ដល់​ពេល​ទៅ​ផ្ទះ​របស់​យើង

១ពេត្រុស ៥:៦-១១ ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំយាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ ដើម្បី​នឹង​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន​។ ១ពេត្រុស ៥:៨ នៅពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ អៃ(Al) និង​ខាត់ធី ស្គីហ្វ័រ(Kathy Schiffer) បើកបរ​យន្តហោះ​ដ៏​ល្បី​ល្បាញ​របស់​ពួកគេ ដែល​នៅ​សល់​ពី​សម័យ​សង្រ្គាម​លោក​លើកទី២ ទៅ​កាន់​កន្លែង​តាំងពិពណ៌​យន្តហោះ ការ​ឆ្លើយតប​របស់​អតីត​យុទ្ធជន​ចំពោះ​យន្តហោះ​របស់​ពួកគេ មានន័យ​បំផុត​ចំពោះ​ពួកគេ​។ អតីត​យុទ្ធជន​ដែល​មាន​វ័យ​ចាស់​មួយ​ចំនួន បាន​ចូល​មក​រក​ពួកគេ ដើម្បី​ជជែក​គ្នា​អំពី​សង្រ្គាម ដែល​ពួកគេ​បាន​បម្រើ​ការ​ជា​កងទ័ព និង​យន្តហោះ​ដែល​ពួកគេ​បាន​បើកបរ​។ ភាគ​ច្រើន នៅពេល​ដែល​ពួកគេ​លើកយក​រឿង​សង្រ្គាម​របស់​ពួក​គេ​មក​និយាយ ពួក​គេ​បាន​ចែក​ចាយ​ទាំង​ទឹក​ភ្នែក​។ ពួកគេ​ជា​ច្រើន​នាក់​បាន​មាន​ប្រសាសន៍​ថា ដំណឹង​ល្អ​បំផុត​ដែល​ពួកគេ​បាន​ទទួល ក្នុង​អំឡុង​ពេល​ពួកគេ​កំពុង​ប្រើ​ប្រទេស​ជាតិ គឺ​ដំណឹង​ដែល​គេ​ប្រកាស​ថា “សង្រ្គាម​ចប់​ហើយ! តោះ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ”។ ពាក្យ​សម្តី​ដ៏​មានន័យ របស់​មនុស្ស​ជំនាន់​មុន បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សង្រ្គាម​ដែល​អ្នកជឿ​ព្រះ​យេស៊ូវ​កំពុង​តែ​ត​យុទ្ធ ជា​ការ​ប្រយុទ្ធ​ដ៏​ល្អ​នៃ​សេចក្តី​ជំនឿ ប្រឆាំង​នឹង​អារក្ស​ដែល​ជា​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង​។ សាវ័ក​ពេត្រុស​បាន​ដាស់តឿន​យើង​ថា “អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ ដើម្បី​នឹង​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន”(១ពេត្រុស ៥:៨)។ វា​ល្បួង​យើង តាម​មធ្យោបាយ​ផ្សេងៗ ហើយ​ប្រើ​ការ​បាក់​ទឹក​ចិត្ត ក្នុង​ទុក្ខ​លំបាក និង​ការ​បៀតបៀន ដើម្បី​ព្យាយាម​ទាញ​នាំ​យើង ចេញ​ឆ្ងាយ​ពី​ជំនឿ​លើ​ព្រះយេស៊ូវ​។ សាវ័ក​ពេត្រុស​ក៏បាន​ជំរុញ​អ្នកអាន​សំបុត្រ​គាត់…

Read article
ទម្រង់​ដ៏​ល្អ​បំផុត​នៃ​ភាពជា​បាវបម្រើ

ដ្បិត​អ្នកណា​ដែល​ធ្វើជា​បាវបំរើ​គេ ក្នុង​កាលដែល​ព្រះអម្ចាស់​ហៅ​មក នោះ​ជា​អ្នកជា​របស់​ព្រះអម្ចាស់ ហើយ​អ្នកជា​ណា​ដែល​ទ្រង់​ហៅ​មក នោះ​ជា​បាវបំរើ​នៃ​ព្រះគ្រីស្ទ​វិញ។ ១កូរិនថូស​ស ៧:២២

