ព្រះអង្គកំពុងធ្វើការដ៏ល្អ

ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ ភីលីព ១:៦ កាល​លោក​ឆាល ស្ព័រជិន(Charles Spurgeon) ស្ថិត​ក្នុង​វ័យ​ជំទង់ គាត់​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ គាត់​បាន​ទៅ​ព្រះវិហារ ខណៈ​ពេល​ដែល​គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង គាត់​យល់​ឃើញ​ថា ការ​អធិប្បាយ​ហាក់​ដូច​ជា គ្មាន​ជាតិ គ្មាន​ន័យ​អ្វី​សោះ។ ដូច​នេះ គាត់​ពិបាក​ជឿ​ព្រះ ហើយ​គាត់​ក៏​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ។  នៅ​យប់​មួយ ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ បាន​បង្ខំ​ឲ្យ​យុវជន​អាយុ​១៦​ឆ្នាំ​រូប​នេះ ឲ្យ​រក​កន្លែង​ជ្រក នៅ​ក្នុង​ព្រះ​វិហារ​មេតូឌីស​តូច​មួយ។ ការ​អធិប្បាយ​របស់​គ្រូ​គង្វាល​គាត់ ហាក់​ដូច​ជា​សំដៅ​មក​លើ​ខ្លួន​គាត់​ផ្ទាល់។ នៅ​ពេល​នោះ គាត់​ក៏​បាន​ចុះ​ចាញ់​ព្រះ ហើយ​ក៏​បាន​ថ្វាយ​ចិត្ត​របស់​គាត់ ដល់​ព្រះ​យេស៊ូវ។ ក្រោយ​មក លោក​ស្ព័រជិន​ក៏​បាន​សរសេរ​ថា “មុន​ពេល​ខ្ញុំ​ទទួល​ជឿ​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​មួយ​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ”។ តាមពិត ជីវិត​របស់​យើង​មិន​បាន​ចាប់​ផ្តើម ជា​មួយ​ព្រះ នៅ​វិនាទី​ដែល​យើង​បាន​សង្គ្រោះ​នោះ​ទេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​កត់​សំគាល់​ថា “ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ”(ទំនុកដំកើង ១៣៩:១៣)។ សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា “ព្រះ​ដែល​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​បាន​ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​ទ្រង់”(កាឡាទី ១:១៥)។ ហើយ​ព្រះ​ទ្រង់​មិន​បាន​ឈប់​ធ្វើ​ការ​ជា​មួយ​យើង ពេល​ដែល​យើង​បាន​សង្រ្គោះ​នោះ​ឡើយ : ពីព្រោះ “ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។…

Read article
ការប្រឹក្សាយោបល់ប្រកបដោយប្រាជ្ញា

ការ​នេះ​ហួស​កំឡាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ។ និក្ខមនំ ១៨:១៨ កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះ​គម្ពីរ ខ្ញុំ​ក៏​ធ្វើ​ការ​ពេញ​ពេល​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​បាន​បង្រៀន​ព្រះ​បន្ទូល តាម​វេន ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ធ្វើ​កម្ម​សិក្សា​នៅ​ព្រះវិហារ​ផង​ដែរ។ ខ្ញុំ​មាន​ការ​រវល់​ច្រើន​ណាស់​។ ពេល​ដែល​ប៉ា​របស់​ខ្ញុំ​មក​លេង​ខ្ញុំ គាត់​ប្រាប់​ខ្ញុំ​ថា “កូន​មុខ​ជា​បាក់​កម្លាំង​មិន​ខាន”។ ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ការ​ដាស់​តឿន​របស់​គាត់ ដោយ​គិត​ថា គាត់​នៅ​ក្នុង​ជំនាន់​ផ្សេង​ពី​ខ្ញុំ ដូច​នេះ គាត់​មិន​យល់​អំពី​ការ​ដាក់​គោល​ដៅ​ទេ។ ខ្ញុំ​មិន​បាន​បាក់​កម្លាំង​ទេ។ តែ​ខ្ញុំ​ពិត​ជា​បាន​ពិសោធ​នឹង​រដូវ​កាល​ដ៏​រាំង​ស្ងួត និង​ពិបាក​យ៉ាង​ខ្លាំង ដោយ​ធ្លាក់​ខ្លួន​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ក៏​បាន​រៀន​ស្តាប់​តាម​ការ​ដាស់​តឿន ជា​ពិសេស​ការ​ដាស់​តឿន​របស់​មនុស្ស​ជាទីស្រឡាញ់ ដោយ​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន។ បទ​ពិសោធន៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​ម៉ូសេ។ កាល​នោះ គាត់​ក៏​កំពុង​ខិត​ខំ​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម ក្នុង​ការងារ​ជា​អ្នក​កាត់​ក្តី​ឲ្យ​ប្រជាជន​អ៊ីស្រាអែល(និក្ខមនំ ១៨:១៣)។ តែ​គាត់​បាន​សម្រេច​ចិត្ត​ស្តាប់​តាម​យោបល់​របស់​ឪពុក​ក្មេក​គាត់(ខ.១៧-១៨)។ លោក​យេត្រូ​មិន​ដែល​បាន​ជួប​រឿង​ដូច​លោក​ម៉ូសេ​នោះ​ទេ តែ​គាត់​ស្រឡាញ់​លោក​ម៉ូសេ និង​គ្រួសារ​គាត់ ហើយ​អាច​មើល​ឃើញ​បញ្ហា​នៅ​ពេល​ខាង​មុខ។ ប្រហែល​ហេតុ​នេះ​ហើយ បាន​ជា​លោក​ម៉ូសេ​អាច​ស្តាប់​តាម​លោក​យេត្រូ ហើយ​ស្តាប់​តាម​យោបល់​របស់​គាត់។ លោក​ម៉ូសេ​ក៏​បាន​បង្កើត​ប្រព័ន្ធ​ការងារ​មួយ ដោយ​ឲ្យ “ពួក​ប្រុស​ៗ​ដែល​មាន​សមត្ថភាព និង​កោត​ខ្លាច​ព្រះ ក្នុង​ចំណោម​ពួក​បណ្តាជន” ឲ្យ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​តូច​ៗ ហើយ​ទុក​ឲ្យ​គាត់​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដែល​ពិបាក​ៗ​ជាង​(ខ.២១-២២)។ ដោយសារ​គាត់​បាន​ស្តាប់​តាម​លោក​យេត្រូ ដោយ​រៀប​ចំ​ការងារ​របស់​គាត់​ឡើង​វិញ ហើយ​ប្រគល់​ការងារ​ឲ្យ​អ្នក​ដទៃ ដើម្បី​រំលែក​បន្ទុក​គាត់ នោះ​គាត់​អាច​ជៀស​វាង​ការ​បាក់​កម្លាំង ក្នុង​អំឡុង​រដូវ​កាល​ដ៏​ពិបាក​នោះ។…

