យើងនឹងមិនខកបំណងឡើយ

យើង​មាន​ការ​ងឿង​ឆ្ងល់​ជាខ្លាំ​ង មិន​ដឹង​ថា មូល​ហេតុ​អ្វីបា​ន​ជា​មិត្ត​សំឡាញ់រ​បស់​យើ​ង​ម្នាក់ ចូល​ចិត្ត​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ ទៅ​ក្រុង​ហូបាត(Hobart) ក្នុង​រដ្ឋ​តាសម៉ាញ៉ា(Tasmania) ប្រទេស​អូស្រា្តលីឡើយ​។ ថ្មី​ៗ​នេះ នាង​បាន​អញ្ជើញ​ពួក​យើង ឲ្យ​ធ្វើ​ដំណើរ​ទៅ​​ទី​​នោះ​ ​​ជាមួ​យ​នឹង​នាង​ដែរ។ យើង​ធ្វើ​ដំណើរ​ពី​ប្រលាន​យន្តហោះ​ ឆ្លង​កាត់​ស្ពាន​​មួយ រួចកា​ត់​តាម​ទីក្រុង​ហូបាត និង​តំបន់​ជាយ​ក្រុង​មួយចំ​នួន។ យើង​បាន​បន្ត​ធ្វើ​ដំណើរ​​ទៅ​មុខ​ទៀត ដោយ​មិន​ឃើញ​មាន​អ្វី​គួ​រ​ឲ្យ​ចាប់អា​រម្មណ៍​នៅ​តាម​ផ្លូ​វ​ទេ។ យើង​បាន​​ធ្វើ​ដំណើរ​តាម​ផ្លូវ​បត់​ក្រងិច​ក្រងុក​​ដ៏​លំបាក​ ពីរបី​លើក ​ដែល​តម្រូ​វឲ្យ​យើ​ងបើ​ក​បរ​​យឺ​ត​ៗ ទាំង​ឡើង​ទួល​ខ្ពង់​ផង រួចយើង​ក៏​មើល​ទៅ​តំបន់​ខាង​ក្រោ​ម ឃើញ​ឆ្នេ​រ​​សមុទ្រ ដែល​លាតស​ន្ធឹង​ពី​ចម្ងាយ។ តែ​វា​នៅតែ​គ្មា​ន​អ្វី​ប្លែក​​ដដែល។​

តែ​នៅ​ពេល​ដែ​ល​យើង​ធ្វើ​​ដំណើរ តាម​ផ្លូវ​ចោទ ទៅ​ដល់​គោល​ដៅ​ នៅតំ​បន់​​ខាង​លើ យើង​ក៏​បាន​ឃើញ​ទេស​ភាព​ដ៏អស្ចារ្យ​នៃ​​ទី​ក្រុង​ហូបា​ត ដែល​បាន​បង្ហាញ​ខ្លួន​យ៉ាង​ច្បាស់​ពី​ចម្ងាយ។ ពេល​នោះ សូម្បី​តែ​ស្ពាន​ដែល​​​យើង​​​បា​ន​ឆ្លង ដែល​ហាក់​ដូ​ចជា​គ្មា​ន​​អ្វី​ដែល​គួរ​ឲ្យក​ត់ស​ម្គាល់ ក៏បា​ន​​ប្រែ​ជា​ស្រស់​ស្អាត ពេល​ដែល​យើ​ងមើ​ល​វា​ពីច​ម្ងា​យ​ផ​ង​ដែរ។ នេះ​ហើយ​ជាមូ​ល​ហេតុ​ដែល​នាង​ចូល​ចិ​ត្ត​ធ្វើ​ដំណើរ​ទៅ​ទីនោះ ជាញឹក​ញាប់​នោះ។

យ៉ាង​ណាមិ​ញ ពួក​អ្ន​កត្រួ​សត្រា​យ​នៃ​សេចក្តី​ជំនឿ ក្នុង​បទ​គម្ពីរ ហេព្រើរ ជំពូក​១១ ក៏​មាន​ដំណើរ​ជីវិ​ត​ដែល​ធ្លាប់ជួ​ប​ការ​បត់​ចុះបត់ឡើ​ង​ដ៏ពិ​បាក ព្រម​ទាំង​ជួប​ស្ថាន​ភាព​ដ៏​គួរ​ឲ្យ​ធុញ​​ទ្រាន់​ផង​ដែរ។ ប៉ុន្តែ ពួក​គេ​នៅ​តែ​ខំ​មមុល​ទៅ​មុខ ដោយ​មិន​ត្រឡប់​ក្រោយ​វិញ។ គោល​ដៅ​​រប​ស់​ពួក​គេនោះ​ គឺ​នគរ​ស្ថាន​សួគ៌ “ជា​ទី​ក្រុង​ដែល​មាន​ឫស​​ជញ្ជាំង​ ​ដែ​ល​ព្រះ​​ទ្រ​ង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់”(ខ.១០)។

អ្នក​ស្រី​អេសធើរ ឃ័រ រូសធ័រ(Esther Kerr Rusthoi) បាន​បក​ស្រាយ អំពី​ការ​ធ្វើ​ដំណើរ​របស់​យើង​ទៅ​កាន់​នគរស្ថាន​សួគ៌ ក្នុង​បទ​​ទំនុ​ក​​បរិសុទ្ធ ដែលមា​នចំ​ណង​ជើង​ថា “ពេល​យើង​ជួប​ជាមួ​យ​ព្រះ​យេស៊ូវ​គ្រីស្ទ” :

គ្មាន​អ្វីប្រសើរ​ជាង ពេលដែ​ល​យើង​បាន​ជួ​ប​ជា​មួយព្រះយេស៊ូវ​ឡើយ

ទុក្ខលំបាករ​បស់​ជីវិត​យើង ហាក់ដូ​ច​ជា​តូ​ចណា​ស់ ​នៅពេ​ល​ដែ​ល​យើង​បាន​ឃើញ​ព្រះ​គ្រីស្ទ

មើល​ព្រះ​ភ័ក្រ្ត​ជា​ទីស្រឡាញ់​នៃ​ទ្រង់​តែ​មួយ​ភ្លែត គ្រប់​ទាំង​ភាពសោ​ក​សៅ​នឹង​បាន​លប់​ចេញ

ដូច្នេះ ចូរ​បន្ត​រត់​ក្នុ​ងទី​ប្រណាំង ដោយ​ចិត្ត​ក្លាហាន រហូត​ដល់​ពេល​យើង​ជួប​​ព្រះយេ​ស៊ូវ​គ្រីស្ទ!

នៅ​ថ្ងៃ​នេះ ទោះ​បី​ជា​ជីវិត​យើង គ្មាន​អ្វី​ប្លែក ឬ​ក៏​មាន​ការ​លំបាក​ក៏ដោយ ចូរ​បន្ត​មមុល​ទៅ​មុខ​ជានិ​ច្ច។ នៅចុង​បញ្ចប់​នៃ​ដំណើ​រជី​វិ​តនេះ អ្នកនឹ​ងបា​ន​ឃើញ​ទីកន្លែង​ដ៏អ​ស្ចារ្យ ដែល​ព្រះ​ទ្រង់​បាន​រៀ​បចំ​សម្រាប់​យើង។ យើង​នឹ​ងមិ​ន​ខក​បំណង​ឡើយ!​ –C. P. Hia

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles