ជាប់ខ្លួននៅក្នុងភក់ជ្រៅ
យេរេមា ៣៨:១-១០ ដ្បិតព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ។ ហេព្រើរ ៦:១០ ថ្ងៃមួយ នៅក្នុងរោងចក្រផលិតស្ករសូកូឡា ម៉ាស ក្នុងរដ្ឋផេនស៊ីលវេនា មានកម្មករពីរនាក់បានធ្លាក់ចូលក្នុងស៊ីទែនធំមួយ ដែលផ្ទុកទៅដោយស្ករសូកូឡារាវ។ អ្នកខ្លះប្រហែលជាគិតថា វាជារឿងដែលកំប្លែង ឬប្រហែលជាគិតថា វាជាលទ្ធផលដែលគួរឲ្យពេញចិត្តរបស់អ្នកដែលចូលចិត្តស្ករសូកូឡា។ បុរសទាំងនេះមិនមានរបួសទេ តែពួកគេបានជាប់នៅក្នុងស៊ីទែនដែលមានទឹកស្ករសូកូឡាផ្អែមឆ្ងាញ់ត្រឹមចង្កេះ ដោយមិនអាចចេញមកខាងក្រៅ ដោយខ្លួនឯងបាន។ ទីបំផុត ក្រុមអ្នកពន្លត់អគ្គីភ័យក៏បានចោះប្រហោង នៅចំហៀងស៊ីទែននោះ ដើម្បីជួយពួកគេចេញមកខាងក្រៅ ដោយសុវត្ថិភាព។ កាលហោរា យេរេមា បានជាប់ខ្លួនក្នុងភក់ នៅក្នុងគុកងងឹត រឿងរបស់គាត់មិនមានរស់ជាតិផ្អែមដូចនេះទេ។ ក្នុងនាមគាត់អ្នកនាំព្រះរាជសាររបស់ព្រះ មកប្រកាសដល់ប្រជាជននៅទីក្រុងយេរូសាឡិម គាត់ក៏បានប្រាប់ពួកគេ ឲ្យចាកចេញពីទីក្រុងយេរូសាឡិមជាបន្ទាន់ ព្រោះទីក្រុងនេះនឹងធ្លាក់ចូលទៅក្នុងកណ្តាប់ដៃកងទ័ពរបស់ស្តេចបាប៊ីឡូន(យេរេមា ៣៨:៣)។ ពួកមន្ត្រីខ្លះរបស់ស្តេចសេដេគាក៏បានទាមទារឲ្យគេប្រហារជីវិតហោរាយេរេមា ព្រោះពួកគេអះអាងថា ពាក្យសម្ដីរបស់គាត់កំពុងតែបំបាក់ទឹកចិត្តពួកទាហាន(ខ.៤)។ ស្តេចក៏ព្រមតាមពួកគេ ហើយគេក៏បានយកខ្សែសំរូតគាត់ ចុះទៅក្នុងគុកងងឹតដែលមានសុទ្ធតែភក់(ខ.៦)។ នៅពេលដែលមន្រ្តីម្នាក់ទៀតរបស់ស្តេច ដែលជាសាសន៍ដទៃ បានជួយរកខុសត្រូវឲ្យលោកយេរេមា ដោយលើកឡើងថា អ្វីដែលពួកមន្រ្តីផ្សេងទៀតបានប្រព្រឹត្តចំពោះគាត់ គឺជាការអាក្រក់ជួរជាតិណាស់ ស្តេចសេដេគាក៏បានដឹងថា ទ្រង់បានធ្វើខុសមកលើគាត់ ហើយក៏បានបង្គាប់លោក…
Read articleអាវុធរបស់យើងក្នុងសង្គ្រាម
