ការ​កោត​ខ្លាច​ដ៏​ត្រឹម​ត្រូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ២:១-១១ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ … នោះ​ឯង​នឹង​បាន​យល់​សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្តី​ស្គាល់​ដល់​ព្រះអង្គ​។ សុភាសិត ២:៤-៥ មាន​ពេល​មួយ យេរេមី(Jeremy) បាន​សរសេរ​ថា “ខ្ញុំ​បាន​ដឹង​តិចតួច អំពី​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​។ កាល៧ឆ្នាំ​មុន…ខ្ញុំ​មាន​អារម្មណ៍​តានតឹង ថប់​បារម្ភ វិលមុខ និង​ភ័យ​ខ្លាច​ជា​ពន់​ពេក ពេល​ដែលគេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​ជំងឺ​មហារីក​ដែល​មិន​អាច​ព្យាបាល​ជា”។ ប៉ុន្តែ គាត់​បាន​រៀន​គ្រប់​គ្រង​ការ​ភ័យ​ខ្លាច​របស់​គាត់ ដោយ​ពឹង​ផ្អែក​ទៅលើ​ព្រះ​វត្ត​មាន​របស់​ព្រះ ហើយ​បាន​ងាក​ចេញពី​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់ ទៅ​រក​ការ​ឱប​ក្រសោប​យក​ការ​កោត​ខ្លាច​ព្រះ​។ សម្រាប់​យេរេមី ការ​កោត​ខ្លាច​ព្រះ គឺ​មានន័យថា គាត់​កោត​ស្ញប់​ស្ញែង​ព្រះអាទិករ​នៃ​ចក្រវាល​ទាំងមូល ដែល​នឹង “បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅជា​ដរាប”(អេសាយ ២៥:៨) ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ​ថា ព្រះអង្គ​ស្គាល់ ហើយ​ស្រឡាញ់​គាត់​។ ការ​កោត​ខ្លាច​ព្រះអម្ចាស់ ដែល​ជា​ការ​គោរព និង​ស្ញប់​ស្ញែង​ដ៏​ជ្រាល​ជ្រៅ ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យើង គឺជា​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងមូល​។ ស្តេច​សាឡូម៉ូន​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​កោត​ខ្លាច​ព្រះអម្ចាស់ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត ដែល​ផ្ទុក​ទៅ​ដោយ​ប្រាជ្ញា​ជា​ច្រើន​។ ទ្រង់​មាន​បន្ទូល​ថា បើ​បុត្រា​ទ្រង់​ផ្ទៀង​ត្រចៀក​ស្តាប់​ប្រាជ្ញា ហើយ​ស្វែងរក​ប្រាជ្ញា ដូច​ស្វែងរក​ទ្រព្យ​សម្បត្តិ នោះ​បុត្រា​ទ្រង់​នឹង​មាន​ការ​កោត​ខ្លាច និង​ស្គាល់​ព្រះអម្ចាស់(សុភាសិត ២:២,៤-៥)។ ក្រៅពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង ទ្រង់​នឹង​រក​ឃើញ​គំនិត​វាងវៃ និង​យោបល់​ផង​ដែរ(ខ.១០-១១)។…

Read article
ការ​បន្ត​ក្នុង​ព្រះគុណ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ… ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះអម្ចាស់យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ ព្រះ​ហស្ត​ព្រះអម្ចាស់​ក៏​នៅ​ជាមួយនឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ ដោយ​មាន​សេចក្តី​ជំនឿ រឿង​នោះ​បានឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូសាឡិម រួច​គេ​ចាត់​បាណាបាស ឲ្យ​ទៅ​ត្រឹម​អាន់ទីយ៉ូក កាល​គាត់​ទៅដល់ ហើយ​បាន​ឃើញ​ព្រះគុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្តី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”។ កិច្ចការ ១១:២០-២៣ ព្រះ​ទ្រង់​ធ្វើ​ការ​តាម​របៀប​ដ៏​អាថ៌កំបាំង និង​អស្ចារ្យ​។ នៅ​ក្នុង​ជីវិត​នៃ​ពួក​ជំនុំ​ដំបូង ការ​បៀតបៀន​ពួក​ជំនុំ​នៅ​ទីក្រុង​យេរូសាឡិម ជា​ពួក​ជំនុំ​តែមួយ​នៅ​សម័យ​នោះ បាន​បណ្តាល​ឲ្យ​ដំណឹង​ល្អ​បាន​រីកសាយ​ទៅ​កាន់តែ​ឆ្ងាយ និង​ឆាប់​រហ័ស​ជាង​មុន​។ ខណៈ​ពេល​ដែល​អ្នកជឿ​មាន​ការ​ខ្ចាត់ខ្ចាយ ទៅ​ដល់​ទីក្រុង​ភីនីក កោះ​គី​ប្រុស និង​ទីក្រុង​អាន់ទីយ៉ូក​ជាដើម ដំណឹង​ល្អ​ក៏បាន​ផ្សាយ​ទៅដល់​ជនជាតិ​ក្រិក ក្នុង​តំបន់ ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ទទួល​ជឿ​ព្រះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ដែល​ដំណឹង​អំពី​ការ​ប្រែ​ចិត្ត​របស់​សាសន៍​ដទៃ បានឮ​ទៅដល់​ពួក​ជំនុំ​នៅ​ទីក្រុង​យេរូសាឡិម ពួកគេ​មិន​មាន​ការ​ស្វាគមន៍​ភ្លាមៗ​ទេ​។ ពី​ដំបូង ការ​រីកសាយ​នៃ​ដំណឹង​ល្អ​បាន​កើត​មាន​ស្ទើរ​ទាំងស្រុង នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​។ ដំណឹង​អំពី​ការ​ប្រែ​ចិត្ត​របស់​សាសន៍​ដទៃ គឺជា​ការ​ផ្លាស់​ប្តូរ ដែល​ពួកគេ​មិន​បាន​ត្រៀម​ខ្លួន​ទទួលយក​។ តើ​ពួកគេ​ត្រូវ​មាន​ចិត្ត​រីករាយ ឬ​ប្រឆាំង? ហេតុ​នេះ​ហើយ​ពួកគេ​ក៏បាន​ជ្រើសរើស​លោក​បាណាបាស ឲ្យ​ទៅ​មើល​។ លោក​បាណាបាស​ខុសពី​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​។ គាត់​ជា​អ្នក​លើក​ទឹក​ចិត្ត និង​ទទួល​ស្គាល់​ព្រះ​រាជ​កិច្ច​នៃ​ការ​ប្រោស​លោះ​របស់​ព្រះ ក្នុង​ជីវិត​អ្នក​ដទៃ ទោះ​គេ​មាន​ការ​ភ្ញាក់​ផ្អើល ឬ​គិតថា ចម្លែក​ក៏ដោយ(កិច្ចការ ៩:២៦-២៨)។ លោក​បាណាបាស​ក៏​បាន​ទទួល​ស្គាល់​ថា…

Read article
ការ​ថែរក្សា​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១សាំយ៉ូអែល ២៥:២៨-៣១ គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ​។ ១សាំយ៉ូអែល ២៥:២៩ កុមារា​ឈ្មោះ ដាវីឌ វេតទ័រ(David Vetter) បាន​លាចាក​លោក ក្នុង​អាយុ១២ឆ្នាំ បន្ទាប់ពី​គាត់​បាន​រស់នៅ​ពេញ​មួយ​ជីវិត​ក្នុង​ឈុត​ខោអាវ​ការពារ​មេរោគ ដែល​មាន​ថង់​ផ្លា​ស្ទីក​មាន​រាង​មូល​ថ្លា​ដូច​ពពុះ​គ្រប​ពីលើ​ក្បាល​គាត់​។ គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “ក្មេង​ប្រុស​ពពុះ”។ គាត់​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​កំណើត​។ បង​ប្រុស​របស់​គាត់​ជា​កូន​ទីមួយ​ក្នុង​គ្រួសារ​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​នេះ ដូច​នេះ ឪពុក​ម្តាយ​គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ការពារ​គាត់ ជា​កូន​ទីពីរ​។ ដើម្បី​ពន្យារ​ជីវិត​គាត់ ក្រុម​វិស្វករ​របស់​អង្គ​ការ​ណាសា ក៏បាន​ច្នៃ​បង្កើត​គំរប​ការពារ​ក្បាល​គាត់ ធ្វើ​ពី​ផ្លា​ស្ទីក​រាង​មូល​ថ្លា​ដូច​ពពុះ និង​បង្កើត​ឈុត​ខោអាវ​របស់​អវកាស​យានិក