2013

You are here:
ការអធិស្ឋានដែលគ្មានការពិចារណា

ជួន​កាល ខ្ញុំ​មាន​ការ​ខ្មាសអៀន​ចំពោះ​ សេចក្តី​អធិស្ឋាន​របស់​ខ្លួន​ឯង ។​ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ប្រើ​​ឃ្លា​​ដ​ដែ​ល​​ៗ ដែ​ល​​ដូច​​ជា​​ការ​​សន្ទា​​ឲ្យ​​​តែ​​រួច​ពី​មាត់ ជា​ជាង​ការ​ប្រកប​ទាក់​ទង ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ស្និទ្ធ​សា្នល ។​ ខ្ញុំ​យល់​ថា មាន​ឃ្លា​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ទ្រាន់ ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ គឺ​ឃ្លា​ថា “ព្រះ​អម្ចាស់​អើយ សូម​គង់​នៅ​​ជាប់​ជា​មួយ​ទូល​បង្គំ”។​ ក្នុង​ព្រះ​គម្ពីរ ព្រះ​អម្ចាស់​បាន​សន្យា​ហើយ​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ ។​ ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​សេចក្តី​សន្យា​នេះ ដល់​លោក​យ៉ូស្វេ គឺ​មុន​ពេល​គាត់​ហៀប​នឹង​ដឹក​នាំ​ពួក​អ៊ីស្រា​អែល ចូល​ទឹក​ដី​សន្យា(យ៉ូស្វេ ១:៥)។ ក្រោយ​មក​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើ​បាន​បញ្ជាក់ថា ព្រះ​ទ្រង់​បាន​ប្រទាន​​សេចក្តី​សន្យា​នេះ ដល់​អ្នក​ជឿ​គ្រប់​រូប​ផង​ដែរ គឺ​ដូច​ដែល​មាន​ចែង​ថា “អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ”(១៣:៥)។ បរិបទ​នៃ​បទ​គម្ពីរ​ទាំង​ពីរ​នេះ គឺ​ចង់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​វត្ត​មាន​របស់​ព្រះ ចម្រើន​កម្លាំង​ឲ្យ​យើង​អាច​អនុវត្ត​តាម​បំណង​ព្រះ​ទ័យ​ទ្រង់ គឺ​មិន​មែនធ្វើ​​តាម​បំណង​ចិត្ត​របស់​យើង ដូចដែលមាន​​ជា​ទូទៅ ​នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំនោះឡើយ​ ។​ យក​ល្អ ខ្ញុំ​ប្រហែល​ជា​ត្រូ​វ​អធិស្ឋាន​យ៉ាង​ដូច​នេះ​វិញ​ថា “ព្រះ​អម្ចាស់​អើយ សូម​អរ​ព្រះ​គុណ​ទ្រង់ ចំពោះ​ព្រះ​វិញ្ញាណ​​ទ្រង់​ដែល​​​​គង់​​សណ្ឋិត​​ និង​​សព្វ​​ព្រះ​​ទ័យ​នឹង​ដឹក​នាំ​ទូ​ល​បង្គំ តាម​ផ្លូវ​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ទៅ ។​ សូម​កុំ​ឲ្យ​ទូល​បង្គំ​នាំ​ទ្រង់​ទៅ​កន្លែង​ដែល​ទូល​បង្គំ​ចង់​ទៅ​ឡើយ ។​ សូម​កុំ​តាម​បំណង​ចិត្ត​របស់​ទូល​បង្គំ​ ឡើយ តែ​សូម​ឲ្យ​ទូល​បង្គំ​បន្ទាប​ខ្លួន​ចុះ​ចូល​នឹង​បំណង​ព្រះ​ទ័យ​ទ្រង់​វិញ”។ ការណា​​យើង​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង…

