បម្រើ​ដើម្បី​ផ្គាប់​ចិត្ត

អេភេសូរ ៤:១១-១៦ តែ​ដោយ​កាន់​តាម​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺជា​ព្រះគ្រីស្ទ​។ អេភេសូរ ៤:‌១៥ លោក​អេនឌ្រូ ខាដ(Andrew Card)គឺជា​ប្រធាន​ខុទ្ទកាល័យ​នៃ​សេតវិមាន​ របស់​លោក​ប្រធានាធិបតី​អាមេរិក ចច ដាប់ប៊លយូ ប៊ូស(George W. Bush)។ ក្នុង​ការ​សម្ភាស​ទាក់ទង​នឹង​តួនាទី​របស់​គាត់ នៅ​ក្នុង​សេត​វិមាន គាត់​បាន​បក​ស្រាយ​ថា “ក្នុង​បន្ទប់​របស់​បុគ្គលិក​ម្នាក់ នៅ​សេត​វិមាន មាន​ស៊ុម​រូបថត​មួយ ព្យួរ​លើ​ជញ្ជាំង​បង្ហាញ​អំពី​គោលបំណង​របស់​ពួកគេ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា យើង​ធ្វើ​ការ​បម្រើ តាម​ការ​សម្រេច​របស់​លោក​ប្រធានាធិបតី​។ ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា យើង​ធ្វើ​ការងារ ដើម្បី​ផ្គាប់​ចិត្ត​លោក​ប្រធានាធិបតី ឬ​ដើម្បី​ធ្វើ​ឲ្យ​គាត់​ពេញ​ចិត្ត​យើង​នោះ​ទេ​។ ផ្ទុយ​ទៅវិញ យើង​ធ្វើ​ការ​បម្រើ ដើម្បី​ប្រាប់​គាត់ អំពី​ការ​អ្វី​ដែល​គាត់​ចាំបាច់​ត្រូវ​ដឹង ក្នុង​ការងារ​របស់​គាត់”។ ការងារ​របស់​គាត់ គឺជា​ការ​គ្រប់​គ្រង​សហរដ្ឋអាមេរិក​។ នៅ​ក្នុង​តួនាទី និង​ទំនាក់​ទំនងជា​ច្រើន​ដែល​យើង​មាន យើង​ងាយ​រអិល​ជើង​ចូល​ទៅ​ក្នុង​ការ​បំពេញ​ចិត្ត​អ្នក​ដទៃ ជាជាង​ស្អាង​គ្នា​ទៅវិញ​ទៅមក ក្នុង​ការ​រួបរួម​គ្នា ដូច​ដែល​សាវ័ក​ប៉ុល​ច្រើនតែ​ជំរុញ​ឲ្យ​យើង​ធ្វើ​។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវ័ក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង…

Read article
តើ​អំពល់​អ្វី​ដល់​អ្នក?

យ៉ូហាន ២១:១៥-២២ នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ​។ យ៉ូហាន ២១:២២ មាន​ពេល​មួយ​ក្មួយ​ស្រី​ខ្ញុំ​អាយុ៦ឆ្នាំ បាន​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​គាត់​ទទួល​បាន​ស្ករ​គ្រាប់​ មាន​រស់​ជាតិ​ស្តូ្របឺរី តែ​បង​ប្អូន​គាត់​ទទួល​បាន​ស្ករ​គ្រាប់​មាន​រស់​ជាតិ​ទំពាំង​បាយ​ជូរ? តាមរយៈ​អាកប្ប​កិរិយា​របស់​ក្មួយ​ប្រុស​ក្មួយ​ស្រី​របស់​ខ្ញុំ ខ្ញុំ​រៀន​សូត្រ​បាន​ថា ក្មេងៗ​ច្រើនតែ​ប្រៀបធៀប​របស់​អ្វី​ដែល​គាត់​បាន​ទទួល ជាមួយនឹង​របស់​អ្វី​ដែល​អ្នក​ដទៃ​បាន​ទទួល​។ បញ្ហា​នេះ​មានន័យថា ក្នុង​នាម​ខ្ញុំ​ជា​ម្តាយមីង​ដែល​ស្រឡាញ់​ពួក​គាត់ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ប្រាជ្ញា មុន​នឹង​ឲ្យ​អ្វីមួយ​ដល់​ពួកគេ​។ ជួនកាល ខ្ញុំ​ក៏​បាន​ប្រៀបធៀប​របស់​អ្វី​ដែល​ព្រះ​ប្រទាន​ខ្ញុំ ជាមួយនឹង​របស់​ដែល​ព្រះអង្គ​ប្រទាន​អ្នក​ដទៃ​ផង​ដែរ​។ ខ្ញុំ​ទូល​សួរ​ព្រះ​អង្គ​ថា “ហេតុ​អ្វី​ទូល​បង្គំ​បាន​របស់​នេះ តែ​នាង​បាន​របស់​នោះ​អញ្ចឹង?” សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្វី​ដែល​លោក​ស៊ីម៉ូន ពេត្រុស​បាន​សួរ​ព្រះយេស៊ូវ នៅ​សមុទ្រ​កាលីឡេ​។ កាល​នោះ ព្រះយេស៊ូវ​ទើបតែ​បាន​ប្រទាន​ការ​ស្អាង​ឡើង​វិញ និង​ការ​អត់​ទោស​បាប​ដល់​គាត់ បន្ទាប់ពី​គាត់​បាន​បដិសេធន៍​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏បាន​ប្រាប់​គាត់​ថា គាត់​នឹង​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ដោយ​ការ​ស្លាប់ ដោយសារ​សេចក្តី​ជំនឿ(យ៉ូហាន ២១:‌១៥-១៩)។ ពេល​នោះ គាត់​មិន​បាន​ឆ្លើយ​តប​ថា បាទ ចំពោះ​ការ​ត្រាស់ហៅ​របស់​ព្រះយេស៊ូវ​ទេ តែ​គាត់​បែរជា​សួរ​ព្រះ​អង្គ​ថា​ “ព្រះ​អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”(ខ.២១)។ ព្រះយេស៊ូវ​ក៏បាន​​ឆ្លើយ​តប​ថា “បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(ខ.២២)។ ខ្ញុំ​ជឿ​ថា ព្រះយេស៊ូវ​ក៏​មាន​បន្ទូល​ដូច​នេះ ចំពោះ​យើង​ផង​ដែរ​។ ពេលណា​ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​ទិសដៅ ក្នុង​ផ្នែក​ណាមួយ​នៃ​ជីវិត​យើង​ហើយ…

Read article
អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់

ចោទិយកថា ៣៣:១-៥,១២ អ្នក​ស្ងួន​ភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ​សាន្ត​។ ចោទិយកថា ៣៣:១២ មាន​ពេល​មួយ ក្មេង​ស្រី ឈ្មោះ អាលី(Allie) បាន​បង្ហាញ​ភាព​សោកសៅ​របស់​នាង ដោយ​យក​បន្ទះ​ឈើ​មួយ​សន្លឹក មក​សរសេរ​ពីលើ ហើយ​ដាក់​ព្យួរ​នៅ​ក្នុង​សួន​ច្បារ​សាធារណៈ ដោយ​ខ្លឹមសារ​ដូច​នេះ​ថា “និយាយ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​ពិបាក​ចិត្ត​ណាស់​។ គ្មាន​នរណា​ចង់​ចំណាយ​ពេល​ជាមួយ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​បាន​បាត់បង់​មនុស្ស​តែ​ម្នាក់​គត់ ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ​។ ខ្ញុំ​យំ​ជា​រៀង​រាល់​ថ្ងៃ​។” នៅពេល​ដែល​មនុស្ស​ម្នាក់​បាន​ប្រទះ​ឃើញ​សំណេរ​របស់​នាង អ្នក​នោះ​ក៏​បាន​យក​ដីស​មក​ដាក់​នៅ​សួន​ច្បារ ហើយ​សុំ​ឲ្យ​គេ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់ អាលី​។ ពួក​សិស្ស​ដែល​រៀន​នៅ​សាលា​ក្បែរ​នោះ ក៏បាន​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​រាប់​សិប​ឃ្លា នៅ​លើ​បន្ទះ​ឈើ​នោះ​ថា “យើង​ស្រឡាញ់​អ្នក” “ព្រះ​ស្រឡាញ់​អ្នក” “អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់”។ នាយក​សាលា​នោះ ក៏បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​មធ្យោបាយ​តូច​មួយ ដែល​យើង​អាច​ឈោង​ទៅ​រក ឬ​ប្រហែល​ជា​អាច​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត​នាង​។ នាង​ជា​តំណាង​ឲ្យ​យើង​ទាំង​អស់​គ្នា ព្រោះ​យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់ ឬ​យើង​នឹង​មាន​ភាព​សោកសៅ និង​ទុក្ខ​លំបាក នៅពេល​ណាមួយ”។ ឃ្លា​ដែល​គេ​សរសេរ​ថា “អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់” បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា មុន​ពេល​លោក​ម៉ូសេ​លាចាក​លោក គាត់​បាន​និយាយ​ពាក្យ​ជូនពរ​ដ៏​មានន័យ ទៅ​កាន់​ពូជ​អំបូ​បេនយ៉ាមីន នៃ​សាសន៍​អ៊ីស្រាអែល​ថា “ឯ​ចំណែក​ពួក​បេនយ៉ាមីន នោះ​ក៏​ថា អ្នក​ស្ងួន​ភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ​សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ​អង្សា​ទាំង២របស់​ទ្រង់”(ចោទិយកថា…