២កូរិនថូស ១០:៣-៦ ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាម។ ២កូរិនថូស ១០:៤ មិត្តភក្តិថ្មីរបស់លោកគ្រូគង្វាលបេលេយ(Bailey) បានចែកចាយដល់លោកគ្រូបេលេយ អំពីបញ្ហារបស់គាត់ ដែលមានការបំពានផ្លូវភេទ និងការញៀនរូបអាសអាភាស។ យុវជនម្នាក់នោះជាអ្នកជឿព្រះយេស៊ូវ ប៉ុន្តែ គាត់បានជួបការបំពានផ្លូវភេទ និងបានមើលរូបអាសអាភាស ក្នុងវ័យក្មេង ធ្វើឲ្យគាត់ជួបបញ្ហា ដែលគាត់មិនអាចដោះស្រាយដោយខ្លួនឯងបាន។ គាត់ក៏បានធ្លាក់ចូលក្នុងភាពអស់សង្ឃឹម ហើយក៏បានឈោងទៅរកជំនួយ។ ក្នុងនាមយើងជាអ្នកជឿព្រះគ្រីស្ទ យើងតយុទ្ធនឹងអំណាចនៃសេចក្តីអាក្រក់ដែលយើងមើលមិនឃើញ(២កូរិនថូស ១០:៣-៦)។ ប៉ុន្តែ ព្រះអង្គបានប្រទានអាវុធ សម្រាប់ឲ្យយើងតយុទ្ធក្នុងសង្គ្រាមខាងវិញ្ញាណ។ ទោះជាយ៉ាងណាក៏ដោយ អាវុធនោះ មិនមែនជាអាវុធរបស់លោកិយទេ។ ផ្ទុយទៅវិញ យើងមាន “ឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ”(ខ.៤)។ តើការបកស្រាយនេះមានន័យដូចម្តេច? “ទីមាំមួន” ត្រូវបានគេសង់ឡើងយ៉ាងរឹងមាំ។ អាវុធដែលព្រះនៃយើងបានប្រទាន គឺរាប់បញ្ចូលអាវុធនៃសេចក្តីសុចរិត នៅដៃខាងស្តាំសម្រាប់ប្រយុទ្ធ និងនៅខាងឆ្វេងសម្រាប់ការពារ(៦:៧)។ បទគម្ពីរអេភេសូរ ៦:១៣-១៨ ក៏បានរៀបរាប់អំពីអាវុធជាច្រើន ដែលជួយការពារយើង ដែលរួមមានព្រះបន្ទូល សេចក្តីជំនឿ សេចក្តីសង្គ្រោះ ការអធិស្ឋាន និងការទ្រទ្រង់របស់អ្នកជឿដទៃទៀត។ ពេលណាយើងប្រឈមមុខដាក់កម្លាំងដែលធំជាង និងខ្លាំងជាងយើង ការប្រើប្រាស់អាវុធទាំងនេះឲ្យបានត្រឹមត្រូវ អាចជួយយើងឲ្យឈរមាំមួន ដោយមិនជំពប់ដួល។ ព្រះអម្ចាស់ក៏ជាអ្នកប្រឹក្សាយោបល់…
Read articleបោកចំបាប់ជាមួយព្រះអម្ចាស់
លោកុប្បត្តិ ៣២:២២-៣២ ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ។ លោកុប្បត្តិ ៣២:២៤ មិត្តភក្តិដែលខ្ញុំបានរាប់អានជាយូរមកហើយ បានផ្ញើសំបុត្រមួយច្បាប់មកខ្ញុំ បន្ទាប់ពីស្វាមីខ្ញុំបានទទួលមរណៈភាព។ ក្នុងសំបុត្រនោះគាត់បានសរសេរថា “លោកអ័ឡិន(Alan) គឺជាអ្នកបោកចំបាប់ជាមួយព្រះ។ គាត់ប្រៀបដូចជាលោកយ៉ាកុប ក្នុងព្រះគម្ពីរសញ្ញាចាស់ និងជាមូលហេតុដែលខ្ញុំទទួលជឿព្រះ រហូតដល់ពេលសព្វថ្ងៃ”។ ខ្ញុំមិនដែលបានគិតចង់ប្រៀបធៀបការតយុទ្ធរបស់ស្វាមីខ្ញុំ ជាមួយនឹងការតយុទ្ធរបស់លោកយ៉ាកុបជាព្ធយុកោរបស់សាសន៍អ៊ីស្រាអែលនោះទេ ប៉ុន្តែ គាត់មានចំណុចដែលដូចលោកយ៉ាកុប។ ពេញមួយជីវិតគាត់ គាត់មានសំណួរជាច្រើន សម្រាប់ព្រះអម្ចាស់ ជាការតយុទ្ធនឹងព្រះអង្គ ដែលប្រៀបដូចជាលោកយ៉ាកុបបោកចំបាប់ជាមួយព្រះអង្គផងដែរ។ គាត់ស្រឡាញ់ព្រះ តែមិនតែងតែអាចទទួលស្គាល់ការពិតដែលថា ព្រះអង្គស្រឡាញ់គាត់ បានអត់ទោសឲ្យគាត់ ហើយស្តាប់ឮគាត់អធិស្ឋានទេ។ តែជីវិតគាត់បានទទួលព្រះពរជាច្រើន ហើយគាត់ក៏មានឥទ្ធិពលជាវិជ្ជមាន ទៅលើមនុស្សជាច្រើន។ ជីវិតរបស់លោកយ៉ាកុបមានចារិកលក្ខណៈជាការតយុទ្ធ។ គាត់បានធ្វើការបោកបញ្ឆោតលោកអេសាវ ជាបងប្រុសគាត់ ដើម្បីឲ្យបានសិទ្ធិធ្វើជាបងច្បង។ គាត់បានរត់ចោលផ្ទះ ហើយបានតយុទ្ធជាច្រើនឆ្នាំជាមួយលោកឡាបាន់ ជាសាច់ញាតិ និងជាឪពុកក្មេករបស់គាត់។ បន្ទាប់មក គាត់ក៏បានរត់គេចពីលោកឡាបាន់ទៀត។ គាត់ស្ថិតក្នុងភាពឯកោ ហើយខ្លាចមិនហ៊ានជួបលោកអេសាវ។ ប៉ុន្តែ គាត់ក៏បានជួបទេវតារបស់ព្រះអម្ចាស់(លោកុប្បត្តិ ៣២:១) ដែលប្រហែលជាការរំឭក អំពីការយល់សប្តិដែលព្រះអម្ចាស់បានបណ្តាលឲ្យគាត់មាន កាលពីមុន(២៨:១០-២២)។ បន្ទាប់មក លោកយ៉ាកុបក៏បានបោកចំបាប់ជាមួយ “បុរសម្នាក់”…
Read articleព្រះវរបិតាតែងតែស្តាប់យើង
រ៉ូម ៨:១២-២១ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ។ រ៉ូម ៨:១៥ រយៈពេលប៉ុន្មាននាទី បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ហារី ទ្រូមិន(Harry Truman) ធ្វើការប្រកាសថា សង្គ្រាមលោកលើកទី២បានបញ្ចប់ហើយ ទូរស័ព្ទបានរោទ៍ឡើង ក្នុងផ្ទះឈើតូចមួយ ក្នុងទីក្រុងគ្រែនវីយូ រដ្ឋមីសូរី។ ដូនចាស់ម្នាក់ អាយុ៩២ឆ្នាំ បានទុកកិច្ចការចោលមួយឡែកសិន ដើម្បីលើកទូរស័ព្ទនិយាយ។ ភ្ញៀវដែលមកលេងផ្ទះគាត់ ក៏បានឮគាត់និយាយថា “ហាឡូ … ចាស់ ម៉ាក់សុខសប្បាយទេ។ ចាស់ ម៉ាក់កំពុងស្តាប់វិទ្យុ … ឥឡូវនេះ បើសិនជាអាច កូនមកលេងម៉ាក់ផង… ជំរាបលា”។ ដូនចាស់ក៏បានងាកមកភ្ញៀវរបស់គាត់ ហើយនិយាយថា “ហារី កូនប្រុសខ្ញុំ ទូរស័ព្ទមក។ ហារីគឺជាកូនល្អ … ពេលទូរស័ព្ទរោទ៍ ខ្ញុំដឹងថា គាត់ទូរស័ព្ទមកខ្ញុំ។ គាត់តែងតែទូរស័ព្ទប្រាប់ខ្ញុំ បន្ទាប់ពីបញ្ហាអ្វីមួយបានបញ្ចប់”។ ទោះយើងមានភាពជោគជ័យប៉ុណ្ណា ឬមានវ័យចាស់ប៉ុណ្ណា យើងតែងតែចង់ទូរស័ព្ទទៅកាន់ឪពុកម្តាយរបស់យើង។ យើងចង់ឮពួកគាត់និយាយបញ្ជាក់ថា យើងជា “កូនល្អ!”។ ទោះយើងមានភាពជោគជ័យប៉ុណ្ណាក៏ដោយ ក៏យើងនៅតែជាកូនប្រុស…