Read article
មិត្តជិតស្និទ្ធដាស់ឲ្យភ្ញាក់ឡើង

ពីរបី​ឆ្នាំ​មុន ខ្ញុំ​បាន​ទៅ​ធ្វើ​តេស្ត៍​រក​មើល​ជម្ងឺ​មហា​រីក ហើយ​ខ្ញុំ​មាន​ការបារម្ភ​អំពី​លទ្ធ​ផល​ដែលនឹង​​ចេញ​មក ។​ ខ្ញុំ​ថប់​បារម្ភ​កាន់​តែខ្លាំង នៅ​ពេល​ខ្ញុំ​គិត​ថា ជាការពិតណាស់ ពួក​គ្រូ​ពេទ្យ​​បាន​ទទួល​ការបណ្តុះ​បណ្តាល​យ៉ាង​ល្អ ហើយ​ពិត​ជា​មាន​សមត្ថ​ភាព​ខ្ពស់ ប៉ុន្តែ ពួក​គេ​ជា​អ្នក​ដទៃ​ ដែល​គ្មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ខ្ញុំ​ឡើ​យ ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ញាក់​ដឹង​​ខ្លួន ពី​ការ​​ចាក់​​ថ្នាំ​​សន្លប់ ខ្ញុំ​ក៏​បាន​ឮ​សម្លេង​ភរិយា​ខ្ញុំ​និយាយថា ​“ពិត​ជា​អស្ចារ្យ​ណាស់ បង​សម្លាញ់ ។​ គេ​ពិនិត្យ​ឃើញ​ថា បង​មិន​មាន​ឈឺ​អី​ទេ”។​ ខ្ញុំ​ក៏​សម្លឹង​មើល​ទឹក​មុខ​ញញឹម​របស់​នាង ហើយ​ក៏​បាន​ធូរ​ស្បើយ​​ក្នុង​ចិត្ត ។​ ត្រង់​ចំណុច​នេះ ខ្ញុំ​ត្រូវ​ការ​ការ​ធានា​ពី​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ។​ មាន​ការ​ធានា​ស្រដៀង​គ្នា​មួយ ដែ​ល​បាន​ត្រៀម​ទុក​ជា​ស្រេច សម្រាប់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ ។​ អ្នក​ជឿ​ព្រះអាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា នៅ​ពេលដែល​​ពួក​គេ​ភ្ញាក់​ដឹ​ង​ខ្លួន​ឡើង នៅ​នគរ​ស្ថាន​សួគ៌ ព្រះ​យេស៊ូវ​ដែល​ជា​អ្នក​ដែល​ស្រឡាញ់​ពួក​គេ​យ៉ាង​ខ្លាំង​ក្រៃ​លែង ទ្រង់​កំពុង​រង់​ចាំ​ពួក​គេ​ នៅ​ទីនោះ​ជា​ស្រេច ។​​ ក្នុង​សៀវភៅ​សេចក្តី​អធិស្ឋាន​រួម មាន​ការ​សម្តែង​អំពី​សេចក្តី​សង្ឃឹមរប​ស់​គ្រីស្ទ​បរិស័ទ​ម្នាក់​ ដោយ​ពាក្យ​ថា “បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ព្រះ​ដ៏​ប្រោស​លោះ​នៃ​ខ្ញុំ នឹង​ឲ្យ​ខ្ញុំ​ក្រោក​ឡើង ​ហើយ​ក្នុង​រូប​កាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់​ដោយ​ផ្ទាល់​ភ្នែក​ ដ្បិត​ទ្រង់​ជា​មិត្រ​សម្លាញ់​របស់​ខ្ញុំ គឺ​មិន​មែន​ជា​អ្នក​ដទៃ​ទេ”។ តើ​អ្នក​​​កំពុង​ពិបាក​ចិត្ត ដោយ​សារ​ជីវិត​អ្នក​នឹង​ត្រូវ​អស់​ឬ? ព្រះ​យេស៊ូវ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​នៅ​រង់​ចាំទទួល​អ្នក​…

Read article
ការធ្វើអំពើល្អ

គេនិយាយ​​ថា “ការ​ល្អ​ដែ​ល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​គេ​ភ្លេច​នៅ​ថ្ងៃស្អែក ។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ចូរ​កុំឈប់​ធ្វើ​​ការ​​ល្អ​ឡើយ”។​ ខ្ញុំ​ចូល​ចិត្ត​ពាក្យ​មួយ​ឃ្លា​នេះ ព្រោះ​វា​ជា​ការ​ក្រើន​រំឭក​ដ៏​ប្រសើរ។​ ក្នុង​ព្រះ​គម្ពីរ​កិច្ចការ លោក​លូកា​បាន​និយាយ​សង្ខេប អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​លើ​ផែន​ដីថា “ទ្រង់​​បា​ន​​យាង​​ចុះ​ឡើង​ធ្វើ​ការ​ល្អ”(១០:៣៨)។ ពេល​​ដែល​ព្រះ​​គម្ពីរ​បង្គាប់​ឲ្យ​យើង”ធ្វើ​​ការ​​ល្អ” តើ​មាន​ន័យ​យ៉ាង​ដូចម្តេច​ខ្លះ​? ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​កា​រ​ល្អ ដោយ​បង្រៀន ​ប្រោស​ជម្ងឺ​ ប្រទាន​អាហារ និង​កម្សាន្ត​ចិត្ត​ជន​ទាំង​ឡាយ ។​ ព្រះ​យេស៊ូវ​បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ល្អឥ​ត​ខ្ចោះ ហើយ​ទ្រង់​បាន​​ត្រាស់​​ហៅ​​អ្នក​​ដើរ​​តាម​​ទ្រង់ ឲ្យ​​​បំពេញ​​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ ដែល​​​រាប់​​​​​បញ្ចូល​ទាំង​អ្នក​ដែល​ស្អប់​ពួក​គេ​ផង​ដែរ ​គឺ​ដូច​ដែល​មាន​ចែង​ថា “ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា”(ម៉ាថាយ​ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។​ ពួក​គេ​ត្រូ​វ​បម្រើ​ខ្មាំង​សត្រូវ​របស់​ខ្លួន ​ដោយ​មិន​រំពឹង​ចង់​បាន​ការ​តប​ស្នងអ្វី​មក​វិញ​ឡើយ ។​ ជាង​នេះ​ទៅ​ទៀត អ្នក​ដើរ​តាម​ទ្រង់​ត្រូវ​ធ្វើ​ការ​ល្អ ជា​ពិសេស​ដល់​គ្រីស្ទ​បរិស័ទ​ឯ​ទៀត តាម​ឱកាស​ដែល​ខ្លួន​មា​ន(កាឡាទី ៦:១០)។​ ពួក​គេ​មិន​ត្រូវ​ភ្លេច​ធ្វើ​ការ​ល្អ និង​ចែក​ចាយ​នូ​វ​អ្វី​ដែល​ខ្លួន​មាន ដល់​អ្នក​ដទៃ ដោយ​សារ​តែ​ការ​បៀត​បៀន ភាព​អាត្មា​និយម និង​ការ​ជាប់​រ​វល់​ឡើយ(ហេព្រើ ១៣:១៦)។​ ដើម្បី​ឲ្យ​យើង​មាន​លក្ខណៈដូច​ព្រះ​អង្គ​សង្គ្រោះ និង​អ្នក​ដើរ​តាម​ទ្រង់​កាល​ពី​សម័យ​ដើម យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ថា “តើ​មាន​ការ​ល្អ​អ្វី​ខ្លះដែល​ខ្ញុំ​អា​ច​ធ្វើ​នៅ​ថ្ងៃ​នេះ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ?” ការ​ល្អ​ដែ​ល​យើង​ធ្វើ នឹង​បាន​​ក្លាយ​ជា​ដង្វាយ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​(ហេព្រើ…

