August 2013

You are here:
វិញ្ញាណដែលអាចទទួលការបង្រៀន

មុន​ពេលដែល​​ព្រះ​វិហារ​របស់​យើង​ជិត​ចាប់​ផ្តើម​កម្មវិធី​ថ្វាយ​បង្គំ ខ្ញុំ​បាន​ស្តាប់​ឮ​បុរស​វ័យ​ក្មេង​ម្នាក់ កំពុង​ជជែក​ជា​មួយ​ម្តាយ​របស់​គាត់ នៅ​ខាង​ក្រោយ​ខ្នង​ខ្ញុំ ។​ ពួក​គេ​កំពុង​អាន​សេចក្តី​ប្រកាស​នៅ​ក្នុង​ក្រដាស​កម្មវិធី​ថ្វា​យបង្គំ ដែល​​​លើក​ទឹក​ចិត្ត​ឲ្យ​អាន​​ព្រះគម្ពីរ​សុភាសិត ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​មួយ​ជំពូក ចាប់​ពី​ខែ​កក្កដា និង​សីហា ។​ គាត់​បាន​សួរ​ម្តាយ​គាត់​ថា “តើ​យើង​នឹង​អាន​ជំពូក​៣១ នៅ​ក្នុង​ខែ​សីហា យ៉ាង​ដូច​ម្តេច​នឹង​បាន បើ​ក្នុង​ខែ​នោះ​មាន​តែ​៣០​ថ្ងៃ​ទេ?” ម្តាយ​គាត់​ក៏​ឆ្លើយ​ថា គាត់​ស្មាន​ថា ខែ​សីហា​មាន​៣១​ថ្ងៃ ។​ គាត់​តប​វិញ​ថា “ទេ មាន​តែ​៣០​ថ្ងៃ​ទេ”។ នៅ​ពេល​កម្មវិធី​ថ្វាយ​បង្គំ ឈាន​ចូល​ដល់​ពេល​ដែល​យើង​ត្រូវ​ជម្រាប​សួរ​គ្នា​ទៅ​​វិញ​ទៅ​មក ខ្ញុំ​ក៏​បាន​បែរ​ក្រោយ​ទៅ​រក​គាត់ ហើយ​និយាយ​ថា សួរស្តី ។​​ បន្តាប់​មក ខ្ញុំ​ក៏​និយាយ​ទៅ​កាន់​គាត់​ថា “ខែ​សីហា​ពិត​ជា​មាន​៣១​ថ្ងៃ​មែន”។ គាត់​ប្រកែក​ថា “ទេ មិន​មែន​ទេ ។​ ខែ​ពីរ​​ដែល​នៅ​បន្ទាប់​​គ្នាមិនអាច មាន​រយៈពេល​៣១​ថ្ងៃ​ដូច​គ្នា​បាន​ទេ”។ ការ​​ច្រៀង​សរសើរ​តម្កើង​ព្រះក៏​បន្លឺ​ឡើង ដូចនេះ​ខ្ញុំ​ក៏​គ្រាន់​តែ​ញញឹម​ដាក់​គាត់ ។​ ការ​ជជែក​​គ្នា​​ដ៏​​ខ្លី​​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពីភាព​ចាំ​បាច់​នៃ​ការ​មាន​វិញ្ញាណ ​ដែល​អាច​ទទួល​ការ​បង្រៀន ដែល​​ស្វែង​រក​ប្រាជ្ញាដែល​ខ្លួន​មិន​មាន ។​ ក្នុង​ព្រះ​គម្ពីរ​សុភាសិត ជំពូក៣ អាកប្ប​កិរិយ៉ា​ដែល​ឪពុក​ចង់​ឲ្យ​កូន​ប្រុស​របស់​គាត់​មាន គឺ​កា​រ​បន្ទាប​ខ្លួន ដូច​ដែល​មាន​ចែង​ថា “ កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ”(ខ.៧)។ ​ក្នុង​ជំពូក…

