បញ្ញត្តិថ្មីមួយ ឲ្យស្រឡាញ់
យ៉ូហាន ១៣:៣-៥,១២-១៥,៣១-៣៥ ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ យ៉ូហាន ១៣:៣៤ រាជវង្សានុវង្សរបស់ចក្រភពអង់គ្លេស មានប្រពៃណីចែកអំណោយដល់ប្រជាជនក្រីក្រ នៅថ្ងៃព្រហស្បតិ៍ម៉ូនឌី នៅមុនថ្ងៃសុក្រដ៏ល្អ ក្នុងរដូវកាលនៃការប្រារព្ធបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ។ ប្រពៃណីនេះមានដើមកំណើតនៅក្នុងអត្ថន័យរបស់ពាក្យ ម៉ូនឌី ដែលប្រែមកពីពាក្យឡាតាំង មែនដាទូម(mandatum) ប្រែមកថា “បញ្ជា”។ នៅពេលយប់មុនពេលព្រះអង្គសុគត ព្រះអង្គបានប្រទានព្រះរាជបញ្ជាថ្មីមួយ ដល់ពួកសាវ័កជាមិត្តសំឡាញ់ព្រះអង្គ ដោយបន្ទូលថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”(យ៉ូហាន ១៣:៣៤)។ ព្រះយេស៊ូវជាអ្នកដឹកនាំ ដែលបានបំពេញតួនាទីជាអ្នកបម្រើ ខណៈពេលដែលព្រះអង្គលាងជើងឲ្យពួកសាវ័កដែលជាមិត្តសំឡាញ់ព្រះអង្គ(ខ.៥)។ បន្ទាប់មក ព្រះអង្គក៏បានប្រាប់ពួកគេឲ្យយកតម្រាប់តាមព្រះអង្គ ដោយបន្ទូលថា “ខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ”(ខ.១៥)។ ហើយនៅក្នុងការលះបង់ដ៏ធំបំផុតនោះ ព្រះអង្គក៏បានលះបង់ព្រះជន្ម ដោយសុគតនៅលើឈើឆ្កាង(១៩:៣០)។ ព្រះអង្គបានលះបង់អង្គទ្រង់ ដោយសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងអាចអរសប្បាយនឹងជីវិតពេញបរិបូរ។ ប្រពៃណីរបស់រាជវង្សានុវង្សនៃចក្រភពអង់គ្លេស ក្នុងការបម្រើអ្នកក្រ នៅតែបន្តធ្វើជានិមិត្តរូបតំណាងឲ្យការយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូវ។ យើងប្រហែលមិនបានកើត នៅកន្លែងដែលមានឯកសិទ្ធិពិសេស តែពេលណាយើងជឿព្រះយេស៊ូវ យើងក្លាយជាសមាជិកនៃមហាគ្រួសាររបស់ព្រះអង្គ។ ហើយយើងក៏អាចបង្ហាញសេចក្តីស្រឡាញ់ ដោយធ្វើតាមបង្គាប់ព្រះអង្គ។ ពេលណាយើងពឹងផ្អែកព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីកែប្រែជីវិតយើងពីខាងក្នុង យើងអាចឈោងទៅរកអ្នកដទៃ ដោយការយកចិត្តទុកដាក់ ការបញ្ជាក់…
Read articleអ្នកជឿដែលមានផលផ្លែ
ម៉ាកុស ១១:១២-២០ ទ្រង់ទតឃើញដើមល្វា១ពីចំងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើល ក្រែងរកបានផ្លែខ្លះ។ ម៉ាកុស ១១:១៣ ស៊ីនឌី(Cindy) មានចិត្តរំភើបរីករាយ ចំពោះការងារដែលគាត់ទើបតែទទួលបាន ក្នុងក្រុមហ៊ុនមិនយកប្រាក់ចំណេញមួយ។ នេះជាឱកាសដ៏ល្អសម្រាប់នាំមកនូវការផ្លាស់ប្តូរក្នុងសង្គម! មិនយូរប៉ុន្មានគាត់ក៏បានដឹងថា មិត្តរួមការងារគាត់មិនមានចិត្តក្លៀវក្លាដូចគាត់។ ពួកគេបានសើចចំអកឲ្យបេសកកម្មរបស់ក្រុមហ៊ុននោះ ហើយពួកគេតែងតែមានការដោះសា