Read article
ឥតគិតថ្លៃសំរាប់ទាំងអស់គ្នា

ដើម្បី​ជួយ​អ្នក​ដែល​មាន​បញ្ហា​ផ្គត់​ផ្គង់​គ្រួសារ​គេ ពេល​ដែល​មាន​វិបត្តិ​សេដ្ឋ​កិច្ច ព្រះ​វិហារ​ដែល​ខ្ញុំ​ចូល​រួម​បាន​បង្កើត​​គំរោងមួយ​ហៅ​ថា សំរាប់​គ្រប់​គ្នាដោ​យឥត​គិតថ្លៃ។ យើង​បាន​យក​នូ​វ​វត្ថុ​ដែល​គេ​ប្រើ​ ហើយ​ទៅ​ព្រះ​វិហារហើយ​បើក​ទ្វា​ទទួល​មនុស្ស​ក្នុង​សហគមន៍។ ពួក​គេ​អាច​មក​និង​យក​ទៅ​ផ្ទះ​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ។ ក្នុង​ពេល​ថ្ងៃ​នោះទទួល​បាន​ជោគ​ជ័យ​​យ៉ាង​ធំ​មួយ​ ពេល​មាន​វត្ថុ​ជា​ច្រើន​ដែល​ពួក​គេ​អាច​យក​បាន វា​ប្រសើរ​ជាង​មូល​ហេតុ​នេះ​ទៅ​ទៀតៈមាន​មនុស្ស​ប្រាំ​មួយ​នាក់ ទទួល​ព្រះ​យេស៊ូវ​គ្រីស្ត​ជា​ព្រះ​សង្គ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​​នោះ។ ការ​ពិត​ វា​មាន​មនុស្ស​ជឿថ្មី​ប្រាំ​មួយ​នាក់​ ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​គំរោង ឥត​គិត​ថ្លៃ​សំរាប់​ទាំង​អស់​គ្នាៈ ការ​ផ្តល់​នូវ​សេចក្តី​សង្គ្រោះ​ តាម​រយៈ​ព្រះ​គ្រីស្ត​យេស៊ូវ ។ វត្ថុ​ដែ​លគេ​យក​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​ពិសេស​នេះ​បាន​ទិញ​រួច​ហើយ ។ វត្ថុ​ទាំង​នោះ​ត្រូវ​បាន​គេ​ឱ្យដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ដែល​សុំ។ ដូច​គ្នា​នេះ​ដែរ ការ​ឥត​​ទោស​បាប​យើង​ដល់​អស់​កល្ប​បាន​ធ្វើ​រួច​ហើយ។ ព្រះ​យេ​ស៊ូវ​បាន​បង់​ថ្លៃ​ សំរា​ប់​បាប​យើង​នៅ​លើ​ឈើ​ឆ្កាង នៅ​ភ្នំ​កាល់កូថា ២០០០ឆ្នាំមុន រ៉ូម៣:២៣-២៥)។ ឥឡូវ​ទ្រង់​ផ្តល់​ជូនការ​សង្គ្រោះ​ ដោយ​ឥត​គិត​ថ្លៃ​ ដល់​អ្នក​ដែល​កែ​ប្រែ​ចិត្ត និង​ជឿ​ថា​ ព្រះ​យេស៊ូវ​​មាន​អំណាច​លើក​លែង​ទោស​បាប​និង​សង្គ្រោះ(កិច្ចការ១៦:៣១)។ យើងគ្រប់​គ្នា​​មាន​សេចក្តី​ត្រូវ​ការ​ខាង​វិញ្ញាណ ហើយ​មាន​តែ​ព្រះ​យេស៊ូវ​មួយ​ទេ​ ដែល​អាច​ផ្តល់​ឱ្យ​យើងបាន​។ តើ​អ្នក​បាន​ទទួល​អ្វី​ដែល​ទ្រង់​ផ្តល់​ឱ្យ​ដោយ​ឥត​គិត​ថ្លៃ​ នៅ​លើ​អំណោយ​ធំ​បំផុត​លើលោកិយ គឺ​ឥត​គិត​ថ្លៃ​សំរាប់​ទាំង​អស់​គ្នា? —Dave Branon

Read article
ភពព្រហស្បតិ៍ធ្លាក់ចុះ

ថ្ងៃមួយ ខ្ញុំ​បាន​ទិញ​ប្រពន្ធ័​ព្រះ​អាទិត្យ​គំរូ​ដែល​មិន​សូវ​ថ្លៃ​មួយ​ឱ្យ​កូន​ប្រុស​ខ្ញុំ។ ការ​តម្លើង​វា​គឺ​ត្រូវ​ការ​ខ្ញុំ​ព្យួរ​ពីដំបូល​លើ។ បន្ទាប់​ឱន​ចុះ​ឡើង​ប្រាំ​ឬ​ប្រាំ​មួយ​ដង​មក ខ្ញុំ​ស្រវាំង​ភ្នែក​ហើយ​ហត់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក យើង​ឮ ​សំឡេង​ភ្លើង ពេល​ភព​ព្រហស្បតិ៍​បុក​ជញ្ជាំង។ ក្រោយ​មកពេល​យប់​នោះ​ខ្ញុំបា​នគិត​ពី​របៀប​ដែល​វត្ថុ​ចំលង​ដែល​មិន​ជាប់​ មាំ​យើង​ធ្លាក់​បែក ប៉ុន្តែ ព្រះ​យេស៊ូវ​ទ្រ​ទ្រង់​ពិភព​លោក​ដ៏​ពិត​នេះ។ “ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​នៅ​ស្ថិត​ស្ថេរ ដោយសារ​ទ្រង់”(កូល៉ុស ១:១៧)។ ព្រះ​អម្ចាស់យេស៊ូ​កាន់​ពិភព​លោក​ជា​មួយ​គ្នា ថែរក្សា​ច្បាប់​ធម្មជាតិ​ដែល​គ្រប់​គ្រង​កាឡាក់​ស៊ី​។ ព្រះ​អាទិករ​របស់​យើង​ទ្រ​ទ្រង់​ “គ្រប់​របស់​ទាំង​អស់ ដោយ​សារ​ព្រះប​ន្ទូល​ដ៏​មាន​ព្រះ​ចេស្តា​នៃ​ទ្រង់”​(ហេព្រឺរ១:៣)។ ព្រះ​យេស៊ូ​ពេញ​ដោ​យ​ឥទ្ធិ​ឫទ្ធិ​ដែល​ទ្រង់​ធ្វើ​ឱ្យ​សាកល​លោក​ ក្នុង​របៀប​ដោយ​បញ្ជា​វា​ ឱ្យ​មាន​ដូច្នោះ! អស្ចារ្យ​ដូច្នេះ​ដែរ គឺព្រះ​យេស៊ូវ​លើស​ពី​អ្នក​ថែរ​ក្សា​ពិភព​លោក​ទៅ​ទៀត។ ទ្រង់​ទ្រទ្រ​ង់យើង​ផង​ដែរ។ ទ្រង់ ​“ផ្គត់​ផ្គង់​ដោយ​ព្រះអង្គ​ទ្រង់ ឱ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត​មាន​ដង្ហើម​គ្រប់​ជំពូក” (កិច្ចការ ១៧:២៥)។ ពេល​ខ្លះ​ប្រហែលព្រះ​យេស៊ូវ​ប្រទាន​ឱ្យ​យើង​ខុស​ពី​អ្វី​ដែល​យើង​សង្ឃឹម តែ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​ថែរ​ក្សា​ឱ្យ​យើង​ទៅ​មុខ​ ទោះ​បី​យើង​បាក់​បែក​ទឹក​ចិត្ត ដោយ​ត្រូវ​ការ​លុះ​ ឬ​ទ្រាំ​ទ្រ​នឹង​ជំងឺ។ រហូត​ដល់​ថ្ងៃ​ដែល​ទ្រង់​ហៅ​យើង​ត្រលប់​ទៅ​លំនៅ​យើង​វិញ យើង​អាច​ទុក​ចិត្ត​ថា​ ទ្រង់​ដែល​ថែរក្សា​ភពព្រហស្បតិ៍​មិ​នឱ្យ​ធ្លាក់​គឺ​ជា​ទ្រង់​ដែល​ទ្រ​យើង​ផង​ដែរ។ —Jennifer Benson Schuldt