Read article
មើល​ឃើញ​ពេល​អនាគត ដែល​មាន​សង្ឃឹម

អេសាយ ៤១:១៧-២០ អញ​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្តាល​ច្រក​ភ្នំ​។ អេសាយ ៤១:១៨ បន្ទាប់​ពី​បាន​ទទួលរង​ការ​បំផ្លិច​បំផ្លាញ​ពី​ខ្យល់​ព្យុះ​កាទ្រីណា កាលពី​ឆ្នាំ២០០៥ រដ្ឋ​ញូ អ័រលិន​បាន​ធ្វើ​ការសាងសង់​ឡើង​វិញ បន្តិច​ម្តងៗ​។ ទីក្រុង ឡូវ័រ ណាញ វ៉ដ គឺជា​តំបន់​ដែល​ទទួលរង​ការ​វាយ​ប្រហារ​ខ្លាំង​ជាងគេ ដោយ​ប្រជាជន​នៅ​ទីនោះ នៅតែ​ខ្វះខាត​ធនធាន ក្នុង​កំរិត​មូលដ្ឋាន បន្ទាប់ពី​គ្រោះ​ធម្មជាតិ​នេះ​បាន​កន្លង​ផុត​ទៅ​អស់​ជា​ច្រើន​ឆ្នាំ​។ លោក​បឺនែល ខុលតុន(Burnell Cotlon) ក៏បាន​ផ្តួច​ផ្តើម​គំនិត​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​។ នៅ​ខែ​វិច្ឆិ​ការ ឆ្នាំ២០១៤ គាត់​បាន​បើក​ហាង​លក់​គ្រឿង​ទេស​ទីមួយ ក្នុង​ទីក្រុង​នោះ​។ គាត់​ថា នៅពេល​ដែល​គាត់​ទិញ​អគារ ដើម្បី​បើក​ហាង​នោះ គេ​គ្រប់​គ្នា​គិត​ស្មានថា គាត់​ឆ្កួត ប៉ុន្តែ ភ្ញៀវ​ទីមួយ​ដែល​ចូល​ទិញ​ឥវ៉ាន់​នៅ​ទីនោះ បាន​ស្រក់​ទឹក​ភ្នែក ដោយសារ​ខ្លួន​មិន​ដែល​នឹក​ស្មានថា តំបន់​ដែល​គាត់​រស់នៅ​មាន​ការ​ចាប់​ផ្តើម​ឡើង​វិញ​ទេ​។ ម្តាយ​របស់​គាត់​មាន​ប្រសាសន៍​ថា គាត់​បាន​មើល​ឃើញ​អ្វី ដែល​ម្តាយ​គាត់​មើល​មិន​ឃើញ ម្តាយ​គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា គាត់​បាន​ឆក់​យក​ឱកាស​នោះ​។ ព្រះ​អម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​ហោរា​អេសាយ​មើល​ឃើញ​ពេល​អនាគត ដែល​មាន​សង្ឃឹម នៅ​ចំពោះ​មុខ​នៃ​វិនាស​កម្ម​។ ដោយសារ​ព្រះ​អង្គ​ទត​ឃើញ​អ្នក​ក្រ​តោក​យ៉ាក កំពុង​ស្វែងរក​ទឹកផឹក តែ​រក​មិន​បាន(អេសាយ ៤១:‌១៧) ព្រះអង្គ​បាន​សន្យា​ថា នឹង​កែ​ប្រែ​វាល​រហោស្ថាន​ឲ្យ​ក្លាយ​ជា​កន្លែង​មាន​ទឹក​ហូរ និង​មាន​ទឹក​ផុស​នៅ​លើ​ដី​ស្ងួត​ហែង(ខ.១៨)។ នៅពេល​ដែល​រាស្រ្ត​របស់​ព្រះអង្គ​បាន​ស្គាល់​ភាព​សម្បូរ​សប្បាយ…