Read article
សេចក្តីស្រឡាញ់ ដែលបានរំដោះឲ្យរួចពីអតីតកាល

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ បរិទេវ ៣:២២ កាល​ពី​ក្មេង មិត្ត​ភក្តិ​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ទៅ​ចែក​ចាយ​ទី​បន្ទាល់ ដល់​ក្មេង​ស្រី​ជំទង់​មួយ​ក្រុម ក្នុង​សិក្ខា​សាលា​មួយ ដែល​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​រក្សា​ភាព​បរិសុទ្ធ។ ពេល​នោះ ខ្ញុំ​ក៏​បាន​បដិសេធ។ កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​និង​មិត្ត​ប្រុស​ខ្ញុំ​បាន​ជំរត់​គ្នា។ រឿង​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​លំបាក​ជាច្រើន ហើយ​អំពើ​អសីលធម៌​របស់​ខ្ញុំ បាន​បណ្តាល​ឲ្យ​ខ្ញុំ​មាន​ស្នាម​សម្លាក ក្នុង​ចិត្ត​អស់​ជា​ច្រើន​ទសវត្សរ៍។ បន្ទាប់​ពី​ខ្ញុំ​បាន​រៀបការ ហើយ​បាត់​បង់​កូន​ដំបូង ដោយសារ​ការ​រលូត​កូន ខ្ញុំ​ក៏​បាន​គិត​ថា ព្រះ​ទ្រង់​កំពុង​ដាក់​ទោស​ខ្ញុំ ដោយសារ​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​កាល​ពី​មុន។ ពេល​ដែល​ខ្ញុំ​បាន​ថ្វាយ​ជីវិត​ខ្ញុំ​ដល់​ព្រះ​គ្រីស្ទ នៅ​អាយុ​៣០​ឆ្នាំ ខ្ញុំ​បាន​សារភាព​បាប​របស់​ខ្ញុំ ហើយ​ក៏​បាន​ប្រែ​ចិត្ត…តែ​ខ្ញុំ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ហើយ​លន់តួ​បាប​ជា​ថ្មី​ម្តង​ហើយ​ម្តង​ទៀត ។ ការ​ប្រកាន់​ទោស​ខ្លួន​ឯង និង​ភាព​អាម៉ាស់​បាន​ស៊ី​បំផ្លាញ​ជីវិត​ខ្ញុំ។  តើ​ខ្ញុំ​អាច​ចែក​ចាយ​អំពី​ព្រះ​គុណ​របស់​ព្រះ​យ៉ាង​ដូចម្តេច ពេល​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ទាំង​ស្រុង នូវ​អំណោយ​នៃ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​ខ្ញុំ? តែ​អរ​ព្រះគុណ​ព្រះ​អង្គ ដែល​ក្រោយ​មក ទ្រង់​ក៏​បាន​លប់​ចោល​ការ​កុហក ដែល​បាន​ចង​ខ្ញុំ​ជាប់​នឹង​ជីវិត​ចាស់ មុន​ពេល​ខ្ញុំ​សារភាព​បាប។ ដោយ​ព្រះគុណ​ព្រះអង្គ ទី​បំផុត ខ្ញុំ​ក៏​បាន​ទទួល ការ​អត់​ទោស ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​ខ្ញុំ​តាំង​ពី​ដើម​មក។ ព្រះ​ទ្រង់​យល់​ចិត្ត​យើង ពេល​ដែល​យើង​ពោល​ទំនួញ អំពី​ការ​ឈឺ​ចាប់​ និង​ផល​វិបាក​នៃ​អំពើ​បាប​របស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​ក៏​បាន​ប្រទាន​កម្លាំង​ឲ្យ​យើង​អាច​ឈ្នះ​ភាព​អស់​សង្ឃឹម ងាក​ចេញ​ពី​អំពើបាប ហើយ​ងើប​ឡើង ដោយ​ក្តី​សង្ឃឹម…

Read article
រួបរួមគ្នា ក្នុងការបម្រើព្រះ

ដែល​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ។ អេភេសូរ ៤:១៦ ក្នុង​វប្បធម៌​របស់​ជន​ជាតិ​អាមមីស នៅ​តំបន់​ដាច់​ស្រយ៉ាល ការ​សាង​សង់​ជង្រុក គឺ​ជា​ព្រឹត្តិការណ៍​សង្គម​មួយ។ កសិករ​ម្នាក់​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ខែ ដើម្បី​សាង​សង់​ជង្រុក ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់ តែ​ជនជាតិ​អាមមីស តែង​តែ​ធ្វើ​ការ​សាង​សង់​ជា​លក្ខណៈ​សហគមន៍ ដូចនេះ ការ​សាង​សង់​របស់​ពួកគេ​ឆាប់​ហើយ។ ពួក​គេ​ស្តុក​ឈើ​ទុក និង​ត្រៀម​ឧបករណ៍​ជាង​ឲ្យ​បាន​គ្រប់​គ្រាន់ មុន​ពេល​ការ​សាង​សង់​ចាប់​ផ្តើម។ ​ថ្ងៃ​ដែល​ពួក​គេ​បាន​ជ្រើស​រើស​ក៏​បាន​មក​ដល់ ជនជាតិ​អាមមីស​មួយ​សហគមន៍ ក៏​បាន​ក្រោក​ពី​ព្រលឹម ហើយ​បែង​ចែក​ការងារ​គ្នា រួច​ពួកគេ​ក៏​បាន​ចាប់​ផ្តើម​ការ​សាង​សង់​តែ​ម្តង ដែល​ជួន​កាល ពួក​គេ​អាច​សង់​ជង្រុក​ធំ​មួយ​រួចរាល់ ក្នុង​រយៈ​ពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ផែនការ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ពួក​ជំនុំ​ទ្រង់ និង​តួនាទី​ដែល​យើង​មាន ក្នុង​ពួក​ជំនុំ។ ព្រះគម្ពីរ​បាន​ចែង​ថា “អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​របស់​រូបកាយ​រៀង​ខ្លួន” (១កូរិនថូស ១២:២៧)។ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​អំណោយ​ទាន​ផ្សេង​គ្នា ហើយ​បាន​ចែក​ការងារ​ឲ្យ​យើង​ធ្វើ បម្រើ​ព្រះអង្គ​រួម​គ្នា ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​រូប​កាយ ដែល “បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា”(អេភេសូរ ៤:១៦)។​ ព្រះ​គម្ពីរ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក” នៅ​ក្នុង​សហគមន៍​របស់​យើង​ផង​ដែរ​(កាឡាទី ៦:២)។ តែ​ជា​ញឹក​ញាប់ យើង​បាន​ធ្វើ​ការងារ​តែ​ម្នាក់​ឯង។ យើង​បំពេញ​តម្រូវ​ការ​ដោយ​ខ្លួន​ឯង ដោយ​ចង់​គ្រប់​គ្រង​កាលៈទេសៈ​របស់​យើង។ ឬ​យើង​មិន​បាន​ឈោង​ទៅ​រក និង​ជួយ​សម្រាល​បន្ទុក​អ្នក​ដទៃ។…