Read article
ព្រះគ្រីស្ទដែលរស់នៅក្នុងយើង

ក្នុង​ការ​ប្រកួត​អត្ត​ពលកម្ម អាយរិនមែន​(Ironman) មាន​ការ​ហែល​ទឹក ចម្ងាយ៣,៨ គីឡូម៉ែត្រ ការ​ប្រណាំង​កង់​ចម្ងាយ ១៨០,២ គីឡូម៉ែត្រ និង​ការ​រត់​ប្រណាំង ចម្ង៉ាយ ៤៦,១ គីឡូ ម៉ែត្រ ។ គេ​មិន​ងាយ​ទទួល​បាន​ជោគ​ជ័យ ក្នុង​ការ​ប្រកួត​នេះ​ឡើយ ។ ​ប៉ុន្តែ លោកឌីក ហូយត៍(Dick Hoyt)​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​នេះ ហើយ​បាន​សម្រេច​ទៅ​ដ​ល់​ទី ជា​មួយ​កូន​ប្រុស​របស់​គាត់ គឺរិក(Rick) ដែល​ជា​ជន​ពិការ ។​ នៅ​ពេល​លោក​ឌីក ហែល​ទឹក គាត់​បាន​សណ្តោង​កូន​ប្រុស​របស់​គាត់ ដែល​នៅ​ក្នុង​កូន​ទូក ។ នៅ​ពេល​លោក​រីក​ប្រណាំង​កង់ គាត់​បាន​ដាក់​កូន​ប្រុស​របស់​គាត់ ឲ្យ​អង្គុ​យ​នៅ​ពី​ក្រោយ​គាត់ ។ នៅ​ពេល​លោក​ឌីក​រត់​ប្រណាំង គាត់​បាន​រុញ​កូន​ប្រុស​របស់​គាត់ ដែល​អង្គុ​យ​នៅ​លើ​កៅ​អីរុញ ។​ រិក​បាន​ពឹង​ផ្អែក​ទៅ​លើ​ឪពុក​របស់​ខ្លួន ដើម្បី​ទៅ​​ដល់​ទី បើ​ពុំ​នោះ​ទេ គាត់​មិន​អាច​ទទួល​ជោគជ័យ​បាន​ឡើយ ។​ យើង​អាច​ឃើញ​ភាព​ស្រប​គ្នា រវាង​រឿង​របស់​ពួក​គេ និង​ជីវិត​របស់​យើង​ជា​គ្រីស្ទ​ប​រិស័ទ ។​ រិក​បាន​ពឹង​ផ្អែក​ទៅ​លើ​ឪពុក​របស់​គាត់ ចំណែក​យើង​វិញ គឺ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​គ្រីស្ទ ដើម្បី​ទទួល​​ជោគ​ជ័យ​នៅ​ក្នុង​ការ​រត់​ប្រណាំង​​នៃ​​គ្រីស្ទ​​បរិស័ទ ។​ នៅ​ពេល​យើង​ព្យាយាម​រស់​នៅ តាម​បំណង​ព្រះ​ទ័យព្រះ…

Read article
អាស្រ័យទៅលើរបៀបនៃការគិត

តើអ្នក​ជា​ផ្នែក​​នៃ​បញ្ហា ឬ​ជា​ផ្នែក​នៃ​ដំណោះ​ស្រាយ? ទោះ​បី​ជា​សំ​ណួរ​នេះ​ត្រូវ​បាន​ចោទ​ឡើង ក្នុង​ពេល​ប្រជុំ​នៃ​មុខ​ជំនួញ ឬក្នុង​ក្រុម​ប្រឹក្សា​នៃ​ពួក​ជំនុំ ឬក៏​ក្នុង​ការ​ពិភាក្សា​ក្នុង​គ្រួសារ​ក៏​ដោយ ក៏​ជា​ញឹក​ញាប់ សំណួរ​នេះ កើត​មាន​ឡើង​ពី​ការ​ធុញ​ទ្រាន់ នៅ​ពេល​ព្យាយា​មស្វែង​យល់ អំពី​មូល​ហេតុ​ដែល​នរណា​ម្នាក់​​ប្រព្រឹត្ត​តាម​បែប​ណា​មួយ ។​ ការ​ឆ្លើយ​​សំណួរ​​នេះ គឺ​ច្រើន​តែ​អាស្រ័យ​ទៅ​លើ​របៀបនៃការគិតរបស់ខ្លួន​ទេ ។​ បើ​​យើង​ស្ថិត​​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ​ បន្ទាប់​ពី​បាន​ជាប់​ជា​ទាសករ​អស់​៤០០​ឆ្នាំ នោះ​យើង​ប្រហែល​ជា​យល់​ថា ស្តេច​ផារ៉ោន គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា ហើយ​នោះ​គឺ​ជា​ការ​ពិត​មែន ។​​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ជ្រាប​លើស​ពី​នេះ​ទៅ​ទៀត ។​​ យើង​ពិបាក​នឹង​យល់ នៅ​ពេល​ព្រះ​អម្ចាស់​ទ្រង់​បង្គាប​ឲ្យ​លោក​ម៉ូសេ​ ដឹក​នាំ​ពួក​អ៊ីស្រាអែល​ចូល​ទឹក​ដី​អេស៊ីព្ទ​​វិញ ហើយ​បោះ​ជំរុំ ដោយ​បែរ​ខ្នង​ដាក់​សមុទ្រ​ក្រហម​វិញ ដើម្បី​ឲ្យ​ស្តេច​ផារ៉ោន​លើក​ទ័ព​មក​វាយ​ប្រហារ​ពួក​គេ(និក្ខមនំ ១៤:១-៣)។​ ពេល​នោះ​ពួក​អ៊ីស្រាអែល​ស្មាន​ថា​ ពួកគេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ទេ ប៉ុន្តែ ព្រះ​ទ្រង់​មានប​ន្ទូល​ថា ទ្រង់​នឹង​បាន​ទទួល​សិរីល្អ និង​ព្រះ​កិ​ត្តិ​នាម តា​ម​រយៈស្តេច​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់ “ពួក​​សាសន៍​​អេស៊ីព្ទ​​នឹង​​ដឹ​ង​ថា អញ​ជា​ព្រះយេហូវ៉ា​ពិត”(ខ.៤,១៧-១៨)។ នៅ​ពេល​យើង​មិន​អាច​យល់ អំពី​មូល​ហេតុ​ដែល​ព្រះ​​អនុញ្ញាត ឲ្យ​យើង​ជួប​ស្ថានភាព ដែល​យើង​មិន​អាច​ដោះស្រាយ​បាន នោះ​យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា​ ទ្រង់​ឲ្យ​ការ​នោះ​​កើត​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​យើង និង​ដើម្បី​សិរីល្អ​ទ្រង់​​ ។​ បើ​សិន​ជាយើ​ងអាច​អធិស្ឋា​ន​ថា “ឱ​ព្រះ​វរបិតា​អើយ សូម​ជួយ​ឲ្យ​ទូល​បង្គំ…