នៅពេលណាពួកគេធ្វើការមិនបានល្អ ហើយទន្ទឹមនឹងនោះ ពួកគេកំពុងស្វែងរកមុខតំណែងដែលមានប្រាក់ខែច្រើនជាង នៅកន្លែងផ្សេង។ ស៊ីនឌីក៏មានការស្តាយក្រោយ ដែលបានដាក់ពាក្យចូលធ្វើការនៅកន្លែងនោះ។ កាលនាងមើលពីចម្ងាយ នាងគិតស្មានថា កន្លែងធ្វើការនោះល្អអស្ចារ្យណាស់ តែពេលនាងមើលឲ្យជិត នាងមានការខកចិត្តយ៉ាងខ្លាំង។ នេះជាបញ្ហាដែលព្រះយេស៊ូវបានជួប ជាមួយដើមល្វា ដូចមានចែងក្នុងបទគម្ពីរប្រចាំថ្ងៃនេះ(ម៉ាកុស ១១:១៣)។ ដើមល្វានោះមានស្លឹកដែលជាសញ្ញាបង្ហាញថា វានឹងឆាប់មានផ្លែ មុនរដូវ។ តែវាមិនបានចេញផ្លែសោះ។ ព្រះយេស៊ូវក៏បានដាក់បណ្តាសាឲ្យដើមល្វានោះថា “កុំឲ្យអ្នកណាស៊ីផ្លែឯងទៀតជារៀងរាបដរាបទៅ”(ខ.១៤)។ នៅពេលព្រឹកស្អែកដើមឈើនោះក៏បានក្រៀមស្វិតអស់(ខ.២០)។ ព្រះគ្រីស្ទធ្លាប់បានអធិស្ឋានតម៤០ថ្ងៃ ដូចនេះ ព្រះអង្គអាចទ្រាំនឹងការអត់អាហារបាន។ ការដាក់បណ្តាសាឲ្យដើមល្វានោះ មិនមានទាក់ទងអ្វីនឹងការឃ្លានអាហាររបស់ព្រះអង្គទេ តែព្រះអង្គកំពុងបង្រៀនយើងនូវមេរៀនមួយ។ ដើមឈើនោះជាតំណាងឲ្យប្រជាជាតិអ៊ីស្រាអែល ដែលធ្លាប់បានដើរតាមជំនឿត្រឹមត្រូវ តែពួកគេបានវង្វេងចេញវិញ។ ពួកគេហៀបនឹងធ្វើគុតព្រះមែស៊ីរបស់ពួកគេ ដែលជាព្រះរាជបុត្រានៃព្រះ។ តើពួកគេនឹងកាន់តែមានភាពក្រៀមក្រោះប៉ុណ្ណាទៀត? យើងប្រហែលចូលចិត្តមើលពីចម្ងាយ តែព្រះយេស៊ូវយាងចូលមកជិត រកមើលផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតយើង។ ផលផ្លែរបស់យើងមិនមែនសម្រាប់ឲ្យគេកោតស្ញែងយើងទេ។…
Read articleមើលរំលងចំណេះដឹងមូលដ្ឋាន
ម៉ាថាយ ២២:២៣-៣៣ អ្នករាល់គ្នាភាន់ច្រឡំទេ ពីព្រោះមិនយល់គម្ពីរ ឬព្រះចេស្តានៃព្រះសោះ។ ម៉ាថាយ ២២:២៩ ក្រុមហ៊ុនមែកដូណាល់ បានកាន់កាប់ដំណែងជាស្តេចលក់អាហាររហ័ស អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារនំបឺហ្គ័រ១ភាគ៤របស់ខ្លួន។ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមហ៊ុនអាហាររហ័សមួយទៀត ដែលជាគូរប្រជែង មានគំនិតថ្មីមួយ ដើម្បីដណ្តើមដំណែងពីក្រុមហ៊ុននេះ។ ក្រុមហ៊ុនA&W បានផ្តល់ឲ្យអតិថិជននូវនំបឺហ្គ័រ១ភាគ៣ ដែលមានទំហំធំជាងនំបឺហ្គ័ររបស់ក្រុមហ៊ុមមែកដូណាល់ តែលក់ក្នុងតម្លៃដូចគ្នា។ ជាងនេះទៅទៀត នំបឺហ្គ័ររបស់ក្រុមហ៊ុនA&W បានឈ្នះការប្រកួតភ្លក់រស់ជាតិ ដោយបិទភ្នែកជាច្រើនលើកច្រើនសារ។ ប៉ុន្តែ ក្រុមហ៊ុននេះបានបរាជ័យ ដោយសារលក់នំបឺហ្គ័រនោះមិនដាច់។ ទីបំផុតគេក៏បានឈប់ធ្វើនំបឺហ្គ័រនោះលក់ទៀត។ ការស្រាវជ្រាវបានបង្ហាញថា អតិថិជនបានគិតលេខខុស ដោយគិតស្មានថា នំបឺហ្គ័រ១ភាគ៣ តូចជាងនំបឺហ្គ័រ១ភាគ៤។ គំនិតដ៏ឆ្លាតវ័យបានបរាជ័យ ដោយសារមនុស្សមានការយល់ច្រឡំ ក្នុងចំណេះដឹងមូលដ្ឋាន។ ព្រះយេស៊ូវបានដាស់តឿនយើង អំពីការយល់ច្រឡំដែលងាយនឹងកើតមាន។ អ្នកដឹកនាំសាសនាបានរៀបគម្រោងដាក់អន្ទាក់ ដើម្បីបង្ខូចព្រះនាមព្រះអង្គ ក្នុងអំឡុងសប្តាហ៍ដែលព្រះអង្គត្រូវសុគតនៅលើឈើឆ្កាង។ ពួកគេបានលើកយករឿងដ៏ចម្លែកមួយ អំពីស្រ្តីម្នាក់ ដែលក្លាយជាស្ត្រីមេម៉ាយ៧ដង ដោយសារប្តីរបស់គាត់ទាំងអស់បានស្លាប់ចោលគាត់(ម៉ាថាយ ២២:២៣-២៨)។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយបង្ហាញឲ្យគេដឹងថា រឿងនេះមិនពិបាកយល់ទេ។ ផ្ទុយទៅវិញ បញ្ហាស្ថិតនៅត្រង់ថា ពួកគេមិនយល់បទគម្ពីរ និងព្រះចេស្តារបស់ព្រះ(ខ.២៩)។ ព្រះអង្គមានបន្ទូលថា គោលបំណងជាចម្បងរបស់ព្រះគម្ពីរ…
Read articleស្រឡាញ់ព្រះដោយស្រឡាញ់អ្នកដទៃ
ម៉ាថាយ ២៥:៣១-៤០ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ។ ម៉ាថាយ ២៥:៤០ គ្រួសាររបស់លោកអាល់បា(Alba) បានជួបរឿងដ៏កម្រ។ បន្ទាប់ពីកូនភ្លោះមួយគូរបានចាប់កំណើតបាន១៣ខែ កូនភ្លោះមួយគូរទៀតក៏បានចាប់កំណើតក្នុងគ្រួសារគាត់។ តើពួកគេអាចមានការទទួលខុសត្រូវនៅក្នុងការចិញ្ចឹមកូន ក៏ដូចជានៅក្នុងការធ្វើការងារ ដោយរបៀបណា? ពេលនោះមិត្តភក្តិ និងសាច់ញាតិរបស់ពួកគេក៏បានជួយយកអសារពួកគេ។ តាយាយទាំងសង្ខាងក៏បានជួយមើលកូនភ្លោះរបស់ពួកគេ នៅពេលថ្ងៃ ដើម្បីឲ្យពួកគេអាចធ្វើការ និងរកប្រាក់បង់ថ្លៃពេទ្យ។ ក្រុមហ៊ុនមួយបានឧបត្ថម្ភកន្ទបសម្រាប់ទារកដល់ពួកគេ ពេញមួយឆ្នាំ។ មិត្តរួមការងាររបស់ពួកគេក៏បានលះបង់ថ្ងៃឈប់សម្រាកផ្ទាល់ខ្លួន សម្រាប់ពួកគេ។ ពួកគេក៏បានយល់ស្របថា បើគ្មានជំនួយពីសហគមន៍របស់ពួកគេទេ នោះពួកគេមុខជាជួបការលំបាកយ៉ាងខ្លាំង។ តាមពិត ក្នុងពេលសម្ភាសតាមទូរទស្សន៍ ក្នុងការផ្សាយផ្ទាល់ ពិធីករម្នាក់បានទុកក្បាលមេក្រូរបស់ខ្លួនចោល ដើម្បីរត់ទៅចាប់កូនរបស់ពួកគេម្នាក់ ដែលកំពុងដើរតេសតាស់ ព្រោះតែចង់ជួយមើលថែកូនរបស់ពួកគេ។ ក្នុងបទគម្ពីរម៉ាថាយ ២៥:៣១-៤៦ ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូច ដើម្បីចង្អុលបង្ហាញថា ពេលណាយើងបម្រើអ្នកដទៃ នោះយើងក៏បម្រើព្រះផងដែរ។ ការបម្រើនោះរួមមានការចែកអាហារ និងទឹកដល់អ្នកស្រេកឃ្លាន ការផ្តល់កន្លែងស្នាក់នៅដល់ជនអនាថា ការចែកសំលៀកបំពាក់ដល់អ្នកដែលគ្មានសំលៀកបំពាក់ និងមើលថែអ្នកមានជំងឺជាដើម(ខ.៣៥-៣៦)។ ព្រះអង្គក៏បានមានបន្ទូលសរុបថា “យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ខ.៤០)។ ការបង្រៀនថា ការបម្រើអ្នកដទៃគឺជាការបម្រើព្រះយេស៊ូវ…