Read article
ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​ដ៏​ពិបាក

ហេព្រើរ ១១:១៣-១៦ តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន​សួគ៌​វិញ​។ ហេព្រើរ ១១:១៦ ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ជាង២រយលាន​នាក់ មាន​ជំនឿ​សាសនា​ផ្សេង​គ្នា បាន​ធ្វើ​ធម្ម​យាត្រា ទៅ​កាន់​ទី​សក្ការៈ​សំខាន់ៗ​របស់​សាសនា​ពួកគេ​។ អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ ដែល​មនុស្ស​ជា​ច្រើន​យល់​ឃើញថា ការ​ធ្វើ​ធម្ម​យាត្រា គឺជា​ការ​ធ្វើ​ដំណើរ ទៅ​កាន់​ទី​សក្ការៈ ដើម្បី​ទទួល​ព្រះពរ​បែប​ណាមួយ​។ ពួកគេ​ខិតខំ​ធ្វើ​យ៉ាងណា ទៅ​ឲ្យ​ដល់​ព្រះវិហារ ទី​សក្ការ​បូជា ឬ​ទីតាំង​ផ្សេង​ទៀត ដែល​ពួកគេ​អាច​ទទួល​ពរជ័យ​ពី​សាសនា ឬ​ព្រះ​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ សម្រាប់​គ្រីស្ទបរិស័ទ​ជា​ជនជាតិ​ឃែល នៅ​ចក្រភព​អង់គ្លេស ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ព្រះពរ តាម​របៀប​ផ្សេង​ពី​នេះ​។ ពួកគេ​ធ្វើ​ដំណើរ​ដោយ​គ្មាន​គោលដៅ ចូល​ទៅ​ក្នុង​ព្រៃ ឬ​ទីវាល​ដែល​គ្មាន​មនុស្ស​នៅ ឬ​ជិះ​ទូក​រសាត់​អណ្តែត តាម​ចរន្ត​ទឹកស​មុទ្រ ដោយ​គ្មាន​គោលដៅ ព្រោះ​ពួកគេ​យល់​ឃើញថា ការ​ធ្វើ​ដំណើរ​នោះ គឺជា​ការ​រៀន​ទុកចិត្ត​ព្រោះ ក្នុង​ទឹកដី​ដែល​ពួកគេ​មិន​ស្គាល់​។ បាន​សេចក្តី​ថា សម្រាប់​ពួកគេ ព្រះពរ​មិនមែន​ជា​អ្វី​ដែល​ពួកគេ​អាច​រកបាន​នៅ​ត្រង់​គោលដៅ​នៃ​ការ​ធ្វើ​ដំណើរ តែ​អាច​រកបាន​នៅ​តាម​ផ្លូវ​ដែល​ពួកគេ​ធ្វើ​ដំណើរ​។ បទ​គម្ពីរ​ហេព្រើរ ជំពូក១១ ជា​បទ​គម្ពីរ​ដ៏​សំខាន់ ដែល​ជនជាតិ​ឃែល​បាន​យក​មក​ប្រើ ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​។ ការ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ គឺជា​ការ​ចាក​ចេញពី​ផ្លូវ​របស់​លោកិយ ហើយ​ជា​ការ​ធ្វើ​ដំណើរ ទៅ​កាន់​ទីក្រុង​របស់​ព្រះ​អម្ចាស់ (ខ.១៣-១៦) ដូច​នេះ ពួកគេ​យល់​ឃើញថា…