Read article
ភាព​ស្រស់​ស្អាត ក្នុង​កន្លែង​អស់​សង្ឃឹម

អេសាយ ៦១:១-៣ នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ​សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួងលំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់​។ អេសាយ ៦១:៣ នៅពេល​ល្ងាច​មួយ​នោះ ខ្ញុំ​បាន​កត់​សំ​គាល់​ឃើញ​ថ្នាល​ដំណាំ​ជាជួរ ក្នុង​ដីឡូ​ក្បែរ​ផ្ទះ​ខ្ញុំ​។ ជួរ​នីមួយៗ​មាន​ស្លឹក​ឈើ​ពណ៌​បៃតង​តូចៗ​ដុះ​ចេញ​ពី​ដី ជាមួយ​ពន្លក​តូចៗ​។ នៅពេល​ព្រឹក​បន្ទាប់ ពេល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ខ្ញុំ​ក៏​បាន​ឈប់​ត្រឹង​មួយ​កន្លែង ពេល​ដែល​ខ្ញុំ​បាន​ឃើញ​កូន​ដើម​ផ្កា​ធូលីប​ពណ៌​ក្រហម ក្នុង​ចំនួន​ច្រើន​សន្ធឹក កំពុង​ដុះ​ឡើង ក្នុង​ដីឡូ​នោះ​។ ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​កាលពី​ឆ្នាំ​មុន មាន​មនុស្ស​មួយ​ក្រុម​បាន​យក​មើម​ដើម​ផ្កា​ធូលីប​មក​ដាំ ក្នុង​ដីឡូ​ដែល​គេ​ទុកចោល នៅ​ទូ​ទាំង​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ឈីកាហ្គោ​។ ពួកគេ​បាន​ជ្រើស​រើស​យក​ពូជ​ផ្កា​ធូលីប​ពណ៌​ក្រហម ជា​តំណាង​ឲ្យ​ការ​រើសអើង​របស់​ធនាគារ មក​លើ​អ្នក​ស្នើសុំ​ប្រាក់​កម្ចី ដែល​មាន​ផល​ប៉ះ​ពាល់​មក​លើ​តំបន់ ដែល​ជនជាតិ​ភាគ​តិច​រស់នៅ​។ ផ្កា​ធូលីបទាំង​នោះ​ជា​តំណាង​ឲ្យ​ផ្ទះ ដែល​គេ​អាច​សាង​សង់​នៅ​លើ​ដីឡូ​ទាំង​នោះ​។ រាស្រ្ត​របស់​ព្រះ​បាន​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​រាប់​ចាប់​តាំងពី​ការ​និ​ទេស​ចេញពី​ស្រុក​កំណើត រហូត​ដល់​ការ​រើសអើង ដោយ​ប្រកាន់​ពូជ​សាសន៍​ជាដើម​។ តែ​យើង​នៅតែ​អាច​រក​ឃើញ​ក្តី​សង្ឃឹម​។ កណ្ឌ​គម្ពីរ​អេសាយ​បាន​រំឭក​ប្រជាជន​អ៊ីស្រាអែល ក្នុង​អំឡុង​ពេល​និរទេស​ថា ព្រះអម្ចាស់​នឹង​មិន​ចាក​ចេញពី​ពួកគេ​ឡើយ​។ ព្រះអង្គ​នឹង​ប្រទាន “ភួង​លម្អ” ជំនួស​ផេះ​។ សូម្បីតែ​អ្នក​ក្រ​ក៏​នឹង​ទទួល “ដំណឹង​ល្អ”(៦១:‌១)។ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​កែ​ប្រែ​វិញ្ញាណ​ដែល​អស់​សង្ឃឹម ឲ្យ​ក្លាយ​ជា “អាវ​នៃ​សេចក្តី​សរសើរ”។ ពាក្យ​ប្រៀប​ប្រដូច​ទាំង​នេះ​បាន​បង្ហាញ​នូវ​សិរី​ល្អ​របស់​ព្រះអង្គ ហើយ​នាំក្តី​អំណរ​ដល់​រាស្រ្ត​ព្រះអង្គ ដែល​បាន​ប្រែ​ក្លាយ​ជា “ដើមឈើ​នៃ​សេចក្តី​សុ​ចរិត” គឺ​មិនមែន​ជា​ឈើ្លយ​សឹក​ដែល​អស់​អ​សង្ឃឹម​ទៀត​ទេ(ខ.៣)។ ផ្កា​ធូលីប​ទាំង​នោះ​ក៏បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះអម្ចាស់​អាច​បង្កើត​ឲ្យ​មាន​ភាព​ស្រស់​ស្អាត…

Read article
ជំនឿ​ដែល​នាំឲ្យ​បាន​សង្គ្រោះ មាន​សេចក្តី​ប្រាថ្នា​មិន​ងាយ​ឈប់

មាន​មនុស្សជា​ច្រើន​បាន​បន្ទាប​តម្លៃ​របស់​ជំនឿ ដែល​នាំឲ្យ​បាន​សង្គ្រោះ ដោយ​ចាត់ទុក​ជំនឿ គ្រាន់តែ​ជា​ការសម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ ដោយ​គ្មាន​ការ​កែប្រែ​បំណងប្រាថ្នា និង​ការស្វែងរក​។

Read article
ទៅ​ប្រាប់​គេ អំពី​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ

២កូរិនថូស ៥:១២-២១ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ … គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បានជា​មេ​ត្រី​នឹង​ព្រះ​ចុះ​។ ២កូរិនថូស ៥:២០ លោក​ប៊ីល ថូបៀស(Tobias) មិត្ត​ភក្តិ​របស់​ខ្ញុំ ដែល​រៀន​ជាមួយ​គ្នា​នៅ​មហា​វិទ្យាល័យ​។ គាត់​បាន​ទៅ​ធ្វើ​ការ​បម្រើ​ព្រះ ជា​បេសកជន នៅ​លើ​កោះ​មួយ ក្នុង​មហា​សមុទ្រ​បាស៊ីហ្វិក អស់​ជា​ច្រើន​ឆ្នាំ​។ គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​យុវជន​វ័យ​ក្មេង​ម្នាក់ ដែល​បាន​ចាក​ចេញពី​ស្រុក​កំណើត ទៅ​ស្វែងរក​ភាព​មាន​បាន​។ តែ​មិត្ត​ភក្តិ​គាត់​ម្នាក់​បាន​នាំ​គាត់ ទៅ​ព្រះវិហារ ដែល​នៅ​ទីនោះ គាត់​បាន​ឮ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ ហើយ​គាត់​ក៏​បាន​ទទួល​ជឿ​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្រ្គោះ​។ យុវជន​នោះ​ចង់​នាំ​ដំណឹង​ល្អ​ទៅ​ចែក​ចាយ​ដល់​ប្រជាជន​គាត់ ដែល “កំពុង​ផុង​ខ្លួន​ជ្រៅ​ក្នុង​អំពើ​មន្តអាគម” ដូច​នេះ គាត់​ក៏បាន​ស្វែងរក​បេសកជន​ម្នាក់ ឲ្យ​ទៅ​ឈោង​ចាប់​ពួកគេ​។ ប៉ុន្តែ មាន​បេសកជន​ម្នាក់​បាន​ប្រាប់​គាត់ ឲ្យ​ចេញទៅ​ប្រាប់​ពួកគេ អំពី​ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​គាត់(មើល​ម៉ាកុស ៥:១៩)។ គាត់​ក៏បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​បេសកជន​រូប​នោះ​។ មនុស្ស​មួយ​ចំនួន​ក្នុង​ស្រុក​កំណើត​របស់​គាត់​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ តែ​ភាព​ផុសផុល​ធំ​បំផុត​កើត​មាន នៅពេល​ដែល​មេ​ធ្មប់​ម្នាក់ ប្រចាំ​តំបន់​នោះ បាន​ដឹង​ថា ព្រះយេស៊ូវ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត(យ៉ូហាន ១៤:៦)។ មេ​ធ្មប់​នោះ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ក៏​បាន​ចែក​ចាយ​អំពី​ព្រះអង្គ នៅ​ទូ​ទាំង​តំបន់​ដែល​ពួកគេ​រស់នៅ​។ ក្នុងរយៈ​ពេល៤ឆ្នាំ ការ​ធ្វើ​បន្ទាល់​របស់​យុវជន​នោះ ​នាំ​ឲ្យ​មាន​ការ​បង្កើត​ពួក​ជំនុំ បាន៧កន្លែង ក្នុង​តំបន់​នោះ​។…

