ធ្វើឲ្យគេស្គាល់សេចក្តីមេត្តារបស់ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
កូល៉ុស ៣:៨-១៧ ចូរឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង។ កូល៉ុស ៣:១៥ តើការឈ្លោះប្រកែកគ្នា អាចជួយឲ្យគេរកខុសត្រូវបានទេ? ទេ មិនអាចទេ។ អ្នកដឹកនាំរបស់ក្រុងតូចមួយ បានដាស់តឿនប្រជាជន នៅក្នុងតំបន់ឧទ្យានអេឌីរិនដាក អំពីបញ្ហានេះ នៅពេលដែលជម្លោះរវាងសកម្មភាពបរិស្ថានមួយក្រុម និងម្ចាស់អាជីវកម្មតូចៗជាច្រើន បានផ្ទុះឡើង នៅក្នុងតំបន់នេះ ដែលគេហៅការប្រឈមមុខដាក់គ្នានេះថា “សង្គ្រាមអេឌីរិនដាក”។ ការដាក់ឈ្មោះដូចនេះ គឺបានឆ្លុះបញ្ចាំងអំពីការប្រឆាំងគ្នា នៅក្នុងការសម្រេចថា ត្រូវអភិរក្ស ឬអភិវឌ្ឍតំបន់ព្រៃភ្នំដ៏ស្រស់ស្អាត ស្ថិតក្នុងភូមិភាគខាងជើងនៃរដ្ឋញូយ៉ក។ អ្នកដឹកនាំក្នុងតំបន់ក៏បានស្រែកដាក់សកម្មជនបរិស្ថាន ឲ្យត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែ មិនយូរប៉ុន្មាន គេក៏បានឮគាត់ប្រាប់ភាគីទាំងសង្ខាងឲ្យឈប់ស្រែកដាក់គ្នាទៀត ហើយព្យាយាមពិភាក្សាគ្នាដោយសន្តិវិធី។ គេក៏បានបង្កើតសម្ព័ន្ធដើម្បីប្រយោជន៍រួម ធ្វើជាស្ពានមេត្រីរវាងភាគីទាំងសង្ខាងដែលមានជម្លោះនោះ។ ការជួបប្រជុំគ្នាដោយសន្តិវិធីក៏បាននាំមកនូវការរីកចម្រើន ដែលក្នុងនោះផ្ទៃដីជាង៤០ម៉ឺនហិចតាបានទទួលការអភិរក្ស ខណៈពេលដែលបណ្តាក្រុងទាំងឡាយ នៅតំបន់អេឌីរិនដាក កំពុងមានការរីកចម្រើនខ្លាំងជាង២០ឆ្នាំមុនទៅទៀត។ ការស្រុះស្រួលគ្នាដោយសន្តិវិធី គឺជាការចាប់ផ្តើមដ៏ល្អឆ្ពោះទៅរកការរីកចម្រើន ប៉ុន្តែ សាវ័កប៉ុលបានបង្រៀនអំពីអ្វីដែលល្អជាងនេះទៀត។ គឺដូចដែលគាត់មានប្រសាសន៍ទៅកាន់ពួកជំនុំដ៏ក្មេងខ្ចីនៅទីក្រុងកូល៉ុសថា “ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្តីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ និងពាក្យអពមង្គល ចេញពីមាត់ចោលទៅ”(កូល៉ុស ៣:៨)។ សាវ័កប៉ុលក៏បានជំរុញពួកគេឲ្យលះបង់ចោលផ្លូវជីវិតចាស់…
Read articleពាក្យសម្ដីដែលជួយ មិនមែនបំផ្លាញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«មានទាំងពាក្យសរសើរ និងពាក្យប្រទេចផ្ដាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ តើរន្ធទឹកតែ១នឹងអាចចេញជាទឹកសាប ហើយភ្លាវផងបានឬទេ? បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរបង្កើតផ្លែជាល្វាបានឬទេ ដូច្នេះ គ្មានរន្ធទឹកណាចេញទឹកជាប្រៃផងសាបផងបានឡើយ» (យ៉ាកុប ៣:១០-១២)។ ក្នុងដំណើរជីវិតរបស់យើង យើងបានជួបកាលៈទេសៈដែលអយុត្តិធម៌ គ្មានមេត្តា និងមិនគួរជួប ហើយជាញឹកញាប់ យើងជួបមនុស្សដែលយើងមិនចង់ជួប។ មុនពេលយើងធ្វើការឆ្លើយតបដោយពាក្យសម្ដី ក្នុងស្ថានភាពទាំងនោះ យើងចាំបាច់ត្រូវនឹកចាំសេចក្តីពិតដែលព្រះអម្ចាស់បានបង្រៀនថា ពាក្យសម្ដីរបស់យើងឆ្លុះបញ្ចាំងអំពីចិត្តយើង (ម៉ាថាយ ១២:៣៤)។ បើពាក្យសម្ដីយើងមិនស្របនឹងព្រះបន្ទូលព្រះគ្រីស្ទទេ យើងត្រូវពិនិត្យមើលចិត្តយើងជាដំបូង មិនមែនពិនិត្យមាត់យើងទេ។ ការនេះក៏បានបង្ហាញ អំពីព្រះរាជកិច្ចដែលព្រះអម្ចាស់ធ្វើក្នុងយើង ពេលណាយើងឆ្លើយតបចំពោះការប៉ះទង្គិច ដោយពាក្យសម្ដីដែលជួយជាជាងបំផ្លាញ។ អណ្ដាតយើងមានអំណាចខ្លាំងណាស់ ហើយយើងអាចប្រើវា ដើម្បីជួយ លើកទឹកចិត្ត គាំទ្រ ជួយឲ្យចម្រើនឡើង ផ្សះផ្សា អត់ទោស បង្រួបបង្រួម និងឲ្យពរ។ វាមិនមែនជារឿងចៃដន្យទេ ដែលបទគម្ពីរសុភាសិតជាច្រើនបានលើកឡើង អំពីពាក្យសម្ដីដែលយើងនិយាយ។ ស្ដេច សាឡូម៉ូន មានបន្ទូលថា «មាត់នៃមនុស្សសុចរិត ជាអណ្ដូងជីវិត» (សុភាសិត ១០:១១)។ ទ្រង់បានប្រៀបធៀបការប្រើប្រាស់ពាក្យសម្ដីទៅនឹងក្រវិលដ៏ស្រស់ស្អាត ដែលបានលម្អអ្នកពាក់វា…
Read articleគំរូនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ហូសេ ៣ ចូរឲ្យឯងទៅស្រឡាញ់ស្រីនោះទៀតចុះ គឺជាស្រីដែលមានអ្នកដទៃ ស្រឡាញ់ហើយ ក៏ជាស្រីសំផឹងផង ដូចជាព្រះយេហូវ៉ាទ្រង់ក៏ស្រឡាញ់ ដល់ពួកកូនចៅអ៊ីស្រាអែលដែរ។ ហូសេ ៣:១ លោកស្កុត(Scott) និងអ្នកស្រីប៊្រី(Bree) បានការឈឺចាប់ក្នុងចិត្ត នៅពេលដែលពួកគេគិតអំពីទំនាក់ទំនងដែលពួកគេមានជាមួយមិត្តភក្តិ និងសមាជិកគ្រួសារ ដែលបានជ្រើសរើសយកផ្លូវជីវិតដែលប្រាសចាកការបង្រៀនក្នុងព្រះគម្ពីរប៊ីប។ ពួកគេមិនដឹងថា ត្រូវធ្វើដូចម្តេចទេ។ នៅពេលដែលពួកគេសិក្សាព្រះគម្ពីរប៊ីប និងអធិស្ឋាន ពួកគេក៏បានរកឃើញដំណោះស្រាយសម្រាប់អនុវត្តជាជំហានៗ។ ទីមួយ ពួកគេបានពង្រឹងសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់។ ទីពីរ ពួកគេបានទទួលស្គាល់អ្វីដែលពិត និងល្អ ដែលអ្នកទាំងនោះមាន ផ្អែកទៅលើការរៀបចំដ៏ល្អរបស់ព្រះ ហើយទីបី ពួកគេក៏បានទំនាក់ទំនងជាមួយអ្នកទាំងនោះ ដោយសេចក្តីស្រឡាញ់ ដោយពឹងផ្អែកលើប្រាជ្ញាក្នុងព្រះគម្ពីរ។ ក្រោយមក ទំនាក់ទំនងរបស់ពួកគេមានការទុកចិត្តគ្នាកាន់តែខ្លាំង ខណៈពេលដែលលោកស្កត់ និងអ្នកស្រីប្រ៊ីបានបង្ហាញសេចក្តីស្រឡាញ់តាមគំរូព្រះគ្រីស្ទ។ លោកហូសេទំនងជាមិនដឹងថា ត្រូវបន្តទំនាក់ទំនងជាមួយភរិយារបស់គាត់ដូចម្តេចទេ នៅពេលដែលនាងបានជ្រើសរើសយកផ្លូវជីវិតផិតក្បត់ ដែលទាស់ប្រឆាំងនឹងព្រះ ហើយធ្វើឲ្យគាត់ឈឺចាប់ និងអាម៉ាស់យ៉ាងខ្លាំង។ ព្រះអម្ចាស់ក៏បានបង្គាប់លោកហោរា ឲ្យបង្ហាញសេចក្តីស្រឡាញ់ចំពោះភរិយារបស់គាត់សារជាថ្មី ទោះនាងជាមនុស្សផិតក្បត់យ៉ាងណាក៏ដោយ(ហូសេ ៣:១)។ លោកហោរាពិតជាបានបង្ហាញសេចក្តីស្រឡាញ់ចំពោះនាងសារជាថ្មីមែន ហើយទន្ទឹមនឹងនោះគាត់ក៏បានទទួលស្គាល់អ្វីដែលត្រឹមត្រូវ និងពិត ចំពោះពួកគេ និងចំពោះទំនាក់ទំនងរបស់ពួកគេនៅចំពោះព្រះ(ខ.៣)។ ទំនាក់ទំនងដែលគាត់មានជាមួយនាង បានធ្វើជានិមិត្តរូបបង្ហាញអំពីបញ្ហាប្រឈមដែលព្រះទ្រង់មាន ក្នុងទំនាក់ទំនងជាមួយរាស្រ្តអ៊ីស្រាអែលដែលបានបះបោរទាស់នឹងព្រះអង្គ។…
Read articleពាក្យសម្ដីដ៏គ្រោះថ្នាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ហើយអណ្ដាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ…តែឯអណ្ដាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ» (យ៉ាកុប ៣:៦, ៨)។ មានរបស់បីយ៉ាងដែលមិនអាចវិលត្រឡប់មកវិញ គឺទឹកមាត់ដែលស្ដោះទៅលើដី ពាក្យសម្ដីដែលនិយាយហួសហើយ និងឱកាសដែលបានកន្លងផុត។ ពាក្យសម្ដីដែលយើងនិយាយហើយ មិនអាចលេបវិញបានទេ។ ជាងនេះទៅទៀត នៅថ្ងៃជំនុំជម្រះ ព្រះទ្រង់នឹងឲ្យយើងទទួលខុសត្រូវចំពោះពាក្យគ្រប់ម៉ាត់ដែលយើងបាននិយាយ សូម្បីតែពាក្យដែលនិយាយដោយឥតបើគិត (ម៉ាថាយ ១២:៣៦)។ គឺដូចដែលស្ដេច សាឡូម៉ូន បានមានបន្ទូលថា «អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ» (សុភាសិត ១៣:៣) ហើយ «ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរ» (១៨:២១)។ ពាក្យសម្ដីរបស់យើងអាចលើកទឹកចិត្ត ធ្វើឲ្យគេចម្រើនឡើង និងនាំឲ្យមានការប្រោសឲ្យជាផងដែរ។ ប៉ុន្តែ វាក៏បណ្ដាលឲ្យមានការឈ្លោះ ការប្រកែកគ្នា និងបង្កការខូចខាត។ ស្ដេច សាឡូម៉ូន ក៏បានធ្វើការបកស្រាយដោយប្រើពាក្យប្រៀបប្រដូចអំពីចរិតលក្ខណៈជាច្រើនរបស់ពាក្យសម្ដីដ៏គ្រោះថ្នាក់នោះ។ ទ្រង់ពិពណ៌នាថា ពាក្យសម្ដីដែលនិយាយចេញមកដោយឥតបើគិត គឺប្រៀបដូចជា «ចាក់ដោយដាវ» (១២:១៨)។ ជាញឹកញាប់ យើងនិយាយចេញមក ដោយមិនបានបង្ខាំងមាត់ខ្លួនឯង ហើយយើងក៏បានក្លាយជាមនុស្សដែល «ឆ្លើយមុនដែលបានស្តាប់រឿង»…
Read articleក្តីអំណរដែលកើតឡើងពីការឲ្យ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
កិច្ចការ ៩:៣៦-៤៣ មានសិស្សស្រីម្នាក់ឈ្មោះ តេប៊ីថា (ស្រាយថា នាងក្តាន់) នាងនោះបានធ្វើគុណ ហើយដាក់ទានជាច្រើន។ កិច្ចការ ៩:៣៦ ក្នុងការធ្វើដំណើរតាមយន្តហោះរយៈពេល៥ម៉ោង ស្រ្តីម្នាក់បានយកខ្សែអំបោះមកអង្គុយចាក់អាវរងាយ៉ាងញាប់ដៃ។ ខណៈពេលដែលគាត់ត្រឡប់ម្ជុលចុះឡើងៗ ក្នុងការចាក់អាវរងានោះ គាត់បានសង្កេតឃើញទារកអាយុ៥ខែម្នាក់ កំពុងមើលសកម្មភាពរបស់គាត់ យ៉ាងជក់ចិត្ត។ បន្ទាប់មក គាត់ក៏បានគិតឃើញថា គាត់នឹងផ្អាកការចាក់អាវរងានោះមួយរយៈសិន ហើយងាកមកចាក់មួកតូចមួយសម្រាប់ទស្សនិកជនដ៏តូចល្អិតម្នាក់នោះ ដែលបានស្ញប់ស្ញែងចំពោះសកម្មភាពរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏បានចាក់មួកនោះរួចរាល់ ក្នុងរយៈពេលដែលគាត់សេសសល់ ក្នុងការធ្វើដំណើរតាមយន្តហោះនោះ តែមួយម៉ោងប៉ុណ្ណោះ។ នៅពេលគាត់ជូនមួកនោះទៅម្តាយរបស់ក្មេងតូច ក្រុមគ្រួសារទាំងមូលក៏បានទទួលយកវាដោយចិត្តរីករាយ ខណៈពេលដែលអ្នកដំណើរដទៃទៀតបានញញឹម ហើយទះដៃអបអរ។ អំណោយដែលគួរឲ្យភ្ញាក់ផ្អើល ច្រើនតែនាំមកនូវក្តីអំណរដល់អ្នកទទួល។ តាមរយៈអំណោយនោះ ម្ចាស់អំណោយក៏អាចបង្ហាញឲ្យយើងឃើញសេចក្តីសប្បុរសរបស់ព្រះគ្រីស្ទផងដែរ ទោះអំណោយនោះគឺជាអ្វីដែលយើងត្រូវការ ឬគ្រាន់តែចង់បានក៏ដោយ។ ក្នុងសម័យពួកជំនុំដំបូង នាងតេប៊ីថាមានទីបន្ទាល់ល្អ ដោយសារនាងចូលចិត្តចែកសំលៀកបំពាក់ និងតែងតែធ្វើការល្អ និងជួយយកអសារអ្នកក្រ(កិច្ចការ ៩:៣៦)។ នៅពេលដែលនាងលាចាកលោក អស់អ្នកដែលទទួលអំណោយរបស់នាង ក៏បានបង្ហាញសំលៀកបំពាក់ ដែលនាងបានកាត់ដេរឲ្យពួកគេ(ខ.