ព្រះនៃសេរីភាព
និក្ខមនំ ៣:១-១០ អញនឹងចាត់ឯងឲ្យទៅផារ៉ោន ដើម្បីឲ្យឯងបាននាំរាស្ត្រអញ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក។ និក្ខមនំ ៣:១០ បន្ទាប់ពី លោកប្រធានាធិបតី អេប្រាហាំ លិនខិន(Abraham Lincoln) បានចេញសេចក្តីប្រកាសដោះលែងទាសករទាំងអស់ នៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក រដ្ឋសហព័ន្ធដែលមិនចង់ដោះលែងទាសករក៏បានផ្តាច់ខ្លួន បណ្តាលឲ្យមានសង្រ្គាមសីវិលផ្ទុះឡើង។ ប៉ុន្តែ បន្ទាប់ពីរដ្ឋសហព័ន្ធបានចុះចាញ់ រដ្ឋតិចសាស់ នៅតែមិនទទួលស្គាល់សេរីភាពរបស់ទាសករ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៨៦៥ លោកហ្គរដិន គ្រែងជ័រ(Gordon Granger) ជាមេទ័ពរបស់លោកអ័ប្រាហាំ លីនខិន ក៏បានជិះសេះចូលទៅក្នុងទីក្រុងកាល់វេស្តុន រដ្ឋតិចសាសន៍ ហើយបានធ្វើការទាមទា ឲ្យគេដោះលែងទាសករទាំងអស់។ សូមយើងស្រមៃអំពីការភ្ញាក់ផ្អើល និងក្តីអំណររបស់ទាសករ នៅពេលដែលគេដោះខ្នោះច្រវាក់ចេញពីជើងពួកគេ បន្ទាប់ពីគេបានឮការប្រកាសនោះ។ ព្រះអម្ចាស់ទតឃើញមនុស្សដែលត្រូវគេសង្កត់សង្កិន ហើយនៅទីបំផុត ព្រះអង្គក៏ប្រកាសថា ព្រះអង្គនឹងប្រទានសេរីភាព ដល់អ្នកដែលរស់នៅក្រោមភាពអយុត្តិធម៌។ ព្រះអង្គប្រកាសអំពីសេរីភាពក្នុងសម័យបច្ចុប្បន្ន ក៏ដូចនៅសម័យរបស់លោកម៉ូសេ។ ព្រះអង្គបានបង្ហាញអង្គទ្រង់ នៅក្នុងគុម្ពបន្លាឆេះ ដោយមានបន្ទូលជាលក្ខណៈបន្ទាន់ថា ព្រះអង្គបានឃើញសេចក្តីវេទនារបស់រាស្ត្រព្រះអង្គ ដែលនៅស្រុកអេស៊ីព្ទហើយ(និក្ខមនំ ៣:៧)។ ព្រះអង្គមិនគ្រាន់តែបានទតឃើញអំពើសាហាវព្រៃផ្សៃដែលសាសន៍ដទៃ បានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងមានផែនការរំដោះពួកគេផងដែរ។ គឺដូចដែលព្រះអង្គប្រកាសថា “អញបានចុះមក…
Read articleមិត្តសំឡាញ់សម្រាប់មនុស្សឯកោ
ទំនុកដំកើង ៦៨:៣-៦,១៩ ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារឡើង។ ទំនុកដំកើង ៦៨:៦ អ្នកស្រី ហូលី ឃុគ(Holly Cooke) មិនមានមិត្តភក្តិសូម្បីតែម្នាក់ ពេលគាត់ផ្លាស់មករស់នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីធ្វើការនៅទីនោះ។ គាត់មានអារម្មណ៍វេទនា នៅចុងសប្តាហ៍។ ទីក្រុងឡុងដ៍ស្ថិតក្នុងចំណោមទីក្រុងដែលប្រជាជនមានការពិបាកចិត្តច្រើនជាងគេ នៅលើពិភពលោក នេះបើយោងតាមការស្ទង់មតិជាសកល ៥៥ភាគរយ នៃប្រជាជននៅទីក្រុងនេះបាននិយាយថា ពួកគេមានអារម្មណ៍ឯកោ ខណៈពេលដែលនៅទីក្រុងលីសបិន ប្រទេសប៉ទុយហ្កាល់ មានប្រជាជនតែ១០ភាគរយៈប៉ុណ្ណោះ ដែលមានអារម្មណ៍ឯកោ។ ដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ អ្នកស្រីហូលី ក៏បានជម្នះការភ័យខ្លាចរបស់គាត់ ដោយបង្កើតបណ្តាញសង្គមមួយ ដែលមានឈ្មោះថា ក្លិបនារីឯកោនៅទីក្រុងឡុងដ៍ ហើយក្រោយមក មានមនុស្សប្រហែល ៣ម៉ឺន៥ពាន់នាក់ បានចូលរួម។ មានការជួបជុំតាមក្រុមតូចៗ រៀងរាល់សប្តាហ៍ នៅកន្លែងពិកនិក ក្នុងសួនច្បារ នៅកន្លែងរៀនសិល្បៈ នៅថ្នាក់រៀនធ្វើគ្រឿងអលង្ការ នៅកន្លែងអាហារពេលល្ងាច និងសូម្បីតែនៅកន្លែងហាត់ប្រាណក៏ដោយ។ បញ្ហាប្រឈមនៃភាពឯកោ មិនមែនទើបតែកើតមានក្នុងសម័យយើងទេ ហើយការប្រោសឲ្យជាសម្រាប់អារម្មណ៍ឯកោក៏បានកើតមានតាំងពីយូរមកហើយ។ គឺដូចដែលស្តេចដាវីឌបានសរសើរដំកើងព្រះអម្ចាស់ថា ព្រះអង្គប្រោសមនុស្សឯកោ ឲ្យមានគ្រួសារ ហើយក៏នាំអ្នកជាប់ចំណង ឲ្យចេញទៅរកសេរីភាព ដោយសម្លេងច្រៀង(ទំនុកដំកើង ៦៨:៦)។ ការទូលសូមព្រះអម្ចាស់ឲ្យនាំយើងទៅរកមិត្តភក្តិ ដែលមានលក្ខណៈដូចព្រះគ្រីស្ទ…
Read articleសេចក្តីជំនឿដែលសប្បុរស
ចោទិយកថា ២៤:១៧-២២ កាលណាច្រូតចំរូតនៅស្រែរបស់ឯង … ត្រូវទុកសំរាប់អ្នកដទៃ និងពួកកូនកំព្រា ហើយនឹងស្រីមេម៉ាយវិញ។ ចោទិយកថា ២៤:១៩ កាលពីរបីឆ្នាំមុន ពួកជំនុំរបស់យើងបានទទួលការអញ្ជើញ ឲ្យទទួលជនភៀសខ្លួនចូលស្នាក់នៅ បន្ទាប់ពីពួកគេបានភៀសខ្លួនចេញប្រទេសកំណើត ដោយសារការផ្លាស់ប្តូរអ្នកដឹកនាំ ដែលនាំឲ្យមានភាពវឹកវរ។ ក្រុមគ្រួសារទាំងមូលបានធ្វើដំណើរមកដល់ ដោយមានតែបង្វេចតួចមួយ។ ក្រុមគ្រួសារមួយចំនួន ក្នុងពួកជំនុំរបស់ខ្ញុំ បានបើកទ្វារផ្ទះទទួលពួកគេឲ្យចូលរស់នៅជាមួយ ហើយសូម្បីតែគ្រួសារដែលនៅសល់តែបន្ទប់តូចមួយ ក៏បានស្វាគមន៍ពួកគេឲ្យចូលស្នាក់នៅជាមួយផងដែរ។ ការទទួលស្វាគមន៍ដោយចិត្តសប្បុរសដូចនេះ បានឆ្លុះបញ្ចាំង អំពីព្រះរាជបញ្ជារបស់ព្រះ ចំពោះពួកអ៊ីស្រាអែល នៅពេលដែលពួកគេចូលរស់នៅក្នុងទឹកដីសន្យា(ចោទិយថា ២៤:១៩-២១)។ ដោយសារពួកគេរស់នៅក្នុងសង្គមកសិកម្ម ពួកគេមានការយល់ដឹង អំពីសារៈសំខាន់នៃការប្រមូលផល។ ស្រូវដែលពួកគេបានច្រូតកាត់ មានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការរស់នៅ ក្នុងឆ្នាំក្រោយ។ ហេតុនេះហើយ ព្រះអម្ចាស់ក៏បានបង្គាប់ពួកគេឲ្យ ទុកគួរស្រូវខ្លះ សម្រាប់ជនបរទេសដែលមកស្នាក់នៅក្នុងចំណោមពួកគេ ក៏ដូចជាសម្រាប់ពួកក្មេងកំព្រា និងស្ត្រីមេម៉ាយ(ខ.១៩) ហើយក៏បានប្រាប់ពួកគេឲ្យទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះអង្គ។ ពួកអ៊ីស្រាអែលត្រូវតែបង្ហាញចេញនូវចិត្តសប្បុរស មិនគ្រាន់តែចែករំលែកដល់អ្នកដទៃ នៅពេលដែលពួកគេមានគ្រប់គ្រាន់ប៉ុណ្ណោះទេ តែក៏ត្រូវចែករំលែក ដោយទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះអង្គផងដែរ។ ការស្វាគមន៍អ្នកដទៃយ៉ាងដូចនេះ ក៏បានរំឭកពួកគេឲ្យនឹកចាំថា កាលពីមុន ពួកគេក៏ធ្លាប់រស់នៅជាទាសករ ក្នុងទឹកដីអេស៊ីព្ទផងដែរ(ខ.១៨,២២)។ កាលពីមុន ពួកគេធ្លាប់រស់នៅ ក្រោមការគាបសង្កត់…
Read articleសង្ឃឹមថា នឹងបានការប្រោសឲ្យជា
យ៉ូហាន ៥:១-៩ ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ។ យ៉ូហាន ៥:៩ ហេតុផលថ្មីមួយដែលធ្វើឲ្យគេមានសង្ឃឹមបានលេចឡើង សម្រាប់មនុស្សដែលពិការ ដោយសារមានរបួសនៅឆ្អឹងខ្នង។ ក្រុមអ្នកស្រាវជ្រាវជនជាតិអាឡឺម៉ង់ បានរកឃើញវិធីភ្ញោចប្រព័ន្ធប្រសាទឲ្យលូតលាស់ឡើងវិញ ដើម្បីតភ្ជាប់នូវសរសៃប្រសាទរវាងសាច់ដុំ និងខួរក្បាលដែលបានដាច់។ ការបណ្ដុះនេះបានជួយឲ្យសត្វកណ្តុរដែលពិការ អាចដើរឡើងវិញបាន ហើយគេនឹងបន្តធ្វើតេស្ដ ដើម្បីកំណត់ឲ្យច្បាស់ថា ការព្យាបាលនោះមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់មនុស្សឬអត់។ អ្វីដែលអ្នកវិទ្យាសាស្ត្របានព្យាយាមស្វែងរក សម្រាប់អ្នកដែលមានភាពពិការ ក៏ជាអ្វីព្រះយេស៊ូវបានប្រទានមក តាមរយៈការអស្ចារ្យផងដែរ។ មានពេលមួយ ព្រះអង្គយាងទៅស្រះទឹក បេថែសដា ជាកន្លែងដែលមនុស្សជាច្រើនមានជំងឺ បានទៅ ដោយសង្ឃឹមថា នឹងទទួលបានការប្រោសឲ្យជា។ ព្រះអង្គក៏បានទតឃើញបុរសម្នាក់ ដែលពិការ៣៨ឆ្នាំហើយ(យ៉ូហាន ៥:៥)។ បន្ទាប់ពីបុរសនោះបានបញ្ជាក់ច្បាស់ថា គាត់ពិតជាចង់ទទួលការប្រោសឲ្យជា ព្រះអង្គក៏បានបង្គាប់គាត់ឲ្យក្រោកឈរ ហើយដើរ។ “ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ”(ខ.៩)។ ព្រះអង្គមិនបានសន្យាថា ជំងឺខាងសាច់ឈាមរបស់យើងនឹងបានជាទាំងអស់ ក្នុងជីវិតនៅលើផែនដីនេះទេ ហើយមានមនុស្សផ្សេងទៀត នៅមាត់ស្រះនោះ ដែលមិនបានទទួលការប្រោសឲ្យជានៅថ្ងៃនោះ។ តែអ្នកដែលជឿព្រះអង្គ អាចដកពិសោធន៍នឹងការប្រោសឲ្យជា ដែលព្រះអង្គប្រទាន គឺប្រោសឲ្យជាពីភាពអស់សង្ឃឹម ទៅជាមានសង្ឃឹម ពីភាពជូរល្វីង ទៅជាប្រកបដោយព្រះគុណ ពីសេចក្តីសម្អប់ទៅជាសេចក្តីស្រឡាញ់ ពីការចោទប្រកាន់ ទៅជាការអត់ទោស។…
Read articleចិត្តដែលចូលចិត្តបម្រើអ្នកដទៃ
កាឡាទី ៥:១៣-១៨ កុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញកាឡាទី។ ៥:១៣ កាល “ពូ” របស់ខ្ញុំ ឈ្មោះ អេម៉ូរី(Emory) លាចាកលោក មនុស្សជាច្រើនបានបង្ហាញចេញនូវការគោរពដល់គាត់។ ប៉ុន្តែ ការផ្តល់កិត្តិយសទាំងនោះ បានបង្កប់នូវខ្លឹមសាររួមដ៏ជាប់លាប់មួយគឺ លោកពូ អេម៉ូរីបានបង្ហាញសេចក្តីស្រឡាញ់របស់គាត់ ដល់ព្រះ តាមរយៈការបម្រើអ្នកដទៃ។ គំរូល្អបំផុតរបស់គាត់គឺបានធ្វើឡើង ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី១ ក្នុងជួរកងទ័ព ដែលនៅទីនោះ គាត់បានបម្រើការជាពេទ្យទាហាន ដែលចូលទៅក្នុងសមរភូមិ ដោយមិនកាន់អាវុធក្នុងដៃ។ គាត់ទទួលបានមេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់របស់កងទ័ព សម្រាប់វីរភាពរបស់គាត់ ប៉ុន្តែ គេបាននឹកចាំអំពីគាត់ ដោយសារការបម្រើ ដោយសេចក្តីស្រឡាញ់ ទាំងក្នុងអំឡុងសម័យសង្គ្រាម និងក្រោយសម័យសង្គ្រាម។ ការដែលលោកអេម៉ូរីបម្រើអ្នកដទៃ ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន គឺស្របទៅតាមការបង្រៀនរបស់សាវ័កប៉ុល ទៅកាន់ពួកជំនុំនៅទីក្រុងកាឡាទី យ៉ាងដូចនេះថា “បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ”(កាឡាទី ៥:១៣)។ ប៉ុន្តែ តើយើងបម្រើដោយរបៀបណា? ក្នុងភាពប្រេះបែករបស់យើង សាច់ឈាមរបស់យើងទាញនាំយើងគិតប្រយោជន៍ខ្លួនឯងជាមុន ជាជាងខ្វល់អំពីអ្នកដទៃ ដូចនេះ…
Read articleទុក្ខវេទនា និងជំនឿដ៏ជ្រាលជ្រៅ
ម៉ាកុស ៥:២១-៣៤ កូនស្រីអើយ សេចក្តីជំនឿនាង បានជួយសង្គ្រោះនាងហើយ។ ម៉ាកុស ៥:៣៤ ក្នុងអំឡុងពេលនៃការសិក្សាព្រះគម្ពីរ ក្នុងពេលព្រឹកថ្ងៃសៅរ៍ សមាជិករបស់យើងម្នាក់មានការភ័ន្តភាំង ព្រោះកូនស្រីជាទីស្រឡាញ់របស់គាត់ដែលបានដើរផ្លូវខុស បានវិលត្រឡប់មកទីក្រុងវិញហើយ ប៉ុន្តែ គាត់មានអារម្មណ៍ថាពិបាក ក្នុងការរស់នៅជាមួយនាង នៅក្រោមដំបូលផ្ទះតែមួយ ដោយសារអាកប្បកិរិយារបស់នាង។ អ្នកចូលរួមការសិក្សាព្រះគម្ពីរម្នាក់ទៀត មិនមានសុខភាពល្អក្នុងរូបកាយរបស់ខ្លួន ដោយសារផលប៉ះពាលរបស់ជម្ងឺរ៉ាំរ៉ៃ និងការមានវ័យកាន់តែចាស់។ ការទៅជួបគ្រូពេទ្យជាច្រើនលើក បានផ្តល់ឲ្យនូវភាពធូរស្រាលតែបន្តិចបន្តួច។ គាត់មានការបាក់ទឹកចិត្ត។ តែដោយសារការរៀបចំរបស់ព្រះ បទគម្ពីរម៉ាកុស ជំពូក៥ ជាបទគម្ពីរដែលពួកគេលើកយកមកសិក្សាជាមួយគ្នា នៅថ្ងៃនោះ។ ហើយនៅពេលដែលការសិក្សាបានបញ្ចប់ គាត់កើតមានក្តីសង្ឃឹម និងក្តីអំណរយ៉ាងខ្លាំង។ ក្នុងបទគម្ពីរម៉ាកុស ៥:២៣ លោកយ៉ៃរ៉ូស ជាឪពុកដែលមានកូនស្រីកំពុងឈឺធ្ងន់ បានទូលអង្វរព្រះយេស៊ូវថា “កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវា ឲ្យបានជា នោះវានឹងរស់វិញ”។ នៅតាមផ្លូវទៅកាន់ផ្ទះរបស់ក្មេងស្រីនោះ ព្រះយេស៊ូវបានប្រោសស្រ្តីម្នាក់ ឲ្យជាសះស្បើយពីជំងឺដ៏រ៉ាំរ៉ៃ ដោយមានបន្ទូលថា “កូនស្រីអើយ សេចក្តីជំនឿនាង បានជួយសង្គ្រោះនាងហើយ”(ខ.៣៤)។ លោកយ៉ៃរ៉ូស និងស្រ្តីនោះ បានទទួលការជំរុញចិត្តពីសេចក្តីជំនឿ ដែលពួកគេមានចំពោះព្រះអង្គ បានជាពួកគេទៅរកព្រះអង្គ ហើយពួកគេមិនបានខកចិត្តឡើយ។ ប៉ុន្តែ…
Read article