Read article
កែ​តម្រង់ ដើម្បី​ជា​ប្រយោជន៍​យើង

ហេព្រើរ ១២:៤-១១ ព្រះ​ដែល​ទ្រង់​វាយ​ផ្ចាល នោះ​សំរាប់​ជា​ប្រយោជន៍​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់​។ ហេព្រើរ ១២:១០ រឿង​ប្រៀប​ប្រដូច ដែល​លោក​ចច មែកដូណាល់(George MacDonald) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ស្រ្តី​មាន​ប្រាជ្ញា បាន​ដំណាល​អំពី​ភាព​អាត្មា​និយម​របស់​ក្មេង​ស្រី​ពីរ​នាក់ ដែល​នាំមក​នូវ​សេចក្តី​ទុក ដល់​គេ​រាល់​គ្នា រាប់​បញ្ចូល​ទាំង​ខ្លួនឯង​ដែរ ទាល់តែ​មាន​ស្រ្តី​មាន​ប្រាជ្ញា​ម្នាក់ បាន​នាំ​ពួក​គេ​ធ្វើ​តេស្ត​ជា​បន្ត​បន្ទាប់ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​ក្មេង “គួរ​ឲ្យ​ស្រឡាញ់”ឡើង​វិញ​។ បន្ទាប់ពី​ក្មេង​ស្រី​ទាំង​ពីរ​បាន​បរាជ័យ​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​នីមួយៗ ហើយ​មាន​អារម្មណ៍​អៀន​ខ្មាស និង​ឯកោ ទី​បំផុត រ៉ូសា​មុន(Rosamond) ជា​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​ទាំង​ពីរ ក៏​បាន​ដឹង​ថា នាង​មិន​អាច​កែ​ប្រែ​អត្ត​ចរិត​របស់​នាង​បានទេ​។ នាង​ក៏​បាន​សួរ​ស្រ្តី​អ្នក​ប្រាជ្ញ​ថា “អ្នក​គ្រូ​អាច​ជួយ​ខ្ញុំ​បានទេ?” ស្រ្តី​នោះ​ក៏​បាន​ឆ្លើយ​ថា “ដោយសារ​ប្អូន​សួរ​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ប្រហែល​ជា​អាច​ជួយ​ប្អូន​បាន”។ ដោយសារ​ជំនួយ​របស់​ស្រ្តី​អ្នក​ប្រាជ្ញ រ៉ូសា​មុន​ក៏បាន​ចាប់​ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ​។ បន្ទាប់មក នាង​ក៏​បាន​សុំ​ឲ្យ​ស្រ្តី​អ្នក​ប្រាជ្ញ​អត់​ទោស​ឲ្យ​នាង ចំពោះ​កំហុស​ដែល​នាង​បាន​បង្ក​ឡើង​។ ស្រ្តី​អ្នក​ប្រាជ្ញ​ក៏បាន​ប្រាប់​នាង​ថា “អ្នក​គ្រូ​ស្តី​ប្រដៅ​ឲ្យ​ប្អូន គឺ​ដោយសារ​អ្នក​គ្រូ​ស្រឡាញ់​ប្អូន”។ នៅពេល​ខ្លះ ព្រះអម្ចាស់​វាយ​ផ្ចាល​យើង​។ យើង​ចាំបាច់​ត្រូវ​យល់​អំពី​ហេតុ​ផល​របស់​ព្រះអង្គ​។ ការ​កែ​តម្រង់​របស់​ព្រះអង្គ គឺ​មិនមែន​ជា​ការ​សងសឹក​មក​លើ​យើង​ទេ តែ​ដោយសារ​ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​សុខុមាល​ភាព​របស់​យើង ក្នុង​នាម​ព្រះអង្គ​ជា​ឪពុក(ហេព្រើរ ១២:៦)។ ព្រះអង្គ​ក៏​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេចក្តី​បរិសុទ្ធ​របស់​ព្រះអង្គ ដោយ​អរ​សប្បាយ​នឹង​ការ​ច្រូត​កាត់​ផល​នៃ សេចក្តី​សុចរិត និង​សេចក្តី​សុខ​សាន្ត(ខ.១០-១១)។ ភាព​អាត្មា​និយម​នាំមក​នូវ​ទុក្ខ​វេទនា…

Read article