ប្រសើរលើសមាសពេជ្រទៅទៀត
ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបាន។ សុភាសិត ៣:១៨ លោកអេដវើត ជែកសិន(Edward Jackson) ដែលជាអ្នកស្វែងរករ៉ែមាស បានចេញទៅដំណើរទៅរដ្ឋកាលីហ្វូញ៉ា ក្នុងអំឡុងសម័យផ្អើលរករ៉ែមាសធំបំផុត ក្នុងប្រវត្តិសាស្រ្តអាមេរិក។ ក្នុងសៀវភៅកំណត់ហេតុរបស់គាត់ គាត់បានសរសេរ អំពីហេតុការណ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៤៩ ដោយពោលទំនួញ អំពីការធ្វើដំណើរដ៏លំបាកលំបិន ដោយជិះរទេះគោជាក្រុម ដែលដិតដាមដោយជម្ងឺ និងសេចក្តីស្លាប់។ គាត់សរសេរថា “ខ្ញុំមិនត្រូវចោលឆ្អឹងនៅទីនេះទេ។ បើសិនជាអាច សូមឲ្យខ្ញុំបានស្លាប់នៅផ្ទះវិញ”។ អ្នកស្វែងរករ៉ែមាសម្នាក់ទៀត ឈ្មោះ ចន វ៉កឃ័រ(John Walker) ក៏បានសរសេរផងដែរថា “វាជាការផ្សងសំណាងទាំងស្រុង ដូចការចាក់ឆ្នោតអញ្ចឹង…ខ្ញុំមិនអាចផ្តល់យោបល់ ឲ្យនរណាម្នាក់មកទីនេះទេ”។ តាមពិត លោកវ៉កឃ័របានវិលត្រឡប់មកផ្ទះវិញ ហើយក៏បានជោគជ័យ ក្នុងរបរកសិកម្ម ចិញ្ចឹមសត្វ និងនយោបាយក្នុងរដ្ឋរបស់គាត់។ ពេលដែលសមាជិកគ្រួសារគាត់ម្នាក់ បានយកសំបុត្រកំណត់ហេតុកញ្ចាស់របស់គាត់ ដែលប្រែពណ៌លឿង ទៅកម្មវិធីពិពណ៌វត្ថុបុរាណ ក្នុងកម្មវិធីទូរទស្សន៍អាមេរិក គេក៏បានឲ្យតម្លៃសំបុត្រនោះរាប់ពាន់ដុល្លា។ ពិធីករទូរទស្សន៍ក៏បានមានប្រសាសន៍ថា “ដូចនេះ គាត់ពិតជារកបានរបស់មានតម្លៃ ក្នុងសម័យផ្អើលរកមាស។ គឺសំបុត្រនេះឯង”។ ជាងនេះទៅទៀត ទាំងលោកវ៉កឃ័រ និងលោកចនសិន បានវិលត្រឡប់មកផ្ទះវិញ…
Read articleសត្វតោ ចៀម និងព្រះអង្គសង្រ្គោះ!
សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ ទ្រង់បានឈ្នះ។ វិវរណៈ ៥:៥ មានតោថ្មពីរឈរយាមច្រកចូលបណ្ណាល័យសាធារណៈនៃទីក្រុងញូយ៉ក។ រូបចម្លាក់តោ ដែលគេបានឆ្លាក់ពីថ្មម៉ាបនោះ បានឈរនៅទីនោះ ដោយមោទនភាព ចាប់តាំងពីកម្មវិធីសម្ភោទបណ្ណាល័យនេះ ក្នុងឆ្នាំ១៩១១។ ពីដំបូង គេបានដាក់ឈ្មោះឲ្យតោទាំងពីរថា លេអូ លេណុក(Leo Lenox) និង លេអូ អាស្តូ(Leo Astor) ដើម្បីផ្តល់កិត្តិយស ដល់ស្ថាបនិកនៃបណ្ណាល័យនេះ។ ប៉ុន្តែ ក្នុងអំឡុងសម័យវិបត្តិសេដ្ឋកិច្ចពិភពលោក ហ្វ៊ីអូរេឡូ ឡាហ្កាឌា(Fiorello LaGuardia) បានប្តូរឈ្មោះពួកវា ទៅជាសេចក្តីក្លាហាន និងភាពអត់ធ្មត់ ដែលជាគុណធម៌ ដែលគាត់គិតថា អ្នកក្រុងញូយ៉ក គួរតែបង្ហាញចេញមក ក្នុងអំឡុងសម័យវិបត្តិសេដ្ឋកិច្ចប៉ុន្មានឆ្នាំនោះ។ សត្វតោទាំងនោះ នៅតែបន្តមានឈ្មោះថា សេចក្តីក្លាហាន និងភាពអត់ធ្មត់ រហូតមកដល់សព្វថ្ងៃ។ ព្រះគម្ពីរបានពិពណ៌នា អំពីសត្វតោមានជីវិត និងមានអំណាច ដែលផ្តល់ឲ្យការលើកទឹកចិត្ត ក្នុងពេលមានទុក្ខលំបាក ហើយក៏មានឈ្មោះផងដែរ។ ក្នុងការបើកសម្តែងអំពីនគរស្ថានសួគ៌ សាវ័កយ៉ូហានបានយំ ពេលដែលគាត់បានឃើញថា គ្មាននរណាម្នាក់អាចបើកក្រាំង ដែលចែងអំពីផែនការនៃការជំនុំជម្រះ និងប្រោសលោះរបស់ព្រះ។ បន្ទាប់មក លោកយ៉ូហាន…
Read articleប្រាជ្ញាដ៏ធំប្រសើរ ដើម្បីមើលឲ្យគ្រប់ជ្រុងជ្រោយ
ចូរមានចិត្តអាណិតដល់ពួកអ្នកខ្លះ ដែលមានសេចក្តីសង្ស័យផង ហើយជួយសង្គ្រោះដល់អ្នកដទៃ ទាំងឆក់យកគេចេញពីភ្លើង ហើយត្រូវមានចិត្តមេត្តាដល់មនុស្សឯទៀតដោយភ័យខ្លាច។ យូដាស ១:២២-២៣ លោកចន ជ្រីសូស្ទុម(John Chrysostom) ដែលជាអ្នកដឹកនាំពួកជំនុំសម័យដើម បានសរសេរថា “អ្នកគង្វាលត្រូវការប្រាជ្ញាដ៏ធំប្រសើរ និងភ្នែក១ពាន់ ដើម្បីពិនិត្យមើលសណ្ឋាននៃវិញ្ញាណ ឲ្យគ្រប់ជ្រុងជ្រោយ”។ លោកចនបានសរសេរពាក្យពេចន៍ទាំងនេះ នៅក្នុងការពិភាក្សា អំពីភាពស្មុគស្មាញនៃការផ្តល់ឲ្យអ្នកដទៃ ឲ្យនូវការថែទាំខាងវិញ្ញាណ។ គាត់បាននិយាយសង្កត់ធ្ងន់ថា ដោយសារយើងមិនអាចបង្ខំនរណាម្នាក់ ឲ្យទទួលការប្រោសឲ្យជា នោះការឈោងទៅរកចិត្តរបស់អ្នកដទៃ តម្រូវឲ្យយើងមានការអាណិតអាសូរខ្លាំង។ តែគាត់បានដាស់តឿនថា ការនេះមិនមានន័យថា អ្វីដែលយើងកំពុងធ្វើនោះ មិនដែលនាំឲ្យមានការឈឺចាប់នោះឡើយ ព្រោះ “បើអ្នកមានការខ្លាចចិត្តពេក ចំពោះអ្នកដែលត្រូវការការវះកាត់ស៊ីជម្រៅ ហើយមិនបានធ្វើការវះកាត់ឲ្យបានជ្រៅ សម្រាប់អ្នកដែលត្រូវការការវះកាត់ អ្នកនឹងមិនអាចវះកាត់ឲ្យដល់ដុំសាច់មហារីក។ តែបើអ្នកធ្វើការវះកាត់ដោយគ្មានមេត្តា ជាញឹកញាប់អ្នកជំងឺ មានការឈឺចាប់ពេក ក៏បានអស់សង្ឃឹម ហើយលែងខ្វល់អ្វីទាំងអស់…ក៏គិតចង់លោតពីលើជ្រោះតែម្តង”។ កណ្ឌគម្ពីរយូដាសក៏បានធ្វើការបកស្រាយ អំពីភាពស្មុគស្មាញស្រដៀងនេះផងដែរ ជាការឆ្លើយតប ចំពោះអ្នកដែលវង្វេងចេញពីជំនឿ ដោយសារគ្រូខុសឆ្គង ដែលប្រៀបដូចជាដុំស្អុយ(១:១២-១៣,១៨-១៩)។ តែពេលដែលលោកយូដាសបានណែនាំអំពីរបៀបឆ្លើយតបចំពោះការគំរាមកំហែងដ៏ធ្ងន់ធ្ងរនេះ គាត់មិនឲ្យយើងមានប្រតិកម្មតប ដោយកំហឹងដ៏កាចសាហាវនោះទេ។ ផ្ទុយទៅវិញ គាត់បានបង្រៀនថា អ្នកជឿគួរតែឆ្លើយតបចំពោះការបង្រៀនខុសឆ្គង ដោយចាក់ឫសខ្លួនឯងឲ្យកាន់តែជ្រៅ ទៅក្នុងសេចក្តីស្រឡាញ់របស់ព្រះ(ខ.២០-២១)។ ព្រោះទាល់តែយើងបានចាក់ឫសចូលជ្រៅ…