៣៩)។ ពួកគេបានធ្វើបន្ទាល់អំពីសេចក្តីសប្បុរស និងអំពីរបៀបដែលព្រះបានធ្វើការក្នុងជីវិតរបស់ពួកគេ តាមរយៈនាង។ ហេតុការណ៍ដ៏អស្ចារ្យបានកើតឡើង នៅពេលដែលសាវ័កពេត្រុសបានអធិស្ឋានប្រោសនាងតេប៊ីថា ឲ្យរស់ឡើងវិញ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(ខ.៤០)។ អ្នកដែលគោរពស្រឡាញ់នាងបានឃើញហេតុការណ៍នេះ…
Read articleខិតខំរត់កាន់តែខ្លាំង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«តើអ្នករាល់គ្នាមិនដឹងទេឬអីថា ពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែមានតែ១ទេដែលបានរង្វាន់? ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ» (១កូរិនថូស ៩:២៤-២៦)។ ការប្រកួតកីឡា មានសារៈសំខាន់ណាស់ក្នុងវប្បធម៌ជនជាតិក្រិក ហើយបានសាយភាយដល់ភាគខាងកើតនៃចក្រភពរ៉ូម៉ាំងក្នុងគ្រាសញ្ញាថ្មី។ អ្នកនិពន្ធម្នាក់បាននិយាយដោយសង្ខេប អំពីទីក្រុងកូរិនថូសថា ជាទីក្រុងដែលប្រជាជនទាមទារតែរបស់សំខាន់ពីរយ៉ាងប៉ុណ្ណោះគឺ នំប៉័ង និងការប្រកួតកីឡា1។ ការប្រកួតតូចៗប្រចាំតំបន់ ផ្តល់ឲ្យនូវរង្វាន់ជាច្រើនប្រភេទ តែក្នុងការប្រកួតធំៗ មានរង្វាន់តែមួយប៉ុណ្ណោះសម្រាប់អ្នកឈ្នះ ដែលច្រើនតែជា មកុដធ្វើពីស្លឹកឈើ។ អ្នកប្រកួតចំណាយពេលជាច្រើនខែឆ្នាំនៃជីវិតរបស់ពួកគេ ដើម្បីកាត់ផ្តាច់ខ្លួនចេញពីការសប្បាយផ្សេងៗ ដែលមានដូចជាទំនាក់ទំនង ចំណីអាហារ និងការដេញតាមការសប្បាយគ្រប់យ៉ាង ដែលអាចធ្វើឲ្យពួកគេបាត់បង់សមត្ថភាពយកជ័យជម្នះ ពោលគឺដើម្បីផ្ដោតចិត្តទៅលើមកុដមួយធ្វើពីស្លឹកឈើ។ សាវ័ក ប៉ុល ក៏បាននិយាយប្រៀបធៀបនឹងរឿងនេះ ដើម្បីលើកទឹកចិត្តអ្នកជឿព្រះឲ្យរស់នៅ ដោយភ្នែកផ្ដោតទៅរករង្វាន់ដ៏អស់កល្បដែលជាការថ្វាយសិរីល្អដល់ព្រះគ្រីស្ទ និងមានការរួបរួមជាមួយព្រះអង្គ។ ក្នុងការប្រកួតឆ្លងខេត្តរបស់ក្រុមកីឡាករប្រចាំសាលារៀន ការប្រកួតដែលមានកីឡាករជាច្រើនចូលរួមពីដំបូង មិនយូរប៉ុន្មាន ក៏បានប្រែក្លាយជា៣ក្រុម ដូចជា ក្រុមតូចជាងគេដែលប្រកួតដើម្បីឲ្យបានមេដាយមាស និងក្រុមធំជាងគេដែលរត់នៅកណ្ដាលដែលទោះមិនឈ្នះបានមេដាយមាសក៏មិនអី ហើយក្រុមដែលរត់ក្រោយគេគឺប្រៀបដូចជា វិញ្ញាណដែលសង្ស័យ មានការរំខាន និងមានការខកចិត្ត។…
Read article