Read articleអំណោយដែលកែប្រែជីវិត
ទំនុកដំកើង ១១៩:៩-២០ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។ ទំនុកដំកើង ១១៩:១៦ មានពេលមួយ ខ្ញុំបានស្វាគមន៍ក្រុមយុវជន ខណៈពេលដែលខ្ញុំ និងស្វាមីខ្ញុំចែកព្រះគម្ពីរដល់ពួកគេ។ ខ្ញុំប្រាប់ពួកគេថា “ព្រះអង្គនឹងប្រើអំណោយដ៏មានតម្លៃទាំងនេះ ដើម្បីកែប្រែជីវិតអ្នក”។ នៅពេលយប់នោះ មានសិស្សពីរបីនាក់បានប្ដេជ្ញាចិត្តថា នឹងអានកណ្ឌគម្ពីរដំណឹងល្អយ៉ូហានទាំងអស់គ្នា។ យើងក៏បានបន្តលើកទឹកចិត្តក្រុមយុវជននេះ ឲ្យអានព្រះគម្ពីរនៅផ្ទះ ខណៈពេលដែលយើងបង្រៀនពួកគេ ក្នុងអំឡុងពេលនៃការជួបជុំរៀងរាល់សប្តាហ៍។ ជាង១សប្តាហ៍ក្រោយមក ខ្ញុំក៏បានជួបសិស្សរបស់យើងម្នាក់។ នាងថា នាងនៅតែបន្តប្រើព្រះគម្ពីរដែលខ្ញុំបានឲ្យនាង។ ក្រោយមក ខ្ញុំក៏បានឃើញទីបន្ទាល់ដ៏ល្អនៃជីវិតរបស់នាង ដែលពេញដោយសេចក្តីជំនឿ។ ព្រះអម្ចាស់ប្រទានអំណាចដល់រាស្រ្តព្រះអង្គ ឲ្យអាន និងសូត្រខគម្ពីរ ព្រមទាំងចាំទំព័រដែលពួកគេអាចរកមើលខគម្ពីរផងដែរ។ ព្រះអង្គជួយឲ្យយើងអាចបន្តដើរតាមផ្លូវនៃសេចក្តីបរិសុទ្ធ ដោយរស់នៅ ស្របតាមខគម្ពីរ(ទំនុកដំកើង ១១៩:៩)។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងស្វែងរកបំណងព្រះទ័យ និងស្តាប់បង្គាប់ព្រះអង្គ ខណៈពេលដែលយើងប្រើសេចក្តីពិតដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ដើម្បីរំដោះយើងឲ្យរួចពីបាប និងកែប្រែជីវិតយើង(ខ.១០-១១)។ ជារៀងរាល់ថ្ងៃ យើងអាចទូលសូមព្រះអង្គជួយយើង ឲ្យស្គាល់ព្រះអង្គ និងយល់ព្រះបន្ទូលព្រះអង្គ ដែលមានចែងក្នុងព្រះគម្ពីរ(ខ.១២-១៣)។ ពេលណាយើងស្គាល់តម្លៃនៃការរស់នៅតាមផ្លូវរបស់ព្រះ យើងអាច “អរសប្បាយ” ក្នុងការបង្រៀនរបស់ព្រះអង្គ ដូចមនុស្សដែលអរសប្បាយនឹងទ្រព្យសម្បត្តិគ្រប់យ៉ាង(ខ.១៤-១៥)។ បានជាយើងអាចច្រៀង ដូចអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ” (ខ.១៦)។…
Read articleការបោះជំរុំរបស់ជាតិសាសន៍ទាំងមូល