Read article
ជីវិតដ៏ប្រសើរ

អ្នកទស្សនៈ​វិទ្យា​គិត​ចុះ​ឡើង​“អ្វីជា​​ជីវិត​ដែល​ល្អ ហើយ​អ្នក​ណា​ទទួល​បាន​វា?” ខ្ញុំ​ភ្លាម​ៗ​គិត​ពី​មិត្ត​ល្អ​ខ្ញុំ​ម្នាក់​គឺ រ៉យ(Roy)។ រ៉យ​ជា​បុរស​ស្លូត​បូត ស្ងៀម​ស្ងាត់​ដែល​មិន​ចង់​បាន​ការ​ទទួល​ស្គាល់ ជា​មនុស្ស​ដែល​ទុក​សេចក្តី​ថែរក្សា​នៃជីវិត​គាត់​ទៅ​ព្រះ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​និង​ជា​អ្នក​ដែល​រវល់​ខ្លួន​គាត់​តែ​ម្នាក់ ជា​មួយ​ព្រះ​ហឫទ័យ​ព្រះ​បិតា។ គាត់​សំឡឹង​មើល​ពី​ការ​ដែល​នៅ​ស្ថាន​សួគ៌។ ដូច​ដែល​គាត់​រំលឹក​ខ្ញុំ​ថា “យើង​គ្រាន់​តែ​អ្នក​សំចត​នៅ​ទីនេះ​ទេ”។ រ៉យ​ស្លាប់​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះចុ​ង​ក្រោយ។ ពេល​ធ្វើ​ពិធីបុណ្យ​រំលឹក​ដល់​គាត់ មិត្ត​ភក្តិ​ទាំង​ឡាយ​សំណេះ​សំណាល​លើ​ការ​ជះឥ​ទ្ធិ​ពល​គាត់​លើ​ជីវិត​ពួក​គេ។ មនុស្ស​ជា​ច្រើន​និយាយ​ពី​សេចក្តី​សប្បុរស​គាត់ ការ​ឱ្យ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង ការ​បន្ទាប​ខ្លួន និង​អាណិត​អាសូរ​ដោយ​ស្លូត​បូត។ សំ​រាប់​មនុស្ស​ជា​ច្រើន គាត់​ជា​ការ​សំដែ​ង​ឱ្យ​ឃើញ​ពី​សេចក្តី​ដែល​គ្មាន​លក្ខ​ខណ្ឌ​របស់​ព្រះ​ជា​ម្ចាស់។ បន្ទាប់​ពី​ពិធី​បុណ្យ ​កូន​ប្រុស​រ៉យ​បើក​ឡាន​ទៅក​ន្លែង​ឧបត្ថម្ភ​ក្នុង​ការ​រស់​នៅ​ដែលជា​​កន្លែង​ឪពុក​គាត់​រស់​នៅ​ដល់​ថ្ងៃ​ចុង​ក្រោយ។ គាត់​ប្រមូល​សំភារៈ​ឪពុក​គាត់​ទាំង​អស់ៈ ស្បែក​ជើង​ពី​រ​គូរ ខោ​ខ្លី​និង​វែង​បី​បួន និង​របស់​របរ​កំប៉ិ​កំប៉ុក​បី​បួន ​នេះ​ជា​ទំនិញ​នៅ​លោកិយ​របស់​រ៉យ ហើយ​ប្រគល់​ឱ្យក​ន្លែង​បរិច្ចាគ​ក្នុង​តំបន់។ រ៉យ​មិន​ដែល​មាន​អ្វី​ដែល​ចាត់​ទុក​ថា​ជា​ជីវិត​ល្អ​នោះ​ទេ ប៉ុន្តែ គាត់​គឺមា​ននៅ​ក្នុង​ព្រះ​នេត្រ​ព្រះ​ជា​ម្ចាស់​ គឺ​មាន​ក្នុង​អំពើ​ល្អ។ ជក មាក្សដូណាល់(George MacDonald)បាន​សរសេ​រថា “តើ​មួយ​ណា​ដែល​ជា​អ្នក​ស្នង​ទ្រព្យ​លោកិយ​និង​ស្ថាន​សួគ៌ៈ តើ​អ្នក​ដែល​មាន​ផ្ទះ​រាប់​ពាន់ ឬ​អ្នក​ដែល​គ្មានផ្ទះ​សំរាប់​ខ្លួន​ឯង មាន​ដប​ដែល​គាត់​គោះ​ឱ្យ​មាន​ភាព​អឹក​អ​ធឹក​?” ជីវិត​រ៉យ​គឺ​ចុង​ក្រោយ​មក​គឺ​ល្អ។​ —David Roper