Read article
ទីបន្ទាល់ សម្រាប់អ្នកដទៃ

ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង។ រ៉ូម ១៥:២ ជាង​ជួស​ជុល​នាឡិកា​បាន​បញ្ចាំង​ពិល​របស់​គាត់ ទៅ​រក​គំនូស​តូច​មួយ ដែល​គេ​បាន​ដៅ​ចំណាំ នៅ​ក្នុង​នាឡិកា​ចាស់​មួយ​គ្រឿង​របស់​ជីតា​ខ្ញុំ ពេល​ដែល​គាត់​កំពុង​ជួស​ជុល​វា នៅ​ក្នុង​ផ្ទះ​របស់​យើង។ គាត់​សួរ​យើង​ថា “តើ​ឃើញ​គំនូស​ហ្នឹង​ទេ? ជាង​ជួស​ជុល​នាឡិកា​នៅ​សម័យ​មុន អាច​ដាក់​គំនូស​ចំណាំ​នោះ ក្នុង​នាឡិកា​បញ្ឈរ​ជាប់​ជញ្ជាំង​នេះ ប្រហែល​១​សតវត្សរ៍​មុន។ គេ​ហៅ​គំនូស​សំគាល់​នេះ​ថា “ស្នាម​បន្ទាល់”។ វា​ជួយ​ឲ្យ​ខ្ញុំ​ដឹង ពី​របៀប​សារេ​នាឡិកា​នេះ ឲ្យ​ដើរ​ឡើង​វិញ”​។ មុន​ពេល​គេ​ចាប់​ផ្តើម​ប្រើ​សៀវភៅ​ណែនាំ អំពី​បច្ចេកទេស និង​របៀប​ជួសជុល​ឧបករណ៍​ផ្សេង​ៗ ដែល​មនុស្ស​សម័យ​មុន ​បាន​ប្រើ “ស្នាម​បន្ទាល់” ដើម្បី​ជួយ​ជាង​ជួស​ជុល​នៅ​ពេល​អនាគត ឲ្យ​អាច​សារេ​ស្ពឺ​នៅ​ក្នុង​ឧបករណ៍ ឲ្យ​ត្រូវ​គន្លាក់​របស់​វា​យ៉ាង​ជាក់​លាក់។ គំនូស​ទាំង​នោះ​មិន​គ្រាន់​តែ​បាន​ជួយ​សន្សំ​សំចៃ​ពេល​វេលា​ប៉ុណ្ណោះ​ទេ តែ​ជា​ញឹកញាប់ ពួកវា​បាន​បង្ហាញ​អំពី​ភាព​សប្បុរស ដែល​ពួក​ជាង​ជំនាន់​មុន មាន​សម្រាប់​ពួក​ជាង​ជំនាន់​ក្រោយ។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ធ្វើ​ជា “ទី​បន្ទាល់​ល្អ” ខណៈ​ពេល​ដែល​យើង​ធ្វើ​ការ​ថ្វាយ​ព្រះ ដោយ​បម្រើ​អ្នក​ដទៃ ក្នុង​លោកិយ​ដែល​ប្រេះ​បែក។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ថា “ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង”(រ៉ូម ១៥:២)។ ព្រះ​នៃ​យើង​បាន​ធ្វើ​ជា​គំរូ នៃ​សេចក្តី​អត់​ធ្មត់ និង​សេចក្តី​កម្សាន្ត​ចិត្ត(ខ.៥)។ ការ​រស់​នៅ​ដោយ​ទីបន្ទាល់​ល្អ គឺ​ជា​ការ​រស់​នៅ​ជា​ពលរដ្ឋ​ល្អ​នៃ​ផែន​ដី ក៏​ដូច​ជា​នគរ​ស្ថាន​សួគ៌។​ ទីបន្ទាល់​របស់​យើង…

