អត្ថប្រយោជន៍៥យ៉ាង នៃការរងទុក្ខ
កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ។ ទំនុកដំកើង ១១៩:៦៧ ខគម្ពីរនេះបានបង្ហាញថា ព្រះទ្រង់ប្រទានទុក្ខលំបាកមក ដើម្បីជួយឲ្យយើងរៀនព្រះបន្ទូលព្រះអង្គ។ តើរឿងនេះអាចកើតឡើងបាន ដោយរបៀបណា? តើទុក្ខលំបាកជួយឲ្យយើងរៀន និងស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ ដោយរបៀបណា? មានចម្លើយរាប់មិនអស់ សម្រាប់សំណួរនេះ ក៏ដូចជាមានបទពិសោធន៍ច្រើនរាប់មិនអស់ ជាមួយសេចក្តីមេត្តាដ៏អស្ចារ្យនេះ។ តែខ្ញុំសូមបង្ហាញចម្លើយ៥យ៉ាង ខាងក្រោមនេះដូចតទៅ ៖ ទុក្ខលំបាកនាំឲ្យយើងងាកចេញពីគំនិតរាក់កំផែល ហើយធ្វើឲ្យយើងមានគំនិតស៊ីជម្រៅ ដើម្បីឲ្យផ្នត់គំនិតយើង កាន់តែសមស្របនឹងភាពស៊ីជម្រៅនៃព្រះបន្ទូលព្រះ។ ហើយសូមកត់ចំណាំថា ៖ ក្នុងព្រះគម្ពីរដែលជាសៀវភៅរបស់ព្រះ គឺគ្មានទំព័រណា ដែលមានអត្ថន័យរាក់កំផែលទេ។ ទុក្ខលំបាករុញច្រានយើងឲ្យឈប់ពឹងផ្អែកលើលោកិយ ហើយជំរុញចិត្តយើង ឲ្យពឹងផ្អែកលើព្រះវិញ ដែលនាំឲ្យយើងកាន់តែមានភាពស៊ីគ្នានឹងគោលបំណងនៃព្រះបន្ទូលព្រះ។ ដ្បិតគោលបំណងនៃព្រះបន្ទូលព្រះ គឺដើម្បីឲ្យយើងមានសង្ឃឹម ក្នុងព្រះអង្គ ហើយទុកចិត្តព្រះអង្គ។ “ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ” (រ៉ូម ១៥:៤)។ “ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ”(យ៉ូហាន ២០:៣១)។ ទុក្ខលំបាកធ្វើឲ្យយើងបើកមើលព្រះគម្ពីរ ដោយការស្រេកឃ្លានរកជំនួយ ជាជាងរាប់ទុក្ខលំបាកជាភាពបន្ទាប់បន្សំនៃជីវិត។ “ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង…
Read articleជម្នះទុក្ខលំបាក ដោយសេចក្តីជំនឿ
ទំនុកដំកើង ៥៦:១-៤ តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់។ ទំនុកដំកើង ៥៦:៣ ការពិនិត្យសុខភាពជាទៀងទាត់ សម្រាប់ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ឈ្មោះកាល់វីន(Calvin) បានបន្សល់ទុកស្លាកស្នាមមួយចំនួន នៅលើរូបកាយគាត់ដែលគេមិននឹកស្នានដល់។ ក្នុងអំឡុងពេលនៃការជួបគ្រូពេទ្យ គេបានចាក់ថ្នាំឲ្យគាត់ពីរបីម្ជុល ហើយគេក៏បានបិទបង់ស្អិតពីលើកន្លែងចាក់ឆ្នាំនោះ។ កាលពួកគេដល់ពេលត្រូវបកបង់ស្អិតនៅផ្ទះ កាល់វីនក៏បានបញ្ចេញសម្លេងយំ ដោយការភ័យខ្លាច។ បុរសជាឪពុកក៏បានព្យាយាមលួងកូនប្រុសគាត់ ដោយនិយាយថា “កាល់វីន កូនដឹងហើយថា ប៉ាមិនដែលធ្វើការអាក្រក់មកលើកូនទេ”។ បុរសជាឪពុកចង់ឲ្យកូនប្រុសខ្លួនទុកចិត្តគាត់ ជាជាងខ្លាចការឈឺចាប់ ក្នុងការបកបង់ស្អិតចេញ។ មិនមែនមានតែក្មេងៗអាយុ៤ឆ្នាំទេ ដែលមានការភ័យខ្លាច នៅចំពោះមុខនៃការឈឺចាប់។ ការវះកាត់ ការបែកបាក់ពីមនុស្សជាទីស្រឡាញ់ បញ្ហាផ្លូវចិត្ត និងបញ្ហាប្រឈមផ្សេងទៀត គឺសុទ្ធតែបណ្តាលឲ្យយើងមានការភ័យខ្លាច ដកដង្ហើមធំ សោកសង្រេង និងត្អូញត្អែរ។ ស្តេចដាវីឌក៏ធ្លាប់ស្ថិតក្នុងពេលភ័យខ្លាចជាច្រើនដង។ មានពេលមួយនោះ ទ្រង់បានរត់ចូលទឹកដីរបស់សាសន៍ភីលីស្ទីន ខណៈពេលដែលទ្រង់រត់គេចពីស្តេចសូលដែលមានការច្រណែនឈ្នានីស។ នៅពេលដែលសាសន៍ភីលីស្ទីនមើលទ្រង់ស្គាល់ ទ្រង់មានការថប់បារម្ភ ចំពោះគ្រោះថ្នាក់ដែលអាចកើតមានចំពោះទ្រង់ (មើល ១សាំយ៉ូអែល ២១:១០-១១) ទ្រង់មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះស្តេចអ័គីស ជាស្តេចក្រុងកាថ(ខ.១២)។ នៅពេលដែលទ្រង់នឹកចាំអំពីពេលដ៏ពិបាកនោះ ទ្រង់ក៏បានតែងជាទំនុកដំកើងថា “តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់ …គឺសេចក្តីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ…
Read articleការអធិស្ឋានតែងតែមានសារៈសំខាន់
២ពង្សាវតាក្សត្រ ២០:១-៦ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងប្រោសឲ្យឯងបានជា។ ២ពង្សាវតាក្សត្រ ២០:៥ នៅព្រះវិហារខ្ញុំ មានក្រុមការងារដែលទទួលសំណូមពរអធិស្ឋានផ្សេងៗ ពីសមាជិកពួកជំនុំ រៀងរាល់សប្តាហ៍ ដើម្បីឲ្យយើងអាចអធិស្ឋានឲ្យពួកគេម្នាក់ៗ ហើយសរសេរសំបុត្រផ្ញើទៅពួកគេផងដែរ។ ក្នុងចំណោមពួកគេ មានអ្នកខ្លះបានសំណូមពរឲ្យយើងអធិស្ឋានសូមព្រះអង្គប្រទានពរ សម្រាប់ការស្គែនក្បាលនៅមន្ទីរពេទ្យ ក្នុងពេលខាងមុខ។ អ្នកខ្លះសុំឲ្យយើងអធិស្ឋានឲ្យកូនពួកគេវិលត្រឡប់មកព្រះវិហារវិញ។ ហើយខ្លះទៀត សូមព្រះអង្គកម្សាន្តចិត្តលោកដេវ(Dave) ដែលបានបាត់បង់ភរិយា។ ហើយមានសំណូមពរជាច្រើនរាប់មិនអស់ទៀត ដែលធ្វើឲ្យយើងមានអារម្មណ៍ថា យើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីអធិស្ឋានឲ្យពួកគេឲ្យបានគ្រប់គ្នា ហើយក៏មានអារម្មណ៍ថា គេមិនឲ្យតម្លៃមកលើការប្រឹងប្រែងរបស់យើង។ បញ្ហានេះមានការផ្លាស់ប្តូរ បន្ទាប់ពីខ្ញុំបានទទួលកាតថ្លែងអំណរគុណអស់ពីចិត្ត ពីលោកដេវ ជាស្វាមីដែលប្រពន្ធទើបតែលាចាកលោក ដោយគាត់បានភ្ជាប់ជាមួយដំណឹងមរណៈភាពរបស់ភរិយាគាត់ផងដែរ។ ពេលនោះ ខ្ញុំមានការយល់ដឹងជាថ្មីថា ការអធិស្ឋានឲ្យអ្នកដទៃនៅតែមានមានភាពចាំបាច់។ ព្រះយេស៊ូវបានធ្វើជាគំរូនៃការអធិស្ឋានជាទៀងទាត់ អស់ពីចិត្ត និងដោយជំនឿពេញដោយក្តីសង្ឃឹម។ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ព្រះអង្គបានដាក់អាទិភាពឲ្យការចេញទៅរកកន្លែងស្ងប់ស្ងាត់ដើម្បីអធិស្ឋាន(ម៉ាកុស ១:៣៥ ៦:៤៦ ១៤:៣២)។ រយៈពេលរាប់រយឆ្នាំ មុនពេលព្រះអង្គយាងមកប្រសូត ស្តេចអ៊ីស្រាអែល ព្រះនាមហេសេគា បានរៀនសូត្រអំពីមេរៀនដ៏សំខាន់នេះផងដែរ។ ទ្រង់ជ្រាបថា ទ្រង់នឹងសុគតដោយសារជំងឺ ក្នុងពេលដ៏ខ្លីខាងមុខ(២ពង្សាវតាក្សត្រ ២០:១)។ ទ្រង់ក៏បានព្រះកន្សែង ដោយព្រះទ័យសោកសៅយ៉ាងខ្លាំង…
Read articleព្រះអាទិករដែលយើងអាចទុកចិត្ត
យ៉ូហាន ៣:១០-១៧ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ យ៉ូហាន ៣:១៦ តួអង្គ “មនុស្សចម្លែក” ក្នុងរឿងហ្វ្រេងគិនស្តាញ(Frankenstein) ដែលអ្នកស្រីម៉ារី សេលី(Mary Shelley) បាននិពន្ធ ស្ថិតក្នុងចំណោមតួអង្គដែលគេបានស្គាល់ច្រើនជាងគេ ក្នុងរឿងនិទាន ដែលកើតចេញពីការស្រមើស្រមៃ ក្នុងវប្បធម៌បស្ចិមប្រទេស។ ក្នុងរឿងប្រលោមលោកដ៏ល្បីល្បាញនេះ លោកវីចទ័រ ហ្វ្រែងគិនស្តាញ(Victor Frankenstein) ជាអ្នកវិទ្យាសាស្ត្រ ដែលមានការស្រមើស្រមៃ បានបង្កើតមនុស្សចម្លែកនោះ ពីសាកសពរបស់មនុស្ស។ ប៉ុន្តែ អ្នកដែលចូលចិត្តអានរឿងប្រលោមលោកដ៏ល្បីល្បាញនេះ ក៏បានដឹងផងដែរថា ភាគច្រើនគេអាចធ្វើការសន្និដ្ឋានថា អ្នកស្រីសេលីពិតជាបានបង្ហាញធាតុពិតរបស់តួអង្គអ្នកវិទ្យាសាស្ត្ររូបនេះ ថាជាមនុស្សចម្លែកពិតប្រាកដ។ បន្ទាប់ ពីគាត់បានបង្កើតមនុស្សចម្លែកនោះ ឲ្យមានបញ្ញា គាត់បានបដិសេធន៍មិនព្រមស្តាប់ការណែនាំរបស់វា ក៏មិនព្រមរាប់រកវា