Read articleព្រះទ្រង់បំពេញតម្រូវការ ពេលយើងបម្រើអ្នកដទៃ
នោះទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី? ម៉ាកុស ៨:១៧ បន្ទាប់ពីព្រះយេស៊ូវបានប្រទានអាហារដល់មនុស្ស ៥ពាន់នាក់ និងមនុស្ស៤ពាន់នាក់ ដោយប្រើតែនំប៉័ង និងត្រីតែពីរបីកន្ទុយ ពួកសាវ័កក៏បានឡើងទូក ដោយគ្មាននំប៉័ងគ្រប់គ្រាន់ សម្រាប់ខ្លួនឯង។ ពេលដែលពួកគេចាប់ផ្តើមជជែកគ្នា អំពីការលំបាកនេះ ព្រះយេស៊ូវក៏បានមានបន្ទូលថា “ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី?”(ម៉ាកុស ៨:១៧)។ តើមានអ្វីដែលពួកគេមិនយល់? ពួកគេមិនយល់ អំពីអត្ថន័យនៃនំប៉័ងដែលនៅសល់ ពោលគឺមិនយល់ថា ព្រះយេស៊ូវនឹងមើលថែពួកគេ នៅពេលដែលពួកគេមើលថែអ្នកដទៃ។ ព្រះយេស៊ូវមានបន្ទូលថា ៖ “ពីកាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា បាន១២ ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧។ នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត?” (ម៉ាកុស ៨:១៩-២១)។ តើពួកគេត្រូវយល់អំពីអ្វី? គឺត្រូវយល់អំពីនំប៉័ងដែលនៅសល់។ នំប៉័ងនៅសល់ គឺសម្រាប់អ្នកបម្រើព្រះ។ តាមពិត ពីដំបូង…
Read articleការកើតជាថ្មីក្នុងព្រះយេស៊ូវ
យ៉ូហាន ១២:២៣-២៦ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង។ យ៉ូហាន ១២:២៤ គេបានឮល្បីថា លោកលីអូណាដូ ដា វីនស៊ី(Leonardo da Vinci) គឺជាបុរសដែលនាំឲ្យមានការរស់ឡើងវិញនៃវិស័យសិល្បៈ និងវិទ្យាសាស្ត្រជាច្រើនមុខនៅអឺរ៉ុប។ កំរិតប្រាជ្ញាដ៏ខ្ពង់ខ្ពស់របស់គាត់ បាននាំឲ្យមានភាពជឿនលឿន នៅក្នុងមុខវិជ្ជាសិក្សា និងសិល្បៈជាច្រើន។ ប៉ុន្តែ លោកលីអូណាដូបានកត់ត្រា ក្នុងសៀវភៅកំណត់ហេតុរបស់គាត់អំពី “គ្រាវេទនារបស់យើង” និងបានពោលទំនួញថា មនុស្សក្នុងពេលបច្ចុប្បន្ន កំពុងតែស្លាប់ “ដោយមិនបានបន្សល់ទុកកេរដំណែល ដែលគេនឹងនៅតែនឹកចាំ”។ គាត់មានប្រសាសន៍ថា “ខ្ញុំគិតថា ខ្ញុំកំពុងរៀនអំពីរបៀបរស់នៅ។ ខ្ញុំក៏កំពុងរៀនអំពីរបៀបស្លាប់”។ គាត់ប្រហែលមិនបានដឹងទេថា គាត់ហៀបនឹងរកឃើញសេចក្តីពិត។ ការរៀនស្លាប់ គឺជាផ្លូវឆ្ពោះទៅរកជីវិត។ បន្ទាប់ពីព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិម ដោយក្បួនដង្ហែនៃជ័យជម្នះ(យ៉ូហាន ១២:១២-១៩) ព្រះអង្គមានបន្ទូលថា “បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង”(ខ.២៤)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុងមានបន្ទូលអំពីការសុគតរបស់ព្រះអង្គ ហើយក៏បានរាប់បញ្ចូលការស្លាប់របស់យើងផងដែរ : “អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ…
Read article