Read article
ការមិនបានលត់ដំ

យើង​មាន​ទី​លំនៅ ក្នុង​តំបន់​ព្រៃ ដូចនេះ យើង​មិន​សូវ​ទទួល​បាន​ពន្លឺ​ថ្ងៃ​ច្រើន នៅ​ក្នុង​រដូវ​ក្តៅ​ទេ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ចូល​ចិត្ត​ផ្លែ​ប៉េង​ប៉ោះ​ស្រស់​ ដូចនេះ ខ្ញុំ​ក៏​បា​ន​​សម្រេច​ចិត្ត​ដាំ​ដើម​ប៉េង​ប៉ោះ ក្នុង​ផើង នៅ​កន្លែង​មួយ​ចំនួន ដែល​មាន​ពន្លឺ​ថ្ងៃ​ច្រើន ។ ដើម​ប៉េង​បោះ​ទាំង​នោះ​ក៏​បាន​ចាប់​ផើ្តម​លូត​លាស់​យ៉ាង​ឆាប់​រហ័ស ។​ ខ្ញុំ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​ពេល​ដែល​ខ្ញុំបាន​​ដឹង​ថា ពួក​វា​ដុះ​លឿ​ន គឺ​ដោយ​សារ​ពួក​វា​ខំ​ប្រឹង​លូត​ទៅ​រក​ពន្លឺ​ថ្ងៃ ដែល​មាន​កំណត់ ។​ ក្រោយ​មក ​ខ្ញុំ​បាន​ដឹង​ថា ដើម​ទាំង​នោះ​កំពុង​មាន​​បញ្ហា ព្រោះ​តួរ​ដើម​ប៉េង​ប៉ោះ​ទាំង​នោះ មាន​ទម្ងន់​ធ្ងន់​ពេក បាន​ជា​មិន​អាច​ទប់​ខ្លួន​មិន​​បាន​ទៀត​ឡើយ ។​ ខ្ញុំ​ក៏​រក​បាន​បង្គោល​សម្រាប់​ចង​ផ្អោប ។​ ខ្ញុំ​ក៏​លើក​តួរ​ដើម​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ក៏​ចង​ផ្អោប​នឹង​បង្គោល​ដើម្បី​ឲ្យ​វា​​ឈរ​ត្រង់ ។​ ទោះ​បី​ជា​ខ្ញុំ​ព្យាយាម​ធ្វើ​ថ្មម​ៗ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​បាន​ធ្វើ​ឲ្យ​បាក់​ដើម​ប៉េង​បោះមួយ​ដើម ដែល​ត្រកួញ​ចូល​គ្នា នៅ​ពេល​ខ្ញុំ​ព្យាយាម​ពត់​វា​ឲ្យ​ឈរ​ត្រង់ ។​ ការនេះ​បាន​ក្រើន​រំឭក​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា គេ​ត្រូវ​ចាប់​ផ្តើម​​ធ្វើ​ការ​​លត់​​ដំ​​ មុន​​ពេល​ដែល​លក្ខណៈ សម្បត្តិ​មាន​​ភាព​​បត់​បែន ឬ​វៀច​វេ ។​ លោក​អេលី ដែល​ជា​​សម្តេច​សង្ឃ មាន​កូន​ប្រុស​ពីរ​នាក់ ដែល​គាត់​មិន​បាន​លត់​ដំ​ពី​មុ​ន​មក ។ ​នៅ​ពេល​ភាព​ទុច្ចរិត​របស់​ពួក​គេ​មាន​ភាព​អាក្រក់​យ៉ាង​ខ្លាំង គាត់​មិន​អាច​ធ្វើ​ព្រងើយ​ទៀត​ឡើយ បាន​ជា​គាត់​ស្តី​បន្ទោស​ឲ្យ​ពួក​គេ​ដោយ​សុភាព(១សាំយ៉ូអែល ២:២៤-២៥)។ ទោះ​ជា​យ៉ាងណា​​ក៏​ដោយ…

Read article
ការសុំរៀបការ ដោយការបន្ទាបខ្លួន

កាល​ខ្ញុំ​នៅ​រៀ​ន​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​បាន​ស្តាប់​រឿង​និទាន​ជា​ច្រើន​អំពី​ការ​ភ្ជាប់​ពាក្យ។​​ មិត្ត​ភ័ក្រ​របស់​ខ្ញុំ ដែល​និយម​ចូល​ចិត្ត​ស្តាប់​រឿង​ទាំង​នោះ បាន​ប្រាប់​ខ្ញុំ​អំពី​ការ​ភ្ជាប់​ពាក្យ​នៅ​ភោជ្ជនីយ​ដ្ឋាន​ថ្លៃ​ៗ និង​នៅ​ពេល​ថ្ងៃ​លិច នៅ​លើ​កំពូល​ភ្នំ ហើយ​និង​នៅ​ក្នុង​រទេះ​សេះ ដែល​កំពុង​បរ​តាម​ផ្លូវ​ជា​ដើ​ម ។​ ហើយ​​ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​រឿ​ង​មួយ ដែល​ដំណាល​អំពី​បុរស​វ័យ​ក្មេង​ម្នាក់ ដែលបានសុំមិត្តស្រីខ្លួនរៀបការ ដោយ​​គ្រាន់​តែ​បាន​លៀង​ជើង​ឲ្យ​នាង​​​​ប៉ុណ្ណោះ ។​ ការ​សុំ​រៀប​ការ​ដោយ​ការ​បន្ទាប​ខ្លួន​របស់​គាត់ បាន​បង្ហាញ​ថា គាត់​បាន​យល់​ថា ការ​បន្ទាប​ខ្លួន​គឺ​ជា​ការ​ដ៏​ចាំ​ បា​ច់ នៅ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​​​អស់​មួយ​ជីវិត ។​ សាវ័ក​ប៉ុល​ក៏​បាន​យល់​ដឹង​ផង​ដែរ អំពី​សារះសំខាន់​នៃ​ការ​បន្ទាប​ខ្លួន និង​អំពី​របៀប​ដែល​ការ​បន្ទាប​ខ្លួន​ នាំ​​ឲ្យ​យើង​មាន​ការ​រួប​រួម​គ្នា ។ ការ​បន្ទាប​ខ្លួន​គឺ​ពិត​ជា​សំខាន់​យ៉ាង​ពិសេស ចំពោះ​ទំនាក់​ទំន​ង​ប្តី​ប្រពន្ធ ។​ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “កុំ​​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ”(ភីលីព ២:៣)។ ផ្ទុយទៅវិញ យើង​គួរ​តែ​ឲ្យ​តម្លៃ​ប្តី​ឬ​ប្រពន្ធ​របស់​ខ្លួន ឲ្យ​បាន​លើស​​ខ្លួន​​ឯង​ទៅទៀត ហើយ​ត្រូវ​ស្វែង​រក​ប្រយោជន៍​ឲ្យ​ពួក​គេ ។​ យើង​អាច​ធ្វើ​ការ​បន្ទាប​ខ្លួន ដោយ​បម្រើ​ប្តី​ឬ​ប្រពន្ធ​របស់​យើង ហើយ​គ្មាន​ការ​បម្រើ​អ្វី ដែល​តូច​ស្តើង​ពេក ឬ​ធំ​ពេក​ឡើយ ។​ ជាក់​ស្តែង ព្រះ​យេស៊ូ​វទ្រង់បាន “​បន្ទាប​ព្រះអង្គ​ទ្រង់ … រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង”(ខ.៨)។ ការ​ដែល​ទ្រង់​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង ។​…

Read article
សេចក្តីល្អនៃព្រះអម្ចាស់

កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​អាន​អត្ថបទ​មួយ ដែល​និពន្ធ​ដោយ​លោក ចេម បារី(Sir James Barrie) ដែល​ជា​ពួក​អភិជន​នៃ​ប្រទេស​អង់​គ្លេស ។​ ក្នុង​អត្ថបទ​នោះ គាត់​បាន​និយាយ​ឆ្លុះ​បញ្ចាំង​អំពី​ម្តាយរ​បស់​គាត់ ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ និង​ព្រះ​បន្ទូល​ទ្រង់ ហើយ​បាន​អាន​ព្រះ​គម្ពីរ​របស់​ខ្លួន រហូត​ដល់​រហែក​ជា​បំណែក​ៗ ។ ​លោក​ចេម បាន​សរសេ​រថា “ឥឡូវ​នេះ ព្រះ​គម្ពីរ​នោះ​បាន​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ​ហើយ ហើយ​សម្រាប់​ខ្ញុំ អំបោះ​ខ្មៅ​ដែល​គាត់​បាន​ដេរ​ភ្ជាប់​បំណែក​ទាំង​នោះ ជា​ផ្នែក​មួយ​នៃ​មាតិការ​របស់​ព្រះ​គម្ពីរ​នោះ”។​ ម្តាយ​របស់​ខ្ញុំ​ក៏​ស្រឡាញ់​ព្រះ​បន្ទូល​ព្រះ​ផង​ដែរ ។​ គាត់​បាន​អាន ហើយ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ទ្រង់ អស់​រយៈពេល​យ៉ាង​ហោច​ណាស់ ៦០​ឆ្នាំ ។​ ខ្ញុំ​បាន​​រក្សា​ទុក​ព្រះ​គម្ពីរ​របស់​​គាត់ ក្នុង​ទូរ​សៀវភៅរ​បស់​ខ្ញុំ នៅ​ក្នុង​កន្លែង​ដ៏​សំខាន់ ។​ ព្រះគម្ពីរ​មួយ​នោះ ក៏​មាន​ការ​ដាច់​ដោច និង​រហែក​ផង​ដែរ​ ហើយ​ទំព័​រ​នីមួយ​ៗ មាន​ប្រឡាក់​ទៅ​ដោយ​កា​រកត់​ចំណាំ នូវ​សេចក្តី​ពន្យល់ និង​ការ​ត្រិះ​រិះ​ផ្ទាល់​ខ្លួន​របស់​គាត់ ។​​ កាល​នៅ​ពី​ក្មេង ជា​ញឹក​ញាប់ ខ្ញុំ​បាន​ដើរ​ចូល​បន្ទប់​របស់​គាត់ នៅ​ពេល​ព្រឹក ហើយ​បាន​ឃើញ​គាត់​អង្គុយ​ដាក់​ព្រះ​គម្ពីរ នៅ​លើ​ភ្លៅ​របស់​គាត់ ហើយ​អាន​ពាក្យ​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ ។​ គា​ត់​បាន​បន្តរ​ធ្វើ​ដូច​នេះ រហូត​ដល់​ពេល​ដែល​​គាត់​មិន​អាច​មើល​​ឃើញ​អក្សរ​ នៅ​ក្នុង​ទំព័រ​តទៅ​ទៀត ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article
ចូរចូលមកចុះ !

កម្ម​វិធី​​ទូរទស្សន៍ នៅ​​ប៉ុស្តិ៍​ប្រវត្តិ​សាស្រ្ត​(History Channel) បាន​ធ្វើ​ការ​ចាក់​ផ្សាយ​ជា​ពិសេស​ អំពី​អាកាស​យាន្ត​ដ្ឋាន​ ដែល​អស្ចារ្យ​បំផុត​​​ក្នុង​ពិភព​លោក ។ អាកាសយាន្ត​ដ្ឋាន ដែល​ខ្ញុំ​ចាប់​អារម្មណ៍ បាន​ឈ​ប់​ដំណើរ​ការ​ទៀត​ហើយ គឺអាកាស​យាន្ត​ដ្ឋាន​មួយ​នោះ​ឯង ដែលខ្ញុំ​​ធ្លាប់​​ជិះ​យន្ត​ហោះ​ចុះ​ចត ។​ ខ្ញុំ​យល់​ស្រប​ចំពោះ​មតិ​ដែល​ថា អាកាស​យាន្ត​ដ្ឋាន​កៃ តាក់(Kai Tak) នៅ​ទីក្រុង​ហុង​កុង បាន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ព្រឺ​ព្រួច ហើយ​ពិត​ជា​ធ្វើ​ឲ្យ​អាកាស​យាន្ត​និក​មាន​ការ​លំបាក ពេល​ចុះ​ចត​ ។ បើ​សិន​ជា​យន្តហោះ​ដែល​អ្នក​ជិះ ត្រូវ​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​មួយ ដើម្បី​ចុះ​ចត​នៅ​ទីនោះ វា​ត្រូវ​ហោះ​រំលង​អាគារ​ខ្ពស់​ៗ ហើយ​អ្នក​​ត្រូវ​សង្ឃឹម​ថា វា​​នឹ​ង​ចុះ​ចត​ដោយ​ជោគ​ជ័យ គឺ​មិន​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ឡើយ ។​ តែ​បើ​វា​ត្រូវ​ចុះ​ចត​តាម​ទិស​ដៅ​មួយ​ទៀត​វិញ នោះវានឹង​ហាក់​ដូច​ជា​កំពុង​ហោះ​សំដៅ​ទៅ​បុក​ភ្នំ​អញ្ចឹង ។​ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​បាន​ឮ​អាកាស​យន្ត​និក​មួយ​រូប ដែល​ធ្លាប់​ដឹក​អ្នក​ដំណើរ​ជា​ច្រើន​ចូល​អាកាស​យាន្ត​ដ្នាក​កៃ តាក់ មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹក​ពេល​ដែល​ខ្ញុំ​បើក​យន្ត​ហោះ​ចុះ ​ក្នុង​អាកាស​យាន្ត​​ដ្ឋាន​នោះ”។​ ប៉ុន្តែ​ ​ខ្ញុំ​​គិត​ថា ខ្ញុំ​យល់​ពី​ន័យ​របស់​គាត់ ។​ ក្នុង​នាម​ជា​អាកាស​យាន្ត​នឹក​ម្នាក់ គាត់​ដឹង​អំពី​ការ​លំបាក​​ដែល​គាត់​ត្រូវ​ប្រឈម​មុខ ​។ គាត់​មាន​ទំនុក​ចិ​ត្ត​​​ក្នុង​ការ​បើក​ប​រ ដោយ​សារ​គាត់​ជឿ​ជាក់​លើ​សមត្ថ​ភាព​​របស់​ខ្លួន និង​ពឹង​ផ្អែក​ទៅ​លើអ្ន​ក​ដែល នាំ​ផ្លូវ​គាត់​ចូល​ទៅ​ក្នុង​អាកាស​យាន្ត​ដ្នាន​នោះ ។​ មាន​​ពេ​ល​​ជា​​ច្រើន​ដង​ពេក​ហើយ ដែល​យើង​គេច​ចេញ​ពី​ការ​ប្រឈម​មុខ​នឹង​ការ​លំបាក ។​…