ឬធ្វើឲ្យវាសង្ឃឹមថា វានឹងមានសុភមង្គលឡើយ។ អាកប្បកិរិយានេះហាក់ដូចជាកំពុងតែធ្វើឲ្យមនុស្សចម្លែកនោះ ធ្លាក់ចូលទៅក្នុងការបាក់ទឹកចិត្ត និងកំហឹង។ មនុស្សចម្លែកនោះក៏បានប្រឈមមុខដាក់លោកវិកទ័រ ដោយពោលទំនួញថា “ឱលោក ដែលជាអ្នកបង្កើតខ្ញុំអើយ តើលោកនឹងបំផ្លាញខ្ញុំវិញ យ៉ាងជោគជ័យ ដោយគ្មានក្តីអាណិតឬ”។ ព្រះគម្ពីរបានបង្ហាញឲ្យយើងដឹងថា ព្រះដែលជាអ្នកបង្កើតអ្វីៗគ្រប់យ៉ាង មានភាពខុសប្លែកយ៉ាងណាពីអ្នកវិទ្យាសាស្រ្តក្នុងរឿងប្រលោកលោកនេះ ដោយព្រះអង្គមានសេចក្តីស្រឡាញ់មិនចេះប្រែប្រួល…
Read articleព្រះយេស៊ូវមិនប្រកាន់អតីតកាលរបស់យើង
ម៉ាថាយ ២៨:១៦-២០ គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង។ ម៉ាថាយ ២៨:១៨ បន្ទាប់ពីព្រះយេស៊ូវបានរំដោះកូនប្រុសខ្ញុំ ឈ្មោះចេហ្វ(Geoff) ឲ្យរួចផុតពីការញៀនថ្នាំ ខ្ញុំនៅតែមានការព្រួយបារម្ភអំពីគាត់។ យើងបានឆ្លងកាត់ការលំបាកជាច្រើនជាមួយគ្នា ហើយជួនកាល ខ្ញុំនៅតែផ្ដោតចិត្តទៅលើអតីតកាលដ៏ពិបាករបស់គាត់ ជាជាងផ្ដោតចិត្តទៅលើអនាគតដែលព្រះទ្រង់បានរៀបចំសម្រាប់គាត់។ ឪពុកម្តាយដែលមានកូនញៀនថ្នាំ ច្រើនតែមានការព្រួយបារម្ភថា ពួកគេនឹងវិលត្រឡប់ទៅរកការសេពគ្រឿងញៀនទៀត ហើយថ្ងៃមួយ ក្នុងការជួបជុំគ្រួសារ ខ្ញុំក៏បានប្រាប់ចេហ្វថា “កូនកុំភ្លេច យើងមានខ្មាំងសត្រូវមួយ ហើយវាមានអំណាចខ្លាំងណាស់”។ គាត់ក៏បានឆ្លើយតបថា “បាទប៉ាខ្ញុំដឹងហើយ វាមានអំណាច តែវាមិនអាចគ្រប់គ្រងកូនបានទេ”។ ក្នុងពេលនោះ ខ្ញុំក៏បាននឹកចាំ អំពីអំណាចរបស់ព្រះយេស៊ូវដែលបានជួយសង្គ្រោះយើង ឲ្យរួចពីបាប ហើយបានកែប្រែជីវិតយើង ពេលណាយើងមើលទៅព្រះអង្គ។ ភ្លាមៗនោះ ខ្ញុំក៏បាននឹកចាំពាក្យពេចន៍ដែលព្រះអង្គមានបន្ទូល ទៅកាន់សិស្សព្រះអង្គ មុនពេលព្រះអង្គជិតដល់ពេលយាងទៅព្រះវរបិតានៅស្ថានសួគ៌វិញ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង”(ម៉ាថាយ ២៨:១៨)។ ព្រះយេស៊ូវដែលបានសុគតនៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ បានបើកផ្លូវឲ្យយើងចូលទៅរកព្រះអង្គ ទោះយើងមានអតីតកាលដូចម្តេចក៏ដោយ។ ព្រះអង្គគ្រប់គ្រងពេលអតីតកាល និងពេលអនាគតរបស់យើង។ ដោយសារព្រះអង្គបានសន្យាថា ព្រះអង្គនឹងគង់នៅជាមួយយើងជារៀងរហូត(ខ.២០) នោះយើងអាចទុកចិត្តថា ព្រះអង្គនឹងសម្រេចបំណងព្រះទ័យព្រះអង្គ ហើយជីវិតយើងស្ថិតក្នុងព្រះហស្តព្រះអង្គជានិច្ច។ ព្រះយេស៊ូវបានប្រទានយើងនូវក្តីសង្ឃឹម ប្រសើរជាងក្តីសង្ឃឹមទាំងអស់ ជាក្តីសង្ឃឹមដែលល្អយ៉ាងខ្លាំងចំពោះយើង…
Read articleយើងមិនអាចស្រឡាញ់ ខ្លាំងជាងព្រះអង្គ
១យ៉ូហាន ៤:១៥-២១ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩ កាលហ្សាវា(Xavier) កូនប្រុសរបស់ខ្ញុំ នៅរៀនក្នុងសាលាមត្តេយ្យ គាត់បានលាតសន្ធឹងដៃគាត់ ហើយនិយាយថា “កូនស្រឡាញ់ម៉ាក់ ធំប៉ុណ្ណេះ”។ ខ្ញុំក៏បានលាតសន្ធឹងដៃខ្ញុំ ហើយនិយាយថា “ម៉ាក់ស្រឡាញ់កូន ធំប៉ុណ្ណេះ”។ គាត់ក៏បានដាក់ដៃចុះ ហើយច្រត់ចង្កេះ រួចនិយាយថា “កូនស្រឡាញ់ម៉ាក់មុន”។ ខ្ញុំក៏បានគ្រវីក្បាល ហើយប្រាប់គាត់ថា “ម៉ាក់បានស្រឡាញ់កូនមុន តាំងពីពេលដែលព្រះអង្គដាក់កូនក្នុងផ្ទៃម្តាយ”។ ហ្សាវាក៏បានបើកភ្នែកធំៗ “ម៉ាក់ឈ្នះហើយ” ខ្ញុំប្រាប់គាត់ថា “យើងឈ្នះទាំងអស់គ្នា ព្រោះព្រះយេស៊ូវស្រឡាញ់យើងមុន”។ សព្វថ្ងៃនេះ ហ្សាវាមានគ្រួសារហើយ។ ខណៈពេលដែលគាត់ត្រៀមខ្លួនសម្រាប់កំណើតកូនដំបូងរបស់គាត់ ខ្ញុំក៏បានអធិស្ឋានសូមឲ្យគាត់បានស្រឡាញ់កូនគាត់ ខ្លាំងជាងកូនគាត់ស្រឡាញ់គាត់ ខណៈពេលដែលពួកគេបង្កើតអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាមួយគ្នា។ ប៉ុន្តែ ខណៈពេលដែលខ្ញុំត្រៀមខ្លួនធ្វើជាជីដូន ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ខ្ញុំស្រឡាញ់ចៅប្រុសរបស់ខ្ញុំខ្លាំងប៉ុណ្ណា នៅពេលដែលហ្សាវាប្រាប់ខ្ញុំថា ភរិយាគាត់កំពុងមានផ្ទៃពោះ។ សាវ័កយ៉ូហានបានធ្វើការបញ្ជាក់ថា សេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះយើង បានផ្តល់ឲ្យយើងនូវសមត្ថភាព ដើម្បីស្រឡាញ់ព្រះអង្គ និងអ្នកដទៃ(១យ៉ូហាន ៤:១៩)។ ការដឹងថា ព្រះអង្គស្រឡាញ់យើងបានផ្តល់ឲ្យយើងនូវទំនុកចិត្ត ដែលជួយឲ្យយើងមានទំនាក់ទំនងកាន់តែជ្រាលជ្រៅជាមួយព្រះអង្គ(ខ.១៥-១៧)។ ពេលណាយើងបានស្គាល់ជម្រៅនៃសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះយើង(ខ.១៩)…
Read article