Read article
ស្រលាញ់ព្រះជាម្ចាស់

ពីរ​ឆ្នាំ​មុន​ក្នុង​ព្រះ​វិហារ យើង​អធិប្បាយ​ជា​ខ្សែ​បន្ត​លើ​ព្រះ​ពន្លា​ក្នុង​សញ្ញា​ចាស់។ នាំ​មក​ដល់​ការ​អធិប្បាយ​ពីតុ​ប​ង្ហាញ​នំប៉័ង ខ្ញុំ​ធ្វើ​កា​រមួយដែ​ល​ខ្ញុំ​មិន​ដែល​ធ្វើ​ពី​មុន ខ្ញុំ​តម​អាហារ​បួន​ប្រាំ​ថ្ងៃ។ ខ្ញុំ​តម​អាហារ​ព្រោះ​ខ្ញុំ​ចង់​បទ​ពិសោធន៏សេចក្តី​ពិត​ដែល​មនុស្ស មិន​មែន​រស់​ដោយ​សារតែ​​នំប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា​មក​ដែរ”(ចោទិយកថា ៨:៣)។ ខ្ញុំចង់​បដិសេធ​អ្វី​ដែល​ខ្ញុំ​ស្រលាញ់ អាហារ​សំរាប់​ព្រះ​ជា​ម្ចាស់ដែល​ខ្ញុំ​ស្រលាញ់​ជាង។ ពេល​ខ្ញុំ​តម ខ្ញុំ​តាម​ការ​បង្រៀន​របស់ព្រះ​យេស៊ូវ​អំពី​ការ​តម​អាហារ​ ក្នុងម៉ាថាយ ៦:១៦-១៨។ ព្រះ​យេស៊ូវ​បាន​ឱ្យ​ការ​បញ្ជា​អវិជ្ជ​មាន​ថាៈ កាល​ណា​អ្នក​រាល់គ្នា​តម​អាហារ នោះ​កុំ​ឱ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មានពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត(ខ.១៦)។ ទ្រង់​ឱ្យ​បញ្ជា​វិជ្ជមាន​អំពី​ការ​លាប​ប្រេង​លើ​ក្បាល​ និង​លុប​មុខ(ខ.១៧)។​ បទ​បញ្ជា​ពីរ​នេះ​ បើ​ដាក់​ជា​មួយ​គ្នា​មាន​ន័យ​ថាពួក​គេ​មិន​គួរ​ឱ្យ​មាន​ការ​ទាក់​ទាញ​ ចំណាប់​អារម្មណ៍​លើយើង ។ ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា នេះ​ជា​ទង្វើ​ផ្ទាល់​ខ្លួន​ពីការ​ថ្វាយ​បង្គំ​ ដោយ​លះ​បង់​ថា មិន​គួ​រឱ្យ​មាន​ការ​អួត​ខាង​សាសនា។ ចុង​ក្រោយ ទ្រង់​មាន​សន្យា​ថា នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទ្រង់​ទត​ឃើញ នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់(ខ.១៨)។ ទោះ​បី​ការ​តម​អាហារ​មិន​ទាម​ទារ ក្នុង​ការ​បោះ​ប​ង់​អ្វីដែ​លយើង​ស្រលាញ់ យើង​ប្រហែល​មាន​បទ​ពិសោធន៍​ជ្រាល​ជ្រៅ​នៃព្រះ​ដែល​យើង​ស្រលាញ់។ ទ្រង់​ប្រទាន​រង្វាន់​ដល់​យើង​ជា​មួយ​ទ្រង់​ផ្ទាល់់។ —Marvin Williams

Read article
សំណូក

កំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​បរទេស ប្តី​ខ្ញុំ​គាត់​សំគាល់​ថាផ្លូវ​ក្រាល​កៅ​ស៊ូ​មាន​ស្នាម​ពៀច​ជា​ខ្លាំង។ ពេល​គាត់សួរ​អំ​ពី​វា អ្នក​បើក​ឡាន​ពន្យល់​ថា​ វា​បណ្តាល​មក​ពី​កង់​ឡានដឹក​ទំនិញ​ខុស​ច្បាប់ លើស​ទំងន់។ ពេល​ប៉ូលីស​ឃាត់ អ្នក​បើក​បរ​សូក​លុយ​ ដើម្បី​ចៀស​វាង​ការ​ផាក​ពិន័យ។ អ្នក​បើកឡាន​ដឹក​ទំនិញ និង​ប៉ូលីស​នាំ​មុខ​ខាង​ហិរញ្ញ​វត្ថុ ប៉ុន្តែ អ្នក​បើក​បរ​និង​អ្នក​បង់​ពន្ធ​ផ្សេង​ទៀត បាន​ទុក​ឱ្យ​មាន​បន្ទុក​ខាង​ហិរញ្ញ​វត្ថុ​មិន​យុត្តិធម៌ ហើយ​និង​ផ្លូវ​ដែល​មិន​ស្រួល។ មិន​មែន​គ្រប់​ទាំង​សំណូក​ត្រូវ​បាន​បញ្ចេញ​ឱ្យ​​ឃើញ ខ្លះ​គឺ​ចេះប្រើ​កល​ល្បិច។ ហើយ​មិន​មែន​គ្រប់​ទាំង​សំណូក​ជា​ថវិការ។ ការ​បញ្ជោរ​ក៏​ជា​ប្រភេទ​នៃ​សំណូក ដែល​ប្រើ​ពាក្យ​ជា​ថវិកា។បើ​យើង​ធ្វើ​ទៅ​កាន់​មនុស្ស​ដទៃ ដោយ​និយាយ​អ្វី​ដែល​ល្អ​អំពីយើង វា​ក៏​ដូច​ជា​កំពុង​សូក។ ចំពោះ​ព្រះ​ជា​ម្ចាស់ គ្រប់​ប្រភេទ​នៃ​ការ​លំអៀង​គឺ​មិន​យុត្តិធម៌។ ទ្រង់​បាន​ធ្វើ​ឱ្យ​មាន​យុត្តិធម៌ មាន​លក្ខ​ខណ្ឌ​នៃ​ការ​ស្នាក់​នៅ​ទឹក​ដី​សន្យា។ ជនជាតិ​អ៊ីស្រាអែល​មិន​ត្រូវ​បង្ខូច​យុត្តិធម៌ ឬ​មាន​ភាព​លំអៀង(ចោទិយកថា ១៦:១៩​-២០)។ សំណូក​ធ្វើឱ្យ​អ្នក​ផ្សេងអស់​យុត្តិធម៌ ដែល​វា​ផ្ទុយ​នឹង​ចរិត​របស់​ព្រះ​ជា​ម្ចាស់​ដែល​ទ្រង់​ជា​ព្រះ​​លើ​ទាំ​ងព្រះ និង​ម្ចាស់លើស​អស់​ទាំ​ង​ម្ចាស់ “ជា​ព្រះ​ដ៏​អស្ចារ្យ មាន​ចេស្តា និង​មាន​ឥទ្ធិ​ឫទ្ធ ដែល​មិន​លំអៀង ឬ​ទទួល​សំណូក” (១០:១៧) ពិត​ជា​អរគុណ​ព្រះ​អង្គ ដែល​ព្រះ​ជា​ម្ចាស់ចា​ត់​ទុក​យើង​ដូច​គ្នា ហើយ​ទ្រង់​ចង់​ឱ្យ​យើង​ចាត់​ទុក​អ្នក​ផ្សេង​ក៏​ដូច​គ្នា​ដែរ។ —Julie Ackerman Link