Read article
សត្វស្លាប ផ្កាឈូក និងខ្ញុំ

ក្នុង​​រឿង​​ភាគ​​មួយ ដែល​​គេ​​បាន​​ចាក់​​ផ្សាយ​​ក្នុង​​កម្ម​វិធី​​ទូរ-ទស្សន៍ កាល​​ពី​​​​​ច្រើន​​​ឆ្នាំ​​​​កន្ល​​ង​​​មក មាន​​ប៉ូលីស​​​ជើង​​ចាស់​​ម្នាក់ តែង​​តែ​និយាយ​ទៅ​​កាន់​ពួក​មន្ត្រី​ប៉ូលីស​វ័យ​ក្មេង នៅ​ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ដង​វិថី ដើម្បី​ទៅ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ថា “ពេល​ទៅ​ដ​ល់​កន្លែង​​នោះ ចូរ​ប្រយ័ត្ន!” នោះ​ជា​ការ​ឲ្យ​​យោបល់ដ៏​ល្អ ហើយ​ក៏​ជា​ពាក្យ​នៃ​សេចក្តី​អាណិត​ផង​ដែរ ព្រោះ​គាត់​បាន​ដឹង ថា​តើ​អាច​មាន​ការ​អ្វី​ខ្លះ​​កើត​ឡើង ចំពោះ​ពួក​គេ ក្នុង​ពេល​កំពុង​បំពេញ​តួនាទី​នោះ ។​ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ដាស់​តឿន​ស្រដៀង​គ្នា ដល់​អ្នក​ដើរ​តាម​ទ្រង់​ផង​ដែរ ប៉ុន្តែ ទ្រង់​បាន​ប្រើ​ពាក្យ​ដែល​ខ្លាំង​ជាង ។​ ព្រះ​គម្ពីរ​លូកា ជំពួក ១១ បាន​បញ្ចប់ ដោយ​ពាក្យ​ដាស់​តឿន​ថា “​ពួក​អាចារ្យ និង​ពួក​ផារេស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់ពេក ឲ្យ​មាន​ព្រះបន្ទូល​ពី​សេចក្តី​ជា​ច្រើន​ទៅ​ទៀត”​(ខ.៥៣)។ នៅ​ក្នុង​បទ​​គម្ពីរ​ជា​ប​ន្ទាប់​ទៀត លោក​លូកា​បាន​ចែង​ថា ព្រះ​យេស៊ូវ​បាន​ដាស់​តឿនពួកសិស្សរបស់​ទ្រង់​ដោយ​ព្រះទ័យ​អាណិត​ដើ​ម្បី​ឲ្យពួកគេ​មាន​ការ​“ប្រុង​ប្រយ័ត្ន” (១២:១) ប៉ុន្តែ មិន​​មែន​​ឲ្យ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ ឬ​​ភ័យ​ខ្លាច​ឡើយ(ខ.៤-៧,២២)។ ក្នុង​បទ​គម្ពីរ​នោះ ព្រះ​យេស៊ូវ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មើល​ថែ ការពារ និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ ​នៅ​ពេល​ពួក​គេ​ចូល​ទៅ​ក្នុង​លោកិយ ។​ ទ្រង់​បាន​ផ្តល់​ការ​ធានា​ដល់​ពួក​គេ​ថា ដោយ​សា​រទ្រង់​មាន​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ការ​ដ៏​សាមញ្ញ​ៗ ដូច​ជា សត្វ​ស្លាប និង​ផ្កា​ឈូក​ជា​ដើម នោះ​ពួក​គេ​ក៏​អាច​ជឿ​ជាក់​ថា ទ្រង់​​នឹង​មើល​ថែរ “ហ្វូង​ចៀម​ដ៏​តូច​របស់​ទ្រង់” ដែល​មាន​ទៅ​ដោយ​អ្នក​ជឿ​​នោះ​ផង​ដែរ​(ខ.២៣-៣២)។ យើង​មិន​អាច​ដឹង​អំ​ពី​ពេល​អនាគត​​​បាន​ទេ ។​…

Read article
ការជួបជុំគ្នាឡើងវិញដ៏មានអំណរ

ជាច្រើន​ឆ្នាំ​កន្លង​ទៅ នៅ​ពេល​កូន​ៗ​របស់​យើង នៅ​ជា​ក្មេង​តូច​ៗ​នៅ​ឡើ​យ ។​ ខ្ញុំ​បាន​ជិះ​យន្ត​ហោះ​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​បេសកកម្ម ដែល​មាន​រយៈពេល​ដប់​ថ្ងៃ​ ។​ នៅ​សម័យ​នោះ គេ​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ទៅ​ទទួល​ស្វាគមន៍​អ្នក​ដំណើរ នៅ​ច្រក​ចេញ​នៃ​អ្នក​ធ្វើ​ដំណើរ ។​ បន្ទាប់​ពី​​យន្តហោះ​ដែល​ខ្ញុំ​ជិះ​បាន​ចុះ​ចត​ហើយ ខ្ញុំ​ក៏​បាន​ដើរ​ចេញ​មក​តាម​ច្រក​ទ្វារ​នោះ ហើយ​បាន​ទទួល​ការ​ស្វាគមន៍​ពី​កូន​តូច​ៗ​របស់​យើង ដែល​មាន​ការ​អរសប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឃើញ​ខ្ញុំ​ចេញ​មក បាន​ជា​ពួក​គេ​ស្រែ​យំ ។​ ខ្ញុំ​ក៏​សម្លឹង​មើល​ប្រពន្ធ​របស់​ខ្ញុំ ឃើញ​នាង​កំពុង​ស្រក់​ទឹក​ភ្នែក ។​ ខ្ញុំ​​រ​ក​ពាក្យ​និយាយ​​មិន​រួច ។​ អ្នក​ដទៃ​ទៀត ដែល​យើង​មិន​ស្គាល់ ដែល​នៅ​មាត់​ទ្វារ ក៏​ខំ​ទប់​ទឹក​ភ្នែក​ផង​ដែរ នៅ​ពេល​កូន​ៗ​របស់​យើង​បាន​ឱប​ជើង​ខ្ញុំ ហើយ​ស្វាគមន៍ ដោយ​ការ​យំ​​ដូច​នេះ ។​ នោះ​ពិត​ជា​ឱកាស​ដ៏​អស្ចារ្យ​មែន ។​ ការ​ចង​ចាំ​អំ​ពី​ភាព​តាន​តឹង​នៃ​ការ​ស្វាគមន៍​លើក​នោះ បាន​​ក្លាយ​​​ជា​​ការ​ស្តី​ប​ន្ទោស​ដ៏​ស្រទន់ ដល់​ការ​ដាក់​អទិភាព ក្នុង​ចិត្ត​របស់​ខ្ញុំ ។​ លោក​សាវ័ក​យ៉ូហាន​​មាន​ការ​អន្ទះ​សារ ចង់​ឃើញ​ព្រះ​យេស៊ូវ​យាង​មក​វិញ ហើយ​គាត់​បាន​សរសេ​រថា “ព្រះអង្គដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា អើ អញ​មក​ជា​ឆាប់ ។ អាម៉ែន ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។”(វិវរណៈ ២២:២០) ក្នុង​បទ​គម្ពីរ​ដទៃ​ទៀត សាវ័ក​ប៉ុល​​​បាន​​និយាយ​អំពី​មកុដ ដែល​ត្រូវ​បាន​ត្រៀម​ទុក​សម្រាប់​អ្នក ដែល​“ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ”(២ធីម៉ូថេ…