Read article
ស្ថានទូតរបស់ព្រះអម្ចាស់

បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ​នោះ ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត។-លូកា ១៤:១៣-១៤ អ្នកស្រី​លូដមីឡា(Ludmilla) ជា​ស្រ្តី​មេម៉ាយ អាយុ​៨២​ឆ្នាំ បាន​ប្រកាស​ថា ផ្ទះ​របស់​គាត់​នៅ​សាធារណៈ​រដ្ឋ​ឆេក គឺ​ជា “ស្ថាន​ទូត​នៃ​នគរ​ស្ថាន​សួគ៌” ដោយ​និយាយ​ថា ផ្ទះ​របស់​គាត់ គឺ​ជា​ផ្នែក​មួយ​នៃ​នគរ​របស់​ព្រះ​គ្រីស្ទ។ គាត់​បាន​ស្វាគមន៍​មនុស្ស​ដែល​គាត់​មិន​ស្គាល់ និង​មិត្ត​ភក្តិ ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ការ​ការ​ស្វាគមន៍​ដោយ​ក្តី​ស្រឡាញ់ ហើយ​ជួន​កាល គាត់​ផ្តល់​អាហារ និង​កន្លែង​គេង​ដល់​ពួក​គេ ដោយ​វិញ្ញាណ​ដែល​អាណិត និង​ការ​អធិស្ឋាន។ គាត់​បាន​ពឹង​ផ្អែក​លើ​ការ​បណ្តាល​ចិត្ត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជួយ​ឲ្យ​គាត់​មើល​ថែ​ភ្ញៀវ​របស់​គាត់ ដូច​នេះ គាត់​មាន​ចិត្ត​អរ​សប្បាយ ចំពោះ​របៀប​ដែល​ព្រះ​ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ។ អ្នក​ស្រី​លូដមីឡា​បម្រើ​ព្រះយេស៊ូវ តាម​រយៈ​ការ​បើក​ទ្វារ​ផ្ទះ និង​ចិត្ត​ចំហ ទទួល​អ្នក​ដែល​ត្រូវ​ការ​ជំនួយ គឺ​ខុស​ពី​អ្នក​ដឹក​នាំ​សាសនា​ដ៏​ល្បី​ម្នាក់ ដែល​បាន​អញ្ជើញ​ព្រះយេស៊ូវ​ឲ្យ​យាង​ចូល​ផ្ទះ​គាត់ សោយ​អាហារ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ព្រះ​យេស៊ូវ​បាន​ប្រាប់​គ្រូ​ក្រិត្យវិន័យ​រូប​នោះ​ថា “ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ” គឺ​មិន​ត្រូវ​អញ្ជើញ​អ្នក​ដែល​អាច​តប​ស្នង​គាត់​វិញ​នោះ​ឡើយ (លូកា ១៤:១៣)។ ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ពួក​ផារិស៊ី​រូប​នោះ​បាន​អញ្ជើញ​ព្រះ​យេស៊ូវ ដោយសារ​សេចក្តី​អំនួត​ប៉ុណ្ណោះ(ខ.១២) តែ​អ្នក​ស្រី​លូដមីឡា​បាន​អញ្ជើញ​មនុស្ស​ចូល​ផ្ទះ​គាត់ ដើម្បី​ឲ្យ​គាត់​អាច​បម្រើ​គេ ក្នុង​នាម​ជា “ឧបករណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​របស់​ព្រះ​អង្គ”។…

Read article