Read article
អំណរនៅពេលព្រឹក

អែនជី​(Angie)មិន​អាច​មើល​កញ្ចក់​ឡាន​ដែលអាប់​ពី​ក្នុង​ឡាន​នាង។ ដោយ​ចៃដន្យ នា​ង​ក៏​បត់​ចង្កូច​ចេញ​ពី​ឡាន​ដឹក​ទំនិញ។ គ្រោះ​ថ្នា​ក់​នោះ​បណ្តាល​ឱ្យមា​ន​ការ​ប៉ះពា​ល់នឹង​ខួរ​ក្បាល​នាង​ ដែល​នាង​មិន​អាចនិយាយ​ និង​ថែរក្សា​ខ្លួន​​បាន​ទៀត​ទេ។ ប៉ុន្មាន​ឆ្នាំម​ក ខ្ញុំ​ក៏​នឹក​ឆ្ងល់​ពី​ការ​ស្ងប់​ស្ងាត់​នៃ​ឪពុក​ម្តាយ​នាង។ ថ្មី​ៗ​នេះ​ខ្ញុំ​សួរ​ពួក​គេ​ថា​ “តើ​រៀប​ចំ​ឆ្លង​កាត់​បទ​ពិសោធន៍​នេះ​ យ៉ាង​ដូច​ម្តេច?” ឪពុក​នាង​ឆ្លើយ​ ដោយ​គិត​ថា “ការ​ពិត​ទៅ ផ្លូវ​មួយ​ដែល​យើង​អាច​ធ្វើ​ការ​នេះ គឺ​ដោយ​ទៅ​ជិត​ព្រះ​ជា​ម្ចាស់។ ទ្រង់​ប្រទាន​ឱ្យ​យើង​នូ​វ​កំលាំង​ ដែល​យើង​ត្រូវ​ការ ដើម្បី​ជួយយើង​ឱ្យ​ឆ្លង​កាត់​នេះ។” ម្តាយ​អែន​ជី​យល់​ស្រប​និង​បន្ថែម​ថាពេល​មាន​គ្រោះ​ថ្នាក់ សេចក្តី​សោក​សៅ​គេ​ គឺ​ជ្រៅដែ​លគេ​គិត​ថា​លែង​មាន​អំណរ​ទៀត។ ដូច​ដែល​ពួក​គាត់​ពឹង​លើ​ព្រះជា​ម្ចាស់ ពួក​គាត់​បទ​ពិសោធន៍​ការ​ប្រទាន ដែល​មិន​ដែល​សង្ឃឹម​មិន​អាច​រាប់​បាន​ សំរាប់​ការ​ថែរក្សា​ខាង​ឯ​រូបកាយ​និងវិញ្ញាណ​របស់​អែន​ជី​និង​គ្រួសារ​ទាំង​មូល។ ទោះ​បី​អែនជី​នឹង​មិន​ទទួល​បាន​សមត្ថភា​ព​និយាយ​បាន នាង​ឥឡូវ​ត​ទៅ​គេ​ដោយ​ស្នាម​ញញឹម​ដ៏​ធំ​ ហើយ​ការ​នេះ​នាំ​ឱ្យ​មាន​អំណរ។ ដែល​ឪពុក​ម្តាយ​នាង​ពេញ​ចិត្ត​គឺ​បន្ត​ថាៈ“ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង គង់​នឹ​ងមា​នសេចក្តី​អំណរ​ឡើង​ដែរ ”(ទំនុកតម្កើង ៣០:៥)។ តើ​អ្នក​ធ្លាប់​ជួប​នឹង​ការ​កើតទុក្ខ​ដ៏​ជ្រាល​ជ្រៅ​ទេ? មាន​ព្រះប​ន្ទូល​សន្យាពី​អំណរ​នៅអ​នាគត​ ចំណោម​ទឹក​ភ្នែក​អ្នក​ពេល​ដែល​អ្នក​ពឹង​លើ​ព្រះ​ជាមា្ចស់​ដ៏​សែន​ស្រលាញ់។ —Dennis Fisher