Read article
ពិចារណាអំពីផ្លូវដើរ

លោក​ខាល រ៉ាបេឌ័រ(Karl Rabeder) ជាជនជាតិ​អូទ្រីស ដែល​មាន​អាយុ៤៧ឆ្នាំ ដែល​បាន​បរិច្ចាក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​រ​បស់​ខ្លួន ដែល​មាន​តម្លៃ​រាប់​លាន​ផោន បន្ទាប់​ពី​គាត់​បាន​សន្និដ្ឋាន​ថា ទ្រព្យ​ធន និង​ការ​ចាយ​វាយ​ខ្ជះ​ខ្ជាយរ​បស់​គាត់​ កំពុ​ង​រារាំង​មិន​ឲ្យ​គាត់​មាន​ជីវិត និង​សុភមង្គល​ពិត ។​ គាត់​បាន​ប្រាប់​ក្រុម​ហ៊ុន​កាសែត​មួយ​ថា​ “ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ធ្វើ​ការ​ដូច​ទាស​ករ ដើម្បី​ទទួល​បាន​នូវ​របស់​អ្វី ដែល​ខ្ញុំ​មិន​បាន​ប្រាថ្នា​ចង់​បាន ឬ​មិន​ត្រូវ​ការ ។​ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើម​បំផុត ​ក្នុង​មួយ​ជីវិត​នេះ នៅ​ពេល​បាន​ដឹង ថា​តើ​របៀប​រស់​នៅ​កម្រឹត​ផ្កាយ​ប្រាំ មាន​ភាព​គួ​រ​ឲ្យ​ស្អ​ប់​ខ្ពើម គ្មាន​លក្ខណៈជា​មនុស្ស​ និង​គ្មាន​មនោស​ញ្ចេតនា​ខ្លាំង​ប៉ុណ្ណា”។ សព្វ​ថ្ងៃ​នេះ គាត់​បាន​បរិច្ចាក​លុយ​​ដល់​បណ្តា​កម្ម​វិធី​មនុស្ស​ធម៌ ដែល​គាត់​បាន​បង្កើត ដើម្បី​ជួយ​ប្រជាជន​នៅ​តំបន់​អាមេរិក​ឡាទិន ។​ ព្រះ​គម្ពីរ​សុភាសិត​ជំពូក ៤ បាន​លើក​ទឹក​ចិត្ត​​​យើង ឲ្យ​ពិចារណាយ៉ាង​ប្រុងប្រយ័ត្ន អំពី​ផ្លូវ​នៃ​ជីវិត​របស់​ខ្លួន ។​ គឺ​មាន​ផ្លូវ​នៃ​មនុស្ស​ដែល​មានសេរីភាព ផ្លូវ​នៃ​ពួក​បរិសុទ្ធ និង​គ្មាន​សេចក្តី​ងងឹត និង​ផ្លូវ​របស់​ពួក​មនុស្ស​អាក្រក់ ដែល​​មាន​ទៅ​ដោយ​ការ​ភ័ន្ត​ច្រឡំ​(ខ.១៩)។ “ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក​អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្តាំ​របស់​អញ ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ”(ខ.៤)។ ​“ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(ខ.២៣)។ “ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម​ត្រូវ​ចុះ”(ខ.២៦)។ បទ​គម្ពីរ​នីមួយ​ៗ​​ខាង​លើ សុទ្ធ​តែ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ធ្វើកា​រវាយ​តម្លៃ…

Read article