Read articleជំនួយសម្រាប់ដៃដ៏ទន់ខ្សោយរបស់យើង
ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង។ អេសាយ ៤១:១៣ ខ្ញុំបានជួយឆ្កែចាស់ជរារបស់ខ្ញុំ ឈ្មោះវីលសិន(Wilson) ចេញទៅលេងនៅវាលស្មៅ ហើយទន្ទឹមនឹងនោះ ខ្ញុំក៏បានប្រលែងឆ្កែមួយក្បាលទៀត ដែលនៅក្មេងជាង ឈ្មោះ ខូច(Coach) តែមួយនាទី។ ពេលខ្ញុំឱនរើសខ្សែរបស់វា វាក៏បានឃើញសត្វទន្សាយ។ វាក៏បានស្ទុះរត់ពេញមួយទំហឹង ដោយកញ្ឆក់ខ្សែចេញពីដៃខាងស្តាំរបស់ខ្ញុំ ហើយក៏បានរមួលម្រាមដៃនាង ធ្វើឲ្យខ្ញុំដួលនៅលើស្មៅ ហើយស្រែកយំដោយការឈឺចាប់។ បន្ទាប់ពីខ្ញុំវិលត្រឡប់មកពីពិនិត្យសុខភាពបន្ទាន់ ហើយដឹងថា ខ្ញុំត្រូវការការវះកាត់ ខ្ញុំក៏បានទូលអង្វរដល់ព្រះ ដើម្បីសូមជំនួយ។ “ខ្ញុំជាអ្នកនិពន្ធ! តើខ្ញុំនឹងប្រើក្ដារចុចរបស់កុំព្យូទ័រ ដើម្បីវាយអក្សរដោយរបៀបណា? ចុះចំណែកឯតួនាទីដែលខ្ញុំត្រូវធ្វើប្រចាំថ្ងៃ? ព្រះទ្រង់ក៏បានមានបន្ទូលមកកាន់ខ្ញុំ នៅក្នុងការអានព្រះគម្ពីរប្រចាំថ្ងៃ។ គឺក្នុងបទគម្ពីរដែលចែងថា “ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង”(អេសាយ ៤១:១៣)។ ខ្ញុំបានពិនិត្យមើលបរិបទនៃខគម្ពីរនេះ ដែលបង្ហាញថា រាស្រ្តរបស់ព្រះក្នុងនគរយូដា ដែលបានទទួលការប្រកាសព្រះរាជសារ ពីហោរាអេសាយ បានអរសប្បាយនឹងទំនាក់ទំនងដ៏ពិសេស ជាមួយព្រះអង្គ។ ព្រះអង្គបានសន្យាថា នឹងនៅតែគង់ជាមួយ ប្រទានកម្លាំង និងជួយពួកគេ ដោយព្រះហស្តស្តាំដ៏សុចរិតរបស់ទ្រង់(ខ.១០)។…
Read articleការផ្សះផ្សាឲ្យបានឆាប់រហ័ស
ចូរឲ្យអ្នកជាស្រុះស្រួល នឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា។ ម៉ាថាយ ៥:២៥ ជម្លោះដ៏ឈឺចាប់ រវាងលោកសាយមិន(Simon) និងលោកជែហ្វព្រី(Geoffrey) បានអូសបន្លាយអស់ជាច្រើនឆ្នាំ ហើយលោកសាយមិនបានព្យាយាមចាប់ផ្តើមទំនាក់ទំនងឡើងវិញ តែបានជួបការបដិសេធន៍។ បន្ទាប់ពីបានទទួលដំណឹងថា ម្តាយរបស់លោកជែហ្វព្រីបានទទួលមរណៈភាព លោកសាយមិនក៏បានធ្វើដំណើរទៅតំបន់ខាងជើងនៃប្រទេសកេនយ៉ា ដើម្បីចូលរួមពិធីបុណ្យសព។ លោកសាយមិនក៏បានរំឭកអំពីការជួបគ្នានៅពេលនោះថា “ខ្ញុំមិនមានការរំពឹងគិតទាល់តែសោះថា រឿងនេះនឹងប្រែជាយ៉ាងណាទេ តែបន្ទាប់ពីពិធីបុណ្យសពចប់ យើងក៏បានបើកចំហចិត្ត ហើយមានការជជែកគ្នាដែលមានផ្លែផ្កា។ យើងឱបគ្នា ចំណាយពេលជាមួយគ្នា អធិស្ឋាន ហើយមានគម្រោងជួបគ្នាទៀត”។ លោកសាយមិន និងលោកជែហ្វព្រីអាចជៀសវាងការឈឺចាប់ជាច្រើន បើសិនជាពួកគេបានផ្សះផ្សាគ្នាតាំងពីដំបូង។ ព្រះបន្ទូលព្រះយេស៊ូវក្នុងបទគម្ពីរ ម៉ាថាយ ៥:២១-២៦ បានផ្តល់នូវដំណោះស្រាយសម្រាប់បញ្ហាទំនាក់ទំនង។ កំហឹងដែលអាចនាំទៅរកជម្លោះ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរ(ខ.២២)។ ជាងនេះទៅទៀត យើងត្រូវមានការផ្សះផ្សាគ្នាឲ្យរួចរាល់ មុននឹងទៅថ្វាយបង្គំព្រះ(ខ.២៣-២៤)។ ព្រះបន្ទូលប្រកបដោយប្រាជ្ញារបស់ព្រះយេស៊ូវ ឲ្យ “ផ្សះផ្សាជាមួយគូជម្លោះរបស់យើង ឲ្យបានឆាប់រហ័ស”(ខ.២៥) បានរំឭកយើងថា យើងអាចផ្សះផ្សាគ្នាបានកាន់តែឆាប់កាន់តែល្អ។ ទំនាក់ទំនងងាយនឹងមានបញ្ហា ដោយយើងត្រូវធ្វើអ្វីម្យ៉ាង ក្នុងគ្រួសារ កន្លែងធ្វើការ នៅសាលារៀន និងក្នុងចំណោមបងប្អូនរួមជំនឿរបស់យើង។ ក្នុងនាមយើងជាតំណាងឲ្យព្រះអង្គ ដែលជា “ម្ចាស់នៃមេត្រីភាព” (អេសាយ ៩:៦) ចូរយើងបើកចំហចិត្ត…
Read articleបុត្រតូចនៃថ្ងៃណូអែល
គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង។ ភីលីព ២:៧ សូមស្រមៃថា ព្រះមួយអង្គដែលធ្វើឲ្យដើមឈើធំៗ កើតចេញពីគ្រាប់ពូជតូចល្អិត ហើយបង្កើតផ្កាយទំាងពួង បានបន្ទាបព្រះកាយ ចាប់កំណើតក្នុងផ្ទៃស្រ្តីព្រហ្មចារីម្នាក់ ហើយប្រសូតជាទារកតូច។ ព្រះយេស៊ូវមានលក្ខណៈជាព្រះសុទ្ធសាធ បានលះបង់ព្រះអង្គទ្រង់ យករូបភាពជាបាវបម្រើ (ភីលីព ២:៦-៧)។ នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ សូមយើងនឹកចាំ អំពីទិដ្ឋភាពនៃការប្រសូតរបស់ព្រះអង្គ ក្នុងក្រោលសត្វ នៅភូមិជនបទមួយ មានពួកអ្នកគង្វាល នៅទីវាល ហើយទេវតាបញ្ចេញពន្លឺភ្លឺចិញ្ចាច នៅលើមេឃ។ ព្រះអង្គបានចម្រើនវ័យធំឡើង ដោយប្រាជ្ញា ដែលធ្វើឲ្យពួកអាចារ្យមានការភ្ញាក់ផ្អើល ដោយការឆ្លើយតប ចំពោះសំណួរពិបាកៗ។ ពេលព្រះអង្គពេញវ័យ នៅទន្លេយ័រដាន់ ព្រះវរបិតាបានមានបន្ទូលថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់”។ ហើយនៅវាលរហោស្ថាន ព្រះអង្គក៏បានតយុទ្ធ ដោយភាពអត់ឃ្លាន និងការអធិស្ឋាន។ សូមយើងមើលទិដ្ឋភាពបន្ទាប់ ពេលដែលទ្រង់ចាប់ផ្តើមព្រះរាជបេសកកម្ម ដោយប្រោសជំងឺ ពាល់អ្នកកើតឃ្លង់ឲ្យជា អត់ទោសបាប ឲ្យមនុស្សមានបាប។ ព្រះអង្គក៏បានលត់ជង្គង់អធិស្ឋាន ក្នុងសួនច្បារ ដោយព្រះទ័យឈឺចាប់ ហើយគេក៏បានមកចាប់ព្រះកាយព្រះអង្គ ហើយមិត្តសំឡាញ់ទ្រង់រត់ចោលព្រះអង្គអស់។ គេក៏បានស្តោះទឹកមាត់ដាក់ព្រះអង្គ ហើយដំព្រះហស្ត និងព្រះបាទទ្រង់ជាប់នឹងឈើឆ្កាង ដោយព្រះអង្គបានទទួលបន្ទុកនៃបាបរបស់លោកិយទាំងមូលនៅលើស្មាព្រះអង្គ។ …
Read article