Read article
ការសប្បាយជារបស់ខ្ញុំ

ខ្ញុំតែង​តែ​ទន្ទឹង​រង់​ចាំ​រដូវ​ក្តៅ។ កំដៅ​សូរ្យ​សែង​ដែល​កក់ក្តៅ ឈ្នេរ​សុទ្រ និង​ការ​អាំង​សាច់​ញ៉ាំ ជា​ការ​សប្បាយ​ដែល​នាំ​មក​នូវ​អំណរ​ បន្ទាប់​ពី​រដូវ​ត្រជាក់​ដ៏​យូរ។ ទៅះ​បី​ជាយ៉ាង​ណា ការ​ស្វែង​រក​ការ​សប្បាយ​មិន​មែន​តាម​រដូវ។ តើ​យើង​មិន​មាន​អំណរ​នឹង​អាហារ​ល្អ ការ​ជាប់​នឹង​សន្ទនា ភ្លើង​ឆេះ​សូរ​ប្រឹប​ៗ​មួយ? ចំណង់​ដែល​ចង​សប្បាយ​មិន​ខុស​ទេ។ ព្រះ​ជា​ម្ចាស់​បង្កើត​យើង​សំរាប់​វា។ លោក​ប៉ុល​បាន​រំលឹកយើង​ថា ព្រះ​ជា​ម្ចាស់​ឱ្យ​យើង​បាន​អរសប្បាយ​ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នាជា​បរិបូរ​(១ធីម៉ូថេ​៦:១៧)។ អត្ថ​បទ​គម្ពីរ​ផ្សេង​ទៀត ស្វាគមន៍​យើង​ឱ្យ​សប្បាយ​ ដោយ​ល្អ​នូវ​អាហារ មិត្តភ័ក្ត និង​ភាព​ស្និទ្ធ​ស្នាល​នៃទំនាក់​ទំនង​អាពាហ៍​ពិពាហ៍។ ប៉ុន្តែ បើ​គិត​ថា​យើង​អាច​រក​ការ​សប្បាយ​ដែល​ស្ថិត​ស្ថេរ​ពី​មនុស្ស និង​វត្ថុ​គឺ​ដេញ​តាម​ភាពទទេបំ​ផុត។ ការ​សប្បាយ​បំផុត​ គឹ​មិន​អាច​រក​បាន​ក្នុងការ​រំភើប​រយៈ​ពេល​ខ្លីដែ​លលោ​កិយ​ផ្តល់​ឱ្យ ប៉ុន្តែ​ ជា​ជាង​រកក្នុង​អំណរ​រយៈ​ពេល​យូរ​ ពី​ភាព​ស្និទ្ធ​ស្នាល​ដ៏​ជ្រាល​ជ្រៅជា​មួយ​ព្រះ​ជា​ម្ចាស់។ ស្តេច​សាឡូម៉ូន​រៀន​ពី​របៀប​ពិបាក​នេះ។ “យើង​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឱ្យ​មាន​សេចក្តី​អំណរ​ណាមួយ​ទេ” ទ្រង់​សារភាព​(សាស្តា ២:១០)។ ប៉ុន្តែ​ បន្ទាប់​ពីការ​ស្វែង​រក​កា​រសប្បាយ​ហួស​ប្រមាណរ​បស់​ទ្រង់​ហើយ ទ្រង់​បាន​សរុប​មក​ថាៈ “នោះ​ហើយ​មើល សុទ្ធ​តែ​ឥតប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផលប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ ”(ខ.១១)។ វា​មិន​មែន​ជាចម្ងល់​សោះ​ ពេល​ទ្រង់​ព្រ​មាន​ថា “ឯ​អ្នក​ណា ដែល​ចូល​ចិត្តតែ​នឹង​ការ​លេង​សប្បាយ នោះ​នឹង​ត្រូ​វជា​មនុស្ស​ទាល់​ក្រទៅ”​(សុភាសិត ២១:១៧)។ អ្វី​ដែល​យើង​ពិត​ជា​កំពុង​រកនោះ​ គឺ​សំរាប់​ពេញ​ចិត្ត​ក្នុង​ការ​បំពេញ និង​លូត​លាស់​ខាង​ឯទំនាក់​ទំនង​ជា​មួយ​ព្រះ​យេស៊ូវ។ ចូរ​តាម​កិត​ៗ​នឹង​ទ្រង់​ហើយ​ភ្លក់​ការ​រីក​រាយ​ទ្រង់! —Joe Stowell

Read article