លេវីវិន័យ ២៣:៣៣-៤៣ រួចឲ្យអរសប្បាយឡើងអស់៧ថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង។ លេវីវិន័យ ២៣:៤០ មានពេលមួយខ្ញុំបានទៅបោះជំរុំ ក្នុងតំបន់ដែលមានសត្វព្រៃច្រើន នៅពេលយប់ នៅក្រោមផ្ទៃមេឃនៃតំបន់អាហ្វ្រិកខាងលិច ដែលមានផ្កាយភ្លឺផ្លេក។ នៅរដូវប្រាំងយើងអាចបោះជំរុំ ដោយមិនចាំបាច់មានតង់សម្រាប់គេងក៏បាន ប៉ុន្តែ ការដុតភ្លើងបំភ្លឺពិតជាសំខាន់ណាស់។ ប៉ារបស់ខ្ញុំក៏បានប្រាប់ខ្ញុំឲ្យជួយមើលភ្លើងកុំឲ្យរលត់ ខណៈពេលដែលគាត់បន្ថែមកំណាត់ឈើពីលើភ្លើង។ ភ្លើងធ្វើឲ្យសត្វព្រៃមិនហ៊ានចូលមកជិតយើង។ សត្វដែលព្រះបានបង្កើតមានភាពអស្ចារ្យ ប៉ុន្តែ យើងមិនដែលចង់ឲ្យសត្វខ្លារខិន ឬសត្វពស់លបចូលក្នុងកន្លែងបោះជំរុំរបស់យើងទេ។ ប៉ារបស់ខ្ញុំជាបេសកជន នៅតំបន់ខាងជើងនៃប្រទេសហ្គាណា ហើយគាត់ពូកែរៀនសូត្រពីអ្វីៗនៅជុំវិញខ្លួនគាត់។ ការបោះជំរុំក៏បានផ្តល់ឱកាសឲ្យយើងរៀនសូត្របានច្រើនដែរ។ព្រះអម្ចាស់បានប្រើការបោះជំរុំជាឱកាស ដើម្បីបង្រៀនរាស្រ្តរបស់ព្រះអង្គ។ រៀងរាល់មួយឆ្នាំម្តង ពួកអ៊ីស្រាអែលត្រូវរស់នៅក្នុងជម្រក ធ្វើពី “ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹងផង” អស់រយៈពេលពេញមួយសប្តាហ៍(លេវីវិន័យ ២៣:៤០)។ ព្រះអម្ចាស់មានគោលបំណងពីរយ៉ាង សម្រាប់ប្រពៃណីនេះ។ គឺដូចដែលព្រះអង្គបានប្រាប់ពួកគេថា “ពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ ដើម្បីឲ្យអស់ទាំងដំណកូនចៅឯងរាល់គ្នាបានដឹងថា អញបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារាំដូច្នេះ ក្នុងកាលដែលអញនាំគេចេញពីស្រុកអេស៊ីព្ទមក”(ខ.៤២-៤៣)។ ប៉ុន្តែ ព្រឹត្តិការណ៍នោះក៏មានលក្ខណៈជាពិធីបុណ្យផងដែរ ព្រោះព្រះអង្គបានប្រាប់ពួកគេឲ្យអរសប្បាយ នៅចំពោះព្រះអង្គ ឲ្យបាន៧ថ្ងៃ(ខ.៤០)។ អ្នកខ្លះប្រហែលជាគិតថា ការបោះជំរុំគ្រាន់តែបាននាំមកនូវភាពសប្បាយរីករាយ ប៉ុន្តែ ព្រះអម្ចាស់បានបង្គាប់ឲ្យពួកអ៊ីស្រាអែលចំណាយពេលបោះជំរុំ១សប្តាហ៍ ដើម្បីឲ្យពួកគេនឹកចាំ អំពីសេចក្តីល្អរបស់ព្រះអង្គ ដោយចិត្តរីករាយ។ យើងងាយនឹងភ្លេចអត្ថន័យនៃពិធីបុណ្យសំខាន់ៗរបស់គ្រីស្ទបរិស័ទ។…
Read article