព្រះយេស៊ូវ ហើយត្រូវគេបង្ខំឲ្យលីឈើឆ្កាងព្រះយេស៊ូវ។ បទគម្ពីរម៉ាកុសបានប្រាប់យើងថា លោកស៊ីម៉ូន ជាអ្នកស្រុកគីរេន ជាទីក្រុងធំមួយ នៅតំបន់អាហ្វ្រិកខាងជើង ដែលមានប្រជាជនយូដាជាច្រើនរស់នៅ ក្នុងសម័យព្រះយេស៊ូវ។ លោកស៊ីម៉ូនទំនងជាធ្វើដំណើរមកទីក្រុងយេរូសាឡិម ដើម្បីប្រារព្ធបុណ្យរំលង។ នៅទីនោះ គាត់បានប្រទះឃើញការកាត់ទោសប្រហារជីវិតដ៏អយុត្តិធម៌ តែគាត់អាចធ្វើនូវកិច្ចការដ៏តូច តែមានន័យយ៉ាងខ្លាំង សម្រាប់ព្រះយេស៊ូវ(ម៉ាកុស ១៥:២១)។ នៅក្នុងខគម្ពីរមុនៗ ក្នុងកណ្ឌគម្ពីរដំណឹងល្អម៉ាកុស ព្រះយេស៊ូវបានមានបន្ទូលទៅកាន់សិស្សព្រះអង្គថា “អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ”(៨:៣៤)។ នៅតាមផ្លូវទៅកាន់ភ្នំកាល់កូថា ឬភ្នំរលាក្បាល លោកស៊ីម៉ូនក៏បានលីឈើឆ្កាងថ្វាយព្រះយេស៊ូវ គឺដូចដែលព្រះអង្គបានបង្គាប់សិស្សព្រះអង្គ តែក្នុងន័យធៀប។…
Read articleឈ្នះភាពងងឹត
កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ។ យ៉ូហាន ១៣:៣០ រឿងប្រលោមលោកដែលលោកអេលី វេសែល(Eli Wiesel) បាននិពន្ធមានចំណងជើងថា យប់ដ៏ងងឹត បាននាំអ្នកអានស្វែងយល់ អំពីរឿងដ៏រន្ធត់នៃអំពើប្រល័យពូជសាសន៍ដែលជនជាតិយូដាបានទទួលរង។ ផ្អែកទៅលើបទពិសោធន៍ដែលគាត់មាន នៅក្នុងជំនុំមរណៈរបស់ពួកណាហ្ស៊ី គាត់បានសរសេរអំពីភាពផ្ទុយគ្នារវាងរឿងក្នុងព្រះគម្ពីរនិក្ខមនំ និងរឿងពិតដែលជនជាតិគាត់បានជួប។ គាត់បានរៀបរាប់ថា លោកម៉ូសេ និងជនជាតិអ៊ីស្រាអែលបានរួចផុតពីភាពជាទាសករក្នុងទឹកដីអេស៊ីព្ទ បន្ទាប់ពីពួកគេបានប្រារព្ធធ្វើបុណ្យរំលងជាលើកទី១(និក្ខមនំ ១២) ប៉ុន្តែ ពួកណាហ្ស៊ីអ៊ីត្លែបានចាប់ខ្លួនអ្នកដឹកនាំជនជាតិយូដា នៅក្រោយថ្ងៃបុណ្យរំលង។ ដើម្បីកុំឲ្យយើងរិះគន់លោកវេសែល និងការប្រៀបធៀបដ៏ចម្លែករបស់គាត់ ចូរយើងពិចារណា អំពីភាពផ្ទុយគ្នាស្រដៀងនេះ ដែលមានក្នុងព្រះគម្ពីរ។ នៅពេលយប់ថ្ងៃបុណ្យរំលង គេបានរំពឹងថា ព្រះយេស៊ូវនឹងរំដោះរាស្រ្តរបស់ព្រះឲ្យរួចពីនឹមត្រួតត្រាដ៏ឈឺចាប់របស់ចក្រភពរ៉ូម៉ាំង តែផ្ទុយទៅវិញ ព្រះអង្គបានអនុញ្ញាតឲ្យគេចាប់ព្រះកាយព្រះអង្គ មុននឹងយកព្រះអង្គទៅកាន់ទោស ហើយធ្វើគុត។ លោកយ៉ូហានបាននាំយើង ចូលទៅក្នុងទិដ្ឋភាពដ៏បរិសុទ្ធ មុនពេលគេចាប់ព្រះកាយព្រះអង្គ។ នៅយប់នោះ ព្រះអង្គមានការតប់ប្រម៉ល់ក្នុងព្រះទ័យ ដោយសារព្រះអង្គជ្រាបអំពីរឿងដែលហៀបនឹងកើតឡើងចំពោះព្រះអង្គ ហើយក្នុងពិធីលៀងព្រះអម្ចាស់ ព្រះអង្គក៏បានថ្លែងទំនាយអំពីអ្នកដែលនឹងក្បត់ព្រះអង្គ(យ៉ូហាន ១៣:២១)។ បន្ទាប់មក ព្រះអង្គក៏បានធ្វើនូវរឿងមួយ ដែលយើងស្ទើរតែមិនអាចយល់ ដោយកាច់នំប៉័ងឲ្យសិស្សដែលក្បត់ព្រះអង្គ។ ព្រះគម្ពីរបានចែងថា “កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ”(ខ.៣០)។…
Read articleបីយើងឆ្លងដោយក្តីស្រឡាញ់
គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើអញនឹងបី ហើយនឹងជួយឯងឲ្យរួចផង។ អេសាយ ៤៦:៤ មានពេលមួយ ចៅរបស់ខ្ញុំ អាយុ៤ឆ្នាំ បានមកអង្គុយនៅលើភ្លៅខ្ញុំ រួចចង្អុលទៅក្បាលរបស់ខ្ញុំ ដែលទំពែកអត់សក់។ គាត់សួរខ្ញុំថា “លោកតា ក្បាលលោកតាកើតអី? ខ្ញុំក៏សើចហើយប្រាប់គាត់ថា “អូហ៍ តាជ្រុះសក់បាត់បន្តិចម្តងៗ អស់ជាច្រើនឆ្នាំហើយ”។ គាត់ក៏បានធ្វើទឹកមុខឆ្ងល់ ហើយក៏បានឆ្លើយតបថា “មិនល្អទេ អញ្ចឹង ចៅនឹងចែកសក់ខ្លះឲ្យលោកតា”។ ខ្ញុំក៏បានញញឹម ពេលដែលបានឃើញគាត់បង្ហាញក្តីអាណិតចំពោះខ្ញុំ ហើយខ្ញុំក៏បានឱបគាត់។ ក្រោយមក ខ្ញុំក៏បាននឹកគិតអំពីសេចក្តីស្រឡាញ់ដែលគាត់មានចំពោះខ្ញុំ ក្នុងពេលដ៏មានតម្លៃនោះ ដែលបាននាំឲ្យខ្ញុំនឹកចាំ អំពីសេចក្តីស្រឡាញ់របស់ព្រះ ដែលមិនអាត្មានិយម តែសប្បុរស។ លោកជី ខេ ឆេស្ទ័រតុន(G. K. Chesterton) បានសរសេរថា “យើងបានប្រព្រឹត្តអំពើបាប ហើយយើងក៏ចម្រើនវ័យកាន់តែចាស់ទៅៗ តែព្រះវរបិតានៃយើងមិនចេះចាស់ជរាឡើយ”។ ត្រង់ចំណុចនេះ គាត់ចង់មានន័យថា “ព្រះដ៏មានព្រះជន្មពីចាស់បុរាណ” (ដានីយ៉ែល ៧:៩) មិនដែលប្រឡាក់ប្រឡូសដោយសារភាពពុកផុយនៃអំពើបាបនោះឡើយ បានជាទ្រង់មិនចេះចាស់ ហើយក៏ស្រឡាញ់យើង ដោយក្តីស្រឡាញ់ដែលមិនចេះប្រែប្រួល ឬអន់ថយឡើយ។ ព្រះអង្គសព្វព្រះទ័យនឹងសម្រេចព្រះបន្ទូលសន្យា ដែលព្រះអង្គបានប្រទានរាស្រ្តទ្រង់…
Read articleមានលក្ខណៈដូចយើង ដើម្បីយើង
ហេតុនោះបានជាគួរឲ្យទ្រង់ បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ។ ហេព្រើរ ២:១៧ លោកឌែរែក(Derek) បានសង្កេតឃើញកូនប្រុសគាត់ មិនចង់ដោះអាវចេញ ដើម្បីហែលទឹក ហើយក៏បានដឹងថា តាមពិត កូនប្រុសគាត់មិនចង់ឲ្យគេឃើញស្នាមខ្នៅពីកំណើត ដែលមាននៅលើទ្រូង ពោះ និងដៃឆ្វេងរបស់ខ្លួន។ លោកឌែរែកក៏បានប្តេជ្ញាចិត្តថា នឹងជួយកូនប្រុសគាត់។ គាត់ក៏បានចាក់សាក់នៅលើខ្លួនគាត់ ដោយចំណាយពេលយ៉ាងយូរ និងមានការឈឺចាប់ជាច្រើនផង ដើម្បីបង្កើតស្នាមនៅលើខ្លួនគាត់ ឲ្យដូចស្នាមខ្នៅរបស់កូនប្រុសគាត់។ សេចក្តីស្រឡាញ់ដែលលោកឌែរែកមានចំពោះកូនប្រុសគាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីស្រឡាញ់ដែលព្រះទ្រង់មាន ចំពោះកូនប្រុសស្រីរបស់ព្រះអង្គ។ ដោយសារយើងដែលជាកូនព្រះអង្គ “មានសាច់ឈាម”(ហេព្រើរ ២:១៤) នោះព្រះយេស៊ូវក៏បានយកកំណើតជាមនុស្ស ដែលមានសាច់ មានឈាម ដូចយើងដែរ ដើម្បីរំដោះយើង ឲ្យរួចពីអំណាចនៃសេចក្តីស្លាប់(ខ.១៤)។ “ហេតុនោះបានជាគួរឲ្យទ្រង់ បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ”(ខ.១៧) ដើម្បីផ្សះផ្សាទំនាក់ទំនងរវាងយើង និងព្រះ។ លោកឌែរែកចង់ជួយកូនប្រុសគាត់ ឲ្យឈ្នះការខ្នាស់អៀន ដោយសារស្នាមខ្នៅនៅលើខ្លួន ដូចនេះ គាត់ក៏បានធ្វើឲ្យខ្លួនគាត់ មានស្នាមដូចកូនប្រុសគាត់ដែរ។ ព្រះយេស៊ូវក៏បានជួយយើងជម្នះបញ្ហាដែលធំជាងនេះទៀត គឺជម្នះភាពជាទាសករនៃអំពើបាប។ ព្រះអង្គបានជម្នះវា ដើម្បី យើង ដោយធ្វើឲ្យអង្គទ្រង់ មានលក្ខណៈដូច យើង ដោយទទួលទោសនៃអំពើបាបយើង តាមរយៈការសុគតជំនួសយើង។ កាលដែលព្រះយេស៊ូវស្ម័គ្រព្រះទ័យយកកំណើតជាមនុស្សដូចយើង…
Read article