Read article
រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក

នាងរស់ ២:១១-១២ ៣:១-៦ គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក តាំងពី​ប្តី​នាង​ស្លាប់​ចោល​ទៅ​។ នាងរស់ ២:‌១១ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ មុន​ពេល​កម្ម​វិធី​ហ្ស៊ូម(Zoom) ត្រូវ​បាន​គេ​យក​មក​ប្រើ ក្នុង​ការ​ជួប​ជុំ​ជា​ក្រុម​ពី​ចម្ងាយ តាម​បណ្ដាញ​អ៊ីនធឺណិត មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ចូល​រួម​ជាមួយ​គាត់ ក្នុង​ការ​ជួប​គ្នា​តាម​អនឡាញ​មើល​មុខ​គ្នា​ឃើញ ដើម្បី​ពិភាក្សា​គ្នា​អំពី​កម្មវិធី​មួយ​។ តាមរយៈ​ភាព​តានតឹង​ដែល​ខ្ញុំ​បាន​បង្ហាញ​ក្នុង​អ៊ីមែល ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​គាត់ គាត់​អាច​មើល​ដឹង​ថា ខ្ញុំ​មិន​ទាន់​យល់​អំពី​របៀប​ចូល​រួម​ជាមួយ​គាត់ ដូច​នេះ គាត់​ក៏បាន​ណែនាំ​ខ្ញុំ ឲ្យ​ស្វែងរក​ក្មេង​ជំទង់​ម្នាក់ ជួយ​ពន្យល់​ខ្ញុំ​អំពី​របៀប​ចូល​រួម​ក្នុង​ការ​ជួប​គ្នា​តាម​អនឡាញ​មើល​មុខ​គ្នា​ឃើញ​។ ការ​ណែនាំ​របស់​គាត់ បាន​ចង្អុល​បង្ហាញ អំពី​តម្លៃ​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស ស្ថិត​ក្នុង​ជំនាន់​ផ្សេង​គ្នា​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទំនាក់​ទំនង​រវាង​នាងរស់ និង​នាង​ណាអូមី​។ គេ​ច្រើនតែ​សរសើរ​នាងរស់ ដោយសារ​គាត់​ជា​កូន​ប្រសារ​ស្រី ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ដែល​បាន​សម្រេច​ចិត្ត​មិន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត ដើម្បី​រួម​ដំណើរ​ជា​មួយ​នាង​ណា​អូមី​ជា​ម្តាយ​ក្មេក ទៅ​ភូមិ​បេថ្លេហិម(នាងរស់ ១:១៦-១៧)។ នៅពេល​ដែល​ពួកគេ​ទៅដល់​ភូមិ​នោះ នាងរស់​ក៏បាន​ប្រាប់​នាង​ណាអូមី​ថា “ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នកណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ”(២:២)។ នាង​បាន​ជួយ​ស្រ្តី​ចំណា​សម្នាក់​នេះ ដែល​ក្រោយមក បាន​ជួយ​នាង​ឲ្យ​បាន​រៀប​ការ​ជាមួយ​លោក​បូអូស ជា​ម្ចាស់​ស្រែ​។ ការ​ណែនាំ​របស់​នាង​ណាអូមី សម្រាប់​នាងរស់ បាន​បណ្តាល​ចិត្ត​លោក​បូអូស ឲ្យ​ទិញ​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​សាច់​ថ្លៃ​របស់​នាង ហើយក៏​បាន​ទទួលយក​នាង​ជា​ភរិយា(៤:៩-១០)។…

Read article