សម្រាប់​ឲ្យ​គាត់​ពាក់ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​គាត់​អាច​នាំ​គាត់ ចេញទៅ​ខាង​ក្រៅ​។ ជា​ការ​ពិត​ណាស់ នរណា​ក៏​ចង់​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដែរ! នៅ​គ្រា​សញ្ញា​ចាស់ លោក​ណាបាល​ជា​ប្តី​របស់​នាង​អ័ប៊ីកែល បាន​ធ្វើ​ខុស​មក​លើ​ស្តេច​ដាវីឌ​។ ក្នុង​ពេល​ដ៏​ក្តៅ​ក្រហាយ​នោះ ស្តេច​ដាវីឌ​បាន​ស្វែងរក​ឱកាស​សងសឹក ដោយ​ផ្ទាល់ដៃ​។ នាង​អ័ប៊ីកែល​ក៏បាន​ប្រញាប់​ទៅ​ជួប​ទ្រង់ ដោយ​ការ​ក្រើន​រំឭក​ប្រកប​ដោយ​ប្រាជ្ញា​ថា “ទោះបើ​មាន​មនុស្ស​លើក​ដេញ តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏ដោយ គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ”(១សាំយ៉ូអែល ២៥:២៩)។ ពាក្យ “ចង​ជាប់​ក្នុង​បាច់” គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រមូល​វត្ថុ​មាន​តម្លៃ​មក​ចង​ចូល​គ្នា​ជា​បាច់ ដើម្បី​ឲ្យ​គេ​អាច​ដឹក​ជញ្ជូន​ពួកវា​ដោយ​សុវត្ថិភាព​។ ត្រង់​ចំណុច​នេះ នាង​អ័ប៊ីកែល​បាន​រំឭក​ស្តេច​ដាវីឌ​ថា…

Read article
ថ្វាយ​ទៅ​ព្រះ​ដែល​បាន​ប្រទានមក​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“តែ​តើ​ទូល​បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល​បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មកពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែពី​ព្រះ​ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ”។ ១របាក្សត្រ ២៩:១៤ កាល​ប៉ុន្មាន​ឆ្នាំ​មុន ព្រះវិហារ​ខ្ញុំ​មាន​បុគ្គលិក​ខ្លះ ដែល​បាន​សម្រេច​ចិត្ត​យក​ស្ទីគ័រ​ទៅ​បិទ ពីលើ​អ្វីៗ​ទាំង​អស់ ក្នុង​អគារ​ព្រះវិហារ ដោយ​ប្រកាស​ថា សម្ភារៈ​ទាំង​អស់​នោះ​ជា “កម្មសិទ្ធិ​របស់​ព្រះ​វិហារ​ផាកសាយ”។ ពី​ដំបូង ខ្ញុំ​ឆ្ងល់​ថា តើ​យើង​គួរតែ​រំពឹង​ថា អ្នក​ដែល​ចង់​លួច​ធុង​សំរាម​របស់​ព្រះវិហារ អាច​យក​វា​មក​ឲ្យ​យើង​វិញ​ទេ ពេល​ដែល​ពួក​គេ​ឃើញ​ស្ទីគ័រ​ព្រះវិហារ ហើយ​ចង់​យក​វា​មក​ឲ្យ​យើង​វិញ​។ ការ​ដាក់​ស្ទីគ័រ​នេះ​ហាក់​ដូចជា​មិន​សូវ​មាន​ប្រយោជន៍​ទេ​។ តែ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ពិតជា​ចូល​ចិត្ត​ត្រឡប់​របស់របរ​ប្រើ​ប្រាស់​ក្នុង​ព្រះវិហារ ដើម្បី​មើល​ស្ទីគ័រ​ដែល​បញ្ជាក់​ថា វា​ជា​កម្មសិទ្ធិ​របស់​ព្រះវិហារ​។ ព្រះ​គម្ពីរ​ទាំងមូល​បាន​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះ​ទ្រង់​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់ និង​ជា​អ្នក​ផ្គត់ផ្គង់​ប្រកបដោយ​ព្រះគុណ​។ កាល​ស្តេច​ដាវីឌ កំពុង​រៀប​ផែនការ​សាងសង់​ព្រះវិហារ ទ្រង់​បាន​ចង្អុល​បង្ហាញ​គេ​យ៉ាង​ច្បាស់ និង​ដោយ​ការ​បន្ទាប​ខ្លួន ឲ្យ​ងាក​ទៅ​រក​ការ​ផ្គត់ផ្គង់​របស់​ព្រះអម្ចាស់​។ ព្រោះ​ទ្រង់​ជ្រាប​ថា ក្នុង​នាម​យើង​ជា​ជីវិត​ដែល​ព្រះអង្គ​បាន​បង្កើត ក្នុង​ពិភពលោក​ជា​ស្នា​ព្រះ​ហស្ត​ព្រះអង្គ អ្វី​ដែល​យើង​អាច​ថ្វាយ​ទៅ​ព្រះអាទិករ គឺ​សុទ្ធតែ​ជា​អ្វី​ដែល​ព្រះអង្គ​បាន​ប្រទានមក​យើង​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​ក៏បាន​សរសេរ​ផង​ដែរ​ថា “តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះបើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូចជា​មិន​បាន​ទទួល​វិញ?”(១កូរិនថូស ៤:៧)។ ពាក្យ​ពេចន៍​របស់​ស្តេច​ដាវីឌ មិនមែន​ជា​ការ​យល់​ដឹង​ថ្មី​មួយ សម្រាប់​រាស្រ្ត​របស់​ព្រះ​នោះ​ទេ​។ ក្នុង​ជំនាន់​មុន កាល​ពួក​អ៊ីស្រាអែល​កំពុង​រៀបចំ​ខ្លួន…

Read article
ព្រះគ្រីស្ទ​សំខាន់​ជាងគេ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កូល៉ុស ២:៦-១២ ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នកណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥតការ​។ កូល៉ុស ២:៨ ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​ចូល​ចិត្ត​មើល​ខ្សែ​ភាពយន្ត​បែប​ស្នេហា​រ៉ូមែនទិច មាន​លក្ខណៈ​ប្រឌិត ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​រីករាយ​។ ខ្ញុំ​អាច​និយាយ​បាន​ថា នេះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់ ប៉ុន្តែ ខ្ញុំ​ក៏​ចូល​ចិត្ត​មើល​រឿង​ប្រភេទ​នេះ​ដែរ​។ ខ្សែ​ភាពយន្ត​ទាំង​នោះ​មាន​ចំណុច​គួរ​ឲ្យ​ចាប់ចិត្ត ដែល​យើង​អាច​ស្មាន​ទុក​ជា​មុន​ថា នៅ​ចុង​បញ្ចប់​តួអង្គ​ដែល​ជា​គូរ​ស្នេហ៍​នឹង​បាន​រួមរស់​ជាមួយ​គ្នា ដោយ​សុភ​មង្គល​ជា​រៀង​រហូត​។ ថ្មីៗ​នេះ យើង​បាន​មើល​រឿង​មួយ ដែល​បាន​ផ្តល់​ឲ្យ​ទស្សនិកជន​នូវ​យោបល់​ដ៏​រ៉ូមិនទិច​មួយ​ចំនួន ដែល​យើង​អាច​យក​មក​វិភាគ​។ ពី​ដំបូង​គេ​ថា សេចក្តី​ស្រឡាញ់​គឺជា​អារម្មណ៍​។ បន្ទាប់មក​គេ​ថា ចូរ​ធ្វើ​តាម​បេះ​ដូង​របស់​អ្នក​ចុះ​។ ហើយ​នៅ​ចុង​បញ្ចប់​គេ​និយាយ​ថា សុភ​មង្គល​របស់​អ្នក​សំខាន់​លើស​អ្វីៗ​​ទាំង​អស់​។ ជា​ការ​ពិត​ណាស់ អារម្មណ៍​របស់​យើង​សំខាន់​។ ប៉ុន្តែ ការ​ផ្តេត​ផ្តួល​ទៅ​តាម​អារម្មណ៍ ដោយ​ផ្ដោត​ទៅលើ​ខ្លួនឯង​ខ្លាំង​ពេក គឺជា​គ្រឹះ​ដ៏​ទន់​ជ្រាយ ដែល​​ពិបាក​នឹង​ជួយ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​មាន​ភាព​ស្ថិត​ស្ថេរ​។ វប្បធម៌​របស់​លោកិយ​បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ប្លែកៗ​ជា​ច្រើន ដែល​ស្តាប់​ទៅ​ពីរោះ​ពី​ដំបូង ប៉ុន្តែ បើ​យើង​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​យើង​នឹង​ឃើញ​យោបល់​ទាំង​នោះ ​មាន​ភាព​ប្រេះ​ស្រាំ​ខ្លាំង​ណាស់​។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​កូល៉ុស​ជំពូក២ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​ការ​ពិនិត្យ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​។ គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា កាលណា​យើង​បាន “ចាក់ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំងនៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​ជំនឿ”(ខ.៧) យើង​នឹង​អាច​មើល​ដឹង​ថា វប្បធម៌​របស់​យើង​កំពុង​បោក​បញ្ឆោត​យើង ត្រង់​ចំណុច​ណា​ខ្លះ​។ សាវ័ក​ប៉ុល​បាន​ហៅ​ការ​កុហក​នោះ​ថា “ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥតការ”…

Read article
ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះបើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ​នាម​នៃ​ព្រះអម្ចាស់យេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយសារ​ទ្រង់​ផង​” កូល៉ុស ៣:១៧ ថ្ងៃ​នេះ យើង​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​។ ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​កូរិនថូស​ខ្សែទី១ ពេល​ដែល​សាវ័ក​ប៉ុល​បង្គាប់​ពួក​ជំនុំ​ឲ្យ​ស្វាគមន៍​លោក​ធីម៉ូថេ​យ៉ាង​កក់​ក្តៅ ចូល​ទៅ​ក្នុង​សហគមន៍​របស់​ពួកគេ គឺ​មិនមែន​ដោយសារ​លោក​ធីម៉ូថេ​ចង់​ស្វែងរក​កេរ្តិ៍​ឈ្មោះ ចង់​មាន​មុខ​នាទី​ខ្ពង់ខ្ពស់ ឬ​ព្យាយាម​ស្វែងរក​ការ​ចាប់​អារម្មណ៍​នោះ​ទេ​។ តាម​ពិត មូល​ហេតុ​ដ៏​សាមញ្ញ គឺ​ដោយសារ​លោក​ធីម៉ូថេ កំពុង​ធ្វើ​ការ​របស់​ព្រះអម្ចាស់(១កូរិនថូស ១៦:១០)។ ការ​ធ្វើ​ការ​របស់​ព្រះអម្ចាស់ គឺ​សំដៅ​ទៅលើ​ការ​អ្វី​ក៏ដោយ ដែល​យើង​អាច​ដាក់ដៃ​ធ្វើ ឬ​ផ្ដោត​ចិត្ត​ទៅលើ ដែល​ផ្គាប់​ព្រះទ័យ​ព្រះ គឺ​កិច្ចការ​ដែល​យើង​ធ្វើ​ថ្វាយ​ព្រះអង្គ ជាជាង​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​ស្ងើច​សរសើរ​យើង(កូល៉ុស ៣:២៣)។ គឺ​អាច​ធ្វើ​នៅ​ក្នុង​រូបកាយ​ព្រះគ្រីស្ទ ឬ​នៅ​ក្នុង​ការ​បម្រើ​ដល់​លោកិយ​នៅ​ជុំ​វិញ​យើង​។ ក្នុង​ខ.១៧ សាវ័ក​ប៉ុល​បាន​រាប់​បញ្ចូល​ឃ្លា “ក្នុង​គ្រប់​ទាំង​អស់ ទោះបើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ”។ ពាក្យ “ក្នុង​គ្រប់​ទាំង​អស់” ដែល​យើងជា​​គ្រីស្ទបរិស័ទ​ធ្វើ គឺ​មានន័យថា ដោយ​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ យើង​គួរតែ​ព្យាយាម​ចូល​រួម​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការងារ​ផ្សាយ​ដំណឹង​ល្អ​។ ទោះ​យើង​កំពុង​ជួយ​យក​អសារ​អ្នក​ជិត​ខាង​យើង កំពុង​ឈរ​ស្វាគមន៍​នៅ​ពីមុខ​ទ្វារ​ព្រះវិហារ ឬ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​សហគមន៍ ការ​បម្រើ​នីមួយ​ៗគឺ​សុទ្ធតែ​ជា​ឱកាស ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ងាក​ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​។ យើង​មាន​ឯកសិទ្ធិ​ពិសេស​ណាស់ ដែល​មាន​វត្ត​មាន​នៅ​លើ​ផែនដី​នេះ ដើម្បី​នាំ​អ្នក​មិន​ជឿឲ្យ​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ចិត្ត​ប្តូរ​ផ្តាច់​។ ក្នុង​រូបកាយ​ព្រះគ្